Thứ Bảy, tháng 4 14, 2012

ចូលឆ្នាំភូមិអូរត្រាវ ​២០១២

http://www.youtube.com/user/Chuaotrao/feed

ពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមេគណខេត្ត  ធ្វើឡើងនៅវត្តទេពឧទ្យាន  តាដេវ និគមកំពង់ស្ពាន
ពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមេគណខេត្ត  ធ្វើឡើងនៅវត្តទេពឧទ្យាន  តាដេវ និគមកំពង់ស្ពាន
ពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមេគណខេត្ត 
ធ្វើឡើងនៅវត្តទេពឧទ្យាន  តាដេវ និគមកំពង់ស្ពាន
ពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមេគណខេត្
ត  ធ្វើឡើងនៅវត្តទេពឧទ្យាន  តាដេវ និគមកំពង់ស្ពាន
ពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមេគណខេត្ត
 ធ្វើឡើងនៅវត្តទេពឧទ្យាន  តាដេវ និគមកំពង់ស្ពាន
ពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមេគណខេត្ត
 ធ្វើឡើងនៅវត្តទេពឧទ្យាន  តាដេវ និគមកំពង់ស្ពាន
ពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមេគណខេត្ត
 ធ្វើឡើងនៅវត្តទេពឧទ្យាន  តាដេវ និគមកំពង់ស្ពាន
ពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមេគណខេត្ត
 ធ្វើឡើងនៅវត្តទេពឧទ្យាន  តាដេវ និគមកំពង់ស្ពាន


ពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមេគណខេត្ត
 ធ្វើឡើងនៅវត្តទេពឧទ្យាន  តាដេវ និគមកំពង់ស្ពាន
ពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមេគណខេត្ត
 ធ្វើឡើងនៅវត្តទេពឧទ្យាន  តាដេវ និគមកំពង់ស្ពាន
 ពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមេគណខេត្ត  ធ្វើឡើងនៅវត្តទេពឧទ្យាន  តាដេវ និគមកំពង់ស្ពាន



 
 
                 
  កញ្ញាថាច់ ធី​ថាវ 
 អានប្រវត្តិចូលឆ្នាំ
  




  ទំនៀម ពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្តត ថ្ងៃទី២

  ជាថ្ងៃវណបត ថ្ងៃទី៣ជាថ្ងៃឡើងស័ក។ អែការកំណត់ខែ ថ្ងៃ ម៉ោងនាទី

ដែលឆ្នាំចាស់ត្រូវផុតកំនត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះ មកទទួលតំនែងពី ទេព្តា

 ឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាម ក្បួនហោរា

 សាស្ត្របែបបុរាណគឺក្បួនមហាសសង្ក្រាន្តតនេះ ឯង។ តើថ្ងៃចូល ឆ្នាំថ្មីរបស់ ខ្មែរ

 យើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីត្រឹមសម័យក្រុងនគរ ធំឡើង ទៅខ្មែរ 

យើងប្រើចន្ទគតិ (វិធីដើរនៃព្រះចន្ទ)  ទើបកំនត់យកខែមិគសិរជា ខែចូលឆ្នាំ 

ហើយជាខែទី១ ខែកក្តិក ជាខែទី១២ ។ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ 

(វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់ វិញហើយ កំនត់ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) 

ដែលជាឆ្នាំកំនត់ព្រះ អាទិត្យចូលកាន់មេរាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣

 នៃខែមេសា (ចែត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ 

ក៏មាន ខ្លះដែរ ។ មហាសសង្ក្រាន្តតដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា 

«សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសសង្ក្រាន្តត)។ 

មហាសសង្ក្រាន្តតដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសសង្ក្រាន្តត» 

(ពេលដែលព្រះអាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ) ។ គេនៅប្រើចន្ទគតិអែបគ្នា 

នឹងសុរិយគតិដែរ ព្រោះចន្ទគតិមាន ទំនាក់ទំនង នឹងពុទ្ធប្បញ្ញត្តិច្រើន ។ 

ចំនែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀង ទាត់ជាថ្ងៃ ណាមួយទេ 

ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោច ទៅវិញ ។ 

ប៉ុន្តែនៅក្នុងរវាង១ខែគឺមិនមុនថ្ងៃ ៤កើត ខែចែត្រ និងមិនហួសថ្ងៃ ៤កើត 

ខែពិសាខទេ ដូចនេះសសង្ក្រាន្តតខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន ។ 

ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀ បចំតាមប្រពៃណីដូចតទៅ នៅពេលមុនចូល 

