សួស្តីប្រិយមិត្តជាទីរាប់អាន បើអ្នកចូលចិត្តសូមជួយចែករំលែកផង
Thứ Ba, tháng 7 14, 2020
បុគ្គល៤ពួក ប្រដូចនឹងផ្កាឈូក៤ជំពូក
បុគ្គលទី១ គ្រាន់តែស្តាប់ធម្មទេសនាមួយគាថាដ៏ខ្លី ក៏បានសម្រេចមគ្គផលភ្លាមៗ។
បុគ្គលទី២ បានស្តាប់មួយគាថាខ្លីហើយស្តាប់សេចក្តីអធិប្បាយតទៅទៀត ទើបបានសម្រេចមគ្គផល។
បុគ្គលទី៣ ត្រូវការស្តាប់ សិក្សារៀនសូត្រ និងព្យាយាមមាំក្នុងការធ្វើសមាធិ វិបស្សនា នឹងអាចសម្រេច មគ្គផលបានក្នុងរយៈពេលពី ៧ថ្ងៃទៅ ៦០ឆ្នាំ។
បុគ្គលទី៤ មិនអាចសម្រេចមគ្គផលបានក្នុងជាតិនេះទេ បើគេធ្វើសេចក្តីព្យាយាមមាំក្នុងការប្រតិបត្តិធម៌ គេនឹងអាចបានកើតជាមនុស្ស ឬទេវតា ក្នុងជាតិខាងមុខ។
Chủ Nhật, tháng 7 05, 2020
*********ពុទ្ធ*******
Thứ Bảy, tháng 7 04, 2020
ពោធិសព្វញ្ញូ
១៧៨. ស. កាលព្រះសាស្តាបានត្រាស់ដឹងនូវញេយ្យធម៌ហើយ
ព្រះអង្គយាងទៅប្រោសសត្វលោកភ្លាម ឬមួយទ្រង់ធ្វើអ្វីផ្សេងៗទៀត ? តើមានអ្នកណាបានជួបនឹងព្រះអង្គមុនគេ ?
ច–ព្រះអង្គមិនទាន់យាងចេញទៅបោសសត្វលោក ឬធ្វើធម្មទេសនានូវព្រះធម៌ដែលព្រះអង្គទើបនឹងរកឃើញនោះទេ តែព្រះអង្គទ្រង់ធ្វើសកម្មភាពផ្សេងៗអស់រយៈ៤៩ ថ្ងៃ
នៅក្នុងទីទាំង៧ ដែលហៅថា "សត្តមហាឋាន
មានរយៈកាលជា៧ សបា្តហ៍ដូចតទៅ ៖
♦សប្ដាហ៍ទី១ - ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ១
រោជ ខែពិសាខទៅ
ដល់ថ្ងៃព្រហស្បតិ៍ ៨រោចព្រះអង្គគង់លើរតនបល្ល័ង្កក្រោមដើមពោធិព្រឹក្ស ជាកន្លែងដែលព្រះអង្គទ្រង់បានត្រាស់ដឹងនោះដដែល ដើម្បី ពិចារណានូវព្រះធម៌ដែលទ្រង់ទើបនឹងរកឃើញនេះ
។ ពេលព្រឹកព្រលឹម ថ្ងៃ៨រោច
ទ្រង់ធ្វើយមកប្បាដិហារ្យដោះស្រាយនូវសេចក្តីសង្ស័យ របស់ពពួកទេវតារួចហើយ ទើបព្រះអង្គយាងទៅគង់នៅអនិមិស្សកចេតិយ
♦សប្ដាហ៍ទី២ ពីថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ទៅដល់ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ព្រះសម្មាសម្ពុទ្ធយាងទៅទិសឦសាននៃរតនបល្ល័ង្គ
ទ្រង់គង់នៅអនិមិស្សកចេតិយ បែរព្រះភក្ត្រសម្លឹងមកទត
រតនបល្ល័ង្កដោយព្រះនេត្រឥតប៉ប្រិច ។
♦ សប្ដាហ៍ទី៣ - ពីថ្ងៃព្រហស្បតិ៍ ១៥រោជ ខែពិសាខ មកដល់ថ្ងៃព្រហស្បតិ៍
៧កើត ខែជេស្ឋ ព្រះអង្គទ្រង់យាងចង្ក្រមលើផ្ទះកែវហៅថា រតនចេតិយ
ឬរតនចង្ក្រម ដែលស្ថិតនៅចន្លោះរតនបល្ល័ង្ក និងអនិមិស្ស ចេតិយ
