Chủ Nhật, tháng 1 10, 2010

ល្បែងទាញព្រ័ត្រ

Teangprot.gif

ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេង​ដោយប្រើកំលាំងកាយជាមូហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិ ធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយងាយ​ដល់​ការ​លេង​ល្បែងនេះតែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែក​មនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹ ម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះតែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុស​ៗ​នៅម្ខាងហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាង​ស្រីអោយ​មាន​ចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយកពួរធ្វើពី​ជក់ដូង​ជា​ព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូង។របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រ​គឺប្រុសកាន់ចុងម្ខាង​ស្រីកាន់ចុង​ម្ខាង ហើយ​​អោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រត្រង់កន្លែង​ដែល​ពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំង​ខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គង​ម៉ង់​រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែក​ឡើង​ព្រម​គ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុង​ទាញ​ព្រ័ត្រ​ទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញ​ប្រុងយកជ័យ​ជំនះ​តែរៀង​ខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញអ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះ​តែ​បញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់​ឃើញ​ឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើង​ទៅ​ទើប​ឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើម​លេង​សារ​ជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀង​ៗខ្លួនទើបឈប់។​ល្បែងនេះចាត់ទុក​ជាការហាត់កំលាំង ហាត់​ប្រាណ​អោយរាងកាយមានកំលាំងមានសុខ ភាពល្អ។

ល្បែងចោលឈូង

Chol chhoung.gif

ល្បែងឈូង ជាល្បែងម្យ៉ាង របស់មនុស្ស កំ លោះក្រមុំឬមនុស្សចំណាស់ៗ ប្រុសស្រឺទូ ទាំងកម្ពុជរដ្ឋ គេតែងលេងនៅពេលយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ ពិសាខ)។ គេចែក គ្នាជា ២ពួក ប្រុស១ពួក ស្រី១ពួក។ ក្នុង១ពួក ៗ មានគ្នាចំនួនពី១០នាក់រឺ២០ នាក់ឡើងទៅ ឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាត​ពីគ្នា ប្រមាណជា៨ រឺ១០ ម៉ែត្រ។ គេយកក្រមារឺកន្សែងមកឆ្នូលអោយមូល​ចងរិតអោយតឹង​ណែនល្អ​ទុក​អោយ​មានកន្ទុយបន្ដិចហៅថា «ឈូង» សំរាប់កាន់បោះរឺចោលទៅមករកគ្នា។ ឈូងមាន ២បែប

  1. ឈូងច្រៀងរាំ
  2. ឈូងលោះខ្ញុំ
ឈូងច្រៀងរាំ

មុនដំបូង ពួកខាងប្រុសបោះឈូងទៅអោយពួកខាងស្រី ពួកខាងស្រីប្រុងចា ប់កុំអោយធ្លាក់ដល់ដី បើ​ធ្លាក់​ដល់ដី គេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅខាងប្រុសវិញពួកខាងប្រុសចាប់កុំអោយធ្លាក់ ដល់ដី។ កាលចាប់បានហើយ ចោលសំដៅទៅ ពួកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើ ចោល​ខុស​គេ​ចាត់​ជាស្អុយ រួចគេផ្តើមបោះ ជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំ យកឈូងទៅ​ជូន​ខាងប្រុស ហៅថាច្រៀងរាំជូនឈូង។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំក្រោយ ហើយ​ច្រៀងជាទំនុកថា « ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងមាស ស្ងួន ទទួលឈូងទៅ»។ ពួ​ស្រី​ក្រៅពីនោះគ្រប់គ្នាទទួលថា «ឱណាកែវកែវពិអា ឱណាកែវ អឺយ អឺអឺងអឺយ!» រួចហើយហុច​ឈូង​នោះ​ទៅអោយប្រុសៗទទួយកហើយក៏ផ្ដើមបោះឈូងនោះទៅអោយពួកខាងស្រី វិញ។ បើពួកស្រីចាប់​ឈូង​បានក៏ចោលសំដៅទៅពួកប្រុស បើចោលត្រូវប្រុសណាប្រុសនោះ ត្រូវរាំ នាំឈូងទៅ​ជូនស្រីដោយ​ច្រៀង​ជាទំនុកថា «បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួលឈូងទៅ»។ ពួកប្រុសៗ​គ្រប់​គ្នា​ទទួលបន្ទរថា «ឱណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ! » ហើយហុចឈូង​នោះទៅអោយ​ពួក​ស្រី​ៗទទួលយកទើប ផ្ដើមបោះតទៅទៀត។

