Thứ Năm, tháng 7 23, 2020


***បព្វជិត****

             *************
វត្តសាសនសាមគ្គីរង្សី  អូរត្រាវ


២កើតស្រាពណ៍ ទី២៣/៧/២០២០




បព្វជិត

បព្វជិតៈ​ (pabbajita) គឺសំដៅ​លើ​អ្នក​ដែល​បួសចូល​កាន់​ភេទជា​សមណៈ (samana) នៅ​ក្នុង​លទ្ធិណាមួយ។ ភេទជាបព្វជិត គឺខុស​ពី​គ្រហស្ថ (អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ) ដែល​បព្វជិត តែងតែរស់នៅ​តែ​ម្នាក់ឯង ឬរស់​នៅ​ជា​ក្រុម​ក្នុង​ទីណាមួយ ដើម្បី​ព្យាយាមដុត​កំដៅកិលេស​ក្នុង​សន្តាន ដើម្បី​ការ​រួច​ផុត​ចាក​ទុក្ខ និង​ដឹក​នាំ​អ្នក​ដទៃ​អោយ​រួច​ផុត​ទុក្ខ​ផង។ ក្នុងការ​ធ្វើតបៈនេះ(ដុត​ដៅនូវ​កិលេស) អ្នកបួសនៅ​ក្នុង​សាសនា​នីមួយៗ តែង​មាន​ការ​ប្រព្រឹត្ត​ប្រតិបត្តិ​ខុស​ៗគ្នា ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​មេ​លទ្ធិនោះៗ។ ពាក្យថា​បព្វជិតនេះ គេអាច​ហៅ​បាន​ច្រើន​យ៉ាង មាន​ដូច​ជា​ ព្រះសង្ឃ សមណៈ អ្នក​បួស ភិក្ខុ ។ល។ ដែល​តាម​រយៈ​ការ​ហៅនោះ នៅ​ក្នុង​ភាសា​ខ្មែរ​ផ្នែកពុទ្ធ​សាសនា ពាក្យ​ទាំង​នេះ​មាន​ការបក​ស្រាយ​ប្លែក​គ្នា​បន្តិច​បន្តួច ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គេ​អាច​ប្រើ​ពាក្យ​ទាំងនោះ​​​ជំនួស​គ្នា​បាន។
បព្វជិត​​ក្នុងព្រះ​ពុទ្ធ​សាសនា
ព្រះសង្ឃសមាធិនៅមុខព្រះបរមរាជវំាង
នៅ​ក្នុង​ពុទ្ធ​សាសនា ពាក្យ​ថា​បព្វ​ជិត គឺ​សំដៅ​លើ​អ្នក​ដែល​ចូល​កាន់​ភេទ​ជា​សមណៈ​នៅ​ក្នុង​ពុទ្ធ​សាសនា គោរព​ប្រតិបត្តិ​តាម​ពុទ្ធោវាទ (ឱវាទ​របស់​ព្រះ​ពុទ្ធ​)។ ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី ដែល​ប្រព្រឹត្តព្យាយាមដុត​កំដៅ​បាបធម៌ ធ្វើ​កាយ​វាចា​ចិត្ត​​អោយ​ស្ងប់​ចាក​បាប អាច​ហៅ​ថា​បព្វជិត​បានទាំង​អស់។ ឯពាក្យ​ថា​សង្ឃ គឺ​សំដៅ​លើ​ក្រុម ភិក្ខុ ឬ​អ្នក​បួស​ច្រើន​រូប។ ដោយ​ការ​សន្មត គេ​អាច​ចាត់​ទុក​ភិក្ខុ​មួយអង្គ ឬ​ក៏​សាមណេរ​មួយរូប ថា​ជា​សង្ឃ​បាន ក្នុង​ន័យ​នេះ គឺ​គេ​មិន​ចំពោះ​លើ​បុគ្គល​ណា​មួយ​ឡើយ។ ឧទាហរណ៍ដូច​ជា​ និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត ​គឺ​សំដៅ​លើ​អង្គ​ណា​ក៏​បាន មិន​ចំពោះ​ថា​ត្រូវ​តែ​ជា​ភិក្ខុ​អង្គ​នេះ ឬ​អង្គ​នោះ​ឡើយ។
