Chủ Nhật, tháng 2 17, 2019




ប្រវត្តិ និង អានិសង្សការកសាងព្រះពុទ្ធរូប ***កុណាសូមផុសរូបលោកគ្រូ១ណា៏***


ប្រវត្តិ និង អានិសង្សការកសាងព្រះពុទ្ធរូប ***កុណាសូមផុសរូបលោកគ្រូ១ណា៏***
           ការកសាងព្រះពុទ្ធប្បដិមា តាងព្រះបរមរូបនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់កើតមានតាំងពីសម័យពុទ្ធកាលម៉្លេះ ដោយមានសេចក្ដីដំណាលយ៉ាងខ្លីថា ព្ររាជាព្រះបាទ បសេនទិកោសល បានក្រាបបង្គំទូលសូមព្រះពុទ្ធានុញ្ញាត ដើម្បីសាងព្រះពុទ្ធរូបតាងព្រះអង្គដោយខ្លឹមចន្ទន៍សម្រាប់ជាទីសក្ការបូជា នៃពុទ្ធបរិស័ទទូទៅ ។ ឯរចនាប័ទ្មដែលខ្មែរយើងនិយមកសាងមាន ៨បែបគឺៈ

         ១ - វិតក្កមុទ្រ ទ្រង់ព្រះភ្នែន ព្រះហស្តស្ដាំផ្ងារឡើង ព្រះហស្តឆ្វេងតម្រួតលើព្រះភ្នែន (ត្រាស់ដឹង) ។
          ២ - ភូមិស្បស្សមុទ្រ ទ្រង់ព្រះភ្នែន ព្រះហស្តឆ្វេងផ្ងារលើភ្លៅ ព្រះហស្តស្ដាំផ្កាប់លើភ្លៅចង្អុលដី (ផ្ចាញមារ) ។
          ៣ - ធម្មចក្កមុទ្រ ទ្រង់ព្រះភ្នែន ព្រះហស្តដូចជាបង្វិលកង់ (សម្ដែងធម្មចក្រ) ។
         ៤ - អភយមុទ្រ ទ្រង់ព្រះសណ្ឋិត (ឈរ) ព្រះហស្តស្ដាំរាទៅមុខ ព្រះហស្តឆ្វេងសំយុងចុះ (ឱ្យអភ័យសត្វ) ។
        ៥ - វរមុទ្រ ទ្រង់ព្រះសណ្ឋិត (ឈរ) ព្រះហស្តទាំងពីរសំយុងចុះ (ប្រទានពរ) ។
        ៦ - បត្តទានមុទ្រ ទ្រង់សណ្ឋិត (ឈរ) ឱបបាត្រ (បិណ្ឌបាត) ។
        ៧ - សយនមុទ្រ ផ្ទំផ្អៀងទៅស្ដាំ ព្រះបាទឆ្វេង ត្រួតលើព្រះបាទស្ដាំ ព្រះហស្តឆ្វេងសណ្ដូកត្រង់លើព្រះកាយ ព្រះហស្តស្ដាំបត់គងលើខ្នើយ (បរិនិព្វាន) ។
         ៨ - នាគមុទ្រ ទ្រង់គង់សមាធិ នាគបើកពពារប្រក់ពីលើ ។
ព្រះសុគតសាស្ដាចារ្យជាម្ចាស់នៃយើង ព្រះអង្គទ្រង់ត្រាស់សម្ដែងសរសើរអំពីអានិសង្សនៃការជួសជុល និងការកសាងព្រះពុទ្ធរូប ដែលត្រូវបានទទួលសន្ទិដ្ឋិកផល និងសម្បរាយិកផល យ៉ាងច្រើនជាអនេកប្បការដោយលើកយកនូវបុគ្គលាធិដ្ឋាន កាលទ្រង់សោយព្រះជាតិជា កុលភទ្ទកុមារ និងព្រះ វីរិយបណ្ឌិតពោធិសត្វ មកសម្ដែងដូចតទៅនេះ

