Thứ Ba, tháng 12 07, 2021

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ


ភិក្ខុវិភង្គ ២២៧ សិក្ខាបទ

 

ប្រែសំរួលដោយ ព្រះគ្រូចៅអធិការ វត្ត សាយសមុនីរាមj

ព.ស ២៥៥៧

អារម្ភកថា



ខ្ញុំព្រះករុណា ជាព្រះគ្រូចៅអធិការវត្ត សាយសមុនីរាម បានរៀបចំសៀវភៅមួយដាក់ឈ្មោះថា ភិក្ខុបាតិមោក្ខ សៀវភៅនេះដក់ស្រង់ចេញពីគម្ពីរព្រះត្រៃបិដកបាឡី នឹងសេចក្តីប្រែជាភាសាខ្មែរ វិន័យបិដក (មហាវិភង្គ បឋមភាគ លេខ ១ វេរញ្ចកណ្ឌ និងបារាជិកកណ្ឌ, មហាវិភង្គ ទុតិយភាគ លេខ ២ តេរសកណ្ឌ និងអនិយតកណ្ឌ, មហាវិភង្គ តតិយភាគ លេខ ៣ និស្សគ្គិយកណ្ឌ និងបាចិត្តិយាកណ្ឌ, មហាវិភង្គ ចតុត្ថភាគ លេខ ៤ បាចិត្តិយាកណ្ឌ បាដិទេសនីយកណ្ឌ សេខិយកណ្ឌ និងអធិករណសមថកណ្ឌ, មហាវគ្គ បឋមភាគ លេខ ៦ ឧបោសថក្ខន្ធកៈ) ដើម្បីងាយស្រួលក្នុងការរៀនសូត្រព្រះពុទ្ធវចនៈ មានព្រះវិន័យជាដើម ។

ពុទ្ធានុញាត

អនុជានាមិ ភិក្ខវេ សកឹ បក្ខស្ស ចតុទ្ទសេ វា បណ្ណរសេ វា បាតិមោក្ខំ ឧទ្ទិសិតុំ ។ (បិ៦, ទំ៣៤៥)

ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខ ១បក្ខម្តងគឺ ក្នុងថ្ងៃទី ១៤ ក្តី ទី ១៥ក្តី ។

សំណួរៈ សួរថា តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បីនឹងសំដែងបាតិមោក្ខ ?

ចម្លើយៈ ឆ្លើយថា ដើម្បីនឹងសំដែងបាតិមោក្ខត្រូវផ្ដោតទៅលើគោលសំខាន់ៗ ១០ យ៉ាងគឺៈ

១ បើនៅក្នុងខណ្ឌសីមា មិនទាន់បានសន្មតិរោងឧបាសថទេត្រូវសន្មតិឲ្យហើយ ។

២ ត្រូវធ្វើបុព្វករណៈគឺ បោសសំអាតរោងឧបោសថ អុជប្រទីប តម្កល់ទឹកឆាន់ ទឹកប្រើប្រាស់ ក្រាលអាសនៈ ។

៣ ត្រូវធ្វើបុព្វកិច្ចគឺ ប្រមូលភិក្ខុដែលនៅក្នុងខណ្ឌសីមាមកប្រជុំគ្នា ឬនាំឆន្ទៈ និងបរិសុទ្ធិរបស់ភិក្ខុអ្នកគួរដល់ឆន្ទៈ និងបរិសុទ្ទិ ព្រមទាំងរាប់រដូវ ថាជាឧបាសថទីប៉ុន្មានៗ? ក្នុងរដូវអ្វី? ប៉ុន្តែការឲ្យឱវាទដល់ភិក្ខុនីមិនមានទេ (ព្រោះគ្មានភិក្ខុនី), ហើយត្រូវរាប់ចំនួនភិក្ខុ ទាំងអស់ដែលមានក្នុងខណ្ឌសីមា ។

៤ បើមានអាបត្តិត្រូវសំដែងអាបត្តិចេញ (ព្រោះថា ឧបាសថកម្ម ជាកម្មបរិសុទ្ធ) បើធ្វើទាំងសីលមិនបរិសុទ្ធ ក៏ប្រព្រឹត្តទៅជាអាបត្តិទៀតផង ។

៥ បើមានភិក្ខុចាប់ពី ៤ រូបឡើងទៅ ត្រូវភិក្ខុសន្មតិខ្លួនឯងដើម្បីសួរវិន័យ ចំណែកភិក្ខុអ្នកស្វាធ្យាយបាតិមោក្ខ គប្បីសន្មតិខ្លួនឆ្លើយវិន័យ បន្ទាប់មកភិក្ខុអ្នកសួរត្រូវអារធនា ភិក្ខុអ្នកឆ្លើយឲ្យឡើងលើអាសនៈ ដើម្បីសម្ដែងបាតិមោ្កក្ខ ។

៦ បើមានអត្តរាយដល់ភិក្ខុទាំងឡាយ ព្រះអង្គទ្រង់ឲ្យសំដែងដោយសង្ខេបបាន ។

៧ បើមិនមានអត្តរាយណាមួយក្នុងអត្តរាយទាំង ១០ទេ ត្រូវភិក្ខុសំដែងដោយពិស្តារ ។

៨ ការសំដែងបាតិមោក្ខនេះត្រូវមានភិក្ខុចាប់ពី ៤ រូបឡើងទៅ ។

៩ បើតិចជាង ៤ រូបចុះត្រូវធ្វើបារិសុទ្ធិ ឬអធិដ្ឋានឧបោសថ ។

១០ ភិក្ខុអ្នកសួរ និងភិក្ខុអ្នកឆ្លើយត្រូវចេះអក្ខរប្បភេទ ព្រោះថាកម្មរមែងកំរើកដោយវិបត្តអក្ខរ គឺ សិថិល ធនិត និគ្គហិត វិមុត ។ ដូច្នេះក្នុងកាលសូត្រត្រូវហ្វឹកហាត់ ឋាន និងករណឲ្យស្ទាត់ជំនាញរត់មាត់សិនទើបផ្តើមតាំងញ្ញត្តិ ។

 

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

(៣ចប់)

(ភិក្ខុសួរ) សុណាតុ មេ ភន្តេ សង្ឃោ ។ យទិ សង្ឃស្ស បត្តកល្លំ, អាយស្មន្តំ (ឥត្ថន្នាមំ) វិនយំ បុច្ឆេយ្យំ ។

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

(៣ចប់)

(ភិក្ខុឆ្លើយ) សុណាតុ មេ ភន្តេ សង្ឃោ ។ យទិ សង្ឃស្ស បត្តកល្លំ, អាយស្មតា (ឥត្ថន្នាមេន) វិនយំ វិស្សជ្ជេយ្យំ ។

(ភិក្ខុសួរ) សម្មជ្ជនី បទីបោ ច ឧទកំ អាសនេន ច ឧបោថស្ស ឯតានិ, បុព្វករណន្តិ វុច្ចតិ ។ ឧកាស សម្មជ្ជនី ?

