បរាភវសូត្រ
គឺជាធម៌សម្ដែងនូវវិនាសទាំង ១២
ប្រការដែលជាការទូលសួររបស់ទេព្ដានិងការឆ្លើយតបរបស់ព្រះសាស្ដា ។
(បទបឋ្យាវត្ត)
បរាភវន្តំ
បុរិសំ មយំ បុច្ឆាម គោតមំ
ភវន្តំ
បុដ្ឋុមាគម្ម កឹ បរាភវតោ
មុខំ ។
យើងខ្ញុំទាំងឡាយមកសូមទូលសួរ
នូវហេតុដែលគួរចម្រើនវិនាស
ប្រុសស្រីក្នុងលោកសន្និវាស
ដែលនឹងវិនាសសាបសូន្យចាកគុណ
។
ឆ្ពោះព្រះគោតម
ព្រះអង្គមានបុណ្យ
មេត្តានិមន្តសម្តែងឱ្យទាន
ធម្មជាតិដូចម្តេចដែលជាប្រធាន
នាំសត្វឱ្យមានសេចក្តីវិនាស
។
សុវិជានោ
ភវំ ហោតិ សុវិជានោ បរាភវោ
ធម្មកាមោ
ភវំ ហោតិ
ធម្មទេស្សី បរាភវោ ។
អ្នកដែលចម្រើនតថាគតស្គាល់ងាយ
អ្នកដែលអន្តរាយតថាគតស្គាល់ពិត
អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត
ហើយខំប្រព្រឹត្តនឹងបានចម្រើន
។
អ្នកដែលទ្រុស្តធម៌ស្អប់ធម៌ឥតកើន
ឥតកើនចម្រើនវិនាសទៅមុខ
។
ឥតិហេតំ
វិជានាម បឋមោ សោ បរាភវោ
ទុតិយំ
ភគវា ព្រូហិ កឹ
បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង
វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ
វិនាសនោះឈ្មោះទី១ទាន់ហន់
។
បពិត្រព្រះអង្គព្រះនាមភគវន្ត
សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី២អ្វីជាប្រធាន
នាំសត្វឱ្យមានសេចក្តីវិនាស
។
អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ
អសតំ
ធម្ម រោចេតិ តំ បរាភវតោ មុខំ ។
អ្នកដែលស្រឡាញ់ពេញចិត្តស្នេហា
តែនឹងមនុស្សណាអសប្បុរស
តែងមិនស្រឡាញ់ពេញចិត្តទាំងអស់
នឹងអ្នកសប្បុរសមកធ្វើជាមិត្រ ។
សេចក្តីស្រឡាញ់ពេញចិត្តគំនិត
ហើយទៅគប់ពិតអសប្បុរស
គាប់ចិត្តក្នុងធម៌ឬមួយរបស់
ហេតុនោះទាំងអស់នាំឱ្យវិនាស
។
ឥតិហេតំ
វិជានាម ទុតិយោ សោ បរាភវោ
តតិយំ
ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង
វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ
វិនាសនោះឈ្មោះទី២ទាន់ហន់
។
បពិត្រព្រះអង្គព្រះនាមភគវន្ត
សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៣អ្វីជាប្រធាន
នាំសត្វឱ្យមានសេចក្តីវិនាស ។
និទ្ទាសីលី
សភាសីលី អនុដ្ឋាតា ច យោ នរោ
អលសោ
កោធបញ្ញាណោ តំ បរាភវតោ មុខំ។
អ្នកដេកច្រើន១និយាយច្រើន១
និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង
អ្នកខ្ជិលច្រអូសមិនមានខ្នះខ្នែង
ខឹងច្រើនសម្តែងឱ្យគេឃើញបាន
។
ហេតុធម៌ទាំងនោះមិនជាកល្យាណ
នាំឱ្យខកខានខាតខូចប្រយោជន៍
មានជាប្រធានតិចច្រើនដោយហោច
នាំបង់ប្រយោជន៍ហើយឱ្យវិនាស
។
ឥតិហេតំ
វិជានាម តតិយោ សោ បរាភវោ
ចតុត្ថំ
ភគវា ព្រូហិ កឹ
បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង
វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្ដីវិនាសនេះបើរាប់សង្គ្រោះ
វិនាសនោះឈ្មោះទី៣ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត
សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៤អ្វីជាប្រធាន
នាំសត្វឱ្យមានសេចក្តីវិនាស
។
យោ មាតរំ បិតរំ វា ជិណ្ណក៓ គតយោព្វនំ
បហុសន្តោ
ន ភរតិ តំ បរាភវតោ មុខំ ។
នរជនណាមានទ្រព្យធនធាន