នៅពេល​ដើរ​ផ្លូវ បព្វជិត​មួយ​អង្គ​ៗ ត្រូវបាន​អនុញ្ញាតិ​អោយ​​មា​នបរិក្ខារ៨យ៉ាងជាប់​ខ្លួន​ គឺ ស្បង់​ ចីវរ សង្ឃាដី សំពត់ងូត បាត្រ កាំបិតកោរ ម្ជុលដេរ និង​បំពង់​ទឹក។
គេ​អាច​ចំណាំ​បុគ្គល​ម្នាក់​ជា​បព្វជិត​បាន​ដោយ​ការ​ស្លៀកពាក់។ សំលៀកបំពាក់​របស់​អ្នក​បួស​ គឺ​ខុស​ពី​អ្នក​ធម្មតា ដែល​នៅ​គ្រប់​គ្រង​ផ្ទះ។ ជា​ទួទៅ ក្នុង​ការ​រស់​នៅ​របស់​អ្នកបួស លោក​តែង​ប្រើ​ប្រាស​នូវត្រៃចីវរពណ៌លឿងទុំ។ ជា​ការ​ពិត​ណាស់ នៅ​តាម​តំបន់​ផ្សេង​ៗ គេ​ឃើញ​មាន​ បរិក្ខារ​នេះ ពណ៌​លឿង​ខ្លះ ពណ៌​ឈាមជ្រូក​ខ្លះ នោះគឺ​អាស្រ័យ​ទៅ​តាម​ការ​ជ្រលក់ និង​វត្ថុ​ធាតុ​ដើម​សំរាប់​ជ្រលក់​ក្រណាត់​នៅ​តាម​តំបន់​នោះ​ៗ។ ចំណែក​ឯ​នៅ​ស្រុក​ខ្មែរ គេ​សំគាល់​ថា ព្រះ​ភិក្ខុ ដែល​មាន​ទ្រទ្រង់​ចីរវពណ៌​លឿងខ្ចី គី​ជា​ភិក្ខុ​ផ្នែក​មហានិកាយ ឯភិក្ខុ​ដែល​ទ្រទ្រង់​ចីវរ​ពណ៌​លឿងទុំ គឺ​ជា​ភិក្ខុ​ផ្នែក​ធម្មយុត្តិ។ បើ​ទោះ​ជា​មាន​និកាយ​ផ្សេង​គ្នា​ក៏​ដោយ ក៏និកាយ​ទាំង​ពីរ​នេះ ជា​ព្រះពុទ្ធ​សាសនា​បែប​ថេរវាទ​តែ​មួយ។
               បព្វជិតចិញ្ចឹម​ជីវិត​ដោយ​ការ​បិណ្ឌបាត ឬការ​និមន្ត​ពីទាយក (អ្នកអោយទាន) ដើម្បី​ទទួល​ភត្ត (អាហារ) ដោយ​ហេតុ​ថា ភិក្ខុ​មិន​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ធ្វើ​ការ​រក​ស៊ី​ដូច​ជា​អ្នក​ស្រុក ម្យ៉ាង​ទៀត ការ​បិណ្ឌបាត​នេះ គឺ​ដើម្បី​សង្គ្រោះ​ដល់​សត្វ​លោក។ ក្នុង​មួយ​ថ្ងៃ ពួកលោក​អាច​ឆាន់ (បរិភោគ) បាន​តែ​ពេល​ព្រឹក​ប៉ុណ្ណោះ គឺ​ចាប់​ពី​ថ្ងៃរះ រហូត​ដល់​ថ្ងៃត្រង់ (ដែលសម័យ​បច្ចុប្បន្ន ​គេ​សំគាល់​ថា​ម៉ោង​១២)​។ ចំណែក​ពេល​រសៀល ឬ​ល្ងាយ អាច​បាន​តែ​ភេសជ្ជៈ​ប៉ុណ្ណោះ។

