ដើមទ្រូង ៥ ហត្ថ
ចាស់បុរាណតែងតែនិយាយប្រាប់កូនចៅថា
« មនុស្សប្រុសបើមិនបួស គឺមិនពេញលក្ខណៈជាបុរសមានដើមទ្រូង៥ហត្ថទេ ។ តើអត្ថន័យនេះយ៉ាងណា?
ដើមទ្រួង៥ហត្ថមានអត្ថមានអត្ថន័យសំខាន់២យ៉ាងគឺ៖
ទី១-អ្នកបួសជាភិក្ខុភាវៈក្នុងព្រះពុទ្ធសាសនាមានបរិក្ខា
៨
(អដ្ឋបរិក្ខា)សម្រាប់ប្រើប្រាស់គឺ៖
(អដ្ឋបរិក្ខា)សម្រាប់ប្រើប្រាស់គឺ៖
១-ស្បង់សំពត់សម្រាប់ស្លៀក
២-ចីពរ សំពត់សម្រាប់បិតបាំងរាងកាយ
៣-សង្ឍាជី សំពត់សម្រាប់ដណ្តប់ការពាររងារ(សង្ឃាដីដេរត្រួតគ្នា ២ ជាន់
៤-វត្ថពន្ធចង្កេះ សំពត់សម្រាប់ក្រវ៉ាត់ពីលើស្បង់កុំឱ្យរបូត (ខ្សែក្រវ៉ាត់)
៥-បាត្រគឺជាសំភារៈ
ឬជាឆ្នាំងសម្រាប់ទទួលចង្ហាន់ពីទាយកទាយិកា
៦-កាំបិតកោរ (ក្នុងពុទ្ធវិន័យផ្នែកអភិសមាចារអនុញ្ញាតឱ្យព្រះសង្ឃទុកសក់ត្រឹមរយៈពេល
២ ខែ គឺប្រវែងត្រឹម២ធ្នាប់ បើទុកឱ្យលើសពីនេះទៅទៀតនេះនឹងត្រូវអាបត្តិទុក្កដ)។
៧-បំពង់ម្ចុលសំភារៈសម្រាប់ដាក់ម្ជុល និង អំបោះដេរប៉ះសំលៀកបំពាក់ផ្ទាល់ខ្លួន
៨-តំរងទឹកប្រដាប់ត្រងទឹក ការពារមិនឱ្យសត្វមានជីវិតឬកករសម្រាមចូលក្នុងទឹកដែលត្រូវយកមកប្រើប្រាស់។
ដើម្បីរក្សាបរិក្ខារទាំងប៉ុន្មានឱ្យមានសណ្តាប់ធ្នាប់ ពិសេសត្រៃចីវរមិនឱ្យរយីករយាគ
និងមានបរិមណ្ឌល ត្រឹមត្រូវនៅពេលធ្វើសង្ឃកម្មចាំបាច់ត្រូវប្រើបរិក្ខារមួយផ្សងទៀតគឺ«វត្ថពន្ធទ្រូង»
ដែលមានបណ្តោយប្រវែង៥ហត្ថទទឹងប្រមាណ០.៨០ម មកចងក្រវ៉ាត់ត្រឹមដើមទ្រូង។ ត្រង់នេះហើយគេហៅថាដើមទ្រូង
៥ ហត្ថ ជាន័យត្រង់ ព្រោះសម័យបុរាណ មិនមានសាលារៀន ក្រៅពីវត្តអារាម និង ក្នុងព្រះបរមរាជវាំងទេ
។ អ្នកបួសគឺជាអ្នកស្រឡាញ់ការសិក្សា អ្នកបួសពេលចាកផ្នួសមកប្រជាជនមានការគោរពរាប់អានដែលគេនិយមហៅថាអន្ទិត(បណ្ឌិត)
មានន័យថាមានអ្នកដឹងការរាក់ជ្រៅ ជាអ្នកមានកាយវាចាបានអប់រំល្អ។
ទី២-មនុស្សប្រុសដែលជាមនុស្សប្រុសពិតប្រាកដ
ត្រូវមានអង្គលក្ខណៈ ៥ យ៉ាងគឺ៖
ត្រូវមានអង្គលក្ខណៈ ៥ យ៉ាងគឺ៖
១-វិជ្ជាបរិបូរណ៌ដោយចំណេះដឹង ចំណេះធ្វើ យ៉ាងហោចណាស់ក៍ត្រូវមានមុខវិជ្ជាជីវៈណាមួយសម្រាប់រស់ដែរ(សម្មាអាជីវោ)។
២-ចរិយាសម្បត្តិបរិបូរណ៌ដោយចរិយាធម៌ សីលធម៌ល្អដែលសង្គមរាប់រក
៣-មានភាពជាទីសង្ឃឹមកក់ក្តៅនៃមាតាបិតា មិនធ្វើឱ្យមាតាបិតាមានទុក្ខលំបាក
មានវិបដិសារៈ។
៤-ភាពជាស្វាមីដ៍ល្អរបស់នារីណាមួយ
៥-ស្នេហាមាតុភូមិ ស្រឡាញ់ទឹកដីព្រៃព្រឹក្សាស្រុកកំណើតប្រទេសរបស់ខ្លួន។
ប្រកបដោយអង្គ
