Thứ Hai, tháng 5 31, 2021

បាលីសម្តែងអាបត្តិ

        (ភិក្ខុខ្ចី)   នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។ (៣ដង)

ឧកាស! សព្វា តា អាបត្តិយោ អារោចេមិ។(៣ដង)

សូមគោរពលោកម្ចាស់! ខ្ញុំព្រះករុណាសូមប្រាប់នូវអាបត្តិទាំងឡាយទាំងពួងនោះ។

សព្វា លហុកា អាបត្តិយោ អារោចេមិ។(៣ដង)

ខ្ញុំព្រះករុណាសូមប្រាប់នូវអាបត្តិស្រាលទាំងឡាយទាំងពួង។

អហំ ភន្តេ សម្ពហុលា នានា វត្ថុកាយោ ថុល្លច្ចយាយោ បាចិត្តិយាយោ (បាដិទេសនីយាយោ)  ទុក្កដា យោ ទុព្ភាសិតោយោ អាបត្តិយោអាបន្នោតា តុម្ហមូលេ បដិទេសេមិ។

ម្នាលលោកម្ចាស់ដ៏មានអាយុ ខ្ញុំព្រះករុណាត្រូវហើយនូវអាបត្តិទាំងឡាយជាច្រើនដែល មានឈ្មោះផ្សេងៗគ្នាគឺ អាបត្តិថុល្លច្ច័យ បាចិត្តិយ (បាដិទេសនីយ) ទុក្កដ និងទុព្ភាសិត ខ្ញុំ ព្រះករុណាសូមសម្តែងនូវអាបត្តិទាំងឡាយនោះ ទៀបបាទា នៃលោកម្ចាស់។

        (ភិក្ខុចាស់)  បស្សសិ អាវុសោ តា អាបត្តិយោ?

ម្នាលលោកដ៏មានអាយុ តើលោកឃើញថាត្រូវអាបត្តិទាំងឡាយនោះមែនឬ?

         (ភិក្ខុខ្ចី)        ឧកាស! អាម ភន្តេ បស្សសិ។

សូមគោរព! បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំព្រះករុណាឃើញនូវអាបត្តិ
 ទាំងឡាយនោះមែន។

        (ភិក្ខុចាស់)    អាយតឹ អាវុសោ សំវរេយ្យាសិ។
 ម្នាលលោកដ៏មានអាយុ លោកគប្បីសង្រួមតទៅទៀត។

        (ភិក្ខុខ្ចី)        សាធុ សុដ្ឋុ ភន្តេ សំវរិស្សាមិ។(ទុតិយម្បិ តតិយម្បិ)

បពិត្រលោកម្ចាស់ដ៏ចម្រើន ជាការប្រពៃហើយ ខ្ញុំព្រះករុណានឹងសង្រួម
 ឲ្យបានល្អប្រសើរ។(ជាគម្រប់ពីរដងផង ជាគម្រប់បីដងផង)

នបុនេវំ ករិស្សាមិ, នបុនេវំ ភាសិស្សាមិ, នបុនេវំ ចិន្តយិស្សាមិ។

ខ្ញុំព្រះករុណានឹងមិនធ្វើយ៉ាងនេះម្តងទៀតទេ ខ្ញុំព្រះករុណានឹងមិនពោលយ៉ាងនេះម្តង ទៀតទេ  ខ្ញុំព្រះករុណានឹងមិនគិតយ៉ាងនេះម្តងទៀតទេ។

        (ភិក្ខុចាស់)    នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។(៣ដង)

សព្វា តា អាបត្តិយោ អារោចេមិ។(៣ដង)

ខ្ញុំព្រះករុណាសូមប្រាប់នូវអាបត្តិទាំងឡាយទាំងពួងនោះ។(៣ដង)

        អហំ អាវុសោ សម្ពហុលា នានា វត្ថុកាយោ ថុល្លច្ចយាយោ បាចិត្តិយាយោ
 (បាដិទេសនីយាយោ) ទុក្កដាយោ ទុព្ភាសិតាយោ អាបត្តិយោ អាបន្នោ តា
 តុម្ហមូលេ បដិទេសេមិ។

ម្នាលអាវុសោដ៏មានអាយុ ខ្ញុំព្រះករុណាត្រូវហើយនូវអាបត្តិទាំងឡាយជាច្រើនដែល មានឈ្មោះផ្សេងៗគ្នាគឺ អាបត្តិថុល្លច្ច័យ បាចិត្តិយ (បាដិទេសនីយ) ទុក្កដ និងទុព្ភាសិត
 ខ្ញុំព្រះករុណាសូមសម្តែងនូវអាបត្តិទាំងឡាយនោះ ទៀបបាទា នៃលោកម្ចាស់។

        (ភិក្ខុខ្ចី)         ឧកាស! បស្សថ ភន្តេ តា អាបត្តិយោ?

