Thứ Bảy, tháng 10 10, 2020

បុណ្យកឋិនវត្តសាសនសាមគ្គីរង្សី  អូរត្រាវ


ថ្ងៃ សុក្រ    អស្សុជ  ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ-ទី ៩  តុលា គ.ស.២០២០


ការរៀបចំសុភ័ណភាពបុណ្យ













                   កម្មវិធីរួមមាន៖ ៥ ខ គឺ៖


១-សម្តែងមូលហេតុដែលនាំឲ្យកើតបុណ្យកថិនដោយ.......................

២-គោរពរទង់ព្រះពុទ្ធសាសនា និង គោរពវិរបុស -វិរសមណ

៣-ស្វាធ្យធម៌  បទថ្វាយផ្កា ​ដោយនារីសង្គហធម៌  (ធម៌ស្អាងផ្កាបុប្ផា)និង

       នមស្សការព្រះរតនត្រៃ


៤-វត្ថុរួមមាន៖


ក-ចំណាប់អារម្មណ៍កម្មការវត្ត................

ខ-អានបរិក្ខា កឋិន ដោយ..........................

គ-សុទ្ទរកថាបុណ្យ ម្ចាស់បុណ្យ ដោយ.................................

ឃ-សមាទាននិច្ចសីល (និមន្តធម្មកថិកឡើងគ្រែធម្មាសន)និងសម្តែងព្រះធម៌ ទេសនា ដោយព្រះឧទ្ទេសាចារ្យ សើងចម្រើន គង់នៅវត្តកំពង់ឈូក   ផ្នោរសង្ក្រម  (មុននឹងសម្ដែងធម៌ សង្គហនារីសូត្រធម៌រៀបរាប់អំពីកឋិនទាន)

ង-អារាធនាព្រះគម្ដែងសង្ឃសម្តែងព្រះបរិត្ត និងកិច្ចពុទ្ធាភិសេក

៥-ស្វាធ្យាយធម៌បទលាទីប្រជុំ  និងបដិទានគាថា​ យំ កិញ្ចិ៍  ឧទ្ទិសភាគផលជា កិច្ចបញ្ចប់នៅពេលរាត្រី................សូមអរព្រះគុណនិងអរគុណ

 

សាមីបុណ្យកឋិនឆ្នាំជូត ព.ស.២៥៦៤ គ.ស.២០២០

          ១-ឧបាសក នាម ធូយ            ឧបាសិក នាមសំរិន្ទ

២-ឧបាសក នាមសិណ        ឧបាសិក នាមថឿង

៣-ឧបាសក នាមថន            ឧបាសិក នាមម៉ិន

៤-ឧបាសក នាមស្មែត          ឧបាសិក នាមសំណាង

៥-ឧបាសក នាមធឹង             ឧបាសិក នាមត្រឿង

៦-ឧបាសក នាម ពូហ្វាយ     ឧបាសិក នាមឡៀង

៧-ឧបាសក នាមភីន            ឧបាសិក នាមថេរ


អាត្មាភាពដាក់លេខរៀងនេះបើមានច្រឡំលេខសូមម្ចាស់បុណ្យ



 ជួយប្រាប់អាត្មាផង  អាត្មានឹងកែឡើងវិញ  សូមអរគុណ


 

២-បទគំនាប់ទង់ព្រះពុទ្ធសាសនា

                   សូមមើលទង់ជ័យ ឆព្វណ្ណរង្សី

                        ដែលមានរស្មី             ភ្លឺស្រស់ល្អ 

                        ខៀវលឿងក្រហម    ព្រមទាំងពណ៌ស

                        ហង្សបាទនឹងពណ៌    ដ៏ភ្លឺផ្លេក 

                                                                        ប្រទេសតូចធំ             បានស្មគ្រស្មាគមន៍

                                                                        ជំនុំគ្នា                          ច្រើនអនេក

                                                                        ព្រមយករស្មី               ព្រះពុទ្ធគួរត្រេក

                                                                        ប្រសើរពន់ពេក         ក្រៃកន្លង       

 

