Thứ Tư, tháng 7 06, 2011

លោកគ្រូ សុវណ្ណប្បញ្ញាធម្មត្ថេរ ថាច់ម៉ោយ


ពិធីបុណ្យឈាបនកិច្ចសពព្រះតេជព្រះគុណ ថាច់​ ម៉ោយ

ព្រះតេជព្រះគុណ ថាច់ ម៉ោយ ព្រះចៅអធិការវត្តព្រលានមានជ័យ (ចុងព្រលាន)

ឋិតនៅក្នុងភូមិចុងព្រលាន ឃុំផុងថាញ់ ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង បានទទួល អនិច្ចធម្ម

ដោយរោគាពាធ នៅវេលាម៉ោង  ៣ និង ២០ នាទីទៀបភ្លឺ ថ្ងៃសុក្រ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះ

ត្រីស័ក ព. ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១១ ម្សិលមិញនេះ ក្នុងព្រះជន្ម

៤៦ព្រះវស្សា។ បច្ចុប្បន្ន ពុទ្ធរិស័ទចំណុះជើងវត្តកំពុងតែរៀប ចំប្រារព្ធពិធីបុណ្យឈាបន កិច្ចតាម

ប្រពៃណីជាតិនៅក្នុងវត្តចុងព្រលានមានជ័យ ។










ព្រះតេជព្រះគុណ សុវណ្ណប្បញ្ញាធម្មត្ថេរ ថាច់   សុខសា ម៉ោយ ។ ប្រសូត: ឆ្នាំមមី គ.ស. ១៩៦៥ត:ខាងក្រោមជារូបថតពិធីបុណ្យឈាបនកិច្ចព្រះសពព្រះតេ​ជព្រះគុណ ថាច់ ម៉ោយ
វត្តចុងព្រលាន ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១១ ម្សិលមិញនេះ ។

ថ្ងៃចូលសិងពេទ្យ ថ្ងៃ១៤កើតខែអាសាតុអនិច្ចធម្ម   ជំងឺលោកត្រូវកាតពោះវៀនអស់៤ម៉ែត្រជាងដូច្នេះទើបទ្រាំរស់មិនបាន









រូបកណ្តាលនេះញោមស្រីព្រះសព








   ព្រះចៅអធិការវត្តពោធិសិរី  កំពង់ស្ពាន

រូបខាងលើ ព្រះប្រធានសង្ឃសាមគ្គីសេ្នហាជាតិខេត្ត យ៉េបទឺយ ព្រះគ្រះថាច់ម៉ោយសុគត  ជួននិងព្រះមន្រ្តីងើរសួរសុខទុក្ខសាលាផង




 



ថេរប្បវត្តិព្រះតេជគុណថាច់ម៉ោយ

                              អហំរីខ្ញុំសូមវន្ទា                              អង្គព្រះភគវាម្ចាស់សាសនា 

 

                  ព្រះអង្គជាគ្រូមនុស្សទេព្តា                រកសាស្តាចារ្យណាផ្ទឹមគ្មាន      

 

     បង្គំព្រះធម៌ដ៏ប្រសើរ                       ដែលទុកស្មើប្រៀបដូចជាស្ពាន

 

     ចម្លងសត្វផងរាប់សែនលាន            កាន់ស្ថាននិព្វានបានសុខា       

 

    បង្គំព្រះសង្ឃអង្គអយ្យបុត្រ                ជាសាវ័កពុទ្ធទ្រង់សីលសិក្ខា

 

    លោកជាបុញ្ញក្ខេតដ៏ថ្លៃថ្លា                 ខ្ញុំសូមនមស្ការដោយគោរព      

 

    សូមសួរសុខទុក្ខមាមីងយាយតា       យុវ័នកញ្ញាគ្រប់ជន់ថ្នាក់

 

   មករំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ           សូមសួររាក់ទាក់ដោយមេត្រី     

 

       ខ្ញុំកាន់សៀវភៅអាននូវអត្ថបទ          ជីវកំណត់ប្រវត្តិបែបខ្លី               

     

ជូនញាតិជិតឆ្ថាយទាំងប្រុសស្រី         ដែលមកប្រាស្រ័យយ៉ាងត្រៀបត្រា។

 

   តែមុននឹងអានខ្ញុំសូមទោស             អភ័យកំហុសគ្រប់រូបា

 

 ទោះបីអានទៅខុសឆ្គងបែបណា        តាមសេចក្តីចារដូចតទៅនេះ    

 

ការពណ៌នាអំពីឆ្នាំកំណើត សញ្ជាតិ ត្រកូល និងអាសយដ្ឋាន

     

 ព្រះតេជគុណសុវណ្ណប្បញ្ញាធម្មត្ថេរ ថាច់ ម៉ោយ កើតឆ្នាំ មមី អដ្ឋស័ក ព.

