វីថិចិត្ត -
ញាណតៗគ្នា
វីថិចិត្ត -
ញាណតៗគ្នា
តាមគម្ពីរព្រះអភិធម្ម
វីថិចិត្តCitta-Vithi
មានន័យថា ខ្សែច្រវ៉ាក់នៃចិត្ត ឬការដឹងតៗគ្នានៃចិត្ត
ដែលកើតឡើង កាលណាមានអារម្មណ៍មួយ ចូលមកក្នុងទ្វារវិញ្ញាណ
ជាកិច្ចឲ្យស្គាល់នូវអារម្មណ៍នោះ ។
ដូចគ្នានឹងផ្លូវថ្នល់
ដែលកាត់តាមភូមិនានា ឥតមានរំលងភូមិណាមួយ ឬក៏ផ្លាស់ប្តូរលំដាប់រៀង
ឯចិត្តក៏កើតឡើងម្តងមួយ បន្តបន្ទាប់គ្នា រៀងតាមលំដាប់ ដែលចិត្តត្រូវកើត
ត្រឹមត្រូវតាម ចិត្តនិយាម (ច្បាប់របស់ចិត្ត) ។
អាយុរបស់ចិត្ត
ចិត្តកើតនិងរលត់ក្នុងមនុស្ស
ដោយល្បឿនញាប់ដ៏ក្រៃលែង គឺលើស១លានលានដង (១,០០០,០០០,០០០,០០០)
ក្នុង១ប៉ប្រិចភ្នែក ហើយភ្នែកប៉ប្រិចប្រមាណ ២៥០ដង ក្នុង១វិនាទី ។
ដូច្នេះអាយុរបស់ចិត្តមួយ មានប្រមាណ១ភាគ១លានលាន នៃវិនាទី ។
អាយុរបស់ចិត្ត
ឬរយៈកាលរបស់ចិត្ត អាចវាស់បាន ជា៣ខណៈ ក្នុងការកើតហើយរលត់នៃចិត្ត ។
ខណៈ៣នោះគឺៈ
១- ឧប្បាទ ខណៈនៃការកើត
២-
ថីតិ ខណៈនៃការតាំងនៅ
៣-
ភង្គៈ ខណៈនៃការរលាយ
ខណៈដ៏ខ្លីទាំង៣នេះ ស្មើនឹង១រយៈចិត្ត ហៅថា ខណៈចិត្ត ។ ដូច្នេះអាយុរបស់ចិត្ត ស្មើនឹង១ខណៈចិត្ត
ដែលមានខណៈខ្លី៣ គឺឧប្បាទ១ ថីតិ១ និងភង្គៈ១ ។
រយៈពេល១ខណៈចិត្ត
ពិបាកនឹងបញ្ជាក់ដោយ របៀបវិទ្យាសាស្រ្តណាស់ ប៉ុន្តែយើងដឹងដោយការពិសោធន៍ថា
អាចសុបិននិមិត្ត ឃើញរបស់ឬហេតុផ្សេងៗ ជាច្រើនក្នុង១ វិនាទី ។
អាយុរបស់រូប
អាយុរបស់រូប
ស្មើនឹងអាយុរបស់ចិត្ត ១៧ដង ឬ១៧ខណៈចិត្ត ឬ៥១ខណៈខ្លីរបស់ចិត្ត (១៧ X ៣ =
៥១) ។
ដូច្នេះរូបក៏កើតនិងរលាយ
យ៉ាងញាប់ក្រៃលែង ជាង៥៨ពាន់លានដង ក្នុង១វិនាទី ។ ភាពខុសគ្នារវាងចិត្តនិងរូបគឺ
ចិត្តកើតនិងរលាយ ម្តងមួយបន្តបន្ទាប់គ្នា ឯរូបវិញកើតព្រមគ្នារាប់ពាន់
ក្នុងខណៈដ៏ខ្លី ហើយចេះតែបន្តការកើត ឥតឈប់ឈរ ១៧ខណៈចិត្តរលាយម្តង ។
រូបអាចកើនចំនួនច្រើនឡើង ដែលភ្នែករបស់យើង អាចមើលឃើញបាន ចំណែកឯការហូរនៃចិត្ត
យើងពុំអាចមើលឃើញឡើយ ។
វិញ្ញាណ៦យ៉ាង
វិញ្ញាណចិត្ត
អាចចាត់ថ្នាក់ ទៅតាមទ្វារវិញ្ញាណ៦ និងអាយតនៈ៦ (វត្ថុ) ដូចតទៅៈ
១.
ចក្ខុវិញ្ញាណ វិញ្ញាណភ្នែក២
២.
សោតវិញ្ញាណ វិញ្ញាណត្រចៀក២
៣.
ឃានវិញ្ញាណ វិញ្ញាណច្រមុះ២
៤.
ជីវ្ហាវិញ្ញាណ វិញ្ញាណអណ្តាត២
៥.
កាយវិញ្ញាណ វិញ្ញាណកាយ២
៦.
មនោវិញ្ញាណ វិញ្ញាណចិត្ត៧៩ ។
សូមកត់សំគាល់ថា ចក្ខុវិញ្ញាណកើតនៅចក្ខុទ្វារ អាស្រ័យនឹងអាយតនៈភ្នែក
ដូច្នេះជាដើម ។ វិញ្ញាណរបស់ចិត្ត កើតនៅមនោទ្វារ អាស្រ័យនឹងហទយៈវត្ថុ ក្នុងបេះដូង ។
ចំពោះវិញ្ញាណ៥ដំបូង វិញ្ញាណនិមួយៗ មានផស្សៈ (ការដែលអារម្មណ៍មកប៉ះ) ២យ៉ាង ចំណែកឯមនោវិញ្ញាណវិញ
មានចិត្ត៧៩យ៉ាង ។
មនោ
មៈ- បា. ; សំ. ( ន. ) (< មន; មនស៑) ចិត្ត ។ មនោគតិ ដំណើររបស់ចិត្ត, ដំណើរប្រព្រឹត្តទៅនៃចិត្ត; សេចក្ដីប្រាថ្នា, បំណង, ដំណើរដែលចិត្តគ្មាននឹកសោះ ស្រាប់តែបណ្ដាលឲ្យឃើញជាផ្នូល ។ មនោទ្វារ ទ្វារចិត្ត, ផ្លូវចិត្ត ។
វីថិ៦យ៉ាង
វីថិ ឬការកើតរលត់តៗគ្នា នៃការដឹងដោយវិញ្ញាណ ដូចជាខ្សែច្រវ៉ាក់
(ចិត្ត១កើតឡើង ហើយរលាយទៅវិញ កាលណាចិត្ត១ទៀត កើតបន្ត គ្មានចិត្ត២នៅជាមួយគ្នាទេ)
ចែកចេញជា៦ក្រុម ហើយអាចមានឈ្មោះ ទៅតាមទ្វារ៦ក៏បាន ឬតាមវិញ្ញាណ៦ក៏បាន ដូចតទៅៈ
១-
ចក្ខុទ្វារវីថិ = ចក្ខុវិញ្ញាណវីថិ
គឺវីថិចិត្ត
ដែលទាក់ទងជាមួយនឹង ចក្ខុទ្វារ ឬជាមួយ ចក្ខុវិញ្ញាណ ។
២- សោតទ្វារវីថិ = សោតវិញ្ញាណវីថិ
គឺវីថិចិត្ត
ដែលទាក់ទងជាមួយនឹង សោតទ្វារ ឬជាមួយ សោតវិញ្ញាណ ។
៣-
ឃានទ្វារវីថិ = ឃានវិញ្ញាណវីថិ
គឺវីថិចិត្ត
ដែលទាក់ទងជាមួយនឹង ឃានទ្វារ ឬជាមួយ ឃានវិញ្ញាណ ។
៤-
ជីវ្ហាទ្វារវីថិ = ជីវ្ហាវិញ្ញាណវីថិ
គឺវីថិចិត្ត
ដែលទាក់ទងជាមួយនឹង ជីវ្ហាទ្វារ ឬជាមួយ ជីវ្ហាវិញ្ញាណ ។
៥-
កាយទ្វារវីថិ = កាយវិញ្ញាណវីថិ
គឺវីថិចិត្ត
ដែលទាក់ទងជាមួយនឹង កាយទ្វារ ឬជាមួយ កាយវិញ្ញាណ ។
៦-
មនោទ្វារវីថិ = មនោវិញ្ញាណវីថិ
គឺវីថិចិត្ត
ដែលទាក់ទងជាមួយនឹង មនោទ្វារ ឬជាមួយ មនោវិញ្ញាណ ។
ហេតុសម្រាប់ឲ្យកើតវីថិ
១-
ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត ចក្ខុទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ
ក- ចក្ខុបសាទ (ទ្វារភ្នែក) ត្រូវមានគុណភាពល្អ
ខ- រូបារម្មណ៍ (រូបដែលឃើញ) ត្រូវមានប្រាកដ
គ- អាលោកៈ (ពន្លឺ) ត្រូវមានប្រាកដ ហើយ
ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។
២-
ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត សោតទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ
ក- សោតបសាទ (ទ្វារត្រចៀក) ត្រូវមានគុណភាពល្អ
ខ- សទ្ទារម្មណ៍ (សម្លេង) ត្រូវមានប្រាកដ
គ- អាកាស (ចន្លោះឲ្យសម្លេងរត់ទៅ) ត្រូវមានប្រាកដ
ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។
៣-
ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត ឃានទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ
ក- ឃានបសាទ (ទ្វារច្រមុះ) ត្រូវមានគុណភាពល្អ
ខ- គន្ធារម្មណ៍ (ខ្លិន) ត្រូវមានប្រាកដ
គ- វាយោ (ធាតុខ្យល់ដែលនាំខ្លិន) ត្រូវមានប្រាកដ
ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។
៤-
ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើតជីវ្ហាទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ
ក- ជីវ្ហាបសាទ (ទ្វារអណ្តាត) ត្រូវមានគុណភាពល្អ
ខ- រសារម្មណ៍ (រស) ត្រូវមានប្រាកដ
គ- អាបោ (ធាតុទឹកដូចជាទឹកមាត់) ត្រូវមានប្រាកដ
ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។
៥-
ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត កាយទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ
ក- កាយបសាទ (ទ្វារកាយ) ត្រូវមានគុណភាពល្អ
ខ- ផោដ្ឋព្វារម្មណ៍ (ការប៉ះ) ត្រូវមានប្រាកដ
គ- ថទ្ធបឋវា (ធាតុរឹង) ត្រូវមានប្រាកដ សម្រាប់បញ្ជូនការប៉ះ
ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។
៦- ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត មនោទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ
ក-
មនោទ្វារ (ទ្វារចិត្ត) ត្រូវមានគុណភាពល្អ
ខ-