។ មានតំណាលថា រតនចេតិយនេះ
គឺព្រះឥន្ទបាននិម្មិតថ្វាយព្រះសាស្តានៃយើង ព្រះអង្គពិចារណានូវព្រះធម៌ដែលព្រះអង្គជ្រាបច្បាស់ថា
ក្នុងជីវភាពអតីតកាលដែលទ្រង់បានសាបព្រោះ មកដល់ក្នុងជីវភាពថ្មី នេះ ព្រះអង្គបានច្រូតកាត់ភោគផលនោះហើយនឹងចែករំលែកដល់សត្វលោកទូទៅ
ព្រះអង្គធ្វើចង្ក្រមតែ១៩ ជំហានត្រឡប់ចុះឡើងលើជំហាន ។ ទាំង១៩ ដោយមានផ្កាឈូកទ្រព្រះបាទព្រះអង្គទាំង១៩
ជំហាន ក្នុង ព្រះចៅអសោក ព្រះរាជាអង្គនេះបានធ្វើផ្កាឈូកទ្រព្រះសម្ពុទ្ធនេះជាថ្លើម
ថ្មទាំង១៩ ទុកជាតំណាងហើយមានដល់រហូតមកដល់សព្វថ្ងៃនេះ ។
♦ សប្ដាហ៍ទី៤ - ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍
៧កើតដល់ព្រហស្បតិ៍ ១៥ កើត ខែជេស្ឋ ព្រះអង្គយាងទៅគង់នៅក្នុងផ្ទះកែវ គឺរតនឃរចេតិយ ដែលទេពតានិមិ្មតថ្វាយ
នៅខាងទិសពាយព្យនៃពោធិព្រឹក្ស ។ ព្រះអង្គគង់ពិចារណាភាវនា ដើម្បីរៀបចំព្រះធម៌ដែលព្រះអង្គរកឃើញជា៣
ផ្នែកធំ ដែលយើងហៅថា បិដកទាំង៣ ផ្ទះកែវនេះតាមពិតមិនមែនជាផ្ទះ
ដែលយើងរស់នៅទេ គឺប្រាកដជាផ្ទះរបស់ព្រះធម្ម ជាវិការៈនៃព្រះសទ្ធម្មទាំងអស់ ដូចជា៖ ១ – សតិបដ្ឋាន៤ ទុកដូចជាទីលាន
ភូមិ, ២-ឥទិ្ទបាទ៤ ទុកដូចជាសសរ, ៣-ព្រះវិន័យបិដក ទុកដូចជាជញ្ជាំងបិទបាំងការពារទឹកភ្លៀង
កំដៅថ្ងៃ ខ្យល់, ៤-សម្មប្បធាន ៤ ទុកដូចជាក្របដើម្បី រក្សាឲ្យនៅភាពល្អមាំមួនដដែល, ៥-សមាបត្តិ៨ ទុកដូចជារត
និងផ្ទៃសម្រាប់ទ្រឲ្យនៅមាំ ឲ្យនឹង, ៦-ព្រះសុត្តន្ត បិដកទុកដូចជាគ្រឿងដំបូល, ៧-ព្រះអភិធម្មបិដក
ទុកដូចជាប្រដាប់ប្រក់។
លុះព្រះអង្គពិចារ- ណា ចប់នូវបិដកទាំង៣ នេះហើយ ពន្លឺឆព្វណ្ណរង្សី គឺ
ខៀវ
លឿង ក្រហម ស ហង្សបាទ ផ្លេក(ពន្លឺពេជ្រ ) ភ្លឺចាំងចេញពីព្រះកាយជះរស្មីទៅកាន់គ្រប់ទិសទី ។
សប្ដាហ៍ទី៥- គឺពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋដល់ថ្ងៃ ព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ទ្រង់យាងទៅគង់នៅក្រោមដើមអជបាល និគ្រោធ
គឺជាដើមជ្រៃមួយដើមធំ ជាទីជម្រកនៃពួកគង្វាលចៀម ពពែ គោ ហើយមានទាំងអាចារ្យខាងលទ្ធិព្រាហ្មណ៍រមែងមកពន្យល់សាសនា
របស់គដល់ពួកគង្វាលទាំងនោះ ដើមអជបាលនិគ្រោធនេះស្ថិតនៅ ទិសខាងលិចនៃពោធិព្រឹក្ស
ក្បែរផ្ទះនាងសុជាតាដែលបានថ្វាយ
មធុបាយាសដល់ព្រះសិទ្ធត្ថពោធិសត្វមុនព្រះអង្គបានត្រាស់ដឹងប៉ុន្មានម៉ោងនេះ។ នៅក្រោមដើមអជបាលនិគ្រោធនេះ
