Thứ Bảy, tháng 10 03, 2020

 

ពោធិបក្ខិយធម៌​៣៧

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,






...............................




ពោធិបក្ខិយធម៌ មាន​វចនត្ថថា

ចត្តារិ សច្ចានិ ពុជ្ឈតីតិ = ពោធិ ប្រែថា ធម្មជាតិ​ត្រាស់​ដឹង​នូវ​អរិយ​សច្ច​៤ ដូច្នោះ​ធម្មជាតិ​នោះ​ឈ្មោះ​ថា ពោធិ ។
ពោធិបក្ខិយធម៌ ៣៧​នោះ​គឺ សតិប្បដ្ឋាន​៤ សម្មប្បធាន ៤ ឥទ្ធិបាទ​៤ ឥន្ទិយ​៥ ពល៥ ពោជ្ឈង្គ​៧ និង មគ្គមានអង្គ​៨ ។

- សតិប្បដ្ឋាន​៤

សតិបដ្ឋាន មានវចនត្ថថា សម្បយុត្ត​ធម្មេសុ បមុខា បធានា 
ហុត្ថា កាយាទីសុ អារម្មណេសុ តិត្ថតីតិ = បដ្ឋានំ

ប្រែ​ថា​ធម៌ណា ជា​ប្រធាន គឺ​ជា​ប្រធាន​ក្នុង​សម្បយុត្តធម៌ទាំង​ឡាយ​ហើយ​តាំង​នៅ​ក្នុង​អារម្មណ៏​ទាំង​ឡាយ មាន​កាយ​ជា​ដើម ដច្នោះ​ធម៌​នោះ​ទើប​ឈ្មោះ​ថា បដ្ឋានំ ។

វចនត្ថ ម្យ៉ាង​ទៀត​ថា​
សតិ ឯង បដ្ឋានន្តិ = ន្តិសតិ​បដ្ឋានំ សតិ​នោះ​ឯង ជា​ប្រធាន​ក្នុង​សម្បយុត្ត​ធម៌ ហើយ​តាំង​មាំ​ក្នុង​អារម្មណ៍មាន​កាយ​ជា​ដើម​ដូច្នោះ​ទើប​ឈ្មោះ​ថា សតិ​ប្បដ្ឋាន ។

១ កាយានុបស្សនាសតិប្បដ្ឋាន សតិ​តាំង​ដមាំ​ក្នុង​ការ​រលឹក​ពិចារណា​ឃើញ​រឿយ​ៗ នូវ​កាយ​ក្នុង​កាយ អង្គ​ធម៌​បាន​ដល់​សតិ​ចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា​៨ អប្បនាជវន ២៦ (រូបាវចរជវន ១០ អរូបាវចរជវន ៨ លោកកុត្តរ​ជវន​៨) 

២ វេទនានុបស្សនាសតិប្បដ្ឋាន សតិតាំង​មាំ​ក្នុង​ការ​រលឹក​ពិចារណា​ឃើញ​រឿយ​ៗ នូវ​វេទនា​ក្នុង​វេទនា​អង្គ​ធម៌​បាន​ដល់​សតិ​ចេត​សិក ក្នុង​មហាកុសល​៨ មហាកិរិយា​៨ អប្បានាជវន ២៦

៣ ចិត្តា​នុបស្សនាសតិប្បដ្ឋាន សតិតាំង​មាំ​ក្នុង​ការ​រលឹក​ពិចារណា​ឃើញ​រឿយ​ៗ​នូវ​ចិត្ត​ក្នុង​ចិត្ត​អង្គ​ធម៌​បាន​ដល់ សតិចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ។

៤ ធម្មានុបស្សនាសតិបបដ្ឋានសតិ​តាំង​មាំ​ក្នុង​ការ​រលឹកពិចារណា​ឃើញ​រឿយ​ៗ នូវ​ធម៌​ក្នុង​ធម៌ អង្គ​ធម៌​បាន​ដល់​សតិ​ចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា​៨ អប្បនាជវន ២៦ ។

