Hiển thị các bài đăng có nhãn ពាក្យថាពុទ្ធ ២០២០. Hiển thị tất cả bài đăng
Hiển thị các bài đăng có nhãn ពាក្យថាពុទ្ធ ២០២០. Hiển thị tất cả bài đăng

Chủ Nhật, tháng 7 05, 2020

                        *********ពុទ្ធ*******







Jump to navigationJump to search
ពុត សំ. បា. ( ន. ) លោក​អ្នក​ត្រាស់​ដឹង​ធម៌​ដែល​កំបាំង ដូច​យ៉ាង​អរិយ​សច្ច ៤ ជាដើម រហូត​ដល់​មគ្គ​ផល​និព្វាន, ឬ​លោក​អ្នក​ភ្ញាក់​រឭក គឺ​មាន​សតិ​សម្បជញ្ញៈ​សព្វ​កាល, ឬ​លោក​អ្នក​រីក​ពេញ​ទី​ដូច​ជា​ផ្កា​ឈូក​ដែល​រីក​គ្រប់​ស្រទាប់ គឺ​មាន​ព្រះ​ហឫទ័យ​រីក​ដោយ​អំណាច​នៃ​បរិសុទ្ធិ ព្រោះ​កម្ចាត់​កិលេស​អស់​ហើយ (ព្រះ​សម្មាសម្ពុទ្ធ) : ព្រះ​ពុទ្ធ, ព្រះ​ពុទ្ធ​ជា​បរម​គ្រូ, ព្រះ​ពុទ្ធ​ជា​ម្ចាស់ ។ល។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ពុត-ធៈ ដូច​ជា ពុទ្ធ​កាល ឬ ពុទ្ធ​សម័យ (--កាល ឬ--សៈម៉ៃ) ន. (សំ. បា. ពុទ្ធ + កាល ឬ -+ សមយ) កាល​ឬ​សម័យ គឺ​គ្រា​ដែល​ព្រះ​ពុទ្ធ​ទ្រង់​គង់​ព្រះ​ជន្ម​នៅ; ហៅ​ថា ពោធិ​កាល ឬ ពោធិ​សម័យ ក៏​បាន ។ ពោធិ​កាល​នៃ​ព្រះ​សក្យ​មុនី​សព្វញ្ញុពុទ្ធ​មាន ៤៥ ឆ្នាំ, ចែក​ជា ៣ សង្កាត់​គឺ ១- រាប់​ពី​ត្រឹម​ឆ្នាំ​ដែល​ព្រះ​អង្គ​បាន​ត្រាស់​មក​ដល់​ឆ្នាំ​ទី ១៥ ហៅ​ថា បឋម​ពោធិ​កាល; ២- រាប់​ពីឆ្នាំ​ទី ១៦ ដល់​ឆ្នាំ​ទី ៣០ ហៅ​ថា មជិ្ឈម​ពោធិ​កាល; ៣- រាប់​ពី​ត្រឹម​ឆ្នាំ​ទី ៣១ ដល់​ឆ្នាំ​ទី ៤៥ ហៅ​ថា បច្ចិម​ពោធិ​កាល; ទ្រង់​ចូល​បរិនិព្វាន​ក្នុង​ឆ្នាំ​ទី ៤៥ នេះ; បូក​រួម​ព្រះ​ជន្ម​ពី​កាល​ដែល​ទ្រង់​មិន​ទាន់​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​នៅ​ឡើយ ចំនួន​ ៣៥ ឆ្នាំ​ផ្សំ​មក​ផង​ត្រូវ​ជា ៨០ ឆ្នាំ​គត់ (ម. ព. បឋម, មជ្ឈិម, បច្ចិម ផង) ។ពុទ្ធ​កិច្ច ឬ ពុទ្ធ​ក្រឹត្យ (--កិច ឬ--ក្រិត) ន. (បា. ឬ សំ. ពុទ្ធ​ក្ឫត្យ, ឫ > រឹ = ពុទ្ធ​ក្រឹត្យ) កិច្ច​របស់​ព្រះ​ពុទ្ធ គឺ​ការ​រវល់​សម្រាប់​ព្រះ​សព្វញ្ញុពុទ្ធ មាន​ស្ដេច​យាង​ចេញ​បិណ្ឌបាត​ពី​ព្រលឹម​និង​ទ្រង់​ត្រាស់​សម្ដែង​ធម៌​ប្រទាន​ពុទ្ធ​បរិស័ទ​ជាដើម; ពុទ្ធ​កិច្ច មាន ៥ យ៉ាង ១- បុរេ​ភត្ត​កិច្ច កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​ពេល​មុន​ភត្ត គឺ​តាំង​ពី​ពេល​អរុណ​រះ​ទៅ​ដល់​នឹង​ពេល​ថ្ងៃ​ត្រង់ ។ ២- បច្ឆា​ភត្ត​កិច្ច កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​ពេល​ខាង​ក្រោយ​ភត្ត គឺ​តាំង​ពី​ថ្ងៃ​បែរ​ពី​ត្រង់​ទៅ​ទល់​នឹង​ល្ងាច (ព្រលប់) ។ ៣- បុរិម​យាម​កិច្ច កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​ខាង​ដើម​នៃ​រាត្រី គឺ​តាំង​ពី​ពេល​ព្រលប់​ទៅ​ទល់​នឹង​ពេល​កណ្ដាល​អធ្រាត ។ ៤- មជ្ឈិម​យាម​កិច្ច កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​កណ្ដាល​នៃ​រាត្រី​គឺ​ពេល​កណ្ដាល​អធ្រាត្រ ។ ៥- បច្ឆិម​យាម​កិច្ច កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​ខាង​ចុង​នៃ​រាត្រី គឺ​តាំង​ពី​ពេល​បន្ទាប់​អំពី​កណ្ដាល​អធ្រាត្រ​ទៅ​ទល់​នឹង​ពេល​អរុណ​រះ ។ ពុទ្ធ​គារវតា (--គារៈវៈតា) ន. (បា.) សេចក្ដី​គោរព​ចំពោះ​ព្រះ​ពុទ្ធ ។ ពុទ្ធ​គុណ (--គុន) ន. (សំ. បា.) គុណ​ព្រះ​ពុទ្ធ ។ ពុទ្ធង្កូរ (ពុត-ធ័ង-កូរ) ន. (បា. ពុទ្ធង្កុរ < ពុទ្ធ “ព្រះ​ពុទ្ធ” + អង្កុរ “ពន្លក, ទំពាំង”; សំ. ពុទ្ធាង្កុរ) ពន្លក​ព្រះ​ពុទ្ធ គឺ​ព្រះ​ពោធិ​សត្វ​ដែល​បម្រុង​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​ជា​ប្រាកដ (ព. ទេ. ឬ ព. កា.) : ម្នាល​ភិក្ខុ​ទាំងឡាយ, សុមេធ​តាបស​នេះ​ជា​ពុទ្ធង្កូរ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​មាន​នាម​ថា គោតម... (ទំនាយ​ព្រះ​ពុទ្ធ​ទីបង្ករ​ទាយ​ឲ្យ​សុមេធ​តាបស) ។ ពុទ្ធ​ចក្រ (--ច័ក) ន. (សំ.; បា.