 

២៥១០ គ១៩៦៦ ។

 

   សញ្ជាតិខ្មែរ ត្រកូលកសិករ អាសយដ្ឋាន ភូមិចុងព្រលាន ឃុំផុងថាញ់

 

ស្រុកកូវកែ ខេត្តត្រាវិញ ។

 

      ឪពុកឈ្មោះថាច់មើយ ម្តាយឈ្មោះថាច់ធីស   ព្រះអង្គមានបងប្អូនរួមផ្ទៃ 

 

នាក់ គឺ៖

 

 ទី១ គឺព្រអង្គនេះឯង ,ទី២ ថាច់ធីសារិន្ទ (ស្រី) ,ទី៣ ថាច់ម៉ុក ប្រុស (ស្លាប់) , ទី

 

 ថាច់ធីស៊ិត (ស្រី) ,ទី៥ ថាច់សិនថឿង(ហៅម៉យ)(ប្រុស) ,ទី៦ថាច់សុខ ប្រុស ,ទី


 ថាច់ធីសឹម៉ាលី (ស្រី) ,ទី៨ ថាច់ធីសាងយ៉ូ (ស្រី) ,ទី៩ ថាច់ធីបុប្ផ (ស្រី) 

 

កាលវ័យកុមារ

     

 កាលនៅជាកុមារ     ដោយលក្ខណសម្បត្តិ   ដែលផុសចេញពីធម្មជាតិ     

 

គួបផ្សំនឹងការអប់រំ       ពីឪពុកម្តាយ      ចាស់ទុំជាបន្តបន្ទាប់

 

  កុមារថាច់ម៉ោយ          បានក្លាយជាក្មេងមួយរូប  មានចរិយាសម្បត្តិ  
   

មិនដូច   ក្មេងដទៃឡើយ    គឺជាក្មេងមានអាកប្បកិរិយាសុភាពរាបសាស្លូត

បូតចេះ គោរពកោតក្រឪពុកម្តាយ និងចាស់ព្រឹទ្ធាចារ្យ ធ្វើ អោយកុមា

រថាច់ម៉ោយគួរជាទីស្រឡាញ់រាប់អាននៃជន ផងទាំងឡាយ                 

 

កាលដែលស្ថិតក្នុងវ័យសិក្សាកុមារថាច់ម៉ោយ មានអាយុ៩ឆ្នាំ

 

ត្រូវបានឪពុកម្ដាយបញ្ជូនឲ្យទៅសិក្សា អក្សរសាស្រ្តសកលតាមវ័យវឌ្ឍនាការ។

 

ការសិក្សារបស់កុមាររូបនេះបានចប់ត្រឹមតែថ្នាក់ទី៥ប៉ុណ្ណោះ  ដោយអង្រែក

 

ជាត្រកូលរៀមច្បងយល់ឃើញថា ឪពុកមា្ដយមានការហត់នឿយក្នុងការចិញ្ចឹម

កូនៗ ហេតុដូច្នេះ កុមារថាច់ម៉ោយ


ក៏សូមការអនុញ្ញត្តិអំពីសំនាក់ឪពុកម្ដាយផ្អាក់ការសិក្សា ដើម្បីជួយ ជា កម្លាំង

 

សម្រាលនូវអង្រែកដ៏ធ្ងន់របស់អ្នកមានគុណទាំងទ្វេ មានការជួយធ្វើ ស្រែចម្ការ

 

ច្បារដំណាំ មាន់ទា គោក្របី ឥតមានការធ្វេសប្រហេស បណ្ដែតបណ្ដោយនាំ
ឲ្យធ្លោយខូចកិច្ចការ

 

ដែលជាប្រការនាំឲ្យឪពុកម្ដាយមានទំនុកចិត្តប្រគល់ការងារតូចធំពុំមានការ
ព្រួយបារម្ភឡើយ  នៅផ្ទះជួយបំរើការងារឪពុកមា្ដយ

