សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Hiển thị các bài đăng có nhãn អរិយធម៌ខ្មែរ. Hiển thị tất cả bài đăng
Hiển thị các bài đăng có nhãn អរិយធម៌ខ្មែរ. Hiển thị tất cả bài đăng
Chủ Nhật, tháng 1 10, 2010
ប្រវត្តិអ្នកតាព្រៃ
អ្នកតា ព្រៃពុំមែនកើតឡើងដោយឯងៗឬក៏មានស្រាប់ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះឡើយ គឺកើតឡើង ឬឧប្បតិកឡើងតាមការសន្មតរបស់មនុស្សមិនខុសគ្នាពីព្រះអាទិទេពឡើយ។ មនុស្សបង្កើតអាទិទេព ឬអ្នកតា ហើយមនុស្សនាំគ្នាជឿ គោរពអាទិទេព អ្នកតានោះវិញ។ ចាស់ៗតែងបាន ដំណាលប្រាប់ថា នៅក្នុងព្រៃហ័តព្រៃហោង ដែលមានដើមឈើក្រាស់ជិតស្ទើរមើលមិនឃើញពន្លឺថ្ងៃនោះ តែងតែមានទេព្រ័ក្ស ទេព្តា អ្នកតានៅចាំថែរក្សាព្រៃនោះ។ ប៉ុន្តែអ្នកស្រុកនៅតំបន់ជិតខាងនោះពុំដឹងច្បាស់អំពីទីកន្លែងដែល ពពួក អមនុស្សទាំងនោះតាំងនៅឡើយ។ គេច្រើននាំគ្នាសន្មតថា ទេព្រ័ក្ស អ្នកតាទាំងនោះស្នាក់អាស្រ័យនៅលើដើមឈើធំខ្ពស់ជាងគេ នៅលើថ្មធំ នាកំពូលភ្នំ ឬនៅត្រពាំងធំនៅក្នុងព្រៃនោះ។ ការសន្មតនេះ ពុំមានកិច្ចធានាជាក់លាក់ ធ្វើឲ្យអ្នកស្រុកកត់សម្គាល់ច្បាស់លាស់ថា កន្លែងនោះ ពិតជាលំនៅស្ថានរបស់អ្នកតានោះឡើយ។ គេនៅតែមានការសង្ស័យជាប់ជានិច្ច។ គឺក្នុងស្មារតីចង់ដឹងច្បាស់លាស់ ចង់ឃើញទីតាំងពិតប្រាកដរបស់ទេព្រ័ក្ស អ្នកតានេះហើយ បានជាមានដុះគំនិតឧបកិច្ចឲ្យកើតមានទីលំនៅរបស់អ្នកតាព្រៃដូចរបៀប តទៅនេះ៖
ថ្មើរព្រៃមួយក្រុមបានឈប់ សម្រាករកកន្លែង ហូបបាយ កញ្ចប់ក្រោមដើមឈើធំមួយ នៅក្បែរផ្លូវ ដែលជាធម្មតា តែងផ្តល់នូវម្លប់ដ៏ត្រជាក់ ហើយជាកន្លែងស្ថិតនៅជិតប្រភពទឹកផង។ ពេលអង្គុយដំកង់ជាវង់ ក៏បានប្រទះឃើញអាចម៍ឆ្កែមួយដុំនៅក្បែរនោះ។ ដើម្បីបិទបាំងកុំឲ្យឃើញទិដ្ឋភាពគួរឲ្យខ្ពើមឆ្អើមនៅពេលបរិភោគបាយ កញ្ចប់ គេក៏កាច់ស្លឹកឈើ ៤-៥ មែកគ្របអាចម៏ឆ្កែនោះ ដរាបទាល់តែជិតបាត់ទាំងរូបរាង បាត់ទាំងក្លិន។ គេនាំគ្នាបរិភោគដោយក្សេមក្សាន្ត ដេកសម្រាកយកកម្លាំងបន្តិច រួចក៏បន្តដំណើរទៅមុខទៀត។ ថ្ងៃក្រោយមកមានថ្មើរព្រៃក្រុមផ្សេងៗទៀត បានមកដល់ទីនោះ ឃើញគំនរស្លឹកឈើ ក៏គិតស្មានថា ទីនោះជាទីស្នាក់អាស្រ័យនៅរបស់អ្នកតា ដោយឃើញគេកាច់ស្លឹកឈើថ្វាយ ក៏នាំគ្នាធ្វើតាម។ លុះយូរៗទៅ នៅត្រង់កន្លែងនៅមានគំនរស្លឹកឈើយ៉ាងខ្ពស់ដែលធ្វើឲ្យអ្នកផងយល់ ដូចៗគ្នាថា ជាលំនៅរបស់អ្នកតាព្រៃ។ តំណក្រោយៗមកទៀត ប្រហែលជាមានអ្នកណាទៅបែបន់នៅកន្លែងនោះដើម្បីសុំអ្វី ហើយអ្វីដែលគេសុំនោះ បានសម្រេចតាមបំណង គេក៏នាំគ្នាសង់ខ្ទមត្រង់គំនរស្លឹកឈើនោះទុកជាទីស្នាក់នៅដ៏ សមរម្យរបស់អ្នកតា ហើយដើម្បីឲ្យមានជារូបតំណាងអ្នកតា គេក៏យកដុំថ្មមួយដុំមកដាក់នៅលើខ្ទមនោះទុកជានិមិត្តរូប។ ចំណេរតមកក្រោយទៀត អាចមានរូបចម្លាក់ធ្វើពីឈើខ្លឹមតំណាងឲ្យអ្នកតា ត្រូវបានដាក់ដុំថ្មឥតរាងរៅនោះវិញ។ មានខ្ទម មានម្ចាស់ខ្ទម មានការគោរពបូជា មានបរិស័ទអ្នកជឿ អ្នកគាំទ្រ ទីស្ថានមួយ ដែលកាលពីមុនគ្មានអ្វីទាល់តែសោះនោះ ក៏ក្លាយទៅជា អាសនៈរបស់អ្នកតា។ ចាប់ពីពេលនោះមកផ្សែងធូបហុយស្ទើរមិនដាច់រយៈ តង្វាយផ្សេងៗដូចតទៅ៖ ចេកទុំ ពងមាន់ បំពង់ទឹក បាយពំនូក ផ្លែឈើ ស្លា បារី ផ្កា មានជាប្រចាំនៅទីនោះ។ អ្នកជឿ អ្នកគោរព គេបន់ស្រន់សុំឲ្យដេញសត្វបាន សូមកាប់ឈើបានសុខសាន្តឥតគ្រោះថ្នាក់ អ្នកស្រុកបន់សុំសុខសប្បាយ សុំឲ្យជាពីជម្ងឺរោគាផ្សេងៗ។ល។ នេះហើយជាប្រវត្តិរបស់អ្នកតាព្រៃ តែសូមជម្រាបបញ្ជាក់ផងដែរថា អ្នកតាព្រៃ មិនមែនសុទ្ធតែមានប្រវត្តិដូចពោលខាងលើទាំងអស់នោះទេ មានអ្នកតាខ្លះទៀតអាចមានប្រវត្តិផ្សេងពីនេះដែរ។ គឺយ៉ាងដូច្នេះហើយបានជាអ្នកស្រុកខ្លះនិយាយថា៖ “អ្នកតាកើតមកពីអាចម៍ឆ្កែ!
ថ្មើរព្រៃមួយក្រុមបានឈប់ សម្រាករកកន្លែង ហូបបាយ កញ្ចប់ក្រោមដើមឈើធំមួយ នៅក្បែរផ្លូវ ដែលជាធម្មតា តែងផ្តល់នូវម្លប់ដ៏ត្រជាក់ ហើយជាកន្លែងស្ថិតនៅជិតប្រភពទឹកផង។ ពេលអង្គុយដំកង់ជាវង់ ក៏បានប្រទះឃើញអាចម៍ឆ្កែមួយដុំនៅក្បែរនោះ។ ដើម្បីបិទបាំងកុំឲ្យឃើញទិដ្ឋភាពគួរឲ្យខ្ពើមឆ្អើមនៅពេលបរិភោគបាយ កញ្ចប់ គេក៏កាច់ស្លឹកឈើ ៤-៥ មែកគ្របអាចម៏ឆ្កែនោះ ដរាបទាល់តែជិតបាត់ទាំងរូបរាង បាត់ទាំងក្លិន។ គេនាំគ្នាបរិភោគដោយក្សេមក្សាន្ត ដេកសម្រាកយកកម្លាំងបន្តិច រួចក៏បន្តដំណើរទៅមុខទៀត។ ថ្ងៃក្រោយមកមានថ្មើរព្រៃក្រុមផ្សេងៗទៀត បានមកដល់ទីនោះ ឃើញគំនរស្លឹកឈើ ក៏គិតស្មានថា ទីនោះជាទីស្នាក់អាស្រ័យនៅរបស់អ្នកតា ដោយឃើញគេកាច់ស្លឹកឈើថ្វាយ ក៏នាំគ្នាធ្វើតាម។ លុះយូរៗទៅ នៅត្រង់កន្លែងនៅមានគំនរស្លឹកឈើយ៉ាងខ្ពស់ដែលធ្វើឲ្យអ្នកផងយល់ ដូចៗគ្នាថា ជាលំនៅរបស់អ្នកតាព្រៃ។ តំណក្រោយៗមកទៀត ប្រហែលជាមានអ្នកណាទៅបែបន់នៅកន្លែងនោះដើម្បីសុំអ្វី ហើយអ្វីដែលគេសុំនោះ បានសម្រេចតាមបំណង គេក៏នាំគ្នាសង់ខ្ទមត្រង់គំនរស្លឹកឈើនោះទុកជាទីស្នាក់នៅដ៏ សមរម្យរបស់អ្នកតា ហើយដើម្បីឲ្យមានជារូបតំណាងអ្នកតា គេក៏យកដុំថ្មមួយដុំមកដាក់នៅលើខ្ទមនោះទុកជានិមិត្តរូប។ ចំណេរតមកក្រោយទៀត អាចមានរូបចម្លាក់ធ្វើពីឈើខ្លឹមតំណាងឲ្យអ្នកតា