Thứ Bảy, tháng 1 30, 2010

ជំងឺផ្សេងៗ

ជំងឺរលាកស្រោមខួរ
ប្រភេទនៃជំងឺ
ជាជំងឺដឺលកើនៅលើកុមារច្រើនជាងមនុស្សពេញវ័យ ហើយរាតត្បាតឆ្លងបំផុត។
រោគសញ្ញា
រវើរវាយ រឹងករ អង្គុយសន្ដូកជើងដោយពិបាក ឈឺក្បាលយ៉ាងខ្លាំង ទល់លាមក
ចង្អោក្អួត គ្រុនខ្លាំងឬតិច ។បើសិនកើតមានចំពោះកុមារជំងឺនេះអាចធ្វើអោយកុមារ
សន្លប់បាត់ស្មារតី ប្រកាច់ ពិការភ្នែក ឬ ដៃជើង អាចស្លាប់ក្នុងរយះពេល ២ទៅ៥ម៉ោង
ជួនកាលយូខែ ឬក៏អាចជាដោយខូចភ្នែក ខូចត្រចៀក ឬអាចធ្វើអោយស្វិតមួយចំហៀងខ្លួន
ឬក៏ជាឆ្កួតជ្រូក។
វីធីការពារ
ដើម្បីការពារនូវជំងឺនេះចូរកុំជិតអ្នកជំងឺ រីឯអ្នកថែទាំជំងឺត្រូវប្រយ័ត្នអោយមែនទែន។
វីធីព្យាបាល
ដើម្បីព្យាបាលជំងឺនេះត្រូវ ប្រើកៅស៊ូ ដាក់ទឹកកក អោយអ្នកជំងឺបរិភោគអាអារវាវៗ
ប្រើកៅស៊ូដាក់ទឹកកកដាក់លើក្បាលពោះ ត្រូវអញ្ជើញលោកគ្រូពេទ្យមកព្យាបាល ប្រើថ្នាំ
ប៉ារ៉ាសេតាម៉ូល និង ដីយ៉ាសេប៉ាម ដើម្បីបញ្ចុះកំដៅនិងប្រកាច់ បើកើតចំពោះកុមារ។

ជំងឺអាសន្នរោគ
ប្រភេទនៃជំងឺ
ជំងឺនេះអាចដល់មនុស្សគ្រប់វ័យនិងគ្រប់ភេទ
រោគសញ្ញា
រាករូសយ៉ាងខ្លាំង លាមកមានសណ្ឋានដូចគញរប់អង្ករ ល្ហិតល្ហៃ ចង្អោក្អួតយ៉ាង
សន្ធឹកសន្ធាប់ ស្រេកទឹកយ៉ាងខ្លាំង ពោះផត ចុះស្គមយ៉ាងខ្លាំង ភ្នែករូង មុខស្លេកស្លាំង
ខ្លួនត្រជាតកស្រឺត ឈឺចាប់ជើងនិងកំភួនជើង ដកដង្ហើមដោយពិបាក អ្នកជំងឺអាចស្លាប់
ក្នុងរយះពេល២ទៅ៣ម៉ោងឬយ៉ាងយូរមិនលើសពី៣ម៉ោង។
វីធីការពារ
ត្រូវបរិភោគអាហារឆ្អិន ផឹកទឹកឆ្អិន ត្រូវការពារកុំអោយរុយរោមអាហារនិងធូលីហុយ
ចូលកុំបរិភោគអាហារក្រៅផ្ទះនៅពេលអ្នកជំងឺកំពុងរាត្បាត ត្រូវលាងដៃជាមួយសាប៊ូ មុនពេលបរិភោគនិងក្រោយពេលបានប៉ះពាល់អ្នកជំងឺនិងសំភារះរបសល់អ្នកជំងឺ
ជីកកប់លាមកមនុស្សជំងឺត្រូវចាក់ ក្រេស៊ីលនៅក្នុងលាមកនិងកំអួតអ្នកជំងឺរួចយកទៅចោល
