Thứ Sáu, tháng 1 15, 2010

វង្សត្រកូលតាទិត យាយម៉ង់






វប្បធម៌ភូមិអូរត្រាវយើងខ្ញុំបានរក្សាទុកនូវអី្វមានមក ហើយនឹងកំពុងរាវរកឡើងវិញនូវអ្វីដែលបានបាត់បង់

1:49 AM ប្រវត្តិនៃការកកើតភូមិអូរត្រាវ
ភូមិអូត្រាវ ឃុំហ៊ីវតឺ ស្រុកកញ្ចោង ខេត្តត្រាវិញ


                      កុមារបរិច្ឆេទ
លោកនេះលោកមុខ  លោកយាយដោយទុក្ខ   ជាលោកមិនទៀង   លោកក្រាស់ដោយកម្ម   លោកល្អក់​លោកល្អៀង    លោកតែងប្រែផ្អៀងឃ្លៀងឃ្លាតពុំថេរ  ។ កុមារនាម​ ទិត ជាបុត្រទី៦របស់​​លោក​តា ចាន់ និងលោកយាយនាម ជ័យ កើតនៅថ្ងៃ…… កើត(រោច) ខែ…… ឆ្នាំវក ព…ស ២៤០២ គ…ស ១៨៥៤នា​ភូមិកញ្ចោងផ្សារស្រុកកញ្ចោង(ទីវកឹង) ខេត្ត​ត្រាវិញ(ព្រះត្រពាំង)។ ក្នុងត្រកូលកសិករមធ្យម​មានបង​ប្អូនរួមឧទរ៨នាក់គឺះទី១ លោកតានាម រស់ ទី២ យាយនាម យឺស ទី៣យាយនាម ព្រហ្ម ទី៤ តានាម សៅរ៏ ទី៥ យាយ​នាម ម៉ោង ទី៦ តានាម ទិត (ជាប្រវត្តិរបស់គាត់កំពុងតែអាននេះ)ទី៧យាយ​​នាម​​ កេះទី៨លោកតា​ អាំ។
              កុមារនាមទិតជាកុមារមួយរូបមានសារជាតិនិងអត្តចរិតស្លូតបូតសុភាពរាបសា ​ស្រគត់ស្រគុំ​ជាបុគ្គល​ លុះក្នុងដំបូន្មានរបស់មាតាបិតានិងជាកុមារមួយរូដែលប្រកបដោយប្រជាប្រិយ​ ភាពគួរជាទីរាប់អាន​ នៃសន្តានព្រៀងលាន។កុមារបានរស់នៅជាមួយឪពុកម្តាយបានរៀនសូត្រអំពី​សុជីវធម៍​ នៃការរស់​នៅ​ក្នុង​សង្គមនិងអប់រំ កាយ វាចា ចិត្ត ដើម្បីធ្វើខ្លួនឲ្យក្លាយទៅជាអតិជាត​បុត្ត​ឬអនុជាត​បុត្ត​និងជួយកិច្ចការ​ ធ្ងន់ស្រាលក្នុងគ្រួសារជុំនួសឪពុកម្តាយមានប្រកបកិច្ចការខាងកសិកម្ម ប្រចាំការងារ​ស្រែរហូត​ដល់​ គម្រប់ជន្មាយុ២២ឆ្នាំឪពុកម្តាយក៏បានរៀបចំទុកដាក់ឲ្យមានគូស្រករគឺ​តា ចាន់ យាយ ជ័យ ក៏បាន​សម្លឹងឃើញអត្តចរិតចរិយាមារយាទស្រគត់ស្រគុំរំទុំសមសួនជាស្រ្តីខ្មែរដូច ​ មាន​បុរាណ​ភាសិតថា៖ បុរសប្រិមប្រិយអាស្រ័យបញ្ញាស្រ្តី​​​​​ ថ្លៃថ្លាអាស្រ័យមារយាទ។ គាត់ក៏បានទៅ ស្តីដណ្តឹង​កញ្ញានាម ម៉ង់ ជាបុត្រីទី៣កូនរបស់លោកតា…….និងលោកយាយឈ្មោះ………នៅ​ភូមិ​កញ្ចោង​​ ភ្នៀត (ឈ្មោះបុរាណ) បច្ចុប្បន្នហៅភូមិលិចក្តីនៅលិច(វត្តកញ្ចោងកំពង់លាវ)នៅខាងលិច​ផ្លូវបែកថ្នល់​ ​ទៅ​និគមកំពង់ស្ពាន​សព្វថ្ងៃនេះ។