ឈូងលោះខ្ញុំ

ដើមដំបូង ខាងប្រុសគេផ្ដើមច្រៀង១ទំនុកជាមុន។ ឯទំនុកច្រៀងឈូង មានច្រើនបែបប្លែកៗ ទៅតាម ប្រាជ្ញា​របស់អ្នកនាំច្រៀងនិងតាមស្រុក។ ទីនេះស្រង់យកតែ ទំនុកធម្មតា ដែលអ្នកឈូងគ្រប់ស្រុក គេ តែង​ច្រៀងគ្រប់គ្នាថា៖ «បងបោះឈូងទៅ អូន អើយ កំពស់ចុងដូង(ស្ទូន) ក្រមុំឈរច្រូង អូនអើយ ទទួលឈូងបង» រឺថា បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង ៘ ច្រៀង​ហើយគេស្រែកថា «ឈូងអឺយឈូង!» ហើយអ្នកផ្ដើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ អោយ ពួក​ស្រីៗចាប់ ខាងស្រីចាប់ឈូងបាន គេចោលសំដៅទៅរកប្រុសណាដែលត្រូវចិត្ដ បើចោលត្រូវប្រុស ណា គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ។ បើចោលមិន ត្រូវទេ ខាងប្រុសគេចាប់ឈូងនោះ ចោល​សំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាងប្រុសចោលមកត្រូវខាងស្រី ហើយ ប្រុសម្នាក់ដែល ស្រីចាប់យកទៅលើកមុននោះ ត្រូវបានរួចខ្លួន បើប្រុសចោល មិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវ នៅខាងស្រីដដែល។ បើខាងណាប៉ិនប្រសព្វគេចោលយកម្ខាងទាល់តែអស់។ កាលណាអស់គ្នាហើយ គេផ្ដើមលេងសាជាថ្មី ដោយអោយ ខាងស្រីបោះឈូងទៅអោយខាងប្រុសមុនវិញ។ មុននឹងស្រីៗបោះ ឈូងទៅអោយប្រុសគេ ស្រែកច្រៀងថា «អូនបោះឈូងទៅ បងអើយកំពស់ចុងស្លា ប្រុសឈរ ត្រៀប ត្រា បងអើយទទួលឈូង ប្អូន៘ ច្រៀងហើយគេស្រែកថា ឈូងអឺយឈូង! ហើយគេបោះឈូងទៅ លើពួកប្រុសៗ។ឯខាងប្រុស បើគេចាប់ឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅទៅស្រីៗ កាលត្រូវលើស្រីណាម្នាក់គេចាប់យកស្រីនោះមកទុកខាងគេ។ បើខាងណាអស់មនុស្ស គេចែកគ្នា លេងសាជាថ្មី។ មនុស្សដែលគេចាប់បាននោះ ជួនកាលគេចងមុខជិត លែងអោយរត់ទៅកាន់ទីផ្សេងៗ ជាការកំសាន្ដសប្បាយ។ របៀបបែបទី២ នេះ ជួនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែ ចោលតែម្ដងក៏មាន។ ល្បែងនេះរាប់ចូលក្នុងពួកការហាត់ភ្នែកអោយវៃ ហាត់ដៃអោយត្រង់ផងជាការ កំសាន្ដសប្បាយ ដោយមានការរាំច្រៀងលាយជាមួយផង។

ល្បែងចាប់កូនខ្លែង

ល្បែងចាប់កូនខ្លែង ជាល្បែងមួយរបស់កុមារាកុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូល​ឆ្នាំ រឺនៅពេលទំនេរ។ ល្បែងនេះ ពេលលេងគេចាត់ម្នាក់ដែលមានមាឌធំ អោយធ្វើជាមេហ្វូង​ហៅថា​មេ​មាន់ ចាត់​ច្រើននាក់អ្នកអោយធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតអោយធ្វើជាខ្លែង ចាំចាប់កូនមាន់។ ម្នាក់​គេ​យកក្រមា​ក្រវាត់ចង្កេះអោយតឹងណែន ការពារកុំអោយរបូតសំលៀកបំពាក់។ គេនាំគ្នាបង្កាត់​ភ្លើងអោយបានជាភ្នក់១តូច ដោយកំទេចអុស ហើយម្នាក់ដែលធ្វើមេមាន់​បញ្ជាអោយកូន​របស់ខ្លួនតោង​ចង្កេះតៗគ្នារហូតដល់អស់ ដោយឈរជាជួររួចដើរ ក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ ជាមួយគ្នានេះមេមាន់​ពោល​ពាក្យចំអកឡកឡឺយអោយន័យទៅខ្លែងថា៖

