១. កម្ពុជា
ក. ទីតាំងប្រទេសកម្ពុជាស្ថិតនៅទ្វីបអាស៊ីអាគ្នេយ៍ ត្រង់ភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ចន្លោះខ្សែស្របទី
១០និងទី ១៥ នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី ១០២ និងទី១០៨នៃរយៈបណ្តោយ
ខាងកើត ។ ដូចនេះ ប្រទេសកម្ពុជានៅក្នុងតំបន់ត្រូពិក ត្រង់អឌ្ឍគោលខាងជើងដែលជាតំបន់មាន
ជីជាតិហើយមាន អំណោយផលដល់ការលូតលាស់នៃរុក្ខជាតិនិងដំណាំផ្សេងៗគ្រប់ប្រភេទ។ កម្ពុជា
មានរាងជាពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់ខាងជើងជាប់ប្រទេសថៃហើយ មួយភាគធំជាប់
នឹងប្រទេសឡាវខាងកើតនិងខាងត្បូងមួយភាគជាប់នឹងប្រទេសវៀតណាម ខាងត្បូងមួយភាគទៀត
ជាប់នឹងឈូងសមុទ្រថៃខាងលិចជាប់នឹងឈូងសមុទ្រថៃ ហើយមួយភាគទៀតជាប់ នឹងប្រទេសថៃ ។
ខ. ផ្ទៃដី ប្រទេសកម្ពុជាមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការេ ។
គ. ប្រជាជន ចំនួនប្រជាជននៅកម្ពុជា តាមអ្នកប្រាជ្ញខាងជាតិពន្ធុវិទ្យាបានសន្និដ្ឋានថា ពួកអូស្ត្រាលី
អ៊ីដនិងពួកមេឡានេស៊ីសម្បុរខ្មៅបានមកនៅឥណ្ឌូចិនតាំងពីច្រើនស.វ.មុនគ.សម៉្លេះ។បន្ទាប់មកមាន
ពួកឥណ្ឌូនេស៊ី ជាជនជាតិស្បែកលឿងចូលមកនៅលាយឡំនឹងប្រជាជនចាស់ បង្កបង្កើតឡើងជាជន
ជាតិសាសន៍មន-ខ្មែរ។ ក្រោយមក មានពួកឥណ្ឌាជាអ្នកជំនួញជា អ្នកភៀសខ្លួនពីសង្គ្រាមនិងជាអ្នក
ផ្សាយសាសនា បានមករស់នៅលាយឡំជាមួយម្ចាស់ស្រុកដើម បង្កបង្កើតបានជាអរិយធម៌មួយ ។ តែពួកកុលសម្ព័ន្ធខ្លះ ពុំព្រមទទួលយកនូវបញ្ហាទាំងនេះ។ ក្រោយមកទៀតមានជាតិសាសន៍ផ្សេងៗ
បានមករស់នៅជាបន្តបន្ទាប់ ដូចជាជាតិជ្វា ព្រាហ្មណ៍ (ស.វ.ទី៨) ជាតិចិន (ស.វ.ទី ១៣) រៀតណាម ឡាវ ចាម ភូមា ជាដើម។ ហេតុនេះបានជាគេ ឃើញមានមនុស្សផ្សេងៗគ្នាជាច្រើន រស់នៅលើទឹក
ដីកម្ពុជា។ស្ថិតិប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៦២ មានចំនួន៩.៧២៨.៧៧១ នាក់ ក្នុងពេលនោះមានជន
ជាតិខ្មែរប្រហែលជា ៥ ភាគ ៦។
ឃ. ជនជាតិផ្សេងក្រៅពីជនជាតិខ្មែរមាន
-ពួកកុលសម្ព័ន្ធ មានច្រើនក្រុម ដូចជាពួកព័រ ស្អូច សំរ៉ែ កួយ ស្ទៀង ព្នង ។ ពួកគេរស់នៅដាច់ស្រ
យាល ពីគេ, ប្រកបអាជីវកម្មប្រមាញ់ នេសាទ និងកសិកម្មនៅព្រៃដុត ។ -ពួកចំណូលស្រុក ឬខ្មែរ
ចូលជាតិ ជាប្រជាជនដែលមករស់នៅក្នុងប្រទេសកម្ពុជាជាយូរយារណាស់មកហើយមានសិទ្ធិ និងកាតព្វកិច្ចដូចខ្មែរដែរ ។ ជនជាតិទាំងនេះមានចាម ជ្វា ឡាវវៀតណាម និងភូមា។
២. តើខ្មែរជានរណា?