 

ដល់អាយុបាន១៦ឆ្នាំ ដោយព្រហ្មវិហារ ធម៌របស់ឪពុកម្ដាយយល់ ឃើញ

 

ថាកូនរបស់ខ្លួនចូលដល់វ័យវឌ្ឍនាការចំរើនធំឡើង ដែលជួយសម្រាល

 

ការងារតូចធំក្នុងគ្រួសារបានមួយចំណែកយ៉ាងធំក៏ពិតមែន តែឪពុក ម្ដាយ

គ្មានបំណងចង់បានកម្លាំងកូនឲ្យជួយក្នុងកិច្ចការរបស់ខ្លួនឡើយព្រមទាំង មិនចង់

ឃើញកូនរបស់ខ្លួនល្ងិតល្ងង់ខ្វះនូវការសិក្សាអក្សរសាស្រ្តជាតិ ទន្ទឹមនឹងការ

មានសទ្ធាមោះមុតជ្រះថ្លាក្នុងព្រះពុទ្ធសាសនាលោកឪពុកនិងអ្នកម្ដាយ

 

ក៏បានបញ្ជូនកុមារថាច់ម៉ោយឲ្យទៅកាន់វត្តព្រលានមានជ័យ នៅធ្វើជា

ក្មេងវត្ត ធ្វើជាសេក្ខលោក សិក្សាអក្សរសាស្រ្ដជាតិនិងធម៌អាថ៌សាស្រ្តាបាលី

តាមសម័យនិយម  

                                     

បព្វជ្ជាបរិច្ឆេទ

 

      លុះចូលមកដល់ឆ្នាំច ចត្វាស័ក ព.ស. ២៥២៦ គ.ស.១៩៨២ ​-

 

១៩៨៣ អាយុបាន១៧ឆ្នាំ ឪពុក ម្ដាយក៏បាន ប្រគេនកុមារ ថាច់ម៉ោយ ដល់ព្រះ

 

ឧបជ្ឈាយ៍ ព្រះនាមធម្មត្ថេរ ថាច់ង៉ុក  ដើម្បីបំបួសជាសាមណេរ ក្នុងព័ទ្ធសីមា

 

វត្តព្រលានមានជ័យ។ចាប់ពីពេលបានទ្រទ្រង់ភេទជាបព្វជិតរួចហើយ សាមណេរ

 

 ថាច់ម៉ោយ តែងមានសតិសម្បជញ្ញៈ ខិតខំព្យាយាមសិក្សាធម៌អាថ៌ វិន័យព្រះ

 

ពុទ្ធជិនស្រីពុំមានការធ្វេសប្រហេសឡើយ ។ ដោយការព្យាយាមយ៉ាងពេញទំហឹង

 

វេលាមិនយូរប៉ុន្មានសាមណេរថាច់ម៉ោយ ក៏អានបាននូវសាស្រ្តាស្លឹករឹត

 

ដែលជាកេរមរតកពីបូរាណបន្សល់ទុកមកដោយរួសរាន់ពុំមានទើសទាក់ឡើយ  

 

      ចូលមកដល់ឆ្នាំកុរ បញ្ចស័ក ព.ស.២៥២៧ គ.ស.១៩៨៣ ១៩៨៤

 

សាមណេរថាច់ម៉ោយ ក៏បានចុះឈ្មោះសិក្សាសាលាពុទ្ធិកអនុវិទ្យាល័យទី១

 

នៅក្នុងវត្ត       ព្រលានមានជ័យនេះឯង 

 

      ដល់ឆ្នាំជូត ឆស័ក ព. ស. ២៥២៨ គ. ស. ១៩៨ ១៩៨៥ ក៏បានទៅ សិក្សា

 

សាលា ពុទ្ធិកអនុ វិទ្យាល័យទី២ នៅក្នុងស្រុក កូវកែដដែល  

 

      ឆ្នាំឆ្លូវ សប្ដស័ក ព. ស. ២៥២៩ គ. ស. ១៩៨៥ ​១៩៨៦ សាមណេរ

 

ថាច់ម៉ោយ ក៏សម្រាកការ សិក្សាអំពីអក្សរសាស្រ្ត ជាតិ (ដោយយុគសម័យ)  ទៅ

 

សិក្សា សាលាបំពេញវិជ្ជា(ពេលរាត្រី) នៅ ក្នុងឃុំផុងថាញ់ រហូតដល់បញ្ចប់

 