(ភិក្ខុឆ្លើយ) សម្មជ្ជនករណញ្ច ។

(ភិក្ខុសួរ) បទីបោ ច ?

(ភិក្ខុឆ្លើយ) បទីបឧជ្ជលនញ្ច ឥទានិ សុរិយាលោកស្ស (នត្ថិតាយ បទីបកិច្ចំ អត្ថិ) ។

(ភិក្ខុសួរ) ឧទកំ អាសនេន ច ?

(ភិក្ខុឆ្លើយ) អាសនេន សហ បានីយបរិភោជនីយឧទកដ្ឋបនញ្ច ។

(ភិក្ខុសួរ) ឧបោសថស្ស ឯតានិ បុព្វករណន្តិ វុច្ចតិ ?

(ភិក្ខុឆ្លើយ) ឯតានិ ចត្តារិ វត្តានិ សម្មជ្ជនករណាទីនិ សង្ឃសន្និបាតតោ បឋមំ កត្តព្វត្តា ឧបោសថស្ស ឧបោសថកម្មស្ស បុព្វករណន្តិ វុច្ចតិ បុព្វករណានីតិ អក្ខាតានិ ។

(ភិក្ខុសួរ) ឆន្ទបារិសុទ្ធិ ឧតុក្ខានំ ភិក្ខុគណនា ច ឱវាទោ ឧបោសថស្ស ឯតានិ បុព្វកិច្ចន្តិ វុច្ចតិ ៕ ឆន្ទបារិសុទ្ធិ ?

(ភិក្ខុឆ្លើយ) ឆន្ទារហាណំ ភិក្ខូនំ ឆន្ទបារិសុទ្ធិអាហរណញ្ច (ឥធ នត្ថិ) (បើមានឆន្ទៈ ឬបារិសុទ្ធិត្រូវថា ឥធ អត្ថិ) ។

(ភិក្ខុសួរ) ឧតុក្ខានំ ?

(ភិក្ខុឆ្លើយ) ហេមន្តាទីនំ តិណ្ណំ ឧតូនំ ឯត្តកំ អតិក្កន្តំ, ឯត្តកំ អវសិដ្ឋន្តិ ឯវំ ឧតុអាចិក្ខនំ, ឧតូនីធ បន សាសនេ ហេមន្តគិម្ហវស្សានានំ វសេន តីណិ ហោន្តិ ។

(ឆ្នាំដែលគ្មានអធិកមាស)

អយំ ហេមន្តឧតុ(ហេមន្តឧតុ, គិម្ហឧតុ,វស្សានឧតុ), អស្មឹ ឧតុម្ហិ អដ្ឋឧបោសថា, ឥមិនា បក្ខេនឯកោ ឧបោសថោ សម្បត្តោ, (នត្ថិ ឧបោសថោអតិក្កន្តោ, សត្តឧបោសថា អវសិដ្ឋា) ។

ហេមន្តរដូវ (១រោច កត្តិក ដល់ ១៥កើត ផល្គុន)

១៥រោច, កត្តិកៈ ប្តូរដូវហើយថាដូចខាងលើ

១៥កើត, មិគសិរៈ ឯកោ ឧបោសថោ អតិក្កន្តោ, ឆ ឧបោសថា អវសិដ្ឋា ។

១៤រោច, មិគសិរៈ ទ្វេ ឧបោសថា អតិក្កន្តា, បញ្ច ឧបោសថា អវសិដ្ឋា ។

១៥កើត, បុស្សៈ តយោ ឧបោសថា អតិក្កន្តា, ចត្តារោ ឧបោសថា អវសិដ្ឋា ។

១៥រោច, បុស្សៈ ចត្តារោ ឧបោសថា អតិក្កន្តា, តយោ ឧបោសថា អវសិដ្ឋា ។

១៥កើត, មាឃៈ បញ្ច ឧបោសថា អតិក្កន្តា, ទ្វេ ឧបោសថា អវសិដ្ឋា ។

១៤រោច, មាឃៈ ឆ ឧបោសថា អតិក្កន្តា, ឯកោ ឧបោសថា អវសិដ្ឋា ។

១៥កើត, ផល្គុនៈ សត្ត ឧបោសថា អតិក្កន្តា, អដ្ឋ ឧបោសថា អវសិដ្ឋា ។

គិម្ហរដូវ (១រោច ផល្គុន ដល់ ១៥កើត អាសាឍ)

១៥រោច, ផល្គុនៈ នត្ថិ ឧបោសថា អតិក្កន្តោ, សត្ត ឧបោសថា អវសិដ្ឋា ។

១៥កើត, ចេត្រៈ ឯកោ ឧបោសថោ អតិក្កន្តា, ឆ ឧបោសថា អវសិដ្ឋា ។

១៤រោច, ចេត្រៈ ទ្វេ ឧបោសថា អតិក្កន្តា, បញ្ច ឧបោសថា អវសិដ្ឋា ។

១៥កើត, វិសាខៈ តយោ ឧបោសថា អតិក្កន្តា, ចត្តារោ ឧបោសថា អវសិដ្ឋា ។

១៥រោច, វិសាខៈ ចត្តារោ ឧបោសថា អតិក្កន្តា, តយោ ឧបោសថា អវសិដ្ឋា ។

១៥កើត, ជេស្ឋៈ បញ្ច ឧបោសថា អតិក្កន្តា, ទ្វេ ឧបោសថា អវសិដ្ឋា ។

១៤រោច, ជេស្ឋៈ ឆ ឧបោសថា អតិក្កន្តា, ឯកើត ឧបោសថា អវសិដ្ឋា ។

១៥កើត, អាសាឍៈ សត្ត ឧបោសថា អតិក្កន្តា, អដ្ឋ ឧបោសថា អវសិដ្ឋា ។

វស្សានរដូវ (១រោច អាសាឍ ដល់ ១៥កើត កត្តិក)

១៥រោច, អាសាឍ ត្រូវដូរក្នុងរង្វង់ក្រចក (...)១ ថា វស្សានឧតុ, ត្រូវដូរត្រង់ អដ្ឋ ឧបោសថា ជា សត្ត ច ឧបោសថា, ឯកា ច បវារណា វិញ ។ ចំណែកក្នុង (...)២ ត្រូវដូរត្រង់ សត្តឧបោសថា អវសិដ្ឋា ជា ឆ ច ឧបោសថា ឯកា ច បវារណា អវសិដ្ឋា យ៉ាងនេះវិញ ។

