Thứ Bảy, tháng 9 19, 2020

Thứ Năm, tháng 9 17, 2020

ខ្លួន​ជា​ទី​ពឹង​របស់​ខ្លួន
អត្តាហិ អត្តនោ នាថោ



ពិត​មែន​ហើយ សូម្បី​តែ​ជីវិត​នេះ​នាំ​មក​នូវ​មារ ជាទាសករ​ឋិន​នៅ​ក្នុង​រង្វង់​សត្រូវ ជា​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ ត្រូវ​ហែល​ឆ្លង ចាញ់​សង្គ្រាម​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​នេះ​ត្រូវ​តែ​ធន់​ទ្រាំ​តស៊ូ ដើម្បី​រើបម្រេះ​ចេញ​ឲ្យ​ផុត ទោះ​បី​ត្រូវ​ទទួល​ទុក្ខ​ទារុណ​យ៉ាង​ណា​អស់​ឋេរៈ​វេលា​ជា​អង្វែង មិន​អាច​ថា​បាន​ប្រមាណ​ត្រូវ​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​នេះ​ត្រូវ​តែ​ធន់​តស៊ូ​គ្រប់​ដំណាក់​កាល​យ៉ាង​ដូច្នេះ​ឯង។

ខ្លួន​ជា​ទី​ពឹង​ខ្លួន ពាក្យ​ថា​ខ្លួន​បាន​ដល់​បញ្ចក្ខ័ន្ធ មាន​ទាំង​រូប​ទាំង​នាម​ជា​វិជ្ជមាន បញ្ញត្តិ សម្រាប់​សម្គាល់​ហៅ​ស្ដី​និយាយ​ទៅ​តាម​លោក​វោហារ​ការ​សន្មិត​ខ្លះ ជា​ផ្នែក​បរមត្ថ​ខ្លះ បើ​មាន​តែ​បរមត្ថ មិន​មាន​បញ្ញត្តិ ជា​វិជ្ជមាន​ជា​អវិជ្ជមាន​ទេ ក៏​គេ​មិន​អាច​មាន​ពាក្យ​សម្ដី ប្រាស្រ័យ​ទាក់​ទង​គ្នា​កើត​ដែរ។

ដូច្នេះ​ពាក្យ​ថា​ខ្លួន បាន​ដល់​រូប​នាម​ប្រជុំ​រួម​គ្នា មាន​ចលនា​ប្រព្រឹត្ត​ទៅ​ហៅ​ថា​ជីវិត​នេះ​ឯង។ ពាក្យ​ថា​ខ្លួន​ទី​ពឹង​ខ្លួន និយាយ​ឲ្យ​ខ្លី​បំបែក​សេចក្ដី​ឲ្យ​ងាយ​យល់​បាន​ដល់ បាប​ បុណ្យ គុណ​ ទោស ខុស​ត្រូវ​អាក្រក់​ល្អ ខ្លួន​ធ្វើ​គឺ​ខ្លួន​ជា​អ្នក​ទទួល អ្នកណា​ធ្វើ​អ្នក​ហ្នឹង​ជា​អ្នក​ទទួល។ ដូច​ជា​អាហារ អ្នក​ណា​ អ្នក​បរិភោគ​អ្នក​នោះ​ឆ្អែត​នេះ​ជា​ហេតុ​ផល​ពិត ត្រង់​ថា​ខ្លួន​ជា​ទី​ពឹង​ខ្លួន ត្រូវ​ព្យាយាមលះ​បង់​សេចក្ដី​អាក្រក់​ចេញ បំពេញ​សេចក្ដី​ល្អ​ដោយ​ខ្លួន​ឯង។

សូម្បី​តែបញ្ចេញ​ពាក្យ​សម្ដី ពោល​ថា ៖ ខ្ញុំ​ព្រះ​ករុណា​សូម​ដល់​នូវ​ព្រះ​ពុទ្ធ​ ព្រះធម៌ ព្រះសង្ឃ ជា​ទី​ពឹង​ទី​រឭក​ស្មើ​ដោយ​ជីវិត ក៏​ពិត​មែន​ហើយ​ តែ​បើ​គ្រាន់​តែ​ពោលថា ហើយ​ឥត​បាន​ត្រង់​ត្រាប់​បដិបត្តិ​តាម​ឱវាទទេ​នោះ សង្ឃឹម​ឲ្យ​ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយ​តែ​ម្យ៉ាង​ តើ​នឹង​បាន​ផល​ដែរ​រឺ​ទេ? ព្រះពុទ្ធ​ជួយ​បាន​តែ​មនុស្ស​មាន​ការ ទេវតា​ជួយ​បាន​តែ​អ្នក​ព្យាយាម។