ក្នុងបង្គន់អនាម័ន ឬជីកកប់។
វិធីព្យាបាល
ត្រវអោយគ្រូពេទ្យព្យាលជាប្រញា់ ត្រូវប្រើថា តេត្រាសីក្លីន រឺចាក់ថ្នាំសេរ៉ូម គួរចាក់ថ្នាំ
ជួយបេះដូង។

ខ្យល់គរ
ប្រភេទនៃជំងឺ
ជំងឺនេះអាចដល់មនុស្សគ្រប់វ័យនិងគ្រប់ភេទព្រោះ
មានការប៉ះទង្គិចផ្លូវចិត្ដយ៉ាងខ្លាំង មានការឈឺចាប់យ៉ាងខ្លាំង ឈាមក្រហម ជំងឺបេះដូង
ភាពងើបពីឈឺនៃជំងឺគ្រុនពោះរវៀននិងរោគខាន់ស្លាក់។
រោគសញ្ញា
លក្ខណះនៃខ្យល់គរនេះមានដូចតទៅ
វិលមុខ- ហ៊ឹងត្រចៀក -ស្រវាំងភ្នែក -ញើសត្រជាក់- បាត់បង់ស្មារតី។ ជួនកាលបាត់ចលនាដង្ហើមនិងចលនាបេះដូងមួយរយះខ្លី។
វិធីព្យាបាល
ត្រូវដាក់អ្នកជំងឺអោយដេកផ្ងា ក្បាលត្រូវអោយទាបជាងខ្លួនហើយ ផ្អៀងទៅម្ខាងជូតស្លេស
អោយអ្នកជំងឺអោយបានស្អាត-បន្ធូសំលៀកបំពាក់-កុំស្រកទឹកចូលមាត់អ្នកជំងឺដាច់ខាត
រឹតខ្លួនប្រាណអ្នកជំងឺដោយថ្នាំអាកុល ហឹតថ្នាំ អេទើរ។


ជំងឺក្អួត
ប្រភេទនៃជំងឺ
អាចកើតដល់មនុស្សគ្រប់វ័យនិងគ្រប់ភេទ មនុស្សអាចក្អួត អាហារក្អួតទឹក ក្អួតទឹកប្រមាត់
និងក្អួតមានលាយខ្ទុះនិងលាមកផង។
មូលហេតុ
មនុស្សអាចក្អួតព្រោះ
ជំងឺក្រពះផ្សេងៗ រលាកក្រពះនិងពោះវៀន កើតជំងឺឈឺថ្លើម-រលាកលំពែង កើតជំងឺហើម
សួត ពុលរលកពុលឡាន ឈឺមួយជំហៀងក្បាល កើតជំងឺផ្លូវទឹកនោម កើតជំងឺពោះ
វៀន-ភាពមានគរ-ពុលអាហារផ្សេងៗ-មានដង្កូវពោះវៀន-អាចនាំអោយទារកក្អួតបាន។
ភាពទើបងើបពីឈឺនៃរោគខាន់ស្លាក់-អាចនាំអោយទារកក្អួតបាន។
វិធីព្យាបាល
ត្រូវព្យាបាលទោតាមដើមហេតុ-សំរាក ឬដេកស្ងៀមដោយតមអាហារ -សង្កត់កៅស៊ូ-ដាក់
ទឹកកកចំកណ្ដាលពោះ-ចំពោះទារកត្រូវឈប់អោយបៅទឹកដោះគោសិន៕
ជំងឺរាគមួល
ប្រភេទនៃជំងឺ
ជំងឺនេះជាជំងឺឆ្លង ច្រើនកើតនៅប្រទេសក្ដៅ ហើយនិងប្រទេស ដែលមានធាតុអកាស
ស្រួល ល្មម គឺមិនក្ដៅពេកមិនត្រជាក់ពេក។
មូលហេតុ
