Thứ Sáu, tháng 1 15, 2010

ពិធីស្រង់ទឹកព្រះ



វង្សត្រកូលតាទិត យាយម៉ង់






វប្បធម៌ភូមិអូរត្រាវយើងខ្ញុំបានរក្សាទុកនូវអី្វមានមក ហើយនឹងកំពុងរាវរកឡើងវិញនូវអ្វីដែលបានបាត់បង់

1:49 AM ប្រវត្តិនៃការកកើតភូមិអូរត្រាវ
ភូមិអូត្រាវ ឃុំហ៊ីវតឺ ស្រុកកញ្ចោង ខេត្តត្រាវិញ

Chủ Nhật, tháng 1 10, 2010

កំណាព្យខ្មែរ

កំនាព្យ​គឺ ​ជា​កម្រង​ពាក្យសំដី ដែល​មាន​ការ​ចាប់​ចុងចួន​ពិរោះ​រណ្តំ​ណែងណង មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គ​ជា​កំណត់... កើតចេញ​ពី​ទឹកចិត្ត​រំភើប និងធ្វើ​ឲ្យ​អ្នក​ផង​រំភើប​ជាមួយ។

ឧទាហរណ៍ ៖



កាច់​ធ្មុង​ច្រក​ស្មុក
ដើរ​ចូល​ក្នុង​ស្រុក
ធ្វើ​ឫក​អាចារ្យ
ភូត​ភរ​ប្រជាបាន​ច្រើន​កាលណាពាក់ធ្មុង​សង្ហារ

សាហាវ​លើសដើម។
ខ្មែរ​អឺយរឿងពិតខ្មែរ​តោង​ពិនិត្យគិតគ្រប់​ដង្ហើម
ខ្មែរបីលានប្លាយស្លាប់​ឈាមសើមៗកុំ​ភ្លេច​រឿង​ដើម

ស្នាដៃ​ប៉ុលពត។

​កំណាព្យ​កាព្យឃ្លោង​ ដូនតា​យើង​ប្រើ​សំគាល់ឬ​ចង្អុល​បង្ហាញ​ពី​លក្ខណៈ​ដ៏ល្អ​របស់​កំណាព្យខ្មែរ ដែល​ចេញ​​ពី​ទឹកដៃ​ដ៏ប៉ិនប្រសប់​របស់​កវី គឺថា​កំណាព្យ​នោះ​ទាំង​រូបភាព ទាំងខ្លឹមសារ មានសម្ផស្ស និង សោភ័ណ រណ្តំ​បត់បែន ឃ្លោង​បញ្ឆិត​បញ្ឆៀង មិន​ត្រង់​ស្តូក ប៉ុន្តែ​មាន​ន័យ​គ្រប់​គ្រាន់។

ឧទាហរណ៍៖

សូរិយាល្ងាចថ្ងៃ
សូរិយាល្ងាចថ្ងៃទន្សោងគោព្រៃរកស៊ីជើងភ្នំ។
ស៊ីតូចដោយតូចស៊ីធំដោយធំ
រកស៊ីជើងភ្នំ
ផឹកទឹកដងអូរ។
ស៊ីផឹករួចហើយ​ប្រជល់គ្នាវរសុទ្ធតែឡើងកអួតអាងកម្លាំង។

តួយ៉ាង​ដូច​អត្ថបទ​កំណាព្យ​ជា​ឧទាហរណ៍​ខាង​លើ​នេះ​មាន​ន័យ​ពីរ​៖

  • ១​ - ន័យត្រង់ ៖ និយាយ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ទន្សោង​គោ​ព្រៃ
  • ២ - ន័យ​បញ្ឆិត​បញ្ឆៀង ៖ រៀបរាប់​ពី​ការ​ប្រកាប់​ប្រចាក់​គ្នា របស់​ពួក​ពុករលួយ​ពាលា​អាវ៉ាសែ ស៊ី​សំណូក សូក​ប៉ាន់ ក្នុង​គ្រប់​ជំនាន់។

ហេតុ​ហ្នឹង​ហើយ ទើប​ដូនតា​យើង​និយម​ប្រើ​ពាក្យ​ថា កំណាព្យ កាព្យ​ឃ្លោង​យ៉ាង​ដូច​នេះ។តើកំណាព្យ​និងកម្រងកែវខុសគ្នាបែបណា? កម្រងកែវ​គឺ​ជា​កម្រង​ពាក្យ​សំដី ដែល​មាន​ការ​ចាប់​ចុង​ចួន ទាក់ទង​ពិរោះ​រណ្តំ​ណែងណង​ដែរ ប៉ុន្តែ​មិន​មាន​កម្រិត​ឃ្លា ឬល្បះ ឬក៏​ចំនួន​ព្យាង្គ​ជា​កំណត់​ទេ។

