Hiển thị các bài đăng có nhãn បញ្ចវគ្គ កម្ម៤យ៉ាងក្នុងព្រះវិន័យ. Hiển thị tất cả bài đăng
Hiển thị các bài đăng có nhãn បញ្ចវគ្គ កម្ម៤យ៉ាងក្នុងព្រះវិន័យ. Hiển thị tất cả bài đăng

Chủ Nhật, tháng 9 20, 2020

 

បញ្ចវគ្គ

សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

        [៤២៣] កម្ម៤យ៉ាង គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១។ កម្មទាំង៤នេះ តែង​វិបត្តិ​ព្រោះ​អាការ​ប៉ុន្មាន។ កម្មទាំង៤នេះ តែងវិបត្តិព្រោះអាការ៥ គឺវត្ថុ១ ញត្តិ១ អនុស្សាវនៈ១ សីមា១ បរិសទ្យ១។




        [៤២៤] កម្មវិបត្តិព្រោះវត្ថុដូចម្តេច។ កម្មដែលសង្ឃត្រូវធ្វើចំពោះមុខ បែរ ជាធ្វើកំបាំងមុខទៅវិញ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ កម្មដែលសង្ឃ ត្រូវធ្វើដោយការសាកសួរ បែរជាធ្វើដោយការមិនសាកសួរវិញ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ កម្មដែលសង្ឃត្រូវធ្វើតាមពាក្យប្តេជ្ញា បែរជាធ្វើមិនតាមពាក្យប្តេជ្ញាវិញ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុគួរដល់សតិវិន័យ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុគួរដល់ អមូឡ្ហវិន័យ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើតជ្ជនីយកម្ម ដល់ភិក្ខុគួរដល់ តស្សបាបិយសិកាកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើនិយស្សកម្ម ដល់ភិក្ខុគួរដល់តជ្ជនីយកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើបព្វាជនីយកម្ម ដល់ភិក្ខុគួរដល់និយស្សកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើ បដិសារណីយកម្ម ដល់ភិក្ខុគួរដល់បព្វាជនីយកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុគួរដល់បដិសារណីយកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃឲ្យបរិវាស ដល់ភិក្ខុគួរដល់ឧក្ខេបនីយកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃទាញភិក្ខុគួរដល់បរិវាស មកដាក់ក្នុងមូលាបត្តិ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃឲ្យមានត្ត ដល់ភិក្ខុគួរដល់មូលាយប្បដិកស្សនៈ កម្មនេះចាត់ ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃឲ្យអព្ភាន ដល់ភិក្ខុគួរដល់មានត្ត កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងភិក្ខុគួរដល់អព្ភាន ឲ្យៗឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើឧបោសថ ក្នុងថ្ងៃមិនមែនជាថ្ងៃឧបោសថ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃធ្វើបវារណា ក្នុងថ្ងៃមិនមែនជាថ្ងៃបវារណា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ កម្ម វិបត្តិព្រោះវត្ថុ យ៉ាងនេះឯង។

        [៤២៥] កម្មទាំងឡាយ វិបត្តិព្រោះញត្តិដូចម្តេច។ កម្មទាំងឡាយ វិបត្តិព្រោះញត្តិ ដោយអាការ៥ គឺភិក្ខុមិនសូត្រចេញឈ្មោះវត្ថុ គឺឧបសម្បទាបេក្ខៈ១ មិនចេញ ឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល គឺឧបជ្ឈាយ៍១ មិនតាំងញត្តិ១ ឬតាំងញត្តិ ខាងក្រោយកម្មវាចា១។ កម្មទាំងឡាយ វិបត្តិព្រោះញត្តិ ដោយអាការ ៥នេះឯង។

[៤២៦] កម្មទាំងឡាយ វិបត្តិព្រោះអនុស្សាវនៈដូចម្តេច។ កម្មទាំងឡាយ វិបត្តិព្រោះអនុស្សាវនៈ ដោយអាការ៥ គឺសូត្រមិនចេញឈ្មោះវត្ថុ១ មិនចេញ ឈ្មោះ សង្ឃ១ មិនចេញឈ្មោះបុគ្គល១ ធ្វើអនុស្សាវនវិធីឲ្យខូច១ សូត្រក្នុងកាលមិនគួរ១។ កម្មទាំងឡាយ វិបត្តិព្រោះអនុស្សាវនៈ ដោយអាការ៥នេះឯង។

        [៤២៧] កម្មទាំងឡាយវិបត្តិព្រោះសីមាដូចម្តេច។ កម្មទាំងឡាយវិបត្តិ ព្រោះ សីមា ដោយអាការ១១ គឺសន្មតសីមាតូចពេក១ សន្មតសីមាធំពេក១ សន្មតសីមា មាននិមិត្តមិនតគ្នា១ សន្មតសីមាយកស្រមោលជានិមិត្ត១ សន្មតសីមាមិនមាន អ្វីជា និមិត្ត១ ឈរខាងក្រៅសីមាសន្មតសីមា១ សន្មតសីមាក្នុងស្ទឹង១ សន្មតសីមាក្នុងសមុទ្រ១ សន្មតសីមាក្នុងជាតស្រះ១ ទំលាយសីមាដោយសីមា១ គ្របសីមាដោយសីមា១។ កម្មទាំងឡាយ វិបត្តិព្រោះសីមា ដោយអាការ១១នេះឯង។

