Hiển thị các bài đăng có nhãn ព្រចេតិយ ៤កន្លែង ២០២០. Hiển thị tất cả bài đăng
Hiển thị các bài đăng có nhãn ព្រចេតិយ ៤កន្លែង ២០២០. Hiển thị tất cả bài đăng

Thứ Sáu, tháng 6 26, 2020

ព្រចេតិយ ៤ កន្លែង
   សេចក្ដីផ្ដើម
ចេតិយ ជាសាសនវត្ថុបញ្ជាក់អំពីមរតកសាសនាដែលមានពាសពេញសម្រាប់ ប្រទេស​​​កាន់​​​ព្រះពុទ្ធ​សាសនា​ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ ហើយចេតិយ នេះ មានសារ​សំខាន់​​​សម្រាប់​​ប្រជាជនខ្មែរជាពិសេសអ្នកកាន់ព្រះពុទ្ធសាសនា ដោយ​គេតែង លើកកំពស់​ថា​ជា​វត្ថុ​ស្ថាន​ ដែល​ត្រូវ​គោរ​ក្នុងន័យបញ្ជាក់អំពីតំលៃនៃសីលធម៌និងគុណ ធម៌។
ដូច្នេះក្នុងការសិក្សានេះ គ្រាន់តែជាផ្នែកមួយនៃការចូលរួមសំដែងទស្សនគតិ ហើយក៏​ចូល​រួមផ្នែកការអនុរក្សសម្បតិ្ដវប្បធម៌ខ្មែរ ព្រមទាំងមានបំណងដើម្បីផ្សព្វ ផ្សាយ​ក្នុង​គេហទំព័រ«សាសនានិង​អក្សរសិល្ប៍ខ្មែរ» ។​
អត្ថន័យ
ចេតិយ ( ន.នាមសព្ទ )តាមវចនានុក្រុមសម្ដេចជួនណាត អោយអានថា [ចេដី ឬ ចែដី ]   បា.បាលី​ ( បាលីភាសា )សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) ) (ចៃត្យ) ដែលមានន័យថា ទី​ដែល​គេ​គោរព​បូជា គឺ​ទី​ណា​មួយ ទោះ​មាន​ដើម​ឈើ​ធំ​ជា​ប្រធាន​ជា​ទី​សម្គាល់​ក្ដី, មាន​ថ្ម​ធំ​ៗ ជា​ទី​ចំណាំ​ក្ដី ។ល។ ដែល​អ្នក​ផង​គេ​សន្មត គេ​ជឿ​ថា​ជាទី​ស័ក្ដិសិទ្ធិ គេ​តែង​ធ្វើ​សក្ការ​បូជា​គោរព ក៏​ហៅ ចេតិយ ទាំងអស់; តែ​ក្នុង​ប្រទេស​យើង​សព្វ​ថ្ងៃ​នេះ ចំពោះ​តែ​គារវវត្ថុ ដែល​គេ​ក​ដោយ​ឥដ្ឋ​ជា​ដើម សម្រាប់​តម្កល់​សារីរិកធាតុ​នៃ​ព្រះ​សម្មាសម្ពុទ្ធ​ជា​ដើម នោះ​ទើប​ហៅ​ថា ចេតិយ (ខ្មែរ​ហៅ ចៃដី ក៏​មាន, ហៅ​ក្លាយ​ជា ចាយដី ក៏​មាន); គួរ​សរសេរ ចេតិយ ឬ ចៃដី ។
ប្រភេទចេតិយក្នុងព្រះពុទ្ធសាសនា
តាមគម្ពីរព្រះពុទ្ធសាសនាចេតិយបែងជា ៤ ប្រភេទគឺ៖
១.​ធាតុចេតិយ គឺវត្ថុស្ថានដែលគេសាងដើម្បីបញ្ចុះព្រះបរមសរីរិកធាតុរបស់ព្រះពុទ្ធ ជាម្ចាស់  ក្រៅពី​នេះ សម្រាប់បញ្ចុះធាតុព្រះមហាក្សត្រ។ ចេតិយធាតុនេះតាមភាសា​ឥណ្ឌាហៅថា សិរីកស្ថូប។
២.បរិភោគចេតិយ គឺជាវត្ថុស្ថានដែលសាងឡើងដើម្បីតំកល់វត្ថុប្រើប្រាស់របស់ព្រះពុទ្ធ ជាម្ចាស់​។​ព្រះពុទ្ធជាអង្គទ្រង់បានអនុញ្ញាតិ​អោយសាងដើម្បីជាអនុស្សារណៈ​នៅពេល​ដែល​​ទ្រង់​​បរិនិព្វានទៅ ដូចជាសង្វេជនីយស្ថាន ៤ កន្លែងគឺ ឧទ្យានលម្ភិនីចេតិយ គីកន្លែង​ដែល​ព្រះអង្គ​​ប្រសូតិ។ ឧរុវេលា​សេនានិគម(ពុទ្ធគយា)គឺកន្លែងដែលទ្រង់ត្រាស់ដឹង។ ព្រៃឥសិបតន​មិគទាយវន្ដ​(សារនាថ)គឺជា​កន្លែង​ដែលទ្រង់សម្ដែងបឋមទេសនា។ វនោ​ទ្យាន ក្រុង​កុសិនា​រាគឺ​ជា​​កន្លែងដែលព្រះអង្គទ្រង់​បរិនិព្វាន។​
៣. ធម្មចេតិយ បានដល់ចេតិយ ឬទីតំកល់គម្ពីរព្រះពុទ្ធសាសនា ។​
៤.ឧទេសិកចេតិយ បានដល់វត្ថុស្ថានដែលសាងដើម្បីឧទ្ទិសដល់ព្រះពុទ្ធជាម្ចាស់ ដូចជាព្រះ​ពុទ្ធ​រូប ធម្មចក្រជាដើម។​
ចេតិយតាមទស្សនៈប្រវតិ្ដបុរាណវិទ្យា
ប្រវត្ដិព្រះបរមធាតុ
ព្រះបរមធាតុជាធាតុដែលពុទ្ធបរិស័ទទូទាំងពិភពលោកធ្វើសេចក្ដីគោរព ជាវត្ថុស័ក្ដ​សិទ្ធ​ បំផុត ក្រោយពីព្រះបរមសាស្ដាចូលបរិនិព្វាន្ដ សាវកទាំងឡាយបាន​ធ្វើឈាបន​កិច្ច​យ៉ាង ឱឡារិត។ ក្រោយពីរំលាយព្រះពុទ្ធកាយមក ពួកមល្លក្សត្រ​បានអារាធនាបរមធាតុ​ដាក់​ក្នុង«សុវណ្ណទោណ » ដោយឧទ័យវត្ថុទាំងឡាយមានផ្ដាភ្ញីគ្រឿងក្រអូបជាដើម បន្ទាប់​មក យកតំកល់ទុកក្នុងសត្ដរតន មយ បល្លង្គ។ ព្រះបាទអជាសត្រូវនៃនគរមាគនផ្ញើ​ទូតមកសូមព្រះ​បរមសារីរិកធាតុ តែត្រូវ មល្លក្សត្រ បដិសេធ។