- សម្មប្បធាន៤

សម្មប្បធាន មាន​វចនត្ថថា
សមា បទ​ហន្តិ ឯតេនាតិ = សម្មប្បធានំ

ប្រែ​ថាសម្បយុត្តធម៌​ទាំង​ឡាយ មាន​សេចក្តី​ព្យាយាមដោយ​ប្រពៃ​ដោយ​ការ​អាស្រ័យ​ធម្មជាតិ​នោះ​ដូច្នោះ​ធម្មជាតិ​ដែល​ជា​ហេតុ នៃ​សេចក្តី​ព្យាយាម​នោះ​ទើប​ឈ្មោះ​ថា សម្មប្បធាន (បាន​ដល់​វំរិយ​
ចេតសិក) ។
១ ឧប្បន្នានំ បាបកានំ បហានាយ វាយាមោ ព្យាយាម​ដើម្បី​លះអកុសល​ដែល​កើត​ឡើង​ហើយ​មិន​ឲ្យ​កើត​ឡើង​ទៀត អង្គ​ធម៌ បាន​ដល់ វំវិយចេតសិក ក្នុង​កុសលចិត្ត​២១ (មហាកុសល ៨ រូបាវចរកុសល​៥ អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) 
២ អនុប្បន្នានំ បាបកានំ អនុបាទាយ វាយាមោ អុសលធម៌​ដែល​មិន​ទាន់​កើត ព្យាយាម​ទប់​ស្កាត់​មិន​ឲ្យ​កើត​ឡើង​អង្គ​ធម៌បាន​ដល់​វិរយ​ចេតសិក ក្នុង​កុសល​ចិត្ត​២១ (មហាកុសល​៨ រូបាវចរ​កុសល​៥ អរូបាវចរកុសល ៤ លោក​កុត្តរមគ្គ ៤)

៣ ឧប្បន្នានំ កុសលានំ ឧបាទាយ វាយាមោ កុសលធម៌ដែល​មិន​ទាន់​កើត​ឡើង ព្យាយាម​ចម្រើន​ឲ្យ​កើត​ឡើង អង្គធម៌បាន​ដល់​ដល់​វិរយចេតសិក ក្នុង​កុសល​ចិត្ត​២១ (មហាកុសល៨ រូបាវចរកុសល​៥អរូបាវចកុសល ៤ លោក​កុត្តរមគ្គ៤)

៤ ឧប្បន្នានំ កុសលានំ ភិយ្យោកាវាយ វាយាមោ កុសលធម៌​ដែល​កើត​ឡើង​ហើយ​ព្យាយាម​ចម្រើន​ឲ្យ​កើត​ឡើង​ជា​ភិយ្យោភាព​អង្គ​ធម៌​បាន​ដល់​វំវិយចេតសិក ក្នុង​កុសល​ចិត្ត​២១ (មហាកុសល៨ រូបាវចរកុសល​៥ អរូបាវចរកុសល​៤ លោកុត្តរមគ្គ៤)

- ឥទ្ធិបាទ មាន​វចនត្ថថា

ឥជ្ឈនំ = ឥទ្ធិ ប្រែ​ថា សេចក្តី​សម្រេច​ដោយ​បរិបូណ៌
ឈ្មោះ​ថា ឥទ្ធិ (បាន​ដល់​ឈាន អភិញ្ញា មគ្គ ផល)
វចនត្ថ ម្យ៉ាង​ទៀត​ថា
ឥទ្ធិយា បាទោ = ឥទ្ធិបាទោ ប្រែ​ថា ធម៌​ដែល​ជា​ហេតុ​សម្រេច ឈាន
មគ្គ ផល​ឈ្មោះ​ថា ឥទ្ធិ​បាទ ។

១ ឆន្ទិបាទ សេចក្តី​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រនៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​ឆន្ទចេត​សិកក្នុង​កុសលចិត្ត​២១ (មហាកុសល​៨ រូបាវចរកុសល ៥​អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤)

២ វំរិយិទ្ធិបាទ សេចក្តី​ព្យាយាម​យ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រ​នៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​វំរិយចេត​សិក​