                       កុមារីបរិច្ឆទ

កុមារីថាច់ធី ម៉ង់ គាត់បានមានបងប្អូនរួមផ្ទៃ៣នាក់គឺ ទី១ លោក​តានាម តៀបប៉ិច ទី២ លោកតា​​នាម ដិបទី៣លោកយាយនាម ម៉ង។ កុមារីថាច់ធី ម៉ង ជាកុមារីមួយរូប​មាន​អត្តចរិតស្លូតបូតនិងសុភាព​រាប​ សាស្រគត់ស្រគុំជាបុគ្គលលុះក្នុងដំបូន្មានរបស់លោក​​​​អ្នក​ ដ៏មានគុណនិងជាកុមារីមួយរូបប្រកប​ដោយ​ ប្រជាប្រិយភាពគួរជាទីរាប់អាននៃសន្តានញាតិ។​ គាត់បានរស់នៅរួមសុខរួមទុក្ខក្នុងជីវភាព​កសិករ​ទួរគត​អស់មួយរយៈយូរ នាភូមិកញ្ចោងភ្នៀត។ កុមារីម៉ង​ធំដឹងក្តីក៏សម្រេចចិត្តសូមលាក្រុម​ញាតិ​ភូមិ​ផងរបងជាមួយ ជា​ពិសេសគឺឪពុកម្តាយរបស់ខ្លួន​ ដើម្បី​ចេញទៅរកស៊ីឈ្ន្ទួលចួលពាត់ចិញ្ចឹម​អាត្មា​​ ទៅអនាគត នៅភូមិកញ្ចោងផ្សារ(ត្រើយខាងកើត)អស់រយៈ​កាលដ៏យូររហូតដល់ពេញវ័យវឌ្ឍនាការ​ សម្ផស្សសោភាហើយជាទីចូលចិត្តនៃយុវជនទាំងឡាយដូច​បុរាណសុភាសិតមួយបានពោលថា​(កុំ ​​ប្រកែកនិងព្រេងវាសនា កុំតវ៉ានិងកម្មលិខិត) ដូច្នេះកញ្ញានាម ម៉ង ជាគូ​ព្រេងវាសនា​របស់យុវជន​ នាមទិត។ ដូច្នេះហើយទើបលោកតានាម ចាន់ និងលោកយាយ​នាមជ័យ គាត់ក៏បានទៅ​ចូល​ស្តី​ដណ្តឹងតរុណីស្រីក្រមុំនាម ម៉ង ហើយក៏បានរៀបអាពាហ៍ពិពាហ៍​ទៅ​តាមទំនៀមទំលាប់ខ្មែរឲ្យបាន​ជាគូស្វា​មី​​ ភរិយារបស់គាត់​តែម្ត​ង​។
                   
                                មជ្ឈិមបរិច្ឆេទ
កូនអើយកេរមេបា ជាតិសាសនាកូនកុំចោលបុណ្យទានកូនកុំចោល ជាបង្គោលកេរ្តិ៍ឪពុក។ ស្លាប់ខ្លួន​​ឲ្យស្លាប់ចុះ ​ឲ្យតែរស់តទៅមុខជាតិសាសន៍ឆ្លងផុតទុក្ខ ណាកូនពុកប្រុសសំលាញ់។ទំព័រជីវិត​​គ្រូសារ​ថ្មីរបស់លោកតានាមទិត និងលោកស្រីនាមម៉ង បានរស់នៅរួមសុខរួម​ទុក្ខមូល​ពង្ស​វង្សត្រកូលឪពុក​ ម្តាយគាត់ខំប្រឹងជួយកិច្ចការធ្ងន់ធ្ងូរក្នុងគ្រួសារមានរបរធ្វើស្រែភ្លឺជាដើមអស់រយះកាល ​ប៉ុន្មាន៣‑៤​ឆ្នាំ​ប៉ុណ្ណោះ គាត់ក៏មានគំនិតគិតឃើញថ្មីមួយគឺចង់ចេញពីឪពុកម្តាយទៅរស់នៅខ្ទម​ស្រែក​សាង​ ជីវភាព​ខ្លួនឯង​។ មិនយូរប៉ុនា្មន សេចក្តី​ប្រាថ្នារបស់គាត់ក៏ស្របជាមួយញាតិនៅភូមិផង​គឺលោក​តានាមចាន់ និងយាយនាម​ញ៉ៀវ គាត់ក៏បំណស្រប​​​ ដូច​​គាត់ដែរ ក៏បានមកប្តូរយោបល់នឹង​លោក​តានាម​ ទិត លោ​​ កស្រីនាម ម៉ង់ អំពីរបរប្រចាំជីវិតឥឡូវនេះ។ គ្រួសារទាំងពីរគឺ លោកចាន់ ញៀវ និងលោកទិត ម៉ង់​បានព្រមព្រៀងគ្នារូចហើយ លោកនាមទិត​ក៏ចូលទៅសូមការអនុញ្ញាតិអំពី​ឪពុកនិងអ្នកម្តាយ ដើម្បី​ លាចេញទៅសង់ខ្ទម ទូរគតនៅត្រង់ដី​ទួលភ្លឺ​ស្រែ​ក្បែមាត់អូរដែលមានត្រាវ​ ដុះជុំវិញជិតភ្ជាប់ដីទំនាប ទៀបដីស្រែលាតសន្ធឹងទូលំទូលាយធំ​ល្វឹង​ល្វើយ​គួរឲ្យចាប់អារម្មណ៍​ដល់​ អ្នកមានគំនិតពលកម្មតួ​យ៉ាង​ដូចជាលោកនាម ទិត ម៉ងប្រាថ្នាមក​ហើយ​នោះឯង។ ពេលគ្រួសារថ្មី​របស់គាត់ចុះមកសាង​ ជីវភាពដាច់ស្រយាលពីភូមិឋានតែប៉ុន្មានគ្រួសារប៉ុណ្ណោះ។ ចំពោះ​ជីវភាពរបស់​គាត់ដោយបានឪពុក​ម្តាយ​ជាអ្នកផ្គត់ផ្គង ឧបត្ថម្ភសម្ភារៈមិនខ្វះកន្លះត្រង់ណាឡើយ ចាប់តាំងពីបាន​មកបោះជំរុំផ្គុំជាខ្ទម​នៅលើដីទូលភ្លឺស្រែក្បែរមាត់អូដែល​​ មានត្រាវដុះដេរដាសក្រាលលើ​​គ្នានោះមក គ្រួសារគាត់រួម​សុខ​រួមទុក្ខ ខំខ្នះខ្នែងបែងការងារទៅតាមកាល​សម័យឆ្នៃទៅតម្រូវ​ឲ្យ​មានប្រយោជន៍​ សំរាប់ជីវិតគ្រួសារ។ ការខិតខំប្រឹងប្រែងរបស់គាត់កន្លងទៅបានប៉ុន្មាន៣ទៅ៤ឆ្នាំក្រោយមក គ្រួសាររបស់គាត់​មានកម្លាំង​ទ្រព្យផ្គាប់ចិន្តាតាមពលកម្មប្រចាំជីវិត បរិបូរណ៍គ្រឿងបរិភោគ ឧប្បភោគ ព្រមទាំងសម្ភារៈខេត្តុប្បក​ រណ៍គ្រប់សំរាប់ប្រើប្រាសក្នុងគ្រួសារពេលនោះគាត់ក៏បានចាប់ផ្តើមស្ថាបនាគេហដ្ឋានឡើងជាដំបូល ​ធំទ្រនុំខ្ពស់នៅលើផ្ទៃ​ដីរបស់លោកតា ចានលោកតាមនាមផែម ដែលត្រូវជាឪពុកម្តាយរបស់​លោក​តា​នាម​សោនិង​លោក​យាយនាមទេប ។ ការផ្លាស់ប្តូរជីវភាពបន្តិចម្តងៗក៏នាំឲ្យគ្រួសាររបស់គាត់​ក្លាយ​ទៅជា​ គ្រួសារ​អ្នក​មាន​ស្តុកស្តមរហូតមក​ សមដូចបាលីមួយឃ្លាថា៖ សេរី ភោគា នមាសិយោ បាន​សេចក្តី​ថា៖ អ្នក​មាន​សេរី ភោគៈរមែងហូរចូល។ ចាបតាំងពីពេលនោះមកគ្រួសាររបស់លោកតានាម​ទិតម៉ង់និង​គ្រួ​សារតា​នាម​ចាន់ ញ៉ៀវ ចុះមកនៅកុករហើយក៏បានកំណត់ជាភូមិមួយដែលមានឈ្មោះ​ថា”ភូមិអូរត្រាវ”​ ជាប់​ក្នុងទំព័រភូមិ​សាស្រ្ត ស្រុកកញ្ចោង ខេត្តត្រវិញរហូតមកដល់សព្វថៃ្ងនេះ ដែល​មានចម្ងាយផ្លូវប្រមាណ ២ពាន់៧រយម៉ែត្រ​(២៧០០)​ឆៀងទៅ​ទិស​ឦសាន្តនៃ… ​បើតាមប្រសាសន៍​របស់លោកចាស់ព្រឹទ្ធាចារ្យដែលរស់នៅក្នុងភូមិលោកបានប្រាបថា៖​ អ្នកដែលចុះ​តាំងលំនៅ​​មុនគេ​បង្អស់នោះគឺ៖ លោកតានាមចាននិងយាយផែមជាគ្រួសារទី១លោកតានាមចាន​យាយ​នាម​​ ញ៉ៀវជា​គ្រួសារទី២ លោកតានាមទិតយាយនាមម៉ង់ជាគ្រួសារទី៣ ក្នុងភូមិនេះឯង។ បន្ត​បន្ទាប់​មក​ទៀតក៏​ មានក្រុមគ្រួសារលោកតានាមគង់យាយនាមចាបជាគ្រួសារទី៤នៅក្បែមាត់អូរចុងខាង​ ត្បូងថែម​ទៀត​មក ។
                 សេចក្តីបញ្ជាក់ចាប់តាំងពីភូមិអូរត្រាវបានចាប់បដិសន្ធិនៅលើផៃ្ទដីទំនៀប​មាន​គ្រួសារលោក តានាមទិត យាយនាមម៉ង់ជាដើម។ ក្នុងឆ្នាំ​ ព,ស២៤៧៥ ត្រូវនឹងគ,ស១៨៨៣គិតមកទល់សព្វថ្ងៃ នេះ បាន​ជាងមួយសតវត្សមកហើយ បើគិតពីឆ្នាំគ,ស១៨៨៣មកដល់ ២០០៩បាន១២៦ឆ្នាំ។ ពេល​​វេលាតែង​តែទំពា​ស៊ីនូវមនុស្សសត្វទាំងឡាយទៅជាធម្មតាគឺ ១ថ្ងៃ ១ខែ ១ឆ្នាំមិន​ដែលរង​ចាំ​បុគ្គល ណាឡើយ ពេលវេលាចេះតែ​កន្លងទៅ​ៗរហូតមកដល់សព្វថ្ងៃនេះ មនុស្សចេះតែចុះមកនៅនិងកើន​ឡើង​ៗរហូត​ដល់ពេល​បច្ចុប្បន្ន​មាន​ ប្រមាណ៣រយប្លាយគ្រួសារ។​ ហើយពួកគេទាំងអស់​នោះសុទ្ធ តែ រស់​នៅ​ដោយ​​ប្រកបរបរកសិកម្ម​ប្រចាំ​ជីវិត នៅលើផ្ទៃដីទំនៀប​ធំល្វឹងលើ្វយ បរិបូណ៌ទៅដោយ​ធនធានធម្មជាតិមាន​ត្រីសាច​ជាដើម​។ សុខោ បុញ្ញាស្ស ឧច្ចយោ ប្រែថា៖ បុណ្យជាគ្រឿងអលង្ការដ៏ប្រសើរ បុគ្គលម្នាក់ៗ​​រស់នៅមកជាមនុស្ស គឺត្រូវខំស្វះស្វែងរកនូវទាន សីល ជាបុណ្យកុសលទុកសំរាប់ជីវិតរបស់​យើងទៅ​អនាគត់​ទុកហើយទើប​​ មានន័យក្នុងការរស់នៅបើមិន ដូច្នោះទេ ជីវិតរបស់យើងម្នាក់ៗឥតន័យហើយ ប្រៀបបានដូចជា​ស្នប់សម្រាប់​សប់ខ្យល់តែបុណ្ណោះ។ ចំណែកឯគ្រួសារលោកតា​នាម​ទិត យាយម៉ង់​​វិញមិនត្រឹមតែមានកម្លាំងពល​កម្មឬ​កំលាំងទ្រព្យ ប៉ុណ្ណោះ ទេ គឺគាត់ថែមទាំងបរិបូណ៌ដោយ​សម្បទា​៤យ៉ាងគឺ​ ១សទ្ធា ២សីល ៣ចាគៈ និង​៤​បញ្ញា។ គាត់គឺជាមនុស្សម្នាក់ដែលមានសន្តាន​ចិត្តតំកល់ទុក​ក្នុងព្រះពុទ្ធសាសនា មុនគេបង្អស់ក្នុងភូមិអូរត្រាវ។ គាត់ធ្វើឲ្យគ្រួសាររបស់គាត់មានកិត្តិយល​ខ្ពស់​និង​កិតិ្ត​ស័ព្ទ​ ផ្សព្វផ្សាយស្ទើរតែគ្រប់កនែ្លង។ លោកតានិងលោកយាយជាបរិស័ទក្នុងចំណុះ​វត្តកញ្ចោង​ភ្នំ​ពេញ បានជួយឧបត្ថម្ភការ កសាងនូវព្រះវិហារ ថ្មីពីថ្មរអិដ្ឋ ជំនួសដល់ព្រះវិហារចាស់ដែលសង់​អំពីឈើ​មានភាពទ្រុឌទ្រោមក្នុង​ ឆ្នាំមមីសំរិទ្ធិស័ក ព,ស ២៤៦០គ,ស១៩២៧ បន្ទាប់ពីនោះគាត់ក៏បានរួម​វិភាគ​ទាន​ យ៉ាងធំធេងជាមួយពុទ្ធបរិស័ទ ចំណុះជើងវត្ត ដើម្បីកសាងសាលាទាន១ខ្នង ​បណ្តោយ​១១ លែ្វង ដែលមានប្រវែង​៣៣មែត្រ ទទឹង១០មែត្រ។ សាលា ទាន នោះតម្កល់ព្រះត្រៃបិដក និងគម្ពីសាស្រ្តតាម​រយៈ​សាស្រ្តា​ស្លឹក​ គ្រឹតនិងក្រាំងដែលបានកសាង ក្នុង ឆ្នាំឆ្លូវ អដ្ឋស័ក ព,ស២៤៦៧​ ​គ.ស១៩២៥ ហើយ​កាលនោះ​ត្រូវភ្លើង​សង្រ្គាមរវាងអាមេរីក កាំងនិង ពួកវៀត​ កុងបានបណ្តាលឆាប់ឆេះអស់រល៉ីងនៅក្នុង ព,ស២៥១១ គស១៩៦៨​។ ការ​កសាងសេនាសនៈ ដ៏ច្រើនមានកុដិ សាលា ព្រះវិហារជាដើមនោះសម​ដូចព្រះពុទ្ធភាសិតសំដែង​ថា៖ ​វរស្ស ទាតា វរលាតី ច ហោតិ ប្រែថា៖ អ្នកឲ្យរបស់ល្អ រមែងបានរបស់​ល្អ។សេដ្ឋន្ទោ សេដ្ឋមុបេតិ ឋានំ ប្រែថា៖អ្នកឲ្យទីដ៏ប្រសើរ រមែងទៅកាន់ទីស្ថានដ៏ប្រសើរ។ លោកតា​នាមទិតយាយ​នាមម៉ង់ បានរស់នៅរួមសុខរួមទុក្ខជាឧត្តមស្វាមី ភរិយា សាងសុភមង្គលបានល្អ មាន​មានបុត្រា​ បុត្រីទាំង​អស់​១១នាក់​គឺប្រុស​៦​នាក់ ស្រី៥នាក់ មានរាយនាមដូចខាងក្រោមនេះ
                   ១ លោកតានាម នេត្រ ៧ លោកតានាម ពេជ្រ