កំរឹតមធ្យម សិក្សានៅមូលដ្ឋាន 

 

       ក្នុងកម្លុងឆ្នាំ ខាល ព. ស. ២៥៣០ គ. ស. ១៩៨៦ អាយុបាន២១ឆ្នាំ

 

សាមណេរ ថាច់ម៉ោយ ក៏បានបំពេញឧបសម្បទាជាភិក្ខុភាវៈ ក្នុងពទ្ធ សីមា

 

វត្តព្រលានមានជ័យ ដោយបាននិមន្តព្រះធម្មត្ថេរ ថាច់ង៉ុក ជាព្រះឧបជ្ឈាយ៍ 

 

និមន្តព្រះគ្រូមហាថាញ គង់នៅវត្តជោវ័នសង្វារមាស (បាត់ក្រមាជា

 

ឧបសម្បទា ចារ្យ និមន្តព្រះគ្រូ មហារឹត គង់នៅវត្តព្រលានមានជ័យ  ជា

 

អនុស្សវនាចារ្យ បាននិមន្តភិក្ខុសង្ឃ២១អង្គគង់ជាគណៈបូរកៈ។ ព្រះឧបជ្ឈាយ៍

 

បានឲ្យនាមបញ្ញត្តិថា សុវណ្ណប្បញ្ញាធម្មត្ថេរក្រោយពីការ ឧបសម្បទា ជា

 

ភិក្ខុភាវៈរួចហើយ ភិក្ខុ សុវណ្ណប្បញ្ញាធម្មត្ថេរ ថាច់ម៉ោយក៏បានទៅចាំ

ព្រះវស្សានៅវត្តសម្បួររង្សីដើម្បីរៀនយកនូវវិបស្សនាធុរៈក្នុងសំនាក់លោកគ្រូ

នាមពៅនិងលោកគ្រូនាមគាំព្រមទាំងបាន បន្តការសិក្សា ផ្លូវសាកលបំពេញ

វិជ្ជាថ្នាក់ទី១០ 
១១ អស់រយៈកាល៤ឆ្នាំ ចាប់ពីឆ្នាំខាលអដ្ឋស័ក ព២៥៣០ គ.

១៩៨៦ រហូតដល់ឆ្នាំ ម្សាញ់ ឯក ស័ក ព២៥៣៣ គ១៩៨៩ ។ 

 

      លុះចូលដល់ឆ្នាំមមីទោស័ក ព២៥៣៤ គ១៩៩០ បានទៅគង់នៅវត្ត

 

មុនីរង្សី សង្កាត់ អាងគឺ ខ័ណ្ឌនិញកេវ ទីក្រុងកឹងធើ​ ក្នុងសំនាក់នៃព្រះតេជគុណ

 

ព្រះឧបជ្ឈាយ៍ព្រះនាមថាច់ចឿង ដើម្បីបន្តការសិក្សាថ្នាក់ទី១២ ។

 

      បញ្ចប់ការសិក្សាថ្នាក់ទី១២ ព្រះអង្គក៏បានវិលត្រឡប់មកកាន់វត្តកំណើតរបស់

 

ខ្លួនវិញ អាយុបាន២៥ វស្សាបាន៩  ពុទ្ធបរិស័ទក៏បានចងដៃព្រះអង្គធ្វើជាព្រះចៅ

 

អធិការវត្តព្រលានមានជ័យ 

 

ការងារក្នុងព្រះពុទ្ធសាសនានិងការងារសង្គម

     

ចាប់ផ្តើមពីពេលបានទទួលនាទីជាព្រះចៅអធិការមក ព្រះចៅអធិការអង្គនេះ

 

មានការខ្នះខ្នែងក្នុងការដឹកនាំពុទ្ធបរិស័ទកសាងនូវសមិទ្ធិនានា ក្នុងពុទ្ធសាសន

 

មណ្ឌលនិយាយរួម ក្នុងវត្តព្រលានមានជ័យនិយាយដោយឡែក។

 

      លុះចូលមកដល់ឆ្នាំមមែត្រីស័ក ព២៥៣៥ គ១៩៩១ ព្រះអង្គក៏បាន

 

គាងគរពុទ្ធបរិស័ទប្រារព្ធបុណ្យបញ្ចុះខ័ណ្ឌសីមារោងឧបោសថគារ ។

 