 

[៤២៨] កម្មទាំងឡាយវិបត្តិព្រោះបរិសទ្យដូចម្តេច។ កម្មទាំងឡាយវិបត្តិព្រោះ បរិសទ្យ ដោយអាការ១២ គឺកម្មដែលសង្ឃធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយមានចំនួន ប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏មិនបានមក ទាំងឆន្ទៈរបស់ភិក្ខុដែល គួរដល់ឆន្ទៈ ក៏មិនបាននាំមក ពួកភិក្ខុដែលមាននៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកហើយ តែឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ មិនបាននាំមក ទាំងពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមកហើយ ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយដែរ តែពួកភិក្ខុដែល នៅក្នុង ទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយបញ្ចវគ្គ។បេ។ កម្មដែលសង្ឃធ្វើ ដោយទសវគ្គ។បេ។ កម្មដែលសង្ឃធ្វើដោយវីសតិវគ្គ ពួកភិក្ខុមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ មិនបានមក ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏មិន បាននាំមក ទាំងពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃ ធ្វើដោយវីសតិវគ្គ ភិក្ខុទាំងឡាយ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមកហើយដែរ តែឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ មិនបាននាំមក ទាំងពួកភិក្ខុដែល នៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយវីសតិវគ្គ ភិក្ខុទាំងឡាយ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុដែល គួរដល់ឆន្ទៈ ក៏បាននាំមកហើយដែរ តែពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១។ កម្មទាំងឡាយ វិបត្តិព្រោះបរិសទ្យ ដោយអាការ១២នេះឯង។

 

          [៤២៩] កម្ម សង្ឃធ្វើដោយចតុវគ្គ បានដល់ភិក្ខុ៤រូប ជាបកតត្ត ដែលគួរដល់កម្ម ភិក្ខុជាបកតត្តដ៏សេស ជាអ្នកគួរដល់ឆន្ទៈដែរ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះ ជាអ្នកមិនគួរដល់កម្ម ទាំងមិនគួរដល់ឆន្ទៈទេ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃ ធ្វើនោះ)។ កម្ម ដែលសង្ឃធ្វើដោយបញ្ចវគ្គ បានដល់ភិក្ខុ៥រូប ជាបកតត្ត ដែលគួរដល់កម្ម ភិក្ខុជាបកតត្តដ៏សេស ជាអ្នកគួរដល់ឆន្ទៈ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះ ជាអ្នកមិនគួរដល់កម្ម ទាំងជាអ្នកមិនគួរដល់ឆន្ទៈ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃ ធ្វើនោះ)។ កម្ម ដែលសង្ឃធ្វើដោយទសវគ្គ បានដល់ភិក្ខុ១០រូប ជាបកតត្ត ដែលគួរដល់ កម្ម ភិក្ខុជាបកតត្តដ៏សេស ជាអ្នកគួរដល់ឆន្ទៈ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះ ជាអ្នកមិនគួរដល់កម្ម ជាអ្នកមិនគួរដល់ឆន្ទៈ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃ ធ្វើនោះ)។ កម្ម ដែលសង្ឃធ្វើដោយវីសតិវគ្គ បានដល់ភិក្ខុ២០រូប ជាបកតត្ត ដែលគួរដល់ កម្ម ភិក្ខុជាបកតត្តដ៏សេស គួរដល់ឆន្ទៈ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះ ជាអ្នកមិន គួរដល់កម្ម ទាំងជាអ្នកមិនគួរដល់ឆន្ទៈ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃធ្វើនោះ)។

 

          [៤៣០] កម្ម៤យ៉ាង គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១។ កម្មទាំង៤នោះ តែងវិបត្តិព្រោះអាការប៉ុន្មាន។ កម្មទាំង៤នោះ តែងវិបត្តិព្រោះអាការ៥ គឺវត្ថុ១ ញត្តិ១ អនុស្សាវនៈ១ សីមា១ បរិសទ្យ១។

 