ចាប់កូនខ្លែងប្រលែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ។
ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់។
ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង។

ចំនែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ កាលបានលឺមាន់និងកូនមាន់ស្រែកដូច្នេះ ក៏ដើរចូលទៅរកភ្នក់​ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង!»។ មាន់ឆ្លើយថា «រលត់»។ ខ្លែងសុំថា : «សុំ​មួយ​អង្កត់​»។​ខ្លែង​កាលបានលឺមេមាន់ថា អោយកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញចាប់បេះយកកូន ណាដែល​នៅ​ក្រោយ គេអែមេមាន់ខំការពារកូនរបស់ខ្លួនកុំអោយគេបេះយកបាន ឯកូនមាន់ ក៏ខំប្រឹងតោង​ចង្កេះគ្នាយ៉ាង​ជាប់ រត់ពេនចុះពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗបាន។ ជួនខ្លែងបេះ​យក​កូន​បាន​ម្ខង១មួយ ២ ទាល់តែអស់ ជួនក៏បេះបានតែ១។ តែគេ មានលក្ខខ័ណ្ឌមួយថា បើកូន​ណា​របូត​ចេញ​ពីមេ​ព្រោះប្រឹងគេចខ្លាំងហើយកូននោះគេក្រាបទៅ និងដីនោះមេខ្លែងមិនត្រូវចាប់គេទេ។ កាល​​​អស់​កំលាំង​​ហត់រៀងខ្លួនហើយ ក៏ឈប់ សំរាកបន្ដិច ហើយផ្លាស់ប្ដូរគ្នាលេងតទៅទៀត គេលេង​តែង​​របៀប​នេះ​រហូតដល់ពេល ឈប់។ ប៉ុន្ដែល្បែងដូចគ្នានេះ នៅស្រុកខ្លះ គេហៅតំរូវន័យ​តាម​របៀប​លេងថា «ល្បែង ខ្លែងចាប់កូនមាន់» ក៏មាន។ ល្បែងនេះ ជាការបង្ហាត់​មនុស្សអោយ​ចេះប្រុង​ស្នៀត​ប្រុង​ស្មារតី​អោយ​​រហ័យរហួន ចេះការពារខ្លួននិងគ្រួសារផង។