ព្រះសម្មាសម្ពុទ្ធទ្រង់ភាវនា ពិចារណាសាឡើងវិញ នូវព្រះធម៌ដែលព្រះអង្គទើបនឹងរកឃើញថ្មីៗ ។ ទ្រង់ភាវនាល្អិតទៅៗរំលឹកដល់ការពិតដែលព្រះអង្គទ្រង់ជ្រាបយ៉ាងច្បាស់
នូវជីវភាពស្ថិតក្នុងភពទាំងអស់
ព្រមទាំងហេតុប្បច្ច័យដោយព្រះប្រាជ្ញាញាណភោគផលដែលព្រះអង្គទើបនឹងច្រូតថ្មីៗនេះ
ទ្រង់សម្រេចព្រះទ័យថា ត្រូវតែចែករំលែកឲ្យបានភាគស្មើៗគ្នាជូនដល់សត្វលោក ។
ស្តេចមារមិនទៅណាឆ្ងាយទេ គឺគេនៅឃ្លាំមើលសកម្មភាពរបស់ព្រះសាស្ដាជានិច្ច ។ លុះដឹងថាទ្រង់នឹងពន្យល់ព្រះធម៌ពិត
ដើម្បីជួយស្រោចស្រង់ មនុស្សលោកឲ្យរួចផុតអំពីកណ្ដាប់ដៃនៃតណ្ហាហើយ
ទេវបុត្រមារភ័យខ្លាំងណាស់ខ្លាចបាត់អស់នូវប្រជានុរាស្ត្ររបស់ខ្លួន
ក៏ចូលមកអារាធនាព្រះ អង្គឲ្យបរិនិព្វាន ។
ព្រះសម្មាសម្ពុទ្ធនៃយើងទ្រង់មិនបានទទួលពាក្យអារាធនារបស់មារ
ព្រះអង្គរឹងរឹតតែខំពិចារណានូវព្រះសទ្ធម្មតទៅទៀត រហូតដល់ព្រះ ទ័យស្ថិតក្នុងវិមុត្តិ
សុខ ស្តេចមារភ័យណាស់និង សេចក្តីសម្រេចរបស់សាស្តាក៏បានបញ្ជូនបុត្រ៣
អង្គនិម្មិតកាយយ៉ាងល្អ គឺ នាងតណ្ហា១
នាង អារតី១, នាង រាគា១ ឲ្យមកដើម្បីលួងលោមបំភាន់ចិត្តព្រះសម្មាសម្ពុទ្ធឲ្យ
ធ្លាក់ចូលក្នុងអណ្តូងកិលេសតណ្ហាវិញ ។ នាងតណ្ហាចេញមកមុនគេ នាង មានឫទ្ធានុភាពខ្លាំងណាស់ត្រួតត្រាតាំងពីមនុស្សលោករហូតដល់ព្រះព្រហ្មជាមេបញ្ជាការលើកាមគុណ
នាងជាមហាក្សត្រីយានីត្រួតត្រាលើ
នគរកិលេសបានគ្រប់យ៉ាង នាងខំបញ្ចេញគ្រប់អាកប្បកិរិយាឥតអៀន
ខ្មាសទាក់ទាញព្រះទ័យព្រះសាស្តាឱ្យចូលក្នុងអន្ទាក់របស់នាង ។ នាង
អារតីក៏ចូលមកជាបន្ទាប់ រូបកាយល្អឆើតឆាយ អវយវៈដ៏ទន់ល្វន់ល្វាយ
បញ្ចេញក្បាច់រាំគួរឱ្យពិតពិលរមិលមើល នាងរាគាក៏ចូលមកដោយ និម្មិតកាយឲ្យល្អដូចព្រះនាងយសោធរាពិម្ពាព្រះអគ្គមហេសីរបស់ព្រះ សិទ្ធត្ថពោធិសត្វ នាងរាគានិមិ្មតជាព្រះនាងពិម្ពានេះបញ្ចេញអាកប្បកិរិយា ព្រួយលំបាក
មានទុក្ខដ៏ខ្លាំងក្លា សូរវាចាថ្ងូររងំ ពោលនូវព្រះបរមនាមនៃព្រះពោធិសត្វ ដោយរៀបរាប់ថា “ឱព្រះអង្គម្ចាស់ប្អូនអើយ ! ខ្ញុំម្ចាស់មុខ :
ជាក្ស័យជីវិតឥឡូវ ខ្ញុំម្ចាស់មានទុក្ខលំបាកជាច្រើនឆ្នាំហើយដោយ រង់ចាំព្រះអង្គៗបោះបង់ចោលខ្ញុំម្ចាស់ស្រ
ឡះ សូមព្រះអង្គ ស្តេចយាងត្រឡប់ទៅមហាប្រាសាទយើងវិញកុំខាន.... ។ ព្រះស្វាមី !