ជាយូរយារណាស់មកហើយ អ្នកធ្វើការសិក្សាស្រាវជ្រាវខ្មែរ បានខិតខំដោះស្រាយបញ្ហាកំណើតខ្មែរ
នេះ ។ពួកគេបានបញ្ចេញយោបល់ប្លែកៗគ្នាហើយជួនកាលផ្ទុយស្រឡះតែម្តង។ប៉ុន្តែយោបល់ទាំង
នោះអាចចែកជាពីរក្រុមគឺៈ
ក- យោបល់ទី១
ពួកគេទទួលថាជាតិខ្មែរ ជាជាតិប្រវេសន៍ (Race immigré) ចេញពីប្រទេសឥណ្ឌាហើយបានលុក
លុយដណ្តើមយកទឹកដីរបស់ជនជាតិដើមមួយ (Race Autochtone) គឺជនជាតិក្នុងអំបូរម៉ាឡាយូប៉ូលី
នេស៊ីយ៉េន (Race Malayopolynésienne) នេះឯង ។ ទស្សនៈនេះត្រូវបានបង្កើតឡើងដោយលោក
HendrikeKerne ។ បន្ទាប់មកទៀត ក៏មានអ្នកស្រាវជ្រាវខ្លះយល់ស្របតាមដូចជាលោក Adhémard
Leciére និងលោក Pierre Gourou ជាដើម។ លោក Pierre Gourouបានបញ្ជាក់ថាជន ជាតិខ្មែរ
ប្រហែលជាត្រូវពួកទ្រាវិឌ ឬពួកអារ្យច្រានចេញ ពីឥណ្ឌា ហើយដោយមាន សេស សល់ក្រុមខ្លះ
ដូចជាពួកមុណ្ឌ បានមកលុកលុយប្រទេសភូមា ប្រទេសសៀមនិងប្រទេសកម្ពុជា ។ លោកEtienne Aymonier ដែលយល់ថា ក្រុម មន-ខ្មែរ មណ្ឌុ មានតាំងពីដើមនៅជើងភ្នំទីបេត៍ហើយ ក្រោយមក
បានបំបែកជាពីរក្រុមគឺមនខ្មែរចូលមកតាំងនៅភូមិភាគអាស៊ីអាគ្នេយ៍ឯមួយក្រុមទៀតគឺមណ្ឌុចូល
ទៅក្នុងប្រទេសឥណ្ឌារហូតដល់សព្វថ្ងៃនេះ ។
ខ-យោបល់ទី២
ទទួលស្គាល់ថា ជនជាតិខ្មែរជាជនជាតិមួយស្ថិតនៅក្នុងក្រុម មន-ខ្មែរ ហើយបានកើតឡើងនៅភូមិ
ភាគអាស៊ីអាគ្នេយ៍នេះ តាំងពីបុរាណមក ។ នេះគឺជាយោបល់របស់លោក Bernard Philiffe Groslier បច្ចុប្បន្នជាអភិរក្សអង្គរ និងលោក Mace Talahot ជាដើម ។លោកទាំងពីរនេះបានយល់ឃើញថាក្នុង
សម័យឌុណូប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយមានមនុស្សជាច្រើនក្រុមបានធ្វើដំណើរពីខាង
ជើងចុះមកភាគអាស៊ីអាគ្នេយ៍ដូចពួកអូស្ត្រាឡូអ៊ីដ(Autraloïdes)មេឡានេស៊ីយាង (Mélanésiens)។
អំបូរមនខ្មែរបានកើតឡើងដោយការកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយាងនិងមេឡានេស៊ីយាងហើយបាន
