Thứ Năm, tháng 3 22, 2012

បុណ្យចម្រើនព្រះជន្មា ព្រះមេគណខេត្តត្រាវិញ



បុណ្យចម្រើនព្រះជន្មាយុ

  យើងខ្ញុំជាក្រុមសិស្សទាំងបព្វជិត-គ្រហស្ថមួយអន្លើដោយ គណៈ កម្មការ ព្រមទាំងពុទ្ធបរិស័ទ ក្នុងចំណុះ វត្តទេពឧទ្យាន (តាដេវ) ភូមិតាដេវ ឃុំផុងភូ ស្រុកកូវកែ ខេត្ត ត្រាវិញ។ បានស្របគំនិតគ្នា ជាឯកច្ឆ័ន្ទ ប្រកប ដោយ ចិត្ត កតញ្ញូ កតវេទី និងប្រារព្ធធ្វើបុណ្យ អនុស្សាវរិយ៍គំរប់៥០ វស្សា នៃ ការសាងផ្នួសនិងបុណ្យចំរើនព្រះជន្មគំរប់៦៧ឆ្នាំ  ដើម្បី ប្រគេនចំពោះព្រះឧបជ្ឈាយ៍  ព្រះបធានជ្ជោតោ ថាច់‍‌‍ អង  ព្រះចៅ អធិការវត្ត ទេពឧទ្យាន ព្រះមេគណខេត្តត្រាវិញ                                                                                       ​​​​​​​​​​​​​​​​​​​​​​​​     សូមអារាធនានិមន្ត អញ្ជើញមកចូលរូមជាកិត្តិយសនិង អនុមោទនា  យកកុសលតាមសេចក្តីប្រាថ្នា  ។         
                                    ហត្ថលេខា
                              ប្រធានចាត់ការបុណ្យ
                                     ញោមវត្ត

                                     ថាច់  តេង
​        
                      កម្មវិធីបុណ្យចម្រើនព្រះជន្ម
        ថ្ងៃពុធ៦កើត ខែចេត្រ ឆ្នាំថោះ ត្រីសក័            ព.ស. ២៥៥៥ ត្រូវនិងថ្ងៃទី២៨ ខែមិនា ឆ្នាំ ២០១២           - ចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៥រសៀលធ្វើបដិស-ណ្ឋរកិច្ចព្រះសង្ឃនិងពុទ្ធបរិស័ទជិតឆ្ងាយដែលនិមន្ត និងអញ្ជើញចូល មករូមក្នុងពិធីបុណ្យ  ។                   -    ពេលរាត្រីប្រារព្ធកម្មពិធីតាមពុទ្ធសាសនានិយម
(មានកម្មវិធីរាយល្អិតដោយឡែក) ។                              -     ថ្ងៃប្រហស្បតិ៍ ៧ កើត  ខែចេត្ត ​ឆ្នាំថោះ  ត្រីស័ក  ព.ស.២៥៥៥  ត្រូវនិងថ្ងៃទី២៩​ ខែមិនា ឆ្នាំ២០១២  
 -  ពីម៉ោង ៨.៣០ នាទី ដល់ ម៉ោង ៩ ព្រឹក ធ្វើគារវ
កិច្ច ព្រះមន្ត្រីសង្ឃខេត្តនិងនិគមនានាព្រមទាំង
ធ្វើបដិសណ្ឋរកិច្ចដំណាងបក្ស-រដ្ឋនិងភ្ញៀវ
កិត្តិយស ទាំងឡាយដែល និមន្តនិង អញ្ជើញ 
មកចូលរូមក្នុងពិធីបុណ្យ ។                                                              -ពីម៉ោង៩ដល់ម៉ោង១០.៣០នាទីប្រារព្ធកម្មវិធី
សុគន្ធវារី  (មានកម្មវិធីពិសេសដោយឡែក)  ។   ម៉ោង១១វេរ ភត្តប្រគេនព្រះសង្ឃនិងទទួល
ភោជនាហាដល់ភ្ញៀវជិតឆ្ងាយ រួចហើយក៏បញ្ចប់កម្មវិធីបុណ្យ  ។                                                                 បញ្ជាក់៖ សូមនិមន្ត អញ្ជើញមកនៅម៉ោង
៨៣០.នាទី ថ្ងៃ៧កើត  ខែ​ចែត្រ  ឆ្នាំថោះ ។




ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