សូមព្រះអង្គ បើកព្រះនេត្រមើលមកខ្ញុំម្ចាស់ តើខ្ញុំម្ចាស់មិនមែនជាព្រះនាងពិម្ពា
ដែលព្រះស្វាមីទ្រង់សព្វព្រះរាជហឫទ័យទេឬ ?
ព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបយ៉ាងច្បាស់នូវរូបនិមិ្មតទាំង៣ព្រមទាំង គិតថា “ចូរនាងតឡប់ទៅក្នុងអនិច្ចភាពនៃលោករបស់នាងចុះ ” នាង ទាំង៣
ក៏រលាយបាត់អស់ទៅ ។ ក្នុងថ្ងៃមួយ
មានព្រាហ្មណ៍ម្នាក់ខាងលទ្ធិផ្សេងចូលមកជួបព្រះអង្គនៅក្រោមដើមអជបាលនិគ្រោធនេះ ដោយសួរទ្រង់អំពីគុណសម្បត្តិ និង
លក្ខណសម្បត្តិពិតប្រាកដរបស់ព្រាហ្មណ៍ ហុំហុំកជាតិកព្រាហ្មណ៍សួរ
ថា “ ភិក្ខុសមណគោតម តាមពិត តើនៅក្នុងលក្ខណសម្បត្តិដូចម្តេច ដែលគេអាចទទួលឈ្មោះថាជាព្រាហ្មណ៍ពិតៗ
ហើយករណីយកិច្ចរបស់គេ តើមានអ្វីខ្លះ ? សំនួររបស់ព្រាហ្មណ៍ហុំហុំកជាតិកៈនេះសួរព្រះសាស្តាដោយចំអកឡកឡឺយដល់ទ្រង់ដែលគេចោទថាព្រះអង្គគ្មានស្មារតីទទួលខុសត្រូវចំពោះទេពី និងរាជបុត្រាតែប៉ុណ្ណោះ ។ ដោយសេចក្ដីមេត្តា ករុណា
ព្រះអង្គក៏ឆ្លើយតបភ្លាមថា ពួកព្រាហ្មណ៍ទាំងអស់ មានវិន័យ
ដើម្បីកំចាត់នូវអំពើអាក្រក់ចេញ មិនបន្លឺស្នូររហឹមថា ឱម ឱម មិនជាប់ជំពាក់នឹងដំណើរសៅហ្មង មានគំនិតខ្ពង់ខ្ពស់ក្នុងការចេះទប់ចិត្ត ចេះគម្ពីរវេទទាំង៤
ដែលជាផ្លូវបង្ហាញនូវការប្រព្រឹត្តដ៏បរិសុទ្ធ ម្យ៉ាងទៀត ព្រាហ្មណ៍ទាំងឡាយណា
ដែលលះបង់គំនរវត្ថុដែលនាំឲ្យសៅហ្មង ព្រាហ្មណ៍នោះអាចមានឈ្មោះថាជាព្រាហ្មណ៍ពេញលក្ខណៈ”
។ ក្រោយស្តាប់ចម្លើយរបស់ព្រះសាស្ដារួចមកហុំហុំកជាតិកព្រាហ្មណ៍ណាក៏ចាកចេញបាត់ទៅ ។
- សប្ដាហ៍ទី៦ - ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ដល់ ព្រហស្បតិ៍
១៣រោច ខែជេស្ឋ ព្រះសាស្តាទ្រង់យាងទៅគង់ក្រោមដើម រាំង ភ្នំ នៅក្បែរស្រះមុទ្ទលិន្ទ
នាទិសខាងត្បូងនរតនបល្ល័ង្ក ដែលមានចម្ងាយ ប្រហែលពី ៣ទៅ៥ទីឡូម៉ែត្រពីដើមពោធិព្រឹក្ស
ស្រះមុច្ចលិន្ទនេះមានដើមឈូកដុះពាសពេញសប្រកបដោយស្លឹកនិងផ្កាប្រណាំងគ្នាឡើ
លើផ្ទៃទឹក ។ ព្រះសម្ពុទ្ធសម្លឹងផ្កាឈូករួចព្រះអង្គបន្តការភាវនា
ស្ងប់ស្ងាត់ ក្រោមមេឃស្រទំ ជួនកាលភ្លៀងរលឹម ឬក៏ចុះអ័ព្ទ។ អាកាសត្រជាក់
អ័ព្ទយ៉ាងក្រាស់បណ្តាលឲ្យត្រជាក់ខ្លាំង ព្រះភគវ័ន្តទ្រង់បន្តភាវនា
ដោយឥតកម្រើក ។ នៅក្នុងស្រះនោះមានពោះនាគរាជមួយឈោ្មះ៖ មុច្ចលិន្ទ
ទើបនឹងចេញអំពីសមាធិឃើញព្រះសាស្តាកំពុងភាវនា ក៏មក និម្មិតកាយដ៏ធំពែនខ្លួនធ្វើជាបល្ល័ង្ក៧ជាន់ទ្រព្រះដ៏មានព្រះភាគ ហើយ
បើកពពារ៧ធ្វើជាឆ័ត្របាំងថ្វាយព្រះអង្គការពារកុំឲ្យត្រូវភ្លៀង ខ្យល់ និង
