Hiển thị các bài đăng có nhãn ព័ត៌មានវត្តអូរត្រាវ. Hiển thị tất cả bài đăng
Hiển thị các bài đăng có nhãn ព័ត៌មានវត្តអូរត្រាវ. Hiển thị tất cả bài đăng

Thứ Tư, tháng 11 04, 2015

សារថ្លែងអំណរគុណ

ខ្ញុំព្រះករុណាអាត្មាភាពសូមថ្លែងអំណរគុណសន្ដានចិត្តល្អប្រពៃញោមប្រុសនិងញោមស្រីយ៉ាងជ្រាលជ្រៅ ដែលបានចូលជាកុសល និងបវារណាញាតិញោមដើមើម្បីជួយឧបត្ថម្ភក្នុងការកសាងសាលារៀនវត្តអូរត្រាវ សូមជូនពរដល់ញោមមានសុខភាព និងសំណាងល្អ គ្រប់ពេលវេលាហោង


រូបកំពុងសា្ថបនានេះគឺជាសំណង់សាលារៀននៃវត្តអូរត្រាវ 

រូបភាពព្រះវិហារវត្តអូរត្រាវ សា្ថបនាឆ្នាំ២០០២ ដល់ថ្ងៃ៨   ៩  ១០ កើត ខែផល្គុណ ត្រូវថ្ងៃទី៨  ៩  ១០ /៣ គ.ស.២០១០សម្ពោធ និងបុណ្យបញ្ចុះខណ្ឌសីមា 

Add caption

Thứ Tư, tháng 1 14, 2015

រាត្រីចំរើនព្រះបរិត្ត ចូល វិបស្សនាកម្មដ្ឋាន 14 - 01 -2015

យោងទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាមិត្រពុទ្ធបរិស័ទ្យខ្មែរថេរវាទនៅវាលកំពង់រាបនៃប្រទេសវៀតណាមភាគខាងត្បូងបានប្រារព្ភកម្មវិធីមួយក្រោយពីបញ្ចប់វគ្គសិក្សាប្រចាំឆ្នាំជារៀងរាល់ឆ្នាំតែងតែបើកឱកាសឲ្យសិស្សគណទាំងឡាយសិក្សាយល់ដឹងជម្រៅនៃធម៌ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់ដឹងដោយព្រះអង្គឯង ហេតុដូច្នេះវត្តសាសនសាមគ្គីរង្សីអូរត្រាវ ភូមិអូរត្រាវ​ ឃុំកំពង់ដូង ស្រុកកញ្ចោង ខេត្តត្រាវិញ កម្ពុជាក្រោម។ ប្រារព្ភកម្មវិធីមួយហៅថា វិបស្សនាកម្មដ្ឋាន​ ថីរវេលាមួយខែ (៤សប្តាហ៍ ) ចាប់ផ្ដើមពីថ្ងៃ ១០​​រោច ខែបុស្ស ឆ្នាំ មមី ឆស័ក​  ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃទី ១៤ ខែមក្ករា ឆ្នាំ ២០១៥។
ឆ្នាំនេះមានព្រះសង្ឃនិងពុទ្ធបរិស័ទ ចំនួន៣៦អង្គនិងរូប (ព្រះសង្ឃ ២១អង្គ គ្រហស្ថ ១៥រូប) ៕


Thứ Bảy, tháng 10 04, 2014

កម្មវិធីប្រឡងឆមាស វត្តអូរត្រាវ ២០១៤

ព្រឹកថ្ងៃសៅរ៍ ១១កើតខែអស្សុជឆ្នាំមមីឆស័ក ព.ស.២៥៥៨ ត្រូវនិងថ្ងៃទី៤តុលាគ.ស.២០១៤
វត្តសាសនសាមគ្គីរង្សី អូរត្រាវ ភូមិអូរត្រាវ ឃុំកំពង់ធំ(ហ៊ីវទឺ) ស្រុកកញ្ចោង ខេត្តព្រះត្រពាំង
(ត្រាវិញ) កម្ពុជាក្រោម ប្រារពកម្មវិធីប្រឡងឆមាស ថ្នាក់ពុទ្ធិកសិក្សាបឋមភូមិឆ្នាំទី១(បាលីទី១)

