Thứ Năm, tháng 11 05, 2015

ប្រើក្រូចសើចបំបាត់ក្លិនមាត់និងដើម្បីធ្មេញស


ប្រើ​ក្រូចសើច​បំបាត់​ក្លិន​មាត់​និង​ដើម្បី​ធ្មេញ​ស

ក្រៅពី​ប្រើ​ធ្វើ​ជាគ្រឿង​ផ្សំ​ដែល​មាន​ក្លិន​ឈ្ងុយ និង​រស់​ជាតិ​ឆ្ងាញ់​ផង​នោះ ក្រូច​សើច​នៅ​មាន​អត្ថ​ប្រយោជន៏​ច្រើន សម្រាប់​ធ្មេញ​មាត់​យើង​ទៀត​ផង៖
១.ដោយ​គ្រាន់​តែ​យក​ស្លឹក​ស្រស់​របស់​វា មក​ឈ្លី​លើ​ធ្មេញ​ហើយ​ទុក​រយៈ​ពេល​៣ទៅ​៥​នាទី សឹម​ដុសលាង​សំអាត​តាម​ក្រោយ បន្ទាប់​មក​អ្នក​នឹង​មាន​អារម្មណ៏​ស្រស់​ស្រាយ​ ដោយ​សារ​ក្លិន​មាត់​និង​ធ្មេញ​មាត់ស​មិន​ខាន។

Thứ Tư, tháng 11 04, 2015

សារថ្លែងអំណរគុណ

ខ្ញុំព្រះករុណាអាត្មាភាពសូមថ្លែងអំណរគុណសន្ដានចិត្តល្អប្រពៃញោមប្រុសនិងញោមស្រីយ៉ាងជ្រាលជ្រៅ ដែលបានចូលជាកុសល និងបវារណាញាតិញោមដើមើម្បីជួយឧបត្ថម្ភក្នុងការកសាងសាលារៀនវត្តអូរត្រាវ សូមជូនពរដល់ញោមមានសុខភាព និងសំណាងល្អ គ្រប់ពេលវេលាហោង


រូបកំពុងសា្ថបនានេះគឺជាសំណង់សាលារៀននៃវត្តអូរត្រាវ 

រូបភាពព្រះវិហារវត្តអូរត្រាវ សា្ថបនាឆ្នាំ២០០២ ដល់ថ្ងៃ៨   ៩  ១០ កើត ខែផល្គុណ ត្រូវថ្ងៃទី៨  ៩  ១០ /៣ គ.ស.២០១០សម្ពោធ និងបុណ្យបញ្ចុះខណ្ឌសីមា 

Add caption

Thứ Tư, tháng 1 14, 2015

រាត្រីចំរើនព្រះបរិត្ត ចូល វិបស្សនាកម្មដ្ឋាន 14 - 01 -2015

យោងទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាមិត្រពុទ្ធបរិស័ទ្យខ្មែរថេរវាទនៅវាលកំពង់រាបនៃប្រទេសវៀតណាមភាគខាងត្បូងបានប្រារព្ភកម្មវិធីមួយក្រោយពីបញ្ចប់វគ្គសិក្សាប្រចាំឆ្នាំជារៀងរាល់ឆ្នាំតែងតែបើកឱកាសឲ្យសិស្សគណទាំងឡាយសិក្សាយល់ដឹងជម្រៅនៃធម៌ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់ដឹងដោយព្រះអង្គឯង ហេតុដូច្នេះវត្តសាសនសាមគ្គីរង្សីអូរត្រាវ ភូមិអូរត្រាវ​ ឃុំកំពង់ដូង ស្រុកកញ្ចោង ខេត្តត្រាវិញ កម្ពុជាក្រោម។ ប្រារព្ភកម្មវិធីមួយហៅថា វិបស្សនាកម្មដ្ឋាន​ ថីរវេលាមួយខែ (៤សប្តាហ៍ ) ចាប់ផ្ដើមពីថ្ងៃ ១០​​រោច ខែបុស្ស ឆ្នាំ មមី ឆស័ក​  ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃទី ១៤ ខែមក្ករា ឆ្នាំ ២០១៥។
ឆ្នាំនេះមានព្រះសង្ឃនិងពុទ្ធបរិស័ទ ចំនួន៣៦អង្គនិងរូប (ព្រះសង្ឃ ២១អង្គ គ្រហស្ថ ១៥រូប) ៕


ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