Hiển thị các bài đăng có nhãn សៀវភៅ ធាតុសង្គ្រោះ ១-១២-២០២១. Hiển thị tất cả bài đăng
Hiển thị các bài đăng có nhãn សៀវភៅ ធាតុសង្គ្រោះ ១-១២-២០២១. Hiển thị tất cả bài đăng

Thứ Tư, tháng 12 01, 2021

ខ្ញុំសប្បាយចិត្តណាស់

                                                ----ពាក្យអបលោកន៍----

-----------------------

ចម្លងចេញពីសៀវភៅ ធាតុសង្គ្រោះ






បាលីជាតន្តិភាសា មានរបៀបរៀបចំត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ ដៃលពួកទក្ខិណនិកាយ ឬពួកអ្នកកាន់ពុទ្ធសាសនាផ្នែកខាងត្បូង រចនាតាក់តែងឡើងសម្រាប់ចារឹកគម្ពីរក្បួនខ្នាតរបស់ខ្លួនទុក។

បាលីនោះចាត់ជាពួកធំៗ មាន គឺ

-វីនយបិដក ១

-សុត្តន្តបិដក ១

-អភិធម្មបិដក ១

 

ដែលហៅថាព្រះត្រៃបិដកនុះឯងៗ តាំងពីកាលព្រះពុទ្ធអង្គទ្រង់គង់ធរមាននៅ រហូតដល់ទ្រង់បរិនិព្វានទៅ អស់កាលប្រហែល ៤០០ ឆ្នាំប្លាយព្រះអរហន្តជាសាវ័កទាំងឡាយបានចេះចាំស្ទាត់ដោយមាត់ទទេ មិនទាន់បានចារឹកទុកជាលាយលក្ខណ៍អក្សរនៅឡើយ ព្រះត្រៃបិដកនេះទើបមាននាមថា មុខបាឋោ។ លុះមកដល់ ព.ស. ៤៥២ ដល់ ៤៦៤ មតិខ្លះថា ៤៣៣ ដល់ ៤៥០ នៃពុទ្ធសករាជ ទើបព្រះថេរៈទាំងឡាយជាសង្គីតិកាចារ្យធ្វើសង្គាយនាទី នៅលង្កាទ្វីប បានចារឹកជាលាយលក្ខណ៍អក្សរចារទុកព្រះត្រៃបិដកក្នុងស្លឹគរឹតឡើង ព្រោះហេតុនោះ ព្រះត្រៃបិដកនេះចាត់ជាបាលីជាន់ខ្ពស់ (ថ្នាក់ទីមួយ)។

 

ក្នុងសតវត្សរ៍ទី១០ ព.ស.៩៥៦ ព្រះថេរៈមួយអង្គ នាមពុទ្ធឃោសាចារ្យ ជាអ្នកប្រាជ្ញជាតិឥណ្ឌា បាននិមន្តទោលង្កាទ្វីប ធ្វើសំវណ្ណនាកែខៃព្រះត្រៃបិដក ដែលមានឈ្មោះថាអដ្ឋាកថា ចាត់ជាបាលីថ្នាក់ទី២

តមកព្រះថេរៈទាំងឡាយបានបង្កើតនូវដីកា អនុដីកា អត្ថយោជនានិងក្បួនវេយ្យាករណ៍បាលីឡើងតាមលំដាប់លំដោយ។

ឯក្បួនវេយ្យាករណ៍បាលីមានឈ្មោះសំខាន់ៗ ជាងគេនោគឺ

១- កច្ចាយនៈ

២-មោក្កល្លាន

៣-សទ្ទនីតិ

បណ្ដាវេយ្យាករណ៍ទាំង នេះ កច្ចាយនៈ មានអាយុកាលចាស

ជាងវេយ្យាករណ៍ឯទៀត ជាគ្រូដើមនៃវេយ្យាករណ៍ទាំងអស់

 