ជំងឺនេះកើតឡើងដោយសារអតិសុខុមប្រាណ ម្យ៉ាងតូចក្រៃលែងរស់នៅក្មេងទឹកហៅថា
អាមីម និង អតិសុខុមប្រាណ ។ម្យ៉ាងទៀតរាងដុចចង្កឹះហៅថា បាស៊ី អតិសុខុមប្រាណ
ទាំងពីរនេះរស់នៅក្នុងលាមក។
រោគសញ្ញា
រោគសញ្ញាជំងឺនេះមាន រាគមួលបណ្ដាលមកពី
ឈឺពោះយ៉ាងខ្លាំង
បន្ទាស់បង់លាមកច្រើនដងពី១០ទៅ២០ដងក្នុង២៤ម៉ោង។
មុនដំបូងរាគរូស បន្ទាបមកលាមកមានលាយឈាមនិងសំបោរ ។លាមកធ្លាក់តិច ប្រហែល
មួយស្លាព្រាកាហ្វេរ ជួនកាលបត់ជើងតូចឈឹ ចុះស្គមយ៉ាងឆាប់រហ័ស ស្រែកទឹកខ្លាំង
ស្បែកស្ងួត ដេកស្ទើរលក់ស្ទើរភ្ញាក់ ខ្លួនត្រជាក់ ប្រសិនបើរាគរូស បណ្ដាលមកពីអាមីម
គ្រុនក្ដៅប្រសិនបើបណ្ដាលមកពីបាក់តេរី។
ផលវិបាកនៃជំងឺនេះ
ជំងឺនេះអាចកើតជាច្រើនខែទៅច្រើនឆ្នាំ។អ្នកជំងឺឈឹរឹងដៃហើយវាអាចបណ្ដាលអោយមាន
រោគផ្សេងៗ វាធ្វើអោយអ្នកជំងឺ ឈឺពោះវៀន បួសថ្លើម ខាន់លឿង ឈឺកនុងសន្លាក់ឆ្អឹង
ដោយហើមក្បាលជង្គង់ និងសន្លាក់ឯទៀត។
ការថែទាំជំងឺនេះ
ការថែទាំជំងឺនេះត្រូវអោយ អ្នកជំងឺស្ងៀមនៅនឹងកន្លែង យកសំពតជ្រលក់ទឹកក្ដៅ ពូតទឹក
ចេញហើយដាក់លើពោះ អោយបរិភោគអាហារ រាវៗងាយស្រួលរលាយ ជាពិសេសអាហារ
ណាដែលមានរស់ជាតិចត់។ ដាច់ខាតកុំបរិភោគខ្លាញ់ ហើយនិងអាហារដែលហិរក្រហាយ
អោយសោះ។

វីធីការពារ
វីធីការពារនូវជំងឺនេះអ្នកត្រូវផឹកទឹកឆ្អិនដែលបានដាំពុះក្នុងរយះពេល១៥នាទី។បើសិនហូប
បន្លែត្រូវលាងអោយបានស្អាតដោយលាងនឹងទឹក ពឺម៉ងកាណាត ជាមុនសិនមុននឹងបរិភោគ
ត្រូវគ្របអាហារការពារកុំអោយរុយរោម ត្រូវលាងដៃជាមួយសាប៊ូជានិច្ច មុននឹងបរិភោគចំណី
អាហារនិងចេញពីបង្គន់។


ជំងឺគ្រុនឈាម
មូលហេតុនៃជំងឺ
មូលហេតុនៃជំងឺនេះគឺបណ្ដាលមកពីមូលខ្លាខាំហើយវាខាំនៅពេលថ្ងៃ។នៅកន្លែងដូចជា
នៅក្នុងផ្ទះ-ក្បែរផ្ទះនិងទីងងឹត។
រោគសញ្ញាជំងឺនេះមាន