ការបដិសេធរបស់ពួកមល្លក្សត្រនេះ បានបង្ករនូវទំនាស់យ៉ាងក្រៃលែងរហូត​ធ្វើ​អោយ មានសង្រ្គាមបណ្ដាលមកពីការចែករំលែងនូវព្រះបរមសារីរិកធាតុមិនយុត្ដិធម៌ ពីព្រោះ​​អ្នកកាន់ពុទ្ធ​សាសនាក្នុងសម័យនោះគោរពបដិត្តិមិនថាវត្ថុធាតុនៃព្រះពុទ្ធ ឬព្​រះធម៌ ដូច្នេះ ជា​ធម្មតា​​សម្រាប់​​អ្នកមិនបានទទួលព្រះបរមសារីរិកធាតុត្រូវរកវិធីគ្រប់បែប​យ៉ាង​ ដើម្បីអន្ដរាគម ទោណព្រាហ្មាណ៍ ដែលជាគ្រូនិងជាបុគ្គលត្រូវបានគេ​គោរពបូជាម្​នាក់របស់ក្សត្រទាំងនោះ បាន​ចូល​ខ្លួនមកដោះ ស្រាយ បញ្ហានេះ ពីព្រោះ​ទោណព្​រាហ្មណ៍​គិតថា ព្រះសារីរិកធាតុជាសម្បតិ្ដ​ឧត្តម​មិន​គួរធ្វើការវិវាទគ្នាព្រោះ រឿងនេះ គួរតែ​ស្រុះស្រួលគ្នា ព្រមព្រៀងគ្នា រីករាយចំពោះគ្នា គួរចែក​រំលែកព្រះបរមសារីរិកធាតុ ស្មើគ្នា។
ដោយសារទំនុបចិត្តលោកទោណព្រាហ្មណ៍ ក្សត្រទាំងនោះបានផ្ដល់តួនាទីអោយ​ទោណ​ព្រាហ្មណ៍ ចាត់ចែងតាមគួរសម ដូច្នេះទោណព្រាហ្មណ៍ចែកជា៨ ចំណែក ក្នុងន័យផ្សព្វ​ផ្សាយ​ព្រះពុទ្ធសាសនា ទៅកាន់ទិសទាំង ៨ ទទឹមនិងនេះ ទោណព្រាហ្មណឯង​លួចយក​ព្រះ​ចម្កូមកែវដាក់ក្នុងផ្នួងសក់របស់ខ្លួន តែត្រូវសក្កទេវរាជយកពីទោណព្រាហ្មណ៍​មក​តំ​កល់​ទុកក្នុងចុឡមនីចេតិយក្នុងសក្កទេវវិមាន។ ចំណែក ក្សត្រមោរិយៈក្រុងបុប្ផលិវ័ន មក​ដល់​ក្រោយ​គេ ទទួលបានតែអង្គារៈ(ធ្យូង)មកតំកលទុកក្នុងនគរ របស់ ខ្លួនដោយធ្វើស្ដូប​យ៉ាងល្អវិចិត្រ។
បញ្ហាផ្នែកនយោបាយបានធ្វើអោយសង្គមពុទ្ធក្នុងសម័យនោះត្រូវបែកបាក់គ្នា ចំណែក​ស្ដូប​តំកល់ ព្រះ បរមសារីរិកធាតុទាំង ៨ កន្លែងក្នុងប្រទេសទាំង៨ ដែលជាទីគោរព​របស់​មនុស្ស និងទេវតានោះត្រូវ ប្រឈមមុខនឹងសង្គ្រាម ដូច្នេះដើម្បីរក្សាព្រះសារីរិកធាតុ​គង់នៅអស់កាល​កប្ប ព្រះមហាថេរនាមព្រះ មហាកស្សបៈបានណែនាំព្រះបាទ​អជាត​សត្រូវសាងព្រះស្ដូប​ចេតិយក្នុងដី។ ក្នុងសម័យព្រះបាទ អសោកមហារាជ ពុទ្ធសត្ដវត្ស​ទី៣​បាននិមន្ដព្រះសារីរិក​ធាតុ​ចេតិយនោះមកតំលក់ទុកក្នុងព្រះស្ដូប ចេតិយក្នុងជំពូក​ទ្វីបដើម្បីជាទីសក្ការបូជាដល់មនុស្ស​និង​ទេវតា​ទាំងឡាយ។
ព្រះមហិន្ទថេរៈព្រះរាជឱរសរបស់ព្រះបាទអសោកមហារាជមកផ្សព្វផ្សាយព្រះ​ពុទ្ធ​សាសនា​ក្នុងកោះ លង្កា តែងតែធ្វើ​ដំណើរមកធ្វើសក្ការបូជាព្រះបរមសារីរិក​ធា​តុ។ សមន​សាមណេរដែល​ជាសិស្សរបស់​ព្រះមហិន្ទថេរបានបិណ្ឌបាតព្រះបរមសារី​រិកធាតុ​ពីទេវា​នម្បិយតុស្សៈនិងព្រះបាទអសោកមហារាជ មកតំកល់ទុកក្នុងកោះលង្កា ដោយឆ្ពោះ​ព្រះ​សារីរិកធាតុ​បានពីព្រះបាទ​អសោកមហារាជត្រូវយកមក តំកល់ទុកក្នុងស្ដូបអនុរាធបុរៈ ចំណែក​ឯព្រះអក្ខក​ធាតុ​(ឆ្អឹងកាំបិតស្មាខាងស្ដាំ)បានពីសក្ក​ទេវរាជមក​តំកល់​ទុក​ក្នុង​ថូបារាម។
ឯកសារប្រវត្តិវត្តឧណ្ណាលោមព្រះនិពន្ធដោយសម្ដេចព្រះសង្ឃរាជជួនណាត ថា ចេតិយ​វត្ដ ឧណ្ណាលោមតំកល់ព្រះលោមធាតុ(រោមភ្នែកព្រះអរហន្ដ) សម្ដេច​មានព្រះ​សំណេរថាចេតិយ នេះ មិនជាដឹងសាងនូវសត្ដវត្សទីប៉ុន្មានទេ ព្រោះសិលាចារិក​របស់​ចេតិយ​នេះមាន​ចំណាស់​ណាស់​ ហើយពិបាកនឹងអានយល់ដឹង។យើងអាចសន្និដ្ឋានបានថា ចេតិយនេះ មិន​ត្រឹមតែសម្រាប់តំលក់ព្រះ លោមធាតុនោះទេ ប្រហែលជាតំលក់ព្រះធាតុផ្សេងៗទៀត ពីព្រោះ ព្រះពុទ្ធសាសនា ផ្សាយចូលមក ក្នុងទឹក​ដីសុវណ្ណភូមិក្នុងនោះមានប្រទេសកម្ពុជានេះឯង។ លោកអៀន ហារិសក្នុងសៀវភៅ Cambodian Buddhism , History