          តាមដីកាកច្ចាយនសូត្រពោលថា អ្នកនិពន្ធគម្ពីរកច្ចាយនៈនេះ គឺ ព្រះមហាកច្ចាយនត្ថេរ ដែលគេលើកដំកើងទុកដូចជាព្រះមហាកច្ចាយនត្ថេរ ស្ថិតនៅក្នុងពួកអសីតិមហាសាវ័ក ដែលព្រះពុទ្ធអង្គទ្រង់លើកជាឯតទគ្គៈ ខាងចេះពង្រឹកសេចក្ដីដែលព្រះអង្គសំដែងដោយសង្ខេប ឲ្យពិស្ដារទូលំទូលាយបាន

 

          បុំន្ដៃក្នុងវចនានុក្រមបាលី អងគ្លេស ទំព័រ ៤៧៨ ឆ្នាំ ១៩៦០ ពោលថា ព្រះមហាកច្ចាយនត្ថេរ អង្គនេះនៅក្នុងដែន សុរសេនៈ ក្រុង មថុរា (មធុរា) ប្រទេសឥណ្ឌាភាគខាងត្បូងគឺអវន្តិខាងត្បូង បាននិពន្ធគម្ពីរបាលីវេយ្យាករណ៍ឈ្មោះកច្ចាយនៈ ក្នុងសតវត្ស៍រទី៥ ទី៦ នៃគ.ស.។

 

          ឯមោគ្គល្លាន និងសទ្ទនិតិ មានអាយុស្របាលគ្នា កើតឡើងក្នុងសតវត្ស៍រទី ១៧ គឺ ព.ស.១៦៩៥ – ១៦៩៧ ចាត់ជាវេយ្យាករណ៍នៅក្មេងខ្ចី

គម្ពីរមោគ្គល្លាននេះ កើតមានឡើងក្នុងលង្កាទ្វីប ដោយស្នាព្រះហស្គនៃ ព្រះមហាមោក្កល្លានត្ថេរ ជាអ្នកប្រាជ្ញមានកិត្តិស័ព្ទល្បីល្បាញក្នុងយុគនោះបន្ទាប់មកលោកបានប្រមូលរួបរួមសព្ទ ចងក្រងជាគម្ពីរមួយឈ្មោះថា អភិធានប្បទីបិកា

          ឯសទ្ទនីតិ កើតឡើងក្នុងប្រទេសភូមា និពន្ធដោយ ព្រះអត្តវទ្សាចារ្យ ជាអ្នកប្រាជ្ញមាននាមល្បីល្បាញក្នុងប្រទេសនោះ សទ្ធនីតិ ជាវេយ្យាករណ៍ខ្ពង់ខ្ពស់ដ៏វិចិត្រពិស្ដារជាងកច្ចាយនៈ

 

          ឮមតិនៃសទ្ទនីតិនេះ អនុលោមស្របតាមព្រះត្រៃបិដក ជាមតិសំខាន់គួរនិយមព្រោះងាយមើលឆាប់យល់ ជាងវេយ្យាករណ៍ឯទៀតទាំងអស់

 

បន្ទាប់ពីនោះមក ក្នុងរវាង ១០០ ឆ្នាំមុននេះ ព្រះថេរៈអួយអង្គនាម សុភូតិ កើតឡើងក្នុងលង្កាទ្វីប បានជ្រើសរើសសព្ទក្នុងក្បួនអភិធានប្បទីបិកា រៀបរៀងតាមលំដាប់អក្សរ តាំងវិគ្គហៈប្រាប់ធាតុ បច្ច័យសព្វគ្រប់ ឲ្យឈ្មោះថាអភិធានប្បទីបិកាសូចិ ។

 