         ក្នុងកាលដ៏យូរលង់ទៅហើយ មានពាណិជម្នាក់ឈ្មោះ កុលភទ្ទកុមារ នៅក្នុងនគរអមរវតី ។ ថ្ងៃមួយ កុលភទ្ទកុមារ បានបររទេះចេញទៅជួញ ស្រាប់តែប្រទះឃើញ ព្រះពុទ្ធប្បដិមាមួយអង្គ ដែលសាងពីដីស្អិត បាក់ម្រាមព្រះហស្តមួយ ទើបព្រះពោធិសត្វច្របាច់ដីស្អិត លាយជាមួយនឹងប្រេងតម្រាមព្រះហស្តនោះឱ្យមានលក្ខណៈល្អដូចដើម រួចបូជាដោយទៀន ធូប ផ្កាភ្ញី ផ្សេងៗ ប្រគល់ឱ្យនាងទាសីថែរក្សាហើយតាំងសេចក្ដីប្រាថ្នាថា « ដោយអានិស្ស នៃការកសាងម្រាមព្រះហស្តនេះ សូមកុំឱ្យមានសត្រូវមកយាយីខុំ្ញ នៅជាតិជាទីបំផុត សូមឱ្យខុំ្ញបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គ ដើម្បីស្រោចស្រង់សត្វលោក » ។
              លុះអស់ជីវិត កុលភទ្ទកុមារ បានទៅកើតក្នុងឋានសួគ៌ទេវលោកអស់សែនអត្តភាពច្យុតពីទេវលោកមកចាប់បដិសន្ធិជាបុត្រ ព្រះរាជាក្រុងពារាណសីទ្រង់មានឫទ្ធានុភាពខ្លាំងណាស់ សេះ ដំរី ដ៏កាចសាហាវ ដែលគ្មាននរណាបង្ក្រាបបានព្រះរាជកុមារអង្គនេះ គ្រាន់តែយកម្រាមព្រះហស្តចង្អុល ក៏ខ្លបខ្លាចឥតហ៊ានកម្រើក ។ ហេតុដូច្នេះហើយ ទើបព្រះរាជវង្ស ថ្វាយព្រះនាមថា « វដ្ដង្គុលីរាជកុមារ » ។ មិនយូរប៉ុន្មាន វដ្ដង្គុលីរាជកុមារ បានឡើងគ្រងរាជ្យ បន្តពីព្រះវររាជបិតាទ្រង់គ្រប់គ្រង អាណាចក្រប្រកបដោយធម៌ ។ កិត្តិស័ព្ទរបស់ព្រះអង្គល្បីល្បាញសុះសាយ ធ្វើឱ្យស្ដេចទាំង ១០១ នគរ ក្នុងជម្ពូទ្វីបច្រណែនលើកទ័ពមកច្បាំង លុះមកដល់ពាក់កណ្តាលផ្លូវព្រះរាជាទាំងនោះ បានបញ្ជូនរាជទូតទៅថ្វាយដំណឹងដល់ព្រះបាទ វដ្ដង្គុលីរាជកុមារ ។ ព្រះបាទ វដ្ដង្គុលីរាជកុមារ ទ្រង់ជ្រាបហើយ ក៏សួរទៅរាជទូតថា តើស្ដេចទាំងនោះមានពលយោធាប៉ុន្មាន បានជាចង់ធ្វើសង្គ្រាមនឹងយើង ? រាជទូតក្រាបទូលថាៈ មាន ១៨អក្ខោភិនី ។
ឮដូច្នេះ ព្រះរាជា វដ្ដង្គុលីរាជកុមារ មានព្រះទ័យបារម្ភខ្លាចមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ទើបទ្រង់ហាមមិនឱ្យពលសេនារបស់ខ្លួនច្បាំង ហើយទ្រង់ចេញធ្វើយុទ្ធវិធី ដោយគ្រាន់តែយកម្រាមព្រះហស្តចង្អុល ពួកសត្រូវក៏បរាជ័យ បាក់បបខ្លបខ្លាចធ្លាក់ពីលើខ្នងសេះ ខ្នងដំរី ដេកដួល រួចលើកទ័ពត្រឡប់ទៅកាន់នគររៀងៗខ្លួនវិញ ។
ព្រះសម្មាសម្ពុទ្ធសម្ដែងបញ្ជាក់អំពីអានិសង្សថាៈ បុគ្កលណាកសាងព្រះពុទ្ធប្បដិមា នឹងបានជាព្រះឥន្ទសោយទេវសម្បត្តិអស់ ៧ ជាតិ បានជាស្ដេចចក្រពត្តិ ១០០ ជាតិ បានជាស្ដេចបទេសរាជជាច្រើនអសង្ខេយ្យជាតិ ។ មួយវិញទៀត បុគ្គលណាបានធ្វើសង្ខារណកិច្ច ជួសជុលព្រះពុទ្ធប្បដិមាបាក់បែក ដោយហោចត្រឹមតែដីស្អិតក៏បានអានិសង្សរាប់មិនអស់ ។

