Thứ Bảy, tháng 7 04, 2020

ពោធិសព្វញ្ញូ



        ១៧៨. ស. កាលព្រះសាស្តាបានត្រាស់ដឹងនូវញេយ្យធម៌ហើយ ព្រះអង្គយាងទៅប្រោសសត្វលោកភ្លាម ឬមួយទ្រង់ធ្វើអ្វីផ្សេងៗទៀត ?  តើមានអ្នកណាបានជួបនឹងព្រះអង្គមុនគេ ?

        ច–ព្រះអង្គមិនទាន់យាងចេញទៅបោសសត្វលោក ឬធ្វើធម្មទេសនានូវព្រះធម៌ដែលព្រះអង្គទើបនឹងរកឃើញនោះទេ   តែព្រះអង្គទ្រង់ធ្វើសកម្មភាពផ្សេងៗអស់រយៈ៤៩ ថ្ងៃ នៅក្នុងទីទាំង៧ ដែលហៅថា "សត្តមហាឋាន មានរយៈកាលជា៧ សបា្តហ៍ដូចតទៅ ៖

        សប្ដាហ៍ទី១ - ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ១ រោជ                            ខែពិសាខទៅ ដល់ថ្ងៃព្រហស្បតិ៍    ៨រោចព្រះអង្គគង់លើរតនបល្ល័ង្កក្រោមដើមពោធិព្រឹក្ស    ជាកន្លែងដែលព្រះអង្គទ្រង់បានត្រាស់ដឹងនោះដដែល    ដើម្បី ពិចារណានូវព្រះធម៌ដែលទ្រង់ទើបនឹងរកឃើញនេះ ។     ពេលព្រឹកព្រលឹម ថ្ងៃ៨រោច ទ្រង់ធ្វើយមកប្បាដិហារ្យដោះស្រាយនូវសេចក្តីសង្ស័យ របស់ពពួកទេវតារួចហើយ   ទើបព្រះអង្គយាងទៅគង់នៅអនិមិស្សកចេតិយ

        សប្ដាហ៍ទី២     ពីថ្ងៃព្រហស្បតិ៍  ៨រោច ខែពិសាខ ទៅដល់ថ្ងៃព្រហស្បតិ៍   ១៥រោច  ខែពិសាខ ព្រះសម្មាសម្ពុទ្ធយាងទៅទិសឦសាននៃរតនបល្ល័ង្គ ទ្រង់គង់នៅអនិមិស្សកចេតិយ បែរព្រះភក្ត្រសម្លឹងមកទត រតនបល្ល័ង្កដោយព្រះនេត្រឥតប៉ប្រិច ។

        សប្ដាហ៍ទី៣ - ពីថ្ងៃព្រហស្បតិ៍    ១៥រោជ    ខែពិសាខ    មកដល់ថ្ងៃព្រហស្បតិ៍  ៧កើត   ខែជេស្ឋ   ព្រះអង្គទ្រង់យាងចង្ក្រមលើផ្ទះកែវហៅថា   រតនចេតិយ  ឬរតនចង្ក្រម   ដែលស្ថិតនៅចន្លោះរតនបល្ល័ង្ក និងអនិមិស្ស ចេតិយ ។   មានតំណាលថា រតនចេតិយនេះ គឺព្រះឥន្ទបាននិម្មិតថ្វាយព្រះសាស្តានៃយើង   ព្រះអង្គពិចារណានូវព្រះធម៌ដែលព្រះអង្គជ្រាបច្បាស់ថា ក្នុងជីវភាពអតីតកាលដែលទ្រង់បានសាបព្រោះ មកដល់ក្នុងជីវភាពថ្មី នេះ    ព្រះអង្គបានច្រូតកាត់ភោគផលនោះហើយនឹងចែករំលែកដល់សត្វលោកទូទៅ    ព្រះអង្គធ្វើចង្ក្រតែ១៩ ជំហានត្រឡប់ចុះឡើងលើជំហាន ។   ទាំង១៩ ដោយមានផ្កាឈូកទ្រព្រះបាទព្រះអង្គទាំង១៩ ជំហាន ក្នុង ព្រះចៅអសោក ព្រះរាជាអង្គនេះបានធ្វើផ្កាឈូកទ្រព្រះសម្ពុទ្ធនេះជាថ្លើម ថ្មទាំង១៩ ទុកជាតំណាងហើយមានដល់រហូតមកដល់សព្វថ្ងៃនេះ ។

