Thứ Ba, tháng 6 30, 2020




ទង់ជ័យព្រះពុទ្ធ

១-ខន្តី និង មេត្តា   =ទង់បករវិចៗ  

 ២-កតញ្ញូ     =ខ្សែបង្ហូតទង់

        ៣-បញ្ញា     =ដងទង់យ៉ាស៊ប់សួន       

៤-សតិ         =ដូចជាគ្រឹះកប់ចុះក្នុងដី

៥-សីល                   =ផែនដីទ្រទ្រង់ដងទង់

៣-គោរពទង់ បែបខ្លី
          ទង់ជ័យសាសនាហើរឡើងរវិចរវើយ    ហើរហៅយើងខ្ញុំ
ខំឈានជើងរកសួស្តី                             នៃពណ៌សាសនា   
ខេមរាបេតី                                           សម្លេងសួស្តីកណ្តាលនភាល័យ    
ញាតិយើងខ្ញុំបេ្តជ្ញាចាត់តាំង                    ចិត្តយើងខ្ញុំប្រឹងតស៊ូការពារ
ជនសម័យៗទាំងប្រុសទាំងស្រីៗ            យើងសូមប្តូរផ្តាច់ទ្រទ្រង់សាសនា ៕
    «បទនេះសូត្រពេលទង់ហូតឡើងរួចហើយ »

-ក៏ផ្សាយចេញពីព្រះសរីរៈ;([1]) រស្មីពណ៌ខៀវទាំងឡាយនោះ ចេញទៅហើយអំពីព្រះកេសា,ព្រះមស្សុ «ពុកមាត់ ឬ ពុកចង្កា» ទាំងឡាយនិងអំពីទីពណ៌ខៀវនៃព្រះនេត្រទាំង ពីរ ។
            -ទិសាភាគ រស្មីពណ៌លឿងទាំងឡាយនោះ ផ្សាយចេញហើយអំពីព្រះឆវីវណ្ណ និងអំពីទីពណ៌លឿងនៃព្រះនេត្រទាំងពីរ ។
          -ទិសាភាគ រស្មីពណ៌ក្រហមទាំងឡាយនោះ ផ្សាយចេញអំពីព្រះមំស, ព្រះលោហិត និង ទីពណ៌ ក្រហមនៃព្រះនេត្រទាំងឡាយពីរ។
          -ទិសាភាគទាំងឡាយ. រស្មីពណ៌សទាំងឡាយនោះសព្វពេញខ្លួនចេញហើយ អំពីព្រះអដ្ឋិទាំងឡាយ, អំពីព្រះទន្តទាំងឡាយ និងអំពីទីពណ៌សនៃព្រះនេត្រទាំងពីរ ។
          ,-ចំណែករស្មីពណ៌ហង្សបាទ និងពណ៌ផ្លេក ក៏ចេញអំពីចំណែកនៃព្រះសរីរៈនោះៗ;
             ព្រះរស្មីទាំង ៦ នោះ ចេញហើយចាប់នូវឃនមហាបឋវី (ពិភពផែនដី) ដោយប្រការដូច្នេះ ; មហាបឋវីដ៏ក្រាស់ ២៤០.០០០យោជន៍ ដូចដុំមាសដែលគេខាត់មន្ទិលហើយ; រស្មីទាំងនោះ ចោះតម្លុះផែនដីចុះទៅចាប់ (ប៉ះ) ទឹកក្នុងខាងក្រោម; ទឺកដែលទ្រផែនក្រាស់ ៤៨០.០០០ យោជន៍ ដូចជាមាសដែលអណ្តែតចេញអំពីបំពង់មាស; រស្មីទាំងនោះចាក់ធ្លុះទឹកហើយចុះទៅចាប់ (ដល់) ខ្យល់; ខ្យល់កម្រាស់ ៩៦០.០០០ យោជន៍ ដូចគំនរមាសដែលគេគរឡើងហើយ, រស្មីនោះចាក់ធ្លុះខ្យល់ហើយអណ្ណែតទៅកាន់អជ្ជដាកាស (អាកាសទទឹ) ខាក្រោម ។
                                    ៤-ប្រវត្តិទង់​ព្រះពុទ្ធសាសនា
លុះ​ដល់​ថ្ងៃ​
អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស. ២៤៩៤ ត្រូវ​នឹង​ថ្ងៃ​ទី ខែ មិថុនា គ.ស ១៩៥០(៦៩ឆ្នាំ) ទើប​ពុទ្ធិក​ប្រទេស​ទាំង ២៩ មាន​ប្រទេស​ស្រី​លង្កា​ជា​




