Thứ Tư, tháng 5 30, 2012

និងពិធីចញ្ចុះអធិធាតុ&ព្រឆាយាលក្ខណ៍ព្រះមេគណត្រឹងយន.

 
ពិធីកាតខ្សែបូសម្ពោធព្រចេតេយរបស់ព្រះមេគណខេត្ត 
កេសរវិនយោ  ត្រឹងយន
និងពិធីចញ្ចុះអធិធាតុព្រមទាំងព្រឆាយាលក្ខណ៍របស់ព្រះអង្គ 
 កាលពីថ្ងៃ៧  ᧮   ជេស្ឋ
ឆ្នាំរោង ចត្វាស័ក ​ព.ស.២៥៥៦  ទី២ -៦-គ.ស.២០១២



 
សុទ្ធទេ?
ជីវប្រវត្តិសង្ខេប
ព្រះឧបជ្ឈាយ៍ព្រះទេពាចារ្យមហាត្រឹងយន់ កេសរវិនយោ
ជាសមាជិកសហគមន៍ពុទ្ធសាសនាវៀតណាមមជ្ឈិម
ប្រធានគណៈ អភិបាលពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ
ព្រះមេគណទី៤ គណៈមន្រ្តីសង្ឃពុទ្ធសាសនា គណៈមហានិកាយខ្មែរខេត្តត្រាវិញ
ព្រះចៅអធិការទី ២៧ វត្តលាវចន្ទស្សរារាម(ដីក្រហម), ឃុំហាមតឹង, ស្រុកថ្កូវ, ខេត្តត្រាវិញ
 សម្តេចទេពាចារ្យ មហាត្រឹងយន់
ប្រសូត នៅថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំខាលសំរិទ្ធិស័ក . ២៤២៥ ត្រូវនឹងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ១៩២៥។ នៅភូមិដីក្រហមឃុំហាមយ៉ាង បច្ចុប្បន្នឃុំហាមតឹងក្នុងគ្រួសារកសិករ ប្រកបរបរធ្វើស្រែ ចំការ។ព្រះអង្គ មានបងប្អូនបង្កើត៣នាក់គឺ . ព្រះអង្គត្រឹងយន់, .​ លោកយាយត្រឹងកាន់, .​ លោកតាត្រឹងមាស។
វគ្គទី១
. អំពីកុមារភាព
កាលនៅពីកុមារដោយលក្ខណសម្បត្តិធម្មជាតិ គួបផ្សំនឹងការអប់រំ ពីឪពុកម្តាយចាស់ទុំភូមិផងរបង ជាមួយ ជាបន្តបន្ទាប់,កុមារត្រឹងយន់បានក្លាយជាក្មេង ដែលមានចរិយា, មារយាទមិនដូចកុមារទាំងពួង នៅ ស្រុកស្រែចំការឡើយ មានអាកប្បកិរិយាថ្លៃថ្លូវ, សុភាពរាបសាទន់ភ្លន់រម្យទមស្លូតមូត ចេះគោរពកោត ក្រែងឪពុកម្តាយ លុះអាយុល្មមដល់ការសិក្សាឪពុកម្តាយ ក៏ឲ្យទៅសិក្សាអក្សរសាស្រ្តខ្មែរ សាស្រ្តាស្លឹករឹត លេខនព្វន្តនៅវត្តលាវចន្ទស្សរាម (ដីក្រហម) ឃុំហាមយ៉ាង, ស្រុកថ្កូវខេត្តត្រាវិញ ក្នុងសំណាក់ ព្រះតេជគុណ ចន្ទស្សរោ ថាច់លាវ ជាព្រះចៅអធិការវត្ត។មិនយូរប៉ុន្មានកុមាររូបនេះដោយការខិតខំព្យាយាមរៀនសូត្រតហូតដល់ចេះអានចេះសរសេរស្ទាត់ជំនាញ់គួរឲ្យស្ងើចសរសើរ។ ជាមួយនឹងការសិក្សា អក្សរសាស្ត្រ, សាស្រ្តាស្លឹករឹត, លេខនព្វន្តនោះ, កុមារត្រឹងយន់បានសិក្សាធម៌នមស្សការព្រះរតនត្រ័យ,​រៀនច្បាប់បុរាណមានច្បាប់ក្រម,​ ច្បាប់កេរកាល,​ ច្បាប់ប្រុស, ច្បាប់ស្រី, ច្បាប់បណ្តាំឪពុក, ច្បាប់បណ្តាំ ក្រមង៉ុយ។ និងរៀនអានសាស្រ្តាទេសន៍ ចេះចាំរត់មាត់យ៉ាងស្ទាត់ជំនាញ។
