ភូមិអូត្រាវ ឃុំហ៊ីវតឺ ស្រុកកញ្ចោង ខេត្តត្រាវិញ
កុមារបរិច្ឆេទលោកនេះលោកមុខ លោកយាយដោយទុក្ខ ជាលោកមិនទៀង លោកក្រាស់ដោយកម្ម លោកល្អក់លោកល្អៀង លោកតែងប្រែផ្អៀងឃ្លៀងឃ្លាតពុំថេរ ។
កុមារនាម ទិត ជាបុត្រទី៦របស់លោកតា ចាន់ និងលោកយាយនាម ជ័យ កើតនៅថ្ងៃ…… កើត(រោច) ខែ…… ឆ្នាំវក ព…ស ២៤០២ គ…ស ១៨៥៤នាភូមិកញ្ចោងផ្សារស្រុកកញ្ចោង(ទីវកឹង) ខេត្តត្រាវិញ(ព្រះត្រពាំង)។ ក្នុងត្រកូលកសិករមធ្យមមានបងប្អូនរួមឧទរ៨នាក់គឺះទី១ លោកតានាម រស់ ទី២ យាយនាម យឺស ទី៣យាយនាម ព្រហ្ម ទី៤ តានាម សៅរ៏ ទី៥ យាយនាម ម៉ោង ទី៦ តានាម ទិត (ជាប្រវត្តិរបស់គាត់កំពុងតែអាននេះ)ទី៧យាយនាម កេះទី៨លោកតា អាំ។
កុមារនាមទិតជាកុមារមួយរូបមានសារជាតិនិងអត្តចរិតស្លូតបូតសុភាពរាបសា ស្រគត់ស្រគុំជាបុគ្គល លុះក្នុងដំបូន្មានរបស់មាតាបិតានិងជាកុមារមួយរូដែលប្រកបដោយប្រជាប្រិយ ភាពគួរជាទីរាប់អាន នៃសន្តានព្រៀងលាន។កុមារបានរស់នៅជាមួយឪពុកម្តាយបានរៀនសូត្រអំពីសុជីវធម៍ នៃការរស់នៅក្នុងសង្គមនិងអប់រំ កាយ វាចា ចិត្ត ដើម្បីធ្វើខ្លួនឲ្យក្លាយទៅជាអតិជាតបុត្តឬអនុជាតបុត្តនិងជួយកិច្ចការ ធ្ងន់ស្រាលក្នុងគ្រួសារជុំនួសឪពុកម្តាយមានប្រកបកិច្ចការខាងកសិកម្ម ប្រចាំការងារស្រែរហូតដល់ គម្រប់ជន្មាយុ២២ឆ្នាំឪពុកម្តាយក៏បានរៀបចំទុកដាក់ឲ្យមានគូស្រករគឺតា ចាន់ យាយ ជ័យ ក៏បានសម្លឹងឃើញអត្តចរិតចរិយាមារយាទស្រគត់ស្រគុំរំទុំសមសួនជាស្រ្តីខ្មែរដូច មានបុរាណភាសិតថា៖ បុរសប្រិមប្រិយអាស្រ័យបញ្ញាស្រ្តី ថ្លៃថ្លាអាស្រ័យមារយាទ។ គាត់ក៏បានទៅ ស្តីដណ្តឹងកញ្ញានាម ម៉ង់ ជាបុត្រីទី៣កូនរបស់លោកតា…….និងលោកយាយឈ្មោះ………នៅភូមិកញ្ចោង ភ្នៀត (ឈ្មោះបុរាណ) បច្ចុប្បន្នហៅភូមិលិចក្តីនៅលិច(វត្តកញ្ចោងកំពង់លាវ)នៅខាងលិចផ្លូវបែកថ្នល់ ទៅនិគមកំពង់ស្ពានសព្វថ្ងៃនេះ។