ក្បូន​ជីវិត​ពិត​ជា​កំពុង​អណ្ដែត ក្នុង​មហាសាគរ​ដ៏​ធំ​ធេង ដូច្នេះ​មាន​តែ​ម្ចាស់​ជីវិត​ដែល​សន្មត​ថា​ខ្លួន​នេះ​ឯង ត្រូវ​ប្រឹង​ដោលអុំ​ដោយ​ខ្លួន​ឯង​ប្រាកដ​ណាស់ ដើម្បី​តម្រង់​ណែនាំ​ក្បូន​ជីវិត​ឲ្យ​ផុត​ព្យុះ​សង្ឃរា មាន​ដំណើរ​ត្រង់​ទៅ​តាម​ទិស​ដៅ​ពិត​ប្រាកដ។

ការ​លើក​តម្កើង​ឲ្យ​តម្លៃ​ជីវិត​ក្ដី ការ​ស្រឡាញ់​ពេញចិត្ត​ចំពោះ​ជីវិត​ខ្លួន​ក្ដី បាន​ឈ្មោះ​ថា​មិន​បណ្ដោយ​ខ្លួន​ឲ្យ​លុះ​ក្នុង​អំពើ​បាប ការ​យក​ខ្លួន​ជា​ទីពឹង​ពំនាក់ បាន​ដល់​ការ​បដិបត្តិ​តាម​គុណ​ធម៌​គឺ​សេចក្ដី​ល្អ​នេះ​ឯង។ អ្នក​មាន​គុណ​ធម៌​ឈ្មោះ​ថា អ្នក​មាន​ខ្លួន​ជា​ទី​ពឹង​ពំនាក់ អ្នក​បដិបត្តិ​តាម​ព្រះធម៌ ឈ្មោះ​ថា​ខ្លួន​ជា​ទី​ពឹង​របស់​ខ្លួន គុណ​ធម៌​ជា​ក្បូន ជួយ​សណ្ដោង​យោង​ក្បូន​​ជីវិតឲ្យ​ឆ្លង​ផុត​ពី​សមុទ្រ​ទុក្ខ​ទាំង​បួន​បាន ដូច្នេះ​ជីវិត​សូម្បី​តែ​មានរយៈ​ខ្លី​ក៏​មិន​ត្រូវ​ភ្លេច​ស្មារតី​ក្នុង​ការ​សន្សំ​បំពេញ គុណធម៌​ឲ្យ​កើត​មាន​សម្រាប់​ជីវិត​នោះ​ឡើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ជីវិតកថា

ដោយ​៥០០០​ឆ្នាំ


Thứ Ba, tháng 9 15, 2020

រសៀលថ្ងៃ១៣រោចខែភទ្របទឆ្នាំជូត
 ព.ស.២៥៦៤ ទី១៥ កញ្ញា ២០២០
អ្នកមីងគីមថឿង និងកូនបានមក
ប្រគេនចង្កៀង ប្រេងខ្យល់
និងលុយកសាងសាលារោងបាន 
៥០០.០០០ដុង និង៥០០.០០០
និងចាន់ក្រកួនចំនួន៣ មកវត្តអូរត្រាវ 
អាត្មាភាពសូមជូនពរ៤ប្រការគឺ
អាយុ  វណ្ណៈ  សុខៈ  ពលៈ






















Thứ Hai, tháng 9 07, 2020

4 មេសា 2020



ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ

Thứ Hai, tháng 8 31, 2020


ដើមទ្រូង ៥ ហត្ថ

                                       ការអប់រំទូទៅ |





ចាស់បុរាណ​តែងតែ​និយាយ​ប្រាប់កូន​ចៅថា ​« មនុស្ស​ប្រុស​បើមិន​បួស​ គឺមិន​ពេញលក្ខណៈ​ជាបុរស​មាន​ដើម​ទ្រូង​៥ហត្ថទេ ​។ តើអត្ថន័យនេះយ៉ាងណា?
ដើមទ្រួង៥ហត្ថមានអត្ថមានអត្ថន័យសំខាន់២យ៉ាងគឺ៖

             ទី១-អ្នកបួស​ជាភិក្ខុភាវៈ​ក្នុងព្រះពុទ្ធ​សាសនា​មានបរិក្ខា​ ៨​
                          (អដ្ឋបរិក្ខា)​សម្រាប់​ប្រើប្រាស់​គឺ​៖