                    ២ លោកតានាម គង់ ៨ លោកតានាម ពូក
                    ៣ លោកយាយ ម៉ា ៩ លោកយាយ យ៉ូវ
                   ៤ លោកតាមនាម មាឃ ១០ លោកយាយនាម សៅរ៍
                   ៥ លោកយាយនាម ឡាយ ១១ លោកយាយនាម ទន់។
                   ៦ លោកតានាម ពៅ

លោកតានាមទិតរួមសុខរួមទុក្ខជាមួយយាយនាមម៉ង់មកទាល់ឆ្នាំខាល ​ ព​ ស ២៤៦៧ គ…ស ១៩២៣ ក្នុងជន្មាយុគម្រប់៦៧ឆ្នាំ ឱ!អនិច្ចាសង្ខារមិនទៀងទាត់ រេបែរប្រាកដបត់មករកតា សេ្តចមច្ចុរាជចិត្ត​ ​ហានក្លា ផ្តាច់យកសង្ខារតាទៅហើយ។ ៦៧ឆ្នាំឆ្លងទៅលឿនណាស់ មិនមានផ្តូរផ្លាស់វិញបាន​ឡើយ លោក​លាប្រពន្ធ កូនញាតិគេហ៍ហើយ មិនមានស្តាយឡើយឋានធ្លាប់សុខា។​ ពេលនោះលោក​យាយ​​នាម​ម៉ង់ និងកូន ចៅផៅញាតិសន្តាន បានផ្តួចផ្តើមធើ្វបុណ្យទក្ខិណានុប្បទានតំកល់សពលោក​អស់ចំនួន៣យប់៣ថ្ងៃរួច ហើយ រៀបចំក្បួនដង្ហែទៅកាន់ភូមិ១ចម្ងាយពីគេហដ្ឋាន១០០មែត្រ នៅទិសខាង​​កើតរេទៅ​ទិស​ឦសាន ។​ តាមប្រសាសន៍លោកយាយនាមគង់ និងយាយនាមញ៉ិច បានឲ្យខ្ញុំជាអ្នក​សរសេរជ្រាបថា លោកតាទិតស្លាប់​បាន៣ខែ លោកយាយនាមម៉ង់បានហៅជាងមកស្ថាបនាផ្ទះ​ម៉េន​(កលេវរដ្ឋាន) គ្រប​លើផ្នូរសពរបស់ លោក តា តម្កល់គម្រប់៣ឆ្នាំទើបលើកអដ្ឋិធាតុនៃសពលោកតា​ឡើងប្រា​រព្ធធ្វើបុណ្យ​ដារ​ គម្រប់​ខួប៣ឆ្នាំបានបូជាធាតុរួចហើយក៏យកមកតំកល់ក្នុងកោដិដែល​ធ្វើ​ អំពីប្រាក់ទុក​ក្នុងគេហដ្ឋាន​មក​ទល់សព្វ ថ្ងៃនេះឯង។ ចំណែកឯផ្ទះម៉េនដែលបានតំកល់សពតាទិត​ពេលនោះ លុះ​មកដល់ឆ្នាំវក ព,ស​២៥២៥ គ,ស ១៩៨០ លោកតាពៅ លោកតាបាម៉ិចបានព្រឹក្សា​រូចហើយ​ តាពៅ​បញ្ជាឲ្យលោក​តា​ពេញទៅ​សូម ព្រះអនុគណស្រុកធ្វើជាសាលាឧបោសថ។​​ សាលា​​ នោះ​មានបណ្តោយ១០មែត្រ ប្រវែង​ទទឹង​៨មែត្រ សង់ពីអិដ្ឋប្រក់ក្បឿង មានកំពស់១៣មែត្រ ទំហំផ្ទៃ ៨០មែត្រ រហូតមកឆ្នាំរកា ព,ស ​២៥៣៧ថ្ងៃទី២៣/៧/គស​១៩៩៣ សាលានោះក៏បានក្លាយទៅជា​ព្រះវិហារ​វត្តសាសនសាមគ្គីរង្សី​(អូរត្រាវ)។ រីឯលោក យាយនាមម៉ង់ កើតឆ្នាំជូត ព,ស ២៤០៦ គ…ស ១៨៦១ កិរិយារស់នៅ​រួម​សុខ​​​រួមទុក្ខ​ជា​​មួយ​​ ក្នុងសង្គមគ្រួសារជាមួយលោកតានាមទិតអស់រយៈ​​កាល៤២ឆ្នាំប្រកប​របរ​ចិញ្ចឹម​ ជីវិត​ជាអ្នក កសិករ​រស់​ក្រោមព្រះសូរ្យសែងចែងសុរិយា តស៊ូព្យាយាម​ប្រកបកិច្ចការ ឥតមានថ្ងៃណាល្ហែ​ស្រាក ស្រាន  ដើម្បី​​​ចិញ្ចឹម​បុត្រាបុត្រីទាំង១១នាក់ឲ្យក្លាយ​ទៅ​ ជាមនុស្សប្រកបទៅដោយគន្លងធម៌ គាត់ខំ អប់រំ ឲ្យកូនបានយល់​ចេះដឹងក្នុងធម៌២ប្រការគឺទិដ្ឋិធម្មិក គឺប្រយោជន៍ក្នុងបច្ចុប្បន្ន១។សប្បរាយិកដ្ឋ​ គឺប្រ- យោន៍ ក្នុងលោកខាងមុខ១។ចំពោះគាត់វិញមិនដែល​ ភេ្លចឡើយធម៌កត្តញ្ញូនិង កត្តវេទីតាធម៌តែង តែមាន អារម្មណ៍ជ្រះថ្លាក្នុងព្រះពុទ្ធសាសនានឹកដល់ ​គុណូបការៈចំពោះបុព្វការីជនដែល បានលាលោកឋានទៅ ហើយនោះ។​ អំណឹះពីតាទិតគាត់អនិច្ចធម្ម​ទៅបាន២ឆ្នាំ ក្នុងព…ស​ ២៤៦៧គ…ស ១៩២៣ លោកយាយ​ក៏បានផ្តូចផ្តើមប្រមែប្រមូលកូនចៅ​មក​ជួបជុំដើម្បីព្រឹក្សាគ្នាគិត​ ពីធ្វើបុណ្យឧទ្ធិសមគ្គផល ដារបង្សុកុលបញ្ជូនកុសលទៅបុព្វការី​ជនមួយ​ឆ្នាំ​១ម្តង តែការធ្វើនេះក្នុង​មួយឆ្នាំធ្វើ១វត្ត។ សម័យកាលនោះ​ខេត្តត្រា​វិញ​(ព្រះត្រពាំង)យើងមានចំនួន​១១០វត្ត។ អធិបតីភាព​របស់លោកយាយនាមម៉ង់ និង​កូនៗ​ទាំងអស់​ ក្នុងនោះមានកូនទី១ គឺលោក តានាម​​នេត្រ ជាដើម​ក៏​បានយល់ស្របព្រមល្មមគ្នាជាឯកច្ឆន្ទ ហើយ​ក៏​តម្រូវ​ឲ្យម្តាយគឺយាយម៉ង់​ធ្វើ​ស្លាក់ចាប់ពីលេខ​១រហូត​ ដល់លេខ១១០ទៅតាមលេខរៀង គឺលេខ១​ត្រូវ​ទៅនឹងវត្តណា វត្តនោះត្រូវ​ទទួលបាន​អនិសង្ស​លាភ​ដោយយើងជាសាមីទានប្រធានដើមបុណ្យ​ទៅ​ អារាធនាព្រះសង្ឃ​អង្គ​នោះ​មកកាន់នៅ គេហដ្ឋាន​យើងនេះ គឺធ្វើយ៉ាងនេះពីលេខ១រហូត​ទៅដល់លេខ​នៃវត្តទាំង១១០វត្តតរៀង​ទៅ។
  •                                សេចក្តីបញ្ជាក់