.​ អំពីបព្វជ្ជាបរិច្ឆេទ
ដោយភព្វព្រេងវាសនា និងផលនៃក្តីប្រាថ្នាអំពីអតីតជាតិបានកសាងទុកមកនោះ អាយុបាន១៣ឆ្នាំឪពុកម្តាយបានអនុញ្ញាត ឲ្យកុលបុត្តត្រឹងយន់មកនៅវត្ត ដើម្បីសិក្សារៀនសូត្រជាបន្តទៀត ក្រោមកិច្ចណែនាំបង្ហាត់បង្ហាញរបស់គ្រូបាចារ្យ។ មិនយូរប៉ុន្មានកុមាររូបនេះ មានទេពកោសល្យគួរទីពឹងពាក់អាស្រ័យបានទើបឪពុកម្តាយសុំសេចក្តីអនុញ្ញាតពីព្រះតេជគុណព្រះឧបជ្ឈាយ៍ថាច់កាន់ បានសាងព្រះផ្នួស ជា សាមណេរ ដោយបរិបូណ៌ តាមពុទ្ធានុញ្ញាត ក្នុងព្រះជន្មបាន ១៦ឆ្នាំគត់។
ក្រោយពីបានបព្វជ្ជារួចហើយ សាមណេរ ត្រឹងយន់ បានខិតខំព្យាយាម យកចិត្តទុកដាក់ ប្រព្រឹត្ត ប្រតិបត្តិតាមឪវាទ​​ របស់គ្រូបាធ្យាយប្រព្រឹត្តល្អតាមសីលសិក្ខាបទធម៌វិន័យ នៃព្រះពុទ្ធសាសនា របស់ ព្រះបរមគ្រូជាម្ចាស់ដោយឥតធុញថប់ឡើយ។ ទន្ទឹមនឹងការសិក្សាគោរព, ប្រតិបត្តិល្អតាមគន្លងធម៌វិន័យ ជាមួយ និងកិរិយាមារយាទ និងប្រាជ្ញាឆ្លៀតឆ្លាតវាងវៃដោយមិនចេះធុញទ្រាន់ ក្នុងវិស័យសិក្សា អំពីមូលកច្ចាយនៈ ក្នុងវត្តបង្រៃថ្មី, វត្តចុងព្រៃនិងវត្តកោះស្លា ដើម្បីបង្កើននូវវិជ្ជាប្រាជ្ញាអស់រយៈកាល៣ឆ្នាំទើបត្រឡប់វិលមកកាន់ព្រះវស្សានៅវត្តកំណើតរបស់ខ្លួនវិញ។
.​ អំពីឧបសម្បទាបរិច្ឆេទ
ពេលដែលវិលត្រឡប់មកវត្តកំណើតគួបផ្សំក្នុងព្រះជន្មគំរប់២១ឆ្នាំ ដោយបរិបូរណ៍សាមណេរ ត្រឹងយន់ ក៏បានឧបសម្បទាឡើងជាភិក្ខុភាវៈ ក្នុងពទ្ធសីមាវត្តលាវចន្ទស្សរារាម (ដីក្រហម), ក្រោម អធិបតីភាពរបស់ព្រះតេជគុណព្រះកេសរប្បញ្ញោ​​​ ថាច់លាវ ជាព្រះឧបជ្ឈាយ៍,​ ព្រះធម្មត្ថេរ គិមកៅហង្ស និងព្រះតេជគុណព្រះសុវណ្ណជោតិ ទ្រីពេជ្រ ជាកម្មវាចារ្យ បានសម្រេចញត្តិចតុត្ថកម្ម នៅវេលាម៉ោង ១៤ ថ្ងៃព្រហស្បតិ៍៣ កើត ខែចេត្រ ឆ្នាំ រកា ព.ស ២៤៨៩ គ.ស១៩៤៥ ក្នុងគិម្ហរដូវ ព្រះឧបជ្ឈាយ៍ បានប្រសិទ្ធិនាមបញ្ញត្តិ ថា កេសរវិនយោ តាមពុទ្ធានុញ្ញាត។