        សប្ដាហ៍ទី៤ - ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍ ៧កើតដល់ព្រហស្បតិ៍     ១៥ កើត    ខែជេស្ឋ ព្រះអង្គយាងទៅគង់នៅក្នុងផ្ទះកែវ គឺរតនឃរចេតិយ ដែលទេពតានិមិ្មតថ្វាយ នៅខាងទិសពាយព្យនៃពោធិព្រឹក្ស ។    ព្រះអង្គគង់ពិចារណាភាវនា ដើម្បីរៀបចំព្រះធម៌ដែលព្រះអង្គរកឃើញជា៣ ផ្នែកធំ ដែលយើងហៅថា បិដកទាំង៣     ផ្ទះកែវនេះតាមពិតមិនមែនជាផ្ទះ ដែលយើងរស់នៅទេ គឺប្រាកដជាផ្ទះរបស់ព្រះធម្ម ជាវិការៈនៃព្រះសទ្ធម្មទាំងអស់ ដូចជា៖    ១ – សតិបដ្ឋាន៤ ទុកដូចជាទីលាន ភូមិ,    -ឥទិ្ទបាទ៤ ទុកដូចជាសសរ,      ៣-ព្រះវិន័យបិដក  ទុកដូចជាជញ្ជាំងបិទបាំងការពារទឹកភ្លៀង  កំដៅថ្ងៃ   ខ្យល់,   ៤-សម្មប្បធាន ៤  ទុកដូចជាក្របដើម្បី រក្សាឲ្យនៅភាពល្អមាំមួនដដែល,    ៥-សមាបត្តិ   ទុកដូចជារត និងផ្ទៃម្រាប់ទ្រឲ្យនៅមាំ ឲ្យនឹង,  ៦-ព្រះសុត្តន្ត បិដកទុកដូចជាគ្រឿងដំបូល,  ៧-ព្រះអភិធម្មបិដក ទុកដូចជាប្រដាប់ប្រក់។  លុះព្រះអង្គពិចារ- ណា ចប់នូវបិដកទាំង៣ នេះហើយ ពន្លឺឆព្វណ្ណរង្សី   គឺ ខៀវ   លឿង   ក្រហម   ស   ហង្សបាទ   ផ្លេក(ពន្លឺពេជ្រ ) ភ្លឺចាំងចេញពីព្រះកាយជះរស្មីទៅកាន់គ្រប់ទិសទី ។

        សប្ដាហ៍ទី៥- គឺពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត  ខែជេស្ឋដល់ថ្ងៃ ព្រហស្បតិ៍ ៦ រោច  ខែជេស្ឋ ទ្រង់យាងទៅគង់នៅក្រោមដើមអជបាល និគ្រោធ គឺជាដើមជ្រៃមួយដើមធំ ជាទីជម្រកនៃពួកគង្វាលចៀម  ពពែ  គោ  ហើយមានទាំងអាចារ្យខាងលទ្ធិព្រាហ្មណ៍រមែងមកពន្យល់សាសនា របស់គដល់ពួកគង្វាលទាំងនោះ ដើមអជបាលនិគ្រោធនេះស្ថិតនៅ ទិសខាងលិចនៃពោធិព្រឹក្ស ក្បែរផ្ទះនាងសុជាតាដែលបានថ្វាយ មធុបាយាសដល់ព្រះសិទ្ធត្ថពោធិសត្វមុនព្រះអង្គបានត្រាស់ដឹងប៉ុន្មានម៉ោងនេះ។    នៅក្រោមដើមអជបាលនិគ្រោធនេះ ព្រះសម្មាសម្ពុទ្ធទ្រង់ភាវនា ពិចារណាសាឡើងវិញ  នូវព្រះធម៌ដែលព្រះអង្គទើបនឹងរកឃើញថ្មីៗ ។    ទ្រង់ភាវនាល្អិតទៅៗរំលឹកដល់ការពិតដែលព្រះអង្គទ្រង់ជ្រាបយ៉ាងច្បាស់ នូវជីវភាពស្ថិតក្នុងភពទាំងអស់ ព្រមទាំងហេតុប្បច្ច័យដោយព្រះប្រាជ្ញាញាណភោគផលដែលព្រះអង្គទើបនឹងច្រូតថ្មីៗនេះ ទ្រង់សម្រេចព្រះទ័យថា ត្រូវតែចែករំលែកឲ្យបានភាគស្មើៗគ្នាជូនដល់សត្វលោក ។ ស្តេចមារមិនទៅណាឆ្ងាយទេ គឺគេនៅឃ្លាំមើលសកម្មភាពរបស់ព្រះសាស្ដាជានិច្ច ។  លុះដឹងថាទ្រង់នឹងពន្យល់ព្រះធម៌ពិត ដើម្បីជួយស្រោចស្រង់ មនុស្សលោកឲ្យរួចផុតអំពីកណ្ដាប់ដៃនៃតណ្ហាហើយ ទេវបុត្រមារភ័យខ្លាំងណាស់ខ្លាចបាត់អស់នូវប្រជានុរាស្ត្ររបស់ខ្លួន ក៏ចូលមកអារាធនាព្រះ អង្គឲ្យបរិនិព្វាន ។

