Hiển thị các bài đăng có nhãn កល្យាណធម៌ ៥ យ៉ាង. Hiển thị tất cả bài đăng
Hiển thị các bài đăng có nhãn កល្យាណធម៌ ៥ យ៉ាង. Hiển thị tất cả bài đăng

Thứ Tư, tháng 9 30, 2020

              សីល៥ និងកល្យាណធម៌៥យ៉ាង

          ពាក់ព័ន្ធនឹងការកើតឡើងនៃមនុស្ស-សត្វក្នុងលោកនេះ សាសនាភាគច្រើន​បានអះអាង​ថា ព្រះ ឬ អាទិទេព របស់ខ្លួនជាអ្នកបង្ក និងបង្កើតភ


ពផែនដី មនុស្ស-សត្វ និង អ្វីៗទាំង អស់ នៅលើភពផែនដី។  ចំណែកព្រះពុទ្ធសាសនា មានលក្ខណៈខុសពី​សាសនាទាំងឡាយ ដោយ មិនគ្រាន់តែ​មិនបានទទួលស្គាល់ថា ព្រះ ឬអាទិទេពជាអ្នកធ្វើបែបនោះទេ ថែមទាំងបដិសេធ ហើយអះអាងថា ពិភពលោក មនុស្ស-សត្វ និងអ្វីៗទាំងអស់ក្នុងលោកនេះ កើតឡើង ដោយ ហេតុ និង បច្ច័យផេ្សងៗបូកបញ្ចូលគ្នា។  ពេលនេះយើងនឹងលើកយកការបង្កើតមនុស្ស-សត្វ និងលទ្ធផល ដែលមនុស្ស-សត្វទទួលបាននៅក្នុងលោក ហើយមិនបានលើកយក​ការកកើត ពីអ្វីផេ្សងទៀត​មកពិភាក្សាឡើយ  ព្រះពុទ្ធសាសនាបានសំដែងទុកមកថា    ធម៌‌ដែលបង្កើត អោយមានជីវិតមនុស្ស-សត្វក្នុងលោកមាន5យ៉ាង :

           1-អវិជ្ជា បានដល់មហាភូតរូបទាំង4 គឺ ដី ទឹក ភ្លើង ខ្យល់

2-តណ្ហា បានដល់សេចក្តីប្រាថ្នា ឬការសេពកាមគុណ

3-ឧបាទាន បានដល់ការប្រកាន់យកនូវខន្ធទាំង5 ឬភព កនែ្លងដែលសត្វកើត

4-កម្ម បានដល់អំពើល្អ ឬអាក្រក់ដែលសត្វបានធ្វើ

5-អាហារ ចំណីដែលមនុស្ស សត្វបរិភោគ។

កាលបើមានធម៌‌ទាំង5យ៉ាងនេះកើតឡើងហើយ មនុស្ស សត្វនឹងអាចកើតមានជីវិត​នៅក្នុង លោកនេះ​បាន។  នេះគឺជាសង្ខារធម៌‌ ពោលគឺច្បាប់ធម្មជាតិ ដែលបង្កើតអោយមាន និងបែង ចែកមនុស្សសត្វអោយមានខ្ពស់ទាបមានក្រល្អអាក្រក់សុខនិងទុក្ខ  ។ល។   ទៅតាមកម្មជាគោល ឬជាបច្ច័យដែលសត្វបានធ្វើទុកមកខុសៗគ្នា  ។

អកុសលកម្មបានបង្កើតជីវិតមកត្រឹម :

–មច្ឆាជាតិ រស់នៅក្នុងទនេ្ល បឹងបួរ សមុទ្ទ សាគរដែលមានឧបករណ៍គឺ : ដី ទឹក លំហរអាកាស រុក្ខជាតិ ខ្យល់អុកស៊ីហ្សែន និងជម្រកសម្រាប់ត្រី  ។ល។  ជាគឿ្រងអាស្រ័យ។