ព្រះកេសរវិនយោ ភិក្ខុត្រឹងយន់ ក្រោយពីបានបំពេញឧបសម្បទាជាភិក្ខុ រួចរាល់ហើយព្រះអង្គ បាន លាលោកគ្រូបារ្យ និងញាតិញោមពុទ្ធបរិស័ទនិមន្តទៅសិក្សា នូវព្រះបរិយត្តិធម៌សំណាក់នៅវត្តកែវព្រះភ្លើង ក្រុងភ្នំពេញប្រទេសកម្ពុជា ក្នុងឆ្នាំកុរនព្វស័ក ព.ស ២៤៩១ គ.ស ២៩៤៨។ ក្រោយមក ឆ្នាំ១៩៤៩ បាន ចូលសិក្សាសាលាពុទ្ធិកមធ្យមសិក្សា (បាលីជាន់ខ្ពស់) ទីក្រុងភ្នំពេញអស់រយៈ៤ឆ្នាំ ដោយការព្យាយាម និង គំនិតប្រាជ្ញាបញ្ញាវៃឆ្លាត របស់ភិក្ខុ ត្រឹងយន់ ពេលនេះសេចក្តីប្រាថ្នា ដ៏ឧត្តុង្គឧត្តម ក៏បានទទួល ផលជាទីគាប់ចិត្ត គឺបានប្រឡងជាប់ និងទទួលយកវិញ្ញាបនបត្រសាលាពុទ្ធិកមហាវិទ្យាល័យព្រះសុរាម្រឹត (សាលាបាលីជាន់ខ្ពស់) ក្នុងឆ្នាំ១៩៥៣ នៅក្រុងភ្នំពេញប្រទេសកម្ពុជា។
វគ្គទីII
អំពីសមត្ថភាពបំរើវត្តអារាម, ចលនាសិក្សា,​ ចលនាស្នេហាជាតិមាតុភូមិ
.​ សមត្ថភាពបំរើកិច្ចការវត្តអារាម និងចលនាសង្គម
កូនព្រះសក្យបុត្តមួយព្រះអង្គ គឺព្រះកេសរវិនយោ មហា ត្រឹងយន់ លុះបានសំរេចការសិក្សា បង្កើនចំណេះដឹង ដល់កោះត្រើយ ដូចក្តីបំណងហើយនោះ ដោយមានការនឹករលឹកមកស្ថានភាពវត្តអារាម ព្រះសង្ឃនិងញាតិញោមពុទ្ធបរិស័ទនៅភូមិកំណើត ម៉្យាងទៀតពេលនោះស្ថានការប្រទេសជាតិ មិនបាន ផ្តល់ បរិយាយកាសឲ្យផងនោះ ក៏បានសំរេចចិត្តថានឹងវិលត្រឡប់មកមាតុភូមិរបស់ខ្លួនវិញ នៅខែមេសា ដើមឆ្នាំ ១៩៥៤ ព.២៤៩៨។ ស្របឪកាសពេលនោះ ប្រព្រឹត្តិការណ៍វត្តអារាម កំពុងតែជួបប្រទះ ក្តីលំបាក និងការខ្វះខាត ម៉្យាងដោយព្រះតេជគុណអតីតព្រះព្រះចៅអធិការ មានភាពចាស់ទ្រុឌទ្រោម ថម ថយកម្លាំង វិស័យសិក្សាអប់រំផ្នែកព្រះសង្ឃទាំងពុទ្ធបរិស័ទ ក៏មានការលំបាក ព្រះកេសរវិនយោ មហា ត្រឹងយន់ ពេលនោះ ព្រះចៅអធិការ និងគណៈអារាមាភិបាល, ពុទ្ធបរិស័ទបានឯកភាពអនុញ្ញាត ឲ្យព្រះអង្គធានារាប់រងវត្តអារាមាភិបាល ជាបណ្តុះអាសន្នមួយ រយៈកាលព្រះអង្គខិតខំព្យាយាម និងយក ចិត្តទុកដាក់ អប់រំដាស់តឿនក្រើនរំឭកព្រះសង្ឃ និងពុទ្ធបរិស័ទឲ្យសិក្សា និងប្រតិបត្តិធម៌វិន័យ, សីលសិក្ខា ដែលជាព្រះឪវាទរបស់ព្រះសម្ពុទ្ធពេលនោះ ដោយមានការជំនឿទុកចិត្តពីព្រះសង្ឃ និងពុទ្ធបរិស័ទ នៅចុង ឆ្នាំ១៩៥៤ ក៏បានលើកតម្កើងព្រះអង្គ ជាព្រះពហុស្សូតរហូតមក ដល់ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥០៥ គ.