ធ្វើជាសញ្ញា                            ទង់ជ័យសាសនា

នៃសម្ពុទ្ធ                                 ធំចម្បង

ចូរយើងរាល់គ្នា                      យកចិត្តចាំចង

នឹកដល់ព្រះអង្គ                      ជាអង្គម្ចាស់   

                                                ទោះជាតិផ្សេងគ្នា     ក៏ត្រូវដឹងថា

                                                សុទ្ធសឹងតែ                             ជាពុទ្ធសាសន៍

                                                ត្រូវមានសាមគ្គី          ទាំងក្មេងទាំងចាស់

                                                ប្រឹងប្រែងឲ្យណាស់  គ្រប់ៗគ្នា  

សូមសាសនាពុទ្ធ                    ថ្កុំថ្កើងខ្ពស់ផុត

រុងរឿងវិ-                                សុទ្ធ   ថ្លៃថ្លា

ហើយមានជោគជ័យ             ផ្សាយពេញលោកា

ដោយជនជ្រះថ្លា                   រាប់ច្រើនលាន់                      

                                                មានចិត្តស្នេហា                      គោរពបូជា

                                                ចំពោះព្រះធម៌                       ដ៏កល្យាណ

                                                ទាំងមនុស្សទេព្តា                   ស្នេហាគ្រប់ប្រាណ

                                                ប្រាថ្នាចង់បាន                        សេចក្តីសុខ

យើងខេមរាជាតិ                    នាំគ្នាខ្មីឃ្មាត

កាន់ធម៌នឹង                             បានផុតទុក្ខ

រួបរួមសាមគ្គី                          ពីនេះទៅមុខ

យើងនឹងបានសុខ                  ក្សេមក្សាន្តប្រាណ 

                                                ព្រមព្រៀងប្រព្រឹត្ត    តាមធម៌សុចរិត

                                                ឆ្ពោះទៅកាន់             ឋាននិព្វាន

                                                ជាទីផុតទុក្ខ                បានសុខក្សេមក្សាន្ត

                                                ជាតិយើងនឹងបាន     សោយសុខា    

 

 

៣-គោរពទង់ បែបខ្លី

            ទង់ជ័យសាសនាហើរឡើងរវិចរវើយ    ហើរហៅយើងខ្ញុំ

ខំឈានជើងរកសួស្តី                         នៃពណ៌សាសនា 

ខេមរាបេតី                                        សម្លេងសួស្តីកណ្តាលនភាល័យ       

ញាតិយើងខ្ញុំបេ្តជ្ញាចាត់តាំង              ចិត្តយើងខ្ញុំប្រឹងតស៊ូការពារ

ជនសម័យៗទាំងប្រុសទាំងស្រីៗ                 យើងសូមប្តូរផ្តាច់ទ្រទ្រង់សាសនា   

    «បទនេះសូត្រពេលទង់ហូតឡើងរួចហើយ »

 

              

 

                                       ៤-ប្រវត្តិទង់​ព្រះពុទ្ធសាសនា
                        តាំងពី​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​ទៅ​ពុំ​ទាន់​មាន​ប្រទេស​ ពុទ្ធសាសនិក​ណា​មួយ​បាន​ផ្តើម​បង្កើត​ទង់​ព្រះ​ពុទ្ធសាសនា​ឱ្យ​មាន​រូប​រាង​ ឡើង​ពិត​ប្រាកដ​ដូច​ក្នុង​ប្រពៃណី​ឯ​ទៀត​ឡើយ​នោះ​ទេ​ ។