ធម្មារម្មណ៍ (អារម្មណ៍របស់ចិត្ត) ត្រូវមានប្រាកដ
គ-
ហទយវត្ថុ (មូលដ្ឋានបេះដូង) ត្រូវមានប្រាកដ
ឃ-
មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។
ចំណាំៈ
ក្នុងចំណោមហេតុ៤យ៉ាង
ដែលតម្រូវឲ្យមាន ដើម្បីឲ្យវីថិនិមួយៗកើតឡើង ហេតុ៣ខាងដើម សមស្របច្រើនឬតិច
តាមបែបវិទ្យាសាស្រ្ត ដែលគេដឹង ។ ហេតុទី៤ មនសិការៈ គ្មានក្នុងវិទ្យាសាស្រ្តទេ ។
ប៉ុន្តែជាញឹកញយ គេនិយាយថា ហេតុទី៤នេះជារបស់សំខាន់ សម្រាប់ឲ្យដឹង
នូវអារម្មណ៍របស់វិញ្ញាណ ។
ជាឧទាហរណ៍
ម្តាយម្នាក់ដែលមានកូនទារក ត្រូវភ្ញាក់ជាច្រើនដង រាល់រាត្រី ដើម្បីបំបៅទារក ។
បន្ទាប់បាត់បង់ដំណេក ជាច្រើនរាត្រីមក ជួនកាលម្តាយនោះ ដេកលង់លក់យ៉ាងជ្រៅ
សូម្បីសម្លេងផ្គររញ្ជួយផ្ទះ ក៏ពុំអាចដាស់គាត់បាន ។ ប៉ុន្តែបើសម្លេងយំតិចៗ
របស់កូនវិញ ម្តាយនោះភ្ញាក់ឡើងភ្លាម ។ នេះបញ្ជាក់ថា មនសិការៈ ជាហេតុសំខាន់ ។
វិសយប្បវត្តិ៦
វិសយប្បវត្តិ
មានន័យថា ការបង្ហាញនៃអារម្មណ៍ កំរិតខ្លាំង-ខ្សោយរបស់អារម្មណ៍
ដែលចូលមកកាន់ទ្វារវិញ្ញាណ ។ វិសយប្បវត្តិមាន៦យ៉ាង ៤យ៉ាងមានចំពោះ ទ្វារវិញ្ញាណ៥
(បញ្ចទ្វារ) ២យ៉ាងទៀតមានចំពោះ មនោទ្វារ ។
វិសយប្បវត្តិនៅបញ្ចទ្វារ
១-
អតិមហន្តារម្មណ៍
អារម្មណ៍របស់វិញ្ញាណទាំង៥
ដែលខ្លាំងក្រៃលែង បណ្តាលឲ្យខ្សែនៃវីថិចិត្ត កើតឡើងយ៉ាងវែង ។
២-
មហន្តារម្មណ៍
អារម្មណ៍របស់វិញ្ញាណទាំង៥
ដែលខ្លាំង បណ្តាលឲ្យខ្សែនៃវីថិចិត្ត កើតឡើងវែងមធ្យម ។
៣-
បរិត្តារម្មណ៍
អារម្មណ៍របស់វិញ្ញាណទាំង៥
ដែលខ្សោយ បណ្តាលឲ្យខ្សែនៃវីថិចិត្ត កើតឡើងខ្លី ។
៤-
អតិបរិត្តារម្មណ៍
អារម្មណ៍របស់វិញ្ញាណទាំង៥
ដែលខ្លីក្រៃលែង បណ្តាលគ្មានខ្សែនៃវីថិចិត្ត កើតឡើង ។
វិសយប្បវត្តិនៅមនោទ្វារ
១-
វិភូតារម្មណ៍
អារម្មណ៍របស់វិញ្ញាណ
មានសភាពច្បាស់ៗ ។
២-
អរិភូតារម្មណ៍
អារម្មណ៍របស់វិញ្ញាណ
5មានសភាពស្រអាប់ ។៨. rv5
វីថិចិត្តនិងវីថិវិមុត្តិចិត្ត
ចិត្តទាំងឡាយ
ដែលចូលរួមសកម្ម ជាមួយនឹងខ្សែ នៃការដឹងតៗគ្នា ហៅថាវីថិចិត្ត ។ ចិត្តទាំងឡាយ
ដែលមិនចូលរួម ជាមួយនឹងខ្សែ នៃការដឹងតៗគ្នា ហៅថាវីថិវិមុត្តិចិត្ត ។ ចិត្ត១៩
រាប់ដោយឈ្មោះមាន ឧបេក្ខាសន្តីរណ២ មហាវិបាកចិត្ត៨ មហគ្គតវិបាកចិត្ត៩ មិនរួមចំណែក
ជាមួយនឹងវីថិចិត្តទេ ក្នុងពេលដែលវាកំពុងតែ បំពេញមុខងារបដិសន្ធិ (ការបន្តកំណើត)
មុខងារភវង្គ (ខ្សែចិត្តដែលបន្តជីវិត) ឬមុខងារចុតិ (មរណៈចិត្ត) ។ ចិត្តទាំងនេះ
មានឈ្មោះថា វីថិវិមុត្តិចិត្ត ដូច្នេះឯង គឺថាចិត្តដែលរួចផុតពីវីថិចិត្ត មាន១៩
(រួចផុតពីទ្វារ) ។
ក្នុងចំណោមចិត្ត១៩ខាងលើនេះ ឧបេក្ខាសន្តីរណចិត្ត២ ចូលរួមចំណែក ជាមួយវីថិចិត្តកាលណាវាបំពេញ មុខងារស៊ើបអង្កេត និងមុខងារកត់ត្រាទុក ហើយមហាវិបាកចិត្ត៨ ចូលរួមចំណែក ក្នុងវីថិចិត្ត កាលណាវាបំពេញ មុខងារកត់ត្រាទុក ។ ដូច្នេះចិត្តទាំង១០នេះ ត្រូវរាប់បញ្ចូលក្នុងវីថិចិត្ត ។ ដោយមានតែ មហគ្គតវិបាកចិត្ត៩ប៉ុណ្ណោះ ដែលរួចផុតអំពីវីថិចិត្ត ចំនួនវីថិចិត្តទាំងអស់មាន ៨៩ - ៩ = ៨០ ។
ចិត្តដូចគ្នា៣យ៉ាង
ជីវិតរបស់សត្វមានជីវិតនិមួយៗ
ចាប់ផ្តើមពីចិត្តនៃការកើត (បដិសន្ធិចិត្ត) ។ បន្ទាប់ពីបដិសន្ធិចិត្តរលាយទៅ
ភវង្គចិត្ត (ខ្សែចិត្តដែលបន្តជីវិត) ក៏កើតឡើងហើយបន្ត ការកើតរលត់ៗតទៅ
រហូតដល់ចុតិចិត្ត (មរណៈចិត្ត) កើតឡើងទទួលមុខងារ ជំនួសភវង្គចិត្ត ។
ភវង្គចិត្តចុងក្រោយបង្អស់ គឺចុតិចិត្តដែលបំពេញ មុខងារនៃសេចក្តីស្លាប់ ។
ចំពោះសត្វមានជីវិត
ចិត្តទាំង៣នេះ គឺបដិសន្ធិចិត្ត ភវង្គចិត្ត និងចុតិចិត្ត ជាចិត្តតែមួយក្នុងជាតិ
(កំណើត) ក្នុងចេតសិកនិងអារម្មណ៍ ដែលវាតោងយក ។ ចំពោះមនុស្សធម្មតា
ចិត្ត១ក្នុងមហាវិបាកចិត្ត៨ បំពេញមុខងារជា បដិសន្ធិចិត្ត ភវង្គចិត្ត និងចុតិចិត្ត ។
ចិត្តទាំង៣នេះដូចគ្នា របស់មនុស្ស ព្រោះថាវាជាផល នៃកម្មដដែល
ដែលជាប់ទាក់ទងនឹងកុសលចិត្ត ។ បើសិនកុសលចិត្តជា “សោមនស្ស សហគតំ ញាណសម្បយុត្តំ
អសង្ខារិក មហាកុសល ចិត្ត” ពេលនោះ “សោមនស្ស សហគតំ ញាណសម្បយុត្តំ អសង្ខារិក មហាវិបាក
ចិត្ត” នឹងបំពេញមុខងារជា បដិសន្ធិចិត្ត ភវង្គចិត្ត និងចុតិចិត្ត ។
អារម្មណ៍ដែលចិត្តទាំងនេះ
តោងយក គឺមរណាសន្ននិមិត្ត ដែលកើតឡើងនៅពេល រៀបនឹងស្លាប់ ក្នុងអតីតជាតិ
(មុនជាតិនេះ១ជាតិ) ។ និមិត្តជាកម្មនិមិត្ត ជានិមិត្តនៃភព ។
បាតុភូតនេះនឹងយកមកពន្យល់ វែងឆ្ងាយដូចតទៅនេះ៖
មរណាសន្ននិមិត្ត
មរណាសន្ននិមិត្ត
មានន័យថា អារម្មណ៍របស់កម្ម នៅពេលរៀបស្លាប់ ។ ក្នុងជីវិតបច្ចុប្បន្ន
មនុស្សនឹងរស់នៅយូរ ទៅតាមកុសលកម្ម ដែលបានឲ្យមនុស្សនោះ កើតក្នុងជីវិតសព្វថ្ងៃនេះ
បន្តការទ្រទ្រង់ឲ្យរស់តទៅទៀត គឺថាបន្តការបង្កើតភវង្គចិត្ត ជាផលនៃកម្ម ។
មុននឹងកម្មដែលជាគ្រឿងឧបត្ថម្ភ
រលត់ទៅ ក្នុងចំណោមកុសលកម្ម និងអកុសលកម្ម ដែលប្រជែងគ្នា
យកឈ្នះឲ្យបានជាកម្មវិបាក(ផល) កម្មណាមួយនឹងបានឈ្នះ ។ កម្មដែលឈ្នះនេះ
អាចកើតឡើងជាអារម្មណ៍ របស់ភវង្គចិត្ត ។ កាលណាហេតុនេះ កើតឡើង មនុស្សនោះអាចតោងយក
កម្មល្អឬអាក្រក់ ដែលខ្លួនបានធ្វើពីមុន ដែលជាប់ទាក់ទងនឹង កម្មឈ្នះនោះ ។ កុសលចិត្ត
ឬអកុសលចិត្ត ដែលគេពិសោធន៍ឃើញក្នុងពេលនោះ ក៏កើតឡើងប្រាកដក្នុងចិត្តជាថ្មី ។
សេចក្តីនេះមានន័យថា
ចិត្តដែលគេបានពិសោធន៍ ពីពេលមុននៅពេល ដែលគេប្រព្រឹត្តកម្មនោះ កើតឡើងសារជាថ្មី ។
ជាញឹកញយ
និមិត្តឬនិមិត្តរូបណាមួយ ដែលទាក់ទង នឹងកម្មឈ្នះនោះ កើតឡើងក្នុងទ្វារវិញ្ញាណណាមួយ ។
វាអាចជាអារម្មណ៍មួយ ក្នុងអារម្មណ៍៥ របស់បញ្ចវិញ្ញាណ ទទួលក្នុងទ្វារណាមួយ
ក្នុងចំណោមទ្វារវិញ្ញាណ៥ ជាអារម្មណ៍បច្ចុប្បន្ន ឬទទួលក្នុងមនោទ្វារ ជាអារម្មណ៍អតីត
។ អារម្មណ៍អតីតឬបច្ចុប្បន្ននេះ ដែលទាក់ទងនឹងកម្មឈ្នះ មានឈ្មោះថា កម្មនិមិត្ត ។
ជាឧទាហរណ៍
ឧបមាថាមនុស្សម្នាក់ ស្តាប់ធម៌នៅពេលរៀបស្លាប់ ហើយកម្មដ៏ល្អនេះបានជាកម្មឈ្នះ
ជាកម្មវិបាកសម្រាប់ជាតិមុខ ។ ក្នុងប្រការនេះ សម្លេងពាក្យរបស់ធម៌បច្ចុប្បន្ន
ដែលឮតាមត្រចៀក បានក្លាយជាកម្មនិមិត្ត ។
ជាឧទាហរណ៍ផ្សេងទៀត
ឧបមាថា គ្រូបង្រៀនម្នាក់ ដែលរៀបនឹងស្លាប់ ឃើញតាមមនោវិញ្ញាណ សិស្សរបស់គាត់
ដែលគាត់បានបង្រៀន ។ ការឃើញនេះ ក៏ជាកម្មនិមិត្តរបស់អារម្មណ៍អតីត