ឆ្នាំគេនាំគ្នា ប្រុងប្រៀប រកស្បៀងអាហារសំអាតផ្ទះសំបែង រែកទឹកដាក់ពាង 

រកអុសទុកកាត់សំលៀកបំពាក់ថ្មីៗជាដើម ។ 

ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការៈបូជាសំរាប់ទទួលទេវតាថ្មី មាន : 

បាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល 

និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខ។ ចំនែកផ្ទះសំបែងគេតុបតែងរំលេច 

ដោយអំពូលអគ្គិសនី ខ្សែតូចៗចំរុះពណ៌ រឺចង្កៀងគោម គ្រប់ពណ៌សំរាប់ 

ទទួលទេព្តាថ្មី។ លុះដល់វេលាកំនត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅ អង្គុយជុំគ្នា 

នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ ទឹកអប់ 

បន់ស្រន់សុំសេចក្តីសុខចំរើនគ្រប់ប្រការពីទេព្តាថ្មី ។ ចំពោះគ្រឿង សក្ការៈ 

និងក្រយាស្ងើយដាក់ថ្វាយទេព្តោនាះ គេនិយមតំរូវ តាមចិត្ត ទេវតា ដែល 

នឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍ : បើទេវតាដែល ត្រូវចុះមកនោះ សោយល្ង 

សន្តែក គេដាក់សន្តែក ល្ង ថ្វាយឯពិធី ៣ថ្ងៃនៃ ថ្ងៃចូលឆ្នាំនោះគឺ :
  • ថ្ងៃទី១ : គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេ នាំ 

  • គ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ រឺនៅជុំវិញ ដើមពោធិ 

  • ណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់ គេប្រគេន ភេសជ្ជៈ ដល់ព្រះសង្ឃ 

  • និមន្តលោកចំរើន ព្រះបរិត្ត និងសំដែងធម្មទេសនា ។

  •           ថ្ងៃទី២ : កូនចៅជូនសំលៀកបំពាក់ នំចំនី លុយកាក់ដល់ 

  • អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម ។ ជួនកាលគេធ្វើទាន 

  • ដល់មនុស្សបំរើ រឺអ្នកក្រីក្រទៀតផង ។ ពេលរសៀលគេនាំគ្នា ទៅពូន 

  • ភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ ទុកដូច 

  • បូចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផល 

  • ដល់វិញ្ញាណក្ខន្ធបង រឺប្អូន ដែលបានស្លាប់ទៅ ។

  • ថ្ងៃទី៣ : ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាច 

  • និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការ និយមនៃ ស្រុក ខ្លះ) ។ 

  • នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេង ល្បែង ប្រជា 

  • ប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោល ឈូង ទាញព្រ័ត្រ 

  • លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ 

  • (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់តែ 

  • អាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្ស ម្នាក់ៗ គឺខ្លះនិយមនាំ គ្នាដើរ 

  • កំសាន្ដបន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។
                       វត្តសាសនសាមគ្គីរង្សី  អូរត្រាវ


  មនុស្ស គ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់

 ប្រជាជាតិរៀងៗ ខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀប ចំបុណ្យ 

នេះ បែ្លកៗគ្នាស្របទៅតាម ជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់ គេប៉ុណ្ណោះ។ 

ជនជាតិខ្មែរយើង ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណ កាលជារៀងរាល់ឆ្នាំ 

រហូតមកយើងបានប្រទះឃើញឯកសារជាច្រើនដែលនិយាយពីពិធី 

បុណ្យចូលឆ្នាំនិងឧស្សាហ៍ បានស្តាប់ការនិទាន រឿងរបស់ ចាស់ទុំជាច្រើន។

ប្រវត្តិធម្មបាលកុមារ

មាន តំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់មានបុត្រមួយ ឈ្មោះ 

ធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀន ចេះចប់ត្រៃវេទតាំង ពីអាយុបាន 

