Thứ Hai, tháng 9 21, 2020


*******ព្យញ្ជនៈ៣៣តួ********


ចេះមកពីរៀន   មានមកពីរក


***២១-កញ្ញា-២០២០



































#មកស្គាល់ព្រះវីរៈសមណ៥រូប

ដែលតស៊ូទាំងចិត្តកាយដើម្បីវប្បធម៌ 

អក្សរសាស្ត្រ ដែនដីកម្ពុជាទាំងអស់គ្នា។

មកស្គាល់ព្រះវីរៈសមណ៥រូប

ដែលតស៊ូទាំងចិត្តកាយដើម្បីវប្បធម៌

 អក្សរសាស្ត្រ ដែនដីកម្ពុជាទាំងអស់គ្នា។







Year 1 Dharma Lesson 7 មហាកុសលចិត្ត ៨ ដួង by Venerable Aoeng Bunthoeun



ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ

មហាកុសលចិត្ត៨ដួង


លោភមូលចិត្ត៨ដួង៖



១-សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ 

ក-ឧច្ឆេទទិដ្ឋិ សេចក្តីឃើញថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត

ខ-សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មកកើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។

 

២-សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹកនា(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។

 

៣-សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារគឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។

 

៤-សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ

គឺមានបុគ្គលមកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្លួនឯង)។

 

៥-ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមាន

បុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។

 

៦-ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការ ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្លួនឯង)។

 

៧-ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។

 

៨-ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្លួនឯង)។


បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...