លុះ​ដល់​ថ្ងៃ​ អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស. ២៤៩៤ ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ មិថុនា គ.ស ១៩៥០(?) ទើប​ពុទ្ធិក​ប្រទេស​ទាំង ២៩ មាន​ប្រទេស​ស្រី​លង្កា​ជា​ដើម បាន​បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក ហើយ​បាន​ធ្វើ​សន្និ​សីទ​លើកទី ១ នៅ​ប្រទេស​ស្រី​លង្កា ដែល​មាន​គណៈ​ប្រតិភូ​ខ្មែរ​យើង មាន​សម្តេច​ព្រះ​មហាសុមេធា​ធិបតី ជួនណាត ជោតញ្ញាណោ ព្រះ​សង្ឃនា​យក​គណៈមហា​និកាយ​​ជា​ប្រធាន​ទៅ រួម​ប្រជុំ​ផង បាន​មូល​មតិ​គ្នា​បង្កើត​ទង់​សាសនា​ឡើង​ហៅថា ទង់​ពុទ្ធិក សមាគម ​ពិភព​លោក ​(តាមលក្ខន្តិកៈ​នៃ​សមាគម​ដែល​មាន​២៧មា​ត្រា)ត្រង់​មាត្រា​២៦​ចែង​ថា៖ ទង់​របស់​ពុទ្ធិក​សមាគម​ពិភព​លោក ជា​ទង់​មាន​ពណ៌ ៦​   តម្រូវ​នឹង​ឆព្វណ្ណរង្សី របស់​ព្រះ​សម្ពុទ្ធ​ជាម្ចាស់​ ជា​មូល​ដ្ឋាន​តាំង​គំរូដែល​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ការ​បាន​ធ្វើ​ហើយ ។ ដូច្នេះ​ទង់​ព្រះ​ពុទ្ធ​សាសនា ក៏​បាន​ឧបត្តិក​ឡើង​ជា​ស្ថាពរ​តាំង​ពី​កាល​នោះ​មក។

         
~ ព្រះបរម​លោក​នាថ ព្រះអង្គ​មាន​រស្មី ៦ ពណ៌ ផ្សាយ​ចេញ​ពីព្រះវរកាយ​យ៉ាង​នេះ​ដោយ​លទ្ធផល​នៃ​ទាន​បរមត្ថ​បារមី ដែល​ព្រះ​អង្គ​បាន​សាង​មក​ពី​អតីត​ភាព​យ៉ាង​អស្ចារ្យ ហើយ​ដែល​​គ្មាន​នរណា​ម្នាក់​​អាច​ធ្វើ​បាន​ដូច​ព្រះ​អង្គ​ឡើយ ឯ​រស្មី​នីមួយ​ៗជា​តំ​ណាង​ព្រះ​ជាតិ​របស់​ព្រះ​អង្គ​នីមួយ​ៗ​ដែរ​គឺ​៖
         
១-​​ ពណ៌​ខៀវ ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​បាទ​ស្រី​ភិ​រាស្ត្រ ។ កាល​នោះ ព្រះ​ឥន្ទ្រា​ធិរាជ​បាននិម្មិត​ខ្លួន​ជា​ព្រាហ្មណ៍​ចាស់​ម្នាក់​ចូល​មក​សូម​ ព្រះ​នេត្រ​ព្រះអង្គ​ទាំង​គូ ព្រះ​អង្គ​ទ្រង់​ឆ្កៀល​ព្រះ​នេត្រ​ព្រះ​អង្គ​ទាំ​ងពីរ​ឱ្យ​ទៅ​ឥន្ទ​ព្រាហ្មណ៍។
           ២- ពណ៌​លឿង ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​វិ​នី​បណ្ឌិត ។ កាល​នោះ​ព្រះ ឥន្ទ្រាធិរាជ​បាន​និម្មិត​ខ្លួ​ន​ជា​យក្ស​ធ្វើ​ជា​ជាង​មាស ។ វិនី​បណ្ឌិត​បាន​អារ​សាច់​ខ្លួន​ឱ្យ​​ជាង​មាសដើម្បី​ផែ​ធ្វើ​ជា​មាស​បិទ​ព្រះ​ពុទ្ធ​រូប។
          ៣-ពណ៌​ក្រហម   ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​បទុម​មាណព ។ គ្រា​នោះ មាន​ពស់​មួយ​ប្រកប​ដោយ​ពឹស​ដ៏​ពន្លឹក​ចឹក​មាតា​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​យក​កាំបិត​មក​ពុះ​ទ្រូងលូកបេះ​ដូង​មក​ផ្សំ​ថ្នាំ​មើល​មាតា​ឱ្យ​​បាន​គង់​ជីវិត
         