        ព្រះសម្មាសម្ពុទ្ធនៃយើងទ្រង់មិនបានទទួលពាក្យអារាធនារបស់មារ ព្រះអង្គរឹងរឹតតែខំពិចារណានូវព្រះសទ្ធម្មតទៅទៀត រហូតដល់ព្រះ ទ័យស្ថិតក្នុងវិមុត្តិ សុខ ស្តេចមារភ័យណាស់និង សេចក្តីសម្រេចរបស់សាស្តាក៏បានបញ្ជូនបុត្រ៣ អង្គនិម្មិតកាយយ៉ាងល្អ គឺ នាងតណ្ហា១    នាង អារតី១,    នាង រាគា១  ឲ្យមកដើម្បីលួងលោមបំភាន់ចិត្តព្រះសម្មាសម្ពុទ្ធឲ្យ ធ្លាក់ចូលក្នុងអណ្តូងកិលេសតណ្ហាវិញ ។  នាងតណ្ហាចេញមកមុនគេ នាង មានឫទ្ធានុភាពខ្លាំងណាស់ត្រួតត្រាតាំងពីមនុស្សលោករហូតដល់ព្រះព្រហ្មជាមេបញ្ជាការលើកាមគុណ     នាងជាមហាក្សត្រីយានីត្រួតត្រាលើ នគរកិលេសបានគ្រប់យ៉ាង នាងខំបញ្ចេញគ្រប់អាកប្បកិរិយាឥតអៀន ខ្មាសទាក់ទាញព្រះទ័យព្រះសាស្តាឱ្យចូលក្នុងអន្ទាក់របស់នាង ។ នាង អារតីក៏ចូលមកជាបន្ទាប់ រូបកាយល្អឆើតឆាយ អវយវៈដ៏ទន់ល្វន់ល្វាយ បញ្ចេញក្បាច់រាំគួរឱ្យពិតពិលរមិលមើល    នាងរាគាក៏ចូលមកដោយ   និម្មិតកាយឲ្យល្អដូចព្រះនាងយសោធរាពិម្ពាព្រះអគ្គមហេសីរបស់ព្រះ សិទ្ធត្ថពោធិសត្វ នាងរាគានិមិ្មតជាព្រះនាងពិម្ពានេះបញ្ចេញអាកប្បកិរិយា ព្រួយលំបាក មានទុក្ខដ៏ខ្លាំងក្លា សូរវាចាថ្ងូររងំ ពោលនូវព្រះបរមនាមនៃព្រះពោធិសត្វ ដោយរៀបរាប់ថា “ឱព្រះអង្គម្ចាស់ប្អូនអើយ ! ខ្ញុំម្ចាស់មុខ : ជាក្ស័យជីវិតឥឡូវ ខ្ញុំម្ចាស់មានទុក្ខលំបាកជាច្រើនឆ្នាំហើយដោយ រង់ចាំព្រះអង្គៗបោះបង់ចោលខ្ញុំម្ចាស់ស្រ ឡះ   សូមព្រះអង្គ ស្តេចយាងត្រឡប់ទៅមហាប្រាសាទយើងវិញកុំខាន.... ។ ព្រះស្វាមី ! សូមព្រះអង្គ បើកព្រះនេត្រមើលមកខ្ញុំម្ចាស់ តើខ្ញុំម្ចាស់មិនមែនជាព្រះនាងពិម្ពា ដែលព្រះស្វាមីទ្រង់សព្វព្រះរាជហឫទ័យទេឬ ?