ហើយខ្លួនមិនបានចិញ្ចឹមរក្សា
មាតាបិតាដែលចាស់ជរា
ហេតុនោះទៅជានាំឱ្យវិនាស
។
ឥតិហេតំ
វិជានាម ច តុត្ថោ សោ បរាភវោ
បញ្ចមំ
ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង
វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ
វិនាសនោះឈ្មោះទី៤ទាន់ហន់
។
បពិត្រព្រះអង្គព្រះនាមភគវន្ត
សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៥អ្វីជាប្រធាន
នាំសត្វឱ្យមានសេចក្តីវិនាស
។
យោ
ព្រាហ្មណំ សមណំ វា អញ្ញំ វាបិ វនិព្វក៓
មុសាវាទេន
វញ្ចេតិ តំ បរាភវតោ មុខំ ។
ជនបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ
ពួកស្មូមឬអ្នកដទៃៗ
ដោយមុសាវាទឃ្លាតពាក្យប្រពៃ
នោះប្រធាននៃសេចក្តីវិនាស
។
ឥតិហេតំ
វិជានាម បញ្ចមោ សោ បរាភវោ
ឆដ្ឋមំ
ភគវា ព្រូហិ កឹ
បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង
វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ
វិនាសនោះឈ្មោះទី៥ទាន់ហន់
។
បពិត្រព្រះអង្គព្រះនាមភគវន្ត
សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៦អ្វីជាប្រធាន
នាំសត្វឱ្យមានសេចក្តីវិនាស
។
បហុតវិត្តោ
បុរិសោ សហិរញ្ញោ សភោជនោ
ឯកោ
ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ ។
បុរសអ្នកមានទ្រព្យធនធានច្រើន
មាសប្រាក់ចម្រើននិងគ្រឿងអាហារ
លបលាក់របស់ដែលឆ្ងាញ់ពិសា
ស៊ីម្នាក់ឯងជាប្រធានវិនាស
។
ឥតិហេតំ
វិជានាម ឆដ្ឋមោ សោ បរាភវោ
សត្តមំ
ភគវា ព្រូហិ កឹ
បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង
វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ
វិនាសនោះឈ្មោះទី៦ទាន់ហន់
។
បពិត្រព្រះអង្គព្រះនាមភគវន្ត
សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៧អ្វីជាប្រធាន
នាំសត្វឱ្យមានសេចក្តីវិនាស
។
ជាតិត្ថទ្ធោ
ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ
សញ្ញាតឹ
អតិមញ្ញេតិ តំ បរាភវតោ មុខំ ។
អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល
ហើយមិនប្រមូលសាច់ញាតិសន្តាន
មើលងាយញាតិខ្លួនដោយអាងខ្លួនមាន
នោះជាប្រធានសេចក្តីវិនាស
។
ឥតិហេតំ
វិជានាម សត្តមោ សោ បរាភវោ
អដ្ឋមំ
ភគវា ព្រូហិ កឹ
បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង
វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ
វិនាសនោះឈ្មោះទី៧ទាន់ហន់
។
បពិត្រព្រះអង្គព្រះនាមភគវន្ត
សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៨អ្វីជាប្រធាន
នាំសត្វឱ្យមានសេចក្តីវិនាស
។
ឥត្ថីធុត្តោ
សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ
លទ្ធំ
លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ ។
ជនអ្នកប្រព្រឹត្តល្បែងបីប្រការ
ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយ
ការល្បែងទាំងឡាយនោះនាំវិនាស
។
ឥតិហេតំ
វិជានាម អដ្ឋមោ សោ បរាភវោ
នវមំ
ភគវា ព្រូហិ កឹ
បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង
វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ
វិនាសនោះឈ្មោះទី៨ទាន់ហន់
។
បពិត្រព្រះអង្គព្រះនាមភគវន្ត
សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៩អ្វីជាប្រធាន
នាំសត្វឱ្យមានសេចក្តីវិនាស
។
សេហិ
ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ
ទុស្សតិ
បរទារេសុ តំ បរាភវតោ មុខំ ។
ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន
ហើយទៅជាប់ចួននឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធកូនជននានា
ហេតុនោះទៅជានាំឱ្យវិនាស
។
ឥតិហេតំ
វិជានាម នវមោ សោ បរាភវោ
ទសមំ
ភគវា ព្រូហិ កឹ
បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង
វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ
វិនាសនោះឈ្មោះទី៩ទាន់ហន់
។
បពិត្រព្រះអង្គព្រះនាមភគវន្ត
សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១០អ្វីជាប្រធាន
នាំសត្វឱ្យមានសេចក្តីវិនាស
។
អតីត
យោព្វនោ បោសោ អានេតិ តិម្ពរុត្ថនី
តស្សា
ឥស្សា ន សុបតិ តំ បរាភវតោ មុខំ ។
បុរសមានវ័យដែលចាស់ហួសពេក
ហើយមានតម្រេកដោយក្ដីតណ្ហា
នាំយកស្រីក្មេងមកធ្វើភរិយា
ហេតុនោះទៅជានាំឱ្យវិនាស
។
ឥតិហេតំ
វិជានាម ទសមោ សោ បរាភវោ
ឯកាទសមំ
ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង
វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ
វិនាសនោះឈ្មោះទី១០ទាន់ហន់
។
បពិត្រព្រះអង្គព្រះនាមភគវន្ត
សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១១អ្វីជាប្រធាន
នាំសត្វឱ្យមានសេចក្តីវិនាស
។
ឥត្ថី
សោណ្ឌី វិកិរណឹ បុរិសំ វាបិ តាទិសំ
ឥស្សរិយស្មឹ
ឋបេតិ តំ បរាភវតោ មុខំ ។
បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ
ឬស្រីទាំងឡាយតាំងបុរសនោះ
ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ
អំពើទាំងនោះនាំឱ្យវិនាស
។
ឥតិហេតំ
វិជានាម ឯកាទសមោ សោ បរាភវោ
ទ្វាទសមំ
ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង
វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ
វិនាសនោះឈ្មោះទី១១ទាន់ហន់
។
បពិត្រព្រះអង្គព្រះនាមភគវន្ត
សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១២អ្វីជាប្រធាន
នាំសត្វឱ្យមានសេចក្តីវិនាស
។
អប្បភោគោ
មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ
សោ
ច រជ្ជំ
បត្ថយតិ តំ បរាភវតោ មុខំ ។
ជនណាកើតក្នុងត្រកូលជាក្សត្រ
អ្នកក្សត់សម្បត្តិហើយប្រាថ្នាធំ
ចង់បានជាស្តេចសោយរាជ្យស្តុកស្តម្ភ
ហេតុនោះនឹងនាំឱ្យដល់វិនាស
។
ឯតេ
បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ
អរិយទស្សន
សម្បន្នោ ស លោកំ ភជតេ សិវំ៕
ជនជាបណ្ឌិតគំនិតប្រសើរ
បានឃើញដំណើរនៃហេតុវិនាស
ដល់សត្វក្នុងលោកសន្និវាស
គេចពីវិនាសគប់រកចម្រើន
៕
(អ្នកបាន
ដឹងពីហេតុនៃសេចក្តីវិនាស ទាំង ១២ ប្រការហើយ ចូរហ្វឹកហាត់ ខ្លួនវៀរលែង
នូវអបាយមុខទាំងអស់ដែលជាហេតុនៃសេចក្តីវិនាស ដើម្បីបាន នូវសេចក្តិ នឹងកិត្តិយស
កេរ្តិ៍ឈ្មោះល្អ ក្នុងសង្គម…។)