--ចក្ក) អំណាច​ព្រះ​ពុទ្ធ​សាសនា​ដែល​ដឹក​នាំ​ពុទ្ធ​សាសនិក​ឲ្យ​ជឿនលឿន​ទៅ​កាន់​សេចក្ដី​បរិសុទ្ធ​ហាក់​ដូច​ជា​រទេះ​មាន​កង់​ជា​គ្រឿង​វិល​នាំ​ទៅ (ជា​គូ​គ្នា​នឹង អាណាចក្រ) ។ ពុទ្ធ​ជិនោរស (--ជិនោរស់) ន. (បា. ពុទ្ធ + ជិន + ឱរស “បុត្រ​នៃ​ព្រះ​ពុទ្ធ​ទ្រង់​ឈ្នះ​សត្រូវ”) ពាក្យ​សម្រាប់​ហៅ​បព្វជិត​អ្នក​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​ពុទ្ធោវាទ​ដោយ​ប្រៀប​ថា ដូច​ជា​បុត្រ​បង្កើត​របស់​ព្រះ​អង្គ; ហៅ​ថា ពុទ្ធ​បុត្រ ក៏​បាន (ព. ទេ.) ។ ពុទ្ធ​ញាណី (--ញាន) ន. (បា. ពុទ្ធញ្ញាណ; សំ.--ជ្ញាន) ញាណ​របស់​ព្រះ​ពុទ្ធ (ព. ម. ពុទ្ធ និង ញាណ ផង) ។ ពុទ្ធ​ដីកា ន. ព្រះ​បន្ទូល​ព្រះ​ពុទ្ធ, សំដៅ​ចំពោះ​ពុទ្ធ​វចនៈ គឺ បាលី ដែល​ជា​គោល​ដើម​នៃ​ព្រះ​ពុទ្ធ​សាសនា : អដ្ឋកថា​កែ​ព្រះ​ពុទ្ធ​ដីកា ។ ខ្មែរ​ប្រើ​ក្លាយ​ៗ​មក ហៅ​ថា ពុទ្ធ​ដីកា ដែរ គឺ​ហៅ​ដោយ​គោរព​ថា​បព្វជិត​និយាយ​ស្ដី​តែ​ពាក្យ​ពិត តាម​លំអាន​ពុទ្ធ​វចនៈ​ប្រយ័ត្ន​មិន​ហ៊ាន​ឲ្យ​ល្អៀង : លោក​គ្រូ​មាន​ពុទ្ធ​ដីកា, ស្ដាប់​ព្រះ​ពុទ្ធ​ដីកា​លោក (ម. ព. ពុទ្ធ និង ដីកា ផង) ។ ពុទ្ធ​ដំណើរ (ពុត-ធៈ--) ន. ដំណើរ​ព្រះ​ពុទ្ធ គឺ​ការ​សម្រេច​ឥរិយាបថ​ដើរ​របស់​ព្រះ​ពុទ្ធ : ទ្រង់​ធ្វើ​ពុទ្ធ​ដំណើរ​ទៅ... ។ ប្រើ​ក្លាយ​ជា កិ. ក៏​មាន : ទ្រង់​ពុទ្ធ​ដំណើរ​ទៅ​កាន់​ជនបទ ...។ ពុទ្ធ​តម្រាស់ ន. វាចា​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់ គឺ​សម្ដី​ដែល​ព្រះ​អង្គ​ទ្រង់​ពោល​ទៅ​រក​បុគ្គល​ណា​មួយ : ទ្រង់​មាន​ព្រះ​ពុទ្ធ​តម្រាស់​ថា...។ ពុទ្ធ​ទំនាយ (ពុត-ធៈ--ឬ ពុតទំ--) ន. ពាក្យ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ទាយ (ហៅ​ថា ពុទ្ធ​ព្យាករណ៍ ក៏​បាន) ។ ពុទ្ធ​ធម៌ ន. (សំ.; បា.