អច្ឆរិយព្ភូតធម្មសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាវត្តជេតពន ជិតក្រុងសាវត្ថី ។ ភិក្ខុទាំងឡាយសន្ទនាគ្នាអំពីសេចក្ដីអស្ចារ្យរបស់ព្រះដ៏មានព្រះភាគ ក្នុងកាលនោះ
ព្រះដ៏មានព្រះភាគ
ទ្រង់ត្រាស់ឱ្យព្រះអានន្ទសម្ដែងអំពីសេចក្ដីអស្ចារ្យ ចម្លែកនៃព្រះតថាគតជាភិយ្យោភាព ក្នុងទីនេះចុះ ។
១-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ កើតនៅក្នុងពួកទេវតាជាន់តុសិត គឺព្រះអង្គមានសតិសម្បជញ្ញៈតាំងពីនៅជាព្រះវេស្សន្ដរថាព្រះអង្គនឹងកើតនៅតុសិតទេវលោក បន្ទាប់អំពីជាតិនេះ លុះដល់កើតហើយ ក៏មាននូវសតិសម្បជញ្ញៈទាន់ពេលវេលាក្នុងឋានតុសិតនោះឯង ។
២-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ
ឋិតនៅក្នុងពួកទេវតាជាន់តុសិតនោះ
គឺ
អតិឥដ្ឋារម្មណ៍មិនគ្របសង្កត់ព្រះអង្គ ។
៣-ព្រះអង្គទ្រង់ឋិតនៅក្នុងឋានតុសិត រហូតដល់អស់អាយុ
ព្រោះការបំពេញនូវអភិនីហារបារមីរបស់ព្រះអង្គគ្រប់គ្រាន់ហើយ
មិនដូចជាតិមុនៗ
ដែលព្រះអង្គទ្រង់ឋិតនៅក្នុងទេវលោក
ឬព្រហ្មលោកអាយុវែងៗ
ព្រះអង្គតែងធ្វើនូវអធិមុត្តិកាលកិរិយា
ចុតិមកកើតជា មនុស្សបំពេញព្រះបារមីនោះឡើយ ។
៤-ព្រះអង្គទ្រង់មានសតិសម្បជញ្ញៈច្យុតចាកឋានតុសិត ចុះកាន់គភ៌នៃព្រះវរមាតា ទាំងមានសតិសម្បជញ្ញៈឋិតនៅក្នុងព្រះគភ៌ និងពេលប្រសូតទៀតផង ។ ព្រះអគ្គសាវ័កទាំងពីរអង្គ និងព្រះ-បច្ចេកពុទ្ធទាំងឡាយ មានសតិសម្បជញ្ញៈដឹងពេលចុះកាន់ផ្ទៃ និងពេលតាំងនៅក្នុងផ្ទៃ ចំណែកព្រះអសីតិមហាសាវ័កដទៃ ដឹងតែពេលចុះកាន់ផ្ទៃប៉ុណ្ណោះ ឯចំណែកជនដទៃទៀត អត់ដឹងគ្រប់កាលទាំងបី ។
៥-ពេលព្រះអង្គទ្រង់យាងចុះកាន់ព្រះគភ៌ មានពន្លឺដល់លោកន្តរនរក ។
៦-មហារាជទាំង ៤ យាងមករក្សាព្រះអង្គដែលគង់នៅក្នុងផ្ទៃនៃព្រះវរមាតា ។
៧-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ
ព្រះវរមាតាមានសីលដោយប្រក្រតី ។
៨-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ
ព្រះវរមាតាមិនមានចំណង់ក្នុងកាមគុណទៅរកបុរសណាឡើយរួមទាំងព្រះពុទ្ធបិតាផង