១៥កើត, ស្រាពណ៏ៈ ឯកោ ឧបោសថា អតិក្កន្តោ, បញ្ច ឧបោសថា អវសិដ្ឋា ។

១៤រោច, ស្រាពណ៏ៈ ទ្វេ ឧបោសថា អតិក្កន្តា, ចត្តារោ ឧបោសថា អវសិដ្ឋា ។

១៥កើត, ភទ្របទៈ តយោ ឧបោសថា អតិក្កន្តា, តយោ ឧបោសថា អវសិដ្ឋា ។

១៥រោច, ភទ្របទៈ ចត្តារោ ឧបោសថា អតិក្កន្តា, ទ្វេ ឧបោសថា អវសិដ្ឋា ។

១៥កើត, អស្សុជៈ ជាថ្ងៃបវារណាត្រូវថាតាមខាងក្រោមនេះយ៉ងនេះ

អយំ វស្សានឧតុ អស្មឹ ឧតុម្ហិ សត្ត ច ឧបោសថា, ឯកា ច បវារណា, ឥមិនា បក្ខេន បវារណា សម្បត្តា, បញ្ច ឧបោសថា អតិក្កន្តោ, ទ្វេ ឧបោសថា អវសិដ្ឋា ។

១៤រោច, អស្សុជៈ បញ្ច ឧបោសថា ឯកា ច បវារណា អតិក្កន្តា ឯកោ ឧបោសថោ អវសិដ្ឋា ។

១៥កើត, កត្តិកៈ ឆ ច ឧបោសថា ឯកា ច បវារណា អតិក្កន្តា,សត្ត ចឧបោសថា ឯកោ ច បវារណា បរិណ្ណា ។

(សំរាប់ឆ្នាំដែលមានអធិកមាស)

អយំ គិម្ហឧតុ(ហេមន្តឧតុ, គិម្ហឧតុ, វស្សានឧតុ), អស្មឹ ឧតុម្ហិ បកតិវសេន អដ្ឋ ឧបោសថា, អធិកាមាសវសេន ទស ឧបោសថា, ឥមស្មឹ បន ឧតុម្ហិ (អធិកាមសោ ភវិស្សតិ), តស្មា ឥមិនា បក្ខេន ឯកោ ឧបោសថោ សម្បត្តោ, (នត្ថិ ឧបោសថោ អតិក្កន្តា, នវ ឧបោសថា អវសិដ្ឋា ។

គិម្ហរដូវ (មានអធិកាមាស) ១០ ឧបោសថ

ចាប់ពី (១រោច , ផល្គុន ដល់ ១៥កើត, ទុតិយាសាឍ)

១៥រោច, ផល្គុនៈ ថាតាមខាងលើទាំងអស់ ។

១៥កើត, ចេត្រៈ ឯកោ ឧបោសថា អតិក្កន្តោ, អដ្ឋ ឧបោសថោ អវសិដ្ឋា ។

១៤រោច, ចេត្រៈ ទ្វេ ឧបោសថា អតិក្កន្តា, សត្ត ឧបោសថា អវសិដ្ឋា ។

១៥កើត, វិសាខៈ តយោ ឧបោសថា អតិក្កន្តា, ឆ ឧបោសថា អវសិដ្ឋា ។

១៥រោច, វិសាខៈ ចត្តារោ ឧបោសថា អតិក្កន្តា, បញ្ច ឧបោសថា អវសិដ្ឋា ។

១៥កើត, ជេស្ឋៈ បញ្ច ឧបោសថា អតិក្កន្តា, ចត្តារោ ឧបោសថា អវសិដ្ឋា ។

១៤រោច, ជេស្ឋៈ ឆ ឧបោសថា អតិក្កន្តា, តយោ ឧបោសថា អវសិដ្ឋា ។

១៥កើត, បឋមសាឍៈ សត្ត ឧបោសថា អតិក្កន្តា, ទ្វេ ឧបោសថា អវសិដ្ឋា ។

១៥រោច, បឋមសាឍៈ អដ្ឋ ឧបោសថា អតិក្កន្តា, ឯកោ ឧបោសថោ អវសិដ្ឋា ។

១៥កើត, ទុតិយាសាឍៈ នវ ឧបោសថា អតិក្កន្តា, ទស ឧបោសថា បរិបណ្ណា ។

វស្សានរដូវ (មានអធិកមាស) ប្លែកត្រង់ខាងដើមរដូវគឺ ដូរថ្ងៃ ១៥រោច, (ឆ្នាំដែលគ្មានអធិកមាស) ជាថ្ងៃ១៥រោច, ទុតិយាសាឍវិញ (ឆ្នាំដែលមានអធិកមាស)

ហេមន្តរដូវ (មានអធិកមាស) ដូចគ្នា ហេមន្តរដូវ (គ្មានអធិកមាស) ឆ្នាំដែលមានអធិកមាសនេះខុសតែក្នុងគិម្ហរដូវប៉ុណ្ណោះ រដូវដ៏សេស មិនខុសគ្នាទេ ។

(ភិក្ខុសួរ) ភិក្ខុគណនា ច ?

(ភិក្ខុឆ្លើយ) ឥមស្មឹ ឧបោសថគ្គេ សន្និបតិតានំ ភិក្ខូនំ គណនា (...)(បើមានភិក្ខុចំនួនៈ ៤ ចត្តារោ, ៥ បញ្ច, ៦ ឆ, ៧ សត្ត, ៨ អដ្ឋ, ៩ នវ, ១០ ទស, ១១ ឯកាទស, ១២ ទ្វាទស, ១៣ តេរស, ១៤ ចាតុទ្ទស, ១៥ បណ្ណរស, ១៦ សោឡស, សត្តរស, ១៨ អដ្ឋរស, ១៩ ឯកូនវីសតិ, ២០ វីសតិ, ២១ ឯកវីសតិ, ២២ ពាវីសតិ, ២៣ តេវិសតិ, ២៤ ចតុវីសតិ, ២៥ បញ្ចវីសតិ, ២៦ ឆព្វីសតិ, ២៧ សត្តវីសតិ,២៨ អដ្ឋវីសតិ,


ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ


បរិយាយថ្ងៃនេះ ៖ ចេះវិន័យ មិនខ្លាចអាបត្តិ

 


      ពាក្យបុរាណ បុរាណ  ភាសិ  ១ឃ្លាថា “ចេះច្បាប់ មិនខ្លាចក្តីចេះវិន័យ មិនខ្លាចអាបត្តិ” ចង់បង្ហាញថា បើអ្នកមានជំនាញខាងអ្វី មិនខ្លាចនឹងធ្វើសកម្មភាពតាមមុខជំនាញនោះទេ ដូចជាអ្នកជំនាញធ្វើស្ករត្នោត មិនខ្លាចឡើងដើមត្នោត អ្នកជំនាញខាងអគ្គិសនី មិនខ្លាចខ្សែភ្លើងឆក់ ជាដើម។ ដោយឡែក ព្រះសង្ឃបួសចាស់វស្សា ធ្លាប់រៀនធម្មវិន័យចេះស្ទាត់ មិនខ្លាចត្រូវអាបត្តិនោះទេ ឯអ្នកចេះច្បាប់ស្ទាត់ជំនាញ ក៏មិនខ្លាចក្តីក្តាំ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

 