--ធម្ម) ធម៌​ដែល​ធ្វើ​ពោធិ​សត្វ​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ (ព. ពុ.) ។ ពុទ្ធន្តរ (ពុត-ធ័ន-ដ) ន. (បា.) កាល​ឬ​សម័យ​ជា​ចន្លោះ​នៃ​ព្រះ​ពុទ្ធ គឺ​រវាង​ពី​ព្រះ​ពុទ្ធ​មួយ​ព្រះ​អង្គ ទៅ​មួយ​ព្រះ​អង្គ : មួយ​ពុទ្ធន្តរ ។ ពុទ្ធ​បញ្ញត្តិ (--ប័ញ-ញ៉ាត់) ន. (បា. ពុទ្ធប្បញ្ញត្តិ; សំ. --ប្រជ្ញប្តិ) បម្រាម​ព្រះ​ពុទ្ធ គឺ​វិន័យ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ហាម​មិន​ឲ្យ​ពួក​បព្វជិត​ប្រព្រឹត្ត​កន្លង ព្រោះ​ទ្រង់​យល់​ថា​ជា​ទោស​ដែល​អ្នក​បួស​ត្រូវ​វៀរ (សរសេរ​ជា ពុទ្ធប្បញ្ញត្តិ ក៏​បាន) ។ ព. ផ្ទ. ពុទ្ធានុញ្ញាត ។ ពុទ្ធ​បដិមា (ប៉ៈដិម៉ា) ន. (បា. ពុទ្ធប្បដិមា; សំ. --ប្រតិមា) រូប​តំណាង​អង្គ​ព្រះ​ពុទ្ធ (ព្រះ​ពុទ្ធ​រូប); សរសេរ​ជា ពុទ្ធប្បដិមា ក៏​បាន ។ ពុទ្ធ​បណ្ដាំ (ពុទ-ធៈ--) ន. បណ្ដាំ​ព្រះ​ពុទ្ធ, បច្ឆិម​ពុទ្ធ​វចនៈ, ពុទ្ធ​សាសនា : ប្រតិបត្តិ​តាម​ពុទ្ធ​បណ្ដាំ ។ ពុទ្ធ​បរិនិព្វាន (--ប៉ៈរ៉ិ-និប-ពាន) ន. (បា.; សំ.--បរិនិវ៌ាណ) ដំណើរ​រលត់​ខន្ធ​នៃ​ព្រះ​ពុទ្ធ (ដំណើរ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​អស់​ព្រះ​ជន្ម) ។ពុទ្ធ​បរិស័ទ ឬ--សទ្យ (--បរ៉ិស័ត) ន. បរិស័ទ​នៃ​ព្រះ​ពុទ្ធ (ម. ព. ពុទ្ធ និង បរិស័ទ ផង) ។ ពុទ្ធ​បវត្តិ (--ប៉ៈវ៉ាត់) ន. (បា. ពុទ្ធ + បវត្តិ > ពុទ្ធប្បវត្តិ; សំ.--ប្រវ្ឫត្តិ) សេចក្ដី​ដំណាល​អំពី​រឿងរ៉ាវ​ព្រះ​ពុទ្ធ, រឿង​ព្រះ​ពុទ្ធ (ពង្សាវតារ​ព្រះ​ពុទ្ធ); សរសេរ​ជា ពុទ្ធប្បវត្តិ ក៏​បាន; ហៅ​ថា ពុទ្ធ​ប្រវត្តិ ក៏​បាន (ម. ព. ប្រវត្តិ ផង) ។ ពុទ្ធ​បាត (--បាត) ន. (សំ. បា. ពុទ្ធ + បាទ) ព្រះ​បាទ​ព្រះ​ពុទ្ធ ។ ស្នាម​ចម្លាក់​ជា​រូប​ព្រះ​បាទ គឺ​រូប​ដាន​ព្រះ​បាទ​នៃ​ព្រះ​សម្មាសម្ពុទ្ធ​ខ្មែរ​ក៏​ហៅ​ថា ពុទ្ធ​បាទ ឬ ព្រះ​បាទ ដែរ ។ ពុទ្ធ​បិតា (--បិដា) ន. (បា.) បិតា​របស់​ព្រះ​ពុទ្ធ : ព្រះ​បាទ​ស្រី​សុទ្ធោទនៈ ជា​ពុទ្ធ​បិតា ។ ពុទ្ធ​បុត្រ ឬ--បុត្រ (បុត) ន. (បា. ឬ សំ.) បុត្រ​នៃ​ព្រះ​ពុទ្ធ : រាហុល​កុមារ​ជា​ពុទ្ធ​បុត្រ (ម. ព. ពុទ្ធ​ជិនោរស ផង) ។ ពុទ្ធ​បូជា ន. (សំ. បា.) ការ​បូជា​ចំពោះ​ព្រះ​ពុទ្ធ (ម. ព. បូជា ផង) ។ ពុទ្ធ​ប្រវត្តិ (ពុត-ធៈប្រវ៉ាត់) មើល​ពាក្យ ពុទ្ធ​បវត្តិ ។ ពុទ្ធព្យាករណ៍ (--ព្យា-ក) ន. (បា. ពុទ្ធព្យាករណ; សំ. ពុទ្ធវ្យាករណ) ការ​សម្ដែង​ចង្អុល​សេចក្ដី​ប្រាប់​ឬ​សម្ដែង​ប្រាប់​សេចក្ដី​ច្បាស់​លាស់​របស់​ព្រះ​ពុទ្ធ, ពាក្យ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង​ដោះ​ស្រាយ, ទំនាយ​របស់​ព្រះ​ពុទ្ធ (ម. ព. ពុទ្ធ​ទំនាយ ផង) ។ ពុទ្ធ​ភាសិត ន. (បា.; សំ.--ភាឞិត) ពាក្យ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង, សម្ដី​ព្រះ​ពុទ្ធ, ព្រះ​ពុទ្ធ​ដីកា ។ ពុទ្ធ​ភូមិ (--ភូម) ន. (សំ. បា.) ទី ឬ​តំណែង, នាទី សម្រាប់​ព្រះ​ពុទ្ធ គឺ​បារមី​ដែល​ជា​ធម៌​ធ្វើ​បុគ្គល​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ : បំពេញ​ពុទ្ធ​ភូមិ ។ ពុទ្ធ​មន្ត (--មន់) ន. (បា.; សំ.--មន្ត្រ) មន្ត​របស់​ព្រះ​ពុទ្ធ​គឺ​ពុទ្ធ​ភាសិត : រៀន​ពុទ្ធ​មន្ត, ស្វាធ្យាយ​ពុទ្ធ​មន្ត, ចម្រើន​ពុទ្ធ​មន្ត (ព. ពុ.) ។ ពុទ្ធ​មាតា (--មាដា) ន. (បា.) មាតា​នៃ​ព្រះ​ពុទ្ធ : ព្រះ​នាង​ស្រី​មហា​មាយា​ជា​ពុទ្ធ​មាតា (ព. ពុ.) ។ ពុទ្ធ​មាមកៈ (--មាមៈកៈ) ន. ឬ គុ. (បា.--មាមក) អ្នក​រាប់​អាន​ស៊ប់​ចិត្ត​ថា​ព្រះ​ពុទ្ធ​ជា​របស់​អាត្មា​អញ គឺ​អ្នក​ជឿ​ព្រះ​ពុទ្ធ​សាសនា​ស៊ប់; បើ​ស្ត្រី​ជា ពុទ្ធ​មាមិកា, គេ​តែង​និយាយ​ថា ខ្ញុំ​ជា​ពុទ្ធ​មាមកៈ, ភរិយា​របស់​ខ្ញុំ​ជា​ពុទ្ធ​មាមិកា (ហៅ​ថា ពុទ្ធ​មាមក​ជន ក៏​បាន) ។ វេវ. ពុទ្ធ​សាសនិក, ពុទ្ធ​សាសនិកា, ពុទ្ធ​សាសនិក​ជន, ពុទ្ធិក, ពុទ្ធិកា ។ ពុទ្ធ​រង្សី ឬ--រស្មី (--រ័ង-សី ឬ--រ័សស្មី) ន. (បា. --រំសិ; សំ.