ដែលកើតក្នុងមនោទ្វារ ។
ឬម្យ៉ាងទៀត
ដូចជាអ្នកពិឃាដគោ ពេលរៀបនឹងស្លាប់ ឭសម្លេងរោទ៍របស់សត្វគោ ដែលគាត់បានសម្លាប់ ។
សម្លេងនៃអារម្មណ៍អតីតនេះ ក៏ជាកម្មនិមិត្ត ដែលមកប្រាកដក្នុងមនោទ្វារ ។
ជួនកាលរូបនិមិត្ត
នៃកន្លែងដែលគេនឹងទៅកើត តាមផលនៃកម្មឈ្នះនោះ កើតឡើងក្នុងមនោទ្វារ ។
ជាឧទាហរណ៍
ទេវតាឬវិមានឋានសួគ៌ ជាដើម អាចមកប្រាកដចំពោះ មនុស្សរៀបស្លាប់ បើសិនមនុស្សនោះ
នឹងត្រូវទៅកើតនៅឋានសួគ៌ ។ ឬសត្វនរក យមភូបាលជាដើម មកប្រាកដចំពោះ បុគ្គលរៀបស្លាប់នោះ
បើសិនបុគ្គលនោះ ត្រូវទៅកើតក្នុងឋាននរក ។ អារម្មណ៍ទាំងនេះ ដែលទាក់ទងនឹង
ទីកន្លែងដែលគេនឹងទៅកើត ឈ្មោះថា គតិនិមិត្ត ។
ដូច្នេះកាលណាបុគ្គល
រៀបនឹងធ្វើមរណៈកាល មរណាសន្ននិមិត្តណាមួយ ក្នុងនិមិត្ត៣គឺ កម្ម កម្មនិមិត្ត
ឬគតិនិមិត្ត រមែងកើតឡើងជានិច្ច ក្នុងទ្វារណាមួយ នៃទ្វារវិញ្ញាណ ទាំង៦ ។
បុគ្គលនោះនឹងស្លាប់ភ្លាម បន្ទាប់ពីនិមិត្តនេះ ហើយបុគ្គលនោះ នឹងកើតជាថ្មី
ហើយបដិសន្ធិចិត្ត ភវង្គចិត្ត និងចុតិចិត្ត របស់គាត់ក្នុងជីវិតថ្មី
តោងយកមរណាសន្ននិមិត្ត អំពីអតីតជាតិ (មុនជាតិថ្មី១ជាតិ) ។
ភវង្គចិត្ត៣យ៉ាង
ក្នុងជីវិតបច្ចុប្បន្ន
ភវង្គចិត្ត យកមរណាសន្ននិមិត្ត ពីជាតិមុនមកជាអារម្មណ៍ ។ ដោយហេតុថា
អារម្មណ៍នេះមិនមែន ជាអារម្មណ៍ក្រៅ (រូប សម្លេង ខ្លឹន រស ផោដ្ឋព្វ ធម្ម)
ដែលចូលតាមទ្វារវិញ្ញាណ ក្នុងជីវិតបច្ចុប្បន្ន ដែលឲ្យខ្សែវីថិចិត្ត (ការដឹងតៗគ្នា)
កើតឡើង យើងមិនដឹងអំពី មរណាសន្ននិមិត្តនេះទេ ។ ដូច្នេះកាលណាយើង កំពុងដេកលក់
ឬចិត្តរបស់យើងពុំដឹងអ្វីសោះ ភវង្គចិត្តនឹងកើតរលត់ៗ តៗគ្នា ដោយល្បឿនញាប់ ក្រៃលែង
ជាង១ពាន់លានដង ក្នុង១ប៉ប្រិចភ្នែក ។
ឥឡូវឧបមាថា
មានអារម្មណ៍មួយ មកប៉ះនឹងទ្វារវិញ្ញាណណាមួយ ។ យើងត្រូវការដឹងពីអារម្មណ៍នេះ
ដើម្បីយើងធ្វើប្រតិកម្មចំពោះវា តាមត្រូវការ ។
ដើម្បីឲ្យខ្សែហូរនៃចិត្តប្តូរទិសដៅមករក អារម្មណ៍ថ្មីនេះ
ខ្សែភវង្គចិត្តត្រូវតែបញ្ឈប់ ឬផ្តាច់ជាមុនសិន ។ ខ្សែភវង្គមិនអាចបញ្ឈប់ភ្លាម
នៅពេលដែលអារម្មណ៍ថ្មី ចូលមកកាន់ទ្វារវិញ្ញាណ ដូចគ្នានឹងមនុស្សដែល កំពុងរត់យ៉ាងលឿន
មិនអាចឈប់ភ្លាម ចំចំណុចទេ ហើយគេត្រូវ បណ្តោយឲ្យ២ឬ៣ជំហ៊ានទៀត ទើបគេអាចឈប់បាន
ដូច្នេះភវង្គចិត្ត២ ត្រូវរត់ហួសទៅមុខ មុននឹងខ្សែភវង្គ អាចផ្តាច់ចេញបាន ។
ភវង្គចិត្តទាំង២នេះ
ក្នុងការចេញចាក អំពីមរណាសន្ននិមិត្តចាស់ ហើយយកអារម្មណ៍ថ្មី ក៏ញ័ររញ្ជួយ ខុសសភាពដើម
។ ភវង្គដែលញ័ររញ្ជួយនេះ ហៅថា ភវង្គចលនៈ ។ ប៉ុន្តែបន្ទាប់ពីភវង្គចលនៈទី២
ខ្សែភវង្គត្រូវដាច់ ភវង្គចលនៈទី២នេះ ក៏បានឈ្មោះថ្មី ហៅថាភវង្គុបច្ឆេទ ។
អារម្មណ៍ក្រៅទាំង៥
(រូប សម្លេង ខ្លឹន រស ផោដ្ឋព្វ) មិនអាចកើតឡើងច្បាស់ ភ្លាមៗនៅ ពេលដែលវា
មកប៉ះនឹងទ្វារវិញ្ញាណ សូម្បីអតិមហន្តារម្មណ៍ក៏ដោយ ក៏ត្រូវការ១ខណៈចិត្តដែរ
ដើម្បីវាបង្ហាញខ្លួន នៅទ្វារវិញ្ញាណ ។ ចិត្តនេះហៅថា អតីតាភវង្គ ។
កាលណាអារម្មណ៍
មានកំរិតខ្លាំង (មហន្តារម្មណ៍) ភវង្គចិត្ត២ឬ៣ ត្រូវកន្លងផុតទៅ ពីពេលដែលអារម្មណ៍
មកប៉ះនឹងទ្វារវិញ្ញាណ ដល់ពេលដែលវា បង្ហាញខ្លួនច្បាស់ ក្នុងទ្វារ ។
ភវង្គចិត្ត២ឬ៣នេះ ក៏មានឈ្មោះថា អតីតាភវង្គ ដូចគ្នា ។ ដូច្នេះយើងបាន ភវង្គចិត្ត៣គឺៈ
១-
អតីតាភវង្គ
គឺភវង្គចិត្ត
ដែលកន្លងផុតទៅ ពេលដែលអារម្មណ៍ មកប៉ះនឹងទ្វារវិញ្ញាណ ដល់ពេលដែលវា បង្ហាញខ្លួនច្បាស់
ក្នុងទ្វារ ។
២-
ភវង្គចលនៈ
គឺភវង្គដែលញ័ររញ្ជួយ
នៅពេលដែល អារម្មណ៍បង្ហាញខ្លួនច្បាស់ ក្នុងទ្វារ ។
៣-
ភវង្គុបច្ឆេទ
គឺចិត្តដែលដាច់ពីខ្សែភវង្គ
បន្ទាប់ពីភវង្គចលនៈ ។ បន្ទាប់ពីនេះទៅ ខ្សែភវង្គត្រូវឈប់ ហើយវីថិចិត្តក៏ចាប់ផ្តើម
កើតឡើង ។
ចក្ខុទ្វារវីថិ
១)-
អតិមហន្តារម្មណ៍វីថិ-
កាលណារូបារម្មណ៍មួយ
ដែលជាអតិមហន្តារម្មណ៍ ចូលមកប៉ះនឹងចក្ខុទ្វារ អតិមហន្តារម្មណ៍វីថិ ក៏កើតឡើង ។
ខ្សែវីថិចិត្តអាចបង្ហាញ ជារូបតំណាង ដូចខាងក្រោមនេះ៖
ចក្ខុទ្វារវីថិ
- អតិមហន្តារម្មណ៍
អតីតភវង្គ
→ ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ →ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ →
សន្តិរណៈ → វោដ្ឋបនៈ →
ជវនៈ
→ ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → តទាលម្ពណៈ → តទាលម្ពណៈ
(ចប់ខ្សែវីថិចិត្ត)
សេចក្តីពន្យល់
- អតិមហន្តារម្មណ៍
ភវង្គ
- ខ្សែបន្តជីវិត ។ កាលណាគេដេកលក់ ឬពុំដឹងអ្វីទាំងអស់ ចិត្តរបស់គេចេះតែ
បន្តការកើត-រលត់ៗ ដោយមានមរណាសន្ននិមិត្ត ជាអារម្មណ៍ ។ ខ្សែភវង្គហូរទៅ
រហូតដល់មានអារម្មណ៍ណាមួយ មកប៉ះនឹងទ្វារវិញ្ញាណ ។
អតីតភវង្គ
- ភវង្គរបស់អតីត ។ ក្នុងខណៈដែលរូបារម្មណ៍ និងចក្ខុបសាទកើតព្រមគ្នា នេះជាឧប្បាទខណៈ
ការកើតឡើងនៃរូបារម្មណ៍ ។
ភវង្គចលនៈ
- ភវង្គរញ្ជួយ ។ ក្នុងខណៈនៃភវង្គចលនៈនេះ រូបារម្មណ៍កើតឡើង
ច្បាស់ប្រកដក្នុងចក្ខុទ្វារហើយ ។ សូមរំលឹកថា អតិមហន្តារម្មណ៍ ត្រូវរត់ទៅ១ខណៈ ចិត្ត
(ថិតិ) បន្ទាប់ពីឧប្បាទខណៈ ដើម្បីបានជារូបារម្មណ៍ ពេញបរិបូណ៌ ។
ភវង្គុបច្ឆេទ
- ភវង្គឈប់ ។ ខ្សែភវង្គដែលហូរជាធម្មតា ត្រូវឈប់ បន្ទាប់ពីចិត្តនេះ រលត់ទៅ ។
បញ្ចទ្វារាវជ្ជនៈ
- ចិត្តបែរទៅរកទ្វារវិញ្ញាណ៥ ។ នេះជាចិត្តទី១ជាដរាប ក្នុងខ្សែបញ្ច ទ្វារវីថិ ។
វាដាច់ចេញពីភវង្គ ងាកទៅរកទ្វារវិញ្ញាណ ។
ចក្ខុវិញ្ញាណ
- វិញ្ញាណរបស់ភ្នែក ។ វាឃើញរូបារម្មណ៍ ។ វាបង្កើតផស្សៈ (ការប៉ះនៃ អារម្មណ៍)
ហើយបញ្ជូនផស្សៈនោះ ទៅឲ្យចិត្តមួយទៀត មុននឹងវារលាយទៅ ។
សម្បដិច្ឆនៈ
- ចិត្តទទួលយក ។ វាទទួលយក រូបារម្មណ៍ព្រមទាំងផស្សៈ ហើយ បញ្ជូនទៅឲ្យចិត្តបន្ទាប់
មុននឹងវារលាយទៅ ។
សន្តិរណៈ
- ចិត្តស៊ើបអង្កេត ។ ចិត្តនេះតាមអង្កេតពិនិត្យ រូបារម្មណ៍និងផស្សៈ ។
វោដ្ឋបនៈ
(មនោទ្វារាវចនៈ) - ចិត្តសម្រេច ។ ចិត្តនេះសម្រេចឲ្យតម្លៃ លក្ខណៈ ល្អឬ អាក្រក់ជាដើម
។
ជវនៈ
- ចិត្តស្ទុះទៅ ទទួលរង ឬសោយអារម្មណ៍ ។ វាជាចិត្ត១ក្នុងចំណោម កាម ជវនចិត្ត២៩
ដែលមានមនសិការៈ និងវោដ្ឋបនៈ ជាបច្ច័យ (ជំរុញ) កើតឡើងយ៉ាង ច្រើន៧ដង
គឺថាវារត់ទៅ៧ខណៈចិត្ត ។
តទាលម្ពណៈ
- ចិត្តកត់សំគាល់ ។ ចិត្តនេះបន្តពីជវនៈ ហើយរត់ទៅ២ខណៈចិត្ត ទទួលយក ឬតោងយកអារម្មណ៍ ។
