Thứ Ba, tháng 4 12, 2011

សកម្មភាពចូលឆ្នាំ នៅវត្តសាសនសាមគ្គីរង្សី ២០១១

ពិធីបុណ្យចូលឆ្នាំខែ្មរ

ពិធីបុណ្យចូលឆ្នាំខែ្មរ


មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូល ឆ្នាំថី្មដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។

គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះបែ្លកៗគ្នា ស្របទៅតាម ជំនឿទំនៀមទម្លាប់

និងប្រពៃណីរបស់គេប៉ុណ្ណោះ។ ជនជាតិខែ្មរយើង

ក៏មានប្រវតិ្តធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក យើងបានប្រទះ

ឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំនិងឧស្សាហ៍

បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជាច្រើន។

មាតិកា

• ១ ប្រវត្តិ

• ២ ឈ្មោះទេពធីតាមហាសង្រ្កាន្ត និងគ្រឿងអាភរណៈ

• ៣ ទំនៀមចូលឆ្នាំ

• ៤ វាលុកចេតិយ

• ៥ រួមអានិសង្ស

• ៦ អានិសង្សវាលុកចេតិយ

• ៧ ផ្សឹកវាលុកចេតិយ

ប្រវត្តិ

មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់មានបុត្រមួយ ឈ្មោះធម្មបាលកុមារ

ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀន ចេះចប់ត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ។ សេដ្ឋីបិតាបានសាង

ប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំ នៅឆេ្នរទនេ្ល ដែលជាទីនៅនៃបក្សីទាំងឡាយធម្មបាលកុមារនោះ

បានចេះទាំងភាសាបក្សី ទាំងពួងផង ហើយបានជាអាចារ្យសមែ្តងមង្គល ផេ្សងៗដល់មនុស្សទាំងពួងផង។

គ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្ម និងកុបិលមហាព្រហ្ម ១

អង្គទៀតដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួង ។

ពេលនោះកុបិលមហាព្រហ្មបានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហានិងធម្មបាល កុមារ ៣ "ខ"

ដោយសន្យាទុកថា បើដោះប្រស្នាបាននឹងកាត់ក្បាលបូជា

ធម្មបាលកុមារតែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧

ថៃ្ងសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង 

ត្រូវស្លាប់ដោយអាជ្ញាកុបិលមហាព្រហ្មជាប្រាកដហើយ។ ដូចេ្នះ គួរតែរត់ ទៅលាក់ខ្លួន

ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ទើបចុះពីប្រាសាទទៅដេកពួននៅ ក្រោមដើម ត្នោតមួយគូ

ដើមត្នោតនោះ សត្វឥន្រី្ទញីឈ្មោលធ្វើសំបុក អាស្រ័យនៅ វេលាយប់ឥន្រី្ទញីសួរឥន្រ្ទីឈ្មោលថា

ព្រឹកនេះយើងបានអាហារពីណាស៊ី? ឥន្រី្ទឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ

ដែលត្រូវកុបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ?

ឥន្រី្ទឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួសី្តស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ

ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ខ១ ទៀតថា ថៃ្ងត្រង់សិរីស្ថិតនៅត្រង់ណា ?

ត្រូវឆ្លើយថា នៅទ្រូងហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ខ១ ទៀតថា

វេលាល្ងាចសិរីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅជើងហេតុនេះ


ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង។ ធម្មបាលកុមារបានលឺដូចេ្នះ ក៏ត្រឡប់ទៅប្រាសាទវិញ។

ព្រឹកឡើងកុបិលមហាព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានលឺមក

កុបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ដែលជា បាទបរិចាវិកាព្រះឥន្រ្ទ មកប្រាប់ថា

ឥឡូវបិតាត្រូវកាត់ក្បាលបូជាធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី

ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាសភ្លៀងក៏រាំងបើចោល

ក្នុងមហាសមុទ្រទឹកក៏រីងស្ងួតហួតអស់ ដូចេ្នះសូមឲ្យកូនទាំង ៧នាក់ យកពានមកទទួលក្បាល

ថាហើយក៏កាត់ក្បាលហុច ទៅឲ្យ នាងទុង្សាជាកូនច្បង នាងទុង្សាទើបយកពានទៅទទួលក្បាលបិតា

ហើយហែប្រទក្សិណភំ្នព្រះសុមេរុ ៦០នាទីហើយក៏អញ្ជើញទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុង

គុហាគន្ធមាលី ភំ្នកៃលាស បូជាគឿ្រងទិព្វផេ្សងៗ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទព្វដ៏ ហើយដោយកែវ ៧

ប្រការ ឈ្មោះថា "ភគ វតីសភា" ឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់ ១ឆ្នាំជា សង្រ្កាន្តនាងទេពធីតាទាំង ៧

ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ក្បាលកុបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ

ភំ្នព្រះសុមេរុរាល់ៗឆ្នាំហើយត្រឡប់ទៅស្ថានទេវលោកវិញ។

ឈ្មោះទេពធីតាមហាសង្រ្កាន្ត និងគ្រឿងអាភរណៈ

ថ្ងៃ ទេពធីតាមហាសង្រ្កាន គឿ្រងអាភរណៈ

ថៃ្ងអាទិត្យ

ទុង្សា សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាគ ភក្សាហារផែ្លឧទុម្ពរ អាវុធស្តាំកងច័ក្រ ឆេ្វងសង័្ខពាហនៈគ្រុឌ

ថៃ្ងច័ន្ទ

គោរាគ សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆេ្វងឈើច្រត់ ពាហនៈខ្លា

ថៃ្ងអង្គារ

គោរាក្សសា សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆេ្វងធ្នូ ពាហនៈអស្សតរ

ថៃ្ងពុធ

មណ្ឌា សៀតផ្កាចម្ប៉ា គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆេ្វងឈើច្រត់ ពាហនៈលា

ថៃ្ងព្រហស្បតិ៏

កិរិណី សៀតផ្កាមណ្ឌា គឿ្រងប្រដាប់មរកត ភក្សាហារសណែ្តក ល្ង អាវុធស្តាំកងេ្វរ ឆេ្វងកាំភ្លើង ពាហនៈដំរី

ថៃ្ងសុក្រ

កិមិរា សៀតផ្កា ចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន

ឆេ្វងពិណពាហនៈក្របី

ថៃ្ងសៅរ៏
មហោទរា សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆេ្វងត្រីសូល៍ ពាហនៈក្ងោក

ទំនៀមចូលឆ្នាំ

ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហា- សង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃវណបត ថ្ងៃទី៣

ជាថ្ងៃឡើងស័ក។ អែការកំនត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំនត់

ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំនែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់

ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណគឺក្បួនមហាសង្ក្រាន្ត នេះអែង ។

តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ?

ចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅខ្មែរយើងប្រើចន្ទគតិ(វិធីដើរនៃព្រះចន្ទ)

ទើបកំនត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកក្តិក ជាខែទី១២ ។

លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (វិធីដើរនៃព្រះអាទិត្យ)

ជាសំខាន់វិញហើយកំនត់ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំនត់ព្រះអាទិត្យចូលកាន់មេរាសី

ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចែត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ

ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ ។

មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត» (ព្រះអា

ទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត)។

មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសង្ក្រាន្ត»

(ពេលដែលព្រះអាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ) ។ គេនៅប្រើចន្ទគតិអែបគ្នា នឹងសុរិយគតិដែរ

ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន ។


ចំនែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត

ជួនកាលទៀតក្នុងវេលារនោចទៅវិញ ។ ប៉ុន្តែនៅក្នុងរវាង១ខែគឺមិនមុនថ្ងៃ ៤កើត ខែចែត្រ និងមិនហួសថ្ងៃ ៤

កើត ខែពិសាខទេ ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន ។

ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ នៅ ពេល


មុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀបរកស្បៀងអាហារសំអាតផ្ទះសំបែងរែកទឹកដាក់ពាង

រកអុសទុកកាត់សំលៀកបំពាក់ថ្មីៗជាដើម ។

ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការៈបូជាសំរាប់ទទួលទេវតាថ្មីមាន : បាយសីមួយគូ ស្លាធម៌១គូ ធូប៥

ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខ។

ចំនែកផ្ទះសំបែងគេតុបតែងរំលេចដោយអំពូលអគ្គិសនីខ្សែតូចៗចំរុះពណ៌ រឺចង្កៀងគោម

គ្រប់ពណ៌សំរាប់ទទួលទេព្តាថ្មី។ លុះដល់វេលាកំនត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា

នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់

បន់ស្រន់សុំសេចក្តីសុខចំរើនគ្រប់ប្រការពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ

និងក្រយាស្ងើយដាក់ថ្វាយទេព្តោនាះ គេនិយមតំរូវតាមចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។

ឧទាហរណ៍ : បើទេវតាដែលត្រូវចុះមកនោះសោយល្ង សន្តែក គេដាក់សន្តែក ល្ង ថ្វាយ...ឯពិធី ៣

ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ :

• ថ្ងៃទី១ : គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។

ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ

រឺនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ

និមន្តលោកចំរើន ព្រះបរិត្ត និងសំដែងធម្មទេសនា ។

• ថ្ងៃទី២ : កូនចៅជូនសំលៀកបំពាក់ នំចំនី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម

។ ជួនកាលគេធ្វើទាន ដល់មនុស្សបំរើ រឺអ្នកក្រីក្រទៀតផង ។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត

ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចបូចូឡាមនីចេតិយ

ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបង រឺប្អូន ដែលបានស្លាប់ទៅ ។

• ថ្ងៃទី៣ : ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប

(តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ

លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ ( ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប )

ជាពិសេសទៀតគឺ រាំវង់តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ

គឺខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។

វាលុកចេតិយ

ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។

ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកន្ដាលទីធ្លាដែលគេបានកំនត់

រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ»

គឺតំនាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។

ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ រឺក្នុងព្រះវិហារផងដែរ។

ភ្នំខ្សាច់ដែលគេពូនមិនមានកំនត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ

គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកន្ដាល ហើយត្រូវមានភ្នំតូចៗ

៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំអស្លឹកដូង

ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។

នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។

នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី

និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័ គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ

ស្ថិតនៅកន្ដាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្នុការរានធំទាំងបីនេះ

គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់

និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។

ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់

ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ។

រួមអានិសង្ស

ព្រះបរមសាស្តាទ្រង់បានសំដែងអំពីអានិសង្សដែលបានកសាងបុណ្យ កុសល ក្នុងឱកាសដាច់ ឆ្នាំចាស់

ចូលឆ្នាំថ្មី ដោយពិស្តារ អ្នកដែលបាន ផ្ងូតទឹកអោយមាតាបិតាគ្រូអុបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងអោកាស

សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមា សំបូរ ដោយ រតនៈ៧ប្រការ

ដេរដាសដោយពពួកនាងនារី សឹងមានរូបឆោមដ៏ល្អ និងសំបូរដោយចតុរង្គសេនា ជាអ្នកបាននូវ

សេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម)

ដោយអំនាចដែលបានលេងសត្វអំបាលនោះ អ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើន

ឥត មាន រោគភ័យមកបៀតបៀនក្នុងកាល ទាំងពួង ប្រកបតែសេចក្តីសុខ ។

ដោយផល្លានិសង្សដែលបានស្រង់ ព្រះសង្ឃ អ្នកនោះ ទោះទៅ កើតក្នុងភពណាៗ ក្តីរមែងមានរូបឆោមល្អ

ជាទីជ្រះថ្លាដល់ អ្នកបាន ឃើញ ជាអ្នកមានសំបុរកាយផូរផង់ជាទីគាប់ ចិត្តជាទីគួរអោយមើល

ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និង ព្រះវិន័យ ជាអ្នកទ្រទ្រង់និង ចេះចប់នូវ

ព្រះបិដក ជាអ្នកមានអាយុ យឺន យូររាល់ៗជាតិជាអ្នកមានបុត្រ ភរិយានូវគណញាតិ សុទ្ធតែ

ជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជា អានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ ។ ដោយប្រការដូច្នេះហើយ

បានជានៅឱកាសចូលឆ្នាំ មនុស្សទាំង ឡាយ តែងនាំគ្នាដោះលែងសត្វ

ផ្សេងៗតែងនាំគ្នាធ្វើបុណ្យផ្សេងៗ... ដើម្បី បានទទួលនូវអានិសង្ស ទាំងនោះ ។

អានិសង្សវាលុកចេតិយ

ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា អានិសង្ស វាលុកចេតិយ

ជារឿងដែលគេតែងជាភាសាខ្មែរមកយូរ ហើយមាន ចំនួន១ខ្សែសំដែងអំពីការសាងវាលុកចេតិយថា

មានផល្លា និសង្សជា អនេកប្បការវេលាឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។

