Thứ Ba, tháng 10 06, 2020

ប្រវត្តិពិធីបុណ្យកឋិន



ប្រវត្តិពិធីបុណ្យកឋិន


ប្រវត្តិពិធីបុណ្យកឋិន

  កឋិនទាន​ងាយ​ធ្វើ​ណាស់ ហើយក៏​មិន​តំណម​ឡើយ​កឋិនទាន គឺជា បុណ្យ​ដែលមាន​ចែង​នៅក្នុង​ពុទ្ធ​ប្ប​បញ្ញត្តិ ពោលគឺ​ពុំមែន​ជា​បុណ្យ ប្រពៃណី​របស់​អ្នក​គោរព​រាប់អាន ព្រះពុទ្ធសាសនា ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យផ្កា​ជាដើម​ឡើយ ។កឋិនទាន មានតែ​នៅក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ ហើយក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មាន កំណត់​ពេលវេលា​ច្បាស់លាស់ គឺ​មិន មែន​អាចធ្វើ​ពេលណា​ក៏បាន គឺអាច ធ្វើ​បានតែ​ក្នុង​រយៈ​២៩​ថ្ងៃ​គត់​ចាប់ពី​ថ្ងៃ​១ រោច​ខែអស្សុជ​ដល់​ថ្ងៃ​១៥​   កើត​ខែកត្តិក

           ហៅថា កឋិន​កាល​ជា​រយៈពេល​បន្ទាប់ ពី​ព្រះសង្ឃ​បវរ​ណា​ចេញ​ព្រះវស្សា ។​

​​​​​​​​​បើ​ខុសពី​សម័យកាល​នេះ ទោះ បី​អ្នកមាន​សទ្ធា​ធ្វើបុណ្យ​មាន​លក្ខណៈ សណ្ឋាន​ដូច​កឋិន​ក៏ដោយ ក៏​មិនអាច ហៅថា កឋិនទាន​បានដែរ ព្រោះ​ធ្វើ​ខុស ពុទ្ធានុញ្ញាត ។

មិនមែន​ធ្វើ​តែ​នៅ​កម្ពុជា ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ កឋិនទាន ត្រូវបានធ្វើ​នៅ​គ្រប់​បណ្តា​ប្រទេស​នានា ដែល​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ ដូចជា ប្រទេស​ថៃ  ភូមា និង ឡាវ ជាដើម ត្បិត​កឋិនទាន​ជា​កិច្ច​មានចែង​ក្នុងវិន័យ ។​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​អនុញ្ញាត ឱ្យ​បព្វជិត​ក៏ដោយ គ្រហស្ថ​ក៏ដោយ អាចធ្វើ​កឋិនទាន​បាន​ដូចគ្នា ហើយ​ភិក្ខុ ស​ង្ឈ​ដែល​ទទួល​ក្រាល​គ្រង និង​អនុ មោទនា​កឋិន រួច​នឹង​ទទួលបាន​អា​និ ស​ង្ស​ប្រាំ​យ៉ាង ដើម្បី​សម្រាល​នូវ​ទុក្ខ លំបាក