នៅពេលដែល តទាលម្ពណៈចិត្តទី២ រលាយទៅ រូបារម្មណ៍ និងចក្ខុទ្វារក៏រលត់ព្រមគ្នា
ព្រោះអាយុរបស់វីថិចិត្ត ដែលមាន១៧ខណៈ បានចប់សព្វគ្រប់ហើយ ។
ភវង្គ-
ខ្សែបន្តជីវិត ។ ដោយហេតុថា រូបារម្មណ៍លែងមានតទៅទៀត ខ្សែវីថិត្រូវចប់ ហើយចិត្តក៏ចុះទៅកាន់ភវង្គវិញ
។
ចំណាំៈ
អតិមហន្តារម្មណ៍វីថិ មានឈ្មោះម៉្យាងទៀតថា តទាលម្ពណវារវីថិ ព្រោះវាចប់ជាមួយ នឹង
តទាលម្ពណចិត្ត ។
២)-
មហន្តារម្មណ៍វីថិ-
កាលណារូបារម្មណ៍
ដែលជាមហន្តារម្មណ៍ ចូលមកប៉ះនឹងចក្ខុទ្វារ មហន្តារម្មណ៍វីថិ២យ៉ាង អាចកើតឡើង ។
ខ្សែវីថិ២នោះ មានដូចខាងក្រោមនេះ-
ចក្ខុទ្វារវីថិ
- មហន្តារម្មណ៍ (១)
អតីតភវង្គ
→ អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ →ចក្ខុវិញ្ញាណ →
សម្បដិច្ឆនៈ → សន្តិរណៈ →
វោដ្ឋបនៈ
→ ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ភវង្គ
(ចប់ខ្សែវីថិចិត្ត)
ចក្ខុទ្វារវីថិ
- មហន្តារម្មណ៍ (២)
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ
→ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ →
សន្តិរណៈ
→ វោដ្ឋបនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ
(ចប់ខ្សែវីថិចិត្ត)
សេចក្តីពន្យល់
- មហន្តារម្មណ៍
(១)-
ក្នុងមហន្តារម្មណ៍វីថិទី១ រូបារម្មណ៍និងចក្ខុទ្វារ កើតឡើងព្រមគ្នា
ក្នុងខណៈដែលអតីតភវង្គទី១កើតឡើង ។ រូបារម្មណ៍ត្រូវការ អតីតភវង្គ២ខណៈ
ដើម្បីឲ្យកើតឡើងច្បាស់ក្នុងចក្ខុទ្វារ ក្នុងពេលដែលភវង្គចលនៈ កើតឡើង ។ ពេលនោះភវង្គរញ្ជួយ
២ខណៈ ហើយឈប់ក្នុងពេលដែល ភវង្គុបច្ឆេទរលត់ទៅ ។ ខ្សែវីថិចិត្តក៏ចាប់ផ្តើមៈ
“បញ្ចទ្វារាវជ្ជនៈ”
- ចិត្តបែរទៅរកទ្វារវិញ្ញាណ៥ ។ នេះជាចិត្តទី១ ជាដរាប ក្នុងខ្សែបញ្ចទ្វារវីថិ ។
វាដាច់ចេញពីភវង្គ ងាកទៅរកទ្វារវិញ្ញាណ ។
ចក្ខុវិញ្ញាណ
- វិញ្ញាណរបស់ភ្នែក ។ វាឃើញរូបារម្មណ៍ ។ វាបង្កើតផស្សៈ (ការប៉ះនៃ អារម្មណ៍)
ហើយបញ្ជូនផស្សៈនោះ ទៅឲ្យចិត្តមួយទៀត មុននឹងវារលាយទៅ ។ សម្បដិច្ឆនៈ - ចិត្តទទួលយក ។
វាទទួលយក រូបារម្មណ៍ព្រមទាំងផស្សៈ ហើយបញ្ជូនទៅឲ្យចិត្តបន្ទាប់ មុននឹងវារលាយទៅ ។
សន្តិរណៈ
- ចិត្តស៊ើបអង្កេត ។ ចិត្តនេះតាមអង្កេតពិនិត្យ រូបារម្មណ៍និងផស្សៈ ។
វោដ្ឋបនៈ
(មនោទ្វារាវចនៈ) - ចិត្តសម្រេច ។ ចិត្តនេះសម្រេចឲ្យតម្លៃ លក្ខណៈ ល្អឬ អាក្រក់ជាដើម
។
ជវនៈ
- ចិត្តស្ទុះទៅ ទទួលរង ឬសោយអារម្មណ៍ ។ វាជាចិត្ត១ក្នុងចំណោម កាមជវនចិត្ត២៩
ដែលមានមនសិការៈ និងវោដ្ឋបនៈ ជាបច្ច័យ (ជំរុញ) កើតឡើងយ៉ាងច្រើន៧ដង គឺថាវារត់ទៅ៧ខណៈចិត្ត
។
មកដល់ពេលនេះ
១៦ខណៈចិត្តបានកន្លងទៅ តាំងពីរូបារម្មណ៍និងចក្ខុទ្វារ កើតឡើងហើយនៅសល់តែ
១ខណៈចិត្តទៀត ទើបអារម្មណ៍រលាយអស់ ។ ដូច្នេះតទាលម្ពណៈ២ខណៈ មិនអាចកើតឡើងបានទេ
(តទាលម្ពណៈចិត្ត កើតតែក្នុងអតិមហន្តារម្មណ៍) ភវង្គចិត្ត១ខណៈ ក៏កើតឡើងជំនួសវិញ
ហើយរូបារម្មណ៍និងចក្ខុទ្វារ ដែលកើតឡើងព្រមគ្នា ក៏រលាយទៅព្រមគ្នា
ក្នុងខណៈដែលភវង្គរលត់ទៅ ។ ខ្សែមហន្តារម្មណ៍វីថិ ចប់ត្រឹមនេះ ។ បន្ទាប់មកខ្សែភវង្គ
ក៏ហូរទៅតាមធម្មតាវិញ ។
(២)-
ក្នុងមហន្តារម្មណ៍វីថិទី២ អារម្មណ៍មានកំរិត ខ្សោយបន្តិច ជាងអារម្មណ៍ទី១ ។
ដូច្នេះបន្ទាប់ពីរូបារម្មណ៍ និងចក្ខុទ្វារកើតឡើង អតីតភវង្គ៣ខណៈ កន្លងទៅ
ទើបរូបារម្មណ៍កើតឡើងច្បាស់ ក្នុងចក្ខុទ្វារ ។ ភវង្គក៏រញ្ជួយ ហើយឈប់ (ភវង្គចលនៈ
ភវង្គុ បច្ឆេទ ) ។ បន្ទាប់មកខ្សែវីថិចិត្ត ក៏ប្រព្រឹត្តទៅ ដូចគ្នានឹង
មហន្តារម្មណ៍វីថិទី១ដែរ គឺតាមលំដាប់នៃ បញ្ចទ្វារាវចនៈ ចក្ខុវិញ្ញាណ សម្បដិច្ឆនៈ
សន្តិរណៈ វោដ្ឋបនៈ និងជវនៈ៧ ។ ក្នុងខណៈដែល ជវនៈទី៧រលត់ រូបារម្មណ៍និងចក្ខុទ្វារ
ក៏រលាយទៅព្រមគ្នាដែរ ។ ដូច្នេះខ្សែនៃ មហន្តារម្មណ៍វីថិ ត្រូវចប់ ហើយខ្សែភវង្គ
ក៏ហូរទៅតាមធម្មតាវិញ ។ មហន្តារម្មណ៍វីថិ ដែលចប់ជាមួយនឹងជវនៈចិត្ត ហៅថា ជវនវារៈវីថិ
។
៣)-
បរិត្តារម្មណ៍វីថិ-
កាលណារូបារម្មណ៍
ដែលជាបរិត្តារម្មណ៍ មកប៉ះនឹងចក្ខុទ្វារ បរិត្តារម្មណ៍វីថិក៏កើតឡើង ។ ខ្សែវីថិចិត្ត
អាចយកមកបង្ហាញ ដូចខាងក្រោមនេះ-
ចក្ខុទ្វារវីថិ
- បរិត្តារម្មណ៍ (១)
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ
→ ចក្ខុវិញ្ញាណ →
សម្បដិច្ឆនៈ
→ សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → ភវង្គ → ភវង្គ → ភវង្គ → ភវង្គ
(ចប់ខ្សែវីថិចិត្ត)
ចក្ខុទ្វារវីថិ
- បរិត្តារម្មណ៍ (២)
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ
→
ចក្ខុវិញ្ញាណ
→ សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → ភវង្គ → ភវង្គ →
ភវង្គ
(ចប់ខ្សែវីថិចិត្ត)
ចក្ខុទ្វារវីថិ
- បរិត្តារម្មណ៍ (៣)
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ →
ភវង្គុបច្ឆេទ →
បញ្ចទ្វារាវជ្ជនៈ
→ ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ →
ភវង្គ → ភវង្គ
(ចប់ខ្សែវីថិចិត្ត)
ចក្ខុទ្វារវីថិ
- បរិត្តារម្មណ៍ (៤)
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →
ភវង្គចលនៈ →
ភវង្គុបច្ឆេទ
→ បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ →
វោដ្ឋបនៈ → វោដ្ឋបនៈ → ភវង្គ
(ចប់ខ្សែវីថិចិត្ត)
ចក្ខុទ្វារវីថិ
- បរិត្តារម្មណ៍ (៥)
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →
អតីតភវង្គ →
ភវង្គចលនៈ
→ ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ →
វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ
(ចប់ខ្សែវីថិចិត្ត)
ចក្ខុទ្វារវីថិ
- បរិត្តារម្មណ៍ (៦)
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →
អតីតភវង្គ →
អតីតភវង្គ
→ ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ →
សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ
(ចប់ខ្សែវីថិចិត្ត)
សេចក្តីពន្យល់
- បរិត្តារម្មណ៍
(១) -
ក្នុងបរិត្តារម្មណ៍វីថិ រូបារម្មណ៍និងចក្ខុទ្វារ កើតឡើងជាមួយគ្នា
ក្នុងខណៈដែលអតីតភវង្គទី១កើតឡើង ។ រូបារម្មណ៍ត្រូវការ អតីតភវង្គ៤ខណៈ
ដើម្បីឲ្យកើតឡើងច្បាស់ ក្នុងចក្ខុទ្វារ ក្នុងពេលដែលភវង្គចលនៈ កើតឡើង ។