ឧទាហរណ៍៖

មេឃ​ប្រែ​​ស្រឡះ ពពក​ដេរដាស​ប្រែ​ជា​ស ស្លឹកឈើ​ប្រែ​ពណ៌​ខៀវ​ស្រស់​ល្អ ត្រូវ​ជំនោរ​កំដរ​បក់​រវិចៗ ចាំង​រំលេច​ពន្លឺ​សុរិយា​ភ្លឺ​ភ្លេកៗ​ដូច​សុវណ្ណ បក្សី​ទាំងគូៗ​ស្រែក​ច្រៀង​ឆ្លើយឆ្លង​យ៉ាង​រញៀវ​ខ្ញៀវខ្ញា ហោះហើរ​ឆ្វាត់ឆ្លែង​ប្រឡែង​លើ​វេហា លើ​ព្រឹក្សា​ ហាក់​អបអរ​ជូនពរ​ខ្ញុំ​និង​នាង​កំពុង​ធ្វើ ដំណើរ​តាម​ផ្លូវ​យ៉ាង​សុខ​មនោរម្យ។

(ដក​ស្រង់​ពី​រឿង “មិនទាន់អស់ចង់”)

ប្រវត្តិកំនាព្យខ្មែរ

អត្ថបទពេញលេញនៅ ប្រវត្តិកំនាព្យខ្មែរ

ទំនាក់​ទំនង​រវាង​កំណាព្យ និង​ទម្រង់​សិល្បៈ​ដទៃ​ទៀត

បើ​យើង​សង្កេត​មើល​ស្នាដៃ​ផ្នែក​អក្សរសាស្ត្រ ដែល​បុព្វបុរស​ដូនតា​យើង​បាន​បន្សល់​ទុក​ដល់​យើង​សព្វ​ថ្ងៃ​នេះ យើង​នឹង​ឃើញ​​ភ្លាម​ថា​ភាគ​ច្រើន​សុទ្ធ​តែ​ជា​កំណាព្យ​កាព្យ​ឃ្លោង ដូចជា​រឿងរាម​កេរ្តិ៍ រឿង​ទុំទាវ រឿងទិព្វសង្វារ រឿងកាកី ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់កេរ្តិ៍កាល ច្បាប់ក្រម ល្បើកជុច​និងត្រី (។ល។​និង​។ល។) នេះ​ជា​សក្ខីភាព​បញ្ជាក់​អំពី​វិធី​សាស្ត្រ​អប់រំ​បែប​បុរាណ​របស់​ដូនតា​យើង ដែល​យក​រូបភាព​កំណាព្យ “ពិរោះ​ត្រចៀក” ជា​មធ្យោបាយ ដើម្បី​ងាយ​ស្រួល​បញ្ចូល​ខ្លឹមសារ​នៃ​ការ​អប់រំ​ទូន្មាន​ទាំងឡាយ ដែល​លោក​ចង់​បាន ឲ្យ​ទៅ​ដក់​ជាប់​ចាំ​ជាប់​ក្នុង​សតិ​អារម្មណ៍​របស់​កុលបុត្រ​កុលធីតា​របស់​ ខ្លួន។នៅ​ក្នុងសង្គម​កម្ពុជា​យើង កំណាព្យ​មាន​ឥទ្ធិពល​ធំ​ណាស់។ ក្រៅ​ពី​ការ​រស់នៅ​និង​បំពេញ​តួនាទី​ដោយ​ឯកឯង​(ស្មូត្រ ឬ​សូត្រ​កំណាព្យ) កំណាព្យ​បាន​ជះ​ឥទ្ធិពល និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​នឹង​ទម្រង់​សិល្បៈ​ដទៃ​ ទៀត​របស់​ខ្មែរ​យើង ដូចជា៖ ភ្លេង​អារក្ស ភ្លេង​ប្រពៃណី​”ភ្លេងការ” របាំ​ប្រពៃណី របាំ​បុរាណ ល្ខោន​ស្រមោល​(ស្បែកធំ-ស្បែកតូច) ល្ខោនខោល​(ល្ខោន​ពាក់​មុខ) យីកេ​ អាប៉េ ល្ខោន​មហោរី ល្ខោន​បាសាក់ អាយ៉ៃចាប៉ី(។ល។ ​និង​។ល។)។ ទម្រង់​សិល្បៈ​ទាំងអស់​នេះត្រូវ​ការ​កំណាព្យ​ជា​ចាំបាច់ សម្រាប់​ជួយ​កម្រិត​ទម្រង់ជួយ​លើក​សម្ផស្សនិង​សោភ័ណ​របស់​ខ្លួន។