[1] ស្រង់ចេញពីអដ្ឋកថា អភិធម្មបិដក លេខ១ ខ្សែ ១









កំណើតកសាងវត្តឆ្នាំរកា គ.ស.១៩៩៣ 
                ខាងក្រោមនេះរូបភាពវត្តសាសនសាមគ្គីរង្សី   អូរត្រាវ









Thứ Hai, tháng 6 29, 2020

កំណើត​បុណ្យ​៧​ថ្ងៃ

ពរ​ទាំង​ឡាយ​៤​ប្រការ​គឺ

អាយុ សូម​ឲ្យ​មាន​ជន្មវស្សា​យឺនយូរ
វណ្ណៈ សូម​ឲ្យ​មាន​សម្បុរកាយ​រូប​ឆោម​ល្អ
សុខៈ សូម​ឲ្យ​បាន​សុខ​កាយ​សប្បាយ​ចិត្ត
ពលៈ សូម​ឲ្យ​មាន​កម្លាំង​កាយ​និង​កម្លាំង​សទ្ធា

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (៣ដង)

ខ្ញុំ​ព្រះ​ករុណា សូម​នមស្ការ​ចំពោះគុណ​កែវ​ព្រះរតនត្រ័យ​ទាំង​បី ដោយ​សេចក្ដី​គោរព​ជ្រះថ្លា​យ៉ាង​ក្រៃលែង។

ពិធី​បុណ្យ​៧​ថ្ងៃ​នេះ ជាតិ​ខ្មែរ​យើង​តែង​តែ​ប្រារព្ធ​ធ្វើ​មិន​សូ​វខាន​ពិសេស​ពេល​ក្រុម​គ្រួសារ​ណា​មួយ​មាន​សមាជិត​ណា​ម្នាក់ស្លាប់ គឺ​មិន​សូវ​ចៀសរួចពី​ការ​ប្រារព្ធ​ធ្វើ​បុណ្យ​៧ថ្ងៃនេះឡើយ។ យើង​ដឹង​ថា ព្រះពុទ្ធសាសនា​មាន​និយាយ​ពី​កម្ម​ផល​ដែល​បុគ្គល​អ្នកស្លាប់ តែង​ស្ពាយ​ទៅ​ដោយ​អំពើ​ជា​កុសល​និង​អកុសល​ជាប់​ជា​មួយ​ប្រៀប​នឹង​ប្រមោល​អន្ទោល​តាម​ប្រាណ​អ៊ីចឹង។

ដូច្នេះ​តើ​បុគ្គល​អ្នក​ប្រព្រឹត្តនោះ​ទីបំផុត​នឹង​បាន​ទទួល​ទុក្ខ​ឬ​សុខ​យ៉ាង​ណា? ព្រោះ​ហេតុ​នេះ​ទើប​យើង​ឃើញ​ថា ពិធី​បុណ្យ​៧​ថ្ងៃ ញាតិ​មិត្ត​តែង​ធ្វើ​សឹង​គ្រប់​កន្លែង ដោយ​យោង​តាម​ការ​បញ្ជាក់​ទាក់​ទង​នឹង​រឿង​មាន​ដូច​តទៅ
រឿងភិក្ខុតិស្សត្ថេរ