ខ្សែភវង្គរញ្ជួយ២ខណៈ ហើយឈប់ហូរ ។ ខ្សែវីថិចិត្តក៏ចាប់ផ្តើម តាមលំដាប់នៃ
បញ្ចទ្វារាវចនៈ ចក្ខុវិញ្ញាណ សម្ប ដិច្ឆនៈ សន្តិរណៈ និងវោដ្ឋបនៈ ។ មកដល់ចំណុចនេះ
វីថិចិត្តរត់បាន១១ខណៈហើយ អារម្មណ៍នៅសល់៦ខណៈទៀត ។ ក្នុងស្ថានភាពធម្មតា
ជវនៈរត់៧ខណៈចិត្ត តែបើមិនមានពេលគ្រប់គ្រាន់ ជវនៈមិនកើតទាល់តែសោះ គឺមានន័យថា
កាលណាអារម្មណ៍ មានកំរិតខ្សោយ មិនច្បាស់ ជវនៈមិនអាចកើតឡើង ដើម្បីសោយអារម្មណ៍នោះទេ ។
ហេតុនោះវោដ្ឋបនៈ កើតឡើង២ខណៈទៀត ហើយឲ្យតម្លៃអារម្មណ៍ ជាអាក្រក់ឬល្អ ។ បន្ទាប់មក
វីថិចិត្តធ្លាក់ចុះក្នុងភវង្គ ហើយរូបារម្មណ៍និងចក្ខុទ្វារ ក៏រលាយក្នុងខណៈដែល
ភវង្គទី៤កើតឡើង ។ ខ្សែវីថិចិត្តត្រូវចប់ ខ្សែភវង្គហូរទៅជាធម្មតា ឡើងវិញ ។
(២)
ដល់ (៦) - ក្នុងបរិត្តារម្មណ៍វីថិ បន្តបន្ទាប់៥ទៀត អតីតភវង្គកើនចំនួន ម្តងមួយៗ
តាមអារម្មណ៍ ដែលកាន់តែខ្សោយទៅ ហើយដោយហេតុនេះ ចិត្តខាងចុងត្រូវកាត់បន្ថយម្តងមួយៗ
ព្រោះអាយុរបស់វីថិចិត្ត មិនអាចលើសពី១៧ខណៈចិត្ត ។ ដូច្នេះនៅចក្ខុវីថិទី៦ខាងលើ
ខ្សែវីថិចិត្តត្រូវចប់ បន្ទាប់ពីវោដ្ឋបនៈចិត្ត ។
ចំនួននៃវោដ្ឋបនៈចិត្ត
មិនអាចបន្ថយថែមទៀតទេ ព្រោះត្រូវមាន២យ៉ាងតិច ទើបប្រើការបាន ជំនួសជវនៈ ។
ដូច្នេះហើយទើប ទ្វារវីថិនៃបរិត្តារម្មណ៍ទាំង៦ ត្រូវចប់ជាមួយ វោដ្ឋបនៈចិត្ត ។
ទ្វារវីថិនៃបរិត្តារម្មណ៍នេះ មានឈ្មោះថា វោដ្ឋបនវារៈវីថិ ។ ដោយហេតុថា
គ្មានជវនៈចិត្តនឹងសោយអារម្មណ៍ គ្មានការដឹងរសជាតិ នៃអារម្មណ៍ទេ ។
អារម្មណ៍មិនបានស្គាល់ច្បាស់ទេ គឺដឹងបានដោយស្រពិចស្រពិល ។ ទ្វារវីថិនេះកើតឡើង
ចំពោះទារកដែរ ដែលចក្ខុបសាទនៅទន់ខ្សោយ សូម្បីតែអារម្មណ៍ជា អតិមហន្តារម្មណ៍ក៏ដោយ ។
៤)-
អតិបរិត្តារម្មណ៍វីថិ-
កាលណារូបារម្មណ៍
ដែលមានកំរិតខ្សោយបំផុត មកប៉ះនឹងចក្ខុទ្វារ អារម្មណ៍នោះត្រូវការពី១០ទៅ១៥ខណៈចិត្ត
ដើម្បីឲ្យកើតឡើងបានច្បាស់ ។ ទោះបីយ៉ាងនេះក៏ដោយ កំរិតនៃអារម្មណ៍នេះ ខ្សោយពេក
វាគ្រាន់តែធ្វើឲ្យភវង្គ រញ្ជួយ២ខណៈចិត្ត តែភវង្គនៅតែ បន្តការហូរជាធម្មតា ។
ដូច្នេះគ្មានខ្សែវីថិចិត្ត កើតឡើងទេ ហើយចិត្តក៏ពុំបានដឹង
អំពីរូបារម្មណ៍នោះទាល់តែសោះ ។ អតិបរិត្តារម្មណ៍វីថិ៦យ៉ាង អាចយកមកសរសេរ
ដូចខាងក្រោមនេះ-
ចក្ខុទ្វារវីថិ
- អតិបរិត្តារម្មណ៍ (១)
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →
អតីតភវង្គ →
អតីតភវង្គ
→ អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ → ភវង្គ → ភវង្គ → ភវង្គ → ភវង្គ
(ចប់ខ្សែវីថិចិត្ត)
ចក្ខុទ្វារវីថិ
- អតិបរិត្តារម្មណ៍ (២)
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →
អតីតភវង្គ →
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ → ភវង្គ → ភវង្គ → ភវង្គ
(ចប់ខ្សែវីថិចិត្ត)
ចក្ខុទ្វារវីថិ
- អតិបរិត្តារម្មណ៍ (៣)
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ
→
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ → ភវង្គ →
ភវង្គ
(ចប់ខ្សែវីថិចិត្ត)
ចក្ខុទ្វារវីថិ
- អតិបរិត្តារម្មណ៍ (៤)
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ
→
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ
→ ភវង្គ
(ចប់ខ្សែវីថិចិត្ត)
ចក្ខុទ្វារវីថិ
- អតិបរិត្តារម្មណ៍ (៥)
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ
→
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ →
ភវង្គចលនៈ → ភវង្គ
(ចប់ខ្សែវីថិចិត្ត)
ចក្ខុទ្វារវីថិ
- អតិបរិត្តារម្មណ៍ (៦)
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ
→
អតីតភវង្គ
→ អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ →
ភវង្គចលនៈ → ភវង្គចលនៈ
(ចប់ខ្សែវីថិចិត្ត)
សេចក្តីពន្យល់
- អតិបរិត្តារម្មណ៍
រូបារម្មណ៍និងចក្ខុទ្វារ
កើតឡើងព្រមគ្នាដូចធម្មតា ក្នុងខណៈដែលអតីតភវង្គ ទី១កើត ឡើង ។ អារម្មណ៍ដែលមានកំរិត
ខ្សោយយ៉ាងខ្លាំង ត្រូវការពី១០ ទៅ១៥ខណៈចិត្ត ដើម្បីឲ្យកើតឡើងបានច្បាស់ ។
វាបានមកប៉ះនឹងចក្ខុទ្វារ ក៏ប៉ុន្តែព្រោះវាខ្សោយពេក វាគ្រាន់តែធ្វើឲ្យភវង្គរញ្ជួយ
២ខណៈប៉ុណ្ណោះ (ភវង្គចលនៈ) វាមិនបណ្តាលឲ្យ ខ្សែភវង្គឈប់ទេ ។
ដូច្នេះបន្ទាប់ពីភវង្គចលនៈ មានតែភវង្គទេដែលហូរទៅ ។ រូបារម្មណ៍និងចក្ខុទ្វារ
ក៏រលាយព្រមគ្នា បន្ទាប់ពី១៧ខណៈចិត្ត បានកន្លងទៅ ។
អារម្មណ៍នេះមិនបាន
ស្គាល់ទាល់តែសោះ ព្រោះគ្មានខ្សែវីថិកើតឡើងទេ ។ ដោយហេតុថា វាគ្មានវីថិចិត្ត
វាក៏មានឈ្មោះថា មោឃវារៈវីថិ ។
បញ្ចទ្វារវីថិ៧៥
ក្នុងដំណើរប្រព្រឹត្តិទៅ
នៃចិត្តក្នុងចក្ខុទ្វារ មានវីថិវារៈដូចខាងក្រោមនេះ-
- តទាលម្ពណវារៈវីថិ១
សម្រាប់ អតិមហន្តារម្មណ៍
- ជវនវារៈវីថិ២
សម្រាប់ មហន្តារម្មណ៍
- វោដ្ឋបនវារៈវីថិ៦
សម្រាប់ បរិត្តារម្មណ៍
- មោឃវារៈវីថិ៦
សម្រាប់ អតិបរិត្តារម្មណ៍
ក្នុងចក្ខុទ្វារ
មានវារៈវីថិទាំងអស់១៥ ។ ទ្វារវិញ្ញាណ៤ទៀត គឺទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្តាត
និងទ្វារកាយ ក៏និមួយៗមានវារៈវីថិ១៥ដែរ ដូច្នេះបញ្ចទ្វារវារៈវីថិ ទាំងអស់មាន៧៥
ដូចមានក្នុងតារាងខាងក្រោមនេះ-
បញ្ចទ្វារវារៈ៧៥
អតិមហន្តារម្មណ៍ មហន្តារម្មណ៍ បរិត្តារម្មណ៍ អតិបរិត្តារម្មណ៍
តទាលម្ពណវារៈវីថិ៥
ទ្វារ៥
x ១
ជវនវារៈវីថិ១០
ទ្វារ៥
x ២
វោដ្ឋបនវារៈវីថិ៣០
ទ្វារ៥
x ៦
មោឃវារៈវីថិ៣០
ទ្វារ៥
x ៦
ការសរសេរ
និងសេចក្តីពន្យល់ អំពីសោតទ្វារ ឃានទ្វារ ជីវ្ហាទ្វារ និងកាយទ្វារដែរ ក៏ដូចគ្នានឹងចក្ខុទ្វារវីថិ
។
សេចក្តីឧបមេយ្យនៃផ្លែស្វាយ
អតិមហន្តារម្មណ៍
អាចប្រៀបធៀបនឹង ផ្លែស្វាយដែលជ្រុះ ។ ឧបមាថា អ្នកដំណើរម្នាក់ដែលមានការនឿយហត់
ហើយចូលទៅដេក នៅទៀបគល់ស្វាយ ។ ស្ថានភាពនៃការ ដេកលក់ ប្រៀបបាននឹងការហូរស្ងប់ស្ងាត់
នៃខ្សែភវង្គក្នុងអតិមហន្តា រម្មណ៍ ។
ពេលនោះផ្លែស្វាយទំមួយ
ជ្រុះក្បែរខ្លួនបុរសនោះ ។ ព្រឹត្តិការណ៍នេះ ប្រហែលគ្នានឹង អារម្មណ៍
ដ៏ខ្លាំងក្លាមួយ មកប៉ះនឹងចក្ខុទ្វារ ។
សម្លេងជ្រុះប៉ះនឹងដី
របស់ផ្លែស្វាយ បានធ្វើឲ្យបុរសនោះភ្ញាក់ ហើយងើបក្បាលឡើង ប្រហែលគ្នានឹងរូបារម្មណ៍
ទង្គិចនឹងចក្ខុទ្វារ បណ្តាលឲ្យភវង្គរញ្ជួយ២ដង ហើយឈប់ហូរ ។