        ព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបយ៉ាងច្បាស់នូវរូបនិមិ្មតទាំងព្រមទាំង គិតថា “ចូរនាងតឡប់ទៅក្នុងអនិច្ចភាពនៃលោករបស់នាងចុះ ” នាង ទាំង៣ ក៏រលាយបាត់អស់ទៅ ។  ក្នុងថ្ងៃមួយ មានព្រាហ្មណ៍ម្នាក់ខាងលទ្ធិផ្សេងចូលមកជួបព្រះអង្គនៅក្រោមដើមអជបាលនិគ្រោធនេះ   ដោយសួរទ្រង់អំពីគុណសម្បត្តិ និង លក្ខណសម្បត្តិពិតប្រាកដរបស់ព្រាហ្មណ៍ ហុំហុំកជាតិកព្រាហ្មណ៍សួរ ថា   “ ភិក្ខុសមណគោតម   តាមពិត តើនៅក្នុងលក្ខណសម្បត្តិដូចម្តេច    ដែលគេអាចទទួលឈ្មោះថាជាព្រាហ្មណ៍ពិតៗ   ហើយករណីយកិច្ចរបស់គេ តើមានអ្វីខ្លះ ?    សំនួររបស់ព្រាហ្មណ៍ហុំហុំកជាតិកៈនេះសួរព្រះសាស្តាដោយចំអកឡកឡឺយដល់ទ្រង់ដែលគេចោទថាព្រះអង្គគ្មានស្មារតីទទួលខុសត្រូវចំពោះទេពី និងរាជបុត្រាតែប៉ុណ្ណោះ ។     ដោយសេចក្ដីមេត្តា ករុណា ព្រះអង្គក៏ឆ្លើយតបភ្លាមថា    ពួកព្រាហ្មណ៍ទាំងអស់ មានវិន័យ ដើម្បីកំចាត់នូវអំពើអាក្រក់ចេញ   មិនបន្លឺស្នូររហឹមថា ឱម ឱម មិជាប់ជំពាក់នឹងដំណើរសៅហ្មង មានគំនិតខ្ពង់ខ្ពស់ក្នុងការចេះទប់ចិត្ត ចេះគម្ពីរវេទទាំង៤ ដែលជាផ្លូវបង្ហាញនូវការប្រព្រឹត្តដ៏បរិសុទ្ធ ម្យ៉ាងទៀត ព្រាហ្មណ៍ទាំងឡាយណា ដែលលះបង់គំនរវត្ថុដែលនាំឲ្យសៅហ្មង   ព្រាហ្មណ៍នោះអាចមានឈ្មោះថាជាព្រាហ្មណ៍ពេញលក្ខណៈ” ។    ក្រោយស្តាប់ចម្លើយរបស់ព្រះសាស្ដារួចមកហុំហុំកជាតិកព្រាហ្មណ៍ណាក៏ចាកចេញបាត់ទៅ ។