          ពាក្យសុភាសិខាងលើនេះ យើងសូមជ្រើសយកតែត្រង់ចំណុច “ចេះវិន័យ មិនខ្លាចអាបត្តិ” មកបកស្រាយលម្អិតតែប៉ុណ្ណោះ បន្ទាប់ពីបានឃើញព្រះសង្ឃខ្លះចូលប្រឡូកក្នុងនយោបាយ។ កាលពីពេលថ្មីៗនេះ ព្រះតេជគុណ ហង្ស ដារ៉ា “ប្រធានស្ថាបនិក គណបក្សសញ្ជាតិកម្ពុជា” បានបង្ហាញព្រះភ័ក្ត្រក្នុងហ្វេសប៊ុក ដាក់ទំនាយវិទ្យុអាស៊ីសេរី និងអាមេរិក ឱ្យ “រន្ទះបាញ់” បណ្តល្កាឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពុទ្ធបរិស័ទ។ ថេរដីកាធ្ងន់ៗរបស់ព្រះអង្គ មិនចាញ់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលកំពុងភៀសព្រះកាយទៅក្រៅប្រទេសនោះទេ គ្រាន់តែសន្និដ្ឋានបានថា មួយអង្គ “ស្អប់អាមេរិក” ឯមួយអង្គទៀត “ស្រលាញ់អាមេរិក”។

 


សកម្មភាពព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលឈរខាងពួកប្រឆាំងនោះ ត្រូវបានអ្នកគាំទ្រ CPP ជេរប្រទេចស្ទើរដាច់សាច់ ជាពិសេស ជេរថា “អាត្រងោល បួសកុំឱ្យតែចៃខាំក្បាល” ឥឡូវព្រះតេជគុណ ហង្ស ដារ៉ា ក៏ត្រូវពួកប្រឆាំងជេរ “អាត្រងោល” ដូចគ្នា ធ្វើឱ្យប្រជាពុទ្ធបរិស័ទទទួលអារម្មណ៍មិនល្អ ព្រោះមិនចង់ឱ្យព្រះសង្ឃចូលប្រឡូកក្នុងនយោបាយ ហើយក៏មិនចង់ឱ្យគ្រហស្ថជេរព្រះសង្ឃ ដែលទ្រទ្រង់នូវ “សំពត់កាសាវពស្ត្រ” ឬ “ត្រៃចីវរ” សាវ័កព្រះសម្មាសម្ពុទ្ធ បរមគ្រូ។

 

ដូច្នេះសួរថា “តើព្រះសង្ឃចូលពាក់ព័ន្ធនយោបាយ ខុសវិន័យឬទេ?” យើងសូមឆ្លើយថា “មិនខុសអ្វីទេ” ព្រោះវិន័យសិក្ខាបទ១០ ដែលព្រះសង្ឃត្រូវកាន់បែកជាសាខារហូតដល់ ២២៧ សិក្ខាបទនោះ គ្មានចំណុចណានិយាយពីនយោបាយនោះទេ។ សិក្ខាបទ ១០ រួមមាន ១-វៀរចាកសម្លាប់សត្វ ២-វៀរចាកលួចទ្រព្យគេ ៣-វៀរចាកនូវការសេពមេថុនធម្ម ៤-វៀរចាកពោលពាក្យកុហក ៥-វៀរចាកផឹកនូវទឹកស្រវឹង ៦-វៀរចាកឆាន់ចង្ហាន់ពេលល្ងាច លើកលែងតែភេសជ្ជៈ ៧- វៀរចាកការរាំច្រៀង មើលល្បែងរបាំ ៨-វៀរចាកស្អាងកាយដោយកម្រងផ្កា លាបទឹកអប់ ជាដើម ៩-វៀរចាកសិងលើ គ្រែខ្ពស់ហួសប្រមាណ ១០-វៀរចាកទទួលកាន់យកនូវមាស និងប្រាក់ (សព្វថ្ងៃអនុញ្ញាតឱ្យកាន់លុយ ដោយរាប់បញ្ចូលក្នុងបច្ច័យ៤)។ បើព្រះសង្ឃប្រព្រឹត្តកន្លងសិក្ខាបទទាំង១០នេះ នឹងត្រូវអាបត្តិ ឬកំហុសតាមជាន់ថ្នាក់ តាមពុទ្ធប្បញ្ញត្តិ។

 

ដោយឡែក អាបត្តិ មាន ៧កងធំៗ គឺ ១-បារាជិក ២-សង្ឃាទិសេស ៣-ថុល្លច្ច័យ ៤-បាចិត្តិយៈ ៥-បាដិទេសនីយ ៦- ទុក្កដ ៧-ទុព្ភាសិត។ អាបត្តិទាំង ៧កងនេះ ធ្ងន់បំផុត “បារាជិក” បើព្រះសង្ឃប៉ះទង្គិច ត្រូវចាប់ផ្សឹកដោយគណៈសង្ឃ ពុំមែនគ្រហស្ថ អាចផ្សឹកព្រះសង្ឃបាននោះទេ។ រីឯកំហុសដល់បារាជិក មាន៤ គឺ ១-សេពមេថុនធម្ម ២-លួចទ្រព្យគេ ៣-សម្លាប់សត្វ ៤-ពោលអួតអាងថា ខ្លួនខ្លាំងពូកែគ្មានគូប្រដូច។

 

ទោះយ៉ាងណា ព្រះសង្ឃពាក់ព័ន្ធនយោបាយ មិនត្រូវអាបត្តិទេ ប៉ុន្តែបើធ្វើនយោបាយ ពោលពាក្យអសុរោះ ញុះញង់ ចាក់ដោត បំបែកសាមគ្គី ជេរប្រទេចគេ នឹងត្រូវអាបត្តិ “សង្ឃាទិសេស” ឬ “បាចិត្តិយៈ” តាមជាន់ថ្នាក់។ ពាក្យអសុរោះ សំដៅដល់ “វចីកម្ម ៤យ៉ាង” គឺ ១-មុសាវាទោ (កិរិយាពោលនូវពាក្យកុហក) ២-បិសុណាវាចា (កិរិយាពោលនូវពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់អ្នកដទៃ) ៣-ផារុសវាចា (កិរិយាពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោកជេរប្រទេចអ្នកដទៃ ជាដើម) ៤-សម្ផប្បលាបោ (កិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍)។ យោងតាមគម្ពីរព្រះត្រៃបិដក បញ្ជាក់ថា មានតែ “ព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធ” ទើបមិនត្រូវអាបត្តិ ប៉ុន្តែព្រះសង្ឃសាវ័ក ទោះជាអរហន្ត បើធ្វើខុស នឹងត្រូវអាបត្តិ ប៉ុន្តែព្រះអារហន្ត ត្រូវអាបត្តិតិចតួចណាស់ និងជាអាបត្តិស្រាល មិនដល់ថ្នាក់ “បារាជិក” នោះទេ។

 