ការ​សូត្រ​ធម៌​របស់​បព្វជិត ក៏​ដូច​ជា​ពុទ្ធ​សាសនិក​ជនទួទៅ គឺ​សូត្រ​ដើម្បី​រំលឹក​ដល់​គុណ​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ គឺ​មិន​ដើម្បី​ប្រាថ្នា​របស់​ណា​នីមួយ​ពី​ព្រះ​រតនត្រ័យឡើយ ។ 
        នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដូចជា ប្រទេស​កម្ពុជា ថៃ ភូមា ឪពុកម្តាយភាគច្រើន តែង​តែ​បញ្ជូន​កូន​ប្រុស​របស់​ខ្លួន​អោយ​បួស​ក្នុង​ពុទ្ធ​សាសនា​ក្នុង​រយៈ​ពេលណាមួយ។ អ្នក​ដែល​មាន​ឧបនិស្ស័យ​នឹង​ព្រះ​ពុទ្ធ​សាសនា ក៏​សម្រេច​ចិត្ត​នៅ​ក្នុង​ភេទ​ជា​អ្នក​បួស​បន្តទៅទៀត។
               នៅ​ក្នុង​ប្រទេស​ស្រីលង្កា អ្នក​ដែល​សម្រេច​ចិត្ត​ចូល​សាង​ផ្នួស កាន់ភេទជា​បព្វជិតហើយ បែរ​ជា​សឹក​មក​ជា​ឃរាវាស (អ្នកគ្រប់គ្រង់ផ្ទះ) វិញ​ នឹង​ត្រូវ​បាន​ទទួល​ការ​រិះគន់​ពី​សំណាក់​ញាតិ​ទាំងឡាយ។

ក្នុងសម័យបច្ចុប្បន្ននេះ ផ្នែកពុទ្ធសាសនាថេរវាទ ស្ត្រីភាព​មិន​អាចចូល​បួស​ជា​ភិក្ខុនីបាន​ទេ ដោយ​ហេតុ​ថា ភេទភិក្ខុនី​ត្រូវ​បាន​ផុត​ពូជហើយ ម្យ៉ាង​ទៀត ការ​បួស​ជា​ភិក្ខុនី ត្រូវ​ធ្វើ​ឡើង​ដោយ​ពីរគណៈ គឺ គណៈ​ភិក្ខុ​សង្ឃ និង​​គណៈ​ភិក្ខុនី​សង្ឃ។ តួយ៉ាងដូចជា នៅ​ក្នុង​សិលាចារឹករបស់​ព្រះបាទ​អសោក ដែល​ព្រះ​អង្គ ត្រូវ​បញ្ជូន​បុត្រីគឺ​ព្រះ​នាង​សង្ឃមិត្តាថេរី ដែល​ជា​ភិក្ខុនី ទៅ​កោះលង្កា តាម​ការ​ស្នើរសុំរបស់​ព្រះបាទ​ទេវានម្បិយតិស្ស ដើម្បី​នឹង​បំបួស​ភិក្ខុនី​នៅ​កោះលង្កានោះ។
               ផ្នែកខាង​ទីបេ ប្រទេស​ចិន ភាគច្រើនជាព្រះសង្ឃពុទ្ធសាសនាផ្នែកមហាយាន។ ខាង​មហាយាននេះ គេ​ឃើញ​មាន​ស្ត្រី​អាច​បួស​ជា​ភិក្ខុ​នី​បាន។ ការគោរព​វិន័យ ក៏​មាន​ការ​ធូរ​រលុង តួយ៉ាង​ដូចជា ពុទ្ធសាសនានៅ​ប្រទេស​ជប៉ុន ដែល​ព្រះ​សង្ឃ​ត្រូវ​បាន​អនុញ្ញាត​អោយ​មាន​ភរិយា ជាដើម។



