Hiển thị các bài đăng có nhãn រឿងសុបិនកុមារ. Hiển thị tất cả bài đăng
Hiển thị các bài đăng có nhãn រឿងសុបិនកុមារ. Hiển thị tất cả bài đăng

Thứ Ba, tháng 3 04, 2025

                                                    រឿងសុបិនកុមារ


  អតីតេកាលេក្នុងកាលដែលកន្លងទៅហើយមានអ្នកនេសាទមួយនៅទៀបក្រុងសាវត្ថីមាន មេស្រុកម្នាក់ឈ្មោះចៅមឿងតែងមកឲ្យនេសាទនោះ ត្រាច់ទៅរករបរ បាញ់បក្សាបក្សី ដើម្បីយកមកចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃ ។ អ្នកនេសាទនោះមានកូន មួយ ល្អពែកំណត់ នាមហៅថា «សុបិបកុមារ»និយាយអំពីសុបិនកុមារនោះ កាលចុះ មកចាប់បដិសន្ធិ យកកំណើត ក្នុងផ្ទៃមាតា កាលណាមាតាក៏កើតអស្ចារ្យ គឺមានការញាប់ ញ័រពិតប្រាកត យ៉ាងមហិមា ហើយបានបណ្តាល មាតាឲ្យនោះយល់សប្តិឃើញខ្លួ ននាងបានឆ្វើដំណើរ ចេញចាកពីផ្ទះ រួចក៏ចូលទៅក្នុងព្រៃលុះចូលទៅដល់ពាក់កណ្តាល ដងព្រៃវង្វេងផ្លូវនាងក៏ រន្ឋត់តក់ស្លុតភិតភ័យព្រោះនាងមិនធ្លាប់ ពើបពះប្រទះយ៉ាងនេះ ណាមួយនឹកខ្លាចដល់សត្វ សាហាវទាំងឡាយមានសត្វខ្លាជាដើម នាងក៏ស្រែកទ្រហោរយំរកប្តី កណែ្តងកណ្តោចខ្លោច ផ្សាទឹកមុកប្រកបដោយនេត្រាក៏ទទឹកជោក នាង ស្រែកក្តែងៗ តែម្នាក់ឯងកណ្តាលដងព្រៃ ស្ងាត់គួរឲ្យអនិច្ចានឹងអាណិត អាសូរក្រៃ ពែក ថ្លៃ លុះសុបិនក៏បានចេញ ពិព្រៃធំក៏នៅ តែ វង្វេងរកប្តីមិនឃើញនាងក៏ ស្រែក ឡើង ទៀតថា ឪ ! ពុទោ្ធអើយ ! ជួយខ្ញុំផងខ្ញុំវង្វេង ផ្លូវជួយ បង្ហាញផ្លូវខ្ញុំផងគ្រានោះ ស្រាបតែមា នតា​បសមួយរូបជាអ្នកប្រកបដោយ តេជៈមានសីល និងឫទ្ធិចេស្តាយ៉ាងភិយ្យោ ភាពស្ថិតនៅ ព្ឋដ៏អាកាសវេហាស៍ បាបនកាន់កែវរតន៍ ដៃមួយមាន រស្មីពណ៌ខៀវហ័សចុះ មកយក អាសារនាងបានដាក់កែវរតន៍លើបាតដៃ រួចក៍បានបង្ហាញ់ផ្លូវ នាងឲ្យត្រឡប់ មករក ផ្ទះព្រមទាំងជួយសាមីដូចដើមវិញ ។ លុះព្រឹកឡើង នាងក៍ម្នីម្នាដើរ រកទៀន ធូប ផ្កាភ្ញី គ្រឿង បូជា ទាំងឡាយទៅកាន់សំណាក់អ្នកទស្សន៍ ទាយឲ្យមើល សុបិន និមិត្ត នោះយ៉ាងណា តាជាអ្នក ទស្សន៍ ទាយនោះសួរថា ចុះ! សុបិននោះយ៉ាង ណា នាង ក៍រ៉ាយរ៉ាបប្រាប់ តាមដំណើរ សុបិន របស់នាង តាអ្នកទស្សន៍ទាយនោះ ក៍ឆ្លើយថា សុបិននេះ បើតាម ទំនាយទាយថា មហា វិសេសក្រៃពេកជាងសុបិនណាៗងអស់ណា៎នាង នាងសួរថា ចុះវិសេសនោះ វិសេសយ៉ាងតា នាងកុំបារម្ភឲ្យ សោះគឺនាងមានគក៌ពិតក្នុងថ្ងៃនេះ ហើយកូននោះមាន ភេទប្រុស កាលបើប្រសូត្រមកកូននោះ តែងបានជា ទីពឹងពុំនាក់ អាស្រ័យរបស់ មាតាបិតាព្រមទាំងញាតិសន្តានផង នាងបានឮតាព្រឹទ្ធាចារ្យ ទាយយ៉ាងនោះ នាងក៍ មានសេចក្តី ត្រេកអរជាទីបំផុត យកផ្កា ស្លា ម្លូ បូជាហើយលិលា ទៅផ្ទះ អាត្មា នៅ សុខសប្បាយទៅ ។