រស់នៅរាយ ប៉ាយលើទឹកដីដែលលាតសន្ធឹងពីឥណ្ឌូចិនជ្រោយម៉ាឡាយូ រហូតដល់ព្រំប្រទល់ប្រទេស
ឥណ្ឌា ។ គួរកត់សម្គាល់ថា យោបល់នៃក្រុមទាំងពីរនេះ មានលក្ខណៈ ស្រប ទៅនឹងទស្សនៈរបស់
ខ្មែរពីព្រោះបើយើងសំអាងទៅលើរឿងព្រេងខ្មែរដោយសារតែមាននាង នាគនៅស្រុកខ្មែរនេះឯងទើប
ព្រះថោងដែលគេថាមកពីស្រុកឥណ្ឌាបានជួបប្រភពគ្នាហើយបាន គ្រប់គ្រងស្រុកគោកធ្លកនេះឯង ។
បានសេចក្តីថា លុះត្រាតែមានជនជាតិខ្មែនៅលើកោះគោកធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយ
ធម៌របស់ខ្លួនបានខ្លះចូលស្រុកខ្មែរ ។ សេចក្តីក្នុងរឿង ព្រេងនេះសរឲ្យឃើញថាចំពោះខ្មែរយើងជាតិ
ខ្មែរមានប្រភពនៅស្រុកខ្មែរនេះឯង ។ ចំពោះបញ្ហាដើមកំណើតនៃជាតិសាសន៍ខ្មែរនេះអ្នកប្រាជ្ញអន្តរ
ជាតិបានបញ្ចេញសម្មតិកម្មច្រើនបែបយ៉ាងណាស់ ។ តែលោកបានស្របយោបល់គ្នាត្រង់ចំណុច
ដែលថាខ្មែរជាជនជាតិ មួយស្ថិតនៅក្នុងអំបូរពិសេសមួយគឺអំបូរ មន-ខ្មែរ ឬខមនេះឯង។ថ្មីៗនេះ
លោកបណ្ឌិត មីសែល ត្រាណេ លោកជាអ្នកស្រាវជ្រាវវប្បធម៌ខ្មែរ ស្នាដៃរបស់លោកសមស្របជា
មួយមតិទី២ គឺលោកបាន បញ្ជាក់ថា ខ្មែរមានជីវិតលើទឹកដីខ្មែរតាំងពី ៦៨០.០០០ឆ្នាំមុនគ.ស មក
ដល់សតវត្សទី១ នៃគ.ស ។ សម័យនេះជាសម័យថ្មគ្រួសបំបែកដែលមានអាយុ ៦៨០.០០០ ដល់ឆ្នាំ
១២០.០០០ឆ្នាំមុនគ.ស។ យុគនេះអាចជាការចាប់ផ្តើមនៃអរិយធម៌ខ្មែរហើយការចងក្រងទំព័រប្រវត្តិ
សាស្រ្តកម្ពុជាត្រូវស្ថិតនៅលើសម្ភារៈវប្បធម៌កម្ពុជាដំបូងបង្អស់ ជាមូលដ្ឋាន។ វប្បធម៌ អរិយធម៌ខ្មែរ
ដូចបានបញ្ជាក់ជូនខាងលើក៏អាចបង្ហាញឲ្យអ្នកសិក្សាស្រាវជ្រាវវិភាគបានពីប្រភពព្រះពុទ្ធសាសនា
នៅកម្ពុជាដែរ ។
៣- ប្រភព និង កាលបរិច្ឆេទព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាដូចយើងបានបញ្ជាក់ខាងលើរួចមកហើយថាព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទសឥណ្ឌាហើយត្រូវផ្សព្វផ្សាយនៅលើបណ្តាប្រ