[៤៣១] កម្មទាំងឡាយ វិបត្តិព្រោះវត្ថុដូចម្តេច។ (កម្មទាំងឡាយ វិបត្តិ ព្រោះវត្ថុនោះ) គឺសង្ឃញុំាងបណ្ឌកឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជា អធម្មកម្ម។ សង្ឃញុំាងបុគ្គលជាថេយ្យសំវាស ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជា វត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងបុគ្គលដែលចូលពួកតិរ្ថីយ៍ ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងសត្វតិរច្ឆាន ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងមាតុឃាតកបុគ្គល (អ្នកសម្លាប់មាតា) ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងបិតុឃាតកបុគ្គល (អ្នកសម្លាប់បិតា) ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងអរហន្តឃាតកបុគ្គល (អ្នកសម្លាប់ព្រះអរហន្ត) ឲ្យទទួលឧបសម្បទា កម្មនេះ ចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងភិក្ខុនីទូសកៈ (អ្នកប្រទូស្តភិក្ខុនី) ឲ្យទទួល ឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងសង្ឃភេទកបុគ្គល (អ្នកបំបែកសង្ឃ) ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាងលោហិតុប្បាទកបុគ្គល (អ្នកធ្វើព្រះលោហិតព្រះពុទ្ធ ឲ្យពុរពងឡើង) ឲ្យទទួល ឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាង ឧភតោ ព្យញ្ជនកបុគ្គល ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ សង្ឃញុំាង បុគ្គលមាន ឆ្នាំថយពី២០ ឲ្យទទួលឧបសម្បទា កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម។ កម្មទាំងឡាយ វិបត្តិព្រោះវត្ថុ យ៉ាងនេះឯង។

 

[៤៣២] កម្ម វិបត្តិព្រោះញត្តិដូចម្តេច។ កម្ម ដែលវិបត្តិព្រោះញត្តិ ដោយអាការ៥ គឺភិក្ខុសូត្រមិនចេញឈ្មោះវត្ថុ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល១ មិនតាំង ញត្តិ១ ឬតាំងញត្តិក្រោយ(កម្មវាចា)១។ កម្ម វិបត្តិព្រោះញត្តិ ដោយអាការ៥ នេះឯង។

 

[៤៣៣] កម្មវិបត្តិព្រោះអនុស្សាវនៈដូចម្តេច។ កម្មវិបត្តិព្រោះអនុស្សាវនៈ ដោយអាការ៥ គឺភិក្ខុសូត្រមិនចេញឈ្មោះវត្ថុ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះ បុគ្គល១ ធ្វើអនុស្សាវនវិធីឲ្យខូច១ ឬសូត្រក្នុងកាលមិនគួរ១។ កម្មទាំងឡាយ វិបត្តិព្រោះ អនុស្សាវនៈ ដោយអាការ៥នេះឯង។

 

[៤៣៤] កម្មវិបត្តិព្រោះសីមាដូចម្តេច។ កម្មវិបត្តិព្រោះសីមា ដោយអាការ១១ គឺ សន្មតសីមាតូចពេក១ សន្មតសីមាធំពេក១ សន្មតសីមាមាននិមិត្តមិនតគ្នា១ សន្មតសីមា យកស្រមោលជានិមិត្ត១ សន្មតសីមាមិនមានអ្វីជានិមិត្ត១ ឈរខាងក្រៅសីមា សន្មត សីមា១ សន្មតសីមាក្នុងស្ទឹង១ សន្មតសីមាក្នុងសមុទ្រ១ សន្មតសីមាក្នុងជាតស្រះ១ ទំលាយសីមាដោយសីមា១ គ្របសីមាដោយសីមា១។ កម្មទាំងឡាយ វិបត្តិព្រោះសីមា ដោយអាការ១១នេះឯង។

 

[៤៣៥] កម្មទាំងឡាយវិបត្តិព្រោះបរិសទ្យដូចម្តេច។ កម្មទាំងឡាយវិបត្តិព្រោះ បរិសទ្យ ដោយអាការ១២ គឺកម្មដែលសង្ឃធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយមានចំនួន ប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ មិនបានមក ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏មិនបាននាំមក ពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃ ធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកហើយ តែឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ មិនបាននាំមក ទាំងពួកភិក្ខុដែល នៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយចតុវគ្គ ភិក្ខុទាំងឡាយ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកហើយ ទាំងឆន្ទៈរបស់ភិក្ខុ ដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ តែពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយបញ្ចវគ្គ។បេ។ កម្មដែលសង្ឃធ្វើដោយទសវគ្គ។បេ។ កម្មដែល សង្ឃធ្វើដោយវីសតិវគ្គ ភិក្ខុមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ មិនបានមក ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏មិនបាននាំមក ពួកភិក្ខុដែលនៅ ក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃធ្វើដោយវីសតិវគ្គ ភិក្ខុមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមកហើយ តែឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏មិនបាននាំមក ពួកភិក្ខុដែលនៅក្នុងទីចំពោះមុខ ក៏ឃាត់ហាម១ កម្មដែលសង្ឃ ធ្វើដោយវីសតិវគ្គ ភិក្ខុមានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បានមកហើយ ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ តែពួកភិក្ខុដែលនៅ ក្នុងទីចំពោះ មុខ ក៏ឃាត់ហាម១។ កម្មទាំងឡាយ វិបត្តិព្រោះបរិសទ្យ ដោយអាការ១២នេះឯង។

