Thứ Bảy, tháng 10 02, 2021



ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ

      ព្រោះតែ​មានះ​ទើប​មានការ​ប្រកាន់​មាំ​ក្នុង​រឿង​ខ្ញុំ

 

មានះ​គឺ​ការ​រឹងត្អឹង​លើកតម្កើង​ខ្លួនឯង​ខ្ពស់​ដូច​ដងទង់ ហើយ​មាក់ងាយ​មើល​ស្រាល​អ្នក​ដទៃ​ថា​មិន​ដល់​ខ្លួន ។​

មនុស្ស​ដែល​មានៈ​ប្រៀប​បាន​នឹង​សត្វ​ហ៊ីង​អ៊ីចឹង ធំ​តែ​ពោះ អួតអាង​ខ្លួន​ព្រោះតែ​ស្រែក​ឮ​ខ្លាំង​ៗ នៅ​ពេល​ដែល​មេឃ​ភ្លៀង​ម្ដង​ៗ ដោយ​សម្គាល់ថា​ខ្លួន​ប្រសើរ រហូត​ជ្រុល​ទៅ​មាក់ងាយ​អ្នក​ដទៃ ថា​មិន​ប្រសើរ​ដូច​ខ្លួន មានះ​បែប​នេះ​លោក​ហៅ​ថា​អតិមានះ គឺ​មានះ​ដ៏​ក្រៃ​លែង ។

មនុស្ស​យើង​ដែល​មាន​លក្ខណៈ​ខ្ពស់​ទាប ដោយសារ​តែ​មានះ​នេះឯង តែបើ​មិន​មាន​មា​នះ​ទេ លើ​លោក​នេះ​ក៏​មិន​មានការ​ប្រកាន់​ថា អ្នក​នេះ​ប្រសើរ អ្នក​នេះ​ថោកទាប​ដែរ ។

ពីព្រោះ​ថា​មនុស្ស​យើង​តាម​ពិត​ឥត​មាន​អ្នក​ខ្ពង់ខ្ពស់ ហើយ​ក៏​ឥត​មាន​អ្នក​ថោកទាប ដែរ និយាយ​ដោយ​បរមត្ថ​ធម៌​គឺ​សុទ្ធតែ​ជា​ធាតុ​គឺ ដី ទឹក ភ្លើង ខ្យល់ ចិត្ត ចេតសិក​តែ​ប៉ុណ្ណោះ ខ្លួនប្រាណ​យើង​នេះ​គឺ​បែប​នេះ​ដូច​គ្នា ។

ចុះ​ហេតុ​អ្វី​បានជា មនុស្ស​យើង​មានការ​លើកតម្កើង​ខ្លួនឯង ហើយ​មាក់ងាយ​អ្នក​ដទៃ ?​មក​ពី​មនុស្ស​យើង ឲ្យ​តម្លៃ​គ្នា​ទៅ​តាម​អំណាច​នៃ​កិលេស​របស់​ខ្លួន​នោះ​ឯង​។

ពាក្យ​«​អស្មិមានះ​» មានន័យថា សេចក្ដី​ប្រកាន់​ថា​អញ​មាន​...

​វចនានុក្រម​ខ្មែរ​របស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ​ពាក្យ​ថា «​អស្មិមានះ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា សេចក្ដី​ប្រកាន់​ចិត្តរឹង​ថា​អញ ថា​គេ ឬថា​យើង មិន​ព្រម​ទទួល​ជឿ​ស្ដាប់​អ្នកណាៈ មនុស្ស​នុះ​មាន​អស្មិមានះ​ខ្លាំងណាស់​, អស្មិមានះ ជា​ឫសគល់​ឬ​ជា​មាតា​នៃ​សេចក្ដី​វិនាស​។

​បើ​ប្រើ​ត្រឹម អស្មិ ក៏មានៈ មាន​អស្មិ​, ប្រកាន់​អស្មិ​។ អស្មិមានះ មាន​៣​យ៉ាងៈ  ទំព័រ ១៣៧ ​ព្រហត្រៃបិដក

​ ​មានៈ​ថា​អាត្មាអញ​ប្រសើរ​ជាងគេ​ ​១​ ​មានៈ​ថា​អាត្មាអញ​ស្មើនឹង​គេ១​ ​មានៈ​ថា​អាត្មាអញ​អន់​ជាងគេ១​។​ ​កាល៣យ៉ាងគឺ​ ​អតីតកាល១​ ​អនាគតកាល១​ ​បច្ចុប្បន្ន​កាល១​។​

ទី​១ សេយ្យោហមស្មីតិ  វិធា  ប្រកាន់​ថា​ស្រេច​នឹង​អញ​គ្មាន​អ្នកណា​ដល់​អញ
ទី​២  សទិសោហមស្មីតិ  វិធា  ប្រកាន់​ថា​គេ​ម៉េច​អញ​ម៉េច ដូចៗ​ជា​គ្នា និង​
ទី​៣  ហីនោហមស្មីតិ  វិធា ប្រកាន់​ថា​ខ្លួន​អញ​ថយ​ថោក​អាប់អន់​ទន់ខ្សោយ​ជាងគេ មិន​ដល់​នឹង​គេ គេ​ដោយ​គេ​អញ​ដោយ​អញ​។​

កាល៣យ៉ាងគឺ​ ​អតីតកាល១​ ​អនាគតកាល១​ ​បច្ចុប្បន្ន​កាល១​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត

 

 


Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...