កុមារីបរិច្ឆទ
កុមារីថាច់ធី ម៉ង់ គាត់បានមានបងប្អូនរួមផ្ទៃ៣នាក់គឺ ទី១ លោកតានាម តៀបប៉ិច ទី២ លោកតានាម ដិបទី៣លោកយាយនាម ម៉ង។ កុមារីថាច់ធី ម៉ង ជាកុមារីមួយរូបមានអត្តចរិតស្លូតបូតនិងសុភាពរាប សាស្រគត់ស្រគុំជាបុគ្គលលុះក្នុងដំបូន្មានរបស់លោកអ្នក ដ៏មានគុណនិងជាកុមារីមួយរូបប្រកបដោយ ប្រជាប្រិយភាពគួរជាទីរាប់អាននៃសន្តានញាតិ។ គាត់បានរស់នៅរួមសុខរួមទុក្ខក្នុងជីវភាពកសិករទួរគតអស់មួយរយៈយូរ នាភូមិកញ្ចោងភ្នៀត។ កុមារីម៉ងធំដឹងក្តីក៏សម្រេចចិត្តសូមលាក្រុមញាតិភូមិផងរបងជាមួយ ជាពិសេសគឺឪពុកម្តាយរបស់ខ្លួន ដើម្បីចេញទៅរកស៊ីឈ្ន្ទួលចួលពាត់ចិញ្ចឹមអាត្មា ទៅអនាគត នៅភូមិកញ្ចោងផ្សារ(ត្រើយខាងកើត)អស់រយៈកាលដ៏យូររហូតដល់ពេញវ័យវឌ្ឍនាការ សម្ផស្សសោភាហើយជាទីចូលចិត្តនៃយុវជនទាំងឡាយដូចបុរាណសុភាសិតមួយបានពោលថា(កុំ ប្រកែកនិងព្រេងវាសនា កុំតវ៉ានិងកម្មលិខិត) ដូច្នេះកញ្ញានាម ម៉ង ជាគូព្រេងវាសនារបស់យុវជន នាមទិត។ ដូច្នេះហើយទើបលោកតានាម ចាន់ និងលោកយាយនាមជ័យ គាត់ក៏បានទៅចូលស្តីដណ្តឹងតរុណីស្រីក្រមុំនាម ម៉ង ហើយក៏បានរៀបអាពាហ៍ពិពាហ៍ទៅតាមទំនៀមទំលាប់ខ្មែរឲ្យបានជាគូស្វាមី ភរិយារបស់គាត់តែម្តង។
មជ្ឈិមបរិច្ឆេទ
កូនអើយកេរមេបា ជាតិសាសនាកូនកុំចោលបុណ្យទានកូនកុំចោល ជាបង្គោលកេរ្តិ៍ឪពុក។ ស្លាប់ខ្លួនឲ្យស្លាប់ចុះ ឲ្យតែរស់តទៅមុខជាតិសាសន៍ឆ្លងផុតទុក្ខ ណាកូនពុកប្រុសសំលាញ់។ទំព័រជីវិតគ្រូសារថ្មីរបស់លោកតានាមទិត និងលោកស្រីនាមម៉ង បានរស់នៅរួមសុខរួមទុក្ខមូលពង្សវង្សត្រកូលឪពុក ម្តាយគាត់ខំប្រឹងជួយកិច្ចការធ្ងន់ធ្ងូរក្នុងគ្រួសារមានរបរធ្វើស្រែភ្លឺជាដើមអស់រយះកាល ប៉ុន្មាន៣‑៤ឆ្នាំប៉ុណ្ណោះ គាត់ក៏មានគំនិតគិតឃើញថ្មីមួយគឺចង់ចេញពីឪពុកម្តាយទៅរស់នៅខ្ទមស្រែកសាង ជីវភាពខ្លួនឯង។ មិនយូរប៉ុនា្មន សេចក្តីប្រាថ្នារបស់គាត់ក៏ស្របជាមួយញាតិនៅភូមិផងគឺលោកតានាមចាន់ និងយាយនាមញ៉ៀវ គាត់ក៏បំណស្រប ដូចគាត់ដែរ ក៏បានមកប្តូរយោបល់នឹងលោកតានាម ទិត លោ កស្រីនាម ម៉ង់ អំពីរបរប្រចាំជីវិតឥឡូវនេះ។ គ្រួសារទាំងពីរគឺ លោកចាន់ ញៀវ និងលោកទិត ម៉ង់បានព្រមព្រៀងគ្នារូចហើយ លោកនាមទិតក៏ចូលទៅសូមការអនុញ្ញាតិអំពីឪពុកនិងអ្នកម្តាយ ដើម្បី លាចេញទៅសង់ខ្ទម ទូរគតនៅត្រង់ដីទួលភ្លឺស្រែក្បែមាត់អូរដែលមានត្រាវ ដុះជុំវិញជិតភ្ជាប់ដីទំនាប ទៀបដីស្រែលាតសន្ធឹងទូលំទូលាយធំល្វឹងល្វើយគួរឲ្យចាប់អារម្មណ៍ដល់ អ្នកមានគំនិតពលកម្មតួយ៉ាងដូចជាលោកនាម ទិត ម៉ងប្រាថ្នាមកហើយនោះឯង។ ពេលគ្រួសារថ្មីរបស់គាត់ចុះមកសាង ជីវភាពដាច់ស្រយាលពីភូមិឋានតែប៉ុន្មានគ្រួសារប៉ុណ្ណោះ។ ចំពោះជីវភាពរបស់គាត់ដោយបានឪពុកម្តាយជាអ្នកផ្គត់ផ្គង ឧបត្ថម្ភសម្ភារៈមិនខ្វះកន្លះត្រង់ណាឡើយ ចាប់តាំងពីបានមកបោះជំរុំផ្គុំជាខ្ទមនៅលើដីទូលភ្លឺស្រែក្បែរមាត់អូដែល មានត្រាវដុះដេរដាសក្រាលលើគ្នានោះមក គ្រួសារគាត់រួមសុខរួមទុក្ខ ខំខ្នះខ្នែងបែងការងារទៅតាមកាលសម័យឆ្នៃទៅតម្រូវឲ្យមានប្រយោជន៍ សំរាប់ជីវិតគ្រួសារ។ ការខិតខំប្រឹងប្រែងរបស់គាត់កន្លងទៅបានប៉ុន្មាន៣ទៅ៤ឆ្នាំក្រោយមក គ្រួសាររបស់គាត់មានកម្លាំងទ្រព្យផ្គាប់ចិន្តាតាមពលកម្មប្រចាំជីវិត បរិបូរណ៍គ្រឿងបរិភោគ ឧប្បភោគ ព្រមទាំងសម្ភារៈខេត្តុប្បក រណ៍គ្រប់សំរាប់ប្រើប្រាសក្នុងគ្រួសារពេលនោះគាត់ក៏បានចាប់ផ្តើមស្ថាបនាគេហដ្ឋានឡើងជាដំបូល ធំទ្រនុំខ្ពស់នៅលើផ្ទៃដីរបស់លោកតា ចានលោកតាមនាមផែម ដែលត្រូវជាឪពុកម្តាយរបស់លោកតានាមសោនិងលោកយាយនាមទេប ។ ការផ្លាស់ប្តូរជីវភាពបន្តិចម្តងៗក៏នាំឲ្យគ្រួសាររបស់គាត់ក្លាយទៅជា គ្រួសារអ្នកមានស្តុកស្តមរហូតមក សមដូចបាលីមួយឃ្លាថា៖ សេរី ភោគា