and Practice ,និង​Buuddism under Pol Pot បាន បញ្ជាក់ថាក្រោយពីសង្គ្រាមខ្មែរក្រហម ប្រទេសកម្ពុជាបាន ដង្ហែរ​ព្រះសារីរិក​ធាតុមក​តំកល់​ក្នុងវត្តភ្នំ ក្រោយមកតំលក់​ក្នុងក្រុង​ឧដុង្គ​ដោយមានសម្ដេច​ព្រះបាទ​នរោតមសីហនុ ព្រះញាតិសានុវង្ស និង​មន្ដ្រី​រាជការដោយមានលោកនាយកមន្ដី្រហ៊ុន សែនបាន​ចូលរួម​ក្នុងពិធីនេះផងដែរ។ ក្នុងពេលថ្មី ៗ នេះ ពុទ្ធសាសនិជនកម្ពុជាក្រោយការដឹក នាំ​របស់ភិក្ខុ​ធម្មានន្ទ និងសហការិយ៍នៃ សកលវិទ្យាល័យ បញ្ញា សាស្ដ្របានអារាធនាព្រះសារីរិក​ធាតុ​ពីប្រទេសស្រីសង្កាមកតំកល់ទុកក្នុងប្រទេសកម្ពុជាក្នុងថ្ងៃ១៤ កើត ខែផល្គុន ព.ស.​២៥៥៣​ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភះ ២០១០។​
ចាប់តាំងពីព្រះពុទ្ធសាសនាផ្សាយចូលមកក្រុមប្រទេសសុវណ្ណទ្វីប ដោយព្រះភិក្ខុ​សោណ​ថេរ និងឧត្ដរថេរបាននាំមកនូវ​ទាំងធាតុចេតិយ ធម្មចេតិយនិងឧទេសចេតិយ​ផងដែរ ប្រទេសកម្ពុជា។
២.បរិភោគចេតិយ
ព្រះពុទ្ធអង្គមុននិងបរិនិព្វាន្ដ ទ្រង់ពុទ្ធានុញ្ញាតិអោយពុទ្ធសាសនិកជនសាងវត្ថុទីរលឹក ក្នុងទីបួនស្ថាន ហើយទ្រង់ត្រាស់ថាបុគ្គលណាបានចូលមកក្រាបសក្ការបូជាសាសន​ស្ថានទាំង​ ៤ នេះនឹងបានកុសល ពេលអស់សង្ខារនឹងបានចូលទៅកាន់សុគតិភព។
ក.ឧទ្យានលុម្ពិនីចេតិយ គីជាទីកន្លែង​ដែល​ព្រះអង្គ​​ប្រសូតិ។ ក្នុងសម័យពុទ្ធកាល លុម្ពិនី​(Lumbini)នេះស្ថិតនៅរវាងនគរកបិលភ័ស្ដនិងនគរ​ទេវទហៈ។ក្រោយពីព្រះពុទ្ទបរិនិព្វាន ព្រះបាទអសោក មហារាជបានសាងសរសរខ្នាតធំ តំកល់ទុកតំបន់ប្រសូត្រ ហៅថា​សរសរ​​អសោកដោយ មានចារ ជាសិលាចារិក។
ក្រោយពីរាជសម័យរបស់ព្រះបាទអសោកមហារាជ លុម្ពិនីវ័នត្រូវបានរលត់​រលាយ​ពី​​ប្រវត្តិ​​សាស្ដ្រ​ជិត ៧០០ ឆ្នាំ ប្រហែលជាក្នុងខ្ទង់ឆ្នាំ ៩០០នៃព.ស.ទើបមាន​ភិក្ខុចិន​នាម​ហ្វា​ហៀន​​បាន​ធ្វើដំ​ណើរមកកាន់តំបន់នេះហើយ​បាន​បញ្ចាក់ថាមានស្រះទឹក លុម្ពិនី​វន្ដ​នេះ​នៅឆ្ងាយ​ពី​ក្រុង​​​កបិល​​ភ័ស្ដ​ទៅកាន់ទិសខាងកើត​ប្រមាណ ១៤-១៦កីឡូម៉ែត្រ។​ក្រោយ​​មកភិក្ខុ​ហៀន​ចាំង ឬស្គាល់​ក្នុងនាម ព្រះ​សំចាំង​បានធ្វើដំណើរមកកាន់លុម្ពិនីវ័ន បានកត់​ត្រា​លក្ខណៈ​ស្រដៀង​​គ្នា​និង​ភិក្ខុហ្វាហៀន តែក៏បាន​បន្ថែមទៀត​ថានៅជិត​នោះមាន​ដើម​សាលៈ​ជា​ដើម​ឈើដែល​ព្រះ​ពុទ្ធ​អង្គប្រសូត្រ។
​​         កិច្ចស្រាវជ្រាវផ្នែកបុរាណវិទ្យាដឹកនាំដោយលោក Sir Alexander Cunningham បាន​រក​ឃើញកន្លែងនេះដោយមានសិលាចារិកជាអក្សរព្រាហ្មណីក្នុងរាជកាលរបស់​ព្រះបាទអសោក​មហារាជ ហើយបានឃើញបុរាណស្ថានជាច្រើនកន្លែងដែលបានកំណត់​កាល​បរិច្ឆេទ ពីព.ស.៣០០-៩៥០ ក្នុង រាជវង្សមោរិយៈ វង្សសុង្សគៈ វង្សកុស្សណៈ និងសម័យកុបតៈ។​
Sir Alexander Cunningham
បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសនេប៉ាល ក្រុងគោរាឍបុរៈ ជាប់ជាយដែន​ប្រទេស​ឥណ្ឌា ត្រូវ បានជាសម្បត្ដិវប្បធម៌ពិភពលោកដោយអង្គការយូនិស្កូចុះបញ្ចុះបញ្ជីក្នុង ១៩៩៦។​ជា​កន្លែងដែលពុទ្ធ សាសនិកជនទូទាំង​ពិភពលោកចូលមកធ្វើសក្ការបូជា រំលឹក​ដល់​​​ថ្ងៃ​ដែល​​ព្រះ​ពុទ្ធ​ទ្រង់ប្រសូត្រ «អនុស្សារ​ស្ថាន»​ក៏ដូច​ជា​ក្នុងន័យពុទ្ទានុស្សតិ។​
ខ.ឧរុវេលាសេនានិគម(ពុទ្ធគយា- Bodh Gaya, Mahabodhi Temple)គឺជាកន្លែង​ត្រាស់​​ដឹ​ង​។ស្ថិតនៅក្នុងស្រុកគុយា រដ្ឋ​ពិហារ ប្រទេសឥណ្ឌា មានវត្ដមួយ​ឈ្មោះ​ថា​មហាពោធិស្ថិតនៅក្រោម ការរក្សារបស់គណកម្មការពុទ្ធនិងឥណ្ឌូ។
