សីល៥ និងកល្យាណធម៌៥យ៉ាង
ពាក់ព័ន្ធនឹងការកើតឡើងនៃមនុស្ស-សត្វក្នុងលោកនេះ សាសនាភាគច្រើនបានអះអាងថា ព្រះ ឬ អាទិទេព របស់ខ្លួនជាអ្នកបង្ក និងបង្កើតភ
ពផែនដី មនុស្ស-សត្វ និង អ្វីៗទាំង អស់ នៅលើភពផែនដី។ ចំណែកព្រះពុទ្ធសាសនា មានលក្ខណៈខុសពីសាសនាទាំងឡាយ ដោយ មិនគ្រាន់តែមិនបានទទួលស្គាល់ថា ព្រះ ឬអាទិទេពជាអ្នកធ្វើបែបនោះទេ ថែមទាំងបដិសេធ ហើយអះអាងថា ពិភពលោក មនុស្ស-សត្វ និងអ្វីៗទាំងអស់ក្នុងលោកនេះ កើតឡើង ដោយ ហេតុ និង បច្ច័យផេ្សងៗបូកបញ្ចូលគ្នា។ ពេលនេះយើងនឹងលើកយកការបង្កើតមនុស្ស-សត្វ និងលទ្ធផល ដែលមនុស្ស-សត្វទទួលបាននៅក្នុងលោក ហើយមិនបានលើកយកការកកើត ពីអ្វីផេ្សងទៀតមកពិភាក្សាឡើយ ព្រះពុទ្ធសាសនាបានសំដែងទុកមកថា ធម៌ដែលបង្កើត អោយមានជីវិតមនុស្ស-សត្វក្នុងលោកមាន5យ៉ាង :
1-អវិជ្ជា បានដល់មហាភូតរូបទាំង4
គឺ ដី ទឹក ភ្លើង ខ្យល់
2-តណ្ហា បានដល់សេចក្តីប្រាថ្នា
ឬការសេពកាមគុណ
3-ឧបាទាន បានដល់ការប្រកាន់យកនូវខន្ធទាំង5
ឬភព កនែ្លងដែលសត្វកើត
4-កម្ម បានដល់អំពើល្អ
ឬអាក្រក់ដែលសត្វបានធ្វើ
5-អាហារ ចំណីដែលមនុស្ស
សត្វបរិភោគ។
កាលបើមានធម៌ទាំង5យ៉ាងនេះកើតឡើងហើយ
មនុស្ស សត្វនឹងអាចកើតមានជីវិតនៅក្នុង លោកនេះបាន។ នេះគឺជាសង្ខារធម៌
ពោលគឺច្បាប់ធម្មជាតិ ដែលបង្កើតអោយមាន និងបែង ចែកមនុស្សសត្វអោយមានខ្ពស់ទាបមានក្រល្អអាក្រក់សុខនិងទុក្ខ
។ល។ ទៅតាមកម្មជាគោល ឬជាបច្ច័យដែលសត្វបានធ្វើទុកមកខុសៗគ្នា ។
អកុសលកម្មបានបង្កើតជីវិតមកត្រឹម :
–មច្ឆាជាតិ រស់នៅក្នុងទនេ្ល បឹងបួរ
សមុទ្ទ សាគរដែលមានឧបករណ៍គឺ : ដី ទឹក លំហរអាកាស រុក្ខជាតិ ខ្យល់អុកស៊ីហ្សែន
និងជម្រកសម្រាប់ត្រី ។ល។ ជាគឿ្រងអាស្រ័យ។
–បក្សីជាតិ រស់នៅតាមធម្មជាតិរបស់វាបានព្រោះមានឧបករណ៍គឺ
: ដី ទឹក លំហ អាកាសរុក្ខជាតិខ្យល់អុកស៊ីហែ្សនចំណីអាហារជម្រកនិងស្លាបរបស់វា ។ល។ ជាគឿ្រងអាស្រ័យ។ កុសលកម្មបានបង្កើត ជីវិតមកខ្ពង់ខ្ពស់គឺ
:
–មនុស្សជាតិ អាចរស់បានព្រោះមានឧបករណ៍
: ដី ទឹក ភ្លើង ខ្យល់ ចំណីអាហារសំលៀកបំពាក់ ទីជម្រក ឬគេហដ្ឋាន ថ្នាំព្យាបាលរោគ
សីតុណ្ហភាពគ្រប់គ្រាន់ ធម៌ ឬច្បាប់ សាសនា សង្គម និង ភាសា ។ល។
លើសពីនេះទៀត
មនុស្សត្រូវមានទំនៀមទំលាប់ ប្រពៃណី សាសនា អក្សរសាស្រ្ត ការប្រកបមុខរបរទទួលទាន
ការសិក្សារៀនសូត្រ សិទ្ធិសេរីភាព និងការគោរព ច្បាប់ ។ល។
ជាគឿ្រងអាស្រ័យ។
តាំងពីបុរាណកាលមកបច្ចប្បន្នកាល
និងរហូតទៅអនាគតកាលខាងមុខទៀត បំណងរបស់បុគ្គលគ្រប់រូបដែលចង់បានដូចគ្នាគឺ :
សេចក្តីសុខ សេចក្តីចម្រើន សន្តិភាព កិត្តិយស នាមឈ្មោះ សេចក្តីថៃ្លថ្នូរ
និងការសរសើរ ( លាភ , យស , សុខ និងសរសើរ ) ។ល។
ប៉ុនែ្តបំណងប្រាថ្នារួមរបស់បុគ្គលទាំងអស់នោះ មិនអាចកើតឡើងដោយ ឯកឯង ឬដោយព្រះ
អាទិទេពណាមួយជាអ្នកបណ្តាល ឬនាំយកមកអោយឡើយ គឺត្រូវកើតចេញអំពីកម្ម
ជាហេតុគឺអំពើដែលបុគ្គលទាំងអស់គ្នាបានធ្វើទុកពីខាងដើមនិងពេលបច្ចុប្បន្ននោះឯង។
បើយើងធ្វើអំពើល្អ នឹងបានផលល្អ បើធ្វើអំពើអាក្រក់ នឹងបានផលអាក្រក់ (ពេលខ្លះធ្វើអោយ គេឃើញថា
ទង្វើអាក្រក់ បែរជាបានផលល្អ ហើយទង្វើល្អ បែរជាបានផលអាក្រក់ ទៅវិញជាដើម។
ប្រការនេះ ជនជាសប្បុរសគប្បី សិក្សាអោយបានស៊ីជំរៅ ចំពោះទស្សនៈ
កម្ម-ផលនេះនៅក្នុងសៀវភៅឈ្មោះ ជំនួយសត្តិ របស់អគ្គបណ្ឌិត ប៊ុត សាវង្ស។
ដូចេ្នះ ដើម្បីអោយសត្វលោកបានទទួលផលល្អ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់អោយ យើងទាំងអស់គ្នា
(មិនថាជាពុទ្ធសាសនិក ឬ មិនមែនជាពុទ្ធសាសនិក ) ខិតខំរក្សាសីលទាំង5គឺ :
1-មិនត្រូវសំលាប់សត្វ
បំបាត់ជីវិតមនុស្ស-សត្វដទៃ
2-មិនត្រូវកាន់យកទ្រព្យរបស់អ្នកដទៃ
ដែលគេមិនបានអោយដោយកាយ ឬដោយវាចា ឬកឹបកេង ទ្រព្យអ្នកដទៃ
3-មិនត្រូវសេពកាមគុណចំពោះបុរសស្រ្តីដែលមានម្ចាស់ហួងហែងរក្សា
4-មិនត្រូវនិយាយកុហក
ភូតភរ ឆបោកអ្នកដទៃ
5-មិនត្រូវសេព ផឹក ហិត
ជក់ គឿ្រងញៀនស្រវឹងគ្រប់ប្រភេទ