៧ឆ្នាំ។ សេដ្ឋីបិតាបានសាង ប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ 

ដែលជាទីនៅនៃបក្សីទាំងឡាយធម្មបាលកុមារនោះ បានចេះទាំង ភាសាបក្សី 

ទាំងពួងផង ហើយបានជាអាចារ្យសម្ដែងមង្គល ផេ្សងៗដល់មនុស្ស ទាំងពួងផង។ 

គ្រានោះមនុស្សលោករ មែងរាប់អាន ព្រះមហាព្រហ្ម និងកុបិលមហាព្រហ្ម 

១អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង។ 

ពេលនោះកុបិលមហាព្រហ្ម បានជ្រាបព័ត៌‌មានក៏ចុះមកសួរបញ្ហា និងធម្មបាល 

កុមារ ៣ដោយសន្យាទុកថា បើដោះប្រស្នាបាននឹងកាត់ព្រះសិរទ្រង់ដើម្បី 

បូជាចំពោះធម្មបាលកុមារតែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញ។ 

ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ 

៦ថ្ងៃហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយ អាជ្ញា 

កុបិលមហាព្រហ្មជាប្រាកដហើយ។ ដូច្នេះ គួរតែរត់ទៅលាក់ខ្លួន ពួនអាត្មាឲ្យ 

 ស្លាប់ដោយខ្លួនឯងប្រសើរជាង ទើបចុះពីប្រាសាទទៅ ដេកពួននៅ 

ក្រោមដើម ត្នោតមួយគូ ដើមត្នោតនោះ សត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក

អាស្រ័យនៅ វេលាយប់ 

ឥន្ទ្រីញីសួរឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារពីណាស៊ី? ឥន្ទ្រី 

ឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកុបិល មហា 

ព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? 

ឥន្ទ្រីឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួស្ដីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ 

ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ខ១ ទៀតថា ថ្ងៃត្រង់ 

សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូងហេតុនោះទើបមនុស្ស ត្រូវយក​

ទឹកលាងទ្រូង ខ១ ទៀតថា វេលាល្ងាចសិរីស្ថិតនៅទីណា ? ត្រូវឆ្លើយថា 

នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង។ ធម្មបាល 

កុមារបាន លឺដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ។ ព្រឹកឡើងកុបិលមហា 

ព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានលឺមក 

កុបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ដែលជា បាទបរិចាវិកាព្រះឥន្ទ្រ 

មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ព្រះសិរដើម្បីបូជាចំពោះធម្មបាលកុមារ តែបើ ដាក់ 

ក្បាល នោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះ ទៅ 

លើអាកាសភ្លៀងនោះនឹងរាំង បើចោលក្នុងមហាសមុទ្រ នោះទឹកនឹង 

រីងស្ងួតហួតអស់ ដូច្នេះសូមឲ្យកូនទាំង ៧នាក់ យកពានមកទទួលព្រះសិរបិតា 

ថាហើយព្រះអង្គក៏កាត់ព្រះសិរហុច ទៅឲ្យ ព្រះនាងទុង្សាជាកូនច្បង ព្រះនាង 

ទុង្សាក៏បានយកពានមកទទួលព្រះសិរបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ 

៦០នាទីទើបអញ្ជើញទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី 

ភ្នំកៃលាស បូជាគ្រឿងទិព្វផេ្សងៗ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ 

៧ប្រការ ឈ្មោះថា ភគ វតីសភាឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់ ១ឆ្នាំជា 

សង្ក្រាន្តតនាងទេពធីតាទាំង៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរកុបិល

មហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំហើយ 

ត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់ វិញ។

 វត្តអូរត្រា  ១៣/៤/២០១២


  បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិដែលប្រជាជននៅក្នុងប្រទេសកម្ពុជា 

តែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ ។នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានការរៀបចំ 

ដូចតទៅ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្ដទៅមានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី

 ១៣- ១៤ ឬ ១៥ ក្នុងខែ មេសា ព្រោះជារដូវកាលមួយ ដែលប្រជាជនខ្មែរ

 មានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។

 មុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ១ឬ២ថ្ងៃប្រជាជនខ្មែរតែងតែនាំ 

គ្នាសំអាតតុបតែងផ្ទះសម្បែងនិងរៀបចំគ្រឿងសំភារៈផ្សេងៗ ដើម្បី ត្រៀម

ទទួលទេវតា ឆ្នាំថ្មី។ នៅពេលចូលដល់ថ្ងៃទី ១ 

នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរ តែងហៅថ្ងៃនោះថាជា 

ថ្ងៃមហាសង្រ្កាន។ នៅពេលនោះ ប្រជាពលរដ្ឋ ខ្មែរទាំងអស់ 

បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង 

មានតុបតែងលំអរទៅដោយភ្លើងចំរុះពណ៍ផ្សេងៗនៅតាមផ្ទះរបស់ពួកគេ។ 

នៅក្នុងការរៀបចំគ្រឿងរណ្ដាប់មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា ទៀន៥ ធូប៥ 

ផ្កាភ្ញី ភេសជ្ជៈ និង នំចំនី ផ្លែឈើជាច្រើន ល ។ បន្ទាប់ពីនោះ ពួកគេនិងធ្វើ 

ការសែនព្រេន ដោយមានអុជធូប និង ទៀន តាមបណ្ដាគេហដ្ឋាន នានារបស់ 

ប្រជាជន នៅពេលដល់ពេលវេលាមួយ កំណត់ថានិងមានទេវតាឆ្នាំថ្មី យាងចុះ

  មកប្រសិទ្ធពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។ 

នៅពេលចូលថ្ងៃទី២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា ថ្ងៃវារៈវ៍នបត  

