Hiển thị các bài đăng có nhãn ធម៌ដែលនាំឲ្យអាយុវែងមាន ៥ យ៉ាង ៧-៨-២០២២. Hiển thị tất cả bài đăng
Hiển thị các bài đăng có nhãn ធម៌ដែលនាំឲ្យអាយុវែងមាន ៥ យ៉ាង ៧-៨-២០២២. Hiển thị tất cả bài đăng

Chủ Nhật, tháng 8 07, 2022

ធម៌ដែលនាំអោយអាយុវែងមាន​ ៥​ យ៉ាង



            ធម៌ធ្វើឲ្យអាយុខ្លីមាន៥យ៉ាងទៀតគឺ៖



  • អសប្បាយការីៈ ជាអ្នកមិនចេះធ្វើខ្លួនឲ្យសប្បាយ។
  • សប្បាយេ  មត្តំ  នជានាតិៈ ជាអ្នកមិនដឹងប្រមាណក្នុងការសប្បាយ។
  • អបរិណតភោជីៈ ជាអ្នកបិរភោគអាហារមិនរលួយ។
  • ទុស្សីលោៈ ជាអ្នកទ្រុស្ដសីល។
  • បាបមិត្តោៈ ជាអ្នកសេពគប់មិត្តអាក្រក់។



                 

Homeប្រជុំកងធម៌ធម៌ធ្វើឲ្យអាយុខ្លីមាន៥យ៉ាងទៀតគឺ៖

ធម៌ធ្វើឲ្យអាយុខ្លីមាន៥យ៉ាងទៀតគឺ៖

ធម៌ធ្វើឲ្យអាយុខ្លីមាន៥យ៉ាងទៀតគឺ៖

  • អសប្បាយការីៈ ជាអ្នកមិនចេះធ្វើខ្លួនឲ្យសប្បាយ។
  • សប្បាយេ  មត្តំ  នជានាតិៈ ជាអ្នកមិនដឹងប្រមាណក្នុងការសប្បាយ។
  • អបរិណតភោជីៈ ជាអ្នកបិរភោគអាហារមិនរលួយ។
  • ទុស្សីលោៈ ជាអ្នកទ្រុស្ដសីល។
  • បាបមិត្តោៈ ជាអ្នកសេពគប់មិត្តអាក្រក់។




ធម៌ធ្វើឲ្យអាយុវែងមាន៥យ៉ាងគឺ៖

  • សប្បាយការីៈ ជាអ្នកចេះធ្វើខ្លួនឲ្យសប្បាយ។
  • សប្បាយេ  មត្តំ  ជានាតិៈ ជាអ្នកដឹងប្រមាណក្នុងការសប្បាយ។
  • បរិណតភោជៈ ជាអ្នកបរិភោគអាហាររលួយ។
  • កាលចារីៈ ជាអ្នកត្រាច់ទៅត្រូវតាមកាល។
  • ព្រហ្មចារីៈ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ។

ធម៌ធ្វើឲ្យអាយុវែងមាន៥យ៉ាងទៀតគឺ៖


  • សប្បាយការីៈ ជាអ្នកចេះធ្វើខ្លួនឲ្យសប្បាយ។
  • សប្បាយេ  មត្តំ  ជានាតិៈ ជាអ្នកដឹងប្រមាណក្នុងការសប្បាយ។
  • បរិណតភោជៈ ជាអ្នកបរិភោគអាហាររលួយ។
  • សីលវាៈ ជាអ្នកមានសីល។
  • កល្យាណមិត្តោៈ ជាអ្នកសេពគប់មិត្តល្អ។

ភិក្ខុប្រកបដោយធម៌៥យ៉ាងមិនគួរនៅម្នាក់ឯងគឺ៖

  • អសន្តុដ្ឋោ  ចីវរេនៈ ជាអ្នកមិនសន្ដោសដោយចីវរៈ។
  • អសន្តុដ្ឋោ  បិណ្ឌបាតេនៈ ជាអ្នកមិនសន្ដោសដោយបិណ្ឌបាត។
  • អសន្ដុដ្ឋោ  សេនាសនេនៈ ជាអ្នកមិនសន្ដោសដោយសេនាសនៈ។
  • អសន្តុដ្ឋោ  គិលានប្បច្ចយភេសជ្ជបរិក្ខារេនៈ ជាអ្នកមិនសន្ដោសដោយថ្នាំជាបច្ច័យដល់អ្នកជំងឺ។
  • កាមសង្កប្បពហុលោៈ ជាអ្នកត្រាស់ដោយសេចក្ដីត្រិះរិះក្នុងកាម។