ដូច្នេះយើងឃើញថា ធម៌វិន័យព្រះពុទ្ធសាសនា គ្មានចំណុចណាមួយហាមឃាត់ព្រះសង្ឃមិនឱ្យធ្វើនយោបាយនោះទេ ប៉ុន្តែលៃយ៉ាងណា កុំឱ្យប៉ះ “ផារុសវាចា” នឹងត្រូវអាបត្តិចៀសមិនរួច។ ករណីព្រះតេជគុណ ប៊ុត ប៊ុនតិញ និងព្រះតេជគុណ ហង្ស ដារ៉ា ដែលពាក់ព័ន្ធនយោបាយនោះ ក៏មិនខុសពីសម្តេចសង្ឃ ដាឡៃ ឡាម៉ា (ទីបេត៍) ដែលធ្វើសកម្មភាពប្រឆាំងប្រទេសចិន ហើយក៏មិនខុសពីព្រះអាចារ្យហែម ចៀវ ដែលការពារអក្សរសាស្ត្រខ្មែរ ប្រឆាំងបារាំង នោះឡើយ។ ព្រះតេជគុណទាំង២នេះ ចាត់ទុកជា “ទាយាទអាចារ្យហែម ចៀវ” ក៏ថាបាន ហេតុនេះគួរតែអ្នកលេងហ្វេសប៊ុក ឈប់ជេរព្រះអង្គទៀតទៅ ព្រោះព្រះអង្គមានទាន់លាចាកសិក្ខាបទឯណា កំពុងតែទ្រទ្រង់ “សំពត់កាសាវពស្ត្រ” សំដៅដល់ត្រៃចីវរនេះឯង។

 

សូម្បីតែ “ភិក្ខុទេវទត្ត ជេរប្រទេចព្រះពុទ្ធ បរមគ្រូ” ក៏គ្មានពុទ្ធបរិស័ទជាគ្រហស្ថ ជេរតតាំងវិញនោះដែរ ដោយទុកឱ្យទេវទត្ត រងផលកម្ម ត្រូវព្រះធរណីស្រូបធ្លាក់ទៅកើតនៅ “នរកអវិចី” អស់១កប្ប ទើបរួចទុក្ខទោស។ យ៉ាងណាមិញ ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ គួរកុំជេរព្រះសង្ឃថា “អាត្រងោល” នាំឱ្យមានបាបកម្ម ព្រោះព្រះអង្គមិនទាន់សឹក ឯរឿងដែលព្រះអង្គចូលប្រឡូកនយោបាយ រហូតផ្ទុះកំហឹងជេរមហាអំណាចនោះ ជារឿង “ចេះវិន័យ មិនខ្លាចអាបត្តិ” នេះឯង។

 

គួរកុំភ្លេចថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ រៀនដល់ថ្នាក់អនុបណ្ឌិតិ ចេះវិន័យសិក្ខាបទស្ទាត់ណាស់ ចំណែកព្រះតេជគុណ ហង្ស ដារ៉ា ក៏បានបួសរៀនច្រើនវស្សា ចេះស្ទាត់ផ្នែកពុទ្ធចក្រ អាណាចក្រ ក៏ដូចជាវិន័យសិក្ខាបទ មិនធម្មតាទេ ប៉ុន្តែដូចយើងលើកឡើងរួចមកហើយថា “អ្នកផលិតស្ករត្នោត មិនខ្លាចឡើងដើមត្នោត” ចំណែក “បុគ្គលិកអគ្គិសនី មិនខ្លាចខ្សែភ្លើងឆក់”។ យ៉ាងណាមិញ ករណីព្រះតេជគុណ ប៊ុត ប៊ុនតិញ ដៀមដាម ថ្កោលទោសមន្ត្រី CPP រឿងកាប់ព្រៃឈើ ក៏ដូចជា ព្រះតេជគុណ ហង្ស ដារ៉ា ជេរអាមេរិក ជេរវិទ្យុអាស៊ីសេរី នោះ មកពីពាក់ព័ន្ធនយោបាយ។ បើមូលហេតុមកពីនយោបាយ “អត់ខុស” ប៉ុន្តែទាស់ត្រង់ “ផារុសវាចា” នេះឯង លុះត្រាតែព្រះអង្គសុំខមាទោសពី “ជំនុំសង្ឃ” ទើបរួចពីអាបត្តិ។ នៅក្នុងរឿង “កាឡនាគរាជ” បានតំណាលពីព្រះសង្ឃ ១អង្គ ទៅបេះបោចស្លឹកឈើលេង និងពោលពាក្យរោយរាយអត់ប្រយោជន៍ មិនបានសុំខមាទោសពីជំនុំសង្ឃ លុះព្រះអង្គសុគតទៅ កើតជាសត្វនាគ មានទំហំខ្លួនប៉ុនទូកត្នោត រស់នៅក្នុងបាតស្រះដ៏ធំមួយ នាព្រៃហិមពាន្ត។ បានន័យថា ព្រះសង្ឃនោះមានអាបត្តិ ក៏ភ្លាត់គតិ ទៅកើតជា “តិរច្ឆាន” ប៉ុន្តែសត្វនាគ ជា “តិរច្ឆានជាន់ខ្ពស់” ដោយសារអានិសង្សដែលព្រះអង្គបានសាងផ្នួសជាច្រើនវស្សា ដែលជាបរិបទសម្រាប់ព្រះសង្ឃត្រូវអាបត្តិ តែមិនបានសុំខមាទោស ពិចារណា។

 

សរុបទៅ “ចេះវិន័យ មិនខ្លាចអាបត្តិ” ចង់បង្ហាញថា រឿងនយោបាយ ធ្វើឱ្យព្រះសង្ឃខ្លះគង់មិនស្រណុក ក៏និមន្តចូលរួមជាមួយអ្នកនយោបាយ តាមនិន្នាការដែលព្រះអង្គចូលចិត្ត។ ព្រះអង្គពិតជាចេះវិន័យច្បាស់លាស់ណាស់ តែព្រះអង្គ “ហ៊ានលះបង់” ឬ “ធ្វើពលិកម្ម” ដើម្បីបុព្វហេតុនយោបាយ ដែលព្រះអង្គស្រលាញ់។ អាចនិយាយបានថា ព្រះអង្គសុខចិត្តត្រូវអាបត្តិ ឱ្យតែបានសម្រេចវត្ថុបំណងប៉ងប្រាថ្នា។ ហេតុនេះ គួរតែយុវវ័យមួយចំនួន ដែលជេរព្រះសង្ឃថា “អាត្រងោល” នោះ គួរបញ្ឈប់ទៅ ព្រោះអ្វីដែលព្រះសង្ឃហ៊ានធ្វើ គឺព្រះអង្គហ៊ានទទួលខុសត្រូវហើយ៕


ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ


អានិយត២+និស្សគ្គិយបាចិត្ដិយ៣០


      ១ - អលំកម្មនិយ ភិក្ខុអង្គុយក្នុងទីកំបាំងភ្នែកតែពីរនាក់ និងស្រ្ដី បើមានមនុស្សដែលគួរជឿបានពោលពាក្យចោទ