កំដៅព្រះអាទិត្យ ។ ថ្ងៃទី៧ មេឃក៏ស្រឡះល្អស្តេចនាគមុច្ចលិន្ទលាខ្លួនចេញពីព្រះ សាស្តា រួចហើយនិម្មិតខ្លួនជាក្មេងប្រុសម្នាក់យ៉ាងសុភាព
ថ្វាយបង្គំព្រះអង្គ ដោយគោរព រីឯព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបទាំងអស់នូវអំពើជាកុសល
របស់ស្តេចនាគ ព្រះអង្គទ្រង់មានព្រះពុទ្ធដីកាថា៖ អំពើឥតសៅហ្មង របស់អ្នកដែលត្រេកអរនឹងផ្លូវនៃគតិបណ្ឌិត
ចេះច្បាស់ ឃើញច្បាស់នូវ ទ្រឹស្តីជាគតិបណ្ឌិត អត្ថប្រយោជន៍បណ្តាលឲ្យមានសុភមង្គល
ការមិនព្យាបាទគ្នា មិនធ្វើអាក្រក់ដល់សត្វលោកទូទៅ ជាអត្ថប្រយោជន៍យ៉ាង
ច្រើនផ្តល់មកនូវសុភមង្គលសំរាប់ពិភពលោក ។ ការមិនក្រេវក្រោធ
មិនលំអៀង ការលះបង់នូវកាមរាគទាំងឡាយ ជាមូលដ្ឋាននៃអត្ថប្រយោជន៍
ដ៏ច្រើនសម្រាប់សុភមង្គលនៃសត្វលោក។ អំពើលះបង់ចោលនូវអតិមានណាមួយដូចជាខ្ញុំ ពួកខ្ញុំ , កូនខ្ញុំ
….. ជាដើម, ការលះបង់នូវសេចក្តី ប្រាថ្នាដែលលើសអំពីគុណូបការខ្លួន
ជាអត្ថប្រយោជន៍មួយក្នុងនាមនៃសុភមង្គលដ៏វិសេសអស្ចារ្យ”
សប្ដាហ៍ទី៧ ពីថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋដល់ថ្ងៃ៥ កើត ខែអាសាធ
ព្រះអង្គយាងទៅគង់ក្រោមដើមកេសមួយដើម នាទិសនិរតីនៃ រតនបល្ល័ង្ក ។ ព្រះសាស្តាទ្រង់ភាវនាកាន់តែស្ងប់ទៅៗ
សង្កេតវេទនាកាន់តែល្អិតទៅៗ
ពិនិត្យឡើងវិញនូវបរមត្ថធម៌ដែលព្រះអង្គបានរកឃើញ ហើយ អស់រយៈពេលពេញមួយសប្តាហ៍
។ក្នុងរយៈពេលទាំង៤៩ ថ្ងៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង
ទ្រង់ឥតបានសោយអាហារទេ គឺព្រះអង្គសោយតែវិមុត្តិសុខប៉ុណ្ណោះ
។
នៅវេលាព្រឹកព្រលឹមនៃថ្ងៃទី ៤៩ នេះ ព្រះឥន្ទបានយកផ្លែសម៉ទិព្វ ឈើស្ទន់ និងទឹកមកថ្វាយព្រះសាស្តា ។ បន្ទាប់អំពីព្រះឥន្ទ
មានពាណិជជនជាតិភូមាពីរនាក់បងប្អូន បង ឈ្មោះ៖ តបុស្សៈ ប្អូនឈ្មោះ៖ ភល្លិតៈ
ជាឈ្មួញរទេះ៥០០គ្រឿងដឹកទំនិញ ទៅលក់ឯឧត្តលាជនបទ បានយកសដូវទៅថ្វាយ
ព្រមទាំងសូមដល់នូវ សរណមគមន៍២
គឺព្រះពុទ្ធព្រះធម៌ ឬ ទ្វេវាជិកសរណគមន៍ ជាទីពឹងទីរលឹក អស់មួយជីវិត
ពាណិជទាំងពីរនេះហើយជាបឋមឧបាសករបស់ព្រះសាស្ដានៃយើង ។
មុននឹងថ្វាយបង្គំលាពាណិជក៏ទូលសុំនូវវត្ថុអ្វីមួយទុកជាទីរលឹកអំពីព្រះអង្គៗទ្រង់យកព្រះ ហស្ថអង្វែលព្រះហត្ថ(ផ្នួងសក់)
ដកព្រះហស្ថមកវិញជាប់ដោយព្រះកេសា៨សរសៃ ទ្រង់ប្រទានដល់ ពាណិជពីរនាក់ៗបានព្រះកេសាហើយ យកទៅបញ្ចុះនៅសិង្គុត្តរចេតិយ
នៅពេលត្រឡប់មកដល់ប្រទេសភូមារបស់ខ្លួនវិញ ។
១៧៩ . ស. ៤ ៩ ថ្ងៃឥតសោយអាហារយូរណាស់ព្រះអើយ!បើសិន
ជាបុថុជ្ជនម៉្លេះស្លាប់រលួយអស់ទៀតផង ។
គួរឲ្យឆ្ងល់ណាស់ព្រះសម្មាសម្ពុទ្ធឥតមានអ្វីទាំងអស់
លុះពេលព្រះអង្គទទួលសតូវពីពាណិជនោះ តើទ្រង់ទទួលដោយអ្វី ?
