ពោធិបក្ខិយធម៌៣៧
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
...............................
ពោធិបក្ខិយធម៌ មានវចនត្ថថា
ចត្តារិ សច្ចានិ ពុជ្ឈតីតិ = ពោធិ ប្រែថា
ធម្មជាតិត្រាស់ដឹងនូវអរិយសច្ច៤ ដូច្នោះធម្មជាតិនោះឈ្មោះថា ពោធិ ។
ពោធិបក្ខិយធម៌ ៣៧នោះគឺ សតិប្បដ្ឋាន៤ សម្មប្បធាន ៤ ឥទ្ធិបាទ៤ ឥន្ទិយ៥ ពល៥
ពោជ្ឈង្គ៧ និង មគ្គមានអង្គ៨ ។
- សតិប្បដ្ឋាន៤
សតិបដ្ឋាន មានវចនត្ថថា សម្បយុត្តធម្មេសុ បមុខា បធានា
ហុត្ថា កាយាទីសុ អារម្មណេសុ តិត្ថតីតិ = បដ្ឋានំ
ប្រែថាធម៌ណា ជាប្រធាន
គឺជាប្រធានក្នុងសម្បយុត្តធម៌ទាំងឡាយហើយតាំងនៅក្នុងអារម្មណ៏ទាំងឡាយ
មានកាយជាដើម ដច្នោះធម៌នោះទើបឈ្មោះថា បដ្ឋានំ ។
វចនត្ថ ម្យ៉ាងទៀតថា
សតិ ឯង បដ្ឋានន្តិ = ន្តិសតិបដ្ឋានំ សតិនោះឯង ជាប្រធានក្នុងសម្បយុត្តធម៌
ហើយតាំងមាំក្នុងអារម្មណ៍មានកាយជាដើមដូច្នោះទើបឈ្មោះថា សតិប្បដ្ឋាន ។
១ កាយានុបស្សនាសតិប្បដ្ឋាន សតិតាំងដមាំក្នុងការរលឹកពិចារណាឃើញរឿយៗ
នូវកាយក្នុងកាយ អង្គធម៌បានដល់សតិចេតសិក ក្នុងមហាកុសល៨ មហាកិរិយា៨
អប្បនាជវន ២៦ (រូបាវចរជវន ១០ អរូបាវចរជវន ៨ លោកកុត្តរជវន៨)
២ វេទនានុបស្សនាសតិប្បដ្ឋាន សតិតាំងមាំក្នុងការរលឹកពិចារណាឃើញរឿយៗ
នូវវេទនាក្នុងវេទនាអង្គធម៌បានដល់សតិចេតសិក ក្នុងមហាកុសល៨ មហាកិរិយា៨
អប្បានាជវន ២៦
៣ ចិត្តានុបស្សនាសតិប្បដ្ឋាន
សតិតាំងមាំក្នុងការរលឹកពិចារណាឃើញរឿយៗនូវចិត្តក្នុងចិត្តអង្គធម៌បានដល់
សតិចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ។
៤ ធម្មានុបស្សនាសតិបបដ្ឋានសតិតាំងមាំក្នុងការរលឹកពិចារណាឃើញរឿយៗ
នូវធម៌ក្នុងធម៌ អង្គធម៌បានដល់សតិចេតសិក ក្នុងមហាកុសល៨ មហាកិរិយា៨
អប្បនាជវន ២៦ ។
- សម្មប្បធាន៤
សម្មប្បធាន មានវចនត្ថថា
សមា បទហន្តិ ឯតេនាតិ = សម្មប្បធានំ
ប្រែថាសម្បយុត្តធម៌ទាំងឡាយ មានសេចក្តីព្យាយាមដោយប្រពៃដោយការអាស្រ័យធម្មជាតិនោះដូច្នោះធម្មជាតិដែលជាហេតុ
នៃសេចក្តីព្យាយាមនោះទើបឈ្មោះថា សម្មប្បធាន (បានដល់វំរិយចេតសិក) ។