ចំណែកឯការធ្វើបុណ្យឧទ្ធិសមគ្គផលកុសលនោះលោកយាយព្រមទាំងកូនទាំងអស់បានស្របមតិគ្នាទុកដី កេរ កោះ របស់គាត់ចូនួន១០ហេត្តា(១០០កុងដី)សម្រាប់ធ្វើបុណ្យពុទ្ធាភិសេកនិងដារ ​បង្សុ​កូល​ប្រចាំរហូត ត រៀងទៅ។បច្ឆិមវ័យ នៃប្រវត្តិលោកយាយវិញនោះគឺ លោកយាយនាមថាច់ធីម៉ង់ កើតឆ្នាំ​ជូត ព…ស២៤០១គ…ស១៨៦១ឆាកជីវិតរបស់គាត់បានចលនាយ៉ាងសកម្មក្នុងសង្គមគឺលោកយាយបានបញេ្ចញហត្ថកម្ម ដើម្បី ប្រកបការនោះ មានពីរប្រការគឺៈការងារស្រែស្រូវតម្រូវកសាងជីវភាពនិងការងារពិសេស​មួយទៀតគឺ បរិចាគ ទ្រព្យសម្បត្តិដែលមានបាននោះទៅបុណ្យ សុន្ទរ៍ទាន និងជួយឧបត្ថម្ភ​ព្រះពុទ្ធសាសនាមាន​ការកសាង​​​​កុដិសាលា ព្រះវិហារវត្តកញ្ចោងភ្នំពេញ(កញ្ចោងផ្សារ)មិនតែប៉ុណ្ណោះ​សោតមានកសាង សមណកុដិ នៅរាជធានីភ្នំពេញនៅនាវត្តឧណ្ណាលោម(កម្ពុជា)។ សមនឹងបុរាណ​សុភាសិតមួយ​បានពោលថា៖​បុណ្យបូកនឹងបុណ្យកុំបីបាត បាបនោះគួរបិតកុំបីបើក រឿងបាត់​រឿង​បង់​កុំកម្រើក រៀមច្បងគួរលើក​វត្ត​បូជា។ ដូចជាមានពាក្យកំណាព្យខាងលើនេះ ទើបលោកយាយ​បរិចាគ​ធ្វើបុណ្យដោយជ្រុះមិនស្តាយ ខ្ចាយ​​មិនគិត…។ យ៉ាងនេះហើយសមនិង​ពុទ្ធភាសិតមួយបាឋ​ដែល​ព្រះភគវាទ្រង់សម្តែងថា៖រូបំ ជីរតិ មច្ចានំ នាមគោត្តំ​ នជិរតិ ប្រែថា៖រូបកាយនៃសព្វសត្វ តែងវិបត្តិ​ទ្រុឌទ្រោមទៅ កេរ្តិ៍តែងគង់នៅតាម​​​​​​​សភាពការកសាង។ លោកតានាមកេរ្តិ៍ឈ្មោះ និងគុណធម៌របស់​គាត់រស់រវើក​ក្នុង​សន្តាន​ចិត្ត​របស់កូន ចៅ ចៅទូត ចៅលួតជានិច្ច។ ឱសានជីវិតលោកយាយនាមម៉ង់ ទទួលមរណភាព​នៅឆ្នាំរោង ព…ស២៤៨៣ គ…ស ១៩២២ ក្នុងជន្មាយុ គម្រប់៧៧ឆ្នាំគត់។ តាទិត យាយ​នាមម៉ង់ ពិតប្រកដណាស់ដែល គាត់ បានធ្វើការអនិច្ចកម្មរបស់គាត់ទៅហើយរាប់​សិបឆ្នាំ​ក៏​ ពិតមែន​​ប៉ុនែ្តលោកតាទិត យាយ​ នាម​ម៉ង់ ពិតប្រកដណាស់ដែលគាត់បានធ្វើ ការ​អនិច្ចកម្ម​របស់​គាត់ទៅ​ហើយរាប់សិបឆ្នាំក៏ពិត មែនប៉ុនែ្ត កេរ្តិ៍ ឈ្មោះ និងគុណធម៌របស់គាត់​រស់រវើក​ក្នុង​សន្តាន​ចិត្ត​របស់កូនចៅ ចៅទូត ចៅលួតជានិច្ច។ ឱសាន ជីវិត លោកយាយនាមម៉ង់ ទទួលមរណភាព​នៅឆ្នាំ​ រោងព…ស២៤៨៣ គ…ស ១៩២២ ក្នុងជន្មាយុ គម្រប់៧៧ឆ្នាំគត់។
សូមអរគុណដែលបានចូលមើលវប្បធម៌អូរត្រាវ

Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...