សីលទាំង5យ៉ាងនេះ
គឺជានាវាសម្រាប់សត្វលោកជិះឆ្លងសមុទ្ទសាគរ គឺវាលវដ្តសង្សារ
អោយរួចផុតពីការលិចលង់ក្នុងទឹក
និងសត្វសាហាវមានក្រពើ ឆ្លាម ជាដើម។
–ការមិនសំលាប់ជីវិតបុគ្គលដទៃ
ធ្វើអោយសង្គមសុខសាន្ត
–ការមិនលួចប្លន់
កេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃ ធ្វើអោយសង្គមមនុស្សមានទំនុកចិត្តគ្នា។
–ការមិនសេពកាមគុណចំពោះបុរសស្រ្តី
ដែលមានម្ចាស់ហួងហែងរក្សា ឈ្មោះថាធ្វើអោយសង្គមមនុស្ស មានសុភមង្គលក្នុងគ្រួសារ
លុបបំបាត់ការជួញដូរមនុស្ស ចាប់រំលោភ អំពើហឹង្សា ឬការជះទឹកអាស៊ីដដាក់គ្នា ។ល។
–ការមិននិយាយកុហកធ្វើអោយសង្គមមនុស្សមានទំនុកចិត្ត
និង មានជំនឿចំពោះគ្នានឹងគ្នា ហើយមានចិត្តស្មោះត្រង់។
–ការមិនសេពគឿ្រងញៀនស្រវឹងឈ្មោះថា
លុបបំបាត់ចោល ការជួញដូរគឿ្រងញៀនគ្រប់ប្រភេទ ធ្វើអោយមនុស្សមានបញ្ញា
មានការយល់ត្រូវ និងគោរពគ្នាទៅវិញទៅ មកនៅ ក្នុងសង្គម។អ្នកមានសីលបៀ្របដូចជា រថយន្ត
ឬទោចក្រយានយន្ត ដែលយើងទិញហើយ មានពន្ធត្រឹមត្រូវ មានស្លាកលេខ មានកញ្ចក់
មានពាក់មួកសុវត្ថិភាព ចេះគោរពច្បាប់ ចរាចរណ៍ត្រឹមត្រូវទាំងអស់នោះ ធ្វើអោយយើងអាច
បើកបរធ្វើចរាចរនៅក្នុងទីក្រុង ដោយមិនមាននគរបាលណាមកឆាឆៅបានឡើយ។
សីលទាំង5នេះអាចកើតឡើងបានដោយអាស្រ័យលើកល្យាណធម៌ទាំង5យ៉ាងគឺ
:
1-ទើបមិនសំលាប់សត្វដទៃ (
មានមេត្តា )
2-មានការចិញ្ចឹមជីវិតដោយប្រពៃ
ទើបមិនលួចប្លន់ កេងប្រវ័ញ្ជ ប្រព្រឹត្តសំណូក សូកប៉ាន់ ( សម្មាអាជីវោ )
3-មានការត្រេកអរតែចំពោះភរិយា
ស្វាមីរបស់ខ្លួនទើបមិនប្រព្រឹត្តខុសក្នុងកាម (សទារសន្តោស)
4-មានការនិយាយពិត
ទៀងត្រង់ ទើបមិនកុហក ( សច្ចៈ )
5-មានការមិនប្រមាថ
ទើបមិនផឹកទឹកស្រវឹង នាំមកនូវបញ្ញា ( អប្បមាទៈ ) ។
សរុបសេចក្តីមក
សីលទាំង5នេះ អាចជួយអោយសង្គមមនុស្សមានសុខសន្តិភាព វឌ្ឍនភាព ការគោរពសិទ្ធិ
មានទំនុកចិត្ត មានក្តីសង្ឃឹម និង មានជំនឿចំពោះគ្នា នឹង គ្នាតរៀងទៅ៕