១ ឧប្បន្នានំ បាបកានំ បហានាយ វាយាមោ
ព្យាយាមដើម្បីលះអកុសលដែលកើតឡើងហើយមិនឲ្យកើតឡើងទៀត អង្គធម៌ បានដល់
វំវិយចេតសិក ក្នុងកុសលចិត្ត២១ (មហាកុសល ៨ រូបាវចរកុសល៥ អរូបាវចរកុសល ៤
លោកុត្តរមគ្គ ៤)
២ អនុប្បន្នានំ បាបកានំ អនុបាទាយ វាយាមោ អុសលធម៌ដែលមិនទាន់កើត
ព្យាយាមទប់ស្កាត់មិនឲ្យកើតឡើងអង្គធម៌បានដល់វិរយចេតសិក
ក្នុងកុសលចិត្ត២១ (មហាកុសល៨ រូបាវចរកុសល៥ អរូបាវចរកុសល ៤ លោកកុត្តរមគ្គ
៤)
៣ ឧប្បន្នានំ កុសលានំ ឧបាទាយ វាយាមោ កុសលធម៌ដែលមិនទាន់កើតឡើង
ព្យាយាមចម្រើនឲ្យកើតឡើង អង្គធម៌បានដល់ដល់វិរយចេតសិក ក្នុងកុសលចិត្ត២១
(មហាកុសល៨ រូបាវចរកុសល៥អរូបាវចកុសល ៤ លោកកុត្តរមគ្គ៤)
៤ ឧប្បន្នានំ កុសលានំ ភិយ្យោកាវាយ វាយាមោ
កុសលធម៌ដែលកើតឡើងហើយព្យាយាមចម្រើនឲ្យកើតឡើងជាភិយ្យោភាពអង្គធម៌បានដល់វំវិយចេតសិក
ក្នុងកុសលចិត្ត២១ (មហាកុសល៨ រូបាវចរកុសល៥ អរូបាវចរកុសល៤ លោកុត្តរមគ្គ៤)
- ឥទ្ធិបាទ មានវចនត្ថថា
ឥជ្ឈនំ = ឥទ្ធិ ប្រែថា សេចក្តីសម្រេចដោយបរិបូណ៌
ឈ្មោះថា ឥទ្ធិ (បានដល់ឈាន អភិញ្ញា មគ្គ ផល)
វចនត្ថ ម្យ៉ាងទៀតថា
ឥទ្ធិយា បាទោ = ឥទ្ធិបាទោ ប្រែថា ធម៌ដែលជាហេតុសម្រេច ឈាន មគ្គ ផលឈ្មោះថា ឥទ្ធិបាទ ។
១ ឆន្ទិបាទ
សេចក្តីពេញចិត្តយ៉ាងខ្លាំងជាបាទជាគ្រឿងទ្រនៃការសម្រេចឈាន មគ្គ ផល
អង្គធម៌បានដល់ឆន្ទចេតសិកក្នុងកុសលចិត្ត២១ (មហាកុសល៨ រូបាវចរកុសល
៥អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤)
២ វំរិយិទ្ធិបាទ
សេចក្តីព្យាយាមយ៉ាងខ្លាំងជាបាទជាគ្រឿងទ្រនៃការសម្រេចឈាន មគ្គ ផល
អង្គធម៌បានដល់វំរិយចេតសិក
ក្នុងកុសលចិត្ត២១ (មហាកុសល៨
រូបាវចរកុសល ៥ អរូបាវចរកុសល៥លោកកុត្តរមគ្គ ៤)
៣ ចិត្តិទ្ធិបាទ
សេចក្តីតាំងចិត្តយ៉ាងខ្លាំងជាបាទជាគ្រឿងទ្រនៃការសម្រេចឈាន មគ្គ ផល
អង្គធម៌បានដល់កុសលចិត្ត២១ (មហាកុសល ៨ រូបាវចរកុសល ៥ អរូបាវចរកុសល ៤
លោកុត្តរ មគ្គ ៤)
៤ វិមំសិទ្ធិបាទ បញ្ញា ពិចារណាយ៉ាងខ្លាំងជាបាទជាគ្រឿងទ្រនៃការសម្រេចឈាន