ទេសនានានៅលើពិភពលោកជាពិសេសនៅលើបណ្តាប្រទេសមួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍
យើងនេះ។ប្រទេសកម្ពុជាយើងព្រះពុទ្ធសាសនាបានចូលមកតាំងពីយូរអង្វែងណាស់មកហើយហើ
យមានការរីកចំរើនយ៉ាងខ្លាំងក្លាព្រមទាំងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះដូងនៃចិត្តគំនិត
ទំនៀមទម្លាប់ប្រពៃណីសិល្បៈវប្បធម៌នៃមនុស្សខ្មែរ យើង ។ចំពោះកាលបរិច្ឆេទនៃការចូលមកដល់
ឬវត្តមានព្រះពុទ្ធសាសនាកម្ពុជាជាបញ្ហាមួយដែល អ្នកសិក្សាប្រវត្តិសាស្ត្រ ក៏ដូចជាអ្នកសិក្សាអក្សរ
សាស្រ្តនិងវប្បធម៌ទូទៅតែងតែចោទសួរថាតើ ព្រះពុទ្ធសាសនាបានមកដល់ប្រទសកម្ពុជាតាំងពី
ពេលណា?បញ្ហាបរិច្ឆេទនៃការចូលមកដល់នៃលទ្ធិពុទ្ធសាសនានេះយើងគួរសិក្សាឲ្យបានដឹងច្បាស់
ព្រោះបញ្ហានេះវាបានឆ្លុះបញ្ចាំងទៅលើការ រីកចំរើនរបៀបរបបការរស់នៅនិងនិន្នាការរបស់សង្គម
ខ្មែរយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់ខ្លួនរយៈកាលកន្លងមក។បញ្ហានេះអ្នកសិក្សាជា
ច្រើនបានស្រាវជ្រាវឃើញ កាលបរិច្ឆេទខុសៗគ្នាៈមានអ្នកសិក្សាខ្លះបកស្រាយថាព្រះពុទ្ធសាសនា
បានចូលមកដល់ ប្រទេសកម្ពុជា យើងតាំង ពីស.វទី៣ ឬទី២ មុនគ.ស ដោយសំអាងទៅលើប្រវត្តិ
សាស្រ្តនៃព្រះបាទធម្មាសោកនៃប្រទេស ឥណ្ឌា ដែលព្រះអង្គជាមហាពុទ្ធសាសនិកជនមួយរូបគោ
រពព្រះពុទ្ធសាសនាថេរវាទ បានឧបត្ថម្ភ ការបញ្ជូនសមណទូតពីរអង្គគឺសោណត្ថេរនិងឧត្តរត្ថេរមក
ផ្សព្វ ផ្សាយព្រះពុទ្ធសាសនានៅលើដែន ដីសុវណ្ណភូមិ ។ បញ្ជាក់ដោយសម្តេចព្រះមហាសុមេធាធិ
បតីហួត តាតវិជិរប្បញ្ញោព្រះសង្ឃនាយក គណៈមហានិកាយ ក្នុងស្នាព្រះហស្តរបស់ព្រះអង្គស្តីពី
« ព្រះពុទ្ធសាសនានៅកម្ពុជាសង្ខេប » បោះ ពុម្ពលើកទី២នៅគ.ស. ១៩៧០ ទំព័រទី១ថា
«ព្រះពុទ្ធសាសនាផ្សាយចូលមកកម្ពុជាជា