៤-ពណ៌​ស ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​វេស្សន្តរ​បាន​ប្រទាន​ដំរី មង្គល​មួយ​ឈ្មោះ បច្ច័យនា​គេន្ទ្រ ជា​សត្វ​សម្រាប់​រាជ្យ ដ៏​មាន​អវៈយវៈ​ស​សុទ្ធ​ដល់​ពួក​ព្រាហ្មណ៍​កលិង្គ​រដ្ឋ​។ ពួក​អ្នក​នគរ​ស្រី​ពិ​រាស្ត្រក៏​នាំ​គ្នា​ខឹង​បំបរ​បង់​ព្រះអង្គ​ឱ្យ​​ទៅ​នៅ​នា​វង្កត​បព៌ត។
          ៥-ពណ៌​ហង្សបាទ (ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស) ជា​តំណាង​ព្រះ​អង្គ​កាល​ទ្រង់​សោយ​ព្រះ​ជាតិជាវិជ្ជាធរ ។ មាតា​ព្រះ​អង្គ ត្រូវ​យក្ស​ចាប់​យក​បាន ​ព្រះ​អង្គ​ទ្រង់​អារ​សាច់​ឱ្យ​យក្ស​បរិភោគ​ជំនួស​ជីវិត​មាតា

៦- ពណ៌ផ្លេក​ (គឺជា​ន្លឺពេជ្រ គឺ​គេ​យក​ពណ៌​ទាំង​ ៥ ខាង​ដើមនី​មួយ ៗ មក​ដាក់​បញ្ចូល​គ្នា​ក្នុង​ផ្ទាំងទី ​៦ នេះ​ជា​ពណ៌​មួយ) ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ទន្សាយ​ឈ្មោះសោម​បណ្ឌិត មាន​ព្រះ​តម្លា​សទ្ធា​ចង់​បំពេញ​ទាន​បរមត្ថ​បារមី។ គ្រា​នោះ​ព្រះ​ឥន្ទ្រា​ធិរាជបាន​និម្មិត​ខ្លួន​ជា ព្រាហ្មណ៍​ចាស់​ម្នា​ក់​ អត់​អាហារ​ដើរ​ចូល​មក។ ទន្សាយ​សោម​បណ្ឌិតបាន​រលាស់​ខ្លួន ៣ ដងដើម្បី​ឱ្យ​សត្វ​ល្អិត​ជ្រុះ​ចេញ​ពី​រោម​របស់​ព្រះ​អង្គ រួច​ក៏​លោត​ចូល​ក្នុង​ភ្នក់​ភ្លើង​ទៅ ដើម្បី​ចម្អិន​សាច់ព្រះ​អង្គ​ឱ្យ​ដល់​ឥន្ទព្រាហ្មណ៍​បរិភោគ ។​
          រស្មី​ទាំង​៦ ពណ៌​នេះ បាន​ផ្សាយ​ចេញ​អំពី​ព្រះវរកាយ​ព្រះ​អង្គ ក្នុង​ពេល​ត្រាស់​ដឹង​នូវ​អនុត្តរសម្មា​សម្ពោធិ​ញ្ញាណ ក្នុង​ពេល​សម្ដែង បាដិហារ្យ​ដើម្បី​កម្ចាត់​បង់​នូវ​អស្មិមានះ​នៃ​ព្រះ​ញាតិ​របស់ ព្រះ​អង្គ ដែល​មាន​សេចក្តី​សម្គាល់​ថា ព្រះ​អង្គ​ជា​មនុស្ស​នៅ​ក្មេង​មិន​គួរ​គោរពនិងក្នុង​ពេល​ព្រះ​អង្គ​ធ្វើយមក​ បាដិហារ្យ​ផ្ទាញ់​ពួក​និ​គ្រន្ថ​លើ​ដើម​គណ្ឌាមព្រឹក្ស(ដើម​ស្វាយ​របស់​នាយ​គណ្ឌៈ)។
          ដូច្នោះ​ហើយ បាន​ជា​ពុទ្ធិកសមាគម​ពិភព​លោក​ដែល​នៅ​ប្រទេស​ស្រី​លង្កា​លើក​ទី១ នោះ ផ្តើម​ធ្វើ​ទង់​ពុទ្ធសាសនា​មាន ៦ ពណ៌តម្រូវ​នឹង​ឆព្វណ្ណ​រង្សី​របស់​ព្រះពុទ្ធ​ជា​ម្ចាស់