    ១-ស្បង់សំពត់សម្រាប់ស្លៀក
    ២-ចីពរ សំពត់សម្រាប់បិតបាំងរាងកាយ
   ៣-សង្ឍាជី សំពត់សម្រាប់ដណ្តប់ការ​ពាររងារ​(សង្ឃា​ដីដេរ​ត្រួតគ្នា ​២ ​ជាន់​
   ៤-​វត្ថពន្ធ​ចង្កេះ ​សំពត់សម្រាប់​ក្រវ៉ាត់​ពីលើ​ស្បង់​កុំឱ្យរបូត​ (ខ្សែក្រវ៉ាត់)
   ៥-បាត្រ​គឺជាសំភារៈ​ ឬជា​ឆ្នាំងសម្រាប់​ទទួលចង្ហាន់​ពី​ទាយកទាយិកា
    ៦-កាំបិតកោរ ​(ក្នុងពុទ្ធវិន័យ​ផ្នែកអភិសមាចារ​អនុញ្ញាតឱ្យ​ព្រះសង្ឃទុក​សក់ត្រឹម​រយៈពេល​ ២​ ខែ ​គឺប្រវែង​ត្រឹម២ធ្នាប់​ បើទុក​ឱ្យលើស​ពីនេះទៅទៀត​នេះនឹង​ត្រូវ​អាបត្តិទុក្កដ)។​
    ៧-បំពង់ម្ចុល​សំភារៈ​សម្រាប់ដាក់ម្ជុល​ និង​ អំបោះ​ដេរប៉ះ​សំលៀក​បំពាក់ផ្ទាល់ខ្លួន​
     ៨-​តំរងទឹក​ប្រដាប់ត្រង​ទឹក​ ការពារមិន​ឱ្យសត្វមាន​ជីវិតឬកករ​សម្រាម​ចូលក្នុងទឹកដែល​ត្រូវយក​មកប្រើប្រាស់​។
                ដើម្បី​រក្សាបរិក្ខារ​ទាំង​ប៉ុន្មាន​ឱ្យមាន​សណ្តាប់ធ្នាប់​ ពិសេស​ត្រៃចីវរ​មិនឱ្យ​រយីករយាគ​ និងមាន​បរិមណ្ឌល ​ត្រឹមត្រូវនៅ​ពេលធ្វើ​សង្ឃកម្ម​ចាំបាច់ត្រូវ​ប្រើបរិក្ខារ​មួយផ្សងទៀតគឺ​«វត្ថពន្ធទ្រូង»​ ដែល​មានបណ្តោយ​ប្រវែង៥​ហត្ថ​ទទឹង​ប្រមាណ​០.៨០ម​ មកចង​ក្រវ៉ាត់ត្រឹម​ដើមទ្រូង​។​ ត្រង់នេះ​ហើយ​គេហៅថា​ដើមទ្រូង​ ៥ ​ហត្ថ ​ជាន័យត្រង់​ ព្រោះសម័យបុរាណ​ មិន​មាន​សាលារៀន​ ក្រៅពីវត្ត​អារាម​ និង​ ក្នុង​ព្រះបរមរាជវាំង​ទេ ​។ ​អ្នកបួស​គឺជាអ្នក​ស្រឡាញ់​ការសិក្សា​ អ្នកបួស​ពេលចាក​ផ្នួសមក​ប្រជាជន​មានការ​គោរពរាប់​អានដែល​គេនិយម​ហៅថា​អន្ទិត(បណ្ឌិត)​ មានន័យថា​មានអ្នក​ដឹងការ​រាក់ជ្រៅ​ ជាអ្នក​មានកាយ​វាចា​បាន​អប់រំល្អ​។​


          ទី២-មនុស្សប្រុស​ដែល​ជាមនុស្ស​ប្រុសពិត​ប្រាកដ​ 
                    ត្រូវមាន​អង្គលក្ខណៈ​ ៥ ​យ៉ាងគឺ៖