បញ្ជីរាយនាមប្រាសាទខ្មែរ

ប្រាសាទខ្មែរលើទឹកដីកម្ពុជា

ប្រាសាទខ្មែរលើទឹកដីថៃ

ប្រាសាទខ្មែរលើទឹកដីលាវ

ប្រាសាទខ្មែរលើទឹកដីវៀតណាម

សំលៀកបំពាក់ខ្មែរ


កាល​សម័យ​បុរាណ ខ្មែរ​អ្នក​ចេះ​ធ្វើ​ម្ហូប​ក្ដី ចេះ​សិល្ប​អាគម​ក្ដី ចេះ​ចាំ​ទំនៀម​ផ្សេង ៗ ក្ដី ចេះ​ស្ទាត់​ខាងការ​ត្បាញ​រវៃ​ក្ដី ចេះ​សង់​ផ្ទះ ចេះ​ធ្វើ​រទេះ​គោ ឬ​ធ្វើ​របស់​ឯ​ទៀត​ៗ ក្តី បង្រៀន​តែ​ត្រឹម​កូន​ចៅ​ខ្លួន​ប៉ុណ្ណោះ បើ​កូន​ចៅ​នោះ​យក​ចិត្ត​ទុក​ដាក់​ក៏​ចេះ​ចាំ ធ្វើ​ដំណាង​ឪពុក​ម្ដាយ​ទៅ បើ​កូន​មិន​រវល់​ទេ អំណើះ​ពី​ឪពុក​ម្ដាយ​ទៅ គ្មាន​អ្នក​ណា​ដទៃ​នឹង​អាច​ចេះ​ផង ម៉្លោះ​ហើយ​បាន​ជា​ខ្មែរ​ច្រើន​តែ​ល្ងង់ ដោយ​មិន​បាន​គិត​កត់​ត្រា​ទុក​ជា​ក្បួន ថែម​ទាំង​ចង់​លាក់​ចំណេះ​ផង ប៉ុន្តែ​ជា​យូរ​ឆ្នាំ​ក្រែល​មក​ហើយ ខ្មែរ​បាន​លះ​ចោល​គំនិត​នេះ ហើយ​អ្នក​ចេះ​ដឹង​គេ​ចូល​ចិត្ត​ចែក​ចំណេះ​ទៅ​អ្នក​ឯទៀត​ឲ្យ​បាន​ច្រើន​គ្នា ខ្លះ​ទៀត​ក៏​ខំ​កត់ត្រា​ទុក​ដើម្បី​កុំ​ឲ្យ​កប់​ទៅ​ជា​មួយ​នឹង​មរណភាព​បាន ។ យើង​តែង​ដឹង​ថា សម្លៀក​បំពាក់​ជា​គ្រឿង​សំគាល់​ជាតិ បុគ្គល​និមួយ ៗតែង​មាន​ចិត្ត​រីករាយ​ចំពោះ​ការ​ស្លៀក​ពាក់ នូវ​សម្លៀក​បំពាក់​របស់​ជាតិ​ខ្លួន ជា​ជាង​ខ្ចី​របៀប​ជាតិ​ដទៃ​មក​ស្លៀក​ពាក់​ជា​ដរាប ។ បើ​ដូច្នេះ គួរ​តែ​យើង​ខំ​តុបតែង​សម្លៀក​បំពាក់​យើង​ឲ្យ​ផល​ប្រសើរ​ល្អ ហើយ​ដើម្បី​មិន​ឲ្យ​សាប​សូន្យ​ប្រពៃណី​ខ្មែរ​សុទ្ធ​ៗ ផង ។ អស់​លោក អ្នក​ទាំងឡាយ​ជ្រាប​ស្រាប់​ហើយ ថា​បណ្ដា​រាស្ដ្រ​ខ្មែរ​សព្វ​ថ្ងៃ​កំពុង​តែ​វែក​រក​ផ្លូវ​ចេញ​ពី​ព្រៃ​ស្បាត គឺ​សេចក្ដី​អាប់ឱន​ទៅ​រក​សេចក្ដី​ចំរើន ទាំង​សម្លៀក​បំពាក់​សោត ក៏​ចេះ​តែ​ផ្លាស់​ប្ដូរ​រូប​រាង​ទៅ​តាម​កាល​សម័យ​ដែរ ។ ការ​ដែល​យើង​នាំ​មក​ពណ៌នា​ដូច​មាន​តទៅ​ខាង​មុខ មិន​មែន​យើង​ចង់​ឲ្យ​អស់​លោក អ្នក​អាន អ្នក​ស្ដាប់​វិល​ត្រឡប់​ថយ​ក្រោយ​ទេ គឺ​គ្រាន់​តែ​ឲ្យ​ស្គាល់​ឲ្យ​ជ្រាប​ឲ្យ​ដឹង​សាវតារ​របស់​របស់​ខ្លួន​យ៉ាង​ណា ​ខ្លះ ទាំង​នានា​ជាតិ​ក៏​និយម​រិះរក​គោល​ចារឹក ដើម​កំណើត​ទំនៀម​ទម្លាប់​របស់​គេ​ឲ្យ​ស្គាល់​តាម​ពីត​យ៉ាង​នេះ​ដែរ ។ តាម​សេចក្ដី​កត់​ហេតុ​របស់​អ្នក​ដំណើរ​ជាតិ​ចិន​ឈ្មោះ ជាវ -តា- គួន