          លោកជាអ្នកប្រាជ្ញចេះចាំស្ទាត់គម្ពីរវេយ្យាករណ៍ទាំងអស់ បានអាងដល់កច្ចាយនៈ មោគ្គល្លាន និងសទ្ទនីតិ សូម្បីគម្ពីរសារត្ថទីបនី ដីកាវិន័យ និងអភិធម្មត្ដវិកាវិនី ដីកាអភិធម្មត្តសង្គហៈ ក៏បានទាញមកជាសំអាងដែរ។

 

          ក្បួនវេយ្យាករណ៍នេះឈ្មោះថា ធាតុប្បទីបិកា ជាគម្ពីរសំដែងចេញនូវធាតុទាំងឡាយ ដែលដកស្រង់ចេញចាកគម្ពីរសទ្ទនីតិដោយច្រើន គម្ពីរកច្ចាយនៈខ្លះ អភិធានប្បទីបិកាសូចិខ្លះដែលសម្រេចរូមមកជាកិរិយាអាខ្យាត ជាគុណសព្ទ ជានាមស័ព្ទ និងជាអព្យយស័ព្ទ។

 

តាមច្បាប់ដើមនៃវេយ្យាករណ៍នេះ ព្យញ្ជនៈទីបំផុតធាតុច្រើនតែមានស្រៈ ឧ ឩ តែខ្ញុំមិនចម្លងតាមទេ ព្រោះរយល់ជឿតាមកច្ចាយនូបត្ថម្ភកៈភាគទី២ ទំព័រ ៣៩៨ របស់សម្ដេចព្រះសង្ឈរាជថ្នាក់ទីមួយគណៈមហានិកាយ ដេលស្ដេចធ្វើនយលក្ខណថា ‍”បានសង្កេតឃើញក្នុងគម្ពីរសព្ទសាស្រ្ដច្រើនអន្លើ ឃើញថាព្យញ្ជនៈ ព្យញ្ជនៈគគឺមិនមានសំឡេងស្រះ ទេ ឲ្យ អានថា គម៑ ខម៑ តន៑ លក្ខ៑ ចរ៑ តរ៑ មរ៑ អស៑... “

ប៉ុន្តែព្យញ្ជនៈទីបំផុតធាតុដែលមានស្រៈ អា ដូច នហាធាតុ ស្រៈ ឯ ដូច គិលេ ជាដើម គង់នៅមានស្រៈដដែល

ពាក្យបណ្ដាំ

បើត្រូវការរកមើលធាតុណា គប្បីមើលតាមលំដាប់អក្សរតាំងពី អ រហូតដល់ ធាតុខ្លះមានទាំងកិរិយា អាខ្យាត កិរិយាគុណ ករណនាម ការកនាម និងអព្យយកិរិយា ដែលកើតចេញចាកធាតុនោះៗ ប៉ុន្តែមិនបានប្រាប់បច្ច័យផងទេ ព្រោះវត្ថុបំណងចង់ថ្លែងតែអំពីធាតុម្យ៉ាងប៉ុណ្ណោៈសមតាមនាមសៀវភៅនេះឈ្មោះថាធាតុប្បទីបិកាឬធាតុសង្រ្គោះ។

          បើចង់ដឹងអត្ថន័យរបស់ធាតុនោះៗ គប្បីមើលពាក្យខៃ ឬពាក្យវេរចនៈនៃធាតុនោះៗ តាមប្រពៃណីបាលី ពាក្យខៃ ឬវេរចនៈគឺពាក្យប្រែរបស់ធាតុលោកសរសេរទុកមកប្រកបសត្តមីវិភត្តិជានិច្ច ឧទាហរណ៍ អក្ក៑=ថវនេ អក្កេតិ អក្កយតំ អក្កោសរសើរ ស្លើច.... ពួកចុរធាតុ អរ៑=គតិយំ អរតិ ទៅ ដល់ ប្រព្រឹត្តទៅ........

ចូរអាននៅសៀវភៅធាតុសង្គ្រោះបន្ត

ទី ១-១២-២០២១

 ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...