ក្មេងក្ដៅខ្លួនខ្លាំងរហួពេលពី២ទៅ៤ថ្ងៃកុមារមានសភាពងងុយដេកមិនលេងមិនឃ្លាន ជួនកាលមានក្អួត-ទឹកមុខក្រហមប៉ុន្ដែកុមារមិនក្អួតឬហៀវសំបោរឡើយ។
សញ្ញាហូរឈាមមាន
កន្ទួលស្បែក ហូរឈាមតាមអញ្ចាញធ្មេញ ក្អួតឈាមនិងជុះឈាម។
ថ្លើមរីកធំទន់ នៅពេលស្ទាប។
ស្ហុកកុមារ ឡេះឡះឬសន្លឹមបេះដូងដើរញាប់ខ្សោយ-ត្រជាងក់ចុងដៃ-ជើងនិងដងខ្លួន ស្វាយ
បបូរមាត់
ប្រភពនៃមូស
មូសខ្លាកើតចេញពីចាយទឹកដែលមាននៅក្នុងទឹក ទឹកពាង ទឹកអាង ទឹកដែលដកនៅ
សំបកកង់ឡាន-ម៉ូតូ-សំបកដូង ។ល។
វិធីកំចាត់ដង្កូវទឹកនិងមូសខ្លា
លាងសំអាតពាងឬអាងទឹកថូផ្កា ប្រើថ្នាំអាបែរ មុនដាក់ពាងយើងត្រូវចោះរន្ធ។
កាប់ឆ្កាព្រៃដែលសុបទ្រុបជុំវិញផ្ទះឲ្យស្អាតដុតឬកប់ចោលនៅរបសល់ដែលដកទឹកដូចជា
សំបកកង់ឡានចាស់ៗ-កំប៉ុង-ល-។
បើមានសញ្ញាណាមួយក្នុងសញ្ញាដូចខាងលើនេះ ត្រូវបញ្ចូនក្មេងឬកុមារដែលឈឺនៅទៅកាន់
មណ្ឌលសុខភាពឬមន្ទីពេទ្យជាបន្ទាន់ ជៀសវាងការពន្យាពេលជាហេតុនាំអោយអ្នកជំងឺ
មានគ្រោះថ្នាក់ដល់ជីវិត។
កំណើតនៃឆ្នាំរបស់ជំងឺគ្រុនឈាមគឺ
ឈ្មោះមេរោគ (វីរុសដាំង)
ជំងឺនេះចូលមកប្រទេសហ្វីលីពីនមុនគេនៅឆ្នាំ ១៩៥៣។
ជំងឺគ្រុនឈាមកើតនៅប្រទេសថៃនៅឆ្នាំ (១៩៥៣)
ជំងឺគ្រុនឈាមកើតនៅប្រទេសកម្ពុជានៅឆ្នាំ (១៩៦៣)
ជំងឺគ្រុនឈាមកើតនៅប្រទេសកម្ពុជា(ក្រុងភ្នំពេញ)នៅឆ្នាំ (១៩៧២)
ជំងឺគ្រុនឈាមកើតមានរាត្បាតនៅឆ្នាំ (១៩៧៩)
ជំងឺគ្រុនឈាមមាននៅកំដៅភ្លាមៗពី ៣៩ អង្សាសេ ទៅ៤០អង្សាសេ។ហើយកំដៅរយះពេល
៣ថ្ងៃនៅ៥ថ្ងៃបន្ទាប់មកកំដៅត្រជាក់ដោយខ្លួនឯង។
ជំងឺគ្រុនឈាមនេះកើតនៅតំបន់ដែលងាយទទួលរងនូវជំងឺនេះខ្លាំងជាងគេគឺ នៅខេត្តបាត់
ដំបង-និងទីក្រុងភ្នំពេញ ហើយវាកើតនៅចន្លោះ២ឆ្នាំម្ដង។
វីធីការពារ
ត្រូវដេកក្នុងមុងអោយបានត្រឹមត្រូវ ដុតថ្នាំធូបមូសឬបាញ់ថ្នាំមូសអោយកុមារគេងនៅកន្លែង
ដែលមានពន្លឺគ្រប់គ្រាន់។

វីធីបង្ការជំងឺកង្វះ វីតាមីនអា (vitamine A)