        - សប្ដាហ៍ទី៦ - ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ដល់ ព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ព្រះសាស្តាទ្រង់យាងទៅគង់ក្រោមដើម     រាំភ្នំ នៅក្បែរស្រះមុទ្ទលិន្ទ នាទិសខាងត្បូងនរតនបល្ល័ង្ក ដែលមានចម្ងាយ ប្រហែលពី ៣ទៅ៥ទីឡូម៉ែត្រពីដើមពោធិព្រឹក្ស ស្រះមុច្ចលិន្ទនេះមាដើមឈូកដុះពាសពេញសប្រកបដោយស្លឹកនិងផ្កាប្រណាំងគ្នាឡើ លើផ្ទៃទឹក    ។  ព្រះសម្ពុទ្ធសម្លឹងផ្កាឈូករួចព្រះអង្គបន្តការភាវនា ស្ងប់ស្ងាត់ ក្រោមមេឃស្រទំ  ជួនកាលភ្លៀងរលឹម ឬក៏ចុះអ័ព្ទ។   អាកាត្រជាក់ អ័ព្ទយ៉ាងក្រាស់បណ្តាលឲ្យត្រជាក់ខ្លាំង ព្រះភគវ័ន្តទ្រង់បន្តភាវនា ដោយឥតកម្រើក ។ នៅក្នុងស្រះនោះមានពោះនាគរាជមួយឈោ្មះ៖ មុច្ចលិន្ទ ទើបនឹងចេញអំពីសមាធិឃើញព្រះសាស្តាកំពុងភាវនា ក៏មក និម្មិតកាយដ៏ធំពែនខ្លួនធ្វើជាបល្ល័ង្ក៧ជាន់ទ្រព្រះដ៏មានព្រះភាគ ហើយ បើកពពារ៧ធ្វើជាឆ័ត្របាំងថ្វាយព្រះអង្គការពារកុំឲ្យត្រូវភ្លៀង ខ្យល់ និង កំដៅព្រះអាទិត្យ ។     ថ្ងៃទី៧ មេឃក៏ស្រឡះល្អស្តេចនាគមុច្ចលិន្ទលាខ្លួនចេញពីព្រះ សាស្តា    រួចហើយនិម្មិតខ្លួនជាក្មេងប្រុសម្នាក់យ៉ាងសុភាព ថ្វាយបង្គំព្រះអង្គ ដោយគោរព រីឯព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបទាំងអស់នូវអំពើជាកុសល របស់ស្តេចនាគ ព្រះអង្គទ្រង់មានព្រះពុទ្ធដីកាថា អំពើឥតសៅហ្មង របស់អ្នកដែលត្រេកអរនឹងផ្លូវនៃគតិបណ្ឌិត ចេះច្បាស់ ឃើញច្បាស់នូវ ទ្រឹស្តីជាគតិបណ្ឌិត អត្ថប្រយោជន៍បណ្តាលឲ្យមានសុភមង្គល ការមិនព្យាបាទគ្នា មិនធ្វើអាក្រក់ដល់សត្វលោកទូទៅ ជាអត្ថប្រយោជន៍យ៉ាង ច្រើនផ្តល់មកនូវសុភមង្គលសំរាប់ពិភពលោក ។ ការមិនក្រេវក្រោធ មិនលំអៀង ការលះបង់នូវកាមរាគទាំងឡាយ ជាមូលដ្ឋាននៃអត្ថប្រយោជន៍ ដ៏ច្រើនសម្រាប់សុភមង្គលនៃសត្វលោក។   អំពើលះបង់ចោលនូវតិមាណាមួយដូចជាខ្ញុំ   ពួកខ្ញុំ , កូនខ្ញុំ ….. ជាដើម,   ការលះបង់នូវសេចក្តី ប្រាថ្នាដែលលើសអំពីគុណូបការខ្លួន ជាអត្ថប្រយោជន៍មួយក្នុងនាមនៃសុភមង្គលដ៏វិសេសអស្ចារ្យ”

        សប្ដាហ៍ទី៧ ពីថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋដល់ថ្ងៃ៥ កើត ខែអាសាធ ព្រះអង្គយាងទៅគង់ក្រោមដើមកេសមួយដើម នាទិសនិរតីនៃ រតនបល្ល័ង្ក ។ ព្រះសាស្តាទ្រង់ភាវនាកាន់តែស្ងប់ទៅៗ សង្កេតវេទនាកាន់តែល្អិតទៅៗ ពិនិត្យឡើងវិញនូវបរមត្ថធម៌ដែលព្រះអង្គបានរកឃើញ ហើយ អស់រយៈពេលពេញមួយសប្តាហ៍ ។ក្នុងរយៈពេលទាំង៤៩ ថ្ងៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ទ្រង់ឥតបានសោយអាហារទេ គឺព្រះអង្គសោយតែវិមុត្តិសុខប៉ុណ្ណោះ ។

នៅវេលាព្រឹកព្រលឹមនៃថ្ងៃទី ៤៩ នេះ    ព្រះឥន្ទបានយកផ្លែសម៉ទិព្វ ឈើស្ទន់ និងទឹកមកថ្វាយព្រះសាស្តា ។   បន្ទាប់អំពីព្រះឥន្ទ មានពាណិជជនជាតិភូមាពីរនាក់បងប្អូន បង ឈ្មោះ៖ តបុស្សៈ ប្អូនឈ្មោះ៖ល្លិតៈ ជាឈ្មួញរទេះ៥០០គ្រឿងដឹកទំនិញ ទៅលក់ឯឧត្តលាជនបទ បានយកសដូវទៅថ្វាយ ព្រមទាំងសូមដល់នូវ  សរមគមន៍២ គឺព្រះពុទ្ធព្រះធម៌ ឬ ទ្វេវាជិកសរណគមន៍ ជាទីពឹងទីរលឹក អស់មួយជីវិត ពាណិជទាំងពីរនេះហើយជាបឋមឧបាសករបស់ព្រះសាស្ដានៃយើង ។ មុននឹងថ្វាយបង្គំលាពាណិជក៏ទូលសុំនូវវត្ថុអ្វីមួយទុកជាទីរលឹកអំពីព្រះអង្គៗទ្រង់យកព្រះ     ហស្ថអង្វែលព្រះហត្ថ(ផ្នួងសក់) ដកព្រះហស្ថមកវិញជាប់ដោយព្រះកេសាសរសៃ ទ្រង់ប្រទានដល់ ពាណិជពីរនាក់ៗបានព្រះកេសាហើយ យកទៅបញ្ចុះនៅសិង្គុត្តរចេតិយ នៅពេលត្រឡប់មកដល់ប្រទេសភូមារបស់ខ្លួនវិញ ។