ត្រូវបានដាក់ដុំថ្មឥតរាងរៅនោះវិញ។ មានខ្ទម មានម្ចាស់ខ្ទម មានការគោរពបូជា មានបរិស័ទអ្នកជឿ អ្នកគាំទ្រ ទីស្ថានមួយ ដែលកាលពីមុនគ្មានអ្វីទាល់តែសោះនោះ ក៏ក្លាយទៅជា អាសនៈរបស់អ្នកតា។ ចាប់ពីពេលនោះមកផ្សែងធូបហុយស្ទើរមិនដាច់រយៈ តង្វាយផ្សេងៗដូចតទៅ៖ ចេកទុំ ពងមាន់ បំពង់ទឹក បាយពំនូក ផ្លែឈើ ស្លា បារី ផ្កា មានជាប្រចាំនៅទីនោះ។ អ្នកជឿ អ្នកគោរព គេបន់ស្រន់សុំឲ្យដេញសត្វបាន សូមកាប់ឈើបានសុខសាន្តឥតគ្រោះថ្នាក់ អ្នកស្រុកបន់សុំសុខសប្បាយ សុំឲ្យជាពីជម្ងឺរោគាផ្សេងៗ។ល។ នេះហើយជាប្រវត្តិរបស់អ្នកតាព្រៃ តែសូមជម្រាបបញ្ជាក់ផងដែរថា អ្នកតាព្រៃ មិនមែនសុទ្ធតែមានប្រវត្តិដូចពោលខាងលើទាំងអស់នោះទេ មានអ្នកតាខ្លះទៀតអាចមានប្រវត្តិផ្សេងពីនេះដែរ។ គឺយ៉ាងដូច្នេះហើយបានជាអ្នកស្រុកខ្លះនិយាយថា៖ “អ្នកតាកើតមកពីអាចម៍ឆ្កែ!
ពុទ្ធសាសនានិងដែនសុវណ្ណភូមិ
១. កម្ពុជា
ក. ទីតាំងប្រទេសកម្ពុជាស្ថិតនៅទ្វីបអាស៊ីអាគ្នេយ៍ ត្រង់ភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ចន្លោះខ្សែស្របទី
១០និងទី ១៥ នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី ១០២ និងទី១០៨នៃរយៈបណ្តោយ
ខាងកើត ។ ដូចនេះ ប្រទេសកម្ពុជានៅក្នុងតំបន់ត្រូពិក ត្រង់អឌ្ឍគោលខាងជើងដែលជាតំបន់មាន
ជីជាតិហើយមាន អំណោយផលដល់ការលូតលាស់នៃរុក្ខជាតិនិងដំណាំផ្សេងៗគ្រប់ប្រភេទ។ កម្ពុជា
មានរាងជាពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់ខាងជើងជាប់ប្រទេសថៃហើយ មួយភាគធំជាប់
នឹងប្រទេសឡាវខាងកើតនិងខាងត្បូងមួយភាគជាប់នឹងប្រទេសវៀតណាម ខាងត្បូងមួយភាគទៀត
ជាប់នឹងឈូងសមុទ្រថៃខាងលិចជាប់នឹងឈូងសមុទ្រថៃ ហើយមួយភាគទៀតជាប់ នឹងប្រទេសថៃ ។
ខ. ផ្ទៃដី ប្រទេសកម្ពុជាមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការេ ។
គ. ប្រជាជន ចំនួនប្រជាជននៅកម្ពុជា តាមអ្នកប្រាជ្ញខាងជាតិពន្ធុវិទ្យាបានសន្និដ្ឋានថា ពួកអូស្ត្រាលី
អ៊ីដនិងពួកមេឡានេស៊ីសម្បុរខ្មៅបានមកនៅឥណ្ឌូចិនតាំងពីច្រើនស.វ.មុនគ.សម៉្លេះ។បន្ទាប់មកមាន
ពួកឥណ្ឌូនេស៊ី ជាជនជាតិស្បែកលឿងចូលមកនៅលាយឡំនឹងប្រជាជនចាស់ បង្កបង្កើតឡើងជាជន
ជាតិសាសន៍មន-ខ្មែរ។ ក្រោយមក មានពួកឥណ្ឌាជាអ្នកជំនួញជា អ្នកភៀសខ្លួនពីសង្គ្រាមនិងជាអ្នក
ផ្សាយសាសនា បានមករស់នៅលាយឡំជាមួយម្ចាស់ស្រុកដើម បង្កបង្កើតបានជាអរិយធម៌មួយ ។ តែពួកកុលសម្ព័ន្ធខ្លះ ពុំព្រមទទួលយកនូវបញ្ហាទាំងនេះ។ ក្រោយមកទៀតមានជាតិសាសន៍ផ្សេងៗ