ប្រជាជនបាននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេន 

ព្រះសង្ឃ ។ លើសពីនេះទៅទៀតក៏មានការ រៀបចំលេងល្បែង ប្រជាប្រិយ ដូចជា៖ 

ចោលឈូង បោះអង្គញ់ លាក់កន្សែង ….និងមានការ ច្រៀង រាំនូវបទ 

ចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានា នៅក្នុង 

ប្រទេសកម្ពុជា ។ នៅថ្ងៃ ទី៣ ជាថ្ងៃបញ្ចប់ ដែលគេហៅថា ថ្ងៃវារៈឡើងស័ក ឬ ថ្ងៃឆ្លង 
 នៅក្នុងថ្ងៃនោះដែរ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ ព្រះពុទ្ធរូប 

នៅតាមវត្ដអារាម ដើម្បី សុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់ 

នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ។

 អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ

តើខ្មែរយើង និយមចូលឆ្មាំថ្មី នៅ ថ្ងៃ ខែ ឆ្មំាណា ?

ជារៀងរាល់ឆ្នាំ ខ្មែរនិយមរៀបចំពិធី បុណ្យចូលឆ្នាំថ្មី ប្រពីណី ជាតិនៅថ្ងៃទី១៣ មេសា 

(យូរៗ ម្ដង ថ្ងៃទី១៤ ) ត្រូវនិងខែចែត្រ តាម ចន្ទគតិ ។ ខ្មែរកំណត់យកពេលបុណ្យ 

ចូលឆ្នាំថ្មី ខែមេសា (ខែចែត្រ) នេះ ពីព្រោះខែចែត្រ ជាដើមឆ្នាំដែលព្រះអាទិត្យ 

ចូលកាន់មេរាសី គឺព្រះអាទិត្យ ដើរចំពីក្បាល ជាសង្ក្រាន ។ តាមប្រពីណី 

ខ្មែរនិយមរៀបចំចូលឆ្នាំ ចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទីមួយ ជាថ្ងៃចូលឆ្នាំ ថ្ងៃទីពីរ ជាថ្ងៃ វណបទ 


ថ្ងៃទីបីជាថ្ងៃឡើងស័ក ជនជាតិណា ក៏ ពួកគេ ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ 

គេដែរ ។ 

ចំពោះខ្មែរយើង នាំគ្នារៀបចំពិធី បុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ 

ព្រោះយើងយលថាបុណ្យចូលឆ្នាំថ្មី មានអត្ដន័យយ៉ាងជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា 

ក្នុងអឡុងពេលមួយ ឆ្នាំនៃការ រស់ នៅ គេតែងជួបប្រទះអពមង្គល 

ឧបទ្រពចង្រៃផ្សេងៗ ជូនកាលមាន ទុក្ខសោក ជួនកាលមានគ្រោះអាសន្ដអន្ឋក្រ 

ជួនកាលមានគ្រោះ ជំងឺរូប រឹតរាង កាយ ជូនកាលទៀត បានប្រព្រិត្ដអំពើសៅហ្មង 

មិនគប្បី។ លុះផុតឆ្នាំ ចាស់ ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ 

គេនាំគ្នាដើរលេងកំសាន្ដ ដើម្បី អោយ អស់កង្វល់ ហើយអោយមានសេរីសួស្ដី 

មានសេរីសូស្ដី មានសុភមង្គល នៅក្នុងឆ្នាំថ្មី ។ ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ 

ដែលគេបាន បែកចេញពី គ្រួសារ និង ញាតិមិត្ដ ដែលទៅប្រករបរ ចិញ្ចិម ជិវិត 

នៅឆ្ងាយៗ លុះដល់ឆ្នាំថ្មី គេបាន វិលមកជូបជុំគ្នា សូរសុខ ទុក្ខគ្នា ដើម្បីបន្ឋូរបន្ថយ 

ការនិករលឹក និងបំបាត់ ការនឿយហត់ពីការងារផង រួចទើបបន្ដជីវភាព ថ្មីនៅ 

ក្នុងឆ្នាំថ្មី ប្រកបរបរដោយ ជោគជ័យ និង អាយុយើនយូរ ។ អត្ដន័យម្យ៉ាងទៀត 

ស្ថិតនៅ ត្រង់ពិធីបុណ្យ ចូលឆ្នាំថ្មី គឺជាប្រពៃណីមួយ អាចបណ្ដុះស្មារតី ស្រឡាញ់ 

រាប់អានគ្នារវាងអ្នក ស្រុកព្រៀងលាន ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះ 