អ្នកដំណើរនោះបើកភ្នែក
ហើយរកមើលជុំវិញ ឲ្យដឹងថា អ្វីដែលបណ្តាលឲ្យមាន សម្លេងនោះ ។ ហេតុនេះដូចគ្នា
នឹងបញ្ចទ្វាររាវចនៈ បង្វែរចិត្តឲ្យងាកទៅរកអារម្មណ៍ ។ បុរសនោះឃើញផ្លែស្វាយ
ប្រហែលគ្នានឹងចក្ខុវិញ្ញាណ ឃើញនូវអារម្មណ៍ ។
បុរសនោះចាប់យកផ្លែស្វាយ
ប្រហែលគ្នានឹង សម្បដិច្ឆនចិត្តទទួលយករូបារម្មណ៍ ។ បុរសពិនិត្យមើលផ្លែស្វាយនោះ
ឲ្យដឹងថាបរិភោគបានឬទេ នេះក៏ដូចគ្នានឹងសន្តិរណ ចិត្ត សង្កេតពិនិត្យអារម្មណ៍ ។
បុរសនោះសម្រេចចិត្តថា
ផ្លែស្វាយនោះល្អ អាចទទួលទានបាន នេះក៏ប្រហែលគ្នានឹងវោដ្ឋបនចិត្ត សម្រេចឲ្យគុណភាពល្អ
ចំពោះអារម្មណ៍ ។
ដោយសេចក្តីឃ្លាន
បុរសនោះ ខាំផ្លែស្វាយទំនោះ៧ម៉ាត់ គាត់សោយរស់ជាតិស្វាយទំ នេះក៏ដូចគ្នានឹង
ជវនចិត្តដែលសោយ រសនៃអារម្មណ៍ដែរ ។
បន្ទាប់មកបុរសនោះ
ប្រមូលអ្វីៗដែលសេសសល់ អំពីផ្លែស្វាយ សំអាតមាត់ដោយអណ្តាត ហើយលេបចូល២ដង ។
នេះក៏ដូចគ្នានឹង តទាលម្ពណចិត្ត២ បន្ទាប់ពីជវនៈ ហើយត្រេកត្រអាលនឹង រសជាតិនៃអារម្មណ៍
។
បន្ទាប់មក
អ្នកដំណើរនោះ ក៏ផ្តេកខ្លួនចុះ ហើយដេកលង់លក់ទៅ ។ នេះក៏ដូចគ្នានឹងចិត្ត
ដែលចុះទៅក្នុងខ្សែភវង្គ វិញដូច្នោះដែរ ។
បញ្ចទ្វារវីថិចិត្ត
បើសិនយើងពិនិត្យមើល
បញ្ចទ្វារវីថិ យើងនឹងដឹងថា មានចិត្ត៧យ៉ាង ចូលរួមក្នុងវីថិនេះ ។ ចិត្ត៧យ៉ាងនោះគឺៈ
បញ្ចទ្វាររាវចនៈ បញ្ចវិញ្ញាណ សម្បដិច្ឆន សន្តិរណៈ វោដ្ឋបនៈ ជវនៈ និងតទាលម្ពណៈ ។
ចំនួនចិត្តដែលចូលរួម
ក្នុងវីថិវែងបង្អស់ គឺអតិមហន្តារម្មណ៍វីថិ មាន១៤គឺៈ
១-
បញ្ចទ្វាររាវចនៈ ១
២-
បញ្ចវិញ្ញាណ ១
៣-
សម្បដិច្ឆនៈ ១
៤-
សន្តិរណៈ ១
៥-
វោដ្ឋបនៈ ១
៦-
ជវនៈ ៧
៧-
តទាលម្ពណៈ ២
រួមទាំងអស់ត្រូវជា១៤
។
ចំនួនចិត្តដែលចូលរួម
ក្នុងបញ្ចទ្វារវីថិគឺៈ
១-
បញ្ចទ្វាររាវចនៈចិត្ត ១
២-
បញ្ចវិញ្ញាណចិត្ត (ទ្វេបញ្ចវិញ្ញាណ) ១០
៣-
សម្បដិច្ឆនៈចិត្ត ២
៤-
សន្តិរណៈចិត្ត ៣
៥-
វោដ្ឋបនៈចិត្ត (មនោទ្វារាវចនៈ) ១
៦-
កាមជវនៈចិត្ត ២៩
៧-
តទាលម្ពណៈចិត្ត ៨
រួមទាំងអស់ត្រូវជា៥៤
។
នេះគឺជា
កាមាវចរចិត្ត៥៤ ។ បើយើងរាប់ចិត្តក្នុងទ្វារមួយៗ ដូចជាចក្ខុទ្វារ
យើងនឹងបានចក្ខុវិញ្ញាណចិត្ត២ ជំនួសបញ្ចវិញ្ញាណចិត្ត១០ ។ ដូច្នេះបើរាប់តាមទ្វារមួយៗ
ចិត្តទាំងអស់មាន៤៦ ។ សូមកត់ចំណាំថា ភវង្គចិត្តមិនរាប់ ចូលទៅក្នុងវីថិចិត្តទេ ។
អារម្មណ៍និងវត្ថុ
បញ្ចទ្វារវីថិចិត្តទាំងអស់
កាន់យកអារម្មណ៍បច្ចុប្បន្ន ដែលមានក្នុងទ្វារវិញ្ញាណ ។ បញ្ចវិញ្ញាណចិត្ត
អាស្រ័យដោយបញ្ចវត្ថុ មានន័យថា ចក្ខុវិញ្ញាណចិត្តអាស្រ័យ
ដោយចក្ខុវត្ថុសោតវិញ្ញាណចិត្ត អាស្រ័យដោយ សោតវត្ថុ ។ល។ ចំណែកឯមនោវិញ្ញាណចិត្ត
អាស្រ័យដោយ ហទយវត្ថុ ។
ជាការបង្ហាញ
ចក្ខុទ្វារវីថិចិត្តទាំងអស់ ដែលមានអតិមហន្តារម្មណ៍ ជាអារម្មណ៍ចាប់ យករូបារម្មណ៍
ដែលកើតឡើងក្នុងចក្ខុទ្វារ ក្នុងខណៈដែល ភវង្គចលនៈកើតឡើង ហើយរលាយទៅវិញ នៅពេលដែល
តទាលម្ពណៈចិត្តទី២រលត់ទៅ ។
ចក្ខុវិញ្ញាណចិត្តទាំង២
អាស្រ័យដោយចក្ខុវត្ថុ (ចក្ខុបសាទ) ដែលកើតឡើងព្រមគ្នា ជាមួយនឹងរូបារម្មណ៍
ក្នុងខណៈនៃអតីតភវង្គ ។ វត្ថុនេះ ដែលមានអាយុស្មើនឹង រូបារម្មណ៍ មានឈ្មោះថា
មជ្ឈិមាយុកវត្ថុ ។ វត្ថុទាំងឡាយណា ដែលកើតមុន ហើយរលត់មុន រូបា រម្មណ៍ មានឈ្មោះថា
មន្ទាយុកវត្ថុ ។ វត្ថុទាំងឡាយណា ដែលកើតក្រោយ ហើយរលត់ក្រោយរូបារម្មណ៍ មានឈ្មោះថា
អមន្ទាយុកវត្ថុ ។
បញ្ចទ្វារវីថិចិត្ត
ដែលសល់ពីនេះទាំងអស់ ជាមនោវិញ្ញាណចិត្ត ។ ចិត្តទាំងនេះនិមួយៗ អាស្រ័យនឹងហទយវត្ថុ
ដែលបានកើតឡើងព្រម ជាមួយចិត្តមុន គឺថាហទយវត្ថុដែល បានកន្លងទៅ១ខណៈចិត្តហើយ ។
ជាឧទាហរណ៍ បញ្ចទ្វារាវចនៈ អាស្រ័យនឹងហទយវត្ថុ ដែលបានកើតឡើងព្រម ជាមួយភវង្គចលនៈ, សម្បដិច្ឆនៈ
អាស្រ័យនឹងហទយវត្ថុ ដែលបានកើតឡើងព្រម ជាមួយនឹងចក្ខុវិញ្ញាណ, សន្តិរណៈ
អាស្រ័យនឹងហទយវត្ថុ ដែលបានកើតឡើងព្រម ជាមួយនឹងសម្បដិច្ឆនៈ ...យ៉ាងដូច្នេះតទៅ ។
មនោទ្វារវីថិ
មនោទ្វារវីថិ កាមជវនវារៈវីថិ ១- តទាលម្ពណវារៈវីថិ
២-
ជវនវារៈវីថិ
៣-
វោដ្ឋបនវារៈវីថិ
៤-
មោឃវារៈវីថិ
អប្បនាជវនវារៈវីថិ -លោកិអប្បនាវីថិ-
១-
រូបាវចរអប្បនាវីថិ
២-
អរូបាវចរអប្បនាវីថិ
៣-
អភិញ្ញាអប្បនាវីថិ
-លោកុត្តរអប្បនាវីថិ-
១-
មគ្គអប្បនាវីថិ
២-
ផលសមាបត្តិវីថិ
៣-
និរោធសមាបត្តិវីថិ
កាលណាវិញ្ញាណណាមួយ
នៃវិញ្ញាណទាំង៦ ចូលទៅក្នុងមនោទ្វារ មនោទ្វារវីថិក៏កើតឡើងតាមលំដាប់ ។ មនោទ្វារវីថិ
អាចជាបឋម ជា២ថ្នាក់គឺៈ
១-
កាមជវនវារៈវីថិ - នេះចិត្ត១ ក្នុងកាមជវនចិត្ត២៩ បំពេញមុខងារជវនៈ គឺថាសេពសោយរសជាតិ
នៃអារម្មណ៍ ។
២-
អប្បនាជវនវារៈវីថិ - នេះចិត្ត១ ក្នុងអប្បនាជវនចិត្ត២៦ បំពេញមុខងារជវនៈ ។
កាមជវនវារៈវីថិ
អាចចាត់ជា៤យ៉ាង ដូចបង្ហាញក្នុងតារាង ខាងលើនេះស្រាប់ ចំណែកឯអប្បនាជវនវារៈវីថិ
អាចចែកចេញជា២យ៉ាង គឺលោកិអប្បនាវីថិ និងលោកុត្តរអប្បនា វីថិ ។ វីថិទាំងអស់នេះ
លើកយកមកពន្យល់ ដូចខាងក្រោមនេះ ៖
កាមជវនមនោទ្វារវីថិ
១-
អតិវិភូតារម្មណ៍វីថិ (តទាលម្ពណវារៈវីថិ) - អតិមហន្តារម្មណ៍
ភវង្គចលនៈ
→ ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ →
ជវនៈ
→ ជវនៈ → តទាលម្ពណៈ → តទាលម្ពណៈ - ភវង្គ
២-
វិភូតារម្មណ៍វីថិ (ជវនវារៈវីថិ) - មហន្តារម្មណ៍
ភវង្គចលនៈ
→ ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ →
ជវនៈ
→ ជវនៈ - ភវង្គ - ភវង្គ
៣-
អវិភូតារម្មណ៍វីថិ (វោដ្ឋបនវារៈវីថិ) - បរិត្តារម្មណ៍
ភវង្គចលនៈ
→ ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → មនោទ្វារាវចនៈ
- ភវង្គ
- ភវង្គ
៤-
អតិអវិភូតារម្មណ៍វីថិ (មោឃវារៈវីថិ) - អតិបរិត្តារម្មណ៍
ភវង្គចលនៈ
→ ភវង្គចលនៈ - ភវង្គ - ភវង្គ
សេចក្តីពន្យល់
អារម្មណ៍ណាមួយ
នៃវិញ្ញាណារម្មណ៍៦ ដែលជាបច្ចុប្បន្ន អតីត អនាគត ត្រូវតែចូលទៅក្នុងផ្លូវនៃមនោទ្វារ
ដើម្បីចាប់ផ្តើម កាមជវនមនោទ្វារវីថិ ។
១-
កាលណាអារម្មណ៍របស់វិញ្ញាណ ជាអតិមហន្តារម្មណ៍ ភវង្គរញ្ជួយ២ដង ហើយឈប់
(ភវង្គចលនៈ-ភវង្គុបច្ឆេទ) នៅពេលដែលអារម្មណ៍នោះ កើតឡើងក្នុងមនោទ្វារ ។
ពេលនោះមនោទ្វារាវចនៈ បង្វែរខ្សែចិត្តឲ្យងាក ទៅរកអារម្មណ៍របស់វិញ្ញាណ ពិនិត្យមើលវា
ហើយសម្រេចឲ្យតម្លៃ ថាជារបស់ល្អ ឬអាក្រក់ ។
តម្រូវទៅតាមការសម្រេច
ឲ្យតម្លៃនេះ ចិត្ត១នៃកាមជវនចិត្ត២៩ បំពេញមុខងារជវនៈ អស់៧ខណៈចិត្ត
សេពសោយរសជាតិនៃអារម្មណ៍ ។ បន្ទាប់មកតទាលម្ពណចិត្ត២ បន្តការសោយរសនៃអារម្មណ៍
បន្ថែមទៀត ។ រួចហើយចិត្តធ្លាក់ចុះ ទៅកាន់ខ្សែភវង្គវិញ ។ វីថិនេះមានឈ្មោះថា
អតិវិភូតារម្មណ៍វីថិ ឬតទាលម្ពណវារៈវីថិ ព្រោះវាបញ្ចប់ជាមួយនឹងតទាលម្ពណៈចិត្ត ។
២-
កាលណាអារម្មណ៍របស់វិញ្ញាណ ជាមហន្តារម្មណ៍ មានកំរិតខ្លាំងមធ្យម វីថិចិត្តកើតឡើង
ដូចគ្នានឹងខាងលើនេះដែរ ប៉ុន្តែវាបញ្ចប់ជាមួយនឹងជវនៈ គ្មានតទាលម្ពណៈទេ ។
វីថិនេះមានឈ្មោះថា វិភូតារម្មណ៍វីថិ ឬជវនវារៈវីថិ ។
៣-
ក្នុងអវិភូតារម្មណ៍វីថិ អារម្មណ៍របស់វិញ្ញាណ ជាបរិត្តារម្មណ៍ ហើយវាកើតឡើង
មិនច្បាស់ក្នុងមនោទ្វារ ដូចអារម្មណ៍២ខាងដើមទេ ។ ហេតុនេះបន្ទាប់ពី ភវង្គឈប់ទៅ
មនោទ្វារាវចនចិត្ត កើតឡើង៣ខណៈចិត្ត បំរុងនឹងពិនិត្យ និងឲ្យតម្លៃដល់អារម្មណ៍
ប៉ុន្តែចិត្តពុំអាចស្គាល់អារម្មណ៍ ដ៏ខ្សោយនោះបាន ។ ព្រោះហេតុនេះ គ្មានជវនៈចិត្ត
កើតឡើង សោយនូវអារម្មណ៍ទេ ។ បន្ទាប់ពីមនោទ្វារាវចនចិត្ត រលត់ទៅ
ចិត្តក៏ចុះទៅកាន់ខ្សែភវង្គវិញ ។
វីថិនេះមានឈ្មោះថា
អតិវិភូតារម្មណ៍វីថិ ឬវោដ្ឋបនវារៈវីថិ ព្រោះវាបញ្ចប់ជាមួយ នឹងវោដ្ឋបនចិត្ត ។
៤-
ក្នុងអតិអវិភូតារម្មណ៍ អារម្មណ៍របស់វិញ្ញាណ ជាអតិបរិត្តារម្មណ៍ ។ វាអាចគ្រាន់តែ ធ្វើឲ្យភវង្គរញ្ជួយ២ខណៈប៉ុណ្ណោះ
មិនអាចបញ្ឈប់ភវង្គទេ ។ ហេតុដូច្នេះគ្មានវីថិចិត្ត កើតឡើងឡើយ ហើយចិត្តពុំបានស្គាល់
អារម្មណ៍នោះទេ ។ វីថិនេះមានឈ្មោះថា អតិអវិភូតារម្មណ៍វីថិ ឬមោឃវារៈវីថិ
ព្រោះប្រាសចាកវីថិចិត្ត ។
ចំណាំៈ
១-
មនោទ្វារ (ទ្វារចិត្ត) មិនមានរូបរាងទេ ភវង្គចិត្តមួយ ក្នុងភវង្គចិត្ត១៩
បំពេញមុខងារជាមនោទ្វារ របស់មនុស្សម្នាក់ៗ ។
២-
អារម្មណ៍ទាំង៦ របស់វិញ្ញាណ ដែលជាអតីត បច្ចុប្បន្ន អនាគត ឬរួចផុតកាល
អាចកើតឡើងក្នុងមនោទ្វារ ។
៣-
អារម្មណ៍របស់មនោ ដូចជាចិត្ត ចេតសិក កសិណនិមិត្ត ឬនិព្វាន អាចកើតឡើងនៅក្នុងមនោទ្វារ
គ្មានអតីតភវង្គទេ វាកើតឡើងភ្លាម ក្នុងខណៈដែលវា មកប៉ះនឹងទ្វារ ។
៤-
អារម្មណ៍ដែលកើតក្នុងមនោទ្វារ មិនត្រូវចែកជា អតិមហន្តារម្មណ៍ ឬមហន្តារម្មណ៍ទេ
ត្រូវចែកជាវិភូតារម្មណ៍ (អារម្មណ៍ច្បាស់) ឬអវិភូតារម្មណ៍ (អារម្មណ៍ ស្រពិចស្រពិល
មិនច្បាស់) ។
កាមជវនមនោទ្វារវីថិចិត្ត
ក្នុងមនោទ្វារវីថិ
មានចិត្តតែ៣យ៉ាងគឺ រាវចនៈ ជវនៈ និងតទាលម្ពណៈ ។ ចំនួនចិត្តក្នុងមនោទ្វារវីថិ
ដែលវែងបំផុតមាន មនោទ្វារាវចនចិត្ត១ ជវនចិត្ត៧ តទាលម្ពណចិត្ត២ ទាំងអស់ត្រូវជា១០ ។
ចំនួនចិត្តដែលអាចចូលរួម
ក្នុងមនោទ្វារវីថិមាន មនោទ្វារាវចនៈចិត្ត១ កាមជវនចិត្ត២៩តទាលម្ពណចិត្ត១១
ទាំងអស់ត្រូវជា៤១ ។
មនោទ្វារវីថិបន្តបន្ទាប់
កាលណាអារម្មណ៍ណាមួយ
ក្នុងវិញ្ញាណារម្មណ៍៦ ចូលមកក្នុងផ្លូវមនោទ្វារ
ត្រង់តែម្តងយើងបាននូវមនោទ្វារវីថិសំខាន់ ដូចរាប់រៀបខាងលើ ។
ប៉ុន្តែមានមនោទ្វារវីថិបន្ទាប់បន្សំ ដែលដើរតាម គ្រប់បញ្ចទ្វារវីថិនិមួយៗ ។
ក្នុងបញ្ចទ្វារវីថិ
ការទទួលអារម្មណ៍ (ផស្សៈ) ប្រព្រឹត្តិទៅត្រឹមតែឲ្យដឹង ត្រួសៗថាជាល្អ ឬអាក្រក់ ។
រូបរាង លក្ខណៈផ្សេងៗ និងឈ្មោះរបស់អារម្មណ៍នោះ នៅមិនទាន់ស្គាល់នៅឡើយ ។
ដូច្នេះបន្ទាប់ពីបញ្ចទ្វារវីថិមក
មនោទ្វារវីថិ ចាប់ធ្វើកិច្ចការបន្តភ្លាម ចាប់យកអារម្មណ៍ របស់បញ្ចទ្វារវីថិ
ជាអតីតអារម្មណ៍ ។ ពេលនេះមនោទ្វារវីថិទី២ បន្តទៀតដោយពិនិត្យមើលរូបភាពថ្មី
និងផស្សៈជាមួយគ្នា ។ បន្ទាប់មក មនោទ្វារវីថិទី៣ ចាប់បន្តទៀតភ្លាម ពិនិត្យមើលរូបរាង
នៃអារម្មណ៍ ។ បន្ទាប់មក មនោទ្វារវីថិទី៤ ចាប់បន្តទៀត រាវរកនាមដែលទាក់ទងនឹងអារម្មណ៍នោះ
។ បើសិនជាចាំបាច់ មនោទ្វារវីថិច្រើនទៀត កើតឡើង បន្តបន្ទាប់គ្នា រាវរកលក្ខណៈពិស្តា
របស់អារម្មណ៍ ព្រមទាំងពេលវេលា ទីកន្លែងដែលទាក់ទងនឹងអារម្មណ៍ ប្រសិនបើគេបានជួប
អំពីពេលមុន ។
លុះត្រាតែមនោទ្វារវីថិបន្ទាប់
មួយចំនួន បានប្រព្រឹត្តិទៅហើយ ទើបគេស្គាល់នូវអារម្មណ៍ ដោយរូបរាង
ឈ្មោះព្រមទាំងលក្ខណៈ ផ្សេងៗបានច្បាស់ ។
ដោយយោងតាមសេចក្តីពិត
ថាចិត្តកើតរលត់ ជាង១លានលានដង ក្នុង១ប៉ប្រិចភ្នែកហើយមនោទ្វារវីថិមានត្រឹមតែ
ប្រមាណ១០វីថិចិត្ត ក្នុង១ភាគនៃវិនាទី អាចមានវីថិរាប់លានលាន កើតឡើងបាន ។
ដូច្នេះយើងដឹងនូវអារម្មណ៍ ដែលឃើញឬឭ ស្ទើរតែភ្លាមៗ ហើយយើងគិតថា យើងឃើញនិងឭ
ក្នុងពេលជាមួយគ្នា ។
ការបញ្ជាក់សេចក្តីពិត
បញ្ចទ្វារវីថិ
និងមនោទ្វារវីថិ កើតឡើងក្នុងខ្លួនបុគ្គលម្នាក់ៗ យ៉ាងលឿនបំផុត ឥតឈប់ឈរ ។
ហេតុនេះអាចបញ្ជាក់សេចក្តីពិត បានដោយបុគ្គលខ្លួនឯង ។ ដោយហេតុថា
គ្មានប្រដាប់ឆ្លុះឯណាមួយ អាចមើលឃើញចិត្តបាន យើងត្រូវការប្រដាប់ពិសេសមួយ ដែលអាចប្រើ
ក្នុងការពិនិត្យមើលចិត្ត ។ ប្រដាប់ពិសេសនោះ គ្មានអ្វីក្រៅពីចិត្តខ្លួនឯងនោះឡើយ
គឺចិត្តដែលជាឧបចារៈសមាធិ ឬឈានសមាធិ ។
អ្នកធ្វើសមថៈនិងវិបស្សនា
ជាច្រើនរូបក្នុង មណ្ឌលពុទ្ធសាសនាអន្តរជាតិ ក្នុងប្រទេសភូមា បន្ទាប់ពីបានចម្រើនសមថសមាធិ
ឲ្យបរិបូណ៌ហើយ ចម្រើនវិបស្សនាលើនាមរូប អ្នកទាំងនោះបានពិសោធន៍ឃើញ
ការកើតរលត់នៃវីថិចិត្ត ដូចមាននៅក្នុងគម្ពីរធម៌ ហើយបុគ្គលអ្នកចម្រើន
វិបស្សនាទាំងនោះ មានសេចក្តីពេញចិត្ត នឹងការពិសោធន៍ របស់ខ្លួន ។
អប្បនាជវនមនោទ្វារវីថិ
ក្នុងសមថសមាធិ
និងវិបស្សនាសមាធិ អប្បនាជវនមនោទ្វារវីថិ កើតឡើងកាលណា គេបានដល់នូវឈានឬមគ្គ ។
ក្នុងវីថិនេះ ចិត្តមួយក្នុងចំណោម អប្បនាជវនចិត្ត២៦ ចូលរួមចំណែកក្នុងមុខងារជវនៈ-
- រូបាវចរកុសលចិត្ត
៥
- អរូបាវចរកុសលចិត្ត
៤
- មហគ្គតកិរិយាចិត្ត
៩
- លោកុត្តរចិត្ត
៨
រួមទាំងអស់
ត្រូវជាអប្បនាជវនចិត្ត ២៦ ។
បើបុគ្គលណាមួយ
មិនមែនជាព្រះអរហន្ត ចម្រើនសមថសមាធិ បុគ្គលនោះអាចបាន សម្រេចរូបាវចរកុសលឈាន៥
និងអរូបាវចរកុសលឈាន៤ ដែលឈានទាំងពីរបែបហៅរួមគ្នាថា មហគ្គតកុសលចិត្ត៩ ។
បើបុគ្គលណាមួយ
ជាអ្នកអស់ទៅនូវឫស៣ គឺលោភមូល ទោសមូល និងមោហមូល ហើយបានបដិបត្តិ
វិបស្សនាសមាធិដ៏ត្រឹមត្រូវ និងយ៉ាងតឹងរឹង បុគ្គលនោះអាចសម្រេច មគ្គ៤និងផល៤បាន
ដែលហៅថា លោកុត្តរចិត្ត៨ ។
រូបាវចរអប្បនាវីថិ៥