ដោយអាបត្ដិបីយ៉ាងគឺ បារាជិក សង្ឃាទិសេស រឺបាចិត្ដិយអាបត្ដិណាមួយ បើភិក្ខុទទួលប្ដេជ្ញាដោយអាបត្ដិណា រឺគេ

ចោទចំពោះអាបត្ដិណាអោយវិន័យធម៌កាត់ទោសចំពោះ អាបត្ដិនោះ។

    ២ - នាលំកម្មនិយ ភិក្ខុអង្គុយក្នុងទីកំបាំងត្រចៀកតែពីរនាក់និងស្រ្ដី បើមានមនុស្សដែលគួរជឿបាន ពោលដោយអា

បត្ដិពីរយ៉ាង គឺសង្ឃាទិសេស រឺបាចិត្ដិយ អាបត្ដិណាមួយ បើភិក្ខុទទួលប្ដេជ្ញាដោយអាបត្ដិណា រឺគេចោទចំពោះអប

ត្ដិណា អោយវិន័យធម៌កាត់ទោសចំពោះអាបត្ដិនោះ។

និស្សគ្គិយបាចិត្ដិយ៣០

       និស្សគ្គិយបាចិត្ដិយ៣០ ចែកជាបីវគ្គគឺ៖ ចីវរវគ្គ១ កោសិយវគ្គ១ បត្ដវគ្គ១ ក្នុងវគ្គនិមួយៗមានសិក្ខាបទដប់ៗ។

វគ្គទី១ ចីវរវគ្គ

  ១ -បឋមកឋិន កាលបើអស់អំណាចកថិនហើយ ភិក្ខុទុកអតិរេកចីវរបានយ៉ាងយូរ បំផុតត្រឹម១០ថ្ងៃ បើទុកអោយ

កន្លងហួសពីនោះទៅត្រូវនិស្សគ្កិយបាចិត្ដិយ គឺអតិរេកចីវរនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ (អតិរេក

=របស់លើសពីសេចក្ដី ត្រូវការ)

     ២ - ទុតិយកថិន កាលបើអស់អំណាចអានិសង្សកថិនហើយ ភិក្ខុនៅប្រាសចាកត្រៃចីវរសូម្បីតែ១យប់ ក៏ត្រូវនិស្ស

គ្គិយបាចិត្ដិយ វៀរលែងតែបានសម្មតិអំពីសង្ឃ។

    ៣ - តតិយកថិន កាលបើអស់អំណាចអានិសង្សកថិនហើយ បើកាលចីវរកើតឡើងដល់ភិក្ខុ ភិក្ខុមានបំណង នឹងធ្វើ

ចីវរ ប៉ុន្តែសំពត់ខ្លះធ្វើមិនគ្រាន់ បើមានបំណង នឹងរកថែមទៀត រឺថាមុខជានឹងបានទៀតគប្បីទុកសំពត់នោះយ៉ា

ងយូរបំផុតត្រឹម១ខែ បើទុកអោយលើសពីនោះទៅ ទុកជាមានសង្ឃឹមថាមុខជានឹងបានទៀត ក៏ត្រូវនិស្សគ្គិយ

បាចិត្ដិយ។

  ៤ - ចីវរធោវន ភិក្ខុប្រើភិក្ខុនីដែលមិនមែនជាញាតិ អោយលាងក្ដី អោយជ្រលក់ក្ដី អោយគក់បោកក្ដី នូវចីវរចាស់

ត្រូវនិស្សគ្គិយបាចិត្ដិយ។

  ៥ - ចីវរប្បដិគ្គហណ ភិក្ខុទទួលចីវរអំពីដៃភិក្ខុនី ដែលមិនមែនជាញាតិត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែប្ដូរគ្នា។

      ៦ - អញ្ញាតកវិញ្ញត្ដិ ភិក្ខុសូមចីវរអំពីគ្រហស្ថ ដែលមិនមែនជាញាតិ បានមកត្រូវនិស្សគ្គិយបាចិត្ដិយវៀរលែងតែមា

នសម័យ គឺសម័យដែលភិក្ខុមានចីវរចោរលួចទៅ រឺចីវរអន្ដរាយដោយហេតុណាមួយ។

      ៧ - តទុក្ករិ ក្នុងសម័យនោះ ភិក្ខុត្រូវសូមបានតែស្បង់ និងចីវរប៉ុណ្ណោះអែង បើសូមអោយលើសពីនោះ បានមកត្រូ

វនិស្សគ្គិយបាចិត្ដិយ។

     ៨ - បថមុបក្ខដ បើគ្រហស្ថមិនមែនជាញាតិនិយាយថា គេនឹងប្រគេនចីវរដល់ភិក្ខុឈ្មោះនេះ ភិក្ខុនោះបានដឹងហើ

យក៏ចូលទៅនិយាយអោយគេប្រគេនចីវរ ដែលមានតំលៃល្អជាងកំណត់ដើមដែលគេបំរុងប្រគេននោះ បាន

មកត្រូវនិស្សគ្គិយបាចិត្ដិយ

   ៩ - ទុតិយុបក្ខដ បើគ្រហស្ថដែលគេបំរុងប្រគេនចីវរនោះ មានច្រើននាក់ ដែលមិនមែនជាញាតិ ភិក្ខុទៅនិយាយ

អោយគេរួមថ្លៃជាមួយគ្នា អោយទិញចីវរ ដែលមានតំលៃជាងកំណត់ដើមដែលគេបំរុងប្រគេននោះ បានមក

ត្រូវនិស្សគ្គិយបាចិត្ដិយ។

     ១០ - រាជ បើមានជនណាមួយ នាំយកតំលៃចីវរមកគេសួរភិក្ខុថា អ្នកណាជាវេយ្យាវច្ចកររបស់លោក? បើភិក្ខុត្រូវ

ការចីវរ ក៏គប្បីចង្អុលបង្ហាញឈ្មោះវេយ្យាវច្ចករនោះ ហើយគេប្រាប់ភិក្ខុថា បើព្រះករុណាត្រូវការចីវរ ចូរទៅ

អែវេយ្យាវច្ចករឈ្មោះនោះចុះ។ កាលបើភិក្ខុនោះ ត្រូវការចីវរគប្បីទៅនិយាយ និងវេយ្យាវច្ចករនោះថា អាត្មា

ត្រូវការចីវរដូច្នេះបានត្រឹមបីដង បើមិនបានចីវរទេ ត្រូវឈរស្ងៀមអោយគេមើលឃើញ ត្រឹម៦ដងទៀតបើនៅ

តែមិនបាន ហើយទៅតឿនទារអោយលើសពី៣ដង ទៅឈរស្ងៀមអោយលើសពី៦ដង បានមក ត្រូវនិស្សគ្គិយ

បាចិត្ដិយ។ បើបានទៅតឿនទារព្រមទាំងបានទៅឈរស្ងៀមគ្រប់កំណត់ ហើយនៅតែមិនបានចីវរ ត្រូវទៅប្រាប់

រឺប្រើបំរើអោយទៅប្រាប់ម្ចាស់ដើមវិញថា របស់នោះមិនបានសំរេចប្រយោជន៍ដល់ខ្លួនទេ អោយគេទៅទាររប