មូលហេតុនៃជំងឺនេះភាគច្រើនកើតលើក្មេងដែលបរិភោគអាហារដេលមានជីវជាតិ A
មិនគ្រប់គ្រន់។ចាំបាច់ទទួលបន្លែនៅគ្រប់ថ្នាំជីវជាតិ A តាមពេលនិងការកំណត់ត្រឹមត្រូវ
កុមារដែលទើបនិងជាសះស្បើយពីជំងឺមួយចំនួនដូចជា ជំងឺកញ្រ្ជិល និងជំងឺ រាគ។
វីធីការពារនិងព្យាបាល
ត្រូវផ្ដល់គ្រាប់ថ្នាំដេលមាន ជិវជាតិ អា គ្រាប់គ្រាន់ដល់កុមារនិងស្រ្ដីដេលមានផ្ទៃពោះ។
លើកទឹកចិត្ដម្ដាយ អោយផ្ដល់ទឹកដោះតំបូងដល់ទារកដេលទើបនឹងកើត បន្ដរបំបៅដោះ
ម្ដាយសុទ្ធ យ៉ាងតិចបានអាយុ ៦ ខែ។
ផ្ដល់គ្រាប់ថ្នាំជីវជាតិអាដល់កុមារដេលមានអាយុ៦ខែរដល់៥៩ចែតាមពេលនិងការកំណត់ត្រឹមត្រូវ
ផ្ដល់គ្រាប់ថ្នាំជីវជាតិអាដល់ស្រ្ដីដេលទឹបសំរាលនិងមុនសំរាលកូន។
ពេលផ្ដល់អាហារបន្ថែមលើទឹកចិត្ដម្ដាយអោយប្រើប្រាសនូវគ្រឿងផ្សំទាំងឡាយដែលអាចជួយ
អោយពោះវៀនកុមារងាយស្រួល បឺតស្រូបនូវជីវជាតិ អា។

ជម្ងឺរបង
និមយន័យ
-របេងជាជម្ងឺរាំរ៉ៃមួយបណ្ដាលមកពីមីក្រូបាក់តេរី យ៉ូមទុយគុយលូស ចំពោះមនុស្សនិងមីក្រូបាតេរីយ៉ូមបូរវិសសំរាប់សាត្វពាហនះនិងសត្វផេ្សងទៀត។
របេងត្រូវានគេចែកចេញជា៤ប្រភេទគឺ
-របេងទងសួត (pulmanary tubercnlosis)
-របងស្រោមខួរ (Tuber culosismeningitis)
-របងកូនកណ្ដុរនៅក(Tubercnlosis ofneet)
- របងមីលីឃែរី (Malianry tuber caulosis)
មូលហេតុដែលងាយស្រួលក្នុងការបង្ករោគសញ្ញាគឺ
-អ្នកដែលមានវិបត្តិកង្វះអាហាររូបត្ថម្ភ
-ជម្ងឺស្រួចស្រាវ
-ជំងឺកញ្រ្ជិល
-ជម្ងឺរាគ រាងកាយទន់ខ្សោយ
- ខ្វះខាតជំរក ខ្វះអនាម័យ
-ខ្វះទឹក ខ្វះចំនីអាហារ ពុំដឹងពីមូលហេតុជំងឺ
សង្គមក្រខ្សត់(ទុយស)បានរារាំងពលរដ្ឌអំពីការស្បែងរកការព្យាបាលនិងរារាំងពលរដ្ឌកុំ
អោយស្គាល់ពំពីជម្ងឺដូចនេះពលរដ្ធអាចត្រូវជំងឹរាតត្បាត២ស្លាប់កង្វះការចាតកថ្នាំបង្ការជំងឺ។
មូលហេតុនៃជំងឺ