–
ថ “
ព្រះអង្គងាករកវត្ថុមួយ ដើម្បីទទួលសដូវ តែព្រះអង្គមិន
ឃើញមានរបស់អ្វីមួយសម្រាប់ទទួលសដូវសោះ ព្រះអង្គគិតថាព្រះពុទ្ធ
៤-ប្រវត្តិទង់ព្រះពុទ្ធសាសនា ([1])
តាំងពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅពុំទាន់មានប្រទេស
ពុទ្ធសាសនិកណាមួយបានផ្តើមបង្កើតទង់ព្រះពុទ្ធសាសនាឱ្យមានរូបរាង
ឡើងពិតប្រាកដដូចក្នុងប្រពៃណីឯទៀតឡើយនោះទេ ។
លុះដល់ថ្ងៃ
អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស. ២៤៩៤ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា
គ.ស ១៩៥០(?) ទើបពុទ្ធិកប្រទេស ទាំង ២៩
មានប្រទេសស្រីលង្កាជាដើម បានបង្កើតពុទ្ធិកសមាគមពិភពលោក ហើយបានធ្វើសន្និសីទលើកទី ១
នៅប្រទេសស្រីលង្កា ដែលមានគណៈប្រតិភូខ្មែរយើង មានសម្តេចព្រះមហាសុមេធាធិបតី ជួនណាត
ជោតញ្ញាណោ ព្រះសង្ឃនាយកគណៈ មហានិកាយជាប្រធានទៅរួមប្រជុំផង បានមូលមតិគ្នាបង្កើតទង់សាសនាឡើងហៅថា
ទង់ពុទ្ធិក សមាគមពិភពលោក (តាមលក្ខន្តិកៈនៃសមាគមដែលមាន២៧មាត្រា)ត្រង់មាត្រា២៦ចែងថា៖
ទង់របស់ពុទ្ធិកសមាគមពិភពលោក ជាទង់មានពណ៌ ៦
តម្រូវនឹងឆព្វណ្ណរង្សីរបស់ព្រះសម្ពុទ្ធជាម្ចាស់ ជាមូលដ្ឋានតាំងគំរូដែលក្រុមប្រឹក្សាប្រតិបត្តិការបានធ្វើហើយ
។ ដូច្នេះទង់ព្រះពុទ្ធសាសនា ក៏បានឧបត្តិកឡើងជាស្ថាពរតាំងពីកាលនោះមក។
ព្រះបរមលោកនាថ ព្រះអង្គមានរស្មី ៦ ពណ៌
ផ្សាយចេញពីព្រះវរកាយយ៉ាងនេះដោយលទ្ធផលនៃទានបរមត្ថបារមី
ដែលព្រះអង្គបានសាងមកពីអតីតភាពយ៉ាងអស្ចារ្យ
ហើយដែលគ្មាននរណាម្នាក់អាចធ្វើបានដូចព្រះអង្គឡើយ ឯរស្មីនីមួយៗ
ជាតំណាងព្រះជាតិរបស់ព្រះអង្គនីមួយៗដែរគឺ៖
១- ពណ៌ខៀវ ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ
ព្រះឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូម
ព្រះនេត្រព្រះអង្គទាំងគូ ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងពីរឱ្យទៅឥន្ទព្រាហ្មណ៍។
២- ពណ៌លឿង ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត ។ កាលនោះព្រះ
ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។
វិនីបណ្ឌិតបានអារសាច់ខ្លួនឱ្យជាងមាសដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប។
៣-ពណ៌ក្រហម
ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ
មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ
ព្រះអង្គទ្រង់យកកាំបិតមកពុះទ្រូងលូកបេះដូងមកផ្សំថ្នាំមើលមាតាឱ្យបានគង់ជីវិត ។
៤-ពណ៌ស ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ
ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។
ពួកអ្នកនគរស្រីពិរាស្ត្រក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱ្យទៅនៅនាវង្កតបព៌ត។
៥-ពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិជាវិជ្ជាធរ
។ មាតាព្រះអង្គ ត្រូវយក្សចាប់យកបាន
ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជីវិតមាតា ។
៦- ពណ៌ផ្លេក (គឺជាពន្លឺពេជ្រ គឺគេយកពណ៌ទាំង ៥ ខាងដើមនីមួយ ៗ
មកដាក់បញ្ចូលគ្នាក្នុងផ្ទាំងទី ៦ នេះជាពណ៌មួយ) ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះសោមបណ្ឌិត
មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។
គ្រានោះព្រះឥន្ទ្រាធិរាជបាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់ អត់អាហារដើរចូលមក។
ទន្សាយសោមបណ្ឌិតបានរលាស់ខ្លួន ៣ ដងដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ
រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចម្អិនសាច់ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ
។
រស្មីទាំង៦ ពណ៌នេះ បានផ្សាយចេញអំពីព្រះវរកាយព្រះអង្គ
ក្នុងពេលត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងពេលសម្ដែង
បាដិហារ្យដើម្បីកម្ចាត់បង់នូវអស្មិមានះនៃព្រះញាតិរបស់ ព្រះអង្គ
ដែលមានសេចក្តីសម្គាល់ថា
ព្រះអង្គជាមនុស្សនៅក្មេងមិនគួរគោរពនិងក្នុងពេលព្រះអង្គធ្វើយមក បាដិហារ្យផ្ទាញ់ពួកនិគ្រន្ថលើដើមគណ្ឌាមព្រឹក្ស(ដើមស្វាយរបស់នាយគណ្ឌៈ)។
ដូច្នោះហើយ
បានជាពុទ្ធិកសមាគមពិភពលោកដែលនៅប្រទេសស្រីលង្កាលើកទី១ នោះ
ផ្តើមធ្វើទង់ពុទ្ធសាសនាមាន ៦ ពណ៌តម្រូវនឹងឆព្វណ្ណ រង្សីរបស់ព្រះពុទ្ធជាម្ចាស់ ។
-ពោលដោយព្រះឆព្វណ្ណរង្សី ([2])
កាលព្រះសាស្តាទ្រង់ពិចារណាធម៌ថ៏ល្អិតសុខុម
តាមការសប្បាយដោយព្រះសព្វញ្ញុតញ្ញាណដែលមានឱកាស (ចន្លោះ) ដែលបានហើយយ៉ាងនេះ
ព្រះឆព្វណ្ណរង្សី (រស្មី ៦ ពណ៌) គឺ៖
១-នីលៈ =ខៀវដូចផ្កាអញ្ជ័ន
២-បីតៈ =លឿងដូចហរិតាល
៣-លោហិតៈ =ក្រហមដូចថ្ងៃស្រទន់
៤-ឱទាតៈ =សដូចផ្ទាំងប្រាក់
៥-មញ្ជេដ្ឋៈ =ពណ៌ហង្សបាទ
ដូចផ្កាសិរមាន់
៦-បភស្សរៈ =ពណ៌ផ្លេកដូចកែវផលិក
១-ក៏ផ្សាយចេញពីព្រះសរីរៈ; ផ្ទៃមេឃ
ហាក់បីដូចជាពេញដោយផ្កាអញ្ជ័នកំចាយហើយទួទៅ, ដូចដេរ ដាសដោយផ្កាកប្បាស
ឬស្រទាប់ផ្កាកប្បាសខៀវ, ដូចទងត្នោតប្រដាប់ដោយកែវមណីដែលយោលទៅមក, និងដូចផ្ទាំវត្ថុពណ៌ខៀវចាស់ដែល
(គេលាត) សន្ធឹងចេញ, ដោយសមត្ថភាពនៃរស្មីខៀវទាំងឡាយណា, រស្មីពណ៌ខៀវទាំងឡាយនោះ ចេញទៅហើយអំពីព្រះកេសា,ព្រះមស្សុ
«ពុកមាត់
ឬ ពុកចង្កា» ទាំងឡាយនិងអំពីទីពណ៌ខៀវនៃព្រះនេត្រទាំង