លក្ខណៈ ៥ យ៉ាងនេះដូចរៀបរាប់ខាងលើទើបពេញជាមនុស្សមានដើមទ្រូង៥ហត្ថ។
កំណាព្យបុរសដើមទ្រូង
៥ ហត្ថ
១-ដើម្បីចងចាំកុំឲ្យភ្លេច
សូមឈ្លេចឆ្កឹះយកមកចងក្រង
ជាកាព្យបែបខ្លីក្នុងបំណង ជូនបងប្អូនខ្លះចែកគ្នាដឹង។
ជាកាព្យបែបខ្លីក្នុងបំណង ជូនបងប្អូនខ្លះចែកគ្នាដឹង។
២ “ប្រាំហត្ថ”ពីរម៉ាត់ន័យទីមួយ
ឧបករណ៍ចាំជួយទប់លំនឹង
ចងភ្ជាប់ចីវឲ្យស្ងៀមទ្រឹង បរិមណ្ឌល(១)រឹងមិនរបូត។
ចងភ្ជាប់ចីវឲ្យស្ងៀមទ្រឹង បរិមណ្ឌល(១)រឹងមិនរបូត។
៣-ប្រាំហត្ថ“វត្ថពន្ធទ្រូង”នេះឯង
គឺតែងតាមជាប់សង្ឃរហូត
ភិក្ខុសាមណេរបួសរៀនសូត្រ ចិត្តស្លូតបូតយកចំណេះដឹង។
ភិក្ខុសាមណេរបួសរៀនសូត្រ ចិត្តស្លូតបូតយកចំណេះដឹង។
៤
ដោយសម័យមុនការបួសរៀន
ជាយាន្តខុសពីសម័យហ្នឹង
បួសសង្ឃរៀនសូត្រចំណេះភ្លឹង អីចឹងទើបគេហៅ“ប្រាំហត្ថ”។
បួសសង្ឃរៀនសូត្រចំណេះភ្លឹង អីចឹងទើបគេហៅ“ប្រាំហត្ថ”។
៥ ប្រាំហត្ថ
នៅមានន័យមួយទៀត ដែលគួរតែឆ្លៀតប្រតិបត្តិ
ឲ្យចំពាក្យថាទ្រូងប្រាំហត្ថ ម៉ឺងម៉ាត់ធ្វើជូនអ្នកមានគុណ។
ឲ្យចំពាក្យថាទ្រូងប្រាំហត្ថ ម៉ឺងម៉ាត់ធ្វើជូនអ្នកមានគុណ។
៦
ទីមួយចិញ្ចឹមពួកគាត់វិញ ទោម្នេញលុបចេញត្រូវទន់ភ្លន់
ឲ្យដូចពេលលោកធ្វើលើកមុន គឺទន់ភ្លន់ណាស់ចំពោះកូន។
ឲ្យដូចពេលលោកធ្វើលើកមុន គឺទន់ភ្លន់ណាស់ចំពោះកូន។
៧
ទីពីរនាំគ្នាជួយការងារ នាមជាកូនល្អមិនសាបសូន្យ
បណ្តុះសាមគ្គីញាតិបងប្អូន រុញក្បួនសេដ្ឋកិច្ចឲ្យទៅមុខ។
បណ្តុះសាមគ្គីញាតិបងប្អូន រុញក្បួនសេដ្ឋកិច្ចឲ្យទៅមុខ។
៨
ទីបីរក្សាត្រកូលខ្លួន ឲ្យរឹងមាំមួនផុតគគ្រក់
តម្លៃគ្រួសាររក្សាទុក ម៉ែពុករីយរាយលែងវិប្បយោគ។
តម្លៃគ្រួសាររក្សាទុក ម៉ែពុករីយរាយលែងវិប្បយោគ។
៩
ទីបួនធ្វើខ្លួនឲ្យសមជា អ្នកថែទ្រព្យាមរតកលោក
បង្កើតបន្ថែមមិនគេងឈ្ងោក និងយោគសល់គ្នាក្នុងវង្សផៅ។
បង្កើតបន្ថែមមិនគេងឈ្ងោក និងយោគសល់គ្នាក្នុងវង្សផៅ។
១០
ទីប្រាំបើគាត់ចែកឋានទៅ កុំនៅលាក់លៀមបៀមចិត្តខ្មៅ
ធ្វើបុណ្យជូនគាត់កុំហ្មងសៅ នេះហៅថាកួន“ទ្រូងប្រាំហត្ថ”។
ធ្វើបុណ្យជូនគាត់កុំហ្មងសៅ នេះហៅថាកួន“ទ្រូងប្រាំហត្ថ”។
១១
ពាក្យប្រាំហត្ថនេះន័យទូលាយ
និយាយរាប់រៀបបានច្រើនម៉ាត់
កូនប្រុសឬស្រីប្រុងប្រយ័ត្ន គួរចាត់ទុកវាជាចំណាំ៕
កូនប្រុសឬស្រីប្រុងប្រយ័ត្ន គួរចាត់ទុកវាជាចំណាំ៕
ប្លុកវត្តអូរត្រាវ
ទី៣១-៨-២០២០
ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១២
យ៉េង ឈាងលី
យ៉េង ឈាងលី