ទាំងបុរសណានោះក៏មិនអាចមកប្រព្រឹត្តកន្លងព្រះវរមាតាបានដែរ ។
៩-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ ព្រះវរមាតាសម្បូណ៌ទៅដោយកាមគុណទាំង
៥ ( វៀរបុរសក្នុងរឿងទី ៨ ) ។
១០-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ
ព្រះវរមាតាមិនមានអាពាធ
ណាមួយ
ទាំងបានទតឃើញព្រះបរមពោធិសត្វក្នុងផ្ទៃទៀតផង ។
១១-ពេលប្រសូតព្រះបរមពោធិសត្វបាន ៧ ថ្ងៃ
ព្រះវរមាតារមែងធ្វើមរណកាលទៅកើតក្នុងឋានតុសិតទេវលោក ។
១២-ព្រះវរមាតា ទ្រង់គភ៌
១០ខែគត់ ទើបប្រសូត
១៣-ព្រះវរមាតា
ទ្រង់ប្រថាប់ឈរប្រសូតព្រះបរមពោធិសត្វ
១៤-ពេលប្រសូតព្រះបរមពោធិសត្វ
ទេវតាទទួលមុន ទើបមនុស្សទទួលក្រោយ ។
១៥-ពេលប្រសូតព្រះបរមពោធិសត្វ
ព្រះអង្គប្រសូតមិនទាន់ដល់ផែនដីផង
ទេវបុត្រ ៤ អង្គ គឺមហារាជទាំង
៤ ទទួលព្រះបរម-ពោធិសត្វ មកតាំងនៅចំពោះព្រះភក្ត្រនៃព្រះវរមាតា ហើយពោលថា
សូមព្រះនាងទេវីមានព្រះហឫទ័យរីករាយចុះ
ព្រះរាជបុត្រមានស័ក្ដិធំរបស់ព្រះនាង
ទ្រង់បានប្រសូតហើយ ។
១៦-ពេលប្រសូតព្រះបរមពោធិសត្វ
ទ្រង់ស្អាតវិសេស គឺ
មិនមានប្រឡាក់អ្វីឡើយ ។
១៧-ពេលប្រសូត
មានធារទឹកក្ដៅ
និងធារទឹកត្រជាក់ហូរធ្លាក់ពីអាកាសសម្រាប់ប្រើប្រាស់ពេលនោះ ។
១៨-ពេលប្រសូត
ព្រះបរមពោធិសត្វចុះពីដៃមនុស្សហើយ
ទ្រង់យាង ៧ ជំហាន
ទ្រង់ក្រឡេកមើលគ្រប់ទិស
រួចហើយទើបទ្រង់បន្លឺនូវអាសភិវាចាថា
អគ្គោហមស្មិ
លោកស្ស
ជេដ្ឋោហមស្មិ
លោកស្ស
សេដ្ឋោហមស្មិ
លោកស្ស
អយមន្តិមា មេ ជាតិ
នត្ថិទានិ បុនព្ភវោតិ ។
១៩-មានពន្លឺភ្លឺស្វាងពេលប្រសូតព្រះបរមពោធិសត្វ
ដូចពេលទ្រង់យាងចុះកាន់ព្រះគភ៌ដែរ ។
២០-វិទិតា
សង្ខារធម៌បានប្រាកដដល់ព្រះពុទ្ធអង្គ
ដោយការកើត តាំងនៅ និងរលត់ទៅ
ដោយឥតមានបុគ្គលណាជ្រាបដូចព្រះអង្គឡើយ
គឺមិនមានធម៌អ្វីដែលមិនច្បាស់លាស់ចំពោះព្រះពុទ្ធអង្គនោះទេ ។
ព្រះអានន្ទដ៏មានអាយុ
បានសម្ដែងនៅក្នុងព្រះសូត្រនេះហើយព្រះបរមសាស្ដាទ្រង់ពេញព្រះហឫទ័យ ភិក្ខុទាំងនោះ
ក៏មានចិត្តត្រេកអររីករាយ ។
សូមអនុមោទនា !
ជំនួយសតិ២៣
ដោយ៥០០០ឆ្នាំ