ក្នុង​កុសល​ចិត្ត​២១ (មហាកុសល​៨ រូបាវចរកុសល ៥ អរូបាវចរកុសល​៥លោក​កុត្តរមគ្គ ៤)

៣ ចិត្តិទ្ធិបាទ សេចក្តី​តាំង​ចិត្តយ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រ​នៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​កុសល​ចិត្ត​២១ (មហាកុសល ៨ រូបាវចរកុសល ៥ អរូបាវចរកុសល ៤ លោកុត្តរ មគ្គ ៤)

៤ វិមំសិទ្ធិបាទ បញ្ញា ពិចារណា​យ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រ​នៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​បញ្ញា ចេត​សិក

ក្នុង​កុសលញាណ​សម្បយុត្ត ១៧ (មហាកុសល​ញាណ​សម្បយុត្ត ៤ រូបាវចរកុសល ៥ អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤)

- ឥន្ទ្រិយ ៥

ឥន្ទ្រិ មាន​វចនត្ថថា
ឥន្ទន្តិ បរមឥស្សវិយំ ករោន្តីតិ = ឥន្ទ្រិយានិ ប្រែ​ថា​ធម៌ណា ជា​អ្នក​គ្រប់​គ្រង​គឺ​ រមែង​ធ្វើ​ខ្លួន​ជា​ឥស្សរក្រៃ​លែង​ ដូច្នោះ ធម៌​នោះ ទើប​ឈ្មោះ​ថា ឥន្ទ្រិយ ។

១ សទ្ធិន្ទ្រិយ សទ្ធា​មាន​សភាព​ជា​ធំ​នៃ​ការ​ជ្រះ​ថ្លា ក្នុង​វត្ថុ​ដែល​សម​គួរ​ដល់​ការ​ជ្រះ​ថ្លា មាន​ព្រះ​ពុទ្ធ​ជា​ដើម) អង្គ​ធម៌​បាន​ដល់សទ្ធា​ចេត​សិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនា​ជវន ២៦

២ វិវិយិន្ទ្រិយ វិរិយមាន​សភាព​ជា​ធំ​នៃ​សេចក្តី​ព្យាយម​ក្នុង​វត្ថុ​ដែល​សម​គួរ​ដល់​ការ​ព្យាយាម អង្គ​ធម៌​បាន​ដល់ វិរិយចេត​សិក​ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦

៣ សតិន្ទ្រិយ សតិ​មាន​ភាព​ជា​ធម ក្នុង​ការ​រលឹក អង្គ​ធម៌​បាន​ដល់​សតិ​ចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនា​ជវន ២៦ 

៤ សមាធិន្ទ្រិយ សមាធិមាន​សភាព​ជា​ធំ​ក្នុង​ការ​ឃុំ​គ្រង​ចិត្ត

ឲ្យ​តាំង​នៅ​ក្នុង​អារម្មណ៍​តែ​មួយ អង្គ​ធម៌​បាន​ដល់ ឯក​គ្គតាចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា​៨ អប្បនាជវន ២៦

៥ បញ្ញិន្ទ្រិយ បញ្ញា មាន​សភាព​ជា​ធំ​ក្នុង​ការ​ដឹង​ច្បាស់​នូវ​សភាវ​ធម៌​ពិត អង្គ​បាន​ដល់ បញ្ញា ចេតសិក ក្នុង​មហាកុសល 

ញាណ​សម្បយុត្ត​៤ មហាកិរិយាញាណ សម្បយុត្ត​៤ អប្បនាជវន២៦

- ពលៈ ៥

ពលៈ​មានវចនត្ថថា
ពលីយន្តិ ឧប្បន្នេ បដិបក្ខធម្មេ សហន្តិ មទ្ធន្តីតិ = ពលានិ
ប្រែ​ថា ធម៌​ណា​រមែង​មាន​កម្លាំង​សង្កត់​នូវ​បដិបក្ខធម៌​ដែល​កើត​ឡើង​ហើយ និង​មាន​សេចក្តី​អត់​ធន់​ត​ស៊ូ​ទម្លាយ​នូវ​ធម៌​ជា​បដិបក្ខ​ទាំង​នោះ​ដូច្នោះ​ធម៌​នោះ​ទើប​ឈ្មោះ​ថា ពលៈ​ ។