      ស្ថិតក្នុងឆ្នាំវកចត្វាស័ក ព២៥៣៦ គ១៩៩២ បានចូលជាសមាជិក

 

គណៈប្រតិបត្តិការសមាគមព្រះសង្ឃស្នេហាជាតិស្រុក កូវកែ នាអាណត្តិ១៩៩២ -

 

១៩៩៧ ជាសមាជិកអចិន្ត្រៃយ៍ 

 

      ពីអាណត្តិ ១៩៩៧ ២០០២ ទទួលងារជាប្រធានពុទ្ធិកសិក្សាស្រុក 

 

      ពីអាណត្តិ ២០០២ ២០០៧ ទទួលងារជាអនុប្រធានអចិន្ត្រៃយ៍ នៃសមាគម

 

ព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក កូវកែ 

 

      ពីអាណត្តិ ២០០៧ ២០១២ នៅទទួលងារជាអនុប្រធានអចិន្ត្រៃយ៍ ក៏ស្ថិតនូវ

 

ក្នុងអាណត្តិនេះ ព្រះអង្គក៏បានទទួលងារជាអនុប្រធានគណៈអភិបាលពុទ្ធសាសនា

 

ស្រុក ព្រមទាំងបានទទួលងារជាអនុប្រធានគណៈកម្មាធិការរណសិរ្សស្រុក និងជា

 

សមាជិកក្រុមប្រឹក្សាប្រជាជនស្រុកកូវកែ ព្រមទាំងជាសមាជិកគណៈពុទ្ធិកសិក្សា

 

ខេត្ត ខេត្តត្រាវិញ 

 

      កាលបើបានទទួលងារដូចបានរៀបរាប់ខាងលើ      ព្រះអង្គតែងមានការខិតខំ

 

ប្រឹងប្រែងរួមកម្លាំងជាមួយអង្គការស្ថាប័នរដ្ឋនិងអង្គការពុទ្ធសាសនា ដើម្បីកសាង

 

អភិវឌ្ឍន៍សង្គមជាតិនិងសង្គមពុទ្ធសាសនា មួយថ្ងៃទៅមួយថ្ងៃមានភាពរីកចម្រើន

 

ជាលំដាប់  ជាពិសេស នៅតាមពិធីបុណ្យធំៗ ក្នុងពុទ្ធសាសនានិងបុណ្យជាតិ

 

ដូចជាបុណ្យបញ្ចុះសីមា និងបុណ្យប្រឡងជាដើម ព្រះអង្គគឺជាឃោសនិកមួយរូប

 

និងជាធម្មកថិកមួយអង្គ ដែលមានប្រជាប្រិយភាពជាទីបំផុត ដែលញ៉ាំងឲ្យពុទ្ធ-

 

បរិស័ទជិតឆ្ងាយមិនត្រឹមតែនៅក្នុងស្រុក ក្នុងខេត្ត ក្នុងប្រទេសទេ សូម្បីតែពុទ្ធ-

 

បរិស័ទនៅក្រៅស្រុក ក្រៅខេត្ត ក្រៅប្រទេស ក៏រឹតតែចូលចិត្តចំពោះទឹកដមវោហារ

 

ដ៏មានខ្លឹមសាររបស់ព្រះអង្គ មិនត្រឹមតែភាសាជាតិទេ សូម្បីតែភាសាកិញក៏រឹត

 

តែមានការពិរោះ ស្តាប់ហើយគួរចង់ស្តាប់ទៀត មិនចង់ ឲ្យឃ្លាត ពីសោតិន្ទ្រិយា

 

រម្មណ៍ឡើយ 

 

      ជាពិសេសនៅឆ្នាំជូត សំរិទ្ធិស័ក ២៥៥២ ២០០៨ អាយុបាន ៤៣

 

ឆ្នាំ វស្សាបាន ២៧ វស្សា ព្រះអង្គក៏បានជាតំណាងឲ្យព្រះសង្ឃនិងជនជាតិខ្មែរ

 

នៅខេត្តត្រាវិញ ទៅធ្វើសេចក្តីរបាយការណ៍ស្តីពី វប្បធម៌-សង្គម” នៅរដ្ឋធានី ហា

 

ណូយ ដោយការងារល្អក្នុងព្រះពុទ្ធសាសនានិងសង្គមជាតិ លោកគ្រូថាច់ម៉ោយ

 