មគ្គ ផល អង្គធម៌បានដល់បញ្ញា ចេតសិក
ក្នុងកុសលញាណសម្បយុត្ត ១៧
(មហាកុសលញាណសម្បយុត្ត ៤ រូបាវចរកុសល ៥ អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤)
- ឥន្ទ្រិយ ៥
ឥន្ទ្រិ មានវចនត្ថថា
ឥន្ទន្តិ បរមឥស្សវិយំ ករោន្តីតិ = ឥន្ទ្រិយានិ ប្រែថាធម៌ណា
ជាអ្នកគ្រប់គ្រងគឺ រមែងធ្វើខ្លួនជាឥស្សរក្រៃលែង ដូច្នោះ ធម៌នោះ
ទើបឈ្មោះថា ឥន្ទ្រិយ ។
១ សទ្ធិន្ទ្រិយ សទ្ធាមានសភាពជាធំនៃការជ្រះថ្លា
ក្នុងវត្ថុដែលសមគួរដល់ការជ្រះថ្លា មានព្រះពុទ្ធជាដើម)
អង្គធម៌បានដល់សទ្ធាចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦
២ វិវិយិន្ទ្រិយ វិរិយមានសភាពជាធំនៃសេចក្តីព្យាយមក្នុងវត្ថុដែលសមគួរដល់ការព្យាយាម
អង្គធម៌បានដល់ វិរិយចេតសិកក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦
៣ សតិន្ទ្រិយ សតិមានភាពជាធម ក្នុងការរលឹក អង្គធម៌បានដល់សតិចេតសិក
ក្នុងមហាកុសល៨ មហាកិរិយា ៨ អប្បនាជវន ២៦
៤ សមាធិន្ទ្រិយ
សមាធិមានសភាពជាធំក្នុងការឃុំគ្រងចិត្ត
ឲ្យតាំងនៅក្នុងអារម្មណ៍តែមួយ
អង្គធម៌បានដល់ ឯកគ្គតាចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា៨ អប្បនាជវន ២៦
៥ បញ្ញិន្ទ្រិយ បញ្ញា
មានសភាពជាធំក្នុងការដឹងច្បាស់នូវសភាវធម៌ពិត អង្គបានដល់ បញ្ញា ចេតសិក
ក្នុងមហាកុសល
ញាណសម្បយុត្ត៤ មហាកិរិយាញាណ
សម្បយុត្ត៤ អប្បនាជវន២៦
- ពលៈ ៥
ពលៈមានវចនត្ថថា
ពលីយន្តិ ឧប្បន្នេ បដិបក្ខធម្មេ សហន្តិ មទ្ធន្តីតិ = ពលានិ
ប្រែថា ធម៌ណារមែងមានកម្លាំងសង្កត់នូវបដិបក្ខធម៌ដែលកើតឡើងហើយ
និងមានសេចក្តីអត់ធន់តស៊ូទម្លាយនូវធម៌ជាបដិបក្ខទាំងនោះដូច្នោះធម៌នោះទើបឈ្មោះថា
ពលៈ ។
ម្យ៉ាងទៀត ដែលឈ្មោះថា ពលៈ ដោយអត្ថថា មិនញាប់ញ័រ
១ សទ្ធាពល
កម្លាំងគឺសទ្ធាជាគ្រឿងជ្រះថ្លាក្នុងវត្ថុដែលគួរជ្រះថ្លាអង្គធម៌បានដល់
សទ្ធាចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦
២ វិវិយពល
កម្លាំងគឺសេចក្តីព្យាយាមជាគ្រឿងព្យាយាមក្នុងវត្ថុដែលគួរព្យាយាម