 

[៤៣៦] អបលោកនកម្ម ដល់នូវឋានៈប៉ុន្មាន ញត្តិកម្មដល់នូវឋានៈប៉ុន្មាន ញត្តិទុតិយកម្ម ដល់នូវឋានៈប៉ុន្មាន ញត្តិចតុត្ថកម្ម ដល់នូវឋានៈប៉ុន្មាន។ អបលោកនកម្ម ដល់នូវឋានៈ៥ ញត្តិកម្មដល់នូវឋានៈ៩ ញត្តិទុតិយកម្ម ដល់នូវឋានៈ៧ ញត្តិចតុត្ថកម្ម ដល់នូវឋានៈ៧។

 

[៤៣៧] អបលោកនកម្មដល់នូវឋានៈ៥ដូចម្តេច។ ឋានៈ៥គឺ ឱសារណា១ និស្សារណា១ ភណ្ឌុកម្ម១ ព្រហ្មទណ្ឌ១ ជាគំរប់៥នឹងកម្មលក្ខណៈ។ អបលោកនកម្ម ដល់នូវឋានៈ៥នេះឯង។

[៤៣៨] ញត្តិកម្មដល់នូវឋានៈ៩ដូចម្តេច។ ឋានៈ៩គឺ ឱសារណា១ និស្សារណា១ ឧបោសថ១ បវារណា១ សម្មតិ គឺសន្មតខ្លួនជាអ្នកសួរ ឆ្លើយ ឬសន្មតបុគ្គល សន្មតវត្ថុ១ ការឲ្យបាត្រ និងចីវរជាដើម១ ការទទួលអាបត្តិ១ ការបង្ខិតថ្ងៃ បវារណាទៅ ខាងមុខ១ ជាគំរប់៩នឹងកម្មលក្ខណៈ។ ញត្តិកម្ម ដល់នូវឋានៈទាំង៩នេះឯង។

 

[៤៣៩] ញត្តិទុតិយកម្មដល់នូវឋានៈ៧ដូចម្តេច។ ឋានៈ៧គឺ ឱសារណា១ និស្សារណា១ សម្មតិ១ ការឲ្យបាត្រ និងចីវរជាដើម១ ការដោះកឋិន១ ការសំដែង គឺសូត្រសំដែងទីដីសង់កុដិ វិហារជាដើម១ ជាគំរប់៧នឹងកម្មលក្ខណៈ។ ញត្តិទុតិយកម្ម ដល់នូវឋានៈទាំង៧នេះឯង។

 

[៤៤០] ញត្តិចតុត្ថកម្មដល់នូវឋានៈ៧ដូចម្តេច។ ឋានៈ៩គឺ ឱសារណា១ និស្សារណា១ សម្មតិ១ ការឲ្យបាត្រ និងចីវរជាដើម១ និគ្គហៈ គឺការសង្កត់សង្កិន ដោយទាញមកដាក់ក្នុងមូលាបត្តិ១ សមនុភាសនកម្ម១ ជាគំរប់៧នឹងកម្មលក្ខណៈ។ ញត្តិចតុត្ថកម្ម ដល់នូវឋានៈទាំង៧នេះឯង។

 

[៤៤១] កម្មដែលសង្ឃធ្វើដោយចតុវគ្គ បានដល់ភិក្ខុ៤រូប ជាបកតត្ត ដែលគួរ ដល់កម្ម ភិក្ខុជាបកតត្តដ៏សេសគួរដល់ឆន្ទៈ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះជា អ្នកមិនគួរដល់កម្ម ទាំងជាអ្នកមិនគួរដល់ឆន្ទៈ តែជាអ្នកគួរដល់កម្ម (ដែលសង្ឃធ្វើនោះ)។ កម្មដែលសង្ឃធ្វើដោយបញ្ចវគ្គ។បេ។ កម្មដែលសង្ឃធ្វើដោយទសវគ្គ។បេ។ កម្មដែល សង្ឃធ្វើដោយវីសតិវគ្គ បានដល់ភិក្ខុ២០រូប ជាបកតត្ត ដែលគួរដល់កម្ម ភិក្ខុជា បកតត្ត ដ៏សេស ជាអ្នកគួរដល់ឆន្ទៈ បើសង្ឃធ្វើកម្មដល់ភិក្ខុណា ភិក្ខុនោះជាអ្នកមិនគួរដល់កម្ម ទាំងជាអ្នកមិនគួរដល់ឆន្ទៈ តែថាជាអ្នកគួរដល់កម្ម (ដែលសង្ឃធ្វើនោះ)។

ចប់ កម្មវគ្គ ជាបឋម។

 

