បណាមតាថា
នមោ តស្សារហន្តស្ស ភគវន្តស្ស សត្ថុនោ
សម្មាសម្ពុទ្ធស្ស មាយត្ថោ លោកជេដ្ឋស្ស តាទិនោ
។
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នមស្ការចំពោះព្រះមានព្រះ ភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ
ព្រះអង្គជាព្រះបរមសាស្តា ដ៏ប្រសើរបំផុតក្នុងលោក ទ្រង់ជាបុគ្គលដ៏នឹងធីង ។
បណាមតាថា មាន
១០ បទ
១. នមោ ប្រែថា កិរិយានមស្សការ
ដោយកាយ វាចា ចិត្ត
២. តស្ស ប្រែថា ព្រះអង្គនោះ
៣. អរហរន្តស្ស ប្រែថា ទ្រង់ជាព្រះអរហន្ត
ទ្រង់ព្រះនាមថា អរហន្ត ព្រោះព្រះអង្គ ឆ្ងាយចាកកិលេស ១ ព្រះអង្គកំចាត់សត្រូវ គឺ កិលេស ១
ទ្រង់កាច់នូវកាំនៃសង្សារចក្រ ១ ទ្រង់គួរដល់ទក្ខិណាវត្ថុ
គឺ គួរដល់ទេយ្យធម៌ ដែលគេថ្វាយដល់អ្នកដែលទ្រទ្រង់គុណវិសេស ១ ទ្រង់មិនធ្វើបាបក្នុងទីស្ងាត់កំបាំង
៤. ភគវន្តស្ស ប្រែថា ព្រះមានព្រះភាគ (ទ្រង់ចក្កធម៌ដោយខន្ធ អាយតនៈ ធាតុជាដើម ជាអនិច្ចំ ...)
៥-សត្ថុនោ ប្រែថា ព្រះអង្គជាសាស្តា គឺ ជាសាស្តានៃទេវតា មនុស្សទាំងឡាយ ព្រោះទ្រង់សម្តែងធម៌មានលំអបទដើម បទកណ្តាល
និងបទចុង
៦.
សម្មាសម្ពុទ្ធស្ស ប្រែថា
ព្រះអង្គត្រាស់ដឹងដោយប្រពៃចំពោះព្រះអង្គឯង បានដល់ ការត្រាស់ដឹងនូវអរិយសច្ចធម៌ ៤ ព្រមដោយព្រះ
ញាណទាំងឡាយ
មាយត្ថោ គឺ មេ + អត្ថុ
៧. មេ ប្រែថា ខ្ញុំព្រះករុណា
៨. អត្ថុ ប្រែថា ចូរមាន
៩. លោកជេ្ឋស្ស ប្រែថា ទ្រង់ប្រសើរបំផុតក្នុងលោក
១០. តាទិនោ ប្រែថា ព្រះអង្គនឹងធឹង គឺ ព្រោះព្រះអង្គលះកិលេសបានហើយ រមែងមិនកម្រើកឡើងទៀតឡើយ
ចប់ ។
ចែកដោយព្រះគុណ
៣ យ៉ាង គឺ
ពាក្យថា អរហន្តស្ស និង តាទិនោ ជាព្រះវិសុទ្ធិគុណ
ពាក្យថា ភគវន្តស្ស និង សត្ថុនោ ជាព្រះករុណាគុណ
ពាក្យថា សម្មាសម្ពុទ្ធស្ស ជាព្រះបញ្ញាគុណ
ពាក្យថា លោកជេដ្ឋស្ស សង្គ្រោះចូលក្នុងព្រះគុណទាំង ៣
ស្រងចេញពី អភិធម្មត្ថសង្គហៈ ៩បរិច្ឆេទ ។
ប្រែលោតប្រយោគ
ភិក្ខុបាដិមោក្ខ
នមោ រីកិរិយានមស្សការ មេ
នៃខ្ញុំ អត្ថុ ចូរមាន
តស្ស ភគវតោ ដល់ព្រះដ៏មានព្រះភាគនោះ អរហតោ ព្រះអង្គឆ្ងាយហើយ ចាក កិលេស សម្មាសម្ពុទ្ធស្ស ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយ
ព្រះអង្គឯង ..ដោយអាការៈមិនមានវិបរិត្ត ។ ៣ ដង ។
ភន្តេ បពិត្រព្រះករុណាដ៏ចម្រើន សង្ឃោ
រីសង្ឃ សុណាតុ ចូរស្គាប់
វចនំ នូវពាក្យ មេ នៃខ្ញុំ អជ្ជ រឺថ្ងៃនេះ ឧបោសថោ ជាថ្ងៃឧបោសថ ឥត្ថនាមោ (១) មានឈ្មោះដោយ ប្រការនេះ ។
សម្មតិកម្មំ រឺសម្មតិកម្ម សង្ឃស្ស
នៃសង្ឃ បត្តកលំ្ល មានកាលដ៏គួរដល់ហើយ យទិ សិយា
ថាបើគប្បីមាន “សង្ឃោ រីសង្ឃ ករេយ្យ គប្បីធ្វើ
ឧបោលថំ នូវបោសថ ឧទ្ទិសេយ្យ គប្បីសំដែង បាតិមោក្ខំ នៅបាតិមោក្ខ ។
បុព្វកិច្ចំ រីបុព្វកិច្ច សង្ឃស្ស នៃសង្ឃ កឹ
ដូចម្តេច ? អាយស្មាន្តោ បពិត្រលោកដ៏មានអាយុទាំងឡាយ តុម្ហេ រីលោកទាំង ឡាយ
អារោចេថ ចូរប្រាប់
បរិសុទ្ធឹ នូវបារិសុទ្ធិ អហំ រីខ្ញុំ ឧទ្ទិសិស្សាមិ នឹងសម្ដែង
បាដិមោក្ខំ នូវព្រះបាដិមោក្ខ
មយំ រឺយើងទាំងឡាយ សព្វេ
ឯវ ទាំងអស់គ្នាមែនពិត សន្តា មានចិត្តស្ងប់រម្ងាប់ហើយ
សុណោម ស្ដាប់ឥឡូវនេះ មនសិករោម ធ្វើទុកក្នុងចិត្តឥឡូវនេះ តំ បាតិមោក្ខំ នូវព្រះបាតិមោក្ខនោះ សាធុកំ ឲ្យប្រពៃ អាបត្តិ រឺអាបត្តិ
យស្ស ភិក្ខុនោ នៃភិក្ខុឯណា
សិយា គប្បីមាន សោ ភិក្ខុ រឺភិក្ខុនោះ អាវិករេយ្យ គប្បីធ្វើឲ្យច្បាស់ (សម្ដែងចេញ)
អាបត្តិយា នាកាលអាបត្តិ អសន្តិយា កាលមិនមាន
(តុម្ហេហិ គឺលោកទាំងឡាយ) តុណ្ហិ ភវិតព្វំ គប្បីជាអ្នកនៅស្ងៀមនៅស្ងៀម អហំ រីខ្ញុំ
វេទិស្សាមិ នឹងដឹងច្បាស់ អាយស្មន្តេ នូវលោកដ៏មានអាយុទាំងឡាយ បរិសុទ្ធា ឥតិ “ ថាជាអ្នកបរិសុទ្ធ ដូច្នេះ តុណ្ហិភាវេន ខោ បន ដោយភាវនៃ លោកជាអ្នកនៅសៀមនោះឯង វេយ្យាករណំ រីកិរិយាធ្វើឲ្យច្បាស់ បច្ចេកបុដ្ឋស្ស នៃភិក្ខុមួយរូប
ដែលខ្ញុំសួរផ្សេងគ្នាហើយ ហោតិ មាន
យថា ខោ បន មែនដោយប្រការ យ៉ាងណាពិត ឯវំ វចនំ រីពាក្យយ៉ងនេះ មយា គឺខ្ញុំ អនុសាវិតំ ឲ្យឮហើយរឿយ ៗ យាវិតតិយំ អស់វារៈជាគម្រប់៣ដង ហោតិ មាន បរិសាយ ក្នុងបរិស័ទ
ឯវរូបាយ មានសភាពយ៉ាង នេះ ឯវំ ដោយប្រការដូច្នោះ ភិក្ខុ រឺភិក្ខុ
យោ បន ណាមួយ វចនេ
នាកាលពាក្យ អនុសាវិយមានេ គឺខ្ញុំកាល ឲ្យឮរឿយ ៗ យាវិតតិយំ អស់វារៈជាគម្រប់ ៣ ដង សរមានោ កាលឭក “ ន អាវិករេយ្យ មិនគប្បីសំដែងចេញ អាបត្តឹ នូវអាបត្តិ