        ​ លុះនាងមានគក៌គ្រប់ទសមាស(១០ខែ) ក៏បានប្រសូត្រ បុត្រនោះមកហើយ ប្រុសមាន ដូចកាលតាហោរាទាយឲ្យមាតាឲ្យឈ្មោះថាសុបិនកុមារៗនោះកាលឆ្លងទន្លេរួចមាតាស្រឡាញណាស់ខំថែទាំរក្សាកុំឲ្យខុសគុំនិតឡើយលុំមានវ័យចម្រើនឡើងមានព្រះជន្មាយុបាន៧ឆ្នាំឪពុកក៍ធ្វើមរណៈកាលទៅនិយាយអំពីឪពុកជាអ្នកនេសាទព្រាននេះស្លាប់ទៅកើតជាប្រែតសោយទុក្ខវេទនាយ៉ាងមហាអស្ចា្ររ្យព្រោះនេសាទនេះលុងហេតុគ្មានដឹងគុណទោសចំពោះព្រះពុទ្ធព្រះធ៌មព្រះសង្ឃរហូតដល់ ទាននឹងសីលក៏មិនស្គល់ ដល់ការធើបុណ្យ ឡើយមាន តែរបរដើរ បបាញ់សត្វចិញ្ចឹម ជីវិតតែប៉ុណ្ណោះ។ ហេតុនោះទើបទៅកើតជា ប្រែត សោយទុក្ខវេទនា ពុំដែល បានអាហារ បរិភោគម្ដងឡើយ ចំណែក សុបិនកុមារ កាលបីតា ស្លាប់ទៅហើយ សែនកំព្រីកំព្រា សូម្បីតែបងប្អូនក៏គ្មានដែរ រស់នៅជាមួយនិងម្តាយបើម្តាយ នៅប្រកប ការសុបិនកុមារនៅឯកាអាណាថា ថ្ងៃមួយ បានទៅលេងវត្តមានចិត្ត ប្រកប ដោយកុសល់ចេតនា ក៏សូមទទួលបំរើព្រះភិក្ខុសង្ឃ ព្រះអង្គទាំងឡាយ មានដងទឹកស្រង់ ទឹកឆាន់ចូកដីចាំងស្មៅ បោះ សំអាតវត្តអារាមជាដើម ព្រឹកល្ងាចតាមសព្វថ្ងៃបើទៅ ណា មកណារមែងទៅក្រាបសំពះ ដល់ព្រះសង្ឃតែងតែ បូជាពុំដែលប្រមាថឲ្យឆ្គាំឆ្គងចិត្តឡើយ។ សុបិនកុមារអស្ចារ្យណាស់កាលបំរើ ព្រះសង្ឃ ពុំយូរប៉ុន្មាន គឺអាយុបាន១៦ឆ្នាំក៏បានបុញ្ញកម្មល្អ មានចិត្តចង់បួសជាសង្ឃក្នុងព្រះពុទ្ធសាសនា  ហេតុតែចិត្តជ្រះថ្លាស្រឡាញ់ភេទអ្នកបួសពេក កុមារនេះក៏បានចូលទៅកាន់សំណាក់ អស់ព្រះសង្ឃក្នុងវត្តរួចថ្វាយបង្គំថា ភនេ្ត បពិត្រ ព្រះសង្ឃដ៏ចំរើន សូម មេត្តា ករុណា ទានប្រោសជួយបំបួសខ្ញុំ ព្រះករុណា សំណាញ់ញាណ ព្រះអង្គផង ព្រះអរហន្ត (ភិក្ខុ) ទាំងឡាយឆើ្លយថា អើល្អណាស់ហើយកុមារ ប៉ុន្តែយើង ពុំអាចបំបួស បាឯងឡើយ ព្រោះបាន នៅមាតាបិតាគ្រប់គ្រងរក្សាលុះត្រាតែបាឯងទៅ លាមាតាបិតារបស់បាគត់ អនុញ្ញាត្ត ឲ្យបួសទើបយើងនឹងបំបួសឲ្យបា​ឯងបាន សុបិន កុមារឆ្លើយឡើងថា បពិត្រខ្ញុំ នៅ តែមាតារីឯបីតាគាត់ស្លាប់ ទៅហើយទើបថា្វយបង្គំលីលា ព្រះសង្ឃ សំដៅទៅ កាន់សំណាក់ព្រះមាតាតាមក្តីប្រាថា្ន។​​ លុះទៅជួបមាតា កាលណាក៏ក្រាប គោរពយ៉ាងត្រឹមត្រួវហើយសូមថាអ្នក ម្តាយជាទីគោរពរបស់ថ្លៃ វេលានេះ  កូនសូមមាតា ​អនុញ្ញាត្តិឲ្យ កូនបាន ទៅបួស ក្នុង សំណាក់ព្រះពុទ្ធ សាសនាផង ណាអ្នក  ម្តាយ ថ្លែង ពីមាតាកុមារនោះ បើកាល បាន សា្តប់ ឮពាក្យកូនសុំលា ទៅបួសដូច្នេះ ហើ យភ្លាម ពុំឲ្យ ឡើយ ក្នុងទ្រូង អួលផ្សា ណែនតានតឹងទឹកនេត្រាហូរ រហែម រហាមរអាក់រអួល ខ្សឹកខ្សួលក្នង ឪរាពេក កន្លង  នាងយំ ឪន ឪបកូនពន្លក រតន៍ ទឹក ភែ្នក ហូ រសស្រាកសស្រាំ យំ  ទួញហើយ និយាយ បណ្តើរថា ឪ! កូនរតន៍ កំព្រាអើយតាំង ពីបាកើតមកហើយ ម្តាយ ពេញ ចិត្ត ពេញថ្លើមម្តាយស្រឡាញ់ ម្តាយមិន  ឲ្យកូនចេញទៅណាឡើយ ម្តាយធ្លាប់ដេក ឪបកូន ធ្លាប់ថ្នាក់ថ្នមកូន បំពេរអង្អែលដើម   ទ្រូងកូនចេញចូល ធ្លាប់ឃើញមុខកូន ឪកូនពុំងារតន៍ ព្រលឹងម្តាយពឹងបាជាច្រើន  ម្តាយពុំធ្វើឲ្យឆ្គងចិតគំនិតទេ ម្តាយធ្លាប់តែ​នែប​និត្យដិតជាប់ឪរ៉ា ឪ! កូនមាតាព្រលឹងម្តាយរំពឹងក្នុងចិត្តថាៈ បើកូនទៅបួសបាត់ដូចកូន សត្វព្រាតមេវា ហើយម្តាយនៅកំព្រាតែម្នាកឯង ឱអាញអើយអាញប្រហែលជាមាន កម្មពៀរវេ រា អំពីជាតិ មុន ហើយ​​មើលទៅ ទើបឥឡូវនេះកូន សម្លាញ់ពុំសុខចិត្តនៅចូលឡើយ។  កូន អើយ ម្តាយស្រឡាញ់ កូនម្តេចកូនដាច់ចិត្តអាល័យទៅបួសវិញបើកូន  ទៅ បួសពិត ម្តេចកូនដាច់ចិត្ត អាល័យទៅបួសវិញ បើកូនទៅបួសពិតម្តាយស៊ូក្ស័យជីវិតបង់ ដោយផឹកថ្នាំពិស ឬ ចង សារុងកក្សិនក្ស័យស្លាបប្រ សើរជាងរស់នៅហេតុ នេះត្រូវកូនជឿម្តាយកូន កើតពី ឪរ៉ាជា សម្លាញ់ ម្តាយ តែមួយបើបានទៅបួស ទុកម្តាយធ្ងន់ពេកប្រមាណ ឪពុកកូនទើបតែ ស្លាប់ទៅថ្មីៗ  ម្តាយមិនទាន់អស់នឹកគាក់ផងឥឡូវ កូនទៅបួសចោលម្តាយតែម្នាក់ឯងទៀត ឬ ម្តងនេះម្តាយឃាត់មិនបានទៀត បើកូនចេញ ទៅបួស កុំមករកផ្ទះសម្បែង កុំថាអាញ ជាម្ដាយទៀត។ ថ្លែងពីសុបិនកមារនោះ កាលបើបាន ស្ដាប់ពាក្យ  អង្វររបស់ម្ដាយ​ហើយ​ក៏​មានចិត្តអាណិតអាសូរពេកក្រៃ តែចិត្តសុបិនកុមារនេះឯង មានចិត្តចង់បួស់ ខ្លាំងក្លាចិត្តរកគិតតែ​ផ្លូវ​បួស ដើម្បីបំពេញបារមីសីលហើយបាននិយាយថា ហៃអ្នកម្ដាយ