                             ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង

 

 

 



ពោលដោយព្រះឆព្វណ្ណរង្សី
            កាលព្រះសាស្តាទ្រង់ពិចារណាធម៌ថ៏ល្អិតសុខុម តាមការសប្បាយដោយ ព្រះ សព្វញ្ញុតញ្ញាណដែលមានឱកាស (ចន្លោះ) ដែលបានហើយយ៉ាងនេះ ព្រះឆព្វណ្ណរង្សី (រស្មី៦ពណ៌)គឺ៖
-នីលៈ=ខៀវដូចផ្កាអញ្ជ័ន
-បីតៈ=លឿងដូចហរិតាល
-លោហិតៈ=ក្រហមដូចថ្ងៃស្រទន់
-ឱទាតៈ=សដូចផ្ទាំងប្រាក់
-មញ្ជេដ្ឋៈ=ពណ៌ហង្សបាទដូចផ្កាសិរមាន់
-បភស្សរៈ=ពណ៌ផ្លេកដូចកែវផលិក
          -ក៏ផ្សាយចេញពីព្រះសរីរៈ; ផ្ទៃមេឃ ហាក់បីដូចជាពេញ ដោយផ្កា អញ្ជ័នកំចាយហើយទួទៅ, ដូចដេរដាសដោយផ្កាកប្បាស ឬស្រទាប់ផ្កាកប្បាសខៀវ, ដូចទងត្នោតប្រដាប់ដោយ កែវមណីដែល យោលទៅមក, និងដូចផ្ទាំវត្ថុពណ៌ ខៀវ ចាស់ដែល (គេលាត) សន្ធឹង ចេញ, ដោយសមត្ថភាពនៃរស្មីខៀវទាំងឡាយណា, រស្មីពណ៌ខៀវទាំង ឡាយនោះ ចេញទៅហើយអំពីព្រះកេសា,ព្រះមស្សុ «ពុកមាត់ ពុកចង្កា» ទាំងឡាយនិងអំពីទីពណ៌ខៀវនៃព្រះនេត្រទាំង ពីរ
            -ទិសាភាគទាំងឡាយ រមែងរុងរោចន៍ ដូចស្រោចស្រប់ (ជម្រះ) ដោយទឹកមាស ដូចត្រដាងផ្ទាំងមាសចេញទៅ, ដូចជ្រលក់ដោយ ចុណ្ណ (លំអិត) នៃរមៀត នឹងដូចពាសពេញដោយផ្កាកណ្ណិកា ដោយ អំណាចនៃ រស្មីពណ៌លឿង ទាំងឡាយ; រស្មីពណ៌លឿង ទាំងឡាយ នោះ ផ្សាយចេញ ហើយអំពីព្រះឆវីវណ្ណ និងអំពីទីពណ៌ លឿងនៃព្រះ នេត្រទាំងពីរ
          -ទិសាភាគទាំងឡាយ រុងរោចន៍ហើយ ដូចជ្រកល់ដោយ លំអិតថ្នាំ ពណ៌ ក្រហម, ដូចស្រោចទឹកល័ក្តដែលឆ្អិនល្អហើយ, ដូច គ្របសំពត់ កម្ពលក្រហម ដូចពាស ដោយផ្កាជយព្រឹក្ស ផ្ការលួស បាយ និងផ្កាច្បារ ដោយអំណាចនៃរស្មីពណ៌ ក្រហម ទាំងឡាយណា, រស្មី ពណ៌ក្រហម ទាំងឡាយនោះ ផ្សាយចេញអំពីព្រះមំស, ព្រះ លោហិត និងទីពណ៌ក្រហមនៃព្រះនេត្រទាំងឡាយពីរ។ 
          -ទិសាភាគទាំងឡាយ. រុងរោចន៍ហើយ ពាសពេញខ្ចាត់ ខ្ចាយ ដោយខីរធារា (ទទឹកដោះស្រស់) ដែលចាក់ចេញអំពីឆ្នាំងប្រាក់, ដូច ពិតានផ្ទាំងប្រាក់ដែល គេ ចងលាតសន្ធឹងទុក, ដូចទងត្នោតប្រាក់ ដែល គេគ្រវីទៅមក, ដូចដេរដាសដោយផ្ការុន, ផ្កាកោមុទ, ផ្កាគន្លិស, ផ្កាម្លិះ វល្លិ៍, និងផ្កាម្លិះរួតជាដើម ដោយអំណាចនៃរស្មី ពណ៌ស ទាំងឡាយ ណា; រស្មីពណ៌សទាំងឡាយនោះសព្វពេញខ្លួនចេញហើយ អំពីព្រះ អដ្ឋិទាំង ឡាយ, អំពីព្រះទន្តទាំងឡាយ និងអំពីទីពណ៌សនៃ ព្រះនេត្រ ទាំងពីរ
          ,-ចំណែករស្មីពណ៌ហង្សបាទ និងពណ៌ផ្លេក ក៏ចេញអំពីជំណែក នៃព្រះ សរីរៈ នោះៗ;