ត្រូវបានស្ថាប័នរដ្ឋនិងអង្គការព្រះពុទ្ធសាសនា ប្រទាននូវប័ណ្ណសរសើរនិងលិខិត

 

សរសើរយ៉ាងច្រើន 

 

អំពីអាការៈរោគ

ជំនោរជីវិត ចេះតែបក់បោក ទៅតាមរលកនៃធម្មជាតិ រួមសម្បាច់ជាមួយការ ចម្រើន

 

អាយុសង្ខារផង ទើបអាយុព្រះសុវណ្ណប្បញ្ញាធម្មត្ថេរ ថាច់ម៉ោយ ក៏


ចម្រើន ដោយវ័យ វឌ្ឍនាការ ប្រៀបបានទៅនឹងទ្រនិចនាឡិកា ចេះតែសសៀរ ទៅ

 

មុខ  មានការប្រែប្រួលមិនឈប់ឈរ ។

 

             ទើបអ្នកប្រាជ្ញខ្មែរ សរសេរជាអត្ថបទ កំណាព្យ មានសេចក្តីថា ៖

 

  ភាជន៍ដីដែលស្មូនឆ្នាំងធ្វើ                    តូចធំជំទើឆៅក្តីឆ្អិនក្ដី

 

 រមែងត្រូវបែកបំណែកជាដី                   ក្លាយជាឥតន័យនៅទីបំផុត ។

 

 នោះយ៉ាងណាមិញ                             ជីវិតសត្វលោក                           
    
ឈឺឬឥតរោគ                                   វិយោគតក់ស្លុត      

 

រមែងត្រូវស្លាប់                                   ចោលកាលកប់ដុត

 

                   នៅទីបំផុតក៌ដូច្នោះដែរ ។

 

    ភាពពិតយ៉ាងនេះ         រិះគិតយ៉ាងណា      គួររកធម៌អាថ៌        ឬគួរកុំក្បែរ

 

   អ្នកក្រក៏ស្លាប់           មានក៏ស្លាប់ដែរ     កម្មករថៅកែ    ស្លាប់តែទាំងអស់ ។

 

   លុះចូលមកដល់ឆ្នាំឆ្លូវ ឯកស័ក ២៥៥៣ ២០០៩ អាយុបាន ៤៤

 

ឆ្នាំ វស្សាបាន ២៨ វស្សា ព្រះអង្គក៏មានអាពាធជាទម្ងន់ ដោយអាការៈរោគច្រើន

 

យ៉ាង បានទៅព្យាបាលនៅមន្ទីរពេទ្យខេត្តត្រាវិញ មន្ទីរពេទ្យក្រុងកឹងធើ មន្ទីរពេទ្យ

 

ទីក្រុងហូជីមិញដោយមានការជួយជ្រោមជ្រែងចាប់អារម្មណ៍អំពីសំណាក់ព្រះសង្ឃ

 

និងពុទ្ធបរិស័ទជិត-ឆ្ងាយក្នុងនិងក្រៅប្រទេសបានជំនួយជាថវិកា សម្រាប់ការព្យា

 

បាលរោគរបស់ព្រះអង្គ មួយរយៈពេលក្រោយមកក៏ឃើញថាអាការៈរោគនៃព្រះ

អង្គបានធូរស្រាលធ្វើឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទជិត
-ឆ្ងាយមានការត្រេកអ រយ៉ាង
ពន់ពេកឥតឧបមា 

 

ការត្រេកអរនេះមិនបានយូរប៉ុន្មានផង ស្រាប់តែអាការៈរោគ(ជម្ងឺចាស់)បានរើឡើង

 

ធ្វើឲ្យព្រះអង្គមានភាពទ្រុឌទ្រោម ញាតិញោមបងប្អូន ព្រះសង្ឃ គណៈកម្មការ ពុទ្ធ

 

បរិស័ទបាននាំព្រះអង្គទៅព្យាបាល នៅមន្ទីរពេទ្យ ពហុផ្នែកមជ្ឈិមទីក្រុង កឹងធើ នៅ

 

នាថ្ងៃ ១២កើត ខែអាសាឍ ឆ្នាំថោះត្រីស័ក ២៥៥៥ ២០១១ គ្រូពេទ្យ

 

ក៏បានព្យាបាលដោយការវះកាត់ ហើយបានបញ្ជូន ព្រះអង្គចូលទៅ សឹងក្នុង បន្ទប់

 