ហើយ ទើបនៅ ពេល នោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុននោះទេ តែគេនាំគ្នា 

ទៅធ្វើរបុណ្យនៅវត្ដអារាមទៀតដែលជាមជ្ឍមណ្ឌលបង្កើតសាមគ្គីភាព ។ ដោយ សារ 

ពីធីបុណ្យចួលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះហើយ ទើបខែ្មរយើង និយម រាប់អាន 

ទុកជា ប្រពីណីជាតិមួយ តាំងពីដើមរហូតមក ៕

            វត្តសាសនសាមគ្គីរង្សី  អូរត្រាវ  ២០១២


ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំនេះគឺគេយ កខ្សាច់សុទ្ធមក 

ចាក់នៅកន្ដាលទីធ្លាដែលគេ បានកំនត់ រួចពូនអោយចេញជារាងចេតិយ បែរមុខ 

ទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំនាង អោយ 

ព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូម កែវនៃ 

ព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូន ភ្នំអង្ករនៅសាលាឆាន់ 

រឺក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូន មិនមានកំនត់ថា 

ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការ ពេញចិត្តរបស់អ្នកស្អាង។ 

ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកន្ដាល ហើយត្រូវមាន ភ្នំតូចៗ ៤ 

ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំ អស្លឹកដូង 

ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។ 

នៅជុំវិញរាជវ័តគេមានរៀបរានទេវតា គ្រប់ទិសទាំង ៨។ នៅលើរានទេវតា 

និមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី 

និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័ គេរៀបរានធំៗបីទៀត 

សំរាប់ថ្វាយព្រះយមរាជស្ថិតនៅកន្ដាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធ គុណ 

និង ខាងស្តាំគឺរាន ព្រះពិស្នុការរានធំទាំងបីនេះ គឺគេរៀបគ្រឿង សក្ការៈបូជា ដូច រាន 

ទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមាន ដាក់សំលៀក បំពាក់ ឆ្វេងស្តាំ 

ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាង វាលុកចេតិយនេះ ដោយ 

គេសំគាល់ថា នឹងបានជាផល្លា និសង្ស វិសេសវិសាលណាស់ ដូចមានសំដែង ក្នុង 

រឿង «អានិសង្ស វាលុកចេតិយ»  មហាសំការសូត្រ ។

រួមអានិសង្ស

ព្រះបរមសាស្តាទ្រង់បានសំដែងអំពី អានិសង្សដែលបានកសាងបុណ្យកុសល 

ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារ អ្នកដែលបាន ផ្ងូតទឹក 

អោយមាតាបិតាគ្រូអុបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងអោកាស សសង្ក្រាន្ត តនោះ 

រមែងជាស្តេចម្ចាស់ផែនដីមានរិទ្ធិដ៏មហិមា សំបូរដោយរតនៈ ៧ប្រការ ដេរដាស 

ដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អ និងសំបូរដោយចតុរង្គសេនា ជាអ្នក បាន 

នូវសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង 

បក្សី ត្រី អណ្តើក (ជាដើម) ដោយអំនាចដែល បានលេងសត្វ អំបាល នោះ 

អ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើន ឥតមាន 

រោគភ័យមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ។ ដោយ ផល្លានិ 

សង្ស ដែលបានស្រង់ព្រះសង្ឃ អ្នកនោះទោះទៅកើតក្នុង ភពណាៗក្តី 

រមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានសំបុរ កាយ ផូរផង់ 

ជាទីគាប់ចិត្តជាទីគួរអោយមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន 

ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់និងចេះចប់នូវព្រះបិដក 

ជាអ្នកមានអាយុយឺនយូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណញាតិ 

  សុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ ។ 

ដោយប្រការដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្ស ទាំងឡាយតែង នាំគ្នា 

ដោះលែង សត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យ ផ្សេងៗដើម្បី បានទទួល នូវអានិសង្ស 

ទាំង នោះ ។

អានិសង្សវាលុកចេតិយ

ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ»  

ជារឿងដែលគេតែងជាភាសាខ្មែរមកយូរ ហើយមានចំនួន ១ខ្សែសំដែងអំពី ការ 

សាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការវេលាឆ្លង វាលុក ចេតិយ 

គេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿងអានិសង្ស វាលុក ចេតិយ នោះនាំនិទាន ៣ 