             ព្រះរស្មីទាំង ៦ នោះ ចេញហើយចាប់នូវឃនមហាបឋវី (ពិភពផែនដី) ដោយ ប្រការដូច្នេះ ; មហាបឋវីដ៏ក្រាស់ ២៤០.០០០យោជន៍ ដូចដុំមាសដែល គេ ខាត់មន្ទិល ហើយ; រស្មីទាំងនោះ ចោះតម្លុះផែនដីចុះទៅចាប់ (ប៉ះ) ទឹកក្នុង ខាង ក្រោម;  ទឺក ដែលទ្រផែនក្រាស់ ៤៨០.០០០ យោជន៍ ដូចជាមាសដែល អណ្តែត ចេញ អំពីបំពង់ មាស; រស្មីទាំងនោះចាក់ធ្លុះទឹក ហើយចុះ ទៅចាប់ (ដល់) ខ្យល់; ខ្យល់កម្រាស់ ៩៦០.០០០ យោជន៍ ដូចគំនរមាស ដែលគេគរ ឡើងហើយ, រស្មីនោះចាក់ធ្លុះខ្យល់ ហើយអណ្ណែតទៅកាន់អជ្ជដាកាស (អាកាសទទឹ) ខាក្រោម

 

                      ៤-ប្រវត្តិទង់ពុទ្ធសាសនា «សូត្រដាក់ទង់»

ក្រុមយើងអ្នកកាន់សាសនា              ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី

ទ្រង់មានឆពណ្ណរង្សី                                      គឺព្រះរស្មីទាំងប្រាំមួយពណ៌ 