ស ១៩៦១ ក្នុងព្រះជន្ម៣៦បានទទួលមុខនាទីជាព្រះចៅអធិការ ដោយពេញសមត្ថភាព ជានិច្ចជាកាលតែងមានព្រះទ័យយកចិត្តទុកដាក់ ក្នុងការបំរើការងារវត្តអារាម អប់រំដាស់តឿនក្រើនរំឭកព្រះសង្ឃពុទ្ធបរិស័ទសិក្សា អំពីគន្ធធុរៈ​​ និងវិស្សនាធុរៈ ដើម្បីបានយល់ច្បាស់ អំពីផលប្រយោជន៍ ក្នុងបច្ចុប្បន្ននិងឆ្លុះបញ្ចាំង អំពីអនាគតកាល។ ជាមួយនេះ បានជួសជុលសំណង់ដែលចាស់គ្រាំគ្រាជាច្រើន និងកសាងថ្មី (ចំពោះ បញ្ហានេះ និងមានសេចក្តីបញ្ជាក់នៅទំព័រខាងក្រោយ) ទន្ទឹមនឹងការគិតគូរភារកិច្ចគ្រប់គ្រង វត្តអារាម ជីវភាពព្រះសង្ឃ និងពុទ្ធបរិស័ទនោះ ព្រះអង្គបានយកចិត្តទុកដាក់ផ្តោតលើបញ្ហាសំខាន់ៗពីរយ៉ាង គឺអំពីការកែ ប្រែនាម វត្តដីក្រហម, មួយទៀតអំពីបញ្ហាពង្រីកវិស័យពុទ្ធិកសិក្សា។ ពេលនោះក៏បានចាត់តាំងប្រមូលផ្តុំប្រជុំពិភាក្សា ជាព្រះសង្ឃគណៈអារាមាភិបាល, ពុទ្ធបរិស័ទឯកភាពផ្លាស់ប្តូរនាមវត្តដីក្រហម មាននាមធ្លាប់ហៅថា បឋវីធុលីចន្ទីអង្គីរស្សកែទៅជាវត្ត លាវចន្ទស្សរារាម (ដីក្រហម) ជានាមវត្តជាប់តមក រហូតដល់សព្វថ្ងៃនេះ។
ចំពោះការចលនាផ្នែកសិក្សាធិការដោយយល់ឃើញថា វត្តដីក្រហមក្តីវត្តជិតខាងក្តីក្នុងស្រុកនេះ មិន ទាន់មានសាលាពុទ្ធិកសិក្សា (បាលីវិន័យនៅឡើយ) ដូច្នេះបានប្រមែប្រមូលផ្តុំព្រះតេជគុណជាបញ្ញវន្ត មានសមត្ថភាព ដូចជាព្រះតេជគុណព្រះឧបជ្ឈាយ៍ គិមចៅ ព្រះតេជគុណព្រះឧបជ្ឈាយ៍សឺនយ៉ូ ហៅចក់, ព្រះតេជគុណព្រះឧបជ្ឈាយ៍ គិមញ៉ែវកែម, ព្រះតេជគុណថាចសួន, ព្រះតេជគុណកន្តធម្មោ គិម តុងចើង, ព្រះតេជគុណព្រះមហាឡឹមសួង, ព្រះតេជគុណថាច់ចៀន, និងបណ្ឌិតបញ្ញវន្ត ជាច្រើនរូបទៀត បង្កើតបានជាសាលាបាលី ធម្មវិន័យ និងសាលាប្រជាសិក្សា ឈ្មោះដើមថាហៅថាសាលាសាសនសិក្សា បច្ចុប្បន្នហៅថាសាលាពុទ្ធិកសិក្សា, ដំបូងបំផុតបើកនៅវត្តដីក្រហមវត្តបាយ៉ាម​​ និងវត្តថ្កូវ ប៉ុន្មានក្រោយមក និងបានរីករាលដាលពាសពេញស្រុកថ្កូវ រហូតទូទាំងខេត្តសំរាប់ព្រះសង្ឃកូនប្អូនចៅខ្មែរ បានសិក្សា ជារៀងរហូតមកសព្វថ្ងៃនេះ។ ក្នុងដំណាក់ ការសម័យនោះ ព្រះអង្គមានមុខនាទី ជាចាងហ្វាង សាលាបាលី ព្រះតេជគុណ គិមតុកចើង ជាសមណាធិការសាលាធម្មវិន័យ នៅស្រុកថ្កូវ ទើបមានពាក្យដំណាលមកថា គ្រូចាងហ្វាងដីក្រហមៗ រៀងរហូតមក។
.​ ​ឧត្តមគតិ និងការចលនាស្នេហាជាតិមាតុភូមិ និងព្រះពុទ្ធសាសនា