ម្យ៉ាង​ទៀត ដែល​ឈ្មោះ​ថា ពលៈ ដោយ​អត្ថថា មិន​ញាប់​ញ័រ

១ សទ្ធាពល កម្លាំង​គឺ​សទ្ធា​ជា​គ្រឿង​ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដែល​គួរ​ជ្រះ​ថ្លា​អង្គ​ធម៌​បាន​ដល់ សទ្ធា​ចេត​សិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦

២ វិវិយពល កម្លាំង​គឺ​សេចក្តី​ព្យាយាម​ជា​គ្រឿង​ព្យាយាម​ក្នុង​វត្ថុ​ដែល​គួរ​ព្យាយាម អង្គ​ធម៌​បាន​ដល់ វិរិយ​ចេត​សិក ក្នុង​មហា​កុសល ៨ មហាកិរិយា ៨ អប្បនា​ជវន ២៦ 

៣ សតិពល កម្លាំង​គឺ​សតិ​ជា​គ្រឿង​រលឹក​នូវ​សតិ​ជា​គ្រឿង​រលឹក​នូវ​សភាវ​ធម៌​ទាំង​ឡាយ អង្គ​បាន​ដល់ សតិចេតសិក ក្នុង​មហាកុសល ៨ មហាកិវិយា ៨ អប្បនាជវន ២៦

៤ សមាធិពល កម្លាំង​គឺ​សមាធិជា​គ្រឿង​តម្កល់ ចិត្ត​ឲ្យ​តាំង​នៅ​ក្នុង​អារម្មណ៍ តែ​មួយ អង្គ​ធម៌​បាន​ដល់ ឯកគ្គ​តាចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនាជវន ២៦

៥ បញ្ញា​ពល កម្លាំង​គឺ​បញ្ញា ជា​គ្រឿង​ដឹង​នូវ​សភាវ​ធម៌​ពិត

អង្គ​ធម៌​បាន​ដល់ បញ្ញាចេតសិក ក្នុង​មហាកុសល​ញាណ​សម្បយុត្ត ៤ មហាកិរិយាសម្បយុត្ត ៤​ អប្បនាជវន ២៦

- ពោជ្ឈង្គ៧

ពោជ្ឈង្គ មាន​វចនត្ថថា ពោធិយា អង្គោ= ពោជ្ឈង្គោ ប្រែ​ថា ធម៌​ដែល​ជា​គ្រឿង​ប្រកប​ ជា​ហេតុ​ត្រាស់​ដឹង​ នូវ​អរិយ​សច្ចៈ ៤ ឈ្មោះ​ថា ពោជ្ឈង្គ ។

១ សតិសម្ពោជ្ឈង្គ សេចក្តី​រលឹក ជាអង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ៤ បាន​ដល់​សតិចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦

២ ធម្មវិចយសម្ពោជ្ឈង្គ ការ​ពិនិត្យ​ពិចារណា​ក្នុង​ធម៌​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ អរិយ​សច្ចធម៌​៤ អង្គ​ធម៌​បាន​ដល់ បញ្ញា ចេតសិក ក្នុង​មហាកុសល​ញាណ សម្បយុត្ត ៤ មហាកិរិយា​ញាណ​សម្យយុត្ត ៤ អប្បនាជវន ២៦

៣ វិរិយ​សម្ពោជ្ឈង្គ​សេចក្តី​ព្យាយាម ជាអង្គ​នៃ​ការ​ត្រាស់ ដឹង​នូវ​អរិយ​សច្ច​ធម៌​៤ អង្គ​ធម៌​បាន​ដល់ វិរិយ​ចេត​សិក ក្នុង​មហា​កុសល ៨ មហាកិរិយា អប្បនាជវន ២៦

