ប្រវត្តិពិធីបុណ្យកឋិន
ប្រវត្តិពិធីបុណ្យកឋិន
ប្រវត្តិពិធីបុណ្យកឋិន
កឋិនទានងាយធ្វើណាស់
ហើយក៏មិនតំណមឡើយកឋិនទាន គឺជា បុណ្យដែលមានចែងនៅក្នុងពុទ្ធប្បបញ្ញត្តិ
ពោលគឺពុំមែនជាបុណ្យ ប្រពៃណីរបស់អ្នកគោរពរាប់អាន ព្រះពុទ្ធសាសនា
ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្កាជាដើមឡើយ ។កឋិនទាន
មានតែនៅក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ ហើយក៏ជាកាលទានដ៏ពិសេសមួយមាន
កំណត់ពេលវេលាច្បាស់លាស់ គឺមិន មែនអាចធ្វើពេលណាក៏បាន គឺអាច
ធ្វើបានតែក្នុងរយៈ២៩ថ្ងៃគត់ចាប់ពីថ្ងៃ១ រោចខែអស្សុជដល់ថ្ងៃ១៥
កើតខែកត្តិក
ហៅថា កឋិនកាលជារយៈពេលបន្ទាប់ ពីព្រះសង្ឃបវរណាចេញព្រះវស្សា ។
បើខុសពីសម័យកាលនេះ
ទោះ បីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈ សណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាច ហៅថា
កឋិនទានបានដែរ ព្រោះធ្វើខុស ពុទ្ធានុញ្ញាត ។
មិនមែនធ្វើតែនៅកម្ពុជា
ដូចជាបុណ្យភ្ជុំបិណ្ឌឡើយ កឋិនទាន ត្រូវបានធ្វើនៅគ្រប់បណ្តាប្រទេសនានា
ដែលកាន់ព្រះពុទ្ធសាសនាថេរវាទ ដូចជា ប្រទេសថៃ ភូមា និង ឡាវ ជាដើម ត្បិតកឋិនទានជាកិច្ចមានចែងក្នុងវិន័យ
។ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាត ឱ្យបព្វជិតក៏ដោយ គ្រហស្ថក៏ដោយ
អាចធ្វើកឋិនទានបានដូចគ្នា ហើយភិក្ខុ សង្ឈដែលទទួលក្រាលគ្រង និងអនុ
មោទនាកឋិន រួចនឹងទទួលបានអានិ សង្សប្រាំយ៉ាង ដើម្បីសម្រាលនូវទុក្ខ លំបាក
ក្នុងការប្រើប្រាស់បច្ច័យមួយ
ចំនួន ដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមាន ដល់សង្ឃជាដើម
រយៈកាលប្រាំខែ និងបានចំពោះតែភិក្ខុ ដែលចូលវស្សា អស់ត្រីមាសបានត្រឹមត្រូវ
មិនដាច់វស្សា នោះឯង។ព្រោះហេតុនោះ ទើបមាន តែកឋិនទានមួយគត់ដែលជាទានបាន
អានិសង្សទាំង អ្នកទទួលនិងអ្នកបរិច្ចាគ ដែលប្រការនេះ ញ៉ាំងឱ្យអ្នកធ្វើកឋិន
ទាន បានបុណ្យកុសលច្រើនលើសលប់
វិសេសវិសាលជាងបុណ្យឯទៀតៗត្បិតធ្វើបុណ្យឯទៀតបានបុណ្យតែអ្នក
បរិច្ចាគប៉ុណ្ណោះ ចំណែកអ្នកទទួលពុំ បានអានិសង្សឡើយ ។ ប៉ុន្តែថា មានតែ
ភិក្ខុប៉ុណ្ណោះដែលអាចទទួលអនុមោទនា និងទទួលបានអានិសង្សកឋិន ចំណែក សាមណេរ
(លោក នេន ) ពុំមានសិទ្ធិ ឡើយ ។តួកឋិន សំដៅយកតែសំពត់
ណាមួយក្នុងចំណោមសំពត់ទាំងបី (ស្បង់ ចីវរ សង្ឃាដី ) គឺព្រះសង្ឃអាច
ជ្រើសរើសយកក្រាលបានតែមួយមុខ ប៉ុណ្ណោះ បើក្រាលដល់ទៅពីរ ឬ បីមុខ
មិនឡើងជាកឋិនឡើយ លោកហៅថា ខូចកឋិន ឬកឋិនត្ថារវិបត្តិទៅវិញ។ ដោយហេតុនេះ អ្នកធ្វើកឋិនមានសំពត់ ត្រឹមតែស្បង់ ឬ ចីរមួយ ឬ