[៤៤២] ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាច ប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីសេចក្តីសប្បាយ ដល់សង្ឃ១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យ អំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីសង្កត់សង្កិនពួកបុគ្គល ដែល មិនមានអៀនខ្មាស១ និងដើម្បីនៅសប្បាយដល់ពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាច ប្រយោជន៍ ២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យ អំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងអាសវៈទាំងឡាយក្នុងបច្ចុប្បន្ន១ ដើម្បី ឃាត់ហាមអាវសៈទាំងឡាយ ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងនូវពៀរក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមនូវពៀរក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាច ប្រយោជន៍២ ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាច ប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងទោសក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមទោស ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាច ប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងនូវភ័យក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមនូវភ័យ ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់ បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បី រារាំងអកុសលធម៌ក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមអកុសលធម៌ ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាច ប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីអនុគ្រោះដល់ពួកគ្រហស្ថ១ ដើម្បីផ្តាច់ផ្តិលបក្ខពួក របស់បុគ្គលមានសេចក្តីប្រាថ្នាដ៏លាមក១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់ បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺ បញ្ញត្តដើម្បីសេចក្តីជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លា១ ដើម្បីញុំាងជន ដែល ជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់ បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្ត ដើម្បីញុំាងព្រះសទ្ធម្មឲ្យឋិតថេរ១ ដើម្បីអនុគ្រោះដល់ព្រះវិន័យ១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។   

                         ចប់ អត្ថវសវគ្គ ជាគំរប់២។

 

[៤៤៣] ព្រះតថាគត ទ្រង់បញ្ញត្តបាតិមោក្ខ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាច ប្រយោជន៍២ប្រការ។បេ។ ព្រះតថាគត ទ្រង់បញ្ញត្តបាតិមោក្ខុទ្ទេស បញ្ញត្តនូវការបញ្ឈប់ បាតិមោក្ខ បញ្ញត្តបវារណា បញ្ញត្តនូវការបញ្ឈប់បវារណា បញ្ញត្តតជ្ជនីយកម្ម បញ្ញត្តនិយស្សកម្ម បញ្ញត្តបព្វាជនីយកម្ម បញ្ញត្តបដិសារណីយកម្ម បញ្ញត្តឧក្ខេបនីយកម្ម បញ្ញត្តការឲ្យបរិវាស បញ្ញត្តមូលាយប្បដិកស្សនៈ គឺការទាញភិក្ខុមកដាក់ក្នុងមូលាបត្តិ បញ្ញត្តការឲ្យមានត្ត បញ្ញត្តអព្ភាន បញ្ញត្តឱសារណីយកម្ម បញ្ញត្តនិស្សារណីយកម្ម បញ្ញត្តឧបសម្បទា បញ្ញត្តអបលោកនកម្ម បញ្ញត្តញត្តិកម្ម បញ្ញត្តញត្តិទុតិយកម្ម បញ្ញត្តញត្តិចតុត្ថកម្ម។

 

ចប់ បញ្ញត្តវគ្គ ជាគំរប់៣។

 

[៤៤៤] កាលសិក្ខាបទដែលអ្នកណាមួយ មិនទាន់បានបញ្ញត្តទុក ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទឡើង សិក្ខាបទដែលព្រះអង្គបញ្ញត្តហើយ ទ្រង់បញ្ញត្តថែមទៀត ទ្រង់បញ្ញត្តសម្មុខាវិន័យ បញ្ញត្តសតិវិន័យ បញ្ញត្តអមូឡ្ហវិន័យ បញ្ញត្តបដិញ្ញាតករណៈ បញ្ញត្តយេភុយ្យសិកា បញ្ញត្តតស្សបាបិយសិកា បញ្ញត្តតិណវត្ថារកៈ (ព្រោះអាស្រ័យ អំណាចប្រយោជន៍២ប្រការ) គឺដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីសេចក្តីសប្បាយ ដល់សង្ឃ១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យ អំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួក សាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីសង្កត់សង្កិនពួកបុគ្គល ដែលមិនមានខ្មាស១ ដើម្បីនៅសប្បាយដល់ពួកភិក្ខុ ដែលមានសីលជាទីស្រឡាញ់១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាច ប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងអាសវៈទាំងឡាយ ក្នុង បច្ចុប្បន្ន១ ដើម្បីឃាត់ហាមអាវសៈទាំងឡាយ ក្នុងបរលោក១។ ព្រះតថាគត ទ្រង់ បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ ប្រការនេះ ឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាច ប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងពៀរក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមពៀរក្នុង បរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យ អំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួក សាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងទោស ក្នុង បច្ចុប្បន្ន១ ដើម្បីឃាត់ហាមទោស ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់ បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្ត ដើម្បីរារាំងភ័យក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាមភ័យ ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ ប្រការ នេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាច ប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីរារាំងអកុសលធម៌ ក្នុងបច្ចុប្បន្ន១ ដើម្បីឃាត់ហាម អកុសលធម៌ ក្នុងបរលោក១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណ វត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បី អនុគ្រោះដល់ពួកគ្រហស្ថ១ ដើម្បីផ្តាច់ផ្តិលនូវបក្ខពួកនៃបុគ្គល មានសេចក្តីប្រាថ្នាដ៏ លាមក១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាច ប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីសេចក្តីជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លា១ ដើម្បីញុំាងជន ដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លា ឡើង១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាច ប្រយោជន៍២ប្រការនេះឯង។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ គឺបញ្ញត្តដើម្បីញុំាងព្រះសទ្ធម្មឲ្យឋិតថេរ១ ដើម្បីអនុគ្រោះដល់ព្រះវិន័យ១។ ព្រះតថាគត ទ្រង់បញ្ញត្តតិណវត្ថារកៈ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ ប្រកា រ នេះឯង។