ក្នុងការ​ប្រើប្រាស់​បច្ច័យ​មួយ ចំនួន ដូចជា ត្រៃចីវរ អាហារ​ភោជន និង​លាភសក្ការៈ​ផ្សេងៗ ដែល​កើតមាន ដល់​សង្ឃ​ជាដើម រយៈកាល​ប្រាំ​ខែ និង​បាន​ចំពោះតែ​ភិក្ខុ ដែល​ចូល​វស្សា អស់​ត្រីមាស​បាន​ត្រឹមត្រូវ មិន​ដាច់​វស្សា នោះឯង​។ព្រោះហេតុនោះ ទើប​មាន តែ​កឋិនទាន​មួយគត់​ដែលជា​ទាន​បាន អានិសង្ស​ទាំង អ្នកទទួល​និង​អ្នក​បរិច្ចាគ ដែល​ប្រការនេះ ញ៉ាំងឱ្យ​អ្នកធ្វើ​កឋិន ទាន បាន​បុណ្យ​កុសល​ច្រើន​លើសលប់ វិសេសវិសាល​ជាង​បុណ្យ​ឯទៀតៗត្បិត​ធ្វើបុណ្យ​ឯទៀត​បាន​បុណ្យ​តែ​អ្នក បរិច្ចាគ​ប៉ុណ្ណោះ ចំណែក​អ្នកទទួល​ពុំ បាន​អានិសង្ស​ឡើយ ។ ប៉ុន្តែ​ថា មានតែ ភិក្ខុ​ប៉ុណ្ណោះ​ដែល​អាច​ទទួល​អនុមោទនា និង​ទទួលបាន​អានិសង្ស​កឋិន ចំណែក សាមណេរ (​លោក នេន ) ពុំមាន​សិទ្ធិ ឡើយ ។​តួ​កឋិន សំដៅ​យកតែ​សំពត់ ណាមួយ​ក្នុងចំណោម​សំពត់​ទាំងបី (​ស្បង់ ចីវរ សង្ឃាដី ) គឺ​ព្រះសង្ឃ​អាច ជ្រើស​រើសយក​ក្រាល​បានតែ​មួយ​មុខ ប៉ុណ្ណោះ បើ​ក្រាល​ដល់​ទៅ​ពីរ ឬ បី​មុខ មិន​ឡើងជា​កឋិន​ឡើយ លោក​ហៅថា ខូច​កឋិន ឬ​កឋិន​ត្ថា​រ​វិបត្តិ​ទៅវិញ​។ ដោយហេតុនេះ អ្នកធ្វើ​កឋិន​មាន​សំពត់ ត្រឹមតែ​ស្បង់ ឬ ចី​រ​មួយ ឬ ក៏​សង្ឃាដី មួយ​ក៏​អាចធ្វើ​កឋិន​បានដែរ ពោលគឺ​ពុំ ចាំបាច់​តែមាន​ធនធាន​ច្រើន​ទើប​អាច ធ្វើ​កឋិន​បានឡើយ ។​​ចំពោះ​អ្នកមាន​សទ្ធា​អាច​នាំ សម្ភារៈ​ផ្សេងៗ​លើសពីនេះ​ទៅ​ដាក់​រួម នៅក្នុង​ពិធីបុណ្យ​កឋិន​នេះ​បាន ក៏​រឹតតែ ប្រសើរ​វិសេស ហើយ​សម្ភារៈ​ទាំងនោះ ហៅថា អានិសង្ស​លាភ ឬ បរិវារ​កឋិន គ្រាន់តែ​ថាព្រះសង្ឃ​អ្នក​ក្រាល​គ្រង កឋិន អាច​ជ្រើសរើស​បានតែ​មួយ​ក្នុង ចំណោម​ចីវរ​ទាំងបី​ប្រភេទ​ដូចដែល បាន​ពោល​ខាងលើ ។​