ពីរ ។
២-ទិសាភាគទាំងឡាយ រមែងរុងរោចន៍ ដូចស្រោចស្រប់ (ជម្រះ)
ដោយទឹកមាស ដូចត្រដាងផ្ទាំងមាសចេញទៅ, ដូចជ្រលក់ដោយចុណ្ណ (លំអិត) នៃរមៀត
៊នឹងដូចពាសពេញដោយផ្កាកណ្ណិកា ដោយអំណាចនៃ រស្មីពណ៌លឿង ទាំងឡាយ; រស្មីពណ៌លឿងទាំងឡាយនោះ
ផ្សាយចេញហើយអំពីព្រះឆវីវណ្ណ និងអំពីទីពណ៌លឿងនៃព្រះនេត្រទាំងពីរ ។
៣-ទិសាភាគទាំងឡាយ រុងរោចន៍ហើយ
ដូចជ្រកល់ដោយលំអិតថ្នាំពណ៌ក្រហម, ដូចស្រោចទឹកល័ក្តដែលឆ្អិនល្អហើយ, ដូចគ្របសំពត់កម្ពលក្រហម
ដូចពាសដោយផ្កាជយព្រឹក្ស ផ្ការលួស បាយ និងផ្កាច្បារ
ដោយអំណាចនៃរស្មីពណ៌ក្រហមទាំងឡាយណា, រស្មីពណ៌ក្រហមទាំងឡាយនោះ
ផ្សាយចេញអំពីព្រះមំស, ព្រះលោហិត
និង ទីពណ៌ ក្រហមនៃព្រះនេត្រទាំងឡាយពីរ។
៤-ទិសាភាគទាំងឡាយ. រុងរោចន៍ហើយ
ពាសពេញខ្ចាត់ខ្ចាយដោយខីរធារា (ទទឹកដោះស្រស់) ដែលចាក់ចេញអំពីឆ្នាំងប្រាក់, ដូចពិតានផ្ទាំងប្រាក់ដែលគេចងលាតសន្ធឹងទុក, ដូចទងត្នោតប្រាក់ដែលគេគ្រវីទៅមក, ដូចដេរដាសដោយផ្ការុន, ផ្កាកោមុទ, ផ្កាគន្លិស, ផ្កាម្លិះវល្លិ៍, និងផ្កាម្លិះរួតជាដើម ដោយអំណាចនៃរស្មីពណ៌សទាំងឡាយណា; រស្មីពណ៌សទាំងឡាយនោះសព្វពេញខ្លួនចេញហើយ
អំពីព្រះអដ្ឋិទាំងឡាយ, អំពីព្រះទន្តទាំង
ឡាយ និងអំពីទីពណ៌សនៃព្រះនេត្រទាំងពីរ ។
៥,៦-ចំណែករស្មីពណ៌ហង្សបាទ និងពណ៌ផ្លេក ក៏ចេញអំពីជំណែកនៃព្រះសរីរៈនោះៗ;
ព្រះរស្មីទាំង ៦ នោះ ចេញហើយចាប់នូវឃនមហាបឋវី (ពិភពផែនដី)
ដោយប្រការដូច្នេះ ; មហាបឋវីដ៏ក្រាស់
២៤០.០០០យោជន៍ ដូចដុំមាសដែលគេខាត់មន្ទិលហើយ; រស្មីទាំងនោះ ចោះតម្លុះផែនដីចុះទៅចាប់
(ប៉ះ) ទឹកក្នុងខាងក្រោម; ទឹកដែលទ្រផែនក្រាស់
៤៨០.០០០ យោជន៍
ដូចជាមាសដែលអណ្តែតចេញអំពីបំពង់មាស; រស្មីទាំងនោះចាក់ធ្លុះទឹកហើយចុះទៅចាប់
(ដល់) ខ្យល់; ខ្យល់កម្រាស់ ៩៦០.០០០ យោជន៍ ដូចគំនរមាសដែលគេគរឡើងហើយ, រស្មីនោះចាក់ធ្លុះខ្យល់ហើយអណ្ណែតទៅកាន់អជ្ជដាកាស
(អាកាសទទេ) ខាក្រោម ។
៩ 10
បញ្ហាវេយ្យាករណ៍បាលី ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែងភាសាបាលីឲ្យបានត្រឹមត្រ...
-
សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ១រោចបុស្ស ២០១២ សាលារៀនវត្តសាសនសាមគ្គីរង្សី អូរត្រាវ ចាបផ្តើម ធ្វើពីរថ្ងៃ...
-
មាន សេចក្ដីដំណាលថា៖ កាលពីយូរយាណាស់មកហើយ មានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខ ជាមួយគ្នាពុំដែលឃ្នើសឃ្នងអ្វីឡើយ។ពេលមួយបានដំណឹងថាមានគ្រូអាចារ្យម...
-
នេះពិធិបុណ្យសព របស់ លោកយាយ នាមសាង នូវថ្ងៃ១កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