Thứ Ba, tháng 7 21, 2020


           ឧបសម្បទាក្នុងព្រះសាសនានេះមាន ៨យ៉ាង គឺ៖



១/ ឯហិភិក្ខុឧបសម្បទា គឺឧបសម្បទាដោយត្រឹមតែព្រះតម្រាស់របស់ព្រះដ៏មានព្រះភាគយ៉ាងនេះថា( អ្នកចូលមកជាភិក្ខុចុះ) ដល់ព្រមដោយភាពជាភិក្ខុនេះឈ្មោះថា ឯហិភិក្ខុឧបសម្បទា ។
២/ សរណគមនឧបសម្បទា គឺឧបសម្បទាដោយគ្រាន់តែទទួល ព្រះត្រៃសរណគមន៍ ៣ដងថាពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរលឹក នេះជា សរណគមនឧបសម្បទា ។
៣/ ឱវាទបដិគ្គហណឧបសម្បទា បានដល់ឧបសម្បទាដែលទ្រង់អនុញ្ញាតដល់ព្រះមហាកស្សបត្ថេរ ដោយទទួលនូវឱវាទ នេះជាឱវាទបដិគ្គហណឧបសម្បទា ។
៤/បញ្ហាព្យាករណឧបសម្បទាបានដល់ឧបសម្បទាដែល ទ្រង់អនុញ្ញាតដល់ព្រះសោបាកសាមណេរ(មានព្រះជន្ម ៧វស្សារាប់ទាំងក្នុងផ្ទៃ) គឺព្រះមានព្រះភាគទ្រង់សួរជាបញ្ហា ជាប់ដោយ អសុភ ១០នៅពេលចង្រ្កមតាមព្រះអង្គនេះបញ្ហាព្យាករណឧបសម្បទា ។
៥/ គរុធម្មបដិគ្គហណឧបសម្បទាគឺឧបសម្បទាដែលព្រះអង្គទ្រង់ប្រទានដល់ព្រះនាងមហាបជាបតិគោតមី នៅគោដាគាសាលានាមហាវ័ន ដោយទទួលគរុធម៌៨យ៉ាងនេះជាគរុធម្មបដិគ្គហណឧបសម្បទា ។
៦/ ទូតេនឧបសម្បទា បានដល់ឧបសម្បទាដែលព្រះអង្គទ្រង់អនុញ្ញាត ដល់ព្រះនាង អឌ្ឍកាសីគណិកា គឺ ជាឧបសម្បទាដោយប្រើនូវទូត នេះជាទូតេនឧបសម្បទា។
៧/ អដ្ឋវាចិកាឧបសម្បទាគឺឧបសម្បទារបស់នាងភិក្ខុនីដោយកម្មទាំង២គឺ ទទួលញត្តិចតុត្ថកម្មវាចាផ្នែកភិក្ខុនី ១ ទទួលញត្តិចតុត្ថកម្មវាចាផ្នែកភិក្ខុសង្ឃ១នេះជាអដ្ឋវាចិកាឧបសម្បទា។
៨/ ញត្តិចតុត្ថកម្មឧបសម្បទា គឺបានដល់ការឧបសម្បទាក្នុងកាលបច្ចុប្បន្ននេះឯង ។ ចាកសមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យបិដកបារាជិក ៤ ភាគ១ ទំ ១០៦ សូមអនុមោទនាព្រះវិន័យ !!!


ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ ប្រការ​ 


គួរ​ដល់​ទក្ខិណាទាន




ក្នុងបឋមអាហុនេយ្យសូត្រ បិដកលេខ ៤៦ ទំព័រ​ ១-២​ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ថា ៖
ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ដែល​គេ​នាំ​មក​បូជា គួរ​ទទួល​វត្ថុ​ដែល​គេ​រៀប​ចំ​ដើម្បី​ភ្ញៀវ​ គួរ​ទទួល​ទក្ខិណាទាន​ គួរដល់​អញ្ជលិកម្ម​ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​ របស់​សត្វ​លោក​ ។

ឥធ​  ភិក្ខវេ​  ភិក្ខុ​  ចក្ខុនា​  រូបំ​  ទិស្វា​  នេវ​  សុមនោ​  ហោតិ​  ន​  ទុម្មនោ​  ឧបេក្ខកោ​  វិហរតិ​ សតោ​  សម្បជានោ​  ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ឃើញ​រូប​ដោយ​ភ្នែក​ ជាអ្នក​មិន​ត្រេក​អរ​ មិន​អាក់អន់​ ជាអ្នក​ព្រងើយកន្តើយ​ ប្រកប​ដោយ​សតិសម្បជញ្ញៈ​

សោតេន​  សទ្ធំ​  សុត្វា​  …  ឮសំឡេងដោយ​ត្រចៀក​ …
ឃានេន​  គន្ធំ​  ឃាយិត្វា​  …  ធុំក្លិនដោយច្រមុះ​ …
ជិវ្ហាយ​  រសំ​  សាយិត្វា​  …  ទទួលរសដោយអណ្តាត …
កាយេន​  ផោដ្ឋព្វំ​  ផុសិត្វា​  …  ពាល់ត្រូវ​ផោដ្ឋព្វៈដោយ​កាយ …
មនសា​  ធម្មំ​  វិញ្ញាយ​  នេវ​  សុមនោ​  ហោតិ​  ន​  ទុម្មនោ​  ឧបេក្ខកោ​  វិហរតិ​ សតោ​  សម្បជានោ​  ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ ដោយ​ចិត្ត​ ជាអ្នក​មិន​ត្រេក​អរ​ មិន​អាក់អន់​ ជាអ្នក​ព្រងើយកន្តើយ​ ប្រកប​ដោយ​សតិសម្បជញ្ញៈ


អដ្ឋកថា
បទថា​ នេវ​ សុមនោ​ ហោតិ​ ន​ ទុម្មនោ​ សេចក្តីថា រមែង​ជាអ្នក​មិន​ត្រេកអរ​ព្រោះ​ឥដ្ឋារម្មណ៍​ ដោយសោមនស្ស​ដែលសហគតៈ​ដោយ​រាគៈ ឬរមែង​ជាអ្នក​មិនអាក់អន់​ ព្រោះអនិដ្ឋារម្មណ៍​ ដោយ​ទោមនស្ស​ ដែល​សហគតៈ​ដោយ​ទោសៈ ។​ បទថា​ ឧបេក្ខកោ​ វិហរតិ​ សតោ​ សម្បជានោ​ សេចក្តីថា​ មិន​ដល់​នូវ​ភាព​ជាអ្នក​ព្រងើយកន្តើយ​ដោយ​ឧបេក្ខា​ដែល​មិន​ប្រកប​ដោយ​ញាណ​ ដោយ​មិន​ពិចារណា​ ក្នុង​មជ្ឈត្តារម្មណ៍​ ឈ្មោះ​ថា​ ជាអ្នក​មាន​សតិ​សម្បជញ្ញៈ​ មាន​ចិត្ត​ជាកណ្តាល​ក្នុង​អារម្មណ៍ ។ 

ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះ​ដ៏មាន​ព្រះ​ភាគ​ត្រាស់​ធម៌​ជា​គ្រឿង​នៅ​ជា​ប្រចាំ​របស់ព្រះខីណាស្រព ។
ក្នុងទុតិយអាហុនេយ្យសូត្រ បិដក ៤៦/២-៦ ព្រះអង្គទ្រង់​ត្រាស់សម្តែងអំពីភិក្ខុដែលមានអភិញ្ញា​ ៦​ ជា​អ្នក​គួរ​ដល់ទក្ខិណាទាន​ ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​