​             កំណើត​កឋិនៈ​

​    ​ព្រះសមណគោតម​បរម​គ្រូ​នៃ យើង​អនុញ្ញាត​នូវ​កឋិន​ត្ថា​រ​កិ​ច្ចនេះ ក្នុង​រវាង​មជ្ឈិមពោធិកាល​ប្រារឰ​ចំពោះ ភិក្ខុ​ទាំង​៣០​អង្គ ។ នៅពេល​មុន​ថ្ងៃ​ចូល វស្សា ភិក្ខុ​ទាំងនោះ​មានបំណង​ទៅ វន្ទា​លា​ព្រះ​ជា​ម្ចាស់ ដើម្បី​ទៅ​នៅចាំ វស្សា​កន្លែង​ណាមួយ(​នេះ​ជា​ទំនៀម កិច្ច​វត្ត​របស់​សហធម្មិកៈ​នៅក្នុង​ព្រះពុទ្ធ សាសនា​ដែល​រហូតដល់​សព្វថ្ងៃនេះ ភិក្ខុ​សាមណេរ​ទាំងឡាយ​គួរ​ធ្វើ​កិច្ច​វត្ត ដ៏​ប្រពៃ​នេះ ទោះបី​ភិក្ខុ​សាមណេរ​នៅ ក្នុង​វត្ត​ដើម​ក្តី ឬ​ចេញទៅ​សិក្សា​នៅ អាស្រ័យ​រៀនសូត្រ​នៅក្នុង​វត្ត​ដទៃ​ក្តី ) ។​ប៉ុន្តែ​មិនទាន់បាន​ទៅដល់​វត្ត​ជេតពន ដែល​ព្រះពុទ្ធ​គង់នៅ​ផង​ក៏​ដល់​ថ្ងៃ​ចូល វស្សា ។ ភិក្ខុ​ទាំង​៣០​រូប ក៏​នាំគ្នា​រៀបចំ ទីតាំង​ចូល​វស្សា​នៅ​ទីនោះ ។​លុះដល់​ថ្ងៃ​ចេញ​វស្សា​ហើយ ក៏​និមន្ត​ទៅ​ថ្វាយបង្គំ​គាល់​ព្រះ​សម្មា សម្ពុទ្ធ ដែល​គង់​ចាំ​វស្សា​នៅ​វត្ត ជេតពន នៅ​ក្រុង​សាវត្ថី ចំ​កាល​វេលា​ចុងរដូវ វស្សា ជា​សម័យ​ភ្លៀង​ជោកជាំ ធ្វើឱ្យ​ភិក្ខុ ទាំង​៣០​អង្គ ទទឹកជោក​ទាំង​ស្បង់​ចីវរ សង្ឃាដី

ជួប​ការលំបាក​មក​តាមផ្លូវ​រហូត (​មួយអង្គៗ គ្មាន​ត្រៃចីវរ​២​បន្លាស់​ទេ​) លុះដល់​ហើយ​ចូលគាល់​បង្គំ​ព្រះ​ដ៏​មាន ព្រះ​ភាគ​ទាំង​ទទឹកជោក ។បន្ទាប់ពី​ទទួល​ធម្ម​ប្បដិសណ្ឋារៈ សួរនាំ​រាក់ទាក់​សុខទុក្ខ​រួចមក ព្រះពុទ្ធ ជា​ម្ចាស់​ទ្រង់​ព្រះតម្រិះ​ថា ប្រសិនបើ តថាគត (​តថាគត​ជា​ពាក្យ​ដែល​ព្រះពុទ្ធ ហៅ​ចំពោះ​ព្រះអង្គឯង មានន័យថា អញ្ញ ឬ ខ្ញុំ )បានអនុញ្ញាត​កឋិន​ត្ថា​រ​កិច្ច ដល់​ភិក្ខុសង្ឃ ពីមុន​រួចមកហើយ សមបើ លោក​ទាំងនេះ មិន​ជួប​ការលំបាក​យ៉ាង ហ្នឹង​ទេ ហើយ​កឋិន​នេះ​ព្រះពុទ្ធ​ពី​អតីត ក៏បាន​អនុញ្ញាត​ដល់​សាវ័ក​ដូចគ្នា​ដែរ ។​​ទើប​ព្រះពុទ្ធ​ជា​ម្ចាស់​ប្រជុំ​ភិក្ខុសង្ឃ ទាំងឡាយ ហើយ​ប្រកាស ” ម្នាល​ភិក្ខុ ទាំងឡាយ​តថាគត អនុញ្ញាតឱ្យ​ភិក្ខុ​ទាំង ឡាយ ដែល​នៅចាំ​វស្សា រួចហើយ ទទួល​ក្រាលកឋិន​បាន ។ម្នាល​ភិក្ខុ​ទាំង ឡាយ អានិសង្ស​ប្រាំ​ប្រការ នឹង​សម្រេច ដល់​ភិក្ខុ​ទាំងឡាយ ដែល​បាន​ក្រាល (​អនុមោទនា​) កឋិន​រួចហើយ    ។ កឋិន ក៏​ចាប់ផ្តើម​មាន​តាំងពី​ពេលនោះ​មក ។​

 

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...