មុនដំបូងតាមគម្ពីរពុទ្ធសាសនាសាមន្តបាសាទិកា អដ្ឋកថា វិន័យបិដកជាភាសាបាលី បានប្រាប់
ពត៌មានថាកាលក្រោយដែលធ្វើតតិយ-សង្គាយ នារួចហើយនៅក្នុងជម្ពូទ្វីប គឺក្នុងប្រទេសឥណ្ឌាក្នុង
ព.ស.ទី៣ ព្រះមហាថេរមួយព្រះអង្គ នាម ព្រះមោគ្គលិបុត្តតិស្សៈបានចាត់ចែងបញ្ជូនព្រះថេរៈពីរអង្គ គឺព្រះ សោណត្ថេរនិងព្រះឧត្តរត្ថេរ ចេញពីជម្ពូទ្វីប(ឥណ្ឌា) មកផ្សាយព្រះពុទ្ធសាសនានៅសុវណ្ណភូមិ
ក្នុងព្រះរាជូបត្ថម្ភនៃព្រះមហាក្សត្រនាមធម្មាសោក»។អ្នកសិក្សាខ្លះទៀតបានរកឃើញព្រះពុទ្ធសាស
នាចូលមកដល់ប្រទសខ្មែរយើងនៅស.វ.ទី២ នៃគ.ស.ទៅវិញ ។ បញ្ហានេះ អ្នកស្រីត្រឹង ងា បានសរ
សេរ នៅក្នុងស្នាដៃអរិយធម៌ខ្មែរ បោះពុម្ពនៅឆ្នាំ១៩៧៣ ទំព័រ៨០ ថា «តាមសិលាចារឹកវ៉ូកាញ់(នៅ
វៀតណាមខាងត្បូង) ទំនងជាព្រះពុទ្ធសាសនាចូលមកប្រតិស្ថានក្នុងស្រុកខ្មែរ នៅស.វ.ទី២នៃគ.ស
ក្នុងរជ្ជកាលព្រះបាទស្រីមារៈឬហ្វានចេម៉ាន់។ទស្សនៈបែបនេះគេបានពន្យល់ថាព្រះពុទ្ធសាសនា
មានកំណើតក្រោយព្រហ្មញ្ញសាសនាប្រហែលនឹងអាចចូលមកដល់ប្រទេស កម្ពុជាក្រោយការចូល
មកដល់នៃលទ្ធិព្រាហ្មណ៍សាសនា ។- មានអ្នកខ្លះឲ្យយោបល់ថា ព្រះពុទ្ធ សាសនានិងព្រហ្មញ្ញសា
សនាបានចូលមកដល់ប្រទេស កម្ពុជាយើងក្នុងដំណាក់កាលប្រហាក់ប្រ ហែលគ្នា ឬក៏មុនក្រោយ
បន្តិចបន្តួចប៉ុណ្ណោះ ។ គេបាន ពន្យល់ថា បញ្ហានេះគ្មានឯកសារណាមួយ បញ្ជាក់ឲ្យបានច្បាស់
លាស់ទេព្រោះគេហាក់ដូចជា ពុំទាន់មានជំនឿចំពោះទស្សនៈរបស់អ្នកសិក្សាឯទៀតដែលយល់ថា
សាសនានេះឬសាសនានោះមកដល់មុននោះឡើយ ។ យោប់ស្តីពីវត្តមាន នៃការហូរចូលនៃលទ្ធិព្រះ
ពុទ្ធសាសនាមាន ច្រើនដូចខាងលើដែលយើងពិបាកនឹង កំណត់ឲ្យបាន ច្បាស់លាស់ណាស់ ។ ប៉ុន្តែ
ពិនិត្យជារួមទោះបីយ៉ាងណាក៏ដោយក៏យោបល់មតិទាំងអស់នោះជា ពន្លឺនៃការសិក្សារបស់យើង ។