–បក្សីជាតិ រស់នៅតាមធម្មជាតិរបស់វាបានព្រោះមានឧបករណ៍គឺ : ដី ទឹក លំហ អាកាសរុក្ខជាតិខ្យល់អុកស៊ីហែ្សនចំណីអាហារជម្រកនិងស្លាបរបស់វា      ។ល។  ជាគឿ្រងអាស្រ័យ។ កុសលកម្មបានបង្កើត ជីវិតមកខ្ពង់ខ្ពស់គឺ :

–មនុស្សជាតិ អាចរស់បានព្រោះមានឧបករណ៍ : ដី ទឹក ភ្លើង ខ្យល់ ចំណីអាហារ​សំលៀកបំពាក់ ទីជម្រក ឬគេហដ្ឋាន ថ្នាំព្យាបាលរោគ សីតុណ្ហភាពគ្រប់គ្រាន់ ធម៌‌ ឬច្បាប់ សាសនា សង្គម និង ភាសា  ។ល។

លើសពីនេះទៀត មនុស្សត្រូវមានទំនៀមទំលាប់ ប្រពៃណី សាសនា អក្សរសាស្រ្ត ការប្រកបមុខរបរទទួលទាន ការសិក្សារៀនសូត្រ សិទ្ធិសេរីភាព និងការគោរព ច្បាប់  ។ល។  ជាគឿ្រងអាស្រ័យ។

តាំងពីបុរាណកាលមកបច្ចប្បន្នកាល និងរហូតទៅអនាគតកាលខាងមុខទៀត បំណងរបស់​បុគ្គលគ្រប់រូបដែលចង់បានដូចគ្នាគឺ : សេចក្តីសុខ សេចក្តីចម្រើន សន្តិភាព កិត្តិយស នាមឈ្មោះ សេចក្តីថៃ្លថ្នូរ និងការសរសើរ ( លាភ , យស , សុខ និងសរសើរ )  ។ល។  ប៉ុនែ្ត​បំណងប្រាថ្នារួមរបស់បុគ្គលទាំងអស់នោះ មិនអាចកើតឡើងដោយ ឯកឯង ឬដោយព្រះ អាទិទេពណាមួយជាអ្នកបណ្តាល ឬនាំយកមកអោយឡើយ  គឺត្រូវកើតចេញអំពីកម្ម ជាហេតុ​គឺអំពើដែលបុគ្គលទាំងអស់គ្នាបានធ្វើទុកពីខាងដើមនិងពេលបច្ចុប្បន្ននោះឯង។   បើយើងធ្វើអំពើល្អ នឹងបានផលល្អ បើធ្វើអំពើអាក្រក់ នឹងបានផលអាក្រក់ (ពេលខ្លះធ្វើអោយ គេឃើញថា ទង្វើអាក្រក់ បែរជាបានផលល្អ ហើយទង្វើល្អ បែរជាបានផលអាក្រក់ ទៅវិញជាដើម។  ប្រការនេះ ជនជាសប្បុរសគប្បី សិក្សាអោយបានស៊ីជំរៅ ចំពោះទស្សនៈ កម្ម-ផលនេះនៅក្នុងសៀវភៅឈ្មោះ ជំនួយសត្តិ របស់អគ្គបណ្ឌិត ប៊ុត សាវង្ស។   ដូចេ្នះ ដើម្បីអោយសត្វលោកបានទទួលផលល្អ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់អោយ យើងទាំងអស់គ្នា (មិនថាជាពុទ្ធសាសនិក ឬ មិនមែនជាពុទ្ធសាសនិក ) ខិតខំរក្សាសីលទាំង5គឺ :

1-មិនត្រូវសំលាប់សត្វ បំបាត់ជីវិតមនុស្ស-សត្វដទៃ

2-មិនត្រូវកាន់យកទ្រព្យរបស់អ្នកដទៃ ដែលគេមិនបានអោយដោយកាយ ឬដោយ​វាចា ឬកឹបកេង ទ្រព្យអ្នកដទៃ