ពុទ្ធគយា បច្ចុប្បន្នស្ថិតនៅខាងកើត​ស្ទឹង​​នេរញ្ជរា មានចម្ងាយ​ប្រមាណ ៣៥០ ម៉ែត្រ។និមិត្តនៃ ពុទ្ធគយាគឺស្ដូបមានទ្រង់ទ្រាយបួនជ្រួងស្រួតខ្ពស់ទៅលើ មានកំពុល ៥១ ម៉ែត្រ​ដែលជាពស្ដុតាង បញ្ជាក់ថាជា​កន្លែងព្រះពុទ្ធអង្គត្រាស់ដឹងដោយ​នៅបរិវេណ​វត្ត​មានដើម​ពោធិធំបែកមែកសង្ខាត្រសុំ ត្រសាយ ។នៅតំបន់នេះ ពេញទៅដោយ​សាសនវត្ថុ​និង​សាសន​បុរាណពាសពេញគ្រប់ទីកន្លែងបញ្ជាក់ អោយ​ឃើញ​ថាជាកន្លែងឧត្តមមង្គល ត្រជាក់ត្រជុំ មនុស្ស​ម្នាទូទាំងពិភពលោកមកកាន់តំបន់​នេះសុទ្ធ​តែបាននូវ​ទឹកអំរិត​នៃ​សទ្ធា សេចក្ដីសុខ មានចិត្តជាសមាធិ។
ពុទ្ធាគយាក្រោយពីពុទ្ធបរិនិព្វាន
ពុទ្ធគយាជាពុទ្ធសា្ថនដែលជាអនុស្សារណស្ថាន រលឹកដល់ការត្រាស់ដឹងរបស់ព្រះ​ពុទ្ធជា​ម្ចាស់ សាង​ដោយ​ព្រះ​បាទ​អសោកមហារាជ ហើយ​ត្រូ​វបាន​បូរណៈគ្រប់យុគ​សម័យ រហូត​មកដល់​ទ័ព​មុស្លិម​(ចាម)​ចូលមកវាយយក​តំបន់នេះគ្រប់​គ្រងហើយ​បំផ្លាញ់​គ្រប់បែបយ៉ាង​ដែល​ទាក់​ទងនិង​ព្រះពុទ្ធ​សាសនា សូម្បីតែព្រះភិក្ខុសាមណេរក្នុងសម័យនោះ​ក៏ត្រូវធ្វើ​ឃាត​កម្មអស់មួយចំនួនធំ ភិក្ខុសាមណេរ ដែល​នៅ​មានជីវិតព្រោះគេចពីកានធ្វើឃាតកម្ម​មកកាន់​ប្រទេស​ជិតខាងដូចជាស្រីលង្ការនិងប្រទេសចិនជាដើម។
ពុទ្ធគយាមុននឹងត្រូវបានជួសជុល
រូបខាងលើនេះជារូបភាពមហាពោធិចេតិយ ដែលថតដោយលោក​ឆារល្ល៍ ដយល៍​ក្នុង​ឆ្នាំ ១៩២៦ បញ្ជាក់អោយឃើញថា ជាសាសនស្ថានដែលត្រូវគេ​បោះបង់ចោលមិនមាន ការ​អនុរក្សថែរក្សា។​
ចំណែក​ឯ​ដើមពោធិជាសហជាតិ នៃព្រះសម្មាសម្ពុទ្ធ ក្នុងរវាងព.ស.៣៥២ ត្រូវបានបៀត បៀនដោយ​ព្រះអគ្គមហេសីរបស់ព្រះបាទអសោកមហារាជ ដោយសារព្រះនាងច្រណែន ប្រច័ណ្ឌនិងព្រះបាទ អសោកមហារាជដែលទ្រង់យកចិត្ត​ទុកដាក់ថែរក្សាតែដើមពោធិ​រហូត​​ភ្លេចសេចក្ដីសុខជាមួយព្រះនាង តែយ៉ាងណាក៏ដោយដើមពោធិនេះត្រូវបាន​ដាំជាថ្មី​ដោយព្រះបាទអសោក​មហារាជ​ទ្រង់យក​ពន្លូក​ចេញពីដើមពោធិដើមមកដាំ រហូតមាន​អាយុ​ប្រមាណ ៨៧១-៩៨១ឆ្នាំ ត្រូវបំផ្លាញ់​ដោយ​​ព្រះរាជាកាន់​សាសនាឥណ្ឌូ ព្រះនាម​ព្រះ​បាទ​សសាង្កាក្សត្រនៃបេកល​ទ្រង់​ច្រណែន​​និងការរីកចំរើនព្រះពុទ្ធ​សាសនា បាន​បញ្ជា​​អោយ​ទាហារបំផ្លាញ់ តែត្រូវបានយក​កូននិង​ពន្លូក​មកដាំសារជាថ្មីដោយព្រះបាទ​បូរណ​វរមា​ជាក្សត្រចុងក្រោយបង្អស់នៃត្រកូលមោរយៈ។ ដើម​ពោធិទី​បីនេះមាន​អាយុប្​រមាណ ១២៥៨-១២៧៨ ឆ្នាំ ត្រូវបោះបង់ចោល​គ្មានការថែ​រក្សាក្នុង​សម័យ​ដែលប្រទេស​ឥណ្ឌា​ស្ថិត​នៅ​ក្រោមការ​ត្រួតត្រារបស់អណានិគមអង់គ្លេស តែត្រូវបាន​ដាំសារជា​ថ្មីដោយ​លោក​ Sir Alexander Cunningham ជាអ្នកបុរាណវិទ្យា។
លោក​(Sir Edwin Arnold)​ ជាកវីកាព្យដ៏ល្បីម្នាក់​លើ​​ពិភព​លោកបានធ្វើចំណាប់​អារម្មណ៍ក្នុង​ បទ​កវី​«ពន្លឺអាស៊ី»(The Light of Asia)ដែល​ជា​សៀវ​ភៅពុទ្ធប្បវត្ដ​មានកេរ​ឈ្មោះល្បី​​បំផុត ក្នុង​ពេល​ដែលលោកធ្វើដំណើរទៅកាន់ពុទ្ធគយា លោកមានភាពស្លុត​ចិត្ត​ដោយ​ឃើញសាសន​ស្ថាន​កំពុងត្រូវបៀតបៀនដោយកំលាំងរបស់​មនុស្ស​និងធម្មជាតិ។លោកបាន​រៀប​រាប់​សំវេជនីយស្ថាន​ទាំង​បួនកន្លែងយ៉ាងពិសា្ដបំផុត ទន្ទឹមនិង​នោះលោក​បាន​អធិបាយផលប៉ះ​ទង្គិចដែលកើតឡើងដោយសារ​សង្រ្គាមនិងការគ្រប់គ្​រង់របស់​សាសនា​ព្រាហ្មណ៍និកាយសិវៈ។​ទោះបីរដ្ឋាភិបាល​បេគល​បានព្យាយាម​បូរណៈ ក្នុងឆ្នាំ ១៨៨០​​ក៏ដោយតែសាសនិក​ជនព្រាហ្មណ៍​ជាពិសេសពួកមហ័ន្ដ​រើសយកវត្ថុ​ដែល​បូរណៈ​ទៅ​ប្រើប្រាស់ ធ្វើអោយកិច្ច​បូរណៈ​របស់លោកSir Ashley Eden ត្រូវអសកម្ម។