យើង ពិនិត្យឃើញថាយោបល់ទាំងអស់ហាក់ដូចជាមាន ការឯកភាពគ្នាមួយនៅត្រង់ព្រះពុទ្ធសាសនា ក៏ដូចជាព្រហ្មញ្ញសាសនា បានចូលមកដល់ប្រទេសកម្ពុជាយើង តាំងពីយូរយារណាស់មកហើយ ។
ផ្អែកលើទស្សនៈខាងលើ យើងជាអ្នកសិក្សា ស្រាវ ជ្រាវគួរតែ ត្រិះរិះពិចារណារកហេតុ ផលឲ្យមាន
លក្ខណៈច្បាស់លាស់ និងសមស្របដើម្បីកំណត់ពីបញ្ហានេះ ។យើងគួរលើកយក ពីប្រវត្តិសាស្រ្តនៃ
ព្រះបាទធម្មាសោកដែលឲ្យពត៌មានថា«ព្រះពុទ្ធសាសនាបាន ផ្សព្វផ្សាយចូល មកដល់ដែនដី
សុវណ្ណភូមិនៅស.វ.ទី៣ឬទី២មុនគ.ស.»យកមកត្រិះរិះពិចារណា ដើម្បីកំណាត់កាលបរិច្ឆេទនៃការ
ចូលមកដល់របសលទ្ធិពុទ្ធសាសនានៅកម្ពុជាយើង ។ បញ្ហាចោទ នោះ គឺដែនសុវណ្ណភូមិជាដែន
ដីរបស់ប្រទេសណា?ប្រទេសខ្មែរយើងឬជា ប្រទេសណា ទៀត? ដែនដីសុវណ្ណភូមិនេះ ត្រូវបាន
គេយល់ឃើញដោយឡែកៗ ហើយម្នាក់ៗសុទ្ធតែអះអាងថាដែនដី សុវណ្ណភូមិ ជាដែនដីរបស់ខ្លួន
ម្នាក់ៗ ។ឧទាហរណ៍ដូចជាខ្លះថាដែនដីនេះជារបស់ភូមា ខ្លះថាជា ដែនដីឥណ្ឌូនេស៊ី ខ្លះថាម៉ាឡេ
ស៊ីខ្លះថាកម្ពុជាខ្លះថាថៃខ្លះថាចាម ខ្លះថាវៀតណាម…។យោបល់ដោយឡែកៗខាងលើរបស់ជនជាតិ
នីមួយៗសុទ្ធតែមានការអះអាងព្រមទាំងប្រកាន់ យកនូវមហិច្ឆតាជាតិរបស់ខ្លួនជានិច្ច ។ មកដល់
ត្រឹមនេះ យើងជាជនជាតិខ្មែរក៏ពុំទាន់ហ៊ានអះ អាងថាដែនដីសុវណ្ណភូមិជាដែនដីរបស់យើងឡើយ។ តែយើងត្រូវចោទសួរបន្តទៀតតើបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នេះ ប្រទេសណាដែលបានទទួល
និងគោរពព្រះពុទ្ធសាសនាមាន ចំណាស់ជាងគេ? បើយើងពិនិត្យទៅលើប្រវត្តិសាស្ត្រ និងពិនិត្យលើ
ការជាក់ស្តែងឃើញថានៅ អាស៊ីអាគ្នេយ៍នេះប្រទេសដែលគោរពព្រះពុទ្ធសាសនាមានចំណាស់
ជាងគេគឺមានតែប្រទេស កម្ពុជាយើងនេះឯង។ ចំពោះបណ្តាប្រទេសដទៃទៀត ឃើញថាមានប្រ
ទេសមួយចំនួនគេគោរពព្រះពុទ្ធសាសនាដូចយើងដែរ តែគេគោរពនោះស្ថិតនៅក្នុងដំណាក់កាល
ក្រោយយើង ។ ឧទាហរណ៍ ដូចជាករណីប្រទេសថៃចាប់ពី ស.វ.ទី ១ រហូតមកដល់ដើម ស.វ.ទី ៩ ក្នុងពេលដែលប្រទេសយើងបានកសាងជាប្រទេសមានអធិបតេយ្យនិងមានវប្បធម៌រឹងមាំរួចទៅ