            សេចក្ដីដំណាលមួយទៀតថាៈ ក្នុងកាលកន្លងយូរលង់មកហើយ មានស្ដេចពីរព្រះអង្គ ជាមិត្តសម្លាញ់នឹងគ្នា មួយអង្គគង់នៅបញ្ចាលរដ្ឋ និងមួយអង្គទៀតគង់នៅមហារដ្ឋរាជនគរ ។
ថ្ងៃមួយស្ដេចនៅដែនបញ្ចាល បាននាំយកនូវសំពត់រតនកម្ពលទៅថ្វាយស្ដេចមហារដ្ឋរាជជាសម្លាញ់ ។ កាលបើ ទ្រង់ទតឃើញសំពត់កម្ពលនោះហើយក៏មានព្រះតម្រិះថាៈ បណ្ណាការ ដែលមហាមិត្តបានផ្ញើមកឱ្យអញ គឺជាវត្ថុដែលមានតម្លៃណាស់ អញគួរផ្ញើតបវិញនូវវត្ថុណាមួយ ដែលមានតម្លៃជាងនេះ ។ ដោយទ្រង់ឈ្វេងយល់ថា មានតែព្រះពុទ្ធរតនៈទេ ដែលថ្លៃលើស ។ ដូច្នេះអញគួរសាងព្រះពុទ្ធប្បដិមា ដែលជារតនៈប្រសើរបំផុត ក្នុងលោកទាំងបី ទើបទ្រង់បញ្ជាជាងឱ្យផែមាសសាងជាព្រះពុទ្ធរូប រួចដង្ហែរដោយក្បួននាវា ទៅថ្វាយស្ដេចបញ្ចាលរដ្ឋវិញ ។