៤ បីតិសម្ពោជ្ឈង្គ សភាព​ឆ្អែត​ចិត្ត ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ អង្គ​ធម៌​បាន​ដល់​បីតិចេតសិក ក្នុង​មហាកុសល សោមនស្ស ៤ មហាកិរិយា សោមនស្ស​៤ សប្បីតិកអប្បនាជវន ៣០ ឬ​រូបាវចរកុសល ៣ រូបាវចរកិរិយា​៣ លោកុត្តរចិត្ត ៨

៥ បស្សទ្ធិសម្ពោជ្ឈង្គ សេចក្តី​ស្ងប់​កាយ​ស្ងប់​ចិត្ត​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌​៤ អង្គ​ធម៌​បាន​ដល់ កាយ​បស្សទ្ធិចេតសិក ចិត្ត​បស្សទ្ធិចេត​សិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦

៦ សមាធិសម្ពោជ្ឈង្គ សភាព​តាំង​មាំ​ក្នុង​អារម្មណ៍​តែ​មួយ​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ៤ អង្គ​ធម៌​បាន​ដល់ ឯកគ្គតាចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនាជវន ២៦

៧ ឧបេក្ខា សម្ពោជ្ឈង្គ ឧបេក្ខាជា​គ្រឿង ធ្វើ​ឲ្យ​សម្បយុត្តធម៌​មាន​សភាព​ស្មើ​ក្នុង​តួនាទី​​របស់​ខ្លួន ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ៤ អង្គ​ធម៌​បាន​ដល់ តត្រមជ្ឈត្តតាចេតសិក ក្នុង​មហាកុសល​៨ អប្បនាជវន ២៦

- មគ្គមាន​អង្គ​៨

មគ្គង្គ​មាន​វចនត្ថថា
កិលេសេ មារេន្តា និព្វានម គច្ចន្តិ ឯ​តេនាតិ =មគ្គោ
ប្រែថា ព្រះ​យោគី​បុគ្គល​ទាំង​ឡាយ រមែង​សម្លាប់​កិលេស​និង រមែង​ចូល​ដល់​ព្រះ​និព្វាន ដោយ ធម៌​នោះ​ដូច្នោះ​ធម៌​ដែល​ជា​ហេតុ​នៃ​ការ​សម្លាប់​កិលេស​និង ចូល​ដល់​ព្រះ​និព្វាន របស់​ព្រះ​យោ​គឺ បុគ្គល​ពួក​នោះ ឈ្មោះ​ថា​មគ្គ ។

១ សម្មាទិដ្ឋិ​សេចក្តី​យល់​ឃើញ​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​បញ្ញាចេតសិក ក្នុង​មហាកុសល​ញាណ​សម្បយុត្ត​៤ មហាកិរិយា​ញាណ​សម្បយុត្ត ៤ អប្បនាជវន ២៦ 

២ សម្មាសង្កប្ប សេចក្ត​ត្រិះរិះ​ត្រូវ ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់ វិតក្កចេត​សិក ក្នុង​មហាកុសល ៨​មហាកិរិយា ៨ បឋម​ជ្ឈានជវន ១០ ឬ​រូបាវចរកុសល ១ រូបាវចរកិរិយា​១ លោកកុត្តរ ៨

៣ សម្មាវាចា ការ​ពោល​ពាក្យ​ត្រូវ ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​សម្មាវាចាចេត​សិក​ក្នុង​មហាកុសល ៨​លោកកុត្តរ​៨

៤ សម្មាកម្មន្ត ការងារ​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់ សម្មាកម្មន្តចេតសិក ក្នុង​មហាកុសល ៨ លោកកុត្តរ ៨

៥ សម្មាជាជីវ ការ​ចិញ្ចឹម​ជីវិត​ត្រូវ ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​សម្មាអាជីវចេត​សិក​ក្នុង​មហាកុសល​៨ លោកុត្តរ ៨

៦ សម្មាវាយាម សេចក្តី​ព្យាយាម​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់ វិរិយចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦

៧ សម្មាសមាធិ ការ​តម្កល់​ចិត្ត​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់ មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​ឯកគ្គតាចេត​ដិក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនាជវន ២៦

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ មេត្តាចិត្ត
រៀប​រៀង​ដោយៈ កែវ វិមុត្ត
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​

 

Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...