កាល​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​គង់​ក្នុង​វត្ត​ជេតពន​ជា​អារាម​របស់​អនាថបណ្ឌិកសេដ្ឋី​ថ្វាយ​ព្រះអង្គ ក្នុង​គ្រា​នោះ មាន​ភិក្ខុសង្ឃ​ជា​ច្រើន​ដែល​បាន​បួស​ក្នុង​សាសនា​តាម​មាគ៌ា​ព្រះអង្គ។ ក្នុង​នោះ​គឺ​មាន​ត្រកូល​ជា​ច្រើន​មក​បួស មាន​ទាំង​ត្រកូល​អ្នក​ក្រ អ្នក​មាន​ សេដ្ឋី គហបតី គ្រប់ស្រទាប់​វណ្ណះទាំងអស់ ដែល​លះ​បង់​ផ្ទះ​ចូល​មក​សាង​ផ្នួស បួស​ជា​បព្វជិត​ក្នុង​វត្ត​ជេតពន ពោល​គឺ​ពួក​គេ​ទម្លាក់​វណ្ណៈ​ទាំង​នោះ​ចោល ក្នុង​នោះ​មាន​ភិក្ខុ​មួយ​អង្គ​ព្រះនាម តិស្សត្ថេរ ចេញ​ពី​ត្រកូល​ក្រីក្រ​លំបាក​តែ​មាន​សទ្ធា​បួស​ក្នុង​ព្រះពុទ្ធសាសនា​ដោយ​ស្មោះ​ពី​ចិត្ត។ លោក​តែង​តែ​តូច​ចិត្ត​ខ្លួន​ឯង​ដែល​កើត​មក​ក្នុង​ត្រកូល​ក្រីក្រ​ហើយ​មិន​មាន​ស្បង់​ចីវរ​ថ្មី​ដូច​សង្ឃ​ដទៃ​នោះ។ ក្នុង​សម័យ​ថ្ងៃ​មួយ មាន​ញាតិ​ញោម​អ្នក​មាន​សទ្ធា​ជ្រះថ្លា​ចំពោះ​ព្រះរតនត្រ័យ ឃើញ​ព្រះអង្គ​តិស្សត្ថេរ ប្រើ​ចីវរចាស់​គាត់​ក៏​បាន​ជាវ​ចីវរ​ថ្មី​មួយ​សម្រាប់ ប្រគេន​ដល់​ព្រះអង្គ​។ និយាយ​ពី​ភិក្ខុ​តិស្សត្ថេរ​ក្រោយ​ពី​បាន​ទទួល​ស្បង់​ចីវរ​ថ្មី​ហើយលោក​មាន​ចិត្ត​ត្រេកអរ​រីករាយ​សប្បាយ​ដោយ​គិត​ថា​របស់​ថ្មី​ដូច​នេះ​កុំ​អាល​ស្លៀក​ពាក់​ប្រើប្រាស់​អី​ចាំ​ពេល​មាន​ពិធីបុណ្យ​ធំៗ​ម្ដងទើប​ប្រើ។

ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា សត្វ​លោក​មិន​អាច​កំណត់​អាយុ​ខ្លួន​ឯង​ថា ត្រូវ​ស្លាប់​អាយុ​ប៉ុណ្ណេះ​ប៉ុណ្ណោះ​បាន​នោះ​ទេ វា​មិន​ទៀង​ទាត់​ទេ ដែល​លោក​សម្ដែង​ថា​អនិច្ចំ​នេះ​ឯង ភិក្ខុ​តិស្សត្ថេរ​ក៏​ដូច​គ្នា​ក្រោយ​ពី​ព្រះអង្គ​បាន​ទទួល​ចីវរថ្មី មិន​ទាន់​បាន​ប៉ុន្មាន​ផង​ស្រាប់​តែ​សុគត​បាត់​ទៅ បណ្ដាល​ឲ្យ​ចិត្ត​ភ្នក​បាន​កើត​ជា​សត្វ​ចៃ​ធំ​មួយ​លើ​ចីវរ​នោះ​ទៅ។ និយាយ​ពី​ពួក​ភិក្ខុ​ទាំង​ឡាយ​ដែលគង់​ក្នុង​វត្ត​បាត់​មិន​ឃើញ​អង្គ​តិស្សត្ថេរ​នោះ​យូរ​ថ្ងៃ មាន​ការ​ឆ្ងល់​បាន​ទៅ​មើល​កន្លែង​សិង ទើប​ដឹង​ថា ភិក្ខុ​តិស្សត្ថេរ​នោះ​បាន​សុគត​បាត់​ទៅ​ហើយ​ខណៈ​នោះ ភិក្ខុ​ទាំង​អស់​ឃើញ​ចីវរ​នៅ​ក្បែរ​នោះ​បម្រុង​យក​មក​ចែក​គ្នា​ប្រើ​ប្រាស់​ស្រាប់​តែ​ឃើញ​សត្វ​ចៃ​មួយ​ធំ​កំពុង​វារ​ចុះ​វារ​ឡើង​ហាក់​ដូច​ជា​ការពារ មិន​ចង់​ឲ្យ​អ្នក​ណា​យក​ចីវរ​នោះ​ទេ ភិក្ខុ​ទាំង​ឡាយ​មើល​ឃើញ​ហេតុ​គួរ​ឆ្ងល់​យ៉ាង​នោះ ទើប​នាំ​គ្នា​ទៅ​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ដែល​គត់​ក្នុង​វត្ត​ជេតពន ពេល​នោះ​ព្រះអង្គ​បាន​ត្រាស់​សម្ដែង​ព្រះធម៌​ទេស​នា​ប្រារព្ធ​ពី​រឿង​ភិក្ខុ​តិស្សត្ថេរ​នោះ ប្រាប់​ដល់​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាលអ្នក​ទាំង​ឡាយ សត្វ​លោក​ទាំង​អស់​នៅ​ពេល​ជិត​ស្លាប់ កាល​បើ​ជន​នោះ​រឭក​យក​អ្វីជា​អារម្មណ៍​ហើយ​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​ជន​នោះ​ទៅ​ជាប់​នឹង​របស់​នោះ​បាន ដូច​យ៉ាង​ភិក្ខុ​តិស្សត្ថេរ​អង្គ​នេះ​ដែរ ដោយ​ហេតុ​តែ ស្រលាញ់​ពេញ​ចិត្ត​នឹង​ចីវរ​របស់​ខ្លួនដែល​មិន​ទាន់​បាន​ប្រើ​ប្រាស់​ផង​ស្រាប់​តែ​សុគត​ទៅ​ទើប​បាន​កើត​ជា​សត្វ​ចៃ​មួយ ដូច​ដែល​ភិក្ខុ​ទាំង​ឡាយ​បាន​ឃើញ​នោះ​ឯង។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ
ដោយ​៥០០០​ឆ្នាំ​