នរណា ក៏ធ្លាប់បានដឹងបានឮនិងបានយល់ច្បាស់ អំពីកិត្តិយសកេរ្តិ៍ឈ្មោះរបស់ ព្រះតេជគុណ ព្រះឧបជ្ឈាយ៍ ព្រះកេសរវិនយោមហាត្រឹងយន់ដែរ, អំពីស្មារតីវីរភាពស្នេហាជាតិសាសនា, ជាវីរជនមួយព្រះអង្គ ដ៏ប្រសើរលើសលុបក្នុងចំណោមមេដឹកនាំស្នេហាជាតិក្នុងខេត្តនិយាយរួម,​និយាយដោយឡែកនៅស្រុកថ្កូវ, ​ព្រះអង្គប្រកបដោយបញ្ញាភ្លឺឆ្លាតវាងវៃដែលពោរពេញដោយឧត្តមគតិមនសិការៈ ស្នេហាជាតិ មាតុភូមិបានភ្ញាក់រំឮកបដិវត្តន៍ បានចូលរួមចលនានិងសហការជាមួយព្រះតេជគុណ, ព្រះសង្ឃជាច្រើនអង្គ ក្នុងពុទ្ធសាសនាគណៈមហានិកាយខ្មែរ និងបណ្ឌិតបញ្ញវន្តខ្មែរគិញ ដែលមានស្មារតីភ្ញាក់រឭករួបរួមកម្លាំង មហាសាមគ្គីគ្រប់ជនជាតិសាសនា ក្នុងមហាគ្រួសារវៀតណាម, បំផុតព្យាករណ៍ចលនាស្នេហាជាតិ ដើម្បីរួមចំណែករំដោះប្រជាជនទាមទារសិទ្ធិសេរីភាព, ក្រោមកិច្ចការដឹកនាំដ៏ឧត្តុង្គឧត្តម របស់បក្ខកុម្មុនិស្ត វៀតណាមក្រោកប្រឆាំង នឹមត្រួតត្រា របស់ពពួកចក្រពត្តិអារាមរិក និងអាយ៉ងដាច់ថ្លៃ របស់រដ្ឋាភិបាល ព្រៃនគរ។ សង្គ្រោះជាតិមាតុភូមិ និងព្រះពុទ្ធសាសនា។ ព្រះអង្គបានចូលរួម ក្នុងព្យាករណ៍បដិវត្តន៍មុន ទស វត្សរ៍ទី៦០។
                .​ ស្នាព្រះហស្តសំខាន់ៗក្នុងតួនាទីនិងភារកិច្ចបំរើនជាតិមាតុភូមិ
ព្រះតេជគុណព្រះឧបជ្ឈាយ៍ព្រះកេសរវិនយោ មហាត្រឹងយន់ គឺជាសក្យបុត្តមួយព្រះអង្គ និងជា មគ្គុទេសក៍ដ៏ឆ្នើម គ្មានពីរដែលបានដឹកនាំព្រះសង្ឃ, ពុទ្ធបរិស័ទដោយមិនបានគិត អំពីសុខភាព បានលះ បង់អ្វីៗទាំងអស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងព្រះពុទ្ធសាសនាជាសង្ឃ ដ៏គំរូមួយអង្គ ដែលបាន ទ្រួសត្រៃបំភ្លឺទាំងប្រយោជន៍ បច្ចុប្បន្ននិងទៅអនាគត សំរាប់ព្រះសង្ឃពុទ្ធបរិស័ទជាបច្ឆាជន។
ព្រះអង្គមានស្មារតីវីរភាពរួបរួមកម្លាំងសាមគ្គីមហាសាមគ្គី ជាមួយបណ្តាព្រះតេជគុណ ព្រះសង្ឃ ជាច្រើន និងបណ្ឌិតបញ្ញវន្តខ្មែរ ចលនាបង្កើតបានជាសាលាបាលីធម្មវិន័យ មុនគេបង្អស់នៅស្រុកថ្កូវ និយាយដោយឡែក។
ព្រះអង្គជាមគ្គុទេសក៍ ចលនាបង្រួបបង្រួមបណ្តាជនជាតិជាបងប្អូន ក្នុងការបំផុតព្យាករណ៍ ចលនា ស្នេហាជាតិ ក្នុងព្រះសង្ឃ,​ ព្រះជាជនខ្មែរស្នេហាជាតិរំដោះទឹកដីនៅណាមបូ, ក្រោមកិច្ចដឹកនាំ គណៈបក្ខបស្ចឹមទិស នៅចុងទស្សវត្សទី៥០។