មន្ទបញ្ញា
(បញ្ញាទន់ខ្សោយ)
អតីតភវង្គ
→ ភវង្គចលនៈ → មនោទ្វារាវចនៈ → បរិកម្ម → ឧបចារៈ → អនុលោម
→ គោត្រភូ
→ ឈាន → ភវង្គ → ភវង្គ
តិក្ខៈបញ្ញា
(បញ្ញាខ្លាំង)
អតីតភវង្គ
→ ភវង្គចលនៈ → មនោទ្វារាវចនៈ → ឧបចារៈ → អនុលោម
→ គោត្រភូ
→ ឈាន → ភវង្គ → ភវង្គ
១-
កាលណាបដិភាគនិមិត្តនៃកសិណ កើតឡើងក្នុងមនោទ្វារ ខ្សែភវង្គរញ្ជួយ២ដង
(អតីតភវង្គ-ភវង្គចលនៈ) ហើយឈប់ ។ រួចមកមនោទ្វារាវជ្ជនៈ បង្វែរចិត្តឲ្យទៅកាន់
បដិភាគនិមិត្ត ពិនិត្យមើល ហើយឲ្យតម្លៃល្អ ឬអាក្រក់ដល់អារម្មណ៍ ។ បន្ទាប់មក ចិត្ត១
(ក្នុងចិត្ត២) សោមនស្ស-សហគតំ ញាណ-សម្បយុត្តំ មហាកុសលចិត្ត អនុវត្តន៍កិច្ច
របស់ឧបចារ-សមាធិជវន ៤ដងចំពោះបុគ្គល ដែលមានបញ្ញាទន់ខ្សោយ (មន្ទបញ្ញា)
តាមលំដាប់ថ្នាក់ ដូចមានឈ្មោះខាងក្រោមៈ
- បរិកម្ម
រៀបចំចូលទៅកាន់ឈាន
- ឧបចារៈ
ចូលទៅជិតដល់ឈាន
- អនុលោម
សម្របសម្រួល ឬភ្ជាប់បរិកម្មជាមួយឈាន ធ្វើដូចជាស្ពាន ចម្លង
ចិត្តទាប
ទៅកាន់ចិត្តខ្ពស់
- គោត្រភូ
ចិត្តដែលកាត់ផ្តាច់ កាមាវចរគោត្រ (ត្រកូលកាម) ហើយបង្កើត គោត្រឧត្តម ឬមហគ្គតគោត្រ ។
ចិត្តទាំង៤នេះ
មាននាមថា ឧបចារសមាធិជវន ។ ចំពោះបុគ្គល ដែលមានបញ្ញាខ្លាំង (តិក្ខៈបញ្ញា)
បរិកម្មមិនមានទេ ។ បន្ទាប់ពីគោត្រភូ រូបាវចរកុសល-បឋមជ្ឈានចិត្ត ក៏កើតឡើងភ្លាម
តែ១ដងជាអប្បនាជវន ។ បន្ទាប់ពីបឋមជ្ឈានចិត្តរលត់ទៅ ខ្សែភវង្គក៏ ចាប់រត់តាមធម្មតាវិញ
។
២-
រូបាវចរអប្បនាវីថិទី២ កើតឡើងដូចពោលខាងលើ បណ្តោយឲ្យ រូបាវចរកុសល-ទុតិយជ្ឈានចិត្ត
(ឈានទី២) បំពេញមុខងារ តែ១ដងជាអប្បនាជវន ។
៣-
រូបាវចរអប្បនាវីថិទី៣ កើតឡើងដូចលេខ១ខាងលើដែរ បណ្តោយឲ្យរូបាវចរកុសល-តតិយជ្ឈានចិត្ត
(ឈានទី៣) បំពេញមុខងារ តែ១ដងជាអប្បនាជវន ។
៤-
រូបាវចរអប្បនាវីថិទី៤ កើតឡើងដូចលេខ១ខាងលើដែរ
បណ្តោយឲ្យរូបាវចរកុសល-ចតុត្តជ្ឈានចិត្ត (ឈានទី៤) បំពេញមុខងារ តែ១ដងជាអប្បនាជវន ។
៥-
រូបាវចរអប្បនាវីថិទី៥ កើតឡើងដូចលេខ១ខាងលើដែរ ប៉ុន្តែផ្លែកគ្នាត្រង់
ក្នុងរូបាវចរអប្បនាវីថិទី៥នេះ ចិត្ត១ (ក្នុងចិត្ត២) ឧបេក្ខា-សហគតំ ញាណ-សម្បយុត្តំ
មហាកុសលចិត្ត បំពេញមុខងារឧបចារ-សមាធិជវន ៣ឬ៤ដង ហើយរូបាវចរកុសល-បញ្ចមជ្ឈាន ចិត្ត (ឈានទី៥)
បំពេញមុខងារ តែ១ដងជាអប្បនាជវន ។
‘’’ចំណាំៈ’’’
១-
កាលណា អ្នកធ្វើសមាធិណាមួយ ចម្រើនកសិណ សោមនស្ស ឬឧបេក្ខាមហាកុសលចិត្ត
នឹងបំពេញមុខងារជវនៈ ។
២-
កាលណា គេចូលទៅកាន់ឈាន ឧបចារសមាធិជវន និងឈានជវន ត្រូវ មានការទទួលអារម្មណ៍ស្របគ្នា ។
ដោយហេតុថា ឈាន៤ដំបូងប្រកបដោយ សុខៈ វេទនា ឈាន៤ដំបូងនេះ ជាសោមនស្សចិត្ត ។ ដូច្នេះ
ឧបចារសមាធិជវន ត្រូវតែជា សោមនស្ស-សហគតំ (ប្រកបដោយសោមនស្ស) ។ ក្នុងខណៈនៃឈានទី៥វិញ
គឺ ឧបេក្ខា-សហគតំ ដូច្នេះឧបចារសមាធិជវន ត្រូវតែជា ឧបេក្ខា-សហ គតំ ។
៣-
កុសលជវន១ នាំមុខកុសលជវន១ទៀត ។
អរូបាវចរអប្បនាវីថិ៤
មន្ទបញ្ញា
(បញ្ញាទន់ខ្សោយ)
ភវង្គចលនៈ
→ ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → បរិកម្ម → ឧបចារៈ → អនុលោម → គោត្រភូ →
ឈាន
→ ភវង្គ → ភវង្គ
តិក្ខៈបញ្ញា
(បញ្ញាខ្លាំង)
ភវង្គចលនៈ
→ ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → ឧបចារៈ → អនុលោម → គោត្រភូ →
ឈាន
→ ភវង្គ → ភវង្គ
អរូបាវចរអប្បនាវីថិ
ដូចគ្នានឹង រូបាវចរអប្បនាវីថិដែរ ។ ប៉ុន្តែអរូបាវចរឈាន ខ្ពស់ជាង រូបាវចរឈាន
ក្នុងកំរិតនៃសមាធិ សេចក្តីស្ងប់ និងសុខុមភាព ។ យោគាវចរត្រូវប្រើ ឈានទី៥
(នៃរូបាវចរឈាន) ជាគ្រឹះសម្រាប់ឡើងកាន់ អរូបាវចរឈាន ហើយត្រូវស្មឹងស្មាធលើអារម្មណ៍
ដែលមិនទាក់ទងជាមួយរូប (អរូប) ។
ក្នុងការបដិបត្តិ
គេត្រូវសម្រេចឈានទី៥ ជាមុនសិន ដោយចម្រើនលើបដិភាគ និមិត្តនៃ កសិណ ។ បន្ទាប់មក
គេចេញចាកឈាន លះបង់បដិភាគនិមិត្ត នោះចោលចេញ ព្រោះវាជាប់ទាក់ទងនឹងរូប (កសិណ)
ហើយផ្ចង់អារម្មណ៍ ទៅលើអាកាស (អាកាស គ្មានទីបំផុត) ដែលហួសផុតអំពីបដិភាគនិមិត្ត
ហើយចម្រើនថាៈ អាកាស... អាកាស ។ កាលណាការជាប់អារម្មណ៍ ដ៏ល្អិតល្អន់
ទៅលើបដិភាគនិមិត្ត បានត្រូវលះបង់ចេញ និមិត្តក៏រលត់នៅពេលនោះ
បើកចំហរនូវអាកាសគ្មានទីបំផុត ។ យោគាវចរចម្រើនលើអាកាស...អាកាស ហើយកាលណាកំរិតសមាធិ
បានខ្ពស់គ្រប់គ្រាន់ហើយ អប្បនាវីថិ ក៏កើតឡើងនៅពេលនោះ ។
១-
កាលណាអារម្មណ៍អាកាស កើតឡើងនៅក្នុងមនោទ្វារ ខ្សែភវង្គរញ្ជួយ២ដង ហើយឈប់ ។
មនោទ្វារាវជ្ជនចិត្ត ពិនិត្យមើលអារម្មណ៍ ហើយឲ្យតម្លៃល្អឬអាក្រក់ ។ ហើយ
ចិត្ត១នៃចិត្ត២ គឺឧបេក្ខាសហគតំ ញាណសម្បយុត្តំ មហាកុសលចិត្ត បំពេញមុខងារជាបរិកម្ម
ឧបចារៈ អនុលោម និងគោត្រភូ ចំពោះបុគ្គលដែលមានបញ្ញាតិច (មន្ទបញ្ញា) ឬជាឧបចារៈ
អនុលោមនិងគោត្រភូ ចំពោះបុគ្គល ដែលមានបញ្ញាច្រើន (តិក្ខៈបញ្ញា) ។ បន្ទាប់មក
អាកាសានញ្ចាយតន-កុសលចិត្ត កើតឡើងម្តងជាអប្បនាជវន ហើយចិត្តក៏
ធ្លាក់ចុះទៅកាន់ខ្សែភវង្គវិញ ។
២-
ក្នុងលំដាប់ថ្នាក់ខ្ពស់ ទៅកាន់អរូបាវចរឈានទី២ យោគាវចរចម្រើនលើ វិញ្ញា
ណញ្ចាយតន-កុសលចិត្ត ។ កាលណាសមាធិចិត្ត បានដល់កំរិតខ្ពស់ហើយ អរូបាវចរ
អប្បនាវីថិក៏កើតឡើង ។
អារម្មណ៍ដែលកើតក្នុងមនោទ្វារ
គឺវិញ្ញាណញ្ចាយតន-កុសលចិត្ត ដែលជាហេតុឲ្យខណៈចិត្ត១ខ្សែកើតឡើងៈ ភវង្គចលន
ភវង្គុបច្ឆេទ មនោទ្វារាវចន បរិកម្ម (លើកលែងបុគ្គលតិក្ខៈបញ្ញា) ឧបចារ អនុលោម
គោត្រភូ ហើយវិញ្ញាណញ្ចាយតន-កុសលចិត្ត នឹងកើតឡើងជាអប្បនាជវន ។
ចិត្តក៏ធ្លាក់ចុះទៅកាន់ខ្សែភវង្គវិញ ដូចធម្មតា ។
៣-
ចំពោះអរូបាវចរឈានទី៣ អារម្មណ៍ដែលកើតឡើង ក្នុងមនោទ្វារ ជាភាពសូន្យទទេ
(គ្មានអ្វីសោះ) ដែលជាលទ្ធផល នៃការលះបង់ អាកាសានញ្ចាយតន-កុសលចិត្ត ។ ខ្សែវីថិចិត្តក៏កើតឡើង
ដូចពីពេលមុន ហើយនៅទីបញ្ចប់ មានអាកិញ្ចញ្ញាយតន-កុសលចិត្ត ជាអប្បនាជវន ។
៤-
ក្នុងលំដាប់ខ្ពស់ជាងនេះទៀត គឺអរូបាវចរឈានទី៤ យោគាវចរចម្រើន
ដោយយកអាកិញ្ចញ្ញាយតន-កុសលចិត្ត ជាអារម្មណ៍ ។ នៅពេលដែល អរូបាវចរឈានទី៤កើតឡើង
អារម្មណ៍នៃ អាកិញ្ចញ្ញាយតន-កុសលចិត្ត កើតឡើងក្នុងមនោទ្វារ បណ្តាលឲ្យ
ខ្សែវីថិចិត្តកើតឡើង ដូចពេលមុន ។ ក្នុងខណៈនេះ នេវសញ្ញានាសញ្ញាយតន-កុសល ចិត្ត
កើតឡើងម្តង ជាអប្បនាជវន ហើយចិត្តក៏ធ្លាក់ចុះទៅកាន់ខ្សែភវង្គវិញ ។