នមាសិយោ បានសេចក្តីថា៖ អ្នកមានសេរី ភោគៈរមែងហូរចូល។ ចាបតាំងពីពេលនោះមកគ្រួសាររបស់លោកតានាមទិតម៉ង់និងគ្រួសារតានាមចាន់ ញ៉ៀវ ចុះមកនៅកុករហើយក៏បានកំណត់ជាភូមិមួយដែលមានឈ្មោះថា”ភូមិអូរត្រាវ” ជាប់ក្នុងទំព័រភូមិសាស្រ្ត ស្រុកកញ្ចោង ខេត្តត្រវិញរហូតមកដល់សព្វថៃ្ងនេះ ដែលមានចម្ងាយផ្លូវប្រមាណ ២ពាន់៧រយម៉ែត្រ(២៧០០)ឆៀងទៅទិសឦសាន្តនៃ… បើតាមប្រសាសន៍របស់លោកចាស់ព្រឹទ្ធាចារ្យដែលរស់នៅក្នុងភូមិលោកបានប្រាបថា៖ អ្នកដែលចុះតាំងលំនៅមុនគេបង្អស់នោះគឺ៖ លោកតានាមចាននិងយាយផែមជាគ្រួសារទី១លោកតានាមចានយាយនាម ញ៉ៀវជាគ្រួសារទី២ លោកតានាមទិតយាយនាមម៉ង់ជាគ្រួសារទី៣ ក្នុងភូមិនេះឯង។ បន្តបន្ទាប់មកទៀតក៏ មានក្រុមគ្រួសារលោកតានាមគង់យាយនាមចាបជាគ្រួសារទី៤នៅក្បែមាត់អូរចុងខាង ត្បូងថែមទៀតមក ។
សេចក្តីបញ្ជាក់ចាប់តាំងពីភូមិអូរត្រាវបានចាប់បដិសន្ធិនៅលើផៃ្ទដីទំនៀបមានគ្រួសារលោកតា នាមទិត យាយនាមម៉ង់ជាដើម។ ក្នុងឆ្នាំ ព,ស២៤៧៥ ត្រូវនឹងគ,ស១៨៨៣គិតមកទល់សព្វថ្ងៃនេះបានជាងមួយសតវត្សមកហើយ បើគិតពីឆ្នាំគ,ស១៨៨៣មកដល់ ២០០៩បាន១២៦ឆ្នាំ។ ពេលវេលាតែងតែទំពាស៊ីនូវមនុស្សសត្វទាំងឡាយទៅជាធម្មតាគឺ ១ថ្ងៃ ១ខែ ១ឆ្នាំមិនដែលរងចាំបុគ្គលណាឡើយ ពេលវេលាចេះតែកន្លងទៅៗរហូតមកដល់សព្វថ្ងៃនេះ មនុស្សចេះតែចុះមកនៅនិងកើនឡើងៗរហូតដល់ពេលបច្ចុប្បន្នមាន ប្រមាណ៣រយប្លាយគ្រួសារ។ ហើយពួកគេទាំងអស់នោះសុទ្ធតែរស់នៅដោយប្រកបរបរកសិកម្មប្រចាំជីវិត នៅលើផ្ទៃដីទំនៀបធំល្វឹងលើ្វយ បរិបូណ៌ទៅដោយធនធានធម្មជាតិមានត្រីសាចជាដើម។ សុខោ បុញ្ញាស្ស ឧច្ចយោ ប្រែថា៖ បុណ្យជាគ្រឿងអលង្ការដ៏ប្រសើរ បុគ្គលម្នាក់ៗរស់នៅមកជាមនុស្ស គឺត្រូវខំស្វះស្វែងរកនូវទាន សីល ជាបុណ្យកុសលទុកសំរាប់ជីវិតរបស់យើងទៅអនាគត់ទុកហើយទើប មានន័យក្នុងការរស់នៅបើមិនដូច្នោះទេ ជីវិតរបស់យើងម្នាក់ៗឥតន័យហើយ ប្រៀបបានដូចជាស្នប់សម្រាប់សប់ខ្យល់តែបុណ្ណោះ។ ចំណែកឯគ្រួសារលោកតានាមទិត យាយម៉ង់វិញមិនត្រឹមតែមានកម្លាំងពលកម្មឬកំលាំងទ្រព្យប៉ុណ្ណោះទេ គឺគាត់ថែមទាំងបរិបូណ៌ដោយសម្បទា៤យ៉ាងគឺ ១សទ្ធា ២សីល ៣ចាគៈ និង៤បញ្ញា។ គាត់គឺជាមនុស្សម្នាក់ដែលមានសន្តានចិត្តតំកល់ទុកក្នុងព្រះពុទ្ធសាសនា មុនគេបង្អស់ក្នុងភូមិអូរត្រាវ។ គាត់ធ្វើឲ្យគ្រួសាររបស់គាត់មានកិត្តិយលខ្ពស់និងកិតិ្តស័ព្ទ ផ្សព្វផ្សាយស្ទើរតែគ្រប់កនែ្លង។ លោកតានិងលោកយាយជាបរិស័ទក្នុងចំណុះវត្តកញ្ចោងភ្នំពេញ បានជួយឧបត្ថម្ភការកសាងនូវព្រះវិហារថ្មីពីថ្មរអិដ្ឋ ជំនួសដល់ព្រះវិហារចាស់ដែលសង់អំពីឈើមានភាពទ្រុឌទ្រោមក្នុង ឆ្នាំមមីសំរិទ្ធិស័ក ព,ស ២៤៦០គ,ស១៩២៧ បន្ទាប់ពីនោះគាត់ក៏បានរួមវិភាគទាន យ៉ាងធំធេងជាមួយពុទ្ធបរិស័ទចំណុះជើងវត្តដើម្បីកសាងសាលាទាន១ខ្នង បណ្តោយ១១ លែ្វង ដែលមានប្រវែង៣៣មែត្រ ទទឹង១០មែត្រ។ សាលាទាននោះតម្កល់ព្រះត្រៃបិដក និងគម្ពីសាស្រ្តតាមរយៈសាស្រ្តាស្លឹក គ្រឹតនិងក្រាំងដែលបានកសាងក្នុងឆ្នាំឆ្លូវ អដ្ឋស័ក ព,ស២៤៦៧ គ.ស១៩២៥ ហើយកាលនោះត្រូវភ្លើងសង្រ្គាមរវាងអាមេរីកកាំងនិងពួកវៀត កុងបានបណ្តាលឆាប់ឆេះអស់រល៉ីងនៅក្នុង ព,ស២៥១១ គស១៩៦៨។ ការកសាងសេនាសនៈដ៏ច្រើនមានកុដិ សាលា ព្រះវិហារជាដើមនោះសមដូចព្រះពុទ្ធភាសិតសំដែងថា៖ វរស្ស ទាតា វរលាតី ច ហោតិ ប្រែថា៖ អ្នកឲ្យរបស់ល្អ រមែងបានរបស់ល្អ។សេដ្ឋន្ទោ សេដ្ឋមុបេតិ ឋានំ ប្រែថា៖អ្នកឲ្យទីដ៏ប្រសើររមែងទៅកាន់ទីស្ថានដ៏ប្រសើរ។ លោកតានាមទិតយាយនាមម៉ង់ បានរស់នៅរួមសុខរួមទុក្ខជាឧត្តមស្វាមី ភរិយា សាងសុភមង្គលបានល្អ មានមានបុត្រា បុត្រីទាំងអស់១១នាក់គឺប្រុស៦នាក់ ស្រី៥នាក់ មានរាយនាមដូចខាងក្រោមនេះ
១ លោកតានាម នេត្រ ៧ លោកតានាម ពេជ្រ