ជាមគ្គុទេសក៍ចលនាក្រោកឡើងប្រឆាំងរបបផ្តាច់ការ ង៉ោឌិញយ៉ីម អាយ៉ងរបស់ចក្រពត្តិអារិក បំបាត់សិទ្ធិសេរីភាពជំនឿសាសនានៅឆ្នាំ ១៩៥៨ ដល់១៩៦៣។
ឃោសនាក្នុងព្រះសង្ឃ និងចលនាប្រជាជនបញ្ញវន្តខ្មែរ ចូលរួមធ្វើបដិវត្តន៍ និងចលនាអូសទាញខ្មែរ ដែលនៅក្នុងកងជួរខ្មាំង ឲ្យវិលត្រឡប់មកជួបជុំគ្រួសារវិញ។
ព្រះអង្គសហការជាមួយព្រះតេជគុណជាច្រើនអង្គនិងបញ្ញវន្តខ្មែរស្នេហាជាតិ បំផុតព្យាករណ៍បាតុកម្មឡើងប្រឆាំងរបបផ្តាច់ការ យ៉ឿងវ៉ាំម៉ិញ ត្រឹងវ៉ាំងហឿង, ង្វៀងវ៉ាំងទេវ ដែលលុបបំបាត់ជនជាតិតិច និងសិទ្ធិជំនឿសាសនាពីឆ្នាំ១៩៦៩ ដល់១៩៧២។
មេដឹកនាំចលនាប្រឆាំង និងការចាប់ព្រះសង្ឃឲ្យសិក្ខទៅធ្វើជាទាហានដាច់ថ្លៃ របស់ពពួកកាន់ អំណាចចាប់តាំងពីឆ្នាំ ១៩៧១ រៀងរហូតមកថ្ងៃខែឆ្នាំ រំដោះបានមាតុភូមិជាទីស្នេហា និងឯកភាព ទឹកដីទាំងស្រុង។
ក្នុងដំណាក់ការចលនាតស៊ូសម័យសង្រ្គាម ព្រះអង្គបានសហការជាមួយព្រះតេជគុណព្រះឧបជ្ឈាយ៍, ព្រះចៅអថិការជាច្រើនអង្គ ដូចជាៈព្រះឧបជ្ឈាយ៍សឺនវ៉ង់, ​ព្រះឧបជ្ឈាយ៍ថាច់សម, ​ព្រះឧបជ្ឈាយ៍គិមចាវព្រះឧបជ្ឈាយ៍ គិមញ៉ែវកែម, ​ព្រះឧបជ្ឈាយ៍ សឺនយ៉ូរហៅចក់, ​ព្រះឧបជ្ឈាយ៍ ថាច់សួន, គ្រូមហាឡឹមសួង, គ្រូមហាថាច់ចៀន, គ្រូអាចារ្យលីបៀងស៊ីន, គ្រូអាចារ្យគិមសុង, និងបណ្ឌិតបញ្ញវន្តជាច្រើនរូបទៀត គឺៈ មហាសឺនថុង, មហាវិញកឿង, មហាសបិត, ត្រឹងឡាយ, លុយសារ៉ាត, ថាច់ឡុង, ថាច់ញិនញឹម, និង គ្រូអាចារ្យមហា, បណ្ឌិតបញ្ញវន្តដទៃទៀត ជាបន្តបន្ទាប់ជារៀងរហូតមកជាពិសេស សមរភូមិវត្តចារុ៍ ព្រះអង្គបានទ្រង់បញ្ជាការព្រះសង្ឃស្រុកថ្កូវ ១.២០០ អង្គធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋអំណាចង៉្វៀងវ៉ាំងទេវ ដែលហ៊ុមព័ទ្ធវត្តចារ ចាប់ព្រះសង្ឃ ២១ផ្សឹកជាទាហាន, ក្នុងកាលនោះ ក្បូនបាតុកម្មរបស់ព្រះអង្គធ្វើឲ្យខ្មាំងសក្តិ ២កន្លះងាប់កម្នាក់, ឯព្រះសង្ឃសុគតពីរអង្គ គឺព្រះភិក្ខុយឿងសុខ និងព្រះភិក្ខុគិមសុមន៍និងត្រូវរបួស១១អង្គ។
.​ ចំពោះវិស័យសាសនាៈ
 ក្រៅពីយកចិត្តទុកដាក់គិតគូរអំពីជីវភាពរបស់ព្រះសង្ឃពុទ្ធបរិស័ទ​ ​ក្នុងចំណុះជើងវត្ត និងការជួស ជុលសំណង់តូចធំ ក្នុងវត្តអារាមនោះព្រះតេជគុណព្រះឧបជ្ឈាយ៍ មហាត្រឹងយន់ បានស្ថាបនាកងសាង នូវសំណង់ថ្មីៗ ជាច្រើនទៀតមានជាអាទិ៍ៈ