អង្គធម៌បានដល់ វិរិយចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន
២៦
៣ សតិពល
កម្លាំងគឺសតិជាគ្រឿងរលឹកនូវសតិជាគ្រឿងរលឹកនូវសភាវធម៌ទាំងឡាយ
អង្គបានដល់ សតិចេតសិក ក្នុងមហាកុសល ៨ មហាកិវិយា ៨ អប្បនាជវន ២៦
៤ សមាធិពល កម្លាំងគឺសមាធិជាគ្រឿងតម្កល់ ចិត្តឲ្យតាំងនៅក្នុងអារម្មណ៍
តែមួយ អង្គធម៌បានដល់ ឯកគ្គតាចេតសិក ក្នុងមហាកុសល៨ មហាកិរិយា ៨ អប្បនាជវន
២៦
៥ បញ្ញាពល កម្លាំងគឺបញ្ញា ជាគ្រឿងដឹងនូវសភាវធម៌ពិត
អង្គធម៌បានដល់ បញ្ញាចេតសិក
ក្នុងមហាកុសលញាណសម្បយុត្ត ៤ មហាកិរិយាសម្បយុត្ត ៤ អប្បនាជវន ២៦
- ពោជ្ឈង្គ៧
ពោជ្ឈង្គ មានវចនត្ថថា ពោធិយា អង្គោ= ពោជ្ឈង្គោ ប្រែថា ធម៌ដែលជាគ្រឿងប្រកប
ជាហេតុត្រាស់ដឹង នូវអរិយសច្ចៈ ៤ ឈ្មោះថា ពោជ្ឈង្គ ។
១ សតិសម្ពោជ្ឈង្គ សេចក្តីរលឹក ជាអង្គនៃការត្រាស់ដឹងនូវអរិយសច្ចធម៌ ៤
បានដល់សតិចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦
២ ធម្មវិចយសម្ពោជ្ឈង្គ
ការពិនិត្យពិចារណាក្នុងធម៌ទាំងខាងក្នុងទាំងខាងក្រៅជាអង្គនៃការត្រាស់ដឹងនូវ
អរិយសច្ចធម៌៤ អង្គធម៌បានដល់ បញ្ញា ចេតសិក ក្នុងមហាកុសលញាណ សម្បយុត្ត ៤
មហាកិរិយាញាណសម្យយុត្ត ៤ អប្បនាជវន ២៦
៣ វិរិយសម្ពោជ្ឈង្គសេចក្តីព្យាយាម ជាអង្គនៃការត្រាស់
ដឹងនូវអរិយសច្ចធម៌៤ អង្គធម៌បានដល់ វិរិយចេតសិក ក្នុងមហាកុសល ៨
មហាកិរិយា អប្បនាជវន ២៦
៤ បីតិសម្ពោជ្ឈង្គ សភាពឆ្អែតចិត្ត ជាអង្គនៃការត្រាស់ដឹងនូវអរិយសច្ចធម៌
អង្គធម៌បានដល់បីតិចេតសិក ក្នុងមហាកុសល សោមនស្ស ៤ មហាកិរិយា សោមនស្ស៤
សប្បីតិកអប្បនាជវន ៣០ ឬរូបាវចរកុសល ៣ រូបាវចរកិរិយា៣ លោកុត្តរចិត្ត ៨
៥ បស្សទ្ធិសម្ពោជ្ឈង្គ សេចក្តីស្ងប់កាយស្ងប់ចិត្តជាអង្គនៃការត្រាស់ដឹងនូវអរិយសច្ចធម៌៤
អង្គធម៌បានដល់ កាយបស្សទ្ធិចេតសិក ចិត្តបស្សទ្ធិចេតសិក ក្នុងមហាកុសល ៨
មហាកិរិយា ៨ អប្បនាជវន ២៦
៦ សមាធិសម្ពោជ្ឈង្គ
សភាពតាំងមាំក្នុងអារម្មណ៍តែមួយជាអង្គនៃការត្រាស់ដឹងនូវអរិយសច្ចធម៌
៤ អង្គធម៌បានដល់ ឯកគ្គតាចេតសិក ក្នុងមហាកុសល៨ មហាកិរិយា ៨ អប្បនាជវន ២៦