Thứ Ba, tháng 8 12, 2014

ទិដ្ឋភាពវត្តសាសនសាមគ្គីរង្សី អូរត្រាវ

ទិដ្ឋភាពវត្តសាសនសាមគ្គីរង្សី អូរត្រាវ មើលទៅឃើញថាស្ងាត់រងំ ព្រោះថារដូវកាលនេះប្អូនជាសិស្សនុសិស្សថ្នាក់ប្រជាសិក្សា ទី១ដល់ទី៥ បានឈប់សម្រាក់អស់ហើយគឺនូវសលតែថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី១ដែលនៅរៀនសព្វថ្ងៃ 
ចំណែកប្អូនក្រោយពេលបានឈប់សម្រាក់ពីសាលាសកលបានប្រម៉ាណ២ខែ ហើយបានចូលមករៀនអក្សរខ្មែរក្នុងវត្តពេលយប់និងពេលថ្ងៃ ក្នុងរយៈកាលនៃការឈប់សម្រាក់ពីសាលាសកលនោះដែរ ។

Thứ Ba, tháng 3 27, 2012

សេចក្តីអំពាវនាវ

ខ្ញុំព្រះករុណាអាត្មាភាពជា ចៅអធិការ ថាច់ លឹម ស៊ី (ហ័វ ម័ន)Sư Cả Thạch Sỷ​​​ ព្រមដោយ

គណៈកម្មការនិងពុទ្ធបរិស័ទនៃវត្តសាសនសាមគ្គីរង្សី( អូរត្រាវ) ឃុំហីវទឺ, ស្រុកកញ្ចោង, ខេត្តត្រាវិញ,

វៀតណាម(កម្ពុជាក្រោម) Đia Chỉ: Ấp Ô Trao, Xã Hiếu Tử, Huyễn Tiểu Cần, 

Tỉnh Trà Vinh, Vietnam បានកំពុងផ្ដើមកសាងសាលារៀន៤បន្ទប់សម្រាប់ព្រះសង្ឃនិងកូនចៅ

ខ្មែររៀនសូត្រឲ្យចេះនឹងយល់ដឹងអំពីអត្តសញ្ញណ​និងតម្លៃខ្លឹមសាររបស់ជាតិសាសន៍ខ្លួនឯង។

ដូច្នេះសូមពុទ្ធសាសនិកជនជិតឆ្ងាយ ទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយចូលរួមឧបត្ថម្ភកសាង

ទៅតាមបុព្វហេតុដូចបានពោលខាងលើនេះ


ដោយទាក់ទងយើងខ្ញុំតាម​រយះ

Tel: +84977160308

Email : chuaotrao@gmail.com, chuaotrao@yahoo.com

Call me on Skype : chuaotrao

នេះជាវ៉ិដីអូទីពីរអំពីសកម្មភាពកសាងសាលារៀនរបស់វត្តអូរត្រាវ




Thứ Bảy, tháng 3 24, 2012

សេចក្តីអំពាវនាវ

ខ្ញុំព្រះករុណាអាត្មាភាពជា ចៅអធិការ ថាច់ លឹម ស៊ី (ហ័វ ម័ន)Sư Cả Thạch Sỷ​​​ ព្រមដោយ

គណៈកម្មនិងពុទ្ធបរិស័ទនៃវត្តសាសនសាមគ្គីរង្សី( អូរត្រាវ) ឃុំហីវទឺ, ស្រុកកញ្ចោង, ខេត្តត្រាវិញ,

វៀតណាម(កម្ពុជាក្រោម) Đia Chỉ: Ấp Ô Trao, Xã Hiếu Tử, Huyễn Tiểu Cần, 

Tỉnh Trà Vinh, Vietnam បានកំពុងផ្ដើមកសាងសាលារៀន៤បន្ទប់សម្រាប់ព្រះសង្ឃនិងកូនចៅ

ខ្មែររៀនសូត្រឲ្យចេះនឹងយល់ដឹងអំពីអត្តសញ្ញណ​និងតម្លៃខ្លឹមសាររបស់ជាតិសាសន៍ខ្លួនឯង។

ដូច្នេះសូមពុទ្ធសាសនិកជនជិតឆ្ងាយ ទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយចូលរួមឧបត្ថម្ភកសាង

ទៅតាមបុព្វហេតុដូចបានពោលខាងលើនេះ


ដោយទាក់ទងយើងខ្ញុំតាម​រយះ

Mobile Phone : +84977160308

Email : chuaotrao@gmail.com, chuaotrao@yahoo.com

Call me on Skype : chuaotrao




នេះជាវ៉ិដីអូទីពីរអំពីសកម្មភាពកសាងសាលារៀនរបស់វត្តអូរត្រាវ





បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...