.​ កសាងសាលា ថេរសភា មួយខ្នងមានពីរជាន់ ក្នុង . ២៥១៥ .១៩៧១
. កសាង ខ្លោងទ្វារ មួយខ្នង ក្នុងព. ២៥១៧ . ១៩៧៣
. កសាង សាលាឆទាន មួយខ្នង ១០ល្វែង ក្នុង . ២៥៣៨ . ១៩៩៣
. កសាង សាលាបាលី មួយខ្នងមាន៣បន្ទប់ ក្នុង ព.២៥៥៤ . ១៩៩៩
. ផ្នែកអត្ថបទសរសេរតាមខ្មែរ សំរាប់ប្រឡងយកសញ្ញាប័ត្រថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។
.​​ រៀបរៀងសៀវភៅដំបូន្មានសំរាប់ព្រះសង្ឃពុទ្ធបរិស័ទសិក្សានិងធ្វើតាម ដោយស្រង់យកព្រះឪវាទចុងក្រោយរបស់ព្រះសមណគោតមនិងពាក្យទំនឹមទំនៀមខ្មែរ។
សមិទ្ធិនានាទាំងអស់នេះជាស្នាព្រះហស្តរបស់ព្រះអង្គ, គណៈអារាមាភិបាល និងពុទ្ធបរិស័ទវត្ត លាវចន្ទស្សរារាម (ដីក្រហម)លើសពីនេះក្នុងពេលបច្ចុប្បន្នសំណង់ថ្មីដែលលេចធ្លោឡើង ក្នុងអារាមដ្ឋាន គឺជាស្នាព្រះហស្តរបស់ព្រះតេជគុណ និងការឧបត្ថម្ភគាំទ្រ ពីគ្រួសារលោកត្រឹមបេ។
. ព្រះអង្គបានឧបត្ថម្ភព្រះសង្ឃ ទៅសិក្សានៅប្រទេសថៃបាន ៥ឆ្នាំ ក្នុងមួយឆ្នាំ.០០០.០០០ដុង សរុបបាន ២៥. ០០០. ០០០ដុង។
. ឥស្សរិយយសសម្រាប់ស្នាព្រះហស្ត
ព្រះតេជគុណ ព្រះមេគណ​​​ ​ព្រះអង្គមមាញឹកនិងសកម្មភាពបំផុត ព្រះអង្គទទួលបានបណ្តា ឥស្សរិយយស ប័ណ្ណសរសើរ, លិខិតសរសើរជាច្រើនៈ
. ឥស្សរិយយស ប្រឆាំងអាមេរិកសង្គ្រោះជាតិ លេខ​​
. ឥស្សរិយយស ដើម្បីបុព្វហេតុមហាសាមគ្គីទូទាំងប្រជាជន។
. ឥស្សរិយយស ដើម្បីសន្តិសុខការពារមាតុភូមិ។
. ឥស្សរិយយស ដើម្បីអភិវឌ្ឃជនជាតិនិងតំបន់ភ្នំ និងគ្រឿងឥស្សរិយយសដទៃៗជាមួយបណ្តាប័ណ្ណសរសើរ​ ​ជាច្រើនទៀត។
វគ្គទី​ III
បច្ឆិមវ័យ
មិនថាព្រះសង្ឃ, គ្រហស្ត, មនុស្សសត្វ ដែលឋិតក្នុងធម៌៣ប្រការ គឺអនិច្ចំ ទុក្ខំ, អនត្តា ដែល ត្រូវរៀងរាល់រូបដោយចៀសមិនផុត ព្រះឧបជ្ឈាយ៍ កេសរវិនយោ មហា ត្រឹងយន់ ដែលព្រះអង្គ ជានិច្ច កាល តែងតែរោគាពាធជាប់មិនដាច់នោះ លុះចូលមកបច្ចឹមវ័យ ភាពជរាព្យាធិ ក៏ចូលរុករាន ទន្ទ្រាន ព្រះកាយពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពធ្ងន់ធ្ងរ មិនអាចបំពេញនូវកាតព្វកិច្ច, ភារកិច្ច និងតួនាទីរបស់ព្រះអង្គ ក្នុងនាមជាព្រះមេគណ និងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ តទៀងបាន។ លុះចូលមកឆ្នាំជូតសំរិទ្ធិស័ក ព.