អានលម្អិត | read more >>> http://5000-years.org/kh/read/1669#ixzz6Qkeck1SD






អារម្មណ៍របស់មនុស្សជិតស្លាប់
( ដកស្រង់ចេញពីសៀវភៅ កើត-ស្លាប់ រៀបរៀងដោយ ភិក្ខុ ងិន ភេន )
មនុស្សយើង ក្នុងពេលជិតស្លាប់ ចិត្តចុងក្រោយបំផុតហៅថា ចុតិចិត្ត ឬ ចុតិវិញ្ញាណ តែងតែឃើញនូវអារម្មណ៍ ៣ យ៉ាងគឺ ៖ កម្មារម្មណ៍ ១ ( អារម្មណ៍នៃកម្ម ), កម្មនិមិត្តារម្មណ៍ ១ ( អារម្មណ៍នៃកម្មនិមិត្ត ), គតិនិមិត្តារម្មណ៍ ១ ( អារម្មណ៍នៃគតិនិមិត្ត ), ឬហៅខ្លីថា កម្ម កម្មនិមិត្ត គតិនិមិត្ត ឯណានីមួយ គឺ ឃើញតែមួយទេ ។
កម្មារម្មណ៍ខាងកុសល ( អារម្មណ៍នៃកម្មជាកុសល ) គឺឃើញខ្លួនឯងកំពុងធ្វើទាន រក្សាសីល. . . ខាងអកុសល គឺឃើញខ្លួនឯងកំពុងស្លាប់សត្វ លួចទ្រព្យគេជាដើម . . .
កម្មនិមិត្តារម្មណ៍ខាងកុសល គឺ ឃើញគ្រឿងប្រដាប់ធ្វើបុណ្យ កុលស ដូចជាត្រៃចីវរ កុដិ សាលា ព្រះវិហារៈជាដើម . . . ខាងអកុលស គឺឃើញគ្រឿងប្រដាប់ធ្វើបាប ដូចជា ដាវ លំពែង ធ្នូ ស្នា ជាដើម ។
គតិនិមិត្តារម្មណ៍ខាងកុសល គឺ ឃើញ វិមាន ប្រាសាទ រាជវាំង. . . ខាងអកុសល គឺឃើញកន្លែងឃុំឃាំង ឃើញយប់ងងឹតគួរឲ្យភ័យខ្លាច . . . ( . . . ) លុះឃើញអារម្មណ៍នេះឯណានីមួយហើយ ក៏ចាប់អារម្មណ៍នេះជាប់, មុននឹង ចុតិចិត្ត នេះរលត់ វាបានប្រគល់អារម្មណ៍នេះ ព្រមទាំងសំណុំរឿងនៃកម្មចាស់ទាំងអស់ឲ្យទៅ បដិសន្ធិចិត្ត, បដិសន្ធិចិត្តទទួលយកហើយ ក៏បំពេញតួនាទីទៅចាប់ភពថ្មីទៀត ក្នុងកន្លែងដ៏សមគួរដល់កម្រិតនៃវិញ្ញាណនោះ ។
ដកស្រង់ចេញពីសៀវភៅ វត្តប្រតិបត្តិពុទ្ធសាសនិកជន









អង្គរវត្តសម័យបារាំងឆ្នាំ១៩៣១

ស្អាតខ្លាំងណាស់😍រូបពិព៍រណ៍ក្នុង
ក្រុងប៉ារីសសម័យបារាំងឆ្នាំ១៩៣១កម្
របានឃើញណាស់ ជួយស៊ា តៗ គ្នាផង
ដើម្បីអោយកូនខ្មែរជំនាន់
ក្រោយបានឃើញផង🙏សូមអគុណ🙏









Chủ Nhật, tháng 6 28, 2020

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ







មង្គលការលោកអន្ទិតនាមយ៉ាំង និងសុខកញ្ញា ១៩-៦-២០២០


មង្គលការប្អូនយ៉ាំង សុខកញ្ញា រាជមលរោងការនៅភូមិ

ផ្នោរព្រាហ្មណ៍​​ថ្ងៃសៅរ៍​​​​៧កើតខែអាសាធឆ្នាំជូត​​​​ទោស័ក

ព.ស.២៥៦៤ត្រូវ-ទី២៧/៦/គ.ស.២០២០,






មង្គលការប្អូនយ៉ាំង សុខកញ្ញា រាជមលរោងការនៅភូមិ
ផ្នោរព្រាហ្មណ៍​​ថ្ងៃសៅរ៍​​​​៧កើត
ខែអាសាធឆ្នាំជូត​​​​ទោស័ក
ព.ស.២៥៦៤ត្រូវ-ទី២៧/៦/គ.ស.២០២០, 

































បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...