អ្នកកុំ សោកខ្លាំងអ្នកកុំឃាត់​ខ្លាំង​អាសូរកូនផង  ពេលនេះសុបិនកុមារថ្វាយបង្គំវន្ទា ហើយក៏ លីលាទៅ កានសំណាក់លោកគ្រូអាចារ្យ ដោយកាន់ទៀនធូបផ្កាភ្ញីផង ចូលទៅថ្វាយ បូជារួចសុបិនកុមារបព្វជ្ជាក្នុងគ្រានោះហោងកាល​សុបិន​កុមារបួសហើយ តែងតែទំនុក បំរុង នៅអស់គម្ដែង សង្ឃដោយចិត្តស្មោះស្ម័គ្រហើយបានលោកគ្រូ​ស្រលាញ់ពេកក្រៃ។ លំដាប់ នោះណា មានព្រះយមរាជមួយរូបបាន ត្រស់បញ្ជាឲ្យហៅយម បាល​ទាំងបួនមកហើយ   ប្រើសំដៅថា៖ ចូរប្រស្ដែងទៅមើលមនុស្សលោកចូរឯងមើលមនុស្សផង​ទាំង​ឡាយនៅ ស្រុកតូចធំនិគម-

 

សូមរងចាំអានបន្តនៅពេលខាងមុខនេះ។
















                                                                 រឿងសុបិនកុមារ   អតីតេកាលេក្នុងកាលដែលកន្លងទៅហើយមានអ្នកនេសាទមួយនៅទៀបក្រុងសា...