ស់គេវិញចុះ។

វគ្គទី២  កោសិយវគ្គ

      ១ - កោសិយ ភិក្ខុអោយគេធ្វើសន្ថត (សំពត់ដណ្ដប់ រឺកំរាលដេក រឺភួយ)លាយដោយសូត្រ ត្រូវនិស្សគ្គិយបាចិត្ដិយ។

        ២ - សុទ្ធកលក ភិក្ខុអោយគេធ្វើសន្ថតថ្មី ដោយរោមចៀមខ្មៅសុទ្ធត្រូវនិស្សគ្គិយបាចិត្ដិយ

      ៣ - ទ្វេភាគ ភិក្ខុអោយគេធ្វើសន្ថតថ្មីគប្បីដាក់រោមចៀមខ្មៅពីរភាគ ស មួយភាគ ក្រហមមួយភាគ ត្រូវជា៤ភាគ

បើដាក់រោមចៀមអោយលើសជាងពីរភាគឡើងទៅ ត្រូវនិស្សគ្គិយបាចិតិ្ដយ។

    ៤ - ឆព្វស្ស ភិក្ខុអោយគេធ្វើសន្ថតថ្មីហើយ ត្រូវប្រើប្រាស់អោយបាន៦ឆ្នាំបើមិនទាន់ដល់៦ឆ្នាំ ហើយអោយគេធ្វើ

សន្ថតថ្មីទៀត ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែបានសម្មតិពីសង្ឃ។

   ៥ - និសីទនសន្ថត ភិក្ខុអោយគេធ្វើសន្ថតសំរាប់ទ្រាប់អង្គុយ ត្រូវកាត់យកសន្ថត ចាស់មួយចំអាមព្រះសុគតដោយ

ជុំវិញមកបញ្ចូលនិងសន្ថតថ្មី ដើម្បីធ្វើអន់ពណ៌ បើមិនធ្វើដូច្នេះត្រូវនិស្សគ្គិយបាចិត្ដិយ។

     ៦ - អេលកលោម ភិក្ខុដើរទៅកាន់ផ្លូវឆ្ងាយ បើមានសេចក្ដីត្រូវការដោយរោមចៀមដែលគេប្រគេន ក៏គប្បីទទួល

បាន បើមិនមានគេនាំយកទៅអោយទេ គប្បីនាំយកទៅដោយខ្លួនអែងបាន៣យោជន៍ បើនាំអោយលើសពីនេះ

ទៅត្រូវនិស្សគ្គិយបាចិត្ដិយ។

   ៧ - អេលកលោមធោវាបន ភិក្ខុប្រើនាងភិក្ខុនី ដែលមិនមែនជាញាតិអោយលាងក្ដី ជ្រលក់ក្ដីអោយសិតរឺប្រដោះ

ក្ដីនូវរោមចៀម ត្រូវនិស្សគ្គិយបាចិត្ដិយ។

     ៨ - រូបីយ ភិក្ខុទទួលខ្លួនអែងក្ដី ប្រើអ្នកដៃទអោយទទួលក្ដី នូវមាស រឺប្រាក់ រឺត្រេកអរចំពោះមាសប្រាក់ ដែលគេ

ទុកដាក់ដើម្បីខ្លួន ត្រូវនិស្សគ្គិយបាចិត្ដិយ។

     ៩ - រូបិយសំវោហារ ភិក្ខុប្រព្រឹត្ដលក់ទិញផ្លាស់ ប្ដូរដោយរូបិយមានប្រការផ្សេងៗ ត្រូវនិស្សគ្គិយបាចិត្ដិយ។

១០ - កយវិក្កយ ភិក្ខុប្រព្រឹត្ដលក់ទិញផ្លាស់ប្ដូររបស់មានប្រការផ្សេងៗត្រូវ និស្សគ្គិយបាចិត្ដិយ។

វគ្គទី៣ បត្ដគ្គ

      ១ - បត្ដ ភិក្ខុទុកអតិរេកបាតយ៉ាងយូរបំផុតត្រឹម១០ថ្ងៃ បើទុកអោយកន្លងហួសពីនោះទៅ ត្រូវនិស្សគ្គិយបាចិតិ្ដយ

       ២ - អុនញ្ចពន្ធន ភិក្ខុមានបាតមានចំណងគឺស្នាមប្រេះមិនទាន់ដល់ប្រាំអន្លើ ហើយអោយគេទិញបាតថ្មីទៀតបានមក

ត្រូវនិស្សគ្គិយបាចិត្ដិយ។

    ៣ - ភេសជ្ជៈ ភិក្ខុទទួលប្រគេនភេសជ្ជៈ ៥យ៉ាងគឺ ទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្កអំពៅ ភេសជ្ជណាមួយ

ត្រូវទុកបានយ៉ាងយូរបំផុតត្រឹម៧ថ្ងៃ បើទុកអោយកន្លងហួសពីនោះទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។

       ៤ - វស្សកសាដិកា កាលជាខាងចុងនៃរដូវក្ដៅ ១ខែ គឺពីថ្ងៃ១រោចខែជេស្ឋ ទៅដល់ថ្ងៃខែដាច់ កន្លះខែនេះជាកាល

ត្រូវភិក្ខុស្វែងរកសំពត់សំរាប់ងូតទឹកភ្លៀង ពីថ្ងៃ១កើត ខែអាសាធទៅដល់ថ្ងៃពេញបូណ៌មី កន្លះខែនេះ ជាកាល

ត្រូវភិក្ខុស្វែងរកក៏បាន ធ្វើអោយសំរេចផងក៏បាន ស្លៀកផងក៏បានបើស្វែងរកហើយ រឺធ្វើអោយសំរេច ក្នុងរវាង

កន្លះខែខាងរនោចខែជេស្ឋ(ពីថ្ងៃមួយរោចខែជេស្ឋរៀងមកដល់ ថ្ងៃខែដាច់ ក្នុងរវាងកន្លះខែនេះ បានតែខាងការ

ស្វែងរកតែមួយយ៉ាងប៉ុណ្ណោះ កុំអោយធ្វើអោយសំរេចឡើយ។ ពីថ្ងៃ១កើតខែអាសាធ រៀងមកដល់ថ្ងៃ ១៥កើ

តត្រូវប្រព្រឹត្ដបានទាំងស្វែងរក ទាំងធ្វើអោយហើយ ព្រមទាំងស្លៀកផងអិតទោស។ ) ត្រូវនិស្សគ្គិយបាចិត្ដិយ។

      ៥ - ចីវរាច្ឆិន្ទន ភិក្ខុបានអោយចីវរដល់ភិក្ខុអែទៀត ហើយក្រោធខឹងដណ្ដើមយកមកវិញដោយខ្លួនអែងក្ដី ប្រើអ្នក