គឺកើតឡើងអំពីរបេងដំបូងកាលណាក្រពេញមានបេរោគកូនកណ្ដុរវានិងធ្លាយទៅក្នុងទងសួត
រួចបន្តមកទៀតខ្ទុះមានមេរោគរបងបានទៅសល់ផ្នែកផ្សេងទោតនៃសួត។
ប្រភព
បង្ការរោគគឺបញ្ចេញសារធាតុមានមេរៅគ មកក្រៅច្រើនញាក់ញាប់ជាងគេគឺ កំហាក។
របៀបឆ្លង
របេងសួងឆ្លងតាមខ្យល់ដោយតំណក់ទឹកមាត់នៃកំហាកប្រការនេះកើតមានពេលដែលអ្នក
ជំងឺក្អកកណ្ដាលឬស្រែកហើយស្រូបចូលតំណាក់ទឹកមាត់ឌែលមានមេរោគមកដល់សួត
បង្កើតកូនចៅរួចបង្ករជាជំងឺ។
ការខាក់ស្ដោះកំអាចចំលងបានដែរ តំណក់ទឹកមាត់ដែលស្ងួតនិងបាក់តេរីរស់នៅបានយូរ
ក្នុងធូលីដែលអាចដង្ហើមស្រូបបាន។
ភាពដែលអាចទទួលនៅជំងឺរបងសួត
-ខ្ពស់ជាងគេគឺកុមារមានអាមយក្រោម៣ឆ្នាំវ័យជំទង់វ័យក្មេង
-ខ្ពស់លើអ្នកដែលភាពសាំ
-ខ្ពស់លើអ្នកឈឺ វិបត្ដិកង្វះអាហារឬជកស្រាទន់ខ្សោយ
-ខ្ពស់កាលណាអ្នកជំងឺព្យាលបាលពុំបានត្រឹមត្រូវ។
វិធីការពារ
ត្រូវចាក់វ៉ាសាំង BCG ដល់ទារកដែលនិងកើត។
-កុំជជែកជាមួយអ្នកជំងឺ
-ព្យាយាមចេញឆ្ងាយពីអ្នកដទៃ
រោគសញ្ញាជំងឺនេះមាន
គ្រុននៅពេលរសៀល និងពេលយប់ (សីតុណ្ហភាព ៣៨.៧)
-រាងកាយចុះស្គមជាលំដាប់អា់កំលាំង
-សាច់ស្លេកស្លាំង
-ក្អកយ៉ាងយូរច្រើនមាននៅពេលព្រឹក
-កំហាក់ខាប់ៗពណ៏ខៀវឬលឿង។
-ជួនកាលមានការថប់ដង្ហើមបន្ដិចបន្តួចឬចុកសៀកក្នុងទ្រូងបន្តិចបន្តួច
-ជួនកាលកំហាក់មានលាយឈាមសំពាំធឈាមចុះទាបនិងជីបចរដើលឿនបាយមិនបាន។
ជំងឺគ្រុនពោះវៀន
ជំងឹនេះត្រូបានគេទទួលស្គាល់ជាច្រើនរយឆ្នាំមកហើយនៅលើពិភពលោកយើងនេះ។
ជំងឺនេះកើតមានតែលើមនុស្សដែលពុំមានអនាម័យ ពុំមានទឹកស្អាតភាពល្ងងខ្លៅឬអវិជ្ជា
បានធ្វើអោយអ្នកជំងឺរាល់ដាលខ្លាំង។
របៀបឆ្លង
-ចំនីអាហារឬទឹកអាចឆ្លងតាមលាមក ទឹកនោមនៃអ្នកជំងឺឬអ្នកផ្ទុកមេរោគ។
-ផ្លែឈើ បន្លែទឹកដោះគោ
នៅមានត

Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...