        ១៧៩ . ស. ៤ ៩    ថ្ងៃឥតសោយអាហារយូរណាស់ព្រះអើយ!បើសិន ជាបុថុជ្ជនម៉្លេះស្លាប់រលួយអស់ទៀតផង ។ គួរឲ្យឆ្ងល់ណាស់ព្រះសម្មាសម្ពុទ្ធឥតមានអ្វីទាំងអស់ លុះពេលព្រះអង្គទទួលសតូវពីពាណិជនោះ តើទ្រង់ទទួលដោយអ្វី ?

        – ថ “ ព្រះអង្គងាករកវត្ថុមួយ ដើម្បីទទួលសដូវ តែព្រះអង្គមិន ឃើញមានរបស់អ្វីមួយសម្រាប់ទទួលសដូវសោះ ព្រះអង្គគិតថាព្រះពុទ្ធ

 

៤-ប្រវត្តិទង់ព្រះពុទ្ធសាសនា ([1])

        តាំងពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅពុំទាន់មានប្រទេស ពុទ្ធសាសនិកណាមួយបានផ្តើមបង្កើតទង់ព្រះពុទ្ធសាសនាឱ្យមានរូបរាង ឡើងពិតប្រាកដដូចក្នុងប្រពៃណីឯទៀតឡើយនោះទេ ។

        លុះដល់ថ្ងៃ អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស. ២៤៩៤   ត្រូវនឹងថ្ងៃទី ៦ ខែ  មិថុនា   គ.ស ១៩៥០(?)     ទើបពុទ្ធិកប្រទេស ទាំង ២៩ មានប្រទេសស្រីលង្កាជាដើម បានបង្កើតពុទ្ធិកសមាគមពិភពលោក ហើយបានធ្វើសន្និសីទលើកទី ១ នៅប្រទេសស្រីលង្កា ដែលមានគណៈប្រតិភូខ្មែរយើង មានសម្តេចព្រះមហាសុមេធាធិបតី ជួនណាត ជោតញ្ញាណោ ព្រះសង្ឃនាយកគណៈ មហានិកាយជាប្រធានទៅរួមប្រជុំផង បានមូលមតិគ្នាបង្កើតទង់សាសនាឡើងហៅថា ទង់ពុទ្ធិក សមាគមពិភពលោក (តាមលក្ខន្តិកៈនៃសមាគមដែលមាន២៧មាត្រា)ត្រង់មាត្រា២៦ចែងថា៖ ទង់របស់ពុទ្ធិកសមាគមពិភពលោក ជាទង់មានពណ៌ ៦   តម្រូវនឹងឆព្វណ្ណរង្សីរបស់ព្រះសម្ពុទ្ធជាម្ចាស់ ជាមូលដ្ឋានតាំងគំរូដែលក្រុមប្រឹក្សាប្រតិបត្តិការបានធ្វើហើយ ។ ដូច្នេះទង់ព្រះពុទ្ធសាសនា ក៏បានឧបត្តិកឡើងជាស្ថាពរតាំងពីកាលនោះមក។

        ព្រះបរមលោកនាថ ព្រះអង្គមានរស្មី ៦ ពណ៌ ផ្សាយចេញពីព្រះវរកាយយ៉ាងនេះដោយលទ្ធផលនៃទានបរមត្ថបារមី ដែលព្រះអង្គបានសាងមកពីអតីតភាពយ៉ាងអស្ចារ្យ ហើយដែលគ្មាននរណាម្នាក់អាចធ្វើបានដូចព្រះអង្គឡើយ ឯរស្មីនីមួយៗ ជាតំណាងព្រះជាតិរបស់ព្រះអង្គនីមួយៗដែរគឺ៖

        ១- ពណ៌ខៀវ ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ ព្រះឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូម ព្រះនេត្រព្រះអង្គទាំងគូ ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងពីរឱ្យទៅឥន្ទព្រាហ្មណ៍។