ក៏សង្ឃាដី មួយក៏អាចធ្វើកឋិនបានដែរ ពោលគឺពុំ
ចាំបាច់តែមានធនធានច្រើនទើបអាច ធ្វើកឋិនបានឡើយ ។ចំពោះអ្នកមានសទ្ធាអាចនាំ
សម្ភារៈផ្សេងៗលើសពីនេះទៅដាក់រួម នៅក្នុងពិធីបុណ្យកឋិននេះបាន ក៏រឹតតែ
ប្រសើរវិសេស ហើយសម្ភារៈទាំងនោះ ហៅថា អានិសង្សលាភ ឬ បរិវារកឋិន
គ្រាន់តែថាព្រះសង្ឃអ្នកក្រាលគ្រង កឋិន អាចជ្រើសរើសបានតែមួយក្នុង
ចំណោមចីវរទាំងបីប្រភេទដូចដែល បានពោលខាងលើ ។
កំណើតកឋិនៈ
ព្រះសមណគោតមបរមគ្រូនៃ
យើងអនុញ្ញាតនូវកឋិនត្ថារកិច្ចនេះ ក្នុងរវាងមជ្ឈិមពោធិកាលប្រារឰចំពោះ
ភិក្ខុទាំង៣០អង្គ ។ នៅពេលមុនថ្ងៃចូល វស្សា ភិក្ខុទាំងនោះមានបំណងទៅ
វន្ទាលាព្រះជាម្ចាស់ ដើម្បីទៅនៅចាំ វស្សាកន្លែងណាមួយ(នេះជាទំនៀម
កិច្ចវត្តរបស់សហធម្មិកៈនៅក្នុងព្រះពុទ្ធ សាសនាដែលរហូតដល់សព្វថ្ងៃនេះ
ភិក្ខុសាមណេរទាំងឡាយគួរធ្វើកិច្ចវត្ត ដ៏ប្រពៃនេះ ទោះបីភិក្ខុសាមណេរនៅ
ក្នុងវត្តដើមក្តី ឬចេញទៅសិក្សានៅ អាស្រ័យរៀនសូត្រនៅក្នុងវត្តដទៃក្តី )
។ប៉ុន្តែមិនទាន់បានទៅដល់វត្តជេតពន ដែលព្រះពុទ្ធគង់នៅផងក៏ដល់ថ្ងៃចូល
វស្សា ។ ភិក្ខុទាំង៣០រូប ក៏នាំគ្នារៀបចំ ទីតាំងចូលវស្សានៅទីនោះ
។លុះដល់ថ្ងៃចេញវស្សាហើយ ក៏និមន្តទៅថ្វាយបង្គំគាល់ព្រះសម្មា សម្ពុទ្ធ
ដែលគង់ចាំវស្សានៅវត្ត ជេតពន នៅក្រុងសាវត្ថី ចំកាលវេលាចុងរដូវ វស្សា
ជាសម័យភ្លៀងជោកជាំ ធ្វើឱ្យភិក្ខុ ទាំង៣០អង្គ ទទឹកជោកទាំងស្បង់ចីវរ
សង្ឃាដី
ជួបការលំបាកមកតាមផ្លូវរហូត
(មួយអង្គៗ គ្មានត្រៃចីវរ២បន្លាស់ទេ) លុះដល់ហើយចូលគាល់បង្គំព្រះដ៏មាន ព្រះភាគទាំងទទឹកជោក
។បន្ទាប់ពីទទួលធម្មប្បដិសណ្ឋារៈ សួរនាំរាក់ទាក់សុខទុក្ខរួចមក ព្រះពុទ្ធ
ជាម្ចាស់ទ្រង់ព្រះតម្រិះថា ប្រសិនបើ តថាគត (តថាគតជាពាក្យដែលព្រះពុទ្ធ
ហៅចំពោះព្រះអង្គឯង មានន័យថា អញ្ញ ឬ ខ្ញុំ )បានអនុញ្ញាតកឋិនត្ថារកិច្ច
ដល់ភិក្ខុសង្ឃ ពីមុនរួចមកហើយ សមបើ លោកទាំងនេះ មិនជួបការលំបាកយ៉ាង ហ្នឹងទេ
ហើយកឋិននេះព្រះពុទ្ធពីអតីត ក៏បានអនុញ្ញាតដល់សាវ័កដូចគ្នាដែរ
។ទើបព្រះពុទ្ធជាម្ចាស់ប្រជុំភិក្ខុសង្ឃ ទាំងឡាយ ហើយប្រកាស ” ម្នាលភិក្ខុ
ទាំងឡាយតថាគត អនុញ្ញាតឱ្យភិក្ខុទាំង ឡាយ ដែលនៅចាំវស្សា រួចហើយ
ទទួលក្រាលកឋិនបាន ។ម្នាលភិក្ខុទាំង ឡាយ អានិសង្សប្រាំប្រការ នឹងសម្រេច
ដល់ភិក្ខុទាំងឡាយ ដែលបានក្រាល (អនុមោទនា) កឋិនរួចហើយ “ ។ កឋិន
ក៏ចាប់ផ្តើមមានតាំងពីពេលនោះមក ។
Không có nhận xét nào:
Đăng nhận xét