--រឝ្មិ) រស្មី​ព្រះ​ពុទ្ធ គឺ​ពន្លឺ​ដែល​ភ្លឺ​ចេញ​អំពី​សរីរ​កាយ​នៃ​ព្រះ​ពុទ្ធ ។ ពុទ្ធ​រតនៈ ឬ ពុទ្ធ​រត្ន (--រៈតៈន៉ៈ ឬ --រ័ត, ឬ​ត. ទ. ស្រ. ពុត-រ័ត) ន. រតនៈ គឺ​ព្រះ​ពុទ្ធ ឬ​កែវ​គឺ​ព្រះ​ពុទ្ធ (ព្រះ​ពុទ្ធ​បាន​ជា​ហៅ​ថា រតនៈ ព្រោះ​ព្រះ​អង្គ​បរិសុទ្ធ​ប្រសើរ​ដូច​ជា​កែវ​ឬ​ពេជ្រ​ដែល​បរិសុទ្ធ​ឥត​មន្ទិល), គេ​ច្រើន​និយាយ​ថា ព្រះ​ពុទ្ធ​រត្ន, ព្រះ​ធម៌​រត្ន, ព្រះ​សង្ឃ​រត្ន (ព. ពុ.) ។ ពុទ្ធ​រស្មី (ដូច​គ្នា​នឹង ពុទ្ធ​រស្សី) ។ ពុទ្ធ​រូប ន. (សំ. បា.) រូប​ព្រះ​ពុទ្ធ, រូប​ដែល​សាង​ជា​តំណាង​ព្រះ​ពុទ្ធ : សាង​ព្រះ​ពុទ្ធ​រូប ។ វេវ. ពុទ្ធ​បដិមា ។ ពុទ្ធ​វចន ឬ--នៈ (--វៈចៈន៉ៈ) ន. (សំ. បា.) ពាក្យ​ព្រះ​ពុទ្ធ, ព្រះ​ត្រៃ​បិដក : រៀន​ពុទ្ធ​វចនៈ, ប្រតិបត្តិ​តាម​ពុទ្ធ​វចនៈ ។ ពុទ្ធ​វង្ស (--វង់) ន. (បា. ពុទ្ធ​វំស) វង្ស​ព្រះ​ពុទ្ធ ។ ពាក្យ​សម្រាប់​ហៅ​ពោធិ​សត្វ​ដែល​បាន​ពុទ្ធ​ទំនាយ​ហើយ : ព្រះ​អង្គ​ជា​ពុទ្ធង្កូរ​បណ្ដូល​ពុទ្ធ​វង្ស (ព. ទេ.) ។ ឈ្មោះ​សុត្តន្ត​បិដក​១ គម្ពីរ​ប៉ែង​ខាង​ខុទ្ទក​និកាយ​សម្ដែង​រឿង​ពោធិ​សត្វ​ដែល​បាន​ទំនាយ​អំពី​ព្រះ​សព្វញ្ញុពុទ្ធ​ម្ភៃ​បួន​ព្រះ​អង្គ និង​ការ​ចែក​សារីរិក​ធាតុ​ព្រម​ទាំង​គ្រឿង​បរិក្ខារ​នៃ​ព្រះ​សក្យ​មុនី​សម្មាសម្ពុទ្ធ ។ ឋានន្តរ​ជា​សមណ​ស័ក្តិ​ទី​រាជា​គណៈ​សម្រាប់​ត្រី​ក្នុង​កម្ពុជ​ប្រទេស : ព្រះ​ពុទ្ធ​វង្ស ។ ពុទ្ធ​វេនេយ្យ​សត្វ (--វេនៃ-យៈ--) ន. សត្វ​ដែល​ព្រះ​ពុទ្ធ​គួរ​ទូន្មាន​បាន, សត្វ​ដែល​មាន​ឧបនិស្ស័យ​បាន​តែ​ព្រះ​ពុទ្ធ​ទើប​ប្រៀន​ប្រដៅ​បាន ។ ពុទ្ធ​សករាជ (--សៈកៈរ៉ាច, ឬ ត. ទ. ស្រ.