ស២៥៥២ ព្រះសុខភាពរបស់ព្រះអង្គរឹតតែមានភាពធ្ងន់ និងទ្រុឌទ្រោមយ៉ាងខ្លាំង ដែលមិនសង្ឃឹមថាអូសទាញមកវិញបាន។ ប៉ុន្តែដោយមានការយក ចិត្ត ទុកដាក់ របស់ព្រះសង្ឃ, គណៈអារាមាភិបាល, ពុទ្ធបរិស័ទវត្តដីក្រហម, ជាពិសេសព្រះមន្ត្រីសង្ឃខេត្ត និងលោកត្រឹមបេ យកទៅព្យាបាលនៅមន្ទីរពេទ្យត្រីវអាង ទីក្រុងហោជីមិញ អស់មួយរយៈពេលនោះ ក៏បានធូរស្រាលបន្តិច។ ត្រឡប់កមកាន់អារាមដ្ឋាន របស់ព្រះអង្គវិញ។ ប៉ុន្តែគ្រាន់តែមួយរយៈខ្លីប៉ុណ្ណោះ ចូលមកឆ្នាំឆ្លូវឯកស័ក ព.ស ២៥៥៣ ត្រូវនឹងថ្ងៃទី១០កុម្ភៈ ឆ្នាំ២០០៩នេះ ព្រះសុខភាពរបស់ព្រះអង្គ កាន់មានភាពទ្រុឌទ្រោមថមថយតែខ្លាំងឡើងទៀត, ព្រះសង្ឃពុទ្ធបរិស័ទវត្តដីក្រហមពិសេស គឺមន្ត្រី សង្ឃស្រុកថ្កូវ, មន្ត្រីសង្ឃខេត្តត្រាវិញ និង លោកត្រឹមបេ បានប្រឹក្សាឯកភាពនិមន្តព្រះអង្គ ទៅសិងមន្ទីរ ពេទ្យត្រីវអាង ជាលើកចុងក្រោយម្តងទៀត។​​ ដើម្បីអស់ចិត្ត ការឧបត្ថម្ភគាំទ្រទាំងស្មារតី, ​ឧបករណ៍ សម្ភារៈរបស់គ្រួសារលោកត្រឹមបេ និងការយកចិត្តទុកដាក់ពីវេជ្ជបណ្ឌិតជំនាញៗ ដោយស្មោះស្ម័គ្រ យកអស់ពីសមត្ថភាពថ្ងៃទី ២៣ ខែឧសភា ព្រះសុខភាព ព្រះអង្គកាន់ថមថយទ្រុឌទ្រោមទៅ។ ព្រះ សង្ឃក្នុងវត្តនិងព្រះមន្ត្រីសង្ឃខេត្ត ក៏បាននិមន្តព្រះអង្គមកកាន់វត្តកំណើតវិញ។
ព្រះសង្ឃសិស្សគណគាល់វន្ទា   ជិតព្រះឧបជ្ឈាយ៍ម្លប់ចេស្តា
ស្វាធ្យាយព្រះធម៌ថ្វាយព្រះមហា ចិន្តាគួចនឹកអាណិតក្រៃ។
ចាប់ពីព្រះអង្គនិមន្តកាន់អារាមដ្ឋានពេលណា ព្រះសង្ឃពុទ្ធបរិស័ទក្នុងស្រុកថ្កូវនិមន្តមកគាល់ហ្វៅឥតមានហ្មងថ្វាត់ថ្វាយបង្គំចិត្តនឹកផ្សង ​​សូមឲ្យព្រះអង្គបានគង់នៅ។ សាធុជន! ជាពុទ្ធសាសនិករួម ដំណើរ​​ យាត្រា​​នៃជីវ័ន សំរាប់សត្វ ដល់ពេលកំណត់    ឥតមានឃាត់ឃាំងរារាំងបានឡើយ      មច្ចុរាជជាស្តេច នៃសេចក្តី ស្លាប់ បានមកផ្តាច់ផ្តិល ជីវិតិន្ត្រីយ៍ នៃព្រះឧបជ្ឈាយ៍។ ពេលនេះស្តេចមច្ចុរាជ ដ៏កំណាចចូលមកផ្តាច់ផ្តិល នូវជីវិតិន្ទ្រីយ៍ របស់ព្រះតេជគុណ ព្រះឧបជ្ឈាយ៍ ព្រះកេសរវិនយោ មហា ត្រឹងយន់   នៅវេលាម៉ោង ២០:​ ៥២នាទី ថ្ងៃសុក្រ ១៣ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស ២៥៥៣ ត្រូវនឹងទី៦ ខែមិថុនា គ.ស ២០០៩។


បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...