Hiển thị các bài đăng có nhãn បុគ្គល​៤​ពួក ប្រដូច​នឹង​ផ្កា​ឈូក​៤​ជំពូក​. Hiển thị tất cả bài đăng
Hiển thị các bài đăng có nhãn បុគ្គល​៤​ពួក ប្រដូច​នឹង​ផ្កា​ឈូក​៤​ជំពូក​. Hiển thị tất cả bài đăng

Thứ Ba, tháng 7 14, 2020

បុគ្គល​៤​ពួក ប្រដូច​នឹង​ផ្កា​ឈូក​៤​ជំពូក​

នៅ​ក្នុង​កំណាព្យ​អារាធនា​ធម្មកថិក​សំដែង​ធម៌​ទេសនា ជា​បទព្រហ្មគីតិ ឈ្មោះថា សហម្បតីព្រហ្ម មានកំណាព្យ​ពីរល្បះ​ដែល​និយាយ​អំ​ពី​បរិស័ទ​បួន​ជំពូកគឺ «​​.​.​.​បរិស័ទ​បួន​ជំពូក ដូច​ផ្កា​ឈូក​ក្នុង​ជល​ដ្ឋាន ខ្លះ​ផុស​ចាំ​សូរ្យ​ឆាន រះ​នឹង​រីក​ដោយ​រស្មី។ ព្រះ​ធម៌​ជា​សូរ្យ​សែង រះ​ឡើង​ចែង​ចាំង​រង្សី បំភ្លឺ​លោក​ទាំង​បី ឲ្យ​យល់​ផ្លូវ​ឋាន​សុខា។​.​.​.​»
ក្នុង​​ន័យ​​នៃ​​កំណាព្យ​​នេះ សូម​​​បញ្ជាក់​​ថា ក្រោយ​ពេល​ដែល​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ​នៃ​យើង ទ្រង់​បាន​ត្រាស់​ដឹង​ថ្មី​ៗ ព្រះ​អង្គ​ទ្រង់​ពិចារណា​ថា ធម៌​ដែល​តថាគត​បាន​ត្រាស់​ដឹង​នេះ ជ្រាល​ជ្រៅ​ពេក​ណាស់ ពិបាក​ដល់​សត្វ​ទាំង​ឡាយ​នឹង​យល់​បាន។ ក្រោយ​មក​ព្រះអង្គ​ទ្រង់​ពិចារណា​ប្រៀប​ធៀប​និស្ស័យ​របស់​សត្វ​ទាំង​ឡាយ​​ទៅ​​​នឹង​​ផ្កា​​ឈូក​​ ៤​ជំពូក​​ដែល​​ដុះ​​ចេញ​​មក​ក្នុង​​ពេល​​ផ្សេងៗ​​គ្នា​​គឺ ​៖​
១- ឧគ្ឃដិតញ្ញូ(អ៊ុក-ឃៈដិ-តាញ់-ញូ) បុគ្គល​ដែល​យល់​ច្បាស់​នូវ​ធម៌​ភ្លាមៗ ក្រោយ​ពេល​ដែល​គ្រាន់​តែ​បាន​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​ត្រឹម​តែ​មួយ​គាថា​យ៉ាង​ខ្លី។ ប្រៀប​ប្រដូច​ទៅ​នឹង ផ្កា​ឈូ​ក​​ដែល​បាន​ដុះ​ខ្ពស់​ផុត​ពី​ផ្ទៃ​ទឹក​រង​ចាំ​ទទួល​ពន្លឺ​ថ្ងៃ​នឹង​អាល​រីក​រះ​ឡើង​។​
២- វិបចិតញ្ញូ (វិប៉ៈ-ចិ-) បុគ្គល​ដែល​បាន​ស្តាប់​ត្រឹម​មួយ​គាថា​ខ្លី​ហើយ​ត្រូវ​ការ ពន្យល់​អធិប្បាយ​បន្ថែម ត​ទៅ​ទៀត​ទើប​អាច​យល់​ច្បាស់​នូវ​ធម៌​បាន​។ ប្រៀប​​ប្រដូច​​ទៅ​​នឹង​​ផ្កា​​ឈូកដែល​​ដុះ​ផុស​ចេញ​មក​ប៉ប្រះ​នឹ​ង​ផ្ទៃ​ទឹក នឹង​អាច​រីក​បាន​នៅ​ក្នុង​ថ្ងៃ​បន្ទាប់​។
៣- នេយ្យៈ បុគ្គល​ដែល​ល្មម​អាច​នៅ​ណែ​នាំ​ប្រៀន​ប្រដៅ​បាន​ដោយ​ការ​ពន្យល់​អប់រំ​ជា​រឿយ ដោយ​វិធី​ផ្សេង​ៗ នឹង​អាច​យល់​ច្បាស់​នូវ​ធម៌​បាន​។ ប្រៀប​ប្រដូច​ទៅ​នឹង​ផ្កា​ឈូក​ដែល​ដុះ​មក​បាន​ពាក់​កណ្តាល​ទឹក ដែល​​ត្រូវ​​ចំណាយ​​ពេល​​យូរ​​តទៅ​​ទៀត នឹង​​អាច​​ផុស​​ឡើង​​ហើយ​​រីក​​ឡើង​​បា​ន​។
៤- បទបរមៈ (ប៉ៈទៈប៉ៈរ៉ៈម៉ៈ) បុគ្គល​អាប់​ឥត​ប្រាជ្ញា ទោះ​បី​ជា​ត្រូវ​ពន្យល់​ណែ​នាំ អធិប្បាយ​ពង្រាយ សេចក្តី​វែង​ឆ្ងាយ​ប៉ុណ្ណា​ក៏​មិន​អាច​នឹង​យល់​បាន។ បុគ្គល​ពួក​ទី៤​ នេះ​ច្រើន​តែ​លុះ​ក្នុង​អំពើ​អាក្រក់​ផ្សេង​ៗ មាន​អបាយ​មុខ​ទាំង​បួន គឺ​ស្រី ស្រា ល្បែង​ស៊ីសង និង សេព​គប់​មិត្ត​អាក្រក់​ជា​ដើម មិន​មាន​ចិត្ត​ចង់ រៀន​ចង់​ស្តាប់​នូវ​ពាក្យ​ប្រៀន​ប្រដៅ​ឡើយ​។ បើ​គេ​មាន​ឱកាស​បាន​សិក្សា​រៀន​សូត្រ​នូវ ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ ក៏​នឹង​បាន​ជា​ឧបនិស្ស័យ​នៃ​បញ្ញា​ទៅ​ក្នុង​អនាគត​ជាតិ ដែល​នឹង​អាច​ក្លាយ​ជា​បុគ្គល​ទាំង​បី​ពួក​ខាង​លើ ណា​មួយ​មិន​ខាន។ បុគ្គលទី៤នេះ ប្រៀប​ប្រដូច​ទៅ​នឹង​ផ្កា​ឈូក​ដែល​​ទើប​តែ​ដុះ​ពន្លក​ចេញ​ពី​ភក់ ដែល​​ត្រូវ​​ប្រឈម​​មុខ​​នឹង​​អន្តរាយ​​គ្រប់​​ជំពូក មាន​​ក្លាយ​​ជា​​ចំណី​​របស់​​ត្រី ឬ​អណ្តើក​​ជា​ដើម។