Sir Edwin Arnold
          លោក​បាន​ពណ៌នាទាក់ទងនិង​ស្លឹកពោធិ​គួរអោយ​ចាប់អារម្មណ៍បំផុត​គឺ​លោក​ថា គ្រាន់ តែឃើញស្លឹកពោធិលោកមានចិត្ដ​ពេញទៅដោយ​សទ្ធា តែស្លុត​ចិត្ដ​ពេល ឃើញពួក មហ័ន្ដនាំគ្នាកាច់មែកពោធិ ធ្វើជារបស់លេង​សើច។​លោក​បាន​សូម សុំស្លឹកពោធិ«តើខ្ញុំ សូមស្លឹកព្រះមហាពោធិដ៏ស័ក្ដិសិទ្ធនេះ​បានទេ»​ពួក​គេ​សើច​ចំអកលក​លើយដាក់ ហើយ ពោលថា«បើលោកប្រាថ្នាចង់បាន សូម​លោក​កាច់​យកតាម​​ចំណង់ចុះ ព្រោះស្លឹក នេះ គ្មានប្រយោជន៍អ្វីទេ»។លោកបាន​និយាយ​តទៀតថា «លោកបាន​ចាប់យកស្លឹកព្រះ មហាពោធិយ៉ាងថ្នមៗ ស្រាលៗ តែពួកមហ័ន្ដគេមើល​មិន​ឃើញទេ»​។​លោកថា​«ក្រោយ ពីបានស្លឹក​ព្រះមហាពោធិ​៣-៤ស្លឹក លោកបានចារិកជា​ភាសាសំស្រ្កិត​យកទៅ ប្រទេស ស្រីលង្កា។លោក​គិត​​ថា ស្លឹកព្រះមហាពោធិ​នេះមានតំលៃ​បំផុត​សម្រាប់​ស្រីលង្កា។​ពុទ្ធ សាសនិក​ជន​ស្រីលង្កាគ្រាន់តែឃើញកើតសទ្ធា រត់មកធ្វើសេចក្ដីគោរព បូជាជាវត្ថុមាន តំលៃ​ខ្ពស់បំផុត ពួកគេដង្ហែរស្លឹកព្រះមហាពោធិពីក្រុងមួយទៅក្រុងមួយ ប្រជាជន ធ្វើ សេចក្ដីគោរពរាល់ៗថ្ងៃ។
ភិក្ខុធម្មបាលៈជាបណ្ឌិតមួយអង្គ ក្រោយពីបានអានអត្ថបទរបស់លោក Sir Edwin Arnold កើតសទ្ធាយ៉ាងក្រៃលែង ព្រះអង្គបានធ្វើដំណើរចូលមកពិនិត្យតាមការរៀបរាប់​របស់លោកSir Edwin Arnold ក្នុងទី២២ ខែមករា ឆ្នាំ១៨៩០​។ ពេលឃើញពុទ្ធគាយា​ភ្លាម​ លោកកើតបីតិសោមន្សឥត​ឧបមា រហូតមិនអាននឹងពណ៌នាដោយពាក្យសំដីបាន លោក​បាន​កត់​ត្រា​ទាក់​ទង​និង​ទិដ្ឋភាពយ៉ាង​លំអិត ហើយក៏បានកត់សំគាល់វត្ដរបស់​ពួក​មហ័ន្ដ​(ពួកកាន់​សាសនា​ព្រាហ្មណ៍​និកាយ​សិវៈ)​។
ធម្មបាលភិក្ខុ
ក្នុងកំណត់ហេតុរបស់លោក​បានបានបញ្ជាក់ពីសេចក្ដីបីតិសោមន្ស​ចិត្តរបស់​លោក​ថា​«ក្នុង​ខណៈពេលដែលខ្ញុំព្រះករុណាបានធ្វើមនស្សការព្រះពុទ្ធរូប ស្រាប់តែ​ចិត្ត​ពេញ​ទៅដោយ​កំលាំង​​សទ្ធា​ សេចក្ដីស្ងប់ ភាព​ត្រជាក់​ត្រជុំ​បីតិសោមន្ស​រីករាយ​ហួស​នឹង​ពណ៌នា​​ដោយ  ភាសារបស់មនុស្ស​ លក្ខណចិត្ដបែបនេះពុំ​ដែល​មាន​ធ្លាប់​ទាល់តែសោះ​កាល​ពី​មុន​មក ពេល​ដែលខ្ញុំព្រះករុណាសម្លឹងមើល​ព្រះភ័ត្រពីវរជ​សាសន៍ កំលាំង​ចិត្ដ​ផុស​ចេញ​ពីផ្ទៃខាងក្នុង ធ្វើអោយចិត្តរបស់ខ្ញុំស្រលាំងកាំង សញ្ជឹងគិត ព្រោះមិនដែលធ្លាប់កាលពីមុនមកជាហេតុ ជុំរុញចិត្តរបស់ខ្ញុំព្រះ​ករុណា ​តាំងចិត្ដអធិដ្ឋានថាស្នាក់នៅកន្លែងនេះដើម្បី​ធ្វើ​បូរណៈ​វត្ដ មហាពោធិ​ជា​សាសនស្ថានដ៏ស័ក្ដសិទ្ធិនេះ ដោយដើមមហាពោធិ ជាកន្លែងដែល អ្នកអង្គ ម្ចាស់​សុទ្ធត្ថជាអគ្គមហាបុរសលោកបានគង់លើរតនបង្ល័ង្គត្រាស់ដឹងនូវព្រះសទ្ធម្មដ៏បរិសុទ្ធ ជាកន្លែងស័ក្ដិសិទ្ធបំផុតដែលគ្មានកន្លែងណាលើលោកនេះប្រៀបបាន ខ្ញុំបាន​សួរ​ភិក្ខុ​កោហ្សេន គុរុរតនៈថា «លោកម្ចាស់នឹងសហការណ៍ជាមួយខ្ញុំព្រះករុណាក្នុង​ការ​បូរណៈ​វត្ដព្រះមហាពោធិ​នេះទេ លោកឆ្លើយតបយល់ព្រមដោយសំដីទន់ភ្លន់ ស្រគត់ស្រគុំ​ យ៉ាង ផ្អែមល្អែមបំផុតដែលធ្វើអោយប្លែកចិត្ដថា «ហេតុអ្វីបាន​ជាចិត្ដ​របស់យើង​ដូចគ្នា​ម្លេះ»។ 
                                   ធម្មបាលភិក្ខុនិងសហធម្មិកជនជាតិជប៉ុន