ចំពោះ អ្នក​សិក្សា​ទម្រង់​សិល្បៈ​ខ្មែរ​វិញ កំណាព្យ​ក៏​ជា​កត្តា​មួយ​សំខាន់​ក្នុង​កត្តា​ច្រើន​ទៀត ដែល​ជួយ​បញ្ជាក់​អំពី​ចំណាស់ និង​ទម្រង់​សិល្បៈ​នីមួយៗ។ ផ្ទុយ​ទៅ​វិញ​ទម្រង់​សិល្បៈ​ដទៃ​ទៀត​ក៏​បាន​ជះ​ឥទ្ធិពល​ធំ​ធេង​ដែរ សម្រាប់​បញ្ជាក់​អំពី​ចំណាស់​នៃ​កំណាព្យ​នីមួយៗ​របស់​យើង។ ដូច្នេះ​បើ​ចង់​សិក្សា​កំណាព្យ​ខ្មែរ គួរ​សិក្សា​ពី​ទម្រង់​សិល្បៈ​ខ្មែរ​ដទៃទៀត​ផង ហើយ​បើ​ចង់​សិក្សា​ពី​ទម្រង់​សិល្បៈ​ដទៃ​ទៀត ក៏​មិន​អាច​បោះបង់​ចោល​កំណាព្យ​បាន​ដែរ។

សិល្បៈតែងកំនាព្យខ្មែរ

ល្បែងបាយខុំ

ល្បែងបាយខុំ ត្រូវលេងដោយមនុស្សពីរនាក់។ បាយខុំ មាន១០រន្ធ និងគ្រាប់ចំនួន៤២គ្រាប់។ មួយប៉ែក ឬមួយស្រុក មាន៥រន្ធ។ ដំបូង គេ​ដាក់​គ្រាប់​៥​គ្រាប់ ក្នុងរន្ធក្បាលមឿង និងដាក់៤គ្រាប់ ក្នុងរន្ធធម្មតា។ អ្នកដើរមុន ត្រូវចាប់គ្រាប់ពីរន្ធណាមួយ ក្នុងប៉ែករបស់ខ្លួន ហើយទម្លាក់ម្ដងមួយគ្រាប់ៗ ក្នុង​១​រន្ធ។ បើ​អស់​គ្រាប់នៅត្រង់រន្ធណា គេត្រូវយកគ្រាប់នៅរន្ធបន្ទាប់ រួចដើរបន្តទៅទៀត។ លុះដើរអស់គ្រាប់​ត្រង់​រន្ធណា ហើយរន្ធបន្ទាប់នោះ ជារន្ធទទេ គេ​នឹងស៊ីគ្រាប់នៅរន្ធបន្ទាប់ពីរន្ធទទេនោះ។ បើគេដើរអស់គ្រាប់ ហើយជួបនឹងរន្ធទទេពីរជាប់គ្នា គេហៅថាឃ្វាង។ ពេលនោះ អ្នកទីពីរត្រូវដើរម្ដង។ អ្នកណាស៊ីបាន​​ គ្រាប់​ច្រើន អ្នកនោះជាអ្នកឈ្នះ៕