រឿងមកប្រកបជាអុទាហរណ៍គឺ :
  • និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅ 
  •  
  • នាសម័យមួយបាវិកបើកសំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់ 
  •  
  • សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជដែលទៅជួញ ជាមួយ 
  •  
  • គ្នាបើកសំពៅឆៀងចូលចតនៅទៀបផ្នូកខ្សាច់នោះ ហើយ នាំគ្នា 
  •  
  • កជាវាលុកចេតិយ អុទ្ទិស ជាតំនាងចូលាមុណី ចេតិយ ដែលបញ្ចុះ 
  •  
  • ព្រះចង្កូមកែវរបស់ព្រះពុទ្ធ អំពីបុណ្យសឹងបុរាណ សឹងប្រតិស្ឋាន 
  •  
  • នៅឋានត្រៃត្រឹង្សទេវលោក ស្រេចហើយពួកពាណិជ ទាំងនោះក៏បេះ 
  •  
  • យកផ្កាឈើមកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅ បើក 
  •  
  • ចេញទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និងពួកឈ្មួញអម្បាល 
  •  
  • នោះលុះរំលាយខន្ធទៅ ហើយបានទៅកើតជាទេវបុត្រ នៅឋានសួគ៌ជា 
  •  
  • ច្រើនជាតិ លុះច្យុតពីសួគ៌កកើតក្នុង មនុស្សលោកបានជាស្តេចអែក 
  •  
  • រាជ្យជាច្រើនជាតិ និងត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិកពោធិសត្វ ក៏ 
  •  
  • បានត្រាស់ជាព្រះពុទ្ធដោយអំនាចផល្លានិសង្ស ដែលបានវាលុកចេតិយ ។
  •  និទានទី២ដំនាលពីនាយនេសាទ១នាក់ (មិនប្រាកដឈ្មោះ) ថានាយ 
  •  
  • នេសាទនោះ ធ្វើតែបាបសំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ 
  •  
  • មិនដែលបានធ្វើបុណ្យដល់ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ ១រូប 
  •  
  • នឹកអានិតនាយនេសាទខ្លាំងណាស់ ក៏គិតរកអុបាយអោយបាន សាង 
  •  
  • បុណ្យកុសលខ្លះ លុះគិតដូច្នេះលោកក៏ឃ្លុំចីវរកាន់យកនូវ បាត្រ ដើរទៅ 
  •  
  • រង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និងពុនបាយ 
  •  
  • ១កញ្ចប់ចេញ
ទៅព្រៃដើម្បី ស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។ ដំបូង នាយ 

នេសាទប្រកែកដាច់ថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិន 

បានក៏រំលែកបាយ ១ពំនូតប្រគេន ។ ក្រោយមក កាលនាយ នេសាទ រំលាយ 

ខន្ធស្លាប់ទៅ ត្រូវពួកយមបាល រឺ យមភូបាលយកខ្លួនទៅសួរយកចំលើយ 

អំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះដែររឺទេ ? នាយនេសាទ តបថា 

មិន បានធ្វើបុណ្យអ្វី ធ្វើតែបាបតាំងពីតូចមក ។ ពួកយមបាលក៏នាំគ្នា 

ចាប់បោះទៅក្នុងរន្តៅភ្លើងនរក តែមិនឆេះ ត្រលប់ ជា ខ្ទាត់ ចេញ មកវិញ យម បាល 

នឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួលនា យនេសាទ ក្រលេកទៅ 

ឃើញអន្តាតភ្លើងមានសំបុរដូចចីវរលោកសង្ឃ ក៏ នឹក ឃើញដល់ទានដែល 

ខ្លួនបានធ្វើ ទើបឆ្លើយថា កាលនៅមនុស្ស លោក បានធ្វើទានបាយមួយ 

ពំនូតដល់ភិក្ខុ ១រូបដែរ ។ ពួក យមភូបាលប្រាប់ថា បើដូច្នេះអ្នកអែងត្រូវទៅ 

កើតអែឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើងនឹង យកខ្លួនមក អោយ ទទួល 

ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេច នោះ វិញ្ញាណរបស់នាយ នេសាទ 

ក៏បានទៅកើតអែឋានសួគ៌ឈ្មោះថា អន្នំលោកង្សិន៍ ទេវបុត្រ មាន ទំហំ១២ យោជន៍ 

បរិបូរណ៍ ទៅដោយសម្បត្តិ និងស្រីទេព កញ្ញា បំរើត្រៀប ត្រា មាននាង សុវណ្ណ អោរៃ 

ជាទេពី។ អន្នំ លោកង្សិន៍ទេវបុត្រ សោយ សម្បត្តិមកបាន ៦ថ្ងៃ នឹកឃើញដល់ បន្តាំ 

យម បាល ក៏កើតសេចក្តីទុក្ខ ទោមនស្ស ពន់ ប្រមាណ ហើយ ចូលទៅដេក នាង 

សុវណ្ណអោរៃឃើញដូច្នេះ ក៏ចូល ទៅ សួរ អន្នំលោកង្សិន៍ ទេវបុត្រក៏រ៉ាយរឿង ប្រាប់ 

តាំង អំពីដើម រហូត ដល់ចប់។ នាង សុវណ្ណអោរៃលួងលោមថា បើដូច្នោះសូមព្រះអង្គ 
 
កុំជា ទុក្ខ ទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាប អម្បាល 

ម៉ានក្តី បើចង់អោយ រួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយ ធ្វើ 

បុណ្យ ឆ្លង ហើយនឹង រួចអំពីកម្មពៀរ នោះហោង» ហេតុនេះសូមព្រះអង្គ ធ្វើតាម 

ព្រះពុទ្ធបន្ទូលនេះចុះទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។   អន្នំលោកង្សិន៍ 

ទេវបុត្រ បានលឺដូច្នោះក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយ និងធ្វើ បុណ្យ 

ឆ្លងហើយស្រេចក្នុងរវា ង ៧ថ្ងៃនោះអែង ។ លុះដល់ថ្ងៃទី៨ វេលា ព្រឹកព្រហាម ពួក 

យម បាលក៏ទៅដល់ ស្រែកហៅរក ខ្លួន អន្នំលោកង្សិន៍ ទេវបុត្រអោយ ចេញមក 

គ្រានោះអន្នំលោកង្សិន៍ទេវបុត្រគេចមុខចេញ នាង សុវណ្ណអោរៃ ចេញមកទទួល។ 

និយាយជាសំនួរតបយមបាលថា យើងមិន ព្រមបើកអោយស្វាមីយើងទៅទេ ព្រោះ 

ស្វាមីយើងបានសាង វាលុកចេតិយ និងធ្វើបុណ្យឆ្លងរួចហើយ បាបកម្មទាំង ពួងក៏ 

ជ្រះអស់ អំពីខ្លួនហើយ តែ បើនៅតែត្រូវការយកខ្លួនទៅធ្វើទោស ក៏ចូររាប់ខ្សាច់ 

១ពែង នេះ បើរាប់អស់ទើប យកទៅបាន។ យមបាលតបថា មិនសល់ ក្រអ្វី ទេការ 

រាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំ គ្នារាប់តាំង ពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ 

ដែល យកចេញអំពី ពែងរាប់ ដាក់ទៅខាងក្រៅ ទៅជាគំនរយ៉ាង ធំកំពស់ ស្មើចុង 

ត្នោត តែអែ គ្រាប់ ខ្សាច់ ក្នុងពែងគង់នៅដដែល គ្មានស្រ កស្រុតទៅណាសោះ 

ពួកយម បាលទាល់ ចំនេះ នឹងរាប់ហើយ ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។


ចំនែកអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត 

មិនបានទៅសោយទុក្ខក្នុងនរក ដូចដែលយមបាល កំនត់ទុកនោះទេ ។ ទាំងនេះ 

ក៏ដោយអំនាចផល្លានិសង្ស ដែលបានសាង វាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោ 