ភិក្ខុប្រកបដោយធម៌៥យ៉ាងមិនគួរនៅម្នាក់ឯងគឺ៖

  • សន្តុដ្ឋោ  ចីវរេនៈ ជាអ្នកសន្ដោសដោយចីវរៈ។
  • សន្តុដ្ឋោ  បិណ្ឌបាតេនៈ ជាអ្នកសន្ដោសដោយបិណ្ឌបាត។
  • សន្ដុដ្ឋោ  សេនាសនេនៈ ជាអ្នកសន្ដោសដោយសេនាសនៈ។
  • សន្តុដ្ឋោ  គិលានប្បច្ចយភេសជ្ជបរិក្ខារេនៈ ជាអ្នកសន្ដោសដោយថ្នាំជាបច្ច័យដល់អ្នកជំងឺ។
  • នេក្ខម្មសង្កប្បពហុលោៈ ជាអ្នកត្រាស់ដោយសេចក្ដីត្រិះរិះក្នុងចេញចាកកាម។

សមណទុក្ខមាន៥យ៉ាងគឺ៖

  • សន្តុដ្ឋោ  ចីវរេនៈ ជាអ្នកសន្ដោសដោយចីវរៈ។
  • សន្តុដ្ឋោ  បិណ្ឌបាតេនៈ ជាអ្នកសន្ដោសដោយបិណ្ឌបាត។
  • សន្ដុដ្ឋោ  សេនាសនេនៈ ជាអ្នកសន្ដោសដោយសេនាសនៈ។
  • សន្តុដ្ឋោ  គិលានប្បច្ចយភេសជ្ជបរិក្ខារេនៈ ជាអ្នកសន្ដោសដោយគិលាភេសជ្ជៈ។
  •  អភិរតា  ព្រហម្មចារិយំ​ ចរតិៈ ជាអ្នកប្រព្រឹត្តព្រហ្មចរិយទាំងមិនត្រេកអរ។

បុគ្គល៥ពួកកែប្រែមិនបានគឺ៖

  • បុគ្គលផ្ដាច់ជីវិតមាតា។
  • បុគ្គលផ្ដាច់ជីវិតបិតា។
  • បុគ្គលផ្ដាច់ជីវិតព្រះអរហន្ដ។
  • បុគ្គលធ្វើឲ្យលោហិត ព្រះតថាគតឲ្យពុះពងដោយចិត្តទ្រុស្ដ។
  • បុគ្គលបំបែកសង្ឃ។

ស្ដេចចក្រពត្តិប្រកបដោយធម៌៥យ៉ាងគឺ៖

  • អត្ថញ្ញូៈ​ទ្រង់ឈ្វេងយល់នូវប្រយោជន៍នៃរាជការ។
  • ធម្មញ្ញូៈ ទ្រង់ចាំនូវប្រវេណីធម៌។
  • មត្តញ្ញូៈ ទ្រង់ស្គាល់ប្រមាណក្នុងអាជ្ញា ឬគ្រឿងបូជា។
  • កាលញ្ញូៈ ទ្រង់ស្គាល់កាល។
  • បរិសញ្ញូៈ ទ្រង់ស្គាល់បរិស័ទ។

ព្រះពុទ្ធដីកាៈ ព្រះរាជាចក្រពត្តិប្រកបដោយធម៌ប្រាំយ៉ាងនេះរមែងញ៉ាំងអាណាចក្រឲ្យប្រព្រឹត្តទៅដោយកុសលធម៌ ដែលសត្វជាសត្រូវមានជាតិជាមនុស្សណាមួយមិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។
ព្រះពុទ្ធដីកាៈ ម្នាលភិក្ខុទាំងឡាយព្រះតថាគតជាអរហន្ដសម្មាសម្ពុទ្ធប្រកបដោយធម៌ប្រាំប្រការដូច្នេះដែរ ទើនញ៉ាំងធម្មចក្រដ៏ប្រសើរ​ឲ្យប្រព្រឹត្តទៅដោយធម៌បាន ធម្មចក្រនោះឯងទោះបីជាសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវត្តាក្ដី មារក្ដី ព្រហ្មក្ដី ឬបុគ្គលណាមួយក្នុងលោកមិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។


ធម៌ប្រាំយ៉ាងនោះគឺ៖

  • អត្ថញ្ញូៈ​ទ្រង់ដឹងអត្ថ។
  • ធម្មញ្ញូៈ ទ្រង់ដឹងធម៌។
  • មត្តញ្ញូៈ ទ្រង់ដឹងប្រមាណក្នុងបច្ច័យទាំងឡាយបួន។
  • កាលញ្ញូៈ ទ្រង់ដឹងកាល។
  • បរិសញ្ញូៈ ទ្រង់ដឹងបរិស័ទ។

 

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...