ល្បែងស្ដេចចង់

Sdachchong.gif

ជាល្បែងម្យ៉ាងដែលពួកកុមារាកុមារី​ជំទង់ៗ​គ្រប់​​ភូមិស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេងនៅ​ពេលទំនេរ​ក្នុង​វេលា​យប់ខែភ្លឺ។ អ្នកលេង​មាន​ប្រុសមានស្រីច្រើននាក់មិនកំនត់។ ពេល​លេង​​គេចែកគ្នាជាពីរពួក ប្រុស​១​ពួក ស្រី១​ពួក​។ ក្នុងបណ្ដាបអ្នកទាំង២ ពួកនោះគេតាំង​ប្រុសរឺស្រីម្នាក់អោយធ្វើជាសេ្ដច អោយអង្គុយ នៅទីមួយចំកណ្ដាលទី លើកៅអីរឺលើវត្ថុអ្វីមួយ មាន​ត្បាល់ជាដើម។ កាលអ្នកធ្វើស្ដេចអង្គុយ លើទីដ៏ សមគួរមួយហើយខាងស្រីគេអោយស្រីម្នាក់ដើរចូល​​​​​ទៅខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧុបមាថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។​ខាងប្រុស​គេអោយ​ម្នាក់​ដើរ​ចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះ ដែលគេខ្សឹប ទុកមុនទេក៏ ហីទៅ តែបើប្រុស​ដែល​មកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា «អៀវៗ» ហើយអោយស្រីនោះទៅ​ជិះ​ប្រុសនោះតំរង់ទៅរកកន្លែងគេ កំពុងជិះគេស្រែក ថា «អៀវៗ» ហើយគេបញ្ជិះទៅចុះខាងស្រី។ រួច​ហើយ​ខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅ ខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំ​ស្រ​លាញ់​នាងណាមួយ អុបមាថាឈ្មោះ «ខ» ខ្សឹបហើយ គេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ «ខ» ចូល​ទៅ​មែនស្ដេច ស្រែកថា «អៀវៗ» ហើយអោយប្រុសនោះ ជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា។ បាន​សេចក្ដី​ថា បើខាងណាចូលទៅខ្សឹប ថា ខ្លួនស្រឡាញ់ ឈ្មោះ «ក» ហើយបែរជា ឈ្មោះ «ខ» ចូលមក​រក​ស្ដេចវិញនោះស្ដេចមិនអោយអ្នកខ្សឹបជិះរឺអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេអោយ​ម្ខាង​ចូល ទៅខ្សឹបជាថ្មីទៀត។ គេផ្លាស់គ្នាតាមរបៀបនេះ រហូតដល់ពេលឈប់។ អ្នកដែលធ្វើស្ដេច ត្រូមើល​ខុស​​ត្រូវក្នុងរឿងនេះ ដោយសច្ចៈនិងយុត្ដិធម៌ ។ ល្បែងនេះស្រេចលើអ្នកធ្វើស្ដេច បើអ្នកធ្វើស្ដេច​ប្រកប​ដោយអគតិ ចង់អោយអ្នកណា ជិះអ្នកណា ក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅ​ខ្សឹប​ថា​ស្រឡាញ់ឈ្មោះ «ក» ហើយទោះបី ឈ្មោះ «ខ» ចូលមក ស្ដេច ស្រែកថា អៀវ ទៅក៏ចេះតែបាន ព្រោះ​អ្នកចូលទៅក្រោយមិនបានលឺ អ្នកមុនគេខ្សឹបថា ស្រលាញ់ឈ្មោះណាៗទេ។ តែបើមានរបៀប​លេង​លំអៀងបែបនេះអ្នកលេងណា ដែលចាប់ថ្នាក់បានតវ៉ាឡើង អាចសុំអោយគេប្ដូរស្ដេចបាន ប្រសិន​បើ​អ្នក​ធ្វើស្ដេចប្រកបដោយសច្ចៈ និងយុត្ដិធម៌នោះការលេងនេះទៀងទាត់ណាស់។ល្បែងនេះ​ជាល្បែង​កំសាន្ដក៏មែនតែជាល្បែងហាត់ ចិត្តមនុស្សអោយប្រកបសច្ចៈនិងយុត្ដិ ធម៌ មិនអោយប្រកបដោយអគតិ​(សេចក្ដីលំអៀង) ៤យ៉ាងគឺ ចន្ទាគតិ (លំអៀងព្រោះស្រលាញ់) ទោសាគតិ (លំអៀងព្រោះខឹង) ភយា​គតិ (លំអៀងព្រោះខ្លាច) មោហាគតិ (លំអៀងព្រោះភ័ន្ដច្រលំ)។ ម្យ៉ាងទៀត ជាការបង្ហាត់អោយ​មនុស្ស​ចេះជ្រើសតាំងគ្នាអោយ ធ្វើការជាតំនាងភ្នែកច្រមុះខ្លួនផង គឺត្រូវចេះជ្រើសរកនរណា​ដែលគេយល់ថា​ជា​មនុស្ស​ត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិតៗ។