ធម្មបាលភិក្ខុស្នាក់នៅក្នុងសាលាបណ្ដោះអាសន្នរបស់រាជទូតភូមាសាងទុកក្នុងរយៈ​ពេលមក  ​បូរណៈ​មហាពោធិ​ចេតិយ។លោកបានធ្វើកំណត់ហេតុយ៉ាងល្អិតល្អន់ និងក្បោះ​ក្បាយ​ជាទីបំផុត ហើយ​បានបោះពុម្ពផ្សាយដល់សាធារណជនបណ្ដា​ប្រទេស​កាន់​ព្រះ​​ពុទ្ធ​សាសនា ដូចជាភូមា ឥណ្ឌា និង​ស្រីលង្កា រដ្ឋាភិបាលនិងពុទ្ធសាសនិជន​នៃប្រទេស​ទាំង​​នេះបានផ្ដល់​ការគ្រាំ​ទ្រយ៉ាងសកម្មក្នុងការ​បូរណៈព្រះមហាពោធិចេតិយ តែប្លែកត្រង់​មហា​ចេតិយនេះ​គ្រប់គ្រង​ដោយពួកមហន្ដ ហើយពុទ្ធ​សាសនិជនទូទាំង​ពិភពលោកមក​សូម​បែង​ជាចំណែក ហើយទិញ​ដីកន្លែងនេះ ការពិតគួរ​ជារបស់​ពុទ្ធសាសនិជនរបស់យើង។
​         ក្នុងឆ្នាំ១៨៧៤ ព្រះបាទមិនដុងក្សត្រនៃប្រទេស​ភូមា​​បាន​បញ្ជួនរាជទូត​មកកាន់​ប្រទេស​ឥណ្ឌា​ដើម្បីធ្វើបូរណព្រះមហាពោធិចេតិយនេះ ក៏ដូចជាការ​ថែរក្សាពស្ដុ​តានៃ​ព្រះ​ពុទ្ធសាសនា​អោយនៅ គង់វង្ស។​ ​រដ្ឋាភិបាលប្រទេស​ឥណ្ឌាមាន​សេច​​ក្ដី​ពេញចិត្ត​ឥត​ឧបមានូវអំពើជាកុសលនេះ ។​រដ្ឋាភិបាល របស់ឥណ្ឌាបានអញ្ចើញលោក Alexander​ Cunningham និងបណ្ឌិត រាជេន្ទ្រ​លាល​មិត្រៈចូល រួមក្នុងកិច្ចបូរណៈនេះក្នុងឆ្នាំ អំឡុង ១៨៨៣ រដ្ឋាភិបាលឥណ្ឌាទទួលភារកិច្ច​ជា​ម្ចាស់​បូរណៈព្រះមហា ពោធិចេតិយ​រហូត​ដល់​ចប់​បរិបូរណ៍។​ ពាក់កណ្ដាលសាសនា ព.ស.២៥០០ នាយករដ្ឋមន្ដ្រីលោក យុវហរលាល នេរូហ៍ បានប្រារឰវិសាខបូជា បាននិមន្ដ និង​អញ្ចើញ​រាជ​ទូត​ សាសនទូតទូ ទាំងពិភព លោក​ចូលរួមក្នុង​កម្ម​វិធីដ៏​ឱឡារឹតនេះ ក្នុងបណ្ដាប្រទេសទាំងនេះ មាន​​ប្រទេស​កម្ពុជាផង​ដែរបាន ចូលរួម ជាពិសេស​គឺក្រុម​មន្ដី្រ​សង្ឃ​ដឹក​នាំ​ដោយ​សម្ដេច​ព្រះ​សុមេធាធិបតី សម្ដេច​ព្រះសង្ឃរាជជួន ណាត។​​ចាប់តាំងពីនោះមក ប្រទេស​ផ្សេងៗ​ដែលកាន់​ព្រះពុទ្ធ​សាសនា​បានមកសាង​វត្ដរបស់​ខ្លួន​ក្នុងបរិវេណព្រះមហាពោធិចេតិយនេះ ដូចដែលយើង​បានឃើញស្រាប់ក្នុងបច្ចុប្បន្ន។
បច្ចុប្បន្ន ពុទ្ធសាសនិជនទូទាំងពិភពលោកបានស្នើរសូមអោយអង្គការមករតក​លោក​ចុះ​បញ្ជី​ជាសម្បត្ដិវប្បធម៌លោកក្នុងឆ្នាំ ២០០២។គណកម្មការមរតកលោកបាន​សម្រេចចិត្ដ ចុះបញ្ជីអោយព្រះ មហាពោធិចេតិយជាមរតកលោកដោយ​សម្អាង​លើ​កត្ដាសំខាន់ដូចជា​៖
១.ជាតំណែងផ្នែកថ្វីដៃសាងប្រកបដោយវិចិត្រភាពបំផុត
២. ជាឥទ្ធិពលដ៏មានអំណាចបំផុត ធ្វើអោយមានការស្ថាបនាបូរណៈជាបន្ដ​បន្ទាប់​រំលេច​ដោយ​ស្ថាបត្យ​កម្ម អនុស្សរស្ថាន បដិមាកម្ម ទាំងឧទ្យាន និងភូមិប្រទេស ព្រមទាំង​ស្ថាបនា​ផ្នែក​សិល្ប​កម្ម ដែលធ្វើ អោយកើតជាមូលដ្ឋានវប្បធម៌របស់មនុស្សរាល់​សម័យកាល។​
៣.​​ជាភស្ដុតាងបញ្ជាក់អោយឃើញនូវផ្នែកវប្បធម៌ អរិយធម៌គង់វង់នៅបច្ចុប្បន្ន។
៤.បង្ហាញ់អោយឃើញនូវអច្ឆរិយភាពនៃស្ថាបត្យកម្មដែលជាតំណាងអោយផ្នែកវប្បធម៌ សង្គម សិល្បកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា ឧស្សាហកម្ម និងប្រវត្ដិសាស្ដ្ររបស់មនុស្ស។​
៥.បញ្ជាក់អំពីគំនិត ជំនឿដែល​ទាក់ទង​អំពី​ហេតុការណ៍​និង​អច្ឆរិយ​ភាព​នៃប្រវត្ដិ​សាស្ដ្រ។​
គ.​ព្រៃឥសិបតនម្រិគទាយវន្ដ(សារនាថ- Sarnath)កន្លែងសម្ដែងបឋមទេសនា
សារនាថស្ថិតភាគខាងជើង​ក្រុងពារាណសី ចម្ងាយ​ប្រមាណ​៩ កីឡូម៉ែត្រ ជា​មជ្ឃម​ណ្ឌល​​​នៃសាសនា​​ឥណ្ឌូ ក្នុង​រដ្ឋ​ឧត្ដរ​​ប្រទេស​(ប្រទេសឥណ្ឌា​ក្នុង​បច្ចុប្បន្ន)​ជម្ពូទ្វីប​ក្នុង​សម័យ​ពុទ្ធ​កាល។