ក្នុងរឿងអានិសង្សវាលុកចេតិយនោះនាំនិទាន ៣ រឿងមក ប្រកបជា អុទាហរណ៍គឺ :

• និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅ

នាសម័យមួយបាវិកបើកសំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ

ក៏បបួលពួកពាណិជដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចតនៅទៀបផ្នូកខ្សាច់នោះ ហើយ

នាំគ្នាកជាវាលុកចេតិយ អុទ្ទិស ជាតំនាង ចូលាមុណី ចេតិយដែ

លបញ្ចុះ ព្រះចង្កូមកែវរបស់ព្រះពុទ្ធ អំពីបុណ្យសឹងបុរាណ សឹង ប្រតិស្ឋាននៅឋានត្រៃត្រឹង្សទេវលោក

ស្រេចហើយពួកពាណិជ ទាំង នោះ ក៏បេះយកផ្កាឈើមកបូជាដើរប្រទក្សិណ៣ជុំហើយនាំគ្នាចុះ សំពៅ

បើកចេញទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និងពួក ឈ្មួញអម្បាលនោះលុះរំលាយខន្ធទៅ

ហើយបានទៅ កើតជា ទេវបុត្រ នៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌កកើតក្នុង មនុស្សលោកបាន

ជាស្តេចអែករាជ្យជាច្រើនជាតិ និងត្រារាប់ពុំបាន ឡើយក្នុងទី បំផុត បារិកពោធិសត្វ

ក៏បានត្រាស់ជាព្រះពុទ្ធដោយអំនាចផល្លានិសង្ស ដែល បានវាលុកចេតិយ ។

• និទានទី២ ដំនាលពីនាយនេសាទ១ នាក់ (មិនប្រាកដ ឈ្មោះ) ថានាយនេសាទនោះ ធ្វើតែបាបសំលាប់

សត្វបរិភោគតាំង ពីតូច រហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ម្តងសោះ ។ នាថ្ងៃ មួយ មានភិក្ខុសង្ឃ ១

រូបនឹកអានិតនាយនេសាទខ្លាំងណាស់ ក៏គិតរកអុបាយអោយបានសាងបុណ្យកុសលខ្លះ លុះគិតដូច្នេះ

លោកក៏ឃ្លុំចីវរកាន់យកនូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១

និងពុនបាយ១កញ្ចប់ ចេញទៅព្រៃ ដើម្បីស្វែងរកសត្វមកចិញ្ចឹម ជីវិតដូចកាល សព្វ ដង។

ដំបូងនាយនេសាទប្រកែកដាច់ថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏រំលែកបាយ ១
ពំនូត ប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅ ត្រូវពួកយមបាល រឺ
យមភូបាលយកខ្លួនទៅសួរយកចំលើយ អំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះដែររឺទេ ?
នាយនេសាទតបថា មិន បានធ្វើបុណ្យអ្វី ធ្វើតែបាបតាំងពីតូចមក ។

ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរន្តៅភ្លើងនរក តែមិនឆេះ ត្រលប់ជាខ្ទាត់ចេញ មកវិញ

យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ ថែមទៀត ទទួលនាយនេសាទក្រលេក ទៅឃើញអន្តាតភ្លើង

មានសំបុរដូចចីវរលោកសង្ឃ ក៏នឹកឃើញដលទានដែលខ្លួន បាន ធ្វើ ទើបឆ្លើយថា កាលនៅមនុស្សលោក

បានធ្វើទាន បាយ មួយពំនូតដល់ភិក្ខុ ១រូបដែរ ។ ពួក យមភូបាលប្រាប់ថា បើ ដូច្នេះ

អ្នកអែងត្រូវទៅកើតអែឋានសួគ៌មួយអាទិត្យលុះដល់ថ្ងៃទី៨ យើង នឹង យក ខ្លួនមកអោយទទួល

ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយ រំពេចនោះវិញ្ញាណរបស់នាយនេសាទ ក៏បានទៅ កើត អែ

ឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍ បរិបូរណ៍ទៅដោយសម្បត្តិ

និងស្រីទេពកញ្ញាបំរើ ត្រៀបត្រាមាននាងសុវណ្ណអោរៃជាទេពី។ អន្នំលោកង្សិន៍ទេវ បុត្រ

សោយសម្បត្តិមកបាន ៦ថ្ងៃ នឹកឃើញដល់បន្តាំយម បាល

ក៏កើតសេចក្តីទុក្ខទោមនស្សពន់ប្រមាណហើយចូលទៅដេកនាង

សុវណ្ណអោរៃឃើញដូច្នេះក៏ចូលទៅសួរអន្នំលោកង្សិន៍ទេវ បុត្រ ក៏រ៉ាយរឿងប្រាប់តាំងអំពីដើមរហូតដល់ចប់។

នាងសុវណ្ណ អោរៃ លួងលោមថា បើដូច្នោះសូមព្រះអង្គកុំជាទុក្ខទោមនស្សឡើយ

ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាប អម្បាលម៉ានក្តី បើចង់អោយរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ

គប្បីសាងវាលុក ចេតិយធ្វើបុណ្យឆ្លង ហើយនឹងរួចអំពីកម្មពៀរ នោះហោង»

ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជា ដោះ រួចចាកកម្មពៀរជាមិនខាន ។

• អន្នំលោកង្សិន៍ ទេវបុត្របានលឺដូច្នោះ ក៏សោមនស្ស ទើប ចាត់ ការ សាងវាលុកចេតិយ

និងធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវា ង ៧ថ្ងៃនោះអែង ។ លុះដល់ថ្ងៃទី៨ វេលាព្រឹកព្រហាមពួកយម បាល

ក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិន៍ទេវបុត្រអោយ ចេញមក

គ្រានោះអន្នំលោកង្សិន៍ទេវបុត្រគេចមុខចេញ នាង សុវណ្ណអោរៃចេញមកទទួល។

និយាយជាសំនួរតបយមបាលថា យើងមិនព្រមបើកអោយស្វាមីយើងទៅទេ ព្រោះស្វាមីយើ ងបាន

សាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងរួចហើយ បាបកម្មទាំង ពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវ

ការយកខ្លួន ទៅ ធ្វើទោស ក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យមបាលតបថា

មិនសល់ក្រអ្វីទេការរាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ដែល

យកចេញអំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត

តែអែគ្រាប់ខ្សាច់ក្នុងពែងគង់នៅដដែល គ្មានស្រ កស្រុតទៅណាសោះ

ពួកយមបាលទាល់ចំនេះនឹងរាប់ហើយ ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។


ចំនែកអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត

មិនបានទៅសោយទុក្ខក្នុងនរក ដូចដែល យមបាល កំនត់ទុកនោះទេ ។ ទាំងនេះ ក៏ដោយអំនាច ផល្លា

និសង្ស ដែលបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោ លហើយ។

• និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ ចេះតែទៅកភ្នំខ្សាច់នោះរាល់ៗថ្ងៃ

ប្រលាក់ទៅដោយ ដីខ្សាច់ ប្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា «ចៅកំជិល ខ្សាច់»។ នាថ្ងៃមួយ

ព្រះអិន្ទ្របើកទិព្វចក្ខុ មើលឃើញ ចៅ កំជិល ខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១អង្គចុះមកធ្វើ

ជាប្រពន្ធចៅកំជិលខ្សាច់។ ដំបូងចៅកំជិល ខ្សាច់ប្រកែក មិន ព្រមយក ដោយថ្លែងថា

ខ្លួននៅក្មេងណាស់មិនទាន់ ចេះរក ស៊ីចិញ្ចឹម នាងទេពធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់

ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះអិន្ទ្រប្រើអោយចុះ មកធ្វើជា ប្រពន្ធចៅកំ ជិលខ្សាច់។

មាតាបិតាឃើញនាងទេពធីតា ក៏ពេញ ចិត្តដោយនាងមានរូបឆោមល្អ ទើបសំនេះសំនាលលួង លោម

ចៅកំជិលខ្សាច់ ទាល់តែព្រមយក ។ ចៅកំជិលខ្សាច់ តាំងពីបាន នាងទេពធីតាជាប្រពន្ធហើយ

ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយ ណាស់ដោយនាងទេពធីតាជួយថែសំអាត