 

ចប់ បញ្ចត្តវគ្គ ជាគំរប់៤។

 

[៤៤៥] សង្គហៈទាំងឡាយ៩ គឺវត្ថុសង្គហៈ១ វិបត្តិសង្គហៈ១ អាបត្តិសង្គហៈ១ និទានសង្គហៈ១ បុគ្គលសង្គហៈ១ ខន្ធសង្គហៈ១ សមុដ្ឋានសង្គហៈ១ អធិករណសង្គហៈ១ សមថសង្គហៈ១។

 

[៤៤៦] កាលបើអធិករណ៍កើតឡើងហើយ បើភិក្ខុទាំងពីររូប ដែលជាសត្រូវនឹង គ្នាមកដល់ សង្ឃត្រូវឲ្យលោកទាំងពីររូប (នោះ) ប្រាប់រឿងរ៉ាវ លុះឲ្យលោក ទាំងពីរ រូបប្រាប់រឿងរ៉ាវហើយ សង្ឃត្រូវស្តាប់ពាក្យប្តេជ្ញារបស់ភិក្ខុទាំងពីរ (នោះ) លុះស្តាប់ពាក្យ ប្តេជ្ញារបស់ពួកភិក្ខុទាំងពីររូប (នោះ) ហើយ សង្ឃត្រូវប្រាប់លោកទាំងពីររូប (នោះ) ថា កាលបើអធិករណ៍នេះ យើងបានរម្ងាប់រួចហើយ លោកទាំងពីររូប នឹងត្រេកអរ (ឬទេ) បើភិក្ខុទាំងពីររូបពោលថា យើងទាំងពីររូបនឹងទទួលត្រេកអរ សង្ឃត្រូវទទួលអធិករណ៍ នោះចុះ។ បើបរិសទ្យជាពួក ក្រាស់ដោយអលជ្ជី សង្ឃត្រូវរម្ងាប់អធិករណ៍នោះ ដោយឧព្វាហិកា គឺត្រូវអបលោក ហើយសឹមសន្មត ឬសន្មតដោយទុតិយកម្មវាចា។ បើបរិសទ្យជាពួក ក្រាស់ដោយល្ងង់ សង្ឃត្រូវស្វែងរកវិន័យធរ។ អធិករណ៍នោះ តែងរម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា សង្ឃត្រូវរម្ងាប់អធិករណ៍នោះ តាមទំនងនោះចុះ។

 

[៤៤៧] ភិក្ខុត្រូវស្គាល់វត្ថុ ត្រូវស្គាល់គោត្រ ត្រូវស្គាល់នាម ត្រូវស្គាល់អាបត្តិ។ ត្រង់ពាក្យថា មេថុនធម្ម បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា បារាជិក បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា អទិន្នាទាន បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា បារាជិក បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា មនុស្សវិគ្គហៈ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា បារាជិក បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ឧត្តរិមនុស្សធម្ម បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា បារាជិក បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា សុក្កវិសដ្ឋិ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា កាយសំសគ្គៈ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ទុដ្ឋុល្លវាចៈ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា អត្តកាមៈ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា សញ្ចរិត្តៈ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍គេមកដោយខ្លួនឯង បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុឲ្យគេធ្វើកុដិធំ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្តិបារាជិក មិនមានមូល បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុអាស្រ័យនូវគ្រឿងអាងបន្តិចបន្តួចនៃអធិករណ៍ ជាចំណែក ដទៃ ឲ្យជាលេស ហើយចោទភិក្ខុផងគ្នា ដោយអាបត្តិបារាជិក បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុបំបែកសង្ឃ សង្ឃបានសូត្រសមនុភាសនវិធី ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (ទិដ្ឋិអាក្រក់នោះ)ចេញ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ពួកភិក្ខុជាអ្នកប្រព្រឹត្តតាមភិក្ខុអ្នកបំបែកសង្ឃ សង្ឃបានសូត្រសមនុភាសនវិធី ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (ទិដ្ឋិអាក្រក់នោះ) ចេញ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុដែលគេប្រដៅបានដោយក្រ សង្ឃបានសូត្រសម នុភាសនវិធី ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (ទិដ្ឋិអាក្រក់នោះ)ចេញ បាន ដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុអ្នកទ្រុស្តត្រកូល សង្ឃបានសូត្រសមនុភាសនវិធី ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (ទិដ្ឋិអាក្រក់នោះ)ចេញ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។បេ។ ត្រង់ពាក្យថា ភិក្ខុអាស្រ័យ សេចក្តីមិនអើពើ បន្ទោបង់ឧច្ចារៈក្តី បស្សាវៈក្តី ស្តោះទឹកមាត់ក្តី ក្នុងទឹក បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា ទុក្កដ បានដល់នាមផង អាបត្តិផង។