សារនាថជាកន្លែងឧត្ដមសម្បូណ៌ដោយធុញ្ញជាតិធម្មជាតិ ជា​​ទីអាស្រ័យ​​របស់​សត្វ​ទាំង​ឡាយ ដូចជាសត្វ​ប្រើស​ជា​ដើម​។ សារនាថត្រូវ​បានគេ​ស្គាល់​ក្នុងនាមឥសីបតន​មគ្រ​គ​ទាយ​វ័ន ឬ ឫសីបតនម គ្រ​ទាយ​វ័ន មានន័យថា ព្រៃជាទីអាស្រ័យនៃសត្វប្រើស និងជា​ទីកន្លែងស្នាត់នៅ នៃតាបស​ឫសី​ទាំង ឡាយ។ក្នុងបរិវេទសារនាថមានធម្មេក្ខស្ដូប ខ្នាតធំ​ដែលត្រូវបានគេសំគាល់ថាជាកន្លែង​ដែល​ព្រះ​សម្មា សម្ពុទ្ធ​ទ្រង់ត្រាស់សំដែងព្រះធម្ម​ទេសនា​ដំបូងបំផុតដល់បច្ចវគ្គីភិក្ខុ។ព្រះសទ្ធម្ម ដែលទ្រង់ សំដែង គឺ «ធម្មចក្រ​កប្ប​វត្ដ​ន​សូត្រ» ដែលអោយសេចក្ដីសំខាន់ដូចជា ផ្លូវពីរយ៉ាង មិនគួរបដិបត្ដិគឺតឹងពេក និងធូរ ពេក ទ្រង់អនុញ្ញាតិអោយដើរផ្លូវកណ្ដាល។ អរិយសច្ចបួន ដូច​ជា​ទុក្ខសច្ច សមុទសច្ច និរោធ​សច្ច​ និង មគ្គមានអង្គប្រាំបី។ មគ្គមានអង្គប្រាំបីដូចជា សេចក្ដី​យល់​​ត្រូវ១ សេចក្ដីត្រិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្ដី​ព្យាយាម​ត្រូវ១ សតិត្រូវ១ និងការ​តាំងចិត្តត្រូវ១។ ក្រៅពីនេះទ្រង់ បាន ចំណែកឋាន​ឬភូមិជា​បួន ដូចជា​ឋាន​នរក ឋាន​មនុស្ស ឋានទេវតា និងឋានព្រហ្មណ៍ (មានសេចក្ដី ពិស្ដារក្នុង ធម្ម​ចក្រ​កប្ប​វត្ដសូត្រ)​។ក្នុងការសំដែងព្រះសទ្ធម្មនេះ ត្រូវបាន​កំណត់​ថាជា​ថ្ងៃដែល​ព្រះរតន​ត្រៃ​ កើត​ដំបូង​ក្នុង​លោក។
ព្រះបាទអសោមហារាជបានសាងចេតិយនេះឡើងដើម្បីរំលឹកដល់ព្រះសទ្ធម្មរបស់ព្រះសម្មាសម្ពុទ្ធ​ ដែលទ្រង់បានត្រាស់សំដែងដំបូងដល់បច្ចវគ្គីភិក្ខុក៏ដូចជាដល់លោកមនុស្សលោក ។​ច្រើន សតវត្ស ក្រោយមក​សាស​នស្ថាននេះត្រូវបានព្រះ មហា​ក្សត្រ​ក្នុង​យុគ​សម័យ​នីមួយៗ​​បូរណៈ ដូច​ជា​​ក្នុងសម័យ​គុបត​ជា​ដើម​ តែនៅពេលដែល​ទ័ព​មុស្លិម​(ចាម)​គ្រប់គ្រង​ឥណ្ឌា​​ក្នុង​​សម័យ​នោះ​បាន​ដុត​បំផ្លាញ់​សាសន​ស្ថាន គម្ភីរដីកា និង​សំលាប់​ព្រះ​សង្ឃ​​ស្ទើរគ្មាន​សល់ តែ​ពស្ដុ​តាង​ជាគ្រិះដែល​នៅ​សល់​មាន​លក្ខណៈ​​ជាបួនជ្រុង ដោយ​សារ​អក្បារ៍​ក្សត្រ​មុស្លិមមួយអង្គបានរំលឹក​ដល់ចេតិយដែល ព្រះបិតារបស់ ទ្រង់បាន លូចលាក់ មិន​អោយ​ទ័ព​មុស្លិម​ជាសត្រូវ​ចូល​មកដុះបំផ្លាញ់ ក្រោយពីដែលទ័ពក្បត់មុស្លឹមដកទ័ពទៅ សាសន​ស្ថាននេះត្រូវបានស្ថាបនា​បូរណៈ​ជាថ្មីមានលក្ខណៈបួនជ្រុង ដើមឡើយ(សម័យ​អសោក) មានលក្ខណៈទ្រង់​ទ្រាយ​ជា​បាត​ផ្កាប់។
កំណត់ហេតុរបស់ព្រះភិក្ខុចិននាមថាំងសាំចាំងប្រហែលជាក្នុងឆ្នាំ ៧៥៦ (Chinese traveler Hiuen-Tsang) ថា«មានព្រះសង្ឃជាធម្មតាចំនួន ១៥០០ អង្គ ស្ដូបមានកំពស់ ១០០ ម៉ែត្រ មាន សរសេរសិលាចារិករូបក្បាលសីង្ហ និងអច្ឆរិយភាពនៃសាសន​ស្ថាន​ជាច្​រើន កន្លែងក្នុងបរិវេណ​សារនាថចេតិយ សម័យទ័ពម៉ុងគោលគ្រប់គ្រងឥណ្ឌា សាសន​ស្ថាន​​ទាំងនេះ ត្រូវគេបោះបង់ចោល គ្មានអោយតំលៃនិងថែរក្សា»​ ទើប​មកដល់​ក្នុង​សម័យ​អនាគារិក ធម្មបាលៈ និងពុទ្ធសាសនិក​ជនស្រី​លង្កាបាននាំគ្នាជួយស្ថាបនាបូរណៈ​ជា​ថ្មីមួយអន្លើដោយ​ការ​​​ជួយគាំទ្រ ពីរដ្ឋាភិបាលឥណ្ឌា សហការជា​មួយអ្នកបុរាណគតិ​ទើបធ្វើអោយកិច្ច​បូរណៈត្រូវ​បានសម្រេចដល់គោល​បំណង​យ៉ាងត្រចាស់ ត្រចង់ ល្អវិចិត្រ ដូចដែលបានឃើញសព្វថ្ងៃនេះ។
ចេតិយតាមទស្សនន័យព្រះពុទ្ធសាសនា
បើនិយាយអំពីចេតិយនៅកម្ពុជាយើងមានច្រើនប្រភេទ ហើយប្រភេទ​នីមួយ​ៗ​មាន​លក្ខណៈ​​​ខុសៗគ្នាទៅតាមភូមិនិគម ស្រុក ទស្សនគតិ ព្រមទាំងរចនាបទ។ ដូចដែលយើង​បាន​ដឹង​​ស្រាប់ខ្លះៗ​ហើយទាក់ទងនឹងប្រាសាទនានាទូទាំងប្រទេសកម្ពុជាយើង ដោយ​ប្រាសាទ​ទាំង​នោះសុទ្ធតែសាង​ដើម្បីឧទ្ទិសដល់បុព្វការីខ្មែរដែលបានពលីកម្ម​ដើម្បី​យើង​រាល់គ្នានាពេល បច្ចុប្បន្ន ដូច្នេះ ប្រាសាទ​ទាំងនោះយើងអាចហៅថាចេតិយបានដែរ ដោយ​ចេតិយ​ទាំង​នោះមានរចនាបទ និងអត្ថន័យអប​ដោយ​ប្រាជ្ញាទស្សនគតិផ្សេងៗ​ពីគ្នា។​ បច្ចុប្បន្ននេះ យើងពុំសូវបានសិក្សាយល់ដឹង​ជ្រាលជ្រៅ​ទាក់​ទងនឹងបញ្ហានេះទេ។ ដូច្នេះក្នុងអត្ថបទនេះ គ្រាន់តែជាការផ្ដើមបញ្ចេញទស្សនគតិខ្លះៗតែប៉ុណ្ណោះ ជាពិសេស​គឺផ្ដល់អត្ថន័យបីយ៉ាង បើសិនជាយើងចង់ចំណែកច្រើនជាងនេះក៏បានដែរ គ្រាន់តែទាញ​យកអត្ថន័យក្នុងព្រះពុទ្ធ​សាសនាអោយសមហេតុសមផលតាមចិត្ដភាពនៃចេតិយ ឬ​រចនា​បទនៃ​ចេតិយនោះៗ។​