សូមគោរព! បពិត្រលោកម្ចាស់ដ៏មានអាយុ តើលោកឃើញថាលោកត្រូវអាបត្តិ ទាំងឡាយនោះមែនឬ?

        (ភិក្ខុចាស់)    អាម អាវុសោ បស្សាមិ។

 ម្នាលលោកដ៏មានអាយុ ខ្ញុំព្រះករុណាឃើញនូវអាបត្តិទាំងឡាយនោះមែន។

        (ភិក្ខុខ្ចី)        អាយតឹ ភន្តេ សំវរេយ្យាថ។

បពិត្រលោកម្ចាស់ដ៏ចម្រើន លោកគប្បីសង្រួមតទៅទៀត។

        (ភិក្ខុចាស់)    សាធុ សុដ្ឋុ អាវុសោ សំវរិស្សាមិ។(ទុតិយម្បិ តតិយម្បិ)

 ម្នាលលោកដ៏មានអាយុ ជាការប្រពៃហើយ ខ្ញុំព្រះករុណានឹងសង្រួមឲ្យបានល្អប្រសើរ។ (ជាគម្រប់ពីរដងផង ជាគម្រប់បីដងផង)

នបុនេវំ ករិស្សាមិ, នបុនេវំ ភាសិស្សាមិ, នបុនេវំ ចិន្តយិស្សាមិ។

ខ្ញុំព្រះករុណានឹងមិនធ្វើយ៉ាងនេះម្តងទៀតទេ ខ្ញុំព្រះករុណានឹងមិនពោលយ៉ាងនេះម្តង ទៀតទេ ខ្ញុំព្រះករុណានឹងមិនគិតយ៉ាងនេះម្តងទៀតទេ។







...............................................................................................

*ភិក្ខុខ្ចីត្រូវសម្តែងម្តងទៀតថា

        (ភិក្ខុខ្ចី)  អហំ ភន្តេ ឯកំ ទុក្កដំ អាបត្តឹ អាបន្នោ តំ តុម្ហមូលេ បដិទេសេមិ។
 បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំព្រះករុណាត្រូវហើយនូវអាបត្តិទុក្កដមួយ ខ្ញុំព្រះករុណាសូមសម្តែងនូវអាបត្តិនោះ  ទៀបបាទានៃលោកលោកម្ចាស់។
        (
ភិក្ខុចាស់)    បស្សសិ អាវុសោ (ឯកំ អាបត្តឹ ឬ តំ អាបត្តឹ?

ម្នាលលោកដ៏មានអាយុ តើលោកឃើញនូវអាបត្តិទុក្កដមួយឬ/នូវអាបត្តិទុក្កដនោះឬ?

        (ភិក្ខុខ្ចី)        ឧកាស! អាម ភន្តេ បស្សាមិ។

សូមគោរព! បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំព្រះករុណាឃើញនូវអាបត្តិនោះមែន។

        (ភិក្ខុចាស់)    អាយតឹ អាវុសោ សំវរេយ្យាសិ។

ម្នាលលោកដ៏មានអាយុ លោកគប្បីសង្រួមតទៅទៀត។

        (ភិក្ខុខ្ចី)        សាធុ សុដ្ឋុ ភន្តេ សំវរិស្សាមិ។(ទុតិយម្បិ តតិយម្បិ)

បពិត្រលោកម្ចាស់ដ៏ចម្រើន ជាការប្រពៃហើយ ខ្ញុំព្រះករុណានឹងសង្រួមឲ្យបានល្អប្រសើរ ។(ជាគម្រប់ពីរដងផង  ជាគម្រប់បីដងផង)

នបុនេវំ ករិស្សាមិ, នបុនេវំ ភាសិស្សាមិ, នបុនេវំ ចិន្តយិស្សាមិ។
 ខ្ញុំព្រះករុណានឹងមិនធ្វើយ៉ាងនេះម្តងទៀតទេ ខ្ញុំព្រះករុណានឹងមិនពោលយ៉ាងនេះម្តងទៀតទេ ខ្ញុំព្រះករុណានឹងមិន គិតយ៉ាងនេះម្តងទៀតទេ



















 

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...