    ១-​វិជ្ជាបរិបូរណ៌​ដោយ​ចំណេះដឹង​ ​ចំណេះធ្វើ​ ​យ៉ាងហោច​ណាស់ក៍ត្រូវ​មានមុខវិជ្ជាជីវៈ​ណា​មួយ​សម្រាប់​រស់ដែរ​(សម្មាអាជីវោ)​។
    ២-ចរិយា​សម្បត្តិ​បរិបូរណ៌​ដោយ​ចរិយាធម៌ ​សីលធម៌​ល្អដែល​សង្គមរាប់រក​
    ៣-មានភាព​ជាទីសង្ឃឹម​កក់ក្តៅ​នៃមាតាបិតា​ ​មិនធ្វើឱ្យ​មាតាបិតា​មានទុក្ខ​លំបាក​ មាន​វិបដិសារៈ​។
     ៤-​ភាពជាស្វាមី​ដ៍ល្អរបស់​នារីណាមួយ​
     ៥-ស្នេហា​មាតុភូមិ​ ស្រឡាញ់ទឹក​ដីព្រៃព្រឹក្សា​ស្រុកកំណើត​ប្រទេស​របស់ខ្លួន​។
ប្រកប​ដោយអង្គ​ លក្ខណៈ​ ៥​ យ៉ាងនេះដូចរៀប​រាប់ខាងលើ​ទើបពេញ​ជាមនុស្ស​មានដើមទ្រូង​៥ហត្ថ។

               កំណាព្យបុរសដើមទ្រូង ៥ ហត្ថ

១-ដើម្បីចងចាំកុំឲ្យភ្លេច               សូមឈ្លេចឆ្កឹះយកមកចងក្រង
ជាកាព្យបែបខ្លីក្នុងបំណង            ជូនបងប្អូនខ្លះចែកគ្នាដឹង។
២ “ប្រាំហត្ថ”ពីរម៉ាត់ន័យទីមួយ      ឧបករណ៍ចាំជួយទប់លំនឹង
ចងភ្ជាប់ចីវឲ្យស្ងៀមទ្រឹង               បរិមណ្ឌល(១)រឹងមិនរបូត។
៣-ប្រាំហត្ថ“វត្ថពន្ធទ្រូង”នេះឯង         គឺតែងតាមជាប់សង្ឃរហូត
ភិក្ខុសាមណេរបួសរៀនសូត្រ           ចិត្តស្លូតបូតយកចំណេះដឹង។
៤ ដោយសម័យមុនការបួសរៀន         ជាយាន្តខុសពីសម័យហ្នឹង
បួសសង្ឃរៀនសូត្រចំណេះភ្លឹង           អីចឹងទើបគេហៅ“ប្រាំហត្ថ”។
៥ ប្រាំហត្ថ នៅមានន័យមួយទៀត        ដែលគួរតែឆ្លៀតប្រតិបត្តិ
ឲ្យចំពាក្យថាទ្រូងប្រាំហត្ថ                    ម៉ឺងម៉ាត់ធ្វើជូនអ្នកមានគុណ។
៦ ទីមួយចិញ្ចឹមពួកគាត់វិញ                 ទោម្នេញលុបចេញត្រូវទន់ភ្លន់
ឲ្យដូចពេលលោកធ្វើលើកមុន            គឺទន់ភ្លន់ណាស់ចំពោះកូន។
៧ ទីពីរនាំគ្នាជួយការងារ                     នាមជាកូនល្អមិនសាបសូន្យ
បណ្តុះសាមគ្គីញាតិបងប្អូន                  រុញក្បួនសេដ្ឋកិច្ចឲ្យទៅមុខ។
៨ ទីបីរក្សាត្រកូលខ្លួន                        ឲ្យរឹងមាំមួនផុតគគ្រក់
តម្លៃគ្រួសាររក្សាទុក                          ម៉ែពុករីយរាយលែងវិប្បយោគ។
៩ ទីបួនធ្វើខ្លួនឲ្យសមជា                    អ្នកថែទ្រព្យាមរតកលោក
បង្កើតបន្ថែមមិនគេងឈ្ងោក             និងយោគសល់គ្នាក្នុងវង្សផៅ។
១០ ទីប្រាំបើគាត់ចែកឋានទៅ            កុំនៅលាក់លៀមបៀមចិត្តខ្មៅ
ធ្វើបុណ្យជូនគាត់កុំហ្មងសៅ              នេះហៅថាកួន“ទ្រូងប្រាំហត្ថ”។
១១ ពាក្យប្រាំហត្ថនេះន័យទូលាយ       និយាយរាប់រៀបបានច្រើនម៉ាត់
កូនប្រុសឬស្រីប្រុងប្រយ័ត្ន                     គួរចាត់ទុកវាជាចំណាំ៕
 ​ប្លុកវត្តអូរត្រាវ ទី៣១-៨-២០២០
ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១២
យ៉េង ឈាងលី




ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