នឹង​សេចក្ដី​ឲ្យ​ការ​របស់​សមាជិក​ប្រចាំ​ខែត្រ​ខ្លះ មាន​ទំនង​ស្រប​គ្នា​ជា​ច្រើន ។ ក្នុង​ចំណោម​នេះ អ្នក​អង្គ​ម្ចាស់ នរោត្តម- សុខានារី បាន​ឲ្យ​ការ​ប្លែក ។ ហេតុ​នេះ​យើង​សូម​ស្រង់​សេចក្ដី​នោះ​យក​មក​ពណ៌នបា​ជូន​អស់​លោក​អ្នក​អាន​ ស្ដាប់​ដូច​មាន​តទៅ​នេះ អំពី​សម្លៀក​បំពាក់​ខ្មែរ​សម័យ​បុរាណ (តាម​ដែល​អ្នក​អង្គ​ម្ចាស់ នរោត្តម- សុខានារី ឲ្យ​ការ​មក) យើង​សព្វ​ថ្ងៃ​មិន​អាច​ដឹង​បាន​​​ដោយ​សព្វ​គ្រប់ អំពី​សំលៀក​បំពាក់​របស់​បុព្វ​បុរស​យើង​ទេ ដោយ​ទំនៀម​នេះ កន្លង​ជា​យូរ​អង្វែង​ណាស់​​ទៅ​ហើយ​ផង ដោយ​យើង​ពុំ​មាន​ឯកសារ ឬ​សៀវភៅ​ឯណា​កត់ត្រា​ទុក ថា​ក្នុង​សម័យ​នេះ​គេ​ស្លៀក​​ពាក់​បែប​នេះ សម័យ​នោះ​គេ​ស្លៀក​ពាក់​បែប​នោះ​ផង តែ​ដោយ​ការ​សង្កេត​មើល​តាម​រូប​ចម្លាក់ ដែល​​មាន​សេស​សល់​អំពី​ប្រាសាទ​បុរាណ​បាក់​បែក​មក យើង​ក៏​អាច​យល់​បាន​ថា ក្នុង​សម័យ​នោះ​បុព្វបុរស​យើង​ស្លៀក​សំពត់​ចង​ក្បិន អាវ​ក​មូល ដៃ​ធ្លាក់​មក​ត្រឹម​កំភួន​ដៃ ឬ​អាវ​ក​មូល​តូច​ដៃ​វែង​ស្ដួច​ឱប​ជាប់​នឹង​សាច់ ធ្លាក់​មក​ត្រឹម​ចង្កេះ ចំណែក​ស្រ្តី​វិញ​ឃើញ​ស្លៀក​សំពត់​សំឡុយ​ពានា​ស្បៃ ឬ​ស្លៀក​សំឡុយ​ខ្លួន​ទទេ​មួយ​កំណាត់​ក៏​មាន ។ ចំណែក​ឯ​ល្ខោន​ព្រះ​រាជទ្រព្យ របស់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ដែល​រក្សា​របៀប​ស្លៀក​ពាក់​របស់​ខ្មែរ​អំពី​បុរាណ ឥត​មាន​ប្រែប្រួល​នោះ​យើង​ឃើញ​ថា បុរស​ស្លៀក​ខោ​ពី​ក្នុង ជើង​តូច​ធ្លាក់​ដល់​ត្រឹម​កំភួន​ជើង ហើយ​មាន​ស្លៀក​សំពត់​ចងក្បិន​ពី​លើ​ខោ​ថែម​ទៀត ព្រម​ទាំង​មាន​ចង​ផ្ទាំង​ក្រណាត់​តូច​វែង​នៅ​ពី​ខាង​មុខ នឹង​នៅ​សង្ខាង​ចង្កេះ​ផង នេះ​ចំណែក​បុរស ឯ​ចំណែក​ស្រ្តី​ឃើញ​ស្លៀក​សំពត់​សំឡុយ ពាក់​ស្បៃ ឬ​ពានា​ផួយ​ប៉ាក់​ឌិន​មាស​ប្រាក់ ។ យើង​ក៏​បាន​ឃើញ​ខ្លះ​ដែរ កាល​ពី​ដើម​ប្រុស​ខ្មែរ​ដែល​ប្រកាន់​ទំនៀម​បុរាណ ស្លៀក​សំពត់​ចង​ក្បិន​ជា​មួយ​នឹង​អាវ​កុត​ក​ត្រង់ ឬ​អាវ​ឡេវ​កាឌុំ ដែល​ហៅ​ថា​អាវ​ចិន ឬ​ជា​មួយ​នឹង​អាវ​ក​មូល​ដស​ខ្លីធ្លាក់​ស្មើ​កែង​ដៃ ឬ​ជា​មួយ​នឹង​អាវ​ក​សន្ទះ ដៃ ធ្លាក់​ត្រឹម​ក​ដៃ ចួន​កាល​ក៏​ស្លៀក​ខោ​ដែរ ដែល​យើង​ហៅ​ថា​ខោ​ចិន ។ ឯ​ស្រ្តី​ខ្មែរ​វិញ ឃើញ​ស្លៀក​សំពត់​សំឡុយ សំពត់​ចង​ក្បិន