បានមករស់នៅជាបន្តបន្ទាប់ ដូចជាជាតិជ្វា ព្រាហ្មណ៍ (ស.វ.ទី៨) ជាតិចិន (ស.វ.ទី ១៣) រៀតណាម ឡាវ ចាម ភូមា ជាដើម។ ហេតុនេះបានជាគេ ឃើញមានមនុស្សផ្សេងៗគ្នាជាច្រើន រស់នៅលើទឹក
ដីកម្ពុជា។ស្ថិតិប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៦២ មានចំនួន៩.៧២៨.៧៧១ នាក់ ក្នុងពេលនោះមានជន
ជាតិខ្មែរប្រហែលជា ៥ ភាគ ៦។
ឃ. ជនជាតិផ្សេងក្រៅពីជនជាតិខ្មែរមាន
-ពួកកុលសម្ព័ន្ធ មានច្រើនក្រុម ដូចជាពួកព័រ ស្អូច សំរ៉ែ កួយ ស្ទៀង ព្នង ។ ពួកគេរស់នៅដាច់ស្រ
យាល ពីគេ, ប្រកបអាជីវកម្មប្រមាញ់ នេសាទ និងកសិកម្មនៅព្រៃដុត ។ -ពួកចំណូលស្រុក ឬខ្មែរ
ចូលជាតិ ជាប្រជាជនដែលមករស់នៅក្នុងប្រទេសកម្ពុជាជាយូរយារណាស់មកហើយមានសិទ្ធិ និងកាតព្វកិច្ចដូចខ្មែរដែរ ។ ជនជាតិទាំងនេះមានចាម ជ្វា ឡាវវៀតណាម និងភូមា។
២. តើខ្មែរជានរណា?
ជាយូរយារណាស់មកហើយ អ្នកធ្វើការសិក្សាស្រាវជ្រាវខ្មែរ បានខិតខំដោះស្រាយបញ្ហាកំណើតខ្មែរ
នេះ ។ពួកគេបានបញ្ចេញយោបល់ប្លែកៗគ្នាហើយជួនកាលផ្ទុយស្រឡះតែម្តង។ប៉ុន្តែយោបល់ទាំង
នោះអាចចែកជាពីរក្រុមគឺៈ
ក- យោបល់ទី១
ពួកគេទទួលថាជាតិខ្មែរ ជាជាតិប្រវេសន៍ (Race immigré) ចេញពីប្រទេសឥណ្ឌាហើយបានលុក
លុយដណ្តើមយកទឹកដីរបស់ជនជាតិដើមមួយ (Race Autochtone) គឺជនជាតិក្នុងអំបូរម៉ាឡាយូប៉ូលី
នេស៊ីយ៉េន (Race Malayopolynésienne) នេះឯង ។ ទស្សនៈនេះត្រូវបានបង្កើតឡើងដោយលោក
HendrikeKerne ។ បន្ទាប់មកទៀត ក៏មានអ្នកស្រាវជ្រាវខ្លះយល់ស្របតាមដូចជាលោក Adhémard
Leciére និងលោក Pierre Gourou ជាដើម។ លោក Pierre Gourouបានបញ្ជាក់ថាជន ជាតិខ្មែរ
ប្រហែលជាត្រូវពួកទ្រាវិឌ ឬពួកអារ្យច្រានចេញ ពីឥណ្ឌា ហើយដោយមាន សេស សល់ក្រុមខ្លះ
ដូចជាពួកមុណ្ឌ បានមកលុកលុយប្រទេសភូមា ប្រទេសសៀមនិងប្រទេសកម្ពុជា ។ លោកEtienne Aymonier ដែលយល់ថា ក្រុម មន-ខ្មែរ មណ្ឌុ មានតាំងពីដើមនៅជើងភ្នំទីបេត៍ហើយ ក្រោយមក
បានបំបែកជាពីរក្រុមគឺមនខ្មែរចូលមកតាំងនៅភូមិភាគអាស៊ីអាគ្នេយ៍ឯមួយក្រុមទៀតគឺមណ្ឌុចូល
ទៅក្នុងប្រទេសឥណ្ឌារហូតដល់សព្វថ្ងៃនេះ ។
ខ-យោបល់ទី២
ទទួលស្គាល់ថា ជនជាតិខ្មែរជាជនជាតិមួយស្ថិតនៅក្នុងក្រុម មន-ខ្មែរ ហើយបានកើតឡើងនៅភូមិ
ភាគអាស៊ីអាគ្នេយ៍នេះ តាំងពីបុរាណមក ។ នេះគឺជាយោបល់របស់លោក Bernard Philiffe Groslier បច្ចុប្បន្នជាអភិរក្សអង្គរ និងលោក Mace Talahot ជាដើម ។លោកទាំងពីរនេះបានយល់ឃើញថាក្នុង
សម័យឌុណូប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយមានមនុស្សជាច្រើនក្រុមបានធ្វើដំណើរពីខាង
ជើងចុះមកភាគអាស៊ីអាគ្នេយ៍ដូចពួកអូស្ត្រាឡូអ៊ីដ(Autraloïdes)មេឡានេស៊ីយាង (Mélanésiens)។
អំបូរមនខ្មែរបានកើតឡើងដោយការកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយាងនិងមេឡានេស៊ីយាងហើយបាន
រស់នៅរាយ ប៉ាយលើទឹកដីដែលលាតសន្ធឹងពីឥណ្ឌូចិនជ្រោយម៉ាឡាយូ រហូតដល់ព្រំប្រទល់ប្រទេស
ឥណ្ឌា ។ គួរកត់សម្គាល់ថា យោបល់នៃក្រុមទាំងពីរនេះ មានលក្ខណៈ ស្រប ទៅនឹងទស្សនៈរបស់
ខ្មែរពីព្រោះបើយើងសំអាងទៅលើរឿងព្រេងខ្មែរដោយសារតែមាននាង នាគនៅស្រុកខ្មែរនេះឯងទើប
ព្រះថោងដែលគេថាមកពីស្រុកឥណ្ឌាបានជួបប្រភពគ្នាហើយបាន គ្រប់គ្រងស្រុកគោកធ្លកនេះឯង ។
បានសេចក្តីថា លុះត្រាតែមានជនជាតិខ្មែនៅលើកោះគោកធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយ
ធម៌របស់ខ្លួនបានខ្លះចូលស្រុកខ្មែរ ។ សេចក្តីក្នុងរឿង ព្រេងនេះសរឲ្យឃើញថាចំពោះខ្មែរយើងជាតិ
ខ្មែរមានប្រភពនៅស្រុកខ្មែរនេះឯង ។ ចំពោះបញ្ហាដើមកំណើតនៃជាតិសាសន៍ខ្មែរនេះអ្នកប្រាជ្ញអន្តរ
ជាតិបានបញ្ចេញសម្មតិកម្មច្រើនបែបយ៉ាងណាស់ ។ តែលោកបានស្របយោបល់គ្នាត្រង់ចំណុច
ដែលថាខ្មែរជាជនជាតិ មួយស្ថិតនៅក្នុងអំបូរពិសេសមួយគឺអំបូរ មន-ខ្មែរ ឬខមនេះឯង។ថ្មីៗនេះ
លោកបណ្ឌិត មីសែល ត្រាណេ លោកជាអ្នកស្រាវជ្រាវវប្បធម៌ខ្មែរ ស្នាដៃរបស់លោកសមស្របជា
មួយមតិទី២ គឺលោកបាន បញ្ជាក់ថា ខ្មែរមានជីវិតលើទឹកដីខ្មែរតាំងពី ៦៨០.០០០ឆ្នាំមុនគ.ស មក
ដល់សតវត្សទី១ នៃគ.ស ។ សម័យនេះជាសម័យថ្មគ្រួសបំបែកដែលមានអាយុ ៦៨០.០០០ ដល់ឆ្នាំ
១២០.០០០ឆ្នាំមុនគ.ស។ យុគនេះអាចជាការចាប់ផ្តើមនៃអរិយធម៌ខ្មែរហើយការចងក្រងទំព័រប្រវត្តិ
សាស្រ្តកម្ពុជាត្រូវស្ថិតនៅលើសម្ភារៈវប្បធម៌កម្ពុជាដំបូងបង្អស់ ជាមូលដ្ឋាន។ វប្បធម៌ អរិយធម៌ខ្មែរ
ដូចបានបញ្ជាក់ជូនខាងលើក៏អាចបង្ហាញឲ្យអ្នកសិក្សាស្រាវជ្រាវវិភាគបានពីប្រភពព្រះពុទ្ធសាសនា
នៅកម្ពុជាដែរ ។
៣- ប្រភព និង កាលបរិច្ឆេទព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាដូចយើងបានបញ្ជាក់ខាងលើរួចមកហើយថាព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទសឥណ្ឌាហើយត្រូវផ្សព្វផ្សាយនៅលើបណ្តាប្រ
ទេសនានានៅលើពិភពលោកជាពិសេសនៅលើបណ្តាប្រទេសមួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍
យើងនេះ។ប្រទេសកម្ពុជាយើងព្រះពុទ្ធសាសនាបានចូលមកតាំងពីយូរអង្វែងណាស់មកហើយហើ
យមានការរីកចំរើនយ៉ាងខ្លាំងក្លាព្រមទាំងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះដូងនៃចិត្តគំនិត