3-មិនត្រូវសេពកាមគុណចំពោះបុរសស្រ្តីដែលមានម្ចាស់ហួងហែងរក្សា

4-មិនត្រូវនិយាយកុហក ភូតភរ ឆបោកអ្នកដទៃ

5-មិនត្រូវសេព ផឹក ហិត ជក់ គឿ្រងញៀនស្រវឹងគ្រប់ប្រភេទ

សីលទាំង5យ៉ាងនេះ គឺជានាវាសម្រាប់សត្វលោកជិះឆ្លងសមុទ្ទសាគរ គឺវាលវដ្តសង្សារ អោយរួចផុតពីការលិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លង់ក្នុងទឹក និងសត្វសាហាវមានក្រពើ ឆ្លាម ជាដើម។

ការមិនសំលាប់ជីវិតបុគ្គលដទៃ ធ្វើអោយសង្គមសុខសាន្ត

ការមិនលួចប្លន់ កេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃ ធ្វើអោយសង្គមមនុស្ស​មានទំនុកចិត្តគ្នា។

ការមិនសេពកាមគុណចំពោះបុរសស្រ្តី​ ដែលមានម្ចាស់ហួងហែងរក្សា ឈ្មោះថា​ធ្វើ​អោយ​​សង្គមមនុស្ស មានសុភមង្គលក្នុងគ្រួសារ លុបបំបាត់ការជួញដូរមនុស្ស ចាប់រំលោភ អំពើហឹង្សា ឬការជះទឹកអាស៊ីដដាក់គ្នា  ។ល។

ការមិននិយាយកុហកធ្វើអោយសង្គមមនុស្សមានទំនុកចិត្ត និង មានជំនឿចំពោះគ្នា​នឹងគ្នា ហើយមានចិត្តស្មោះត្រង់។

ការមិនសេពគឿ្រងញៀនស្រវឹងឈ្មោះថា លុបបំបាត់ចោល​ ការជួញដូរ​គឿ្រងញៀន​គ្រប់ប្រភេទ ធ្វើអោយមនុស្សមានបញ្ញា មានការយល់ត្រូវ និងគោរពគ្នា​ទៅវិញទៅ មកនៅ ក្នុងសង្គម។អ្នកមានសីលបៀ្របដូចជា រថយន្ត ឬទោចក្រយានយន្ត​ ដែលយើងទិញហើយ មានពន្ធ​ត្រឹមត្រូវ មានស្លាកលេខ មានកញ្ចក់ មានពាក់មួកសុវត្ថិភាព ចេះគោរពច្បាប់ ចរាចរណ៍ត្រឹមត្រូវទាំងអស់នោះ ធ្វើអោយយើងអាច បើកបរ​ធ្វើចរាចរ​នៅក្នុងទីក្រុង ដោយមិនមាននគរបាលណាមកឆាឆៅបានឡើយ។

សីលទាំង5នេះអាចកើតឡើងបានដោយអាស្រ័យលើកល្យាណធម៌‌ទាំង5យ៉ាងគឺ :

1-ទើបមិនសំលាប់សត្វដទៃ ( មានមេត្តា )

2-មានការចិញ្ចឹមជីវិតដោយប្រពៃ ទើបមិនលួចប្លន់ កេងប្រវ័ញ្ជ ប្រព្រឹត្តសំណូក សូកប៉ាន់ ( សម្មាអាជីវោ )

3-មានការត្រេកអរតែចំពោះភរិយា ស្វាមីរបស់ខ្លួនទើបមិនប្រព្រឹត្តខុសក្នុងកាម (សទារសន្តោស)

4-មានការនិយាយពិត ទៀងត្រង់ ទើបមិនកុហក ( សច្ចៈ )

5-មានការមិនប្រមាថ ទើបមិនផឹកទឹកស្រវឹង នាំមកនូវបញ្ញា ( អប្បមាទៈ )

សរុបសេចក្តីមក សីលទាំង5នេះ អាចជួយអោយសង្គមមនុស្សមានសុខសន្តិភាព វឌ្ឍនភាព ការគោរពសិទ្ធិ មានទំនុកចិត្ត មានក្តីសង្ឃឹម និង មានជំនឿចំពោះគ្នា នឹង គ្នាតរៀងទៅ៕

 

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