៧ ឧបេក្ខា សម្ពោជ្ឈង្គ ឧបេក្ខាជាគ្រឿង
ធ្វើឲ្យសម្បយុត្តធម៌មានសភាពស្មើក្នុងតួនាទីរបស់ខ្លួន
ជាអង្គនៃការត្រាស់ដឹងនូវអរិយសច្ចធម៌ ៤ អង្គធម៌បានដល់ តត្រមជ្ឈត្តតាចេតសិក
ក្នុងមហាកុសល៨ អប្បនាជវន ២៦
- មគ្គមានអង្គ៨
មគ្គង្គមានវចនត្ថថា
កិលេសេ មារេន្តា និព្វានម គច្ចន្តិ ឯតេនាតិ =មគ្គោ
ប្រែថា ព្រះយោគីបុគ្គលទាំងឡាយ រមែងសម្លាប់កិលេសនិង
រមែងចូលដល់ព្រះនិព្វាន ដោយ
ធម៌នោះដូច្នោះធម៌ដែលជាហេតុនៃការសម្លាប់កិលេសនិង ចូលដល់ព្រះនិព្វាន
របស់ព្រះយោគឺ បុគ្គលពួកនោះ ឈ្មោះថាមគ្គ ។
១ សម្មាទិដ្ឋិសេចក្តីយល់ឃើញត្រូវជាផ្លូវឲ្យដល់មគ្គ ផលព្រះនិព្វាន
អង្គធម៌បានដល់បញ្ញាចេតសិក ក្នុងមហាកុសលញាណសម្បយុត្ត៤
មហាកិរិយាញាណសម្បយុត្ត ៤ អប្បនាជវន ២៦
២ សម្មាសង្កប្ប សេចក្តត្រិះរិះត្រូវ ជាផ្លូវឲ្យដល់មគ្គ ផលព្រះនិព្វាន
អង្គធម៌បានដល់ វិតក្កចេតសិក ក្នុងមហាកុសល ៨មហាកិរិយា ៨ បឋមជ្ឈានជវន ១០
ឬរូបាវចរកុសល ១ រូបាវចរកិរិយា១ លោកកុត្តរ ៨
៣ សម្មាវាចា ការពោលពាក្យត្រូវ ជាផ្លូវឲ្យដល់មគ្គ ផលព្រះនិព្វាន
អង្គធម៌បានដល់សម្មាវាចាចេតសិកក្នុងមហាកុសល ៨លោកកុត្តរ៨
៤ សម្មាកម្មន្ត ការងារត្រូវជាផ្លូវឲ្យដល់មគ្គ ផលព្រះនិព្វាន
អង្គធម៌បានដល់ សម្មាកម្មន្តចេតសិក ក្នុងមហាកុសល ៨ លោកកុត្តរ ៨
៥ សម្មាជាជីវ ការចិញ្ចឹមជីវិតត្រូវ ជាផ្លូវឲ្យដល់មគ្គ ផលព្រះនិព្វាន
អង្គធម៌បានដល់សម្មាអាជីវចេតសិកក្នុងមហាកុសល៨ លោកុត្តរ ៨
៦ សម្មាវាយាម សេចក្តីព្យាយាមត្រូវជាផ្លូវឲ្យដល់មគ្គ ផលព្រះនិព្វាន
អង្គធម៌បានដល់ វិរិយចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦
៧ សម្មាសមាធិ ការតម្កល់ចិត្តត្រូវជាផ្លូវឲ្យដល់ មគ្គ ផលព្រះនិព្វាន
អង្គធម៌បានដល់ឯកគ្គតាចេតដិក្នុងមហាកុសល៨ មហាកិរិយា ៨ អប្បនាជវន ២៦
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ មេត្តាចិត្ត
រៀបរៀងដោយៈ កែវ វិមុត្ត
វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
|