ដទៃអោយដណ្ដើមយកមកវិញក្ដី បានមកត្រូវ និស្សគ្គិយបាចិត្ដិយ។

    ៦ - សុត្ដវិញ្ញាត្ដិ ភិក្ខុសូមអំបោះដោយខ្លួនអែងយកមកអោយជាងតំបាញត្បាញចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។

  ៧ - មហាបេសការ បើគ្រហស្ថមិនមែនញាតិ អោយជាងតំបាញត្បាញចីវរ ដើម្បីប្រគេនភិក្ខុបើភិក្ខុនោះទៅនិយា

យនិងជាងតំបាញអោយគេធ្វើអោយល្អឡើង នឹងថែមរង្វាន់ថែមទៀត បានមកត្រូវនិស្សគ្គិយបាចិត្ដិយ។

   ៨ - អច្ចេកចីវរ នៅខ្វះដប់ថ្ងៃទៀត នឹងដល់ថ្ងៃពេញបូណ៌មីខែអស្សុជដែល ជាខែទីបីនៃវស្សានរដូវ បើអច្ចេកចីវរ

កើតឡើងដល់ភិក្ខុ ភិក្ខុសំគាល់ថាជាអច្ចេកចីវរ គប្បីទទួលទុកបាន លុះទទួលទុកហើយ គប្បីទុកដាក់ដរាបដល់

អស់សម័យចីវរ បើទុកអោយយូរហួសកំណត់នោះទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។

        ៩ -សាសន្ក ភិក្ខុចាំវស្សាក្នុងសេនាសនៈ ក្នុងព្រៃដែលជាទីរង្កៀសមានភ័យ លុះចេញវស្សាហើយបើត្រូវការនឹងទុក

ត្រៃចីវរណាមួយក្នុងស្រុក កាលបើមានហេតុត្រូវទុកបានយ៉ាងយូរបំផុតត្រឹម៦រាត្រី បើទុកអោយលើសពីកំណ

ត់នោះទៅ ត្រូវនិស្សគ្គិយ បាចិត្ដិយ វៀរលែងតែបាន សម្មតិពីសង្ឃ។

        ១០ - បរិណត ភិក្ខុកាលបើដឹងហើយបង្អោនសង្ឃលាភមក

ដើម្បីខ្លួនវិញត្រូវ និស្សគ្គិយបាចិត្ដិយ។





បាតិមោក្ខសំវរសីល

អនុសាសន៨ យ៉ាង

       ពាក្យប្រៀនប្រដៅចំពោះភិក្ខុ ដែលបានឧបសម្បទាថ្មីៗ ក្នុងពេលជាលំដាប់បន្ទាប់អំពីកម្មវាចាមក ដើម្បីឲ្យដឹងបណ្ដើរជាការបណ្ដោះ អាសន្ន ហៅថា អនុសាសនៈ មាន៨ យ៉ាងគឺ និស្ស័យ៤ អករណីយកិច្ច៤។

 


   បច្ច័យជាគ្រឿងអាស្រ័យរបស់បព្វជិត ហៅថា និស្ស័យ មាន ៤យ៉ាងគឺ ដើរបិណ្ឌបាត១ ស្លៀកដណ្ដប់សំពត់បង្សុកូល១ នៅអាស្រ័យ ក្រោមម្លប់ឈើ១ ឆាន់ថ្នាំត្រាំដោយទឹកមូត្រ១។

 

   កិច្ចដែលបព្វជិតមិនត្រូវធ្វើហៅថា អករណីយកិច្ច មាន៤ យ៉ាងគឺ៖ សេពមេថុន១ លួចទ្រពទ្យគេ១ សំលាប់សត្វ១ ពោលអួតគុណវិសេស ដែលមិនមានក្នុងខ្លួន១។

 


ត្រៃសិក្ខា

   គុណជាតិដែលបព្វជិតត្រូវសិក្សាហៅថា សិក្ខា មាន ៣យ៉ាងគឺ សីល១ សមាធិ១ បញ្ញា១។

 

១ - ការសង្រួមកាយ វាចាដោយប្រពៃហៅថា សីល។

២ - ការរក្សាចិត្ដឲ្យស្ងប់រំងាប់ហៅថា សមាធិ។

៣ -ការដឹងច្បាស់ក្នុងកងសង្ខារហៅថា បញ្ញា។

អាបត្ដិ

   ទោសដែលកើតឡើងព្រោះសេចក្ដីល្មើសវិន័យបញ្ញាត្ដិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមហៅថា អាបត្ដិ អាបត្ដិនោះពោលដោយឈ្មោះ មាន៧យ៉ាងគឺ៖

បារាជិក បើភិក្ខុត្រូវហើយត្រូវដាច់ចាកភិក្ខុភាវៈ។

សង្ឃាទិសេស បើភិក្ខុហើយត្រូវចូលបរិវាសកម្ម ទើបរួចចាកអាបត្ដិបាន។

ថុល្លច្ច័យ អាបត្ដិទាំង៥យ៉ាងតទៅនេះ បើភិក្ខុត្រូវហើយត្រូវសំដែងចំពោះមុខសង្ឃ ឬគណៈ ឬបុគ្គល ទើបរួចចាកទោសបាន។

បាចិត្ដិយ

បាដិទេសនិយ

ទុក្កដ

ទុព្ភាសិត

អាបត្ដាបជ្ជនាការ

អាការដែលភិក្ខុ នឹង ត្រូវអាបត្ដិទាំងនោះមាន ៦យ៉ាងគឺ៖

 

១ - អលជ្ជិតា ត្រូវដោយមិនខ្មាស់។

២ - អញ្ញាណតា ត្រូវដោយមិនស្គាល់អាបត្ដិ។

៣ - កុក្កុច្ចប្បកតត្ដា ត្រូវដោយសង្ស័យ ហើយចេះតែធ្វើ។

៤ - អកប្បរិយ កប្បិយសញ្ញិតា ត្រូវដោយសំគាល់ថា មិនគួរក្នុងរបស់ដែលគួរ។

៥ - កប្បយេ អកប្បិយសញ្ញិតា ត្រូវដោយសំគាល់ថា គួរក្នុងរបស់ដែលមិនគួរ។

៦ - សតិសម្មោសា ត្រូវដោយភ្លេចស្មារតី។

សិក្ខាបទ

   វិន័យបញ្ញាត្ដិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាម លើកឡើងជាប្រការ ឬ ជាមាត្រាមួយៗ ដែលហៅថាសិក្ខាបទនោះ មានក្នុងបាតិមោក្ខខ្លះ មិនមានក្នុងបាតិមោក្ខខ្លះ។

សិក្ខាបទដែលមានក្នុងបាតិមោក្ខនោះគឺ៖

 

បារាជិក៤

សង្ឃាទិសេស១៣

អនិយត២

និស្សគ្គិយបាចិត្ដិយ៣០

សុទ្ឋិកបាចិត្ដិយ៤

សេគ្គិយវត្គ ៧៥ រួមជា ២២០ រាប់ទាំងអធិករណសមថ ៧ផ្សំផង ជា ២២៧។
































ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...