ហើយនោះប្រទេស នេះកំពុងស្ថិតនៅជាកុលសម្ព័ន្ធឬជាជនជាតិភាគតិច ឬជាជនជាតិបញ្ញើក្អែក គ្មានឯកភាពនៅក្នុង ខេត្តយូណាន់នៃប្រទេសចិន ពោលគឺមិនទាន់កើតជារដ្ឋនៅឡើយទេ។ លុះមក
ដល់ស.វ.ទី៩ ទើបជន ជាតិនេះបានជ្រៀតចូលមកក្នុងឥណ្ឌូចិន តាមខ្សែទឹកនៃទន្លេមេណាមធ្វើដំ
ណើរពីជើងចុះមករកទិសត្បូង ដោយដណ្តើមទឹកដីពីជនជាតិខ្មែរយើងខ្លះពីជនជាតិ មនខ្លះ…រួចក
សាងរដ្ឋឯករាជ្យរបស់ខ្លួនមួយនៅស.វទី១៣។ ដូចនេះជនជាតិ ថៃពុំ បានទទួលព្រះពុទ្ធសាសនា
ដោយផ្ទាល់ពីជនជាតិឥណ្ឌាដូចជាជនជាតិខ្មែរយើងទេ ។ព្រះពុទ្ធសាសនានៅក្នុងប្រទេសថៃនា
ពេលសព្វថ្ងៃនេះត្រូវបាននាំបញ្ចូលពីប្រទេស កម្ពុជា ឬ ជាសាសនាដែលបានចាក់ឫសនៅលើទឹក ដីនោះតាំងពីយូរពោលគឺតាំងពីទឹកដីនោះជាទឹក ដីរបស់ខ្មែរមុនការចូលមកដល់នៃជនជាតិថៃម៉្លេះ ។
ចំពោះជនជាតិវៀតណាមក្នុងដំណាក់កាលពីស.វ.ទី១ដល់ស.វ.ទី៩ពុំទាន់រំដោះខ្លួនចេញពីអាណា
និគមចិន នៅឡើយដែរ ។លុះមកដល់ស.វ.ទី១០ទើបជនជាតិនេះរំដោះខ្លួនចេញពីអាណារួចកសាង
ប្រទេសរបស់ខ្លួន។ ព្រះពុទ្ធសាសនាមហាយាន ដែលជនជាតិវៀតណាមគោរពនាពេលសព្វថ្ងៃនេះ
ជាសាសនាដែលហូរចូលមកពីប្រទេសចិន តាំងពីនៅក្រោមអាណានិគមចិនម៉្លេះ ។ ចំណែកប្រទេស
ដទៃទៀតដែលនៅក្នុងដំបន់នេះមានប្រទេសខ្លះគោរពតាមព្រះពុទ្ធសាសនាដែរ តែក្នុង ដំណាក់
កាលក្រោយឬគេពុំគោរពព្រះពុទ្ធសាសនាតែម្តងដោយគោរពសាសនាដទៃទៀត។បើសរុបមក
ឃើញថាប្រទេសកម្ពុជាយើងជាប្រទេសមួយមានអធិបតេយ្យចំណាស់ជាងគេ ហើយទទួលនិង
គោរពព្រះពុទ្ធសាសនាមុតមាំជាងគេដែលសក្តិសមជាដែនដីសុវណ្ណភូមិដែលទទួលការផ្សព្វផ្សាយ
ព្រះពុទ្ធសាសនាដោយផ្ទាល់ពីសមណទូតពីរព្រះអង្គព្រះនាម សោណត្ថេរនិងឧត្តរត្ថេរ ក្រោមព្រះ រាជូបត្ថម្ភនៃព្រះបាទធម្មាសោកនាសតវត្សទី ៣ ឬទី ២ មុនគ.ស.នេះណាស់ ។
Không có nhận xét nào:
Đăng nhận xét