ទំនៀមទម្លាប់ប្រពៃណីសិល្បៈវប្បធម៌នៃមនុស្សខ្មែរ យើង ។ចំពោះកាលបរិច្ឆេទនៃការចូលមកដល់
ឬវត្តមានព្រះពុទ្ធសាសនាកម្ពុជាជាបញ្ហាមួយដែល អ្នកសិក្សាប្រវត្តិសាស្ត្រ ក៏ដូចជាអ្នកសិក្សាអក្សរ
សាស្រ្តនិងវប្បធម៌ទូទៅតែងតែចោទសួរថាតើ ព្រះពុទ្ធសាសនាបានមកដល់ប្រទសកម្ពុជាតាំងពី
ពេលណា?បញ្ហាបរិច្ឆេទនៃការចូលមកដល់នៃលទ្ធិពុទ្ធសាសនានេះយើងគួរសិក្សាឲ្យបានដឹងច្បាស់
ព្រោះបញ្ហានេះវាបានឆ្លុះបញ្ចាំងទៅលើការ រីកចំរើនរបៀបរបបការរស់នៅនិងនិន្នាការរបស់សង្គម
ខ្មែរយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់ខ្លួនរយៈកាលកន្លងមក។បញ្ហានេះអ្នកសិក្សាជា
ច្រើនបានស្រាវជ្រាវឃើញ កាលបរិច្ឆេទខុសៗគ្នាៈមានអ្នកសិក្សាខ្លះបកស្រាយថាព្រះពុទ្ធសាសនា
បានចូលមកដល់ ប្រទេសកម្ពុជា យើងតាំង ពីស.វទី៣ ឬទី២ មុនគ.ស ដោយសំអាងទៅលើប្រវត្តិ
សាស្រ្តនៃព្រះបាទធម្មាសោកនៃប្រទេស ឥណ្ឌា ដែលព្រះអង្គជាមហាពុទ្ធសាសនិកជនមួយរូបគោ
រពព្រះពុទ្ធសាសនាថេរវាទ បានឧបត្ថម្ភ ការបញ្ជូនសមណទូតពីរអង្គគឺសោណត្ថេរនិងឧត្តរត្ថេរមក
ផ្សព្វ ផ្សាយព្រះពុទ្ធសាសនានៅលើដែន ដីសុវណ្ណភូមិ ។ បញ្ជាក់ដោយសម្តេចព្រះមហាសុមេធាធិ
បតីហួត តាតវិជិរប្បញ្ញោព្រះសង្ឃនាយក គណៈមហានិកាយ ក្នុងស្នាព្រះហស្តរបស់ព្រះអង្គស្តីពី
« ព្រះពុទ្ធសាសនានៅកម្ពុជាសង្ខេប » បោះ ពុម្ពលើកទី២នៅគ.ស. ១៩៧០ ទំព័រទី១ថា
«ព្រះពុទ្ធសាសនាផ្សាយចូលមកកម្ពុជាជា
មុនដំបូងតាមគម្ពីរពុទ្ធសាសនាសាមន្តបាសាទិកា អដ្ឋកថា វិន័យបិដកជាភាសាបាលី បានប្រាប់
ពត៌មានថាកាលក្រោយដែលធ្វើតតិយ-សង្គាយ នារួចហើយនៅក្នុងជម្ពូទ្វីប គឺក្នុងប្រទេសឥណ្ឌាក្នុង
ព.ស.ទី៣ ព្រះមហាថេរមួយព្រះអង្គ នាម ព្រះមោគ្គលិបុត្តតិស្សៈបានចាត់ចែងបញ្ជូនព្រះថេរៈពីរអង្គ គឺព្រះ សោណត្ថេរនិងព្រះឧត្តរត្ថេរ ចេញពីជម្ពូទ្វីប(ឥណ្ឌា) មកផ្សាយព្រះពុទ្ធសាសនានៅសុវណ្ណភូមិ
ក្នុងព្រះរាជូបត្ថម្ភនៃព្រះមហាក្សត្រនាមធម្មាសោក»។អ្នកសិក្សាខ្លះទៀតបានរកឃើញព្រះពុទ្ធសាស
នាចូលមកដល់ប្រទសខ្មែរយើងនៅស.វ.ទី២ នៃគ.ស.ទៅវិញ ។ បញ្ហានេះ អ្នកស្រីត្រឹង ងា បានសរ
សេរ នៅក្នុងស្នាដៃអរិយធម៌ខ្មែរ បោះពុម្ពនៅឆ្នាំ១៩៧៣ ទំព័រ៨០ ថា «តាមសិលាចារឹកវ៉ូកាញ់(នៅ
វៀតណាមខាងត្បូង) ទំនងជាព្រះពុទ្ធសាសនាចូលមកប្រតិស្ថានក្នុងស្រុកខ្មែរ នៅស.វ.ទី២នៃគ.ស
ក្នុងរជ្ជកាលព្រះបាទស្រីមារៈឬហ្វានចេម៉ាន់។ទស្សនៈបែបនេះគេបានពន្យល់ថាព្រះពុទ្ធសាសនា