--ស័ក-ក្រាច) ន. ចំនួន​ថ្ងៃ​ខែ​ឆ្នាំ​រាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ចូល​បរិនិព្វាន​ទៅ​បាន​មួយ​ថ្ងៃ​រៀង​មក ។ ព្រះ​សក្យ​មុនី​គោតម​ទ្រង់​ចូល​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ ១៥ កើត​ខែ​ពិសាខ​ឆ្នាំ​ម្សាញ់​រាប់​ពី​ត្រឹម​ថ្ងៃ​១​រោច​ខែ​ពិសាខ​នោះ​មក​ជា​ពុទ្ធ​សករាជ ។ ទំនៀម​រាប់​ពុទ្ធ​សករាជ​ដោយ​ទៀតទាត់​របស់​ពួក​ពុទ្ធ​សាសនិក​ជន សម្រាប់​ប្រើ​ខាង​របៀប​ទេស្នា ដែល​ហៅ​ថា បក​សករាជ រាប់​យក​ចំណែក​រនោច​ខែ​មួយ​មុន​ប៉ះ​រួម​នឹង​ខ្នើត​ខែ​បន្ទាប់​នោះ​ជា​១​ខែ គឺ​ត្រូវ​រាប់​ពី​ថ្ងៃ ១ រោច​ខែ​ពិសាខ មក​ដល់ ១៥ កើត​ខែ​ជេស្ឋ ជា​មួយ​ខែ ។ល។ ពី​ថ្ងៃ​១​រោច​ខែ​ចេត្រ​មក​ដល់​១៥​កើត​ខែ​ពិសាខ​ជាមួយ​ខែ (ពេញ​ជា ១ ឆ្នាំ) រាប់​យ៉ាង​នេះ​រៀង​រាល់​ឆ្នាំ, បើ​រាប់​ពី​លើ​មក​ដល់​ត្រឹម​ណា ត្រូវ​ទុក​ថ្ងៃ​ខែ​ឆ្នាំ​នោះ​ជា​បច្ចុប្បន្ន​កាល មិន​ទាន់​រាប់​ពេញ​ថា​ជា​សករាជ​ដែល​កន្លង​ទៅ​ហើយ​ទេ, ដូច​ជា​កាល​ពី​ក្នុង​ថ្ងៃ ១៥​រោច​ខែ​ស្រាពណ៍ ឆ្នាំ​មមី​បន្ទាប់​ឆ្នាំ​ពុទ្ធ​បរិនិព្វាន​ត្រូវ​រាប់​ថា ពុទ្ធ​សករាជ​កន្លង​ទៅ​ហើយ​បាន ១​ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លង​ទៅ​ហើយ​បាន​ប៉ុន្មាន ត្រូវ​ថា​តែ​ត្រឹម​ប៉ុណ្ណោះ); តែ​បើ​ប្រើ​ខាង​ការ​សរសេរ​សំបុត្រ​ចុតហ្មាយ, កត់​ត្រា​ចុះ​ក្នុង​គម្ពីរ​ក្បួន​ច្បាប់​ទាំងពួង​ឬ​និយាយ​ស្ដី​ប្រាប់​គ្នា​តាម​ធម្មតា​នោះ ត្រូវ​រាប់​ចេញ​ចំនួន​សករាជ​យក​ត្រឹម​ឆ្នាំ​មមី ដែល​ចូល​ក្នុង​រវាង​គម្រប់​២​នុ៎ះ​ឯង​ថា ពុទ្ធ​សករាជ​២​ឆ្នាំ ឬ ពុទ្ធ​សករាជ​២; បើ​ប្រើ​អក្សរ​សង្ខេប ត្រូវ​សរសេរ​ថា ព. ស. ២. (ម. ព. សករាជ ទៀត​ផង) ។ ពុទ្ធ​សម័យ (ម. ព. ពុទ្ធ​កាល) ។ពុទ្ធ​សាសន​កាល (--សាសៈន៉ៈ--) ន. (បា.) កាល​ឬ​សម័យ​ដែល​មាន​ព្រះ​ពុទ្ធ​សាសនា គឺ​កាល​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ចូល​បរិនិព្វាន​ទៅ​ហើយ តែ​នៅ​មាន​ធម៌​វិន័យ​ជា​ព្រះ​ពុទ្ធ​សាសនា និង​ពួក​ពុទ្ធ​សាសនិក : កើត​ទាន់​ពុទ្ធ​សាសន​កាល (ហៅ​ថា ពុទ្ធ​សាសន​សម័យ ក៏​បាន) ។ ពុទ្ធ​សាសន​សម័យ (--សាសៈន៉ៈសៈម៉ៃ) ន. (បា.