ពាក់​អាវ​មាន​ស្មា​តែ​ខាង​ឆ្វេង ហើយ​ពានា​ក្រមា​វែង ដែល​ហៅ​តាម​ភាសា​សៀម​ថា​ផាហ៊ុំ លើ​ស្មាទាំង​សង​ខាង​សំយុង​ជាយ​ទៅ​ខាង​មុខ ឬ​ពាក់​អាវ​បំពង់​វែង ក​មូល​ដៃ តូច ធ្លាក់​ដល់​ក​ដៃ ខ្លួន​តូច​ចង្អៀត​ក្លំ ធ្លាក់​ដល់​ត្រឹម​កំភួន​ជើង បង់​ក​ក្រមា អាវ​ម៉ាឡាយូ បង់​ក​ក្រមា អាវ​សន្ទះ បង់​ក​ក្រមា នឹង​អាវ​ហាតាខិប ក្រវាត់​ក្រមា​ឈៀង​មួយ​ចំហៀង​ខ្លួន ។ សំពង់​ចង​ក្បិន កាល​អំពី​សម័យ​ព្រេង​នាយ មាន​តែ​បុរស​ទេ ដែល​ស្លៀក​សំពត់​ចង​ក្បិន ស្រ្តី​មិន​ឃើញ​ស្លៀក​ទេ ។ ឯ​សំពត់​ចងក្បិន​ដែល​គេ​ស្លៀក​សម័យ​បុរាណ​ក៏​មិន​ដូច​យើង​សម័យ​បច្ចុប្បន្ន​ ទេ បើ​តាម​រូប​ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​បុរាណ គេ​ឃើញ​ស្លៀក​ខើច​ៗ នៅ​ពាក់​កណ្ដាល​ភ្លៅ សូម្បី​ពួក​ល្ខោន​ព្រះ​រាជ​ទ្រព្យ ដែល​ជា​សិល្បៈ​រក្សា​ទុក​នូវ​ទំនៀម​ទម្លាប់​សម្លៀក​បំពាក់​បុរាណ​មួយ​បែប ក៏​ឃើញ​ស្លៀក​សំពត់​ចង​ក្បិន​ខើច​ៗ នៅ​លើ​ក្បាល​ជង្គង់​ដែរ ។ ឯ​ទំហុំ​សំពត់ សម័យ​បុរាណ​ប្រហែល​ប៉ុន​គ្នា​នឹង​ទំហំ​សំពត់​សម័យ​បច្ចុប្បន្ន​ដែរ​មើល​ទៅ គឺ​ទទឹង ១ ម៉ែត្រ បណ្ដោយ ៣ ម៉ែត្រ ២០ ។ របៀប​ស្លៀក​នោះ​ឃើញ​ថា​ខុស​គ្នា​ច្រើន អំពី​បុរាណ​គេ​កង្កាញ់​ជីប​ជាយ​សំពត់​ទាំង​សង​ខាង​ឲ្យ​នៅ​តែ​ប្រវែង​មួយ​ជុំ ​ចង្កេះ រួច​ហើយ​គេ​ស្លៀក​ដាក់​ជាយ​សំពត់​នោះ​ត្រួត​លើ​គ្នា ចង​ជា​ថ្នក់​ហើយ​គេ​ក្រវាត់​ខ្សែ​ក្រវាត់​ដើម្បី​មិន​ឲ្យ​របូត ។ ឯ​ជាយ​សំពត់​ដែល​ជីប​សង​ខាង​គេ​ភ្ជាប់​ដាក់​តម្រួត​លើ​គ្នា ហើយ​គេ​យក​ចុង​ជាយ​ខាង​ក្រោម​ស៊ក​តាម​ប្រឡោះ​ជើង​ទាំង​សង​ខាង យក​មក​ចុក​នៅ​ចង្កេះ​ខាង​ក្រោយ ចំណែក​សំពត់​ចង​ក្បិន​ដែល​យើង​ស្លៀក​ក្នុង​បច្ចុប្បន្ន​នេះ​ក៏​មាន​ទំហុំ​ ប្រហែល​គ្នា​ដែរ តែ​របៀប​ស្លៀក​ខុស​គ្នា គឺ​គេ​យក​សំពត់​មក​ស្លៀក​ទុក​ចោល​ជាយ​ទាំង​សង​ខាង នៅ​វែង​អន្លាយ​អូស​ដី ហើយ​មាន​ប្រវែង​ស្មើ​មុខ​ស្មើ​ក្រោយ ទោះ​ខុ​សគ្នា​ក៏​ខុស​បន្តិច​បន្តួច​ចំនួន​ត្រឹម​មួយ​ទះ​ប៉ុណ្ណោះ រួច​គេ​ផ្គួប​ជាយ​ទាំង​សង​ខាង​រួម​គ្នា ហើយ​គេ​មូរ រួច​ហើយ​គេ​ស៊ក​តាម​ប្រឡោះ​ជើង​ទាំង​សង​ខាង យក​ចុង​ទៅ​ចុក​នៅ​ចង្កេះ​ខាង​ក្រោយ ឯ​សំរុង​សំពត់​ដែល​ស្លៀក​ហើយ​ឲ្យ​ធ្លាក់​ចុះ​នៅ​ត្រឹម​ស្មង​ជើង ។