             ព្រះរាជាទ្រង់ថ្វាយបង្គំព្រះពុទ្ធរូប ហើយបូងសង្រូងថា « បពិត្រព្រះអង្គដ៏ចម្រើន សម្លាញ់របស់ខុំ្ញព្រះអង្គ (ព្រះបាទបញ្ចាលរដ្ឋ) ជាមនុស្សមិច្ឆាទិដ្ឋិ សូមព្រះអង្គមេត្តាប្រោសស្ដេចនេះ ឱ្យបានតាំនៅក្នុងសម្មាទិដ្ឋិ ដោយអនុគ្រោះនៅពេលព្រះអង្គទ្រង់យាងដល់នគរបញ្ចាលហើយ សូមទ្រង់សម្ដែងបាដិហារ្យដើម្បីញ៉ាំងស្ដេចនោះឱ្យកើតសេចក្ដីជ្រះថ្លា ដល់នូវព្រះរតនត្រ័យ ជាទីពឹងទីរឭក ។ ក្រោយពីអធិដ្ឋានរួចហើយ ព្រះបាទមហារដ្ឋរាជ ក៏បានយាងចុះដង្ហែរព្រះដំណើរព្រះពុទ្ធរូប លុះដល់ជម្រៅទឹកត្រឹមព្រះសូរង ។
            ក្នុងពេលនោះ មានហេតុអស្ចារ្យកើតឡើង គឺលើផ្ទៃសមុទ្រមានធ្នារទឹករាបស្មើ ប្រកបដោយបញ្ចពណ៍បទុមជាតិ ផុសលេចឡើង លើផ្ទៃទឹកធ្វើសក្ការបូជា ឯពពួកនាគរាជព្រមទាំងបរិវារ បាននាំនូវគន្ធមាលា មកបូជាថ្វាយព្រះពុទ្ធប្បដិមា ពួកអាកាសទេវតាបានបាចទិព្វបុប្ផានានា ព្រមទាំងមាន ប្រគំតូរ្យតន្ត្រី សូររងំពិរោះគួរជាទីមនោរម្យ ។ កាលបើក្បួនភេត្រា ទៅដល់នគរបញ្ចាលហើយ រាជទូតទាំងឡាយបានចូលក្រាបបង្គំទូលថ្វាយអំពីអច្ឆរិយហេតុផ្សេងៗព្រះរាជាមានព្រះទ័យសោមនស្សក្រៃលែង ទើបទ្រង់ចាត់ចែងគ្រឿងសក្ការសម្រាប់បូជាដ៏មហោឡារិក ។ ឯអាមាត្យ មុខមន្ត្រី បរិវារ និង មហាជន ក៏បាននាំគ្នាទៅទទួលព្រះពុទ្ធរូប អំពីភេត្រារួចបានធ្វើសក្ការបូជាគ្រប់ៗគ្នា ហើយប្រកាសខ្លួនជាឧបាសក ឧបាសិកា ដោយយកព្រះរតនត្រ័យ ជាទីពឹងទីរឭកអស់មួយជីវិត គ្រប់ៗគ្នា ។ ខណៈនោះ ព្រះពុទ្ធរូបបានសម្ដែងបាដិហារ្យ បញ្ចេញឆព្វណ្ណរង្សី (រស្មីប្រាំមួយពណ៍) ភ្លឺពណ្ណរាយនៅឰដ៏អាកាស និងផ្សព្វផ្សាយទៅគ្រប់ទិសទាំងពួង ពពួកទេវតានាំគ្នាធ្វើសក្ការបូជា យ៉ាងគគ្រឹកគគ្រេងរីឯមនុស្សម្នា មហាជនបាននាំគ្នាចេញ ពីគ្រប់មជ្ឈដ្ឋាន ធ្វើសក្ការបូជា នាផែនដី (នៅពេលនោះ ទេវតា និងមនុស្សលោកមើលគ្នាឃើញទៅវិញទៅមក) ។