--សមយ) ដូច​គ្នា​នឹង ពុទ្ធ​សាសន​កាល ដែរ ។ ពុទ្ធ​សាសនា (--សាសៈន៉ា, ឬ ត.ទ. ស្រ.--សាស្នា) ន. (បា.--សាសន; សំ.--ឝាសន) ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ, ពុទ្ធ​បណ្ដាំ (ពុទ្ធ​វចនៈ) : អ្នក​កាន់​ពុទ្ធ​សាសនា, ប្រតិបត្តិ​តាម​លំអាន​ពុទ្ធ​សាសនា (ព. កា. សរសេរ​ជា ពុទ្ធ​សាស្នា ក៏​បាន ។ ពុទ្ធ​សាសនិក (--សាសៈនិកៈ ឬ--សាសៈនិក) ន. ឬ គុ. (បា.) អ្នក​កាន់​ពុទ្ធ​សាសនា : ពួក​ពុទ្ធ​សាសនិក; បើ​ស្ត្រី​ជា ពុទ្ធ​សាសនិកា : នាង​នោះ​ជា​ពុទ្ធ​សាសនិកា; ហៅ​ថា ពុទ្ធ​សាសនិក​ជន ក៏​បាន ទាំង​បុរស​ទាំង​ស្ត្រី (ម. ព. ពុទ្ធ​មាមកៈ ផង) ។ ពុទ្ធ​អង្គ (--អង់) ន. អង្គ​ព្រះ​ពុទ្ធ ។ ពាក្យ​សម្រាប់​ហៅ​ព្រះ​ពុទ្ធ​ដោយ​សេចក្ដី​គោរព (តាម​ទម្លាប់​ប្រើ) : ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​ធម៌...។ ពុទ្ធ​ឱវាទ (--ឱវ៉ាត) ដូច​គ្នា​នឹង​ពុទ្ធោវាទ ដែរ ។ ពុទ្ធ​ឱស្ឋ (--ឱស) ន. (សំ. ពុទ្ធ + ឱឞ្ឋ; បា. ពុទ្ធ + ឱដ្ឋ “រឹម​បបូរ​មាត់, មាត់”) ព្រះ​ឱស្ឋ​ព្រះ​ពុទ្ធ : ពាក្យ​ទាំង​នេះ​ចេញ​ពី​ព្រះ​ពុទ្ធ​ឱស្ឋ (ព. ពុ.) ។ ពុទ្ធានុញ្ញាត (ពុត-ធានុញ-ញ៉ាត) ន. ឬ គុ. (បា. ពុទ្ធ + អនុញ្ញាត) វិន័យ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​អនុញ្ញាត គឺ​ដែល​ទ្រង់​យល់​ព្រម​ឲ្យ​ធ្វើ, ឲ្យ​ប្រព្រឹត្ត, ឲ្យ​ប្រតិបត្តិ ព្រោះ​ទ្រង់​យល់​ឃើញ​ថា​មាន​ប្រយោជន៍ : វិន័យ​នេះ​ជា​ពុទ្ធានុញ្ញាត, នុ៎ះ​ជា​ពុទ្ធប្បញ្ញត្តិ (ព. វិ. ពុ.) ។ ព. ផ្ទ. ពុទ្ធប្បញ្ញត្តិ ។ ពុទ្ធានុស្សតិ (--នុស-សៈតិ) សេចក្ដី​រំលឹក​ចំពោះ​ព្រះ​ពុទ្ធ, ការ​នឹក​រឿយ​ៗ​ដល់​ព្រះ​ពុទ្ធ​គុណ ។ ពុទ្ធាសនៈ (--សៈន៉ៈ) អាសនៈ​នៃ​ព្រះ​ពុទ្ធ, អាសនៈ​សម្រាប់​តម្កល់​ព្រះ​ពុទ្ធ​រូប ។

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...