        ២- ពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត ។ កាលនោះព្រះ ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱ្យជាងមាសដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប។

         ៣-ពណ៌ក្រហម   ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិតមកពុះទ្រូងលូកបេះដូងមកផ្សំថ្នាំមើលមាតាឱ្យបានគង់ជីវិត ។

        ៤-ពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។ ពួកអ្នកនគរស្រីពិរាស្ត្រក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱ្យទៅនៅនាវង្កតបព៌ត។

        ៥-ពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិជាវិជ្ជាធរ ។ មាតាព្រះអង្គ ត្រូវយក្សចាប់យកបាន ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជីវិតមាតា ។

- ពណ៌ផ្លេ (គឺជាពន្លឺពេជ្រ គឺគេយកពណ៌ទាំង ៥ ខាងដើមនីមួយ ៗ មកដាក់បញ្ចូលគ្នាក្នុងផ្ទាំងទី ៦ នេះជាពណ៌មួយ) ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះសោមបណ្ឌិត មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។ គ្រានោះព្រះឥន្ទ្រាធិរាជបាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់ អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិតបានរលាស់ខ្លួន ៣ ដងដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចម្អិនសាច់ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ ។

        រស្មីទាំង៦ ពណ៌នេះ បានផ្សាយចេញអំពីព្រះវរកាយព្រះអង្គ ក្នុងពេលត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងពេលសម្ដែង បាដិហារ្យដើម្បីកម្ចាត់បង់នូវអស្មិមានះនៃព្រះញាតិរបស់ ព្រះអង្គ ដែលមានសេចក្តីសម្គាល់ថា ព្រះអង្គជាមនុស្សនៅក្មេងមិនគួរគោរពនិងក្នុងពេលព្រះអង្គធ្វើយមក បាដិហារ្យផ្ទាញ់ពួកនិគ្រន្ថលើដើមគណ្ឌាមព្រឹក្ស(ដើមស្វាយរបស់នាយគណ្ឌៈ)។

        ដូច្នោះហើយ បានជាពុទ្ធិកសមាគមពិភពលោកដែលនៅប្រទេសស្រីលង្កាលើកទី១ នោះ ផ្តើមធ្វើទង់ពុទ្ធសាសនាមាន ៦ ពណ៌តម្រូវនឹងឆព្វណ្ណ រង្សីរបស់ព្រះពុទ្ធជាម្ចាស់ ។

 

 

-ពោលដោយព្រះឆព្វណ្ណរង្សី   ([2])

        កាលព្រះសាស្តាទ្រង់ពិចារណាធម៌ថ៏ល្អិតសុខុម តាមការសប្បាយដោយព្រះសព្វញ្ញុតញ្ញាណដែលមានឱកាស (ចន្លោះ) ដែលបានហើយយ៉ាងនេះ ព្រះឆព្វណ្ណរង្សី (រស្មី ៦ ពណ៌) គឺ៖

១-នីលៈ =ខៀវដូចផ្កាអញ្ជ័ន

២-បីតៈ =លឿងដូចហរិតាល

៣-លោហិតៈ =ក្រហមដូចថ្ងៃស្រទន់

៤-ឱទាតៈ =សដូចផ្ទាំងប្រាក់

៥-មញ្ជេដ្ឋៈ =ពណ៌ហង្សបាទ ដូចផ្កាសិរមាន់

៦-បភស្សរៈ =ពណ៌ផ្លេកដូចកែវផលិក

        ១-ក៏ផ្សាយចេញពីព្រះសរីរៈ; ផ្ទៃមេឃ ហាក់បីដូចជាពេញដោយផ្កាអញ្ជ័នកំចាយហើយទួទៅ, ដូចដេរ ដាសដោយផ្កាកប្បាស ឬស្រទាប់ផ្កាកប្បាសខៀវ, ដូចទងត្នោតប្រដាប់ដោយកែវមណីដែលយោលទៅមក, និងដូចផ្ទាំវត្ថុពណ៌ខៀវចាស់ដែល (គេលាត) សន្ធឹងចេញ, ដោយសមត្ថភាពនៃរស្មីខៀវទាំងឡាយណា, រស្មីពណ៌ខៀវទាំងឡាយនោះ ចេញទៅហើយអំពីព្រះកេសា,ព្រះមស្សុ «ពុកមាត់ ឬ ពុកចង្កា» ទាំងឡាយនិងអំពីទីពណ៌ខៀវនៃព្រះនេត្រទាំង ពីរ ។