ទាំងសមរម្យគ្នានឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះ ទៅថា ចៅកំជិលខ្សាច់ បាននាងទេពធីតា

ជាភរិយាល្អ សមគ្នា ណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅ ពិនិត្យ មើល

ឃើញដូចពាក្យគេដំ នាល ។ ទទួលវេលានោះ ស្តេច ម្ចាស់

ផែនដីសុគតគ្មានអ្នកទទួលរាជសម្បត្តិគ្រប់គ្រងផែនដី គេគិត ឃើញ ថា ចៅកំជិលខ្សាច់សម

គួរជាព្រះរាជាម្ចាស់ផែនដី ក្រោយ នោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី

បុស្បុកក៏ទៅត្រូវលើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញ ទៅអោយសោយរាជ្យ ព្រមទាំងនាងទេពធីតា។

ផលដែលជា ទិដ្ឋធម្មវេទនីយដូច្នេះ លោកថាបាន ដោយហេតុដែលបាន ពូនភ្នំខ្សាច់នោះអែង ។

កាលកើតមាន រឿងសំដែងអំពី អានិសង្ស នៃការស្អាងវាលុកចេតិយ ដូច្នេះហើយពួក ខ្មែរយើងបានដឹង រឿង

ទាំងនេះហើយ ក៏កើតសេចក្តីជឿ និងជ្រះថ្លា ទើបបាន នាំគ្នា ស្អាងវាលុកចេតិយជាប់ជាប្រវេណិ៍ដរាបមក

ដល់បច្ចុប្បន្នកាល ។

១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយ អោយ តំនាងព្រះចូលាមណីចេតិយ

រួចយកកំនត់សប្រវែងប្រមាណមួយម៉ែ ត្រកន្លះ ទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តី អ្នកស្រុក

ហៅថា «បំបួសភ្នំ» ។ ក្នុងអោកាសនោះដែរព្រះសង្ឃសូត្រធម៌ ចំរើន

ព្រះបរិត្តនៅសាលាធម្មដោយបន្តអំបោះមកដល់ភ្នំទាំងអស់។ ភ្នំដែលបាន ឡើងជាអង្គចេតិយហើយ

អ្នកណាមួយទៅជាន់ រំលង រឺរំលាយមុនគេផ្សឹកទុកត្រូវទទួលបាប ។

ផ្សឹកវាលុកចេតិយ

ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និង ថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា

ព្រះយមរាជ ដែល តែងតែត្រួត ត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំខមាទោស ចំពោះ

អំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុ គ្រោះ សុំអោយ ផ្តាច់ កម្ម ផ្តាច់ពៀរ

និងសុំសេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោក អាចារ្យ បានអុទ្ទិសកុសលជូនដល់អ្នកដែល

ចែកឋានទៅមានមាតា បិតាជីដូន ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទ មកជួបជុំគ្នា

លោកអាចារ្យចាប់ដំនើរ ការថ្វាយបង្គំព្រះ សមាទាន សីលនៅធម្មសាលា ។

បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់ តែអស់អ្នកដែលមានសទ្ធា។ នៅ ពេលបញ្ចប់ការរាប់បាត្រ

គេបាន កាន់ទៀន ធូប ផ្កាគ្រប់ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យចាប់ផ្តើមពិធី នៅចំពោះភ្នំខ្សាច់ ដូចកាលពីល្ងា

ចម្តងទៀត ។ ជាមួយគ្នានេះដែរព្រះ សង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។ អាចារ្យ

បានបន្តពិធីនៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹក ភ្នំវិញ

ដោយពោលថា : «អិមំវាលុកចេតិយំបច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកអិលូវ នេះនូវវាលុក ចេតិយនេះចេញ»

គឺលែង ប្រកាន់ថាជាចេតិយ ទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូល ធម្មសាលា

ដើម្បីវេរភ ត្តប្រគេនព្រះសង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំ គ្នាដើម្បីនមស្សការថ្វាយបង្គំព្រះ និងអរតនា

ព្រះសង្ឃសំដែងធម្មទេស នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ ទឹកអប់




(ស្រង់ព្រះ) ។ នេះជាពិធីតាមបែបសាសនា ៕






Không có nhận xét nào:

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