            ព្រះរាជាបានក្រាបបង្គំអារាធនាព្រះពុទ្ធរូប ចុះពីលើសិពណ៌សិវិកាដង្ហែយាងចូលក្នុងព្រះនគរបញ្ចាល ។ ទ្រង់បានបញ្ជាឱ្យជាងឆ្លាក់ខ្លឹមចន្ទន៍ សាងព្រះពុទ្ធរូបមួយអង្គទៀត តម្កល់ទុកក្នុងសាលា ហើយប្រកាសដំណឹងឱ្យមហាជន ដែលមានមាសតិចក្ដី ច្រើនក្ដី ចូលរួមចាប់កុសលដើម្បីយកមកទឹប ព្រះពុទ្ធរូបតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។
             កាលនោះ ទុគ្គតវីរិយបណ្ឌិតពោធិសត្វ មានសទ្ធាជ្រះថ្លាខ្លាំងបំផុត មានបំណងចង់លក់ខ្លួនដើម្បីទិញមាសទឹប ព្រះពុទ្ធរូបនោះ ប៉ុន្តែប្រពន្ធ និងកូនមិនយល់ព្រមឱ្យធ្វើដូច្នោះទេ ឯនាង និងកូនក៏សុខចិត្តលក់ខ្លួនជំនួសយកប្រាក់ជូនវីរិយបណ្ឌិត ទិញមាសមកទឹបព្រះពុទ្ធរូប ។ ពេលនោះ អ្នកយាមរក្សាព្រះពុទ្ធរូបក្នុងសាលា ហាមឃាត់វីរិយបណ្ឌិតមិនឱ្យយកមាសទៅទឹបព្រះពុទ្ធរូបមុនព្រះរាជា គឺត្រូវរង់ចាំឱ្យព្រះរាជាមកទឹបមុនសិន ។ តែដោយវីរិយបណ្ឌិតអង្វរច្រើនពេក ទើបអ្នកយាមប្រាប់ឱ្យចូលទៅក្រាបបង្គំទូលសូមព្រះរាជានុញ្ញាតពីព្រះរាជា ។ ព្រះរាជាត្រាស់ថាៈ បើព្រះពុទ្ធរូបមានព្រះពុទ្ធដីកាអនុញ្ញាត ឯងចូរទឹបមុនយើងចុះ ។ វីរិយបណ្ឌិត ក៏ត្រឡប់មកកាន់សាលា ហើយតាំងសច្ចាធិដ្ឋាន សូមព្រះពុទ្ធរូប មេត្តាបើកព្រះឱស្ឋ មានពុទ្ធដីកាឱ្យឃើញជាក់ស្ដែង ។ ពេលនោះទេវតារក្សានគរ បានចូលសណ្ឋិតក្នុងអង្គព្រះពុទ្ធប្បដិមា ញ៉ាំងព្រះពុទ្ធប្បដិមាខ្លឹមចន្ទន៍នោះ ឱ្យមានភាពដូចកាលព្រះអង្គគង់ធរមាននៅ បញ្ចេញឆព្វណ្ណរង្សី ព្រមទាំងមានព្រះពុទ្ធដីកាថាៈ « វីរិយបណ្ឌិត ចូរអ្នកទឹបព្រះពុទ្ធរូបតាមប្រាថ្នាចុះ » 
          វីរិយបណ្ឌិតក៏យកមាសទៅទឹបព្រះពុទ្ធប្បដិមាភ្លាម ។
              បន្ទាប់ពីបានទឹបព្រះពុទ្ធរូប ដោយមាសបន្តិចបន្តួចមក វីរិយបណ្ឌិតពោធិសត្វ មានមនសិការសម្លឹងពិនិត្យយ៉ាងយកចិត្តទុកដាក់នូវសោភណភាព ដែលភ្លឺចញ្ចែងចញ្ចាចល្អត្រកាលនៅត្រង់កន្លែងទឹបនោះ ក៏មានប្រីតាប្រាមោទ្យ ប្រកបដោយសេចក្ដីជ្រះថ្លាកើនឡើងដល់កម្រិត បង្កើតការព្រឺរោម ព្រឺស្បែក ឈរជើងស្ទើរមិនជាប់ដី ហើយក៏រត់ផង ដើរផង ស្រែកឃោសនាថា « ប្រសិនបើ អ្នកណាមានឯកទេស អាចផែសាច់ធ្វើជាមាសកើត ខុំ្ញនឹងអារសាច់របស់ខុំ្ញធ្វើជាមាស ដើម្បីទឹបព្រះពុទ្ធរូបបន្ថែមទៀត ហើយខុំ្ញនឹងសូមលើកជូននូវចំណែកបុណ្យដល់អ្នកនោះឱ្យបានផលស្មើៗគ្នា » ។
ដោយសច្ចវាចា ប៉ុណ្ណេះជាដើម សក្កទេវរាជ ក៏បានត្រាស់ប្រើវិស្សកម្មទេវបុត្តឱ្យនិម្មិតកាយ ក្លាយខ្លួនជាជាងមាសម្នាក់ ចុះមកជួបហើយតបថា ខុំ្ញជាជាងចេះរូបមន្តអាចផ្សំសាច់ ផែធ្វើជាមាសបានយ៉ាងពិតប្រាកដ » ។
               លុះអារសាច់ប្រគល់ឱ្យជាង ផែធ្វើមាសគ្រប់គ្រាន់ល្មមហើយ វីរិយបណ្ឌិត ក៏យកសន្លឹកមាសនោះ ទៅទឹបព្រះពុទ្ធប្បដិមា លុះត្រាសព្វកន្លែង បង្កើតឱ្យមានរស្មីភ្លឺពណ្ណរាយ ត្រចះត្រចង់គួរជាទីជ្រះថ្លាយ៉ាងក្រៃលែង ។
កាលបើទ្រង់ជ្រាបពត៌មាននេះហើយ ព្រះរាជាក៏ត្រាស់ហៅ វីរិយបណ្ឌិត មកហើយទ្រង់ព្រះរាជទានទ្រព្យសម្បត្តិជាច្រើន ឯអ្នកនគរក៏បាននាំយកមាសប្រាក់សំពត់ និងសំលៀកបំពាក់មកជូនគ្រប់ៗគ្នា ។ វីរិយបណ្ឌិត បានមករស់នៅជាមួយនឹងគ្រួសារប្រកបដោយសុខដុមរុមនា ដរាបអស់ជីវិតរៀងៗខ្លួន ។
លុះចុតិពីអត្តភាពនេះមក វីរិយបណ្ឌិត បានអន្ទោលព្រះជាតិ ក្នុងសុគតិភព (មនុស្សលោក ទេវលោក ព្រហ្មលោក) និងបានសោយរាជ្យជាស្ដេចចក្រពត្តិរាប់សែនជាតិ ។
ក្នុងបច្ឆឹមជាតិ ព្រះវីរិយបណ្ឌិត ទ្រង់បានត្រាស់នូវអនុត្តរសម្មាសម្ពោធិញ្ញាណដែលគ្មានបុគ្គលណាម្នាក់ ក្នុងត្រៃភពប្រៀបផ្ទឹមស្មើនឹងព្រះអង្គបានឡើយ ។
          សូមបញ្ជាក់ថាៈ បណ្ដាឆព្វណ្ណរង្សី (រស្មី៦ពណ៍) ។ សម្បុរលឿង (ពណ៍មាសទឹកដប់) ជាពណ៍ទី ២ គឺជាអានិសង្សដែលព្រះសមណគោតមបរមគ្រូជាម្ចាស់នៃយើងទ្រង់បំពេញព្រះបារមី អារសាច់ផែធ្វើមាសទឹបព្រះពុទ្ធរូប កាលសោយព្រះជាតិជា ព្រះវីរិយបណ្ឌិត នោះឯង ។ សរសេរចេញពីសៀវភៅប្រវត្តិកសាងព្រះពុទ្ធ ដោយព្រះសង្ឃវត្តអូរត្រាវ ២០១៨