 

ចប់ នវសង្គហវគ្គ ជាគំរប់៥។

 

ឧទ្ទាន គឺបញ្ជីរឿងនៃបញ្ចវគ្គនោះដូច្នេះ

 

[៤៤៨] (និយាយពីកម្ម៤យ៉ាង) គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ (និងវិបត្តិ៥យ៉ាង) គឺវត្ថុវិបត្តិ១ ញត្តិវិបត្តិ១ អនុស្សាវនវិបត្តិ១ សីមាវិបត្តិ១ បរិសវិបត្តិ១ (ឯវត្ថុវិបត្តិនោះ) គឺសង្ឃត្រូវធ្វើកម្មក្នុងទីចំពោះមុខ បែរជាធ្វើក្នុងទី កំបាំង មុខវិញ សង្ឃគួរសាកសួរ បែរជាមិនសាកសួរវិញ សង្ឃគួរធ្វើកម្មតាមប្តេជ្ញា បែរជាធ្វើមិន តាមពាក្យប្តេជ្ញាវិញ សង្ឃធ្វើកម្មដល់ភិក្ខុដែលគួរដល់សតិវិន័យ (ជាដើមញត្តិវិបត្តិនោះ) គឺសូត្រញត្តិមិនចេញឈ្មោះវត្ថុ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល១ មិនតាំងញត្តិ១ ឬតាំងញត្តិក្រោយកម្មវាចា១ (អនុស្សាវនវិបត្តិនោះ) គឺសូត្រមិនចេញ ឈ្មោះវត្ថុ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល១ ធ្វើអនុស្សាវនវិធីឲ្យខូច១ សូត្រក្នុងកាលមិនគួរ១ (សីមាវិបត្តិនោះ) គឺសីមាតូចពេក១ សីមាធំពេក១ សីមាមាននិមិត្តមិនតគ្នា១ យកស្រមោលជានិមិត្ត១ សីមាមិនមានអ្វីជានិមិត្ត១ ឈរខាងក្រៅសីមាសន្មត១ សន្មតសីមាក្នុងស្ទឹង១ សន្មតសីមាក្នុងសមុទ្រ១ សន្មតសីមាក្នុងជាតស្រះ១ ទំលាយសីមា ដោយសីមា១ គ្របសីមាដោយសីមា១ (បរិសវិបត្តិនោះ) គឺកម្មដែលសង្ឃធ្វើដោយចតុវគ្គក្តី បញ្ចវគ្គក្តី ទសវគ្គក្តី វីសតិវគ្គក្តី ភិក្ខុទាំងឡាយ ជាអ្នកគួរដល់កម្ម មិនបានមក ទាំងមិនបាននាំឆន្ទៈមក១ ភិក្ខុទាំងឡាយ ជាអ្នកគួរដល់កម្ម បានមកហើយ ទាំងឆន្ទៈរបស់ភិក្ខុដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ តែថាជាបុគ្គលដែលគួរដល់កម្ម១ អបលោកនកម្ម ដល់នូវឋានៈ៥ ញត្តិកម្ម ដល់នូវឋានៈ៩ ញត្តិទុតិយកម្ម ដល់នូវឋានៈ៧ ញត្តិចតុត្ថកម្ម ដល់នូវឋានៈ៧ ទ្រង់បញ្ញត្តដើម្បី សេចក្តីល្អដល់សង្ឃ ដើម្បីសេចក្តីសប្បាយដល់សង្ឃ ដើម្បីសង្កត់សង្កិនបុគ្គល ដែល ឥតខ្មាស ដើម្បីនៅសប្បាយ ដល់ពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់ ដើម្បីរារាំងនូវ អាសវធម៌ ដើម្បីឃាត់ហាមនូវអាសវធម៌ ដើម្បីរារាំងពៀរ ទោស ភ័យ អកុសលធម៌ ដើម្បីអនុគ្រោះដល់ពួកគ្រហស្ថ ដើម្បីផ្តាច់ផ្តិលនូវបក្ខពួកនៃបុគ្គល ដែលមានសេចក្តី ប្រាថ្នាលាមក ដើម្បីសេចក្តីជ្រះថ្លានៃពួកជន ដែលមិនទាន់ជ្រះថ្លា ដើម្បីធ្វើជនដែល ជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង ដើម្បីធ្វើព្រះសទ្ធម្មឲ្យឋិតឋេរ ដើម្បីអនុគ្រោះ ដល់ព្រះវិន័យ ទ្រង់បញ្ញត្តបាតិមោក្ខ បាតិមោក្ខុទ្ទេស ការបញ្ឈប់បាតិមោក្ខ បវារណា ការបញ្ឈប់នូវបវារណា តជ្ជនីយកម្ម និយស្សកម្ម បព្វាជនីយកម្ម បដិសារណីយកម្ម ឧក្ខេបនីយកម្ម ការឲ្យបរិវាស មូលាយប្បដិកស្សនៈ គឺការទាញភិក្ខុមកដាក់ក្នុងមូលាបត្តិ ការឲ្យមានត្ត អព្ភានកម្ម ឱសារណាកម្ម និស្សារណាកម្ម ឧបសម្បទាកម្ម អបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កាលសិក្ខាបទ ដែលអ្នកណាមួយ មិនទាន់ បញ្ញត្តទុក ព្រះអង្គ ទ្រង់បញ្ញត្តឡើង សិក្ខាបទដែលព្រះអង្គបញ្ញត្តហើយ ទ្រង់បញ្ញត្តថែម ទៀត ទ្រង់បញ្ញត្តសម្មុខាវិន័យ សតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា តិណវត្ថារកៈ សង្គហៈ៩យ៉ាង គឺវត្ថុសង្គហៈ វិបត្តិសង្គហៈ អាបត្តិ សង្គហៈ និទានសង្គហៈ បុគ្គលសង្គហៈ ខន្ធសង្គហៈ សមុដ្ឋានសង្គហៈ អធិករណសង្គហៈ សមថសង្គហៈ (ម្យ៉ាងទៀត) ភិក្ខុត្រូវស្គាល់នាម១ ត្រូវស្គាល់អាបត្តិ១។ ចប់ បរិវារៈតែប៉ុណ្ណេះ។ បរិយោសានគាថា