អរិយធម៌មានមែកគធាងពីរគឺ

ប្រវត្តិ​អ្នកតាព្រៃ

អ្នកតា ​ព្រៃ​ពុំមែន​កើតឡើង​ដោយ​ឯងៗ​ឬ​ក៏​មាន​ស្រាប់​ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យ​នោះឡើយ គឺ​កើតឡើង ឬឧប្បតិក​ឡើង​តាម​ការសន្មត​របស់​មនុស្ស​មិន​ខុស​គ្នា​ពី​ព្រះអាទិទេព​ឡើយ។ មនុស្ស​បង្កើត​អាទិទេព ឬ​អ្នកតា​ ហើយមនុស្សនាំ​គ្នា​ជឿ គោរព​អាទិទេព អ្នកតា​នោះ​វិញ។ ចាស់ៗ​តែងបាន ​ដំណាល​ប្រាប់​ថា នៅ​ក្នុង​ព្រៃហ័តព្រៃហោង ដែល​មាន​ដើមឈើ​ក្រាស់​ជិត​ស្ទើរ​មើល​មិនឃើញ​ពន្លឺ​ថ្ងៃ​នោះ តែងតែ​មាន​ទេព្រ័ក្ស ទេព្តា អ្នកតា​នៅ​ចាំ​ថែ​រក្សា​ព្រៃ​នោះ។ ប៉ុន្តែ​អ្នកស្រុក​នៅ​តំបន់​ជិតខាង​នោះ​ពុំ​ដឹង​ច្បាស់​អំពី​ទីកន្លែង​ដែល​ ពពួក អមនុស្ស​ទាំងនោះ​តាំង​នៅ​ឡើយ។ គេ​ច្រើន​នាំគ្នា​សន្មត​ថា ទេព្រ័ក្ស អ្នកតា​ទាំងនោះ​ស្នាក់​អាស្រ័យ​នៅ​លើ​ដើមឈើ​ធំ​ខ្ពស់​ជាងគេ នៅ​លើ​ថ្ម​ធំ នា​កំពូល​ភ្នំ ឬ​នៅត្រពាំង​ធំនៅ​ក្នុង​ព្រៃ​នោះ។ ការ​សន្មត​នេះ ពុំ​មាន​កិច្ច​ធានា​ជាក់លាក់ ធ្វើ​ឲ្យ​អ្នកស្រុក​កត់​សម្គាល់​ច្បាស់លាស់​ថា កន្លែង​នោះ ពិត​ជា​លំនៅស្ថាន​របស់​អ្នកតា​នោះ​ឡើយ។ គេ​នៅតែ​មាន​ការ​សង្ស័យជាប់​ជានិច្ច។ គឺ​ក្នុង​ស្មារតី​ចង់​ដឹង​ច្បាស់លាស់​ ចង់​ឃើញ​ទីតាំង​ពិត​ប្រាកដ​របស់​ទេព្រ័ក្ស អ្នកតា​នេះ​ហើយ បាន​ជា​មានដុះគំនិត​ឧបកិច្ច​ឲ្យ​កើត​មាន​ទី​លំនៅ​របស់​អ្នកតា​ព្រៃ​ដូច​របៀប ​តទៅ​នេះ៖
ថ្មើរ​ព្រៃ​មួយ​ក្រុម​បាន​ឈប់​ សម្រាក​រក​កន្លែង ​ហូប​បាយ ​កញ្ចប់​ក្រោម​ដើមឈើ​ធំ​មួយ នៅ​ក្បែរ​ផ្លូវ ដែល​ជា​ធម្មតា តែង​ផ្តល់​នូវម្លប់​ដ៏ត្រជាក់ ហើយ​ជា​កន្លែង​ស្ថិតនៅ​ជិតប្រភព​ទឹក​ផង។ ពេល​អង្គុយ​ដំកង់​ជា​វង់ ក៏បាន​ប្រទះ​ឃើញ​អាចម៍​ឆ្កែ​មួយ​ដុំ​នៅ​ក្បែរ​នោះ។ ដើម្បី​បិទ​បាំង​កុំឲ្យ​ឃើញ​ទិដ្ឋភាព​គួរ​ឲ្យ​ខ្ពើម​ឆ្អើម​នៅពេល​បរិភោគ​បាយ ​កញ្ចប់ គេ​ក៏កាច់​ស្លឹកឈើ ៤-៥ មែក​គ្រប​អាចម៏​ឆ្កែនោះ ដរាប​ទាល់តែ​ជិត​បាត់​ទាំង​រូបរាង បាត់​ទាំង​ក្លិន។ គេ​នាំ​គ្នា​បរិភោគ​ដោយ​ក្សេមក្សាន្ត ដេក​សម្រាក​យក​កម្លាំង​បន្តិច