ជំនួយកម្លាំង 

 

      ក្នុងពេលដែលព្រះអង្គសឹងក្នុងបន្ទប់ជំនួយកម្លាំងនោះ ញាតិញោមបងប្អូន ព្រះ

 

សង្ឃនិងពុទ្ធបរិស័ទជិតឆ្ងាយមានការថប់បារម្ភយ៉ាងខ្លាំងក្នុងនោះមាន តំ ណាង

 

បក្សនិងរដ្ឋ ព្រមទាំងគណៈមន្ត្រីសង្ឃស្រុកកូវកែ ព្រះចៅអធិការទាំង ២២ វត្ត និង

 

គណៈមន្ត្រីសង្ឃខេត្ត និងគណៈមន្ត្រីសង្ឃនានាស្រុក បានទៅ សួរសុខ ទុក្ខព្រះ

 

អង្គ ដល់មន្ទីរពេទ្យនៅទីក្រុងកឹងធើ 

 

      ដោយអា ការៈរោគមានភាពជាទម្ងន់ ទោះបីវេជ្ជបណ្ឌិតដែលមានបទពិសោធ

 

ដ៏ល្បីៗ ខំរកឱសថយ៉ាងចំណានៗ មកព្យាបាលប្រគេនព្រះអង្គដោយបំណង ចង់

 

ឲ្យព្រះអង្គបានជាសះស្បើយធម្មតាឡើងវិញ 

 

   តែធ្វើម្តេចឡើយ បើសង្ខារធម៌ទាំងឡាយមិនទៀងមែនពិត មានកិរិយាកើត

 

ឡើងហើយ វិនាសទៅវិញជាធម្មតា ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់ បាន

 

ត្រាស់សម្តែងទុកមកហើយនោះ 

 

      នៅវេលាម៉ោង ៣និង២៥នាទី ថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ ត្រីស័ក 

 
.២៥៥៥ ត្រូវនឹងថ្ងៃទី  ខែសីហា ឆ្នាំ២០១១ មច្ចុរាជដ៏កំណាចក៏បានមក ផ្តាច់

 

ផ្តិល ជីវិតិន្ទ្រីយ៍ព្រះអង្គឲ្យឃ្លាតចាកលោកនេះទៅកាន់លោកខាងមុខ ក្នុងព្រះ ជន្ម

 

គម្រប់ ៤៦ឆ្នាំ វស្សាផ្នួសបាន ២៩វស្សា ក្នុងចំណោមព្រះសង្ឃនិងញាតិញោម បង

 

ប្អូន ដែលនៅចាំថែរក្សាព្រះអង្គ នៅក្នុងមន្ទីរពេទ្យពហុផ្នែកមជ្ឈិមទីក្រុងកឹងធើ ការ

 

ធ្វើតំណើរលាចាកលោកនេះទៅកាន់លោកខាងមុខ នៃព្រះគ្រូសុវណ្ណប្បញ្ញា

 

ធម្មត្ថេរ ថាច់ម៉ោយ គឺជាការលាដ៏ធំ លាអស់គណៈមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់

 

លាអស់ភិក្ខុសង្ឃអង្គសាមណេរ លាអស់ញោមញាតិសន្តានព្រៀងលាន លាហើយ

 

សហធម្មិកៈប្រព្រិត្តធម៌រួមគ្នា លាអស់ពុទ្ធបរិស័ទជិតឆ្ងាយ លាហើយ... លាអស់អ្វីៗ

 

ក្នុងលោកិយនេះ លាហើយលាហើយលាទៅដ៏សែនឆ្ងាយ...  លាទៅដ៏សែន

 

ឆ្ងាយ...! ពុំមានថ្ងៃណានឹងបានវិលត្រឡប់ជួបវិញឡើយ 

 

                    រៀបរៀងថេរប្បវត្តិដោយ ភិក្ខុ សុវណ្ណត្ថេរ ប៉ោសារេន ។ 


(ជាសហធម្មិកៈជាមួយព្រះគ្រូសុវណ្ណប្បញ្ញាធម្មត្ថេរ នឹងជាដៃគូនិងគ្នាក្នុងការសម្តែងព្រះធម៌ទេសនា រាល់ពិធីបុណ្យក្នុងព្រះ

 

ពុទ្ធសាសនា)

 





































Không có nhận xét nào:

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