 

[៤៤៩] មហាអ្នកប្រាជ្ញមាននាមថា ទីបៈ ជាអ្នកទ្រទ្រង់សុតៈ គឺព្រះត្រៃបិដក មានប្រាជ្ញា ជាគ្រឿងពិចារណា បានសាកសួរផ្លូវនៃអាចារ្យជាន់ដើម ក្នុងបាលីបទេស នោះៗ ហើយគិតឲ្យចារិកសេចក្តីពិស្តារ និងសង្ខេបនេះ ដែលជាហេតុនាំមកឲ្យ បានសេចក្តីស្រួលងាយ ដល់ពួកសិស្សានុសិស្ស ទុកក្នុងមជ្ឈិមបទេស តាមផ្លូវ ស្វាធ្យាយ។ វត្ថុណា ដែលបានពោលថា បរិវារៈ ដូច្នេះ វត្ថុទាំងអស់នោះ ប្រកបដោយ លក្ខណៈ កាលបើព្រះសទ្ធម្មដែលព្រះពុទ្ធបញ្ញត្តនូវអត្ថដ៏សមគួរ តាមអត្ថហើយ ទ្រង់ បញ្ញត្តនូវធម៌ដ៏សមគួរ តាមធម៌ហើយ តែងចោមរោមអមសាសនា ដូចសាគរដែល ព័ទ្ធជុំវិញជម្ពូទ្វីប។ កាលបើកុលបុត្រមិនចេះបរិវារៈហើយ នឹងចេះវិនិច្ឆ័យធម៌អាថ៌ដូច ម្តេចកើត។ សេចក្តីសង្ស័យអំពីវិបត្តិក្តី វត្ថុក្តី បញ្ញត្តិក្តី អនុប្បញ្ញត្តិក្តី បុគ្គលក្តី ឯកតោបញ្ញត្តិក្តី ឧភតោបញ្ញត្តិក្តី លោកវជ្ជៈក្តី បណ្ណត្តិវជ្ជៈក្តី កើតឡើងដល់កុលបុត្រណា កុលបុត្រនោះ នឹងកាត់សេចក្តីសង្ស័យបានដោយបរិវារៈ ស្តេចចក្រដែលល្អ រុងរឿង ក្នុងកណ្តាលទីប្រជុំមហាសេនា កេសររាជសីហ៍ល្អរុងរឿង ក្នុងកណ្តាលហ្វូងម្រឹគ ព្រះអាទិត្យមានរស្មីភ្លឺច្បាស់ (ល្អរុងរឿងលើអាកាស) ព្រះចន្ទល្អរុងរឿងក្នុងកណ្តាល ពពួកផ្កាយ ព្រហ្មជានាយក តែងល្អរុងរឿងក្នុងកណ្តាលពួកនៃព្រហ្មជាបរិសទ្យ យ៉ាង ណាមិញ ព្រះសទ្ធម្ម និងព្រះវិន័យ ក៏ល្អរុងរឿង ដោយបរិវារៈ យ៉ាងនោះដែរ។

 

 


ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