មានកំណើតក្រោយព្រហ្មញ្ញសាសនាប្រហែលនឹងអាចចូលមកដល់ប្រទេស កម្ពុជាក្រោយការចូល
មកដល់នៃលទ្ធិព្រាហ្មណ៍សាសនា ។- មានអ្នកខ្លះឲ្យយោបល់ថា ព្រះពុទ្ធ សាសនានិងព្រហ្មញ្ញសា
សនាបានចូលមកដល់ប្រទេស កម្ពុជាយើងក្នុងដំណាក់កាលប្រហាក់ប្រ ហែលគ្នា ឬក៏មុនក្រោយ
បន្តិចបន្តួចប៉ុណ្ណោះ ។ គេបាន ពន្យល់ថា បញ្ហានេះគ្មានឯកសារណាមួយ បញ្ជាក់ឲ្យបានច្បាស់
លាស់ទេព្រោះគេហាក់ដូចជា ពុំទាន់មានជំនឿចំពោះទស្សនៈរបស់អ្នកសិក្សាឯទៀតដែលយល់ថា
សាសនានេះឬសាសនានោះមកដល់មុននោះឡើយ ។ យោប់ស្តីពីវត្តមាន នៃការហូរចូលនៃលទ្ធិព្រះ
ពុទ្ធសាសនាមាន ច្រើនដូចខាងលើដែលយើងពិបាកនឹង កំណត់ឲ្យបាន ច្បាស់លាស់ណាស់ ។ ប៉ុន្តែ
ពិនិត្យជារួមទោះបីយ៉ាងណាក៏ដោយក៏យោបល់មតិទាំងអស់នោះជា ពន្លឺនៃការសិក្សារបស់យើង ។
យើង ពិនិត្យឃើញថាយោបល់ទាំងអស់ហាក់ដូចជាមាន ការឯកភាពគ្នាមួយនៅត្រង់ព្រះពុទ្ធសាសនា ក៏ដូចជាព្រហ្មញ្ញសាសនា បានចូលមកដល់ប្រទេសកម្ពុជាយើង តាំងពីយូរយារណាស់មកហើយ ។
ផ្អែកលើទស្សនៈខាងលើ យើងជាអ្នកសិក្សា ស្រាវ ជ្រាវគួរតែ ត្រិះរិះពិចារណារកហេតុ ផលឲ្យមាន
លក្ខណៈច្បាស់លាស់ និងសមស្របដើម្បីកំណត់ពីបញ្ហានេះ ។យើងគួរលើកយក ពីប្រវត្តិសាស្រ្តនៃ
ព្រះបាទធម្មាសោកដែលឲ្យពត៌មានថា«ព្រះពុទ្ធសាសនាបាន ផ្សព្វផ្សាយចូល មកដល់ដែនដី
សុវណ្ណភូមិនៅស.វ.ទី៣ឬទី២មុនគ.ស.»យកមកត្រិះរិះពិចារណា ដើម្បីកំណាត់កាលបរិច្ឆេទនៃការ
ចូលមកដល់របសលទ្ធិពុទ្ធសាសនានៅកម្ពុជាយើង ។ បញ្ហាចោទ នោះ គឺដែនសុវណ្ណភូមិជាដែន
ដីរបស់ប្រទេសណា?ប្រទេសខ្មែរយើងឬជា ប្រទេសណា ទៀត? ដែនដីសុវណ្ណភូមិនេះ ត្រូវបាន
គេយល់ឃើញដោយឡែកៗ ហើយម្នាក់ៗសុទ្ធតែអះអាងថាដែនដី សុវណ្ណភូមិ ជាដែនដីរបស់ខ្លួន
ម្នាក់ៗ ។ឧទាហរណ៍ដូចជាខ្លះថាដែនដីនេះជារបស់ភូមា ខ្លះថាជា ដែនដីឥណ្ឌូនេស៊ី ខ្លះថាម៉ាឡេ
ស៊ីខ្លះថាកម្ពុជាខ្លះថាថៃខ្លះថាចាម ខ្លះថាវៀតណាម…។យោបល់ដោយឡែកៗខាងលើរបស់ជនជាតិ
នីមួយៗសុទ្ធតែមានការអះអាងព្រមទាំងប្រកាន់ យកនូវមហិច្ឆតាជាតិរបស់ខ្លួនជានិច្ច ។ មកដល់
ត្រឹមនេះ យើងជាជនជាតិខ្មែរក៏ពុំទាន់ហ៊ានអះ អាងថាដែនដីសុវណ្ណភូមិជាដែនដីរបស់យើងឡើយ។ តែយើងត្រូវចោទសួរបន្តទៀតតើបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នេះ ប្រទេសណាដែលបានទទួល
និងគោរពព្រះពុទ្ធសាសនាមាន ចំណាស់ជាងគេ? បើយើងពិនិត្យទៅលើប្រវត្តិសាស្ត្រ និងពិនិត្យលើ
ការជាក់ស្តែងឃើញថានៅ អាស៊ីអាគ្នេយ៍នេះប្រទេសដែលគោរពព្រះពុទ្ធសាសនាមានចំណាស់