ចំពោះការបានសម្រេចនូវមគ្គផលៈ
បុគ្គលទី១ គ្រាន់​តែ​ស្តាប់​ធម្ម​ទេសនា​មួយ​គាថា​ដ៏​ខ្លី ក៏​បាន​សម្រេច​មគ្គ​ផល​ភ្លាម​ៗ។​
បុគ្គលទី២ បាន​ស្តាប់​មួយ​គាថា​ខ្លី​ហើយ​ស្តាប់​សេចក្តី​អធិប្បាយ​តទៅ​ទៀត ទើប​បាន​សម្រេច​មគ្គ​ផល។
បុគ្គលទី៣ ត្រូវ​ការ​ស្តាប់ សិក្សា​រៀន​សូត្រ និង​ព្យាយាម​មាំ​ក្នុង​ការ​ធ្វើ​សមាធិ វិប​ស្សនា នឹង​អាច​សម្រេច មគ្គ​ផល​បាន​ក្នុង​រយៈ​ពេល​ពី ៧​ថ្ងៃ​ទៅ ៦០ឆ្នាំ។
បុគ្គលទី៤ មិន​អាច​សម្រេច​មគ្គ​ផល​បាន​ក្នុង​ជាតិ​នេះ​ទេ បើ​គេ​ធ្វើ​សេចក្តី​ព្យាយាម​មាំ​ក្នុង​ការ​ប្រតិបត្តិ​ធម៌ គេ​នឹង​អាច​បាន​កើត​ជា​មនុស្ស ឬ​ទេវតា ក្នុង​ជាតិ​ខាង​មុខ​។​
ចុះយើងសព្វថ្ងៃនេះ គិតថាស្ថិតក្នុងបុគ្គលពួកទីប៉ុន្មានដែរ?
REPORT THIS AD

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...