        ២-ទិសាភាគទាំងឡាយ រមែងរុងរោចន៍ ដូចស្រោចស្រប់ (ជម្រះ) ដោយទឹកមាស ដូចត្រដាងផ្ទាំងមាសចេញទៅ, ដូចជ្រលក់ដោយចុណ្ណ (លំអិត) នៃរមៀត ៊នឹងដូចពាសពេញដោយផ្កាកណ្ណិកា ដោយអំណាចនៃ រស្មីពណ៌លឿង ទាំងឡាយ; រស្មីពណ៌លឿងទាំងឡាយនោះ ផ្សាយចេញហើយអំពីព្រះឆវីវណ្ណ និងអំពីទីពណ៌លឿងនៃព្រះនេត្រទាំងពីរ ។

        ៣-ទិសាភាគទាំងឡាយ រុងរោចន៍ហើយ ដូចជ្រកល់ដោយលំអិតថ្នាំពណ៌ក្រហម, ដូចស្រោចទឹកល័ក្តដែលឆ្អិនល្អហើយ, ដូចគ្របសំពត់កម្ពលក្រហម ដូចពាសដោយផ្កាជយព្រឹក្ស ផ្ការលួស បាយ និងផ្កាច្បារ ដោយអំណាចនៃរស្មីពណ៌ក្រហមទាំងឡាយណា, រស្មីពណ៌ក្រហមទាំងឡាយនោះ ផ្សាយចេញអំពីព្រះមំស, ព្រះលោហិត និង ទីពណ៌ ក្រហមនៃព្រះនេត្រទាំងឡាយពីរ។

        ៤-ទិសាភាគទាំងឡាយ. រុងរោចន៍ហើយ ពាសពេញខ្ចាត់ខ្ចាយដោយខីរធារា (ទទឹកដោះស្រស់) ដែលចាក់ចេញអំពីឆ្នាំងប្រាក់, ដូចពិតានផ្ទាំងប្រាក់ដែលគេចងលាតសន្ធឹងទុក, ដូចទងត្នោតប្រាក់ដែលគេគ្រវីទៅមក,   ដូចដេរដាសដោយផ្ការុន, ផ្កាកោមុទ,   ផ្កាគន្លិស,  ផ្កាម្លិះវល្លិ៍,  និងផ្កាម្លិះរួតជាដើម   ដោយអំណាចនៃរស្មីពណ៌សទាំងឡាយណា; រស្មីពណ៌សទាំងឡាយនោះសព្វពេញខ្លួនចេញហើយ អំពីព្រះអដ្ឋិទាំងឡាយ, អំពីព្រះទន្តទាំង ឡាយ និងអំពីទីពណ៌សនៃព្រះនេត្រទាំងពីរ ។

        ,៦-ចំណែករស្មីពណ៌ហង្សបាទ និងពណ៌ផ្លេក ក៏ចេញអំពីជំណែកនៃព្រះសរីរៈនោះៗ;

         ព្រះរស្មីទាំង ៦ នោះ ចេញហើយចាប់នូវឃនមហាបឋវី (ពិភពផែនដី) ដោយប្រការដូច្នេះ ; មហាបឋវីដ៏ក្រាស់ ២៤០.០០០យោជន៍ ដូចដុំមាសដែលគេខាត់មន្ទិលហើយ;  រស្មីទាំងនោះ ចោះតម្លុះផែនដីចុះទៅចាប់ (ប៉ះ) ទឹកក្នុងខាងក្រោម; ទឹកដែលទ្រផែនក្រាស់ ៤៨០.០០០ យោជន៍ ដូចជាមាសដែលអណ្តែតចេញអំពីបំពង់មាស; រស្មីទាំងនោះចាក់ធ្លុះទឹកហើយចុះទៅចាប់ (ដល់) ខ្យល់; ខ្យល់កម្រាស់ ៩៦០.០០០ យោជន៍ ដូចគំនរមាសដែលគេគរឡើងហើយ, រស្មីនោះចាក់ធ្លុះខ្យល់ហើយអណ្ណែតទៅកាន់អជ្ជដាកាស (អាកាសទទេ) ខាក្រោម ។

   10



[1] ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង

[2] ឆព្វណ្ណរង្សី ស្រង់ចាកអដ្ឋកថា  អភិធម្មភាគ១  ខ្សែរ១

Không có nhận xét nào:

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...