សន្តឹ កាលមាន សម្បជានមុសាវាទោ រីកិរិយាពោលនូវពាក្យកុហកជាហេតុញ៉ាំងបុគ្គលឲ្យដឹងព្រម ហោតិ មាន អស្ស ភិក្ខុនោ ដល់ភិក្ខុនោះ អាយស្មន្តោ បពិត្រលោកដ៏មានអាយុទាំងឡាយ សម្បជានមុសាវាទោ ខោ បន មែន រីកិរិយាពោលនូវពាក្យកុហកជាហេតុញ៉ាំងបុគ្គលឲ្យដឹងព្រម ភគវតា គឺព្រះដ៏មានព្រះភាគ វុត្តោ ទ្រង់ត្រាស់ហើយ អន្តរាយិ កោ ធម្មោ ថា ជាធម៌ធ្វើនូវសេចក្តីអន្តរាយ តស្មា ហេតុដូច្នោះ អាបត្តិ រឺអាបត្តិ
សន្តិ កាលមាន
ភិក្ខុនា គឺភិក្ខុ អាបន្នេន ត្រូវហើយ
សរមានេន កាលរឭក វិសុទ្ធាបេក្ខេន (សំឡឹង
ឬប្រាថ្នានូវសេចក្តីបរិសុទ្ធិ អាវិកាតព្វា គប្បីធ្វើឲ្យច្បាស់ គឺថាត្រូវសំដែងចេញ ហិ
មែនពិត អាបត្តិ រឺអាបត្តិ
យេន
ភិក្ខុនា គឺ ភិក្ខុឯណា អាវិកត្វា សំដែងចេញហើយ
ផាសុ រឺសេចក្តីសប្បាយ ហោតិ
មាន អស្ស ភិក្ខុនោ ដល់ភិក្ខុនោះ “និទានបាឋោ រីបាលីនៃនិទាន ឯតកោ មានប្រមាណប៉ុណ្ណេះ អនុសាវនា រីកិរិយា ញ៉ាំងសង្ឃឲ្យឮរឿយៗ តិក្ខត្តុំ អស់វារៈជាគំរប់ ៣ ដង បុរាណេហិ គឺអ្នកបា្រជ្ញមានក្នុងកាល មុនទាំងឡាយ ឋបិតា ដំកល់ទុកហើយ តស្មា ហេតុដូច្នោះ ឧបោសថំ
រីឧបោសថ សង្ឃេន គឺសង្ឃ ករេយ្យតេ ធ្វើឥឡូវនេះ មតិយា ដោយសេចក្តីចូលចិត្ត តសំ ភិក្ខុនំ
នៃភិក្ខុទាំងឡាយនោះ ..។ អាយស្មន្តោ បពិត្រលោកដ៏មានអាយុទាំងឡាយ និទានំ រីនិទាន មយា គឺខ្ញុំ ឧទ្ទិដ្ឋំ ខោ
សំដែងឡើងហើយមែនពិត អហំ រីខ្ញុំ បុច្ឆាមិ សួរ អាយស្មន្តេ
នូវលោកដ៏មានអាយុទាំងឡាយ តត្ថ
និទានេ ក្នុងនិទាននោះ តុម្ហេ រឺលោកទាំងឡាយ បរិសុទ្ធា ជាអ្នកបរិសុទ្ឋ ហើយ អត្ថ
មាន កិច្ច ឬ ? អហំ.... បុច្ឆាមិ សួរ ទុតិយម្បិ អស់វារៈជាគំរប់ ២ ដងផង តុម្ហេ រី..... បរិសុទ្ធា ជាអ្នក.......
អត្ថ មាន កច្ចិ ឬ? អហំ រីខ្ញុំ បុច្ឆាមិ សួរ តតិយម្បិ អស់វារៈជាគំរប់ ៣ ដងផង តុម្ហេ រី ... បរិសុទ្ធា ជាអ្នក ...... អត្ថ មាន កច្ចិ ឬ? ស្មន្តោ រីលោកដ៏មានអាយុទាំងឡាយ បរិសុទ្ធា ជាអ្នក...... ឯត្ថ និទានេ ក្នុងនិទាននុះ តស្មា
ព្រោះហេតុនោះ តុម្ហេ រី.... តុណ្ហី ជាអ្នកនៅស្ងៀម
អហំ រីខ្ញុំ ធារយាមិ ចាំទុក
ឯតំ តុណ្ហីភាវំ នូវភាវៈនៃលោកទាំងឡាយជាអ្នកនៅស្ងៀមនេះ ឯវំ
ដោយប្រការយ៉ាងនេះ ។
និទានំ
រីនិទាន និដ្ឋិតំ ចប់ហើយ ៕
(១)ឲ្យផ្លាស់តាមថ្ងៃ។