លហើយ។
  • និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះ 
  •  
  • តែទៅកភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រលាក់ទៅដោយដីខ្សាច់ប្រលូសតែរាល់ថ្ងៃ 
  •  
  • ទាល់តែគេហៅថា «ចៅកំជិលខ្សាច់»។ នាថ្ងៃមួយ ព្រះអិន្ទ្របើក ទិព្វចក្ខុ 
  •  
  • មើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាង ទេពធីតា ១អង្គចុះ 
  •  
  • មកធ្វើជាប្រពន្ធចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រម យក 
  •  
  • ដោយថ្លែងថា ខ្លួននៅក្មេងណាស់ មិន ទាន់ ចេះរកស៊ីចិញ្ចឹម នាងទេពធីតា 
  •  
  • ទើបទៅរកម្តាយ អាពុកចៅ កំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះអិន្ទ្រ 
  •  
  • ប្រើ អោយចុះមក ធ្វើជា ប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតាឃើញនាងទេពធីតា 
  •  
  • ក៏ពេញ ចិត្តដោយ នាងមានរូបឆោមល្អ ទើបសំនេះ សំនាលលួង លោមចៅ 
  •  
  • កំជិលខ្សាច់ ទាល់ តែព្រមយក ។ ចៅកំជិលខ្សាច់តាំងពី បាននាងទេព ធីតាជា 
  •  
  • ប្រពន្ធ ហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយ ណាស់ 
  •  
  • ដោយនាង ទេពធីតាជួយថែសំអាត ទាំងសមរម្យគ្នានឹងប្រពន្ធនោះណាស់ ទាល់ 
  •  
  • តែ ល្បីកេរ្តិ៍ ឈ្មោះទៅថា ចៅកំជិលខ្សាច់ បាននាងទេពធីតា ជាភរិយា ល្អ 
  •  
  • សមគ្នា ណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅពិនិត្យ មើល 
  •  
  • ឃើញ ដូច ពាក្យគេដំ នាល ។ ទទួលវេលានោះស្តេចម្ចាស់ ផែន ដីសុគត គ្មាន 
  •  
  • អ្នក ទទួលរាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សម 
  •  
  • គួរជាព្រះរាជាម្ចាស់ផែនដី ក្រោយនោះគេក៏ធ្វើការ ផ្សងបុស្បុករក អ្នកមាន 
  •  
  • បុណ្យធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅ ត្រូវលើ ចៅកំជិលខ្សាច់ គេទើបនាំគ្នា 
  •  
  • អញ្ជើញ ទៅអោយសោយរាជ្យ ព្រមទាំង នាង ទេព ធីតា។ ផលដែលជា ទិដ្ឋធម្ម 
  •  
  • វេទនីយដូច្នេះ លោកថាបាន ដោយហេតុ ដែលបានពូនភ្នំខ្សាច់នោះអែង ។ 
  •  
  • កាលកើតមានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ ដូច្នេះ 
  •  
  • ហើយ ពួក ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និងជ្រះថ្លា 
  •  
  • ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណិ៍ដរាបមក ដល់បច្ចុប្បន្នកាល ។
១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយអោយ តំនាងព្រះ 

ចូលាមណីចេតិយ រួចយកកំនត់សប្រវែងប្រមាណមួយម៉ែ ត្រកន្លះ ទៅពានា 

ពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុង អោកាស 

នោះដែរព្រះសង្ឃសូត្រធម៌ ចំរើនព្រះបរិត្ត នៅសាលាធម្មដោយ បន្ត អំបោះ មក 

ដល់ភ្នំទាំងអស់។ ភ្នំដែលបានឡើងជាអង្គចេតិយហើយ អ្នកណា មួយទៅជាន់ រំលង 

រឺរំលាយមុនគេផ្សឹកទុកត្រូវទទួលបាប ។

ផ្សឹកវាលុកចេតិយ

ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយ គ្រឿង 

សក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែល តែងតែត្រួតត្រា មើលការ ខុស ត្រូវ ដល់ 

មនុស្សលោក ដើម្បីសុំខមាទោសចំពោះអំពើ ខុសឆ្គងទាំងឡាយ កន្លងមក 

ដោយការអនុ គ្រោះ សុំអោយផ្តាច់កម្ម ផ្តាច់ពៀរ និងសុំសេចក្តីសុខ ចំរើនតរៀងទៅ ។
 បន្ទាប់លោកអាចារ្យបានអុទ្ទិសកុសលជូនដល់អ្នកដែល ចែកឋាន ទៅមាន 

មាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមក 

ជួបជុំគ្នា លោកអាចារ្យចាប់ដំនើរ ការថ្វាយបង្គំព្រះ សមាទាន សីល នៅធម្មសាលា ។ 
បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នក ដែលមានសទ្ធា។ នៅ 

ពេលបញ្ចប់ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យ 

ចាប់ ផ្តើមពិធី នៅចំពោះភ្នំខ្សាច់ ដូចកាល ពីល្ងា ចម្តងទៀត ។ ជាមួយគ្នា នេះដែរ ព្រះ 

សង្ឃសូត្រពុទ្ធមន្ត ប្រសិទ្ធិពរជ័យ សិរីមង្គល នៅធម្មសាលា។ អាចារ្យបាន បន្តពិធី 

នៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «អិមំ 

វាលុក ចេតិយំបច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកអិលូវ នេះនូវវាលុក ចេតិយនេះចេញ»  

គឺលែង ប្រកាន់ថាជា ចេតិយ ទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំ 

គ្នាចូលធម្មសាលាដើម្បីវេរភ ត្តប្រគេនព្រះសង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នា 

ដើម្បីនមស្សការថ្វាយ បង្គំព្រះ និងអរតនា ព្រះសង្ឃសំដែងធម្មទេស នា។ កម្ម 

វិធីជាបន្តគេនាំគ្នាសំអាត ព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ) ។ នេះ 

ជា ពិធី តាមបែប សាសនា ៕

Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...