២ លោកតានាម គង់ ៨ លោកតានាម ពូក
៣ លោកយាយ ម៉ា ៩ លោកយាយ យ៉ូវ
៤ លោកតាមនាម មាឃ ១០ លោកយាយនាម សៅរ៍
៥ លោកយាយនាម ឡាយ ១១ លោកយាយនាម ទន់។
៦ លោកតានាម ពៅ
លោកតានាមទិតរួមសុខរួមទុក្ខជាមួយយាយនាមម៉ង់មកទាល់ឆ្នាំខាល ព ស ២៤៦៧ គ…ស ១៩២៣ ក្នុងជន្មាយុគម្រប់៦៧ឆ្នាំ ឱ!អនិច្ចាសង្ខារមិនទៀងទាត់ រេបែរប្រាកដបត់មករកតា សេ្តចមច្ចុរាជចិត្ត ហានក្លា ផ្តាច់យកសង្ខារតាទៅហើយ។ ៦៧ឆ្នាំឆ្លងទៅលឿនណាស់ មិនមានផ្តូរផ្លាស់វិញបានឡើយ លោកលាប្រពន្ធ កូនញាតិគេហ៍ហើយ មិនមានស្តាយឡើយឋានធ្លាប់សុខា។ ពេលនោះលោកយាយនាមម៉ង់ និងកូនចៅផៅញាតិសន្តាន បានផ្តួចផ្តើមធើ្វបុណ្យទក្ខិណានុប្បទានតំកល់សពលោកអស់ចំនួន៣យប់ ៣ថ្ងៃរួចហើយរៀបចំក្បួនដង្ហែទៅកាន់ភូមិ១ចម្ងាយពីគេហដ្ឋាន១០០មែត្រ នៅទិសខាងកើតរេទៅទិសឦសាន ។ តាមប្រសាសន៍លោកយាយនាមគង់ និងយាយនាមញ៉ិច បានឲ្យខ្ញុំជាអ្នកសរសេរជ្រាបថា លោកតាទិតស្លាប់បាន៣ខែ លោកយាយនាមម៉ង់បានហៅជាងមកស្ថាបនាផ្ទះម៉េន(កលេវរដ្ឋាន) គ្របលើផ្នូរសពរបស់លោកតា តម្កល់គម្រប់៣ឆ្នាំទើបលើកអដ្ឋិធាតុនៃសពលោកតាឡើងប្រារព្ធធ្វើបុណ្យដារ គម្រប់ខួប៣ឆ្នាំបានបូជាធាតុរួចហើយក៏យកមកតំកល់ក្នុងកោដិដែលធ្វើ អំពីប្រាក់ទុកក្នុងគេហដ្ឋានមកទល់សព្វថ្ងៃនេះឯង។ ចំណែកឯផ្ទះម៉េនដែលបានតំកល់សពតាទិតពេលនោះ លុះមកដល់ឆ្នាំវក ព,ស២៥២៥ គ,ស ១៩៨០ លោកតាពៅ លោកតាបាម៉ិចបានព្រឹក្សារូចហើយ តាពៅបញ្ជាឲ្យលោកតាពេញទៅសូមព្រះអនុគណស្រុកធ្វើជាសាលាឧបោសថ។ សាលា នោះមានបណ្តោយ១០មែត្រ ប្រវែងទទឹង៨មែត្រ សង់ពីអិដ្ឋប្រក់ក្បឿង មានកំពស់១៣មែត្រ ទំហំផ្ទៃ ៨០មែត្រ រហូតមកឆ្នាំរកា ព,ស ២៥៣៧ថ្ងៃទី២៣/៧/គស១៩៩៣ សាលានោះក៏បានក្លាយទៅជាព្រះវិហារវត្តសាសនសាមគ្គីរង្សី(អូរត្រាវ)។ រីឯលោកយាយនាមម៉ង់ កើតឆ្នាំជូត ព,ស ២៤០៦ គ…ស ១៨៦១ កិរិយារស់នៅរួមសុខរួមទុក្ខជាមួយ ក្នុងសង្គមគ្រួសារជាមួយលោកតានាមទិតអស់រយៈកាល៤២ឆ្នាំប្រកបរបរចិញ្ចឹម ជីវិតជាអ្នកកសិកររស់ក្រោមព្រះសូរ្យសែងចែងសុរិយា តស៊ូព្យាយាមប្រកបកិច្ចការ ឥតមានថ្ងៃណាល្ហែស្រាកស្រាន ដើម្បីចិញ្ចឹមបុត្រាបុត្រីទាំង១១នាក់ឲ្យក្លាយទៅ ជាមនុស្សប្រកបទៅដោយគន្លងធម៌ គាត់ខំអប់រំឲ្យកូនបានយល់ចេះដឹងក្នុងធម៌២ប្រការគឺទិដ្ឋិធម្មិក គឺប្រយោជន៍ក្នុងបច្ចុប្បន្ន១។សប្បរាយិកដ្ឋ គឺប្រយោន៍ក្នុងលោកខាងមុខ១។ចំពោះគាត់វិញមិនដែល ភេ្លចឡើយធម៌កត្តញ្ញូនិងកត្តវេទីតាធម៌តែងតែមានអារម្មណ៍ជ្រះថ្លាក្នុងព្រះពុទ្ធសាសនានឹកដល់ គុណូបការៈចំពោះបុព្វការីជនដែលបានលាលោកឋានទៅហើយនោះ។ អំណឹះពីតាទិតគាត់អនិច្ចធម្មទៅបាន២ឆ្នាំ ក្នុងព…ស ២៤៦៧គ…ស ១៩២៣ លោកយាយក៏បានផ្តូចផ្តើមប្រមែប្រមូលកូនចៅមកជួបជុំដើម្បីព្រឹក្សាគ្នាគិត ពីធ្វើបុណ្យឧទ្ធិសមគ្គផល ដារបង្សុកុលបញ្ជូនកុសលទៅបុព្វការីជនមួយឆ្នាំ១ម្តង តែការធ្វើនេះក្នុងមួយឆ្នាំធ្វើ១វត្ត។ សម័យកាលនោះខេត្តត្រាវិញ(ព្រះត្រពាំង)យើងមានចំនួន១១០វត្ត។ អធិបតីភាពរបស់លោកយាយនាមម៉ង់ និងកូនៗទាំងអស់ ក្នុងនោះមានកូនទី១ គឺលោក តានាមនេត្រ ជាដើមក៏បានយល់ស្របព្រមល្មមគ្នាជាឯកច្ឆន្ទ ហើយក៏តម្រូវឲ្យម្តាយគឺយាយម៉ង់ធ្វើស្លាក់ចាប់ពីលេខ១រហូត ដល់លេខ១១០ទៅតាមលេខរៀង គឺលេខ១ត្រូវទៅនឹងវត្តណា វត្តនោះត្រូវទទួលបានអនិសង្សលាភដោយយើងជាសាមីទានប្រធានដើមបុណ្យទៅ អារាធនាព្រះសង្ឃអង្គនោះមកកាន់នៅគេហដ្ឋានយើងនេះ គឺធ្វើយ៉ាងនេះពីលេខ១រហូតទៅដល់លេខនៃវត្តទាំង១១០វត្តតរៀងទៅ។
សេចក្តីបញ្ជាក់
ចំណែកឯការធ្វើបុណ្យឧទ្ធិសមគ្គផលកុសលនោះលោកយាយព្រមទាំងកូនទាំងអស់បានស្របមតិគ្នា