ពិធីជួបជុំគណ:កម្មការមេប្រយោគនិងបេក្ខសិស្សនាថ្ងៃ១១កើត។ នឹងប្រឡងថ្ងៃ១២-១៣កើតខែមាឃមណ្ឌលប្រឡងវត្តពោធិសិរី។ ក្នុងនោះគណ:អធិបតីរួមមាន១៦ព្រះអង្គ គណ:ត្រួតពិនិត្យមាន១២អង្គ គណ:វប្បធម៌មាន២០អង្គ គណ:លេខាស្រង់ពិន្ទុមាន១០អង្គនិងរូប។ ក្រុមពិនិត្យវិ.ថ្នាក់បឋមភូមិមាន៤២អង្គនិងរូប ក្រុមកែមាន៦៨អង្គនិងរូប ក្រុមប្រចាំបន្ទប់ប្រឡងមាន២៩អង្គនិងរូប។ ថ្នាក់ទុតិយភូមិ ក្រុមកែមាន២០អង្គនិងរូប ក្រុមពិនិត្យមាន១៥អង្គនិងរូប ក្រុមប្រចាំបន្ទប់ប្រឡងមាន១៤អង្គនិងរូប។ សរុបមេប្រយោគទាំងអស់មាន២៣០អង្គនិងរូប។ សិស្សទុតិយភូមិមាន៩១អង្គនិងរូប។ សិស្សបឋមភូមិមាន៣២៤អង្គនិងរូប។រួមទាំងពីរថ្នាក់បាន៤១៥អង្គនិងរូប។