ន័យទី១ គ្រិះស្ថានចេតិយតំណាងអោយសីល ចង្កេះមានលក្ខណៈដូចជាជួងតំណាង​អោយ​​សមាធិ និងកំពុលស្រួចតំណាងអោយបញ្ញាប្រកបដោយមគ្គមានអង្គ៨និង​ព្រះនិព្វាន។
ន័យទីពីរ តំណាងអោយភពភូមិផ្សេងៗក្នុងព្រះពុទ្ធសាសនា ដូចជានរកភូមិ មនុស្ស ទេវភូមិ។
គ្រិះស្ថានបានដល់ធាតុទាំងបួននិងទ្វីបទាំងបួន(ឧត្តរកុរុទ្វីប,បុព្វវិទេហទ្វីប,អបរគោយាន​ទ្វីបនិងជម្ពូទ្វីប។)ចំណែកគ្រិះដែលដាក់ចុះចូលក្នុងដីបានដល់ថានទុគតិ ដូចជា តេរច្ឆាន អសុរកាយ ប្រេត នរក។រូបរាងដូចជាជួងនោះបានដល់លោកមនុស្ស។​ចំណែកកំពុល​ស្រួចបានដល់​ទេវ​ស្ថាន​គឺ​ចាតុ​​​​មហារាជិកា តាវតឹង្ស យាមា តុសិត និម្មានរតី បរនិមិតាវស្សវតី។​កំពុលស្រួចបាន​ដល់ទេវ​ស្ថាន​​​ទាំង​១៦ជាន់គឺ បារិសជ្ជា បុរោហិតា មហាព្រហ្មា បរិត្ដាភា អប្បមាណាភា អាភស្សរា បរិត្ដា​សុភា អប្បមាណា សុភាកិណ្ហា វេហាបផលា អសញ្ញីសត្ដា អវិហា អតប្បា សុទស្សា សុទស្សី អកនិដ្ឋា និងខ្ពស់ជាងនោះទៀត បានដល់ អរូបព្រហ្មទាំងបួន ដូចជា អាកាសានញ្ចាយតនៈ វិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ ​នេវសញ្ញានា​សញ្ញាយតនៈ។​​ខ្ពស់បំផុតគឺលោកុត្តរភូមិ។
ន័យទីបី គឺរាប់ចាប់ពីគ្រិះឡើងលើ ន័យទីមួយបានដល់ព្រះរតនត្រ័យ ន័យទីពីរបានដល់​អរិយសច្ចបួន ន័យទីបីបានដល់មគ្គមានអង្គប្រាំបី និងខ្ពស់បំផុតបានដល់ព្រះនិព្វាន។
ចេតិយនិងសីលធម៌សង្គម
ចេតិយតំណាងអោយសីលធម៌ក្នុងសង្គមខ្មែរយើង ប្រជាជនខ្មែរគ្រាន់តែបាន​ឃើញ ​ចេតិយ​ភ្លាម ពួកគេធ្វើនូវសេចក្ដីគោរពដោយកាយ វាចានិងចិត្ត។ ពួកគេអាចនឹង​រលឹកដល់​ព្រះ​បរមធាតុ​នៃអង្គព្រះសម្មាសម្ពុទ្ធ ជាបរមគ្រូនៃយើង ឬរលឹកដល់នូវ​គុណ​ព្រះរតនត្រ័យ បន្ទាប់​មក គេអាច​នឹងដល់បុព្វការីជនរបស់គេ ដែលបាត់បង់ជន​ជីពទៅ​ហើយនោះ ហើយគេយក​អដ្ឋិ​ធាតុរបស់​ញាតិទាំងនោះមកដំកល់ទុកក្នុងចេតិយ។ ពួក​គេអាចនឹងមានជំនឿ​ថាមាតា​បិតា​ឬ​ញាតិ​ធ្លាប់​មានគុណូប្បការគុណដល់ពួកគេ ដូច្នេះ ដើម្បីតបស្នងនូវគុណរបស់បុគ្គលទាំងនោះ ទើបពួក​គេសាងចេតិយ​ដើម្បី​​ឧទ្ទិស​កុសលចិត្ត។​
ដូច្នេះ ចេតិយមិនត្រឹមតែសំដៅទៅលើការតបស្នងគុណបុព្វការីជនតែប៉ុណ្ណោះទេ តែអ្វី ដែល​មានន័យអមសម្រាប់អប់រំគឺ បងប្អូនញាតិមិត្តតែងតែណែនាំអោយកូនៗ ឬចៅ​ឬក្មួយ ធ្វើសេចក្ដី​គោរព​រាប់អានដោយកិរិយាបន្ទន់នូវចិត្ត ធ្វើចិត្តសុភាពរាបសារប្រៀប​ដូចធ្វើចិត្តគោរព​ដល់​ញាតិ​របស់​គេកាល​ដែលនៅមានជីវិត។ ទាំង​នេះអាចបញ្ជាក់​ថា​សីល​ធម៌ផ្ដើមមានពេល ដែលបាន​ឃើញ​នូវចេតិយ ហើយ​បញ្ជាក់អំពីចិត្តនិស្ស័យ​របស់​ខ្មែរ​តែងតែមាននូវសីលធម៌ប្រចាំ​ចិត្ត កតញ្ញូតាធម៌ដែល​ជាគុណធម៌​មាន​ក្នុងសន្ដាន​ចិត្ត​របស់ខ្មែររាប់ពាន់ឆ្នាំ។​
ឯកសារពិគ្រោះ
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត,ប្រវតិ្ដនៃវត្ត​ឧណ្ណា​លោម,​ភ្នំពេញ:​បណ្ណា​គារ​ត្រៃរតន៍​,១៩៦៣.
ព្រះពោធិវង្ស យ.តាត,ធម្មសង្គហៈ,ភ្នំពេញ : សមនសវគ្គ,១៩៥០.
ប្រវត្តិព្រះបរមសារីរិកធាតុ ដោយធម្មនន្ទ





បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...