ជាងគេគឺមានតែប្រទេស កម្ពុជាយើងនេះឯង។ ចំពោះបណ្តាប្រទេសដទៃទៀត ឃើញថាមានប្រ
ទេសមួយចំនួនគេគោរពព្រះពុទ្ធសាសនាដូចយើងដែរ តែគេគោរពនោះស្ថិតនៅក្នុងដំណាក់កាល
ក្រោយយើង ។ ឧទាហរណ៍ ដូចជាករណីប្រទេសថៃចាប់ពី ស.វ.ទី ១ រហូតមកដល់ដើម ស.វ.ទី ៩ ក្នុងពេលដែលប្រទេសយើងបានកសាងជាប្រទេសមានអធិបតេយ្យនិងមានវប្បធម៌រឹងមាំរួចទៅ
ហើយនោះប្រទេស នេះកំពុងស្ថិតនៅជាកុលសម្ព័ន្ធឬជាជនជាតិភាគតិច ឬជាជនជាតិបញ្ញើក្អែក គ្មានឯកភាពនៅក្នុង ខេត្តយូណាន់នៃប្រទេសចិន ពោលគឺមិនទាន់កើតជារដ្ឋនៅឡើយទេ។ លុះមក
ដល់ស.វ.ទី៩ ទើបជន ជាតិនេះបានជ្រៀតចូលមកក្នុងឥណ្ឌូចិន តាមខ្សែទឹកនៃទន្លេមេណាមធ្វើដំ
ណើរពីជើងចុះមករកទិសត្បូង ដោយដណ្តើមទឹកដីពីជនជាតិខ្មែរយើងខ្លះពីជនជាតិ មនខ្លះ…រួចក
សាងរដ្ឋឯករាជ្យរបស់ខ្លួនមួយនៅស.វទី១៣។ ដូចនេះជនជាតិ ថៃពុំ បានទទួលព្រះពុទ្ធសាសនា
ដោយផ្ទាល់ពីជនជាតិឥណ្ឌាដូចជាជនជាតិខ្មែរយើងទេ ។ព្រះពុទ្ធសាសនានៅក្នុងប្រទេសថៃនា
ពេលសព្វថ្ងៃនេះត្រូវបាននាំបញ្ចូលពីប្រទេស កម្ពុជា ឬ ជាសាសនាដែលបានចាក់ឫសនៅលើទឹក ដីនោះតាំងពីយូរពោលគឺតាំងពីទឹកដីនោះជាទឹក ដីរបស់ខ្មែរមុនការចូលមកដល់នៃជនជាតិថៃម៉្លេះ ។
ចំពោះជនជាតិវៀតណាមក្នុងដំណាក់កាលពីស.វ.ទី១ដល់ស.វ.ទី៩ពុំទាន់រំដោះខ្លួនចេញពីអាណា
និគមចិន នៅឡើយដែរ ។លុះមកដល់ស.វ.ទី១០ទើបជនជាតិនេះរំដោះខ្លួនចេញពីអាណារួចកសាង
ប្រទេសរបស់ខ្លួន។ ព្រះពុទ្ធសាសនាមហាយាន ដែលជនជាតិវៀតណាមគោរពនាពេលសព្វថ្ងៃនេះ
ជាសាសនាដែលហូរចូលមកពីប្រទេសចិន តាំងពីនៅក្រោមអាណានិគមចិនម៉្លេះ ។ ចំណែកប្រទេស
ដទៃទៀតដែលនៅក្នុងដំបន់នេះមានប្រទេសខ្លះគោរពតាមព្រះពុទ្ធសាសនាដែរ តែក្នុង ដំណាក់
កាលក្រោយឬគេពុំគោរពព្រះពុទ្ធសាសនាតែម្តងដោយគោរពសាសនាដទៃទៀត។បើសរុបមក
ឃើញថាប្រទេសកម្ពុជាយើងជាប្រទេសមួយមានអធិបតេយ្យចំណាស់ជាងគេ ហើយទទួលនិង
គោរពព្រះពុទ្ធសាសនាមុតមាំជាងគេដែលសក្តិសមជាដែនដីសុវណ្ណភូមិដែលទទួលការផ្សព្វផ្សាយ
ព្រះពុទ្ធសាសនាដោយផ្ទាល់ពីសមណទូតពីរព្រះអង្គព្រះនាម សោណត្ថេរនិងឧត្តរត្ថេរ ក្រោមព្រះ រាជូបត្ថម្ភនៃព្រះបាទធម្មាសោកនាសតវត្សទី ៣ ឬទី ២ មុនគ.ស.នេះណាស់ ។
Đăng ký:
Bài đăng (Atom)
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...
-
សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស ២០១២ សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...
-
នេះពិធិបុណ្យសព របស់ លោកយាយ នាមសាង នូវថ្ងៃ១កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