រួច​ក៏បន្ត​ដំណើរ​ទៅមុខ​ទៀត។ ថ្ងៃ​ក្រោយមក​មាន​ថ្មើរ​ព្រៃ​ក្រុម​ផ្សេងៗ​ទៀត បាន​មក​ដល់ទីនោះ ឃើញ​គំនរ​ស្លឹកឈើ ក៏​គិត​ស្មាន​ថា ទីនោះ​ជា​ទី​ស្នាក់​អាស្រ័យ​នៅ​របស់​អ្នកតា ដោយ​ឃើញ​គេ​កាច់​ស្លឹកឈើ​ថ្វាយ ក៏​នាំ​គ្នា​ធ្វើ​តាម។ លុះ​យូរៗ​ទៅ នៅត្រង់​កន្លែង​នៅ​មាន​គំនរ​ស្លឹកឈើ​យ៉ាង​ខ្ពស់​ដែល​ធ្វើ​ឲ្យ​អ្នកផង​យល់​ ដូចៗ​គ្នា​ថា ជា​លំនៅ​របស់​អ្នកតា​ព្រៃ។ តំណ​ក្រោយៗ​មកទៀត ប្រហែល​ជា​មាន​អ្នកណា​ទៅ​បែបន់​នៅ​កន្លែង​នោះ​ដើម្បី​សុំ​អ្វី ហើយ​អ្វី​ដែល​គេ​សុំ​នោះ បាន​សម្រេច​តាម​បំណង គេ​ក៏​នាំ​គ្នា​សង់​ខ្ទម​ត្រង់​គំនរ​ស្លឹកឈើ​នោះ​ទុកជា​ទី​ស្នាក់​នៅ​ដ៏​ សមរម្យ​របស់​អ្នកតា ហើយ​ដើម្បី​ឲ្យ​មាន​ជា​រូប​តំណាង​អ្នកតា គេ​ក៏​យក​ដុំ​ថ្ម​មួយ​ដុំ​មក​ដាក់​នៅ​លើ​ខ្ទម​នោះ​ទុកជា​និមិត្តរូប។ ចំណេរ​ត​មក​ក្រោយ​ទៀត អាច​មាន​រូប​ចម្លាក់​ធ្វើ​ពី​ឈើ​ខ្លឹម​តំណាង​ឲ្យ​អ្នកតា ត្រូវ​បាន​ដាក់​ដុំ​ថ្ម​ឥត​រាងរៅ​នោះវិញ។ មាន​ខ្ទម មាន​ម្ចាស់​ខ្ទម មាន​ការ​គោរព​បូជា មាន​បរិស័ទ​អ្នក​ជឿ អ្នក​គាំទ្រ ទី​ស្ថានមួយ ដែល​កាល​ពីមុន​គ្មាន​អ្វីទាល់តែ​សោះ​នោះ ក៏​ក្លាយ​ទៅជា អាសនៈ​របស់​អ្នកតា។ ចាប់ពី​ពេល​នោះ​មក​ផ្សែង​ធូប​ហុយ​ស្ទើរ​មិនដាច់​រយៈ តង្វាយ​ផ្សេងៗ​ដូចតទៅ៖ ចេក​ទុំ ពងមាន់ បំពង់​ទឹក បាយ​ពំនូក ផ្លែ​ឈើ ស្លា បារី ផ្កា មាន​ជា​ប្រចាំ​នៅ​ទី​នោះ។ អ្នក​ជឿ អ្នក​គោរព គេ​បន់​ស្រន់​សុំឲ្យ​ដេញ​សត្វ​បាន សូម​កាប់​ឈើ​បាន​សុខសាន្ត​ឥត​គ្រោះថ្នាក់ អ្នកស្រុក​បន់​សុំ​សុខ​សប្បាយ សុំ​ឲ្យ​ជា​ពី​ជម្ងឺ​រោគា​ផ្សេងៗ។ល។ នេះ​ហើយ​ជា​ប្រវត្តិ​របស់​អ្នកតា​ព្រៃ តែ​សូមជម្រាប​បញ្ជាក់​ផង​ដែរ​ថា អ្នកតា​ព្រៃ មិនមែន​សុទ្ធតែ​មាន​ប្រវត្តិ​ដូច​ពោល​ខាងលើ​ទាំងអស់​នោះ​ទេ មាន​អ្នកតា​ខ្លះ​ទៀត​អាច​មាន​ប្រវត្តិ​ផ្សេង​ពី​នេះ​ដែរ។ គឺ​យ៉ាង​ដូច្នេះ​ហើយ​បាន​ជា​អ្នកស្រុក​ខ្លះ​និយាយ​ថា៖ “អ្នកតា​កើត​មកពី​អាចម៍​ឆ្កែ!

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...