ល្បែងលាក់កន្សែង

LeakKansen.gif

ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាង របស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេង សំរាប់ ជាទី​កំសាន្ដ​សប្បាយ​នៅពេលរាត្រី ខែភ្លឺ ក្នុងរដូវចូលឆ្នាំ រឺនៅពេលជា ចន្លោះការ ហត់ នឿ យម្ដងៗ។ មុនដំបូងពួក​ក្មេង​ៗ គេ បបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅ អោយអង្គុយ ច្រហោង ដំកងជាវង់មូល​ដាក់ដៃ​ទាំងពីរ​ទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយ ដែលជា ទីស្រលះរាបស្មើល្អ។ ហើយគេយក​កន្សែង​រឺ​ក្រមាតូច​មួយមករុំមូរឆ្មូលរឹតអោយតឹងណែនល្អទុកជាយ បន្ដិចសំរាប់កាន់យួរបាន សន្មតហៅថា «កន្សែង» មាន​ម្នាក់​ក្រោកចេញទៅក្រៅវង់កាន់ កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយ​ខ្នង​អ្នក​​​​អង្គុយ បញ្ឆោតអ្នកអង្គុយមិនអោយដឹងខ្លួនថាគេលាក់ កន្សែងក្រោយខ្នងអ្នក​ណា។ល្បែងនេះ​មាន​ត្រណមយ៉ាងតឹងរ៉ឹងមិនអោយអ្នកលេងងាកក្រោយរឺលូក ដៃទៅក្រោយក បើអ្នកណាហានងាក​រឺលូក​ស្ទាប​ខាងក្រោយខ្នងអ្នកលាក់គេមានអំនាចដាក់ទណ្ឌកម្ម អ្នកនោះ មិនអោយឡើងលាក់​កន្សែង​រឺគេ​អោយ​អ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោស យ៉ាងណាតាមចិត្ដគេស្ម័គ្រ។ អ្នកលាក់ លុះរត់ក្រលឹងអ្នកអង្គុយ២-៣ជុំហើយមើលអ្នកណាអង្គុយបែប ភ្លេចខ្លួនគេដាក់កន្សែង​ក្រោយខ្នងអ្នក​នោះ​​ភ្លាមរួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយដើម្បីអោយឆាប់ មកដល់កន្លែងកន្សែងដែលគេ​ដាក់នោះ​។ បើអ្នកដែលត្រូគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់គរត់ក្រលឹងមកម្ដង ទៀត​ចាប់​យក​កន្សែងនោះបានមុន គេទុកអ្នកលាក់នោះជាអ្នកឈ្នះ ត្រូវមានអំនាចរើស យកកន្សែងទៅ​គក់​ខ្នង​អ្នកដែលអង្គុយនោះ ហើយគេយកកន្សែងលាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់​កន្សែង​ចំក្រោយខ្នងខ្លួនហើយចាប់យកកន្សែងបានមុនអ្នកលាក់រត់ មកដល់ គេទុកអ្នកអង្គុយ​នោះជា​អ្នក​ឈ្នះ ត្រូវមានអំនាចក្រោកឡើងដេញគក់ អ្នកលាក់នោះវិញ តែ បើអ្នកនោះរត់ទៅដល់​កន្លែង​ចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែង នោះមិនត្រូវគក់គេទេត្រូវរត់ក្រលឹង អ្នកអង្គុយដំកង​ដើម្បីនឹង​លាក់​តទៅទៀត គឺថា អ្នកលាក់ពីមុខត្រូវអង្គុយកន្លែងអ្នកចាប់កន្សែងបាន ក្នុងវង់ដដែល។ គេលេង​របៀប នេះរហូតដល់ពេលឈប់។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់ កន្សែងនឹងគេម្ដង​សោះ​ក៏​មាន ព្រោះគេលាក់ កន្សែងក្រោយខ្នងខ្លួន ខ្លួនមិនដឹងរវល់តែគេ គក់ខ្នងបាន រាល់ពេល។ ល្បែងនេះគេ​លេង​ដើម្បីហាត់ខ្លួនអោយមានស្មារតីរឹងប៉ឹងរហ័សរហួន អោយមានប្រាជ្ញា វាងវៃហាត់ទំលាប់ខ្លួន​អោយ​ចេះ​ប្រុងស្មារតីជានិច្ច។

កំពុងកែប្រែ​ ល្បែងបោះអង្គញ់

សូមរង់ចាំ
នឹងមានចុះផ្សាយនៅពេលបន្តិចទៀតនេះ

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...