ផ្សាយចេញពីព្រះកាយទ្រង់                          រុងរឿងឫទ្ធិរងប្រសើរបវរ

ឆ្វៀលឆ្វាតកាយឆើតឆាយល្អ                       ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។

កំណើតនៃព្រះរស្មី                                        កើតដោយបារីនៃព្រះភគវា

ធ្វើទានឥតមានរុញរា                                     កាលដែលនៅជាព្រះពោធិសត្វ ។

រស្មីពណ៌ខៀវនោះណា                                 កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់

ឲ្យទានដល់ឥន្ទព្រាហ្មណ៍បាទ                      កាលនូវជាក្សត្រនាមស្រីភិរាស្ត្រ ។

រស្មីពណ៌លឿងភ្លឺថ្លា                                      កាលទ្រង់អារសាច់ផែធ្វើមាស

បិតពុទ្ធរូបភ្លឺឱភា                                            ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត។

រស្មីក្រហមនោះណា                                     កាលដែលមាតាពស់ខាំស្លាប់ពិត

បុទុមស៊ូប្តូរជីវិត                                             កាត់បេះដូងបិតធ្វើថ្នាំមាតា  

រស្មីពណ៌សសុទ្ធសាធ                                     កាលជាព្រះបាទវេស្សន្តរក្សត្រា

ឲ្យដំរីសសោភា                                              ដល់ព្រាហ្មណ៍ប្រាថ្នាយកពោធិញាណ។

រស្មីពណ៌ដូចជើងហង្ស                                  កាលព្រះមាតាទ្រង់យក្សចាប់យកបាន

វិជ្ជាធម៌អាថ៌សាច់ប្រាណ                               ឲ្យយក្សសាមាន្យស៊ីប្តូរជីវិត

រស្មីពណ៌ផ្លេកពណ្ណរាយ                                 កាលជាទន្សាយឈ្មោះសោមបណ្ឌិត

ឲ្យទានសាច់ឈាមជីវិត                                ដល់ឥន្ទព្រាហ្មណគិតថាអត់អាហារ ។

រស្មីពណ៌ខៀវ-លឿង-ក្រហម                       ស-ហង្សបាទ​ព្រមទាំងផ្លេកអស្ចារ្យ

ត្រូវជាប្រាំមួយប្រការ                                   ទាំងចាស់កុមារចូលចាំទុក្ខអើយ 

 

 

 

៥-បទរំឭកវិរៈបុរស

ចិត្តអើយសែននឹកដល់ជនដែលឃ្លាត           ព្រោះប្រយោជន៍ជាតិពូជពង្សខេមរា

ខំប្រឹងតស៊ូប្តូរផ្តាច់ជីវ៉ា                                   ការពារនូវជាតិសាសនា

ឲ្យបានឋិតថេរស្ថាពរ            

វិរៈបុរសដែលឃ្លាតទៅហើយ                     យើងកុំកន្តើយត្រូវប្រុងប្រយត្ន

រក្សាមរតកនេះកុំឲ្យបាត​                               កុំឲ្យអណ្តែតរសាត់

ទៅដោយព្យុះសង្ខារា          

            ហេតុនេះ  យើងត្រូវខំប្រឹងពុះពារ  នឹងមិនឲ្យសៅហ្មង

ថ្វីដ្បិតតែយើងជាប់ក្នុងចំណង                     ប្រសិនជាចិត្តយើងប៉ង

ក៌គង់នឹងបានសម្រេច 

សែននឹកដល់ជ​នដែលឃ្លាតកាលណា          ស្រក់ទឹកនេត្រាដែលថ្លាដូចពេជ្រ

ព្រោះខ្ញុំនឹកណាស់គ្មានពេលណាភ្លេច         ពេលព្រះសុរិយារៀបលិច

សែននឹកព្រលឹងឃ្លាតទៅ 

 

 


បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...