ទុកដីកេរកោះរបស់គាត់ចូនួន១០ហេត្តា(១០០កុងដី)សម្រាប់ធ្វើបុណ្យពុទ្ធាភិសេកនិងដារ បង្សុកូលប្រចាំរហូតតរៀងទៅ។បច្ឆិមវ័យ នៃប្រវត្តិលោកយាយវិញនោះគឺ លោកយាយនាមថាច់ធីម៉ង់ កើតឆ្នាំជូត ព…ស២៤០១គ…ស១៨៦១ឆាកជីវិតរបស់គាត់បានចលនាយ៉ាងសកម្មក្នុងសង្គមគឺលោកយាយបាន បញេ្ចញហត្ថកម្មដើម្បីប្រកបការនោះ មានពីរប្រការគឺៈការងារស្រែស្រូវតម្រូវកសាងជីវភាពនិងការងារពិសេសមួយទៀតគឺ បរិចាគទ្រព្យសម្បត្តិដែលមានបាននោះទៅបុណ្យ សុន្ទរ៍ទាន និងជួយឧបត្ថម្ភព្រះពុទ្ធសាសនាមានការកសាងកុដិសាលា ព្រះវិហារវត្តកញ្ចោងភ្នំពេញ(កញ្ចោងផ្សារ)មិនតែប៉ុណ្ណោះសោតមានកសាង សមណកុដិ នៅរាជធានីភ្នំពេញនៅនាវត្តឧណ្ណាលោម(កម្ពុជា)។ សមនឹងបុរាណសុភាសិតមួយបានពោលថា៖បុណ្យបូកនឹងបុណ្យកុំបីបាត បាបនោះគួរបិតកុំបីបើក រឿងបាត់រឿងបង់កុំកម្រើក រៀមច្បងគួរលើកវត្តបូជា។ ដូចជាមានពាក្យកំណាព្យខាងលើនេះ ទើបលោកយាយបរិចាគធ្វើបុណ្យដោយជ្រុះមិនស្តាយ ខ្ចាយមិនគិត…។ យ៉ាងនេះហើយសមនិងពុទ្ធភាសិតមួយបាឋដែលព្រះភគវាទ្រង់សម្តែងថា៖រូបំ ជីរតិ មច្ចានំ នាមគោត្តំ នជិរតិ ប្រែថា៖រូបកាយនៃសព្វសត្វ តែងវិបត្តិទ្រុឌទ្រោមទៅ កេរ្តិ៍តែងគង់នៅតាមសភាពការកសាង។ លោកតានាមកេរ្តិ៍ឈ្មោះ និងគុណធម៌របស់គាត់រស់រវើកក្នុងសន្តានចិត្តរបស់កូន ចៅ ចៅទូត ចៅលួតជានិច្ច។ ឱសានជីវិតលោកយាយនាមម៉ង់ ទទួលមរណភាពនៅឆ្នាំរោង ព…ស២៤៨៣ គ…ស ១៩២២ ក្នុងជន្មាយុ គម្រប់៧៧ឆ្នាំគត់។ តាទិត យាយនាមម៉ង់ ពិតប្រកដណាស់ដែលគាត់បានធ្វើការអនិច្ចកម្មរបស់គាត់ទៅហើយរាប់សិបឆ្នាំក៏ ពិតមែនប៉ុនែ្តលោកតាទិត យាយ នាមម៉ង់ ពិតប្រកដណាស់ដែលគាត់បានធ្វើ ការអនិច្ចកម្មរបស់គាត់ទៅហើយរាប់សិបឆ្នាំក៏ពិតមែនប៉ុនែ្តកេរ្តិ៍ឈ្មោះ និងគុណធម៌របស់គាត់រស់រវើកក្នុងសន្តានចិត្តរបស់កូនចៅ ចៅទូត ចៅលួតជានិច្ច។ ឱសានជីវិតលោកយាយនាមម៉ង់ ទទួលមរណភាពនៅឆ្នាំ រោងព…ស២៤៨៣ គ…ស ១៩២២ ក្នុងជន្មាយុ គម្រប់៧៧ឆ្នាំគត់។
Không có nhận xét nào:
Đăng nhận xét