១១ កើត មាឃ ឆ្នាំ ច ព.ស.២៥៦២-16 / 02 / 2019
--== ជួបជុំគណកម្មការមេប្រយោគ និង បេក្ខសិស្ស ==--
------ == សម័យប្រឡងយកសញ្ញាប័ត្រ ==------
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី ៤
-មាន សិស្សរួម ៣២៤ អង្គ+រូប ។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ទី ៣
-មានសិស្សរួម ៩១ អង្គ + រូប ។
ទូទាំងខេត្តត្រាវិញ ឆ្នាំសិក្សាព.ស.២៥៦២ នាមណ្ឌលប្រឡងវត្តពោធិសិរី ឃុំក្រសាំង ស្រុកកំពង់ស្ពាន ខេត្តត្រាវិញ ។
គណកម្មការមេប្រយោគ មាន ២៣៥ អង្គ + រូប ។

នៅថ្ងៃ១១-១២-១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ។ 






១១ កើត មាឃ ឆ្នាំ ច ព.ស.២៥៦២-16 / 02 / 2019
--== ជួបជុំគណកម្មការមេប្រយោគ និង បេក្ខសិស្ស ==--
------ == សម័យប្រឡងយកសញ្ញាប័ត្រ ==------
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី ៤
-មាន សិស្សរួម ៣២៤ អង្គ+រូប ។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ទី ៣
-មានសិស្សរួម ៩១ អង្គ + រូប ។
ទូទាំងខេត្តត្រាវិញ ឆ្នាំសិក្សាព.ស.២៥៦២ នាមណ្ឌលប្រឡងវត្តពោធិសិរី
 ឃុំក្រសាំង ស្រុកកំពង់ស្ពាន ខេត្តត្រាវិញ ។
គណកម្មការមេប្រយោគ មាន ២៣៥ អង្គ + រូប ។

នៅថ្ងៃ១១-១២-១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ។ 





























































១១ កើត មាឃ ឆ្នាំ ច ព.ស.២៥៦២-16 / 02 / 2019
--== ជួបជុំគណកម្មការមេប្រយោគ និង បេក្ខសិស្ស ==--
------ == សម័យប្រឡងយកសញ្ញាប័ត្រ ==------
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី ៤
-មាន សិស្សរួម ៣២៤ អង្គ+រូប ។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ទី ៣
-មានសិស្សរួម ៩១ អង្គ + រូប ។
ទូទាំងខេត្តត្រាវិញ ឆ្នាំសិក្សាព.ស.២៥៦២ នាមណ្ឌលប្រឡងវត្តពោធិសិរី 
ឃុំក្រសាំង ស្រុកកំពង់ស្ពាន ខេត្តត្រាវិញ ។
គណកម្មការមេប្រយោគ មាន ២៣៥ អង្គ + រូប ។

នៅថ្ងៃ១១-១២-១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ។ 













បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...