ធម៌​ ៦​ នោះគឺ៖
១. អនេកវិហិតំ​  ឥទ្ធិវិធំ​  បច្ចនុភោតិ  រមែងបាននូវការតាក់តែង​ ឬសម្តែង​ឫទ្ធិ​ច្រើន​ប្រការ​បាន
២. ទិព្វាយ  សោតធាតុយា  វិសុទ្ធាយ​  អតិក្កន្តមានុសិកាយ​  ឧភោ  សទ្ទេ​  សុណាតិ​ ទិព្វេ​  ច​  មានុសេ​  ច​  យេ  ទូរេ  សន្តិកេ​  ច  ភិក្ខុមានសោតធាតុ​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​សោតធាតុ​របស់​មនុស្ស​ធម្មតា​ រមែង​ស្តាប់​សំឡេង​ពីរ​ប្រការ​ គឺសំឡេង​ទិព្វ​ និង​សំឡេង​មនុស្ស​ ក្នុង​ទី​ឆ្ងាយ​ក៏​បាន​ ជិត​ក៏​បាន
៣. បរសត្តានំ  បរបុគ្គលានំ​  ចេតសា​  ចេតោ​  បរិច្ច​  បជានាតិ  ភិក្ខុរមែងកំណត់ដឹង​ច្បាស់​នូវ​ចិត្ត​របស់សត្វ​ដទៃ​ បុគ្គល​ដទៃ​ដោយ​ចិត្ត​របស់​ខ្លួន
៤. អនេកវិហិតំ  បុព្វេនិវាសំ  អនុស្សរតិ  ភិក្ខុ​រលឹកឃើញ​នូវ​ជាតិ​ដែល​ខ្លួន​ធ្លាប់​នៅ​អាស្រ័យ​ ក្នុង​កាល​មុន​ជា​ច្រើនជាតិ
៥. ទិព្វេន  ចក្ខុនា  វិសុទ្ធេន  អតិក្កន្តមានុសកេន  សត្តេ  បស្សតិ  ចវមានេ  ឧបបជ្ជមានេ  ភិក្ខុ​មាន​ចក្ខុ​ដូច​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​បង់​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ឃើញ​នូវ​សត្វ​ទាំង​ឡាយ​ដែល​កំពុង​ច្យុត​និង​កំពុង​កើត
៦. អាសវានំ  ខយា  អនាសវំ  ចេតោវិមុត្តឹ  បញ្ញាវិមុត្តឹ  ទិដ្ឋេវ  ធម្មេ  សយំ  អភិញ្ញា  សច្ឆិកត្វា​  ឧបសម្បជ្ជ​  វិហរតិ  ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន




អដ្ឋកថា
បទថា​ អសវានំ​ ខយា​ អនាសវំ​ សេចក្តីថា​ ឈ្មោះ​ថា​ មិនមាន​អាសវៈ​ ព្រោះ​អាសវៈ​ទាំងឡាយ​អស់​ទៅ​ មិនមែន​ព្រោះ​មិន​មាន​​ ដូច​ការ​មិនមាន​នៃ​ចក្ខុវិញ្ញាណ​ជាដើម ។ ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះមានព្រះភាគ​ត្រាស់​អភិញ្ញា​ទុក​សម្រាប់​ព្រះខីណាស្រព​ តាម​លំដាប់ ។

ក្នុងឥន្ទ្រិយសូត្រ បិដក ៤៦/៦ ព្រះមានព្រះភាគទ្រង់ត្រាស់ថា​ ៖
ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​

ធម៌​ ៦ នោះ គឺ​ ៖
១-៥. សទ្ធិន្ទ្រិយេន  វីរិយិន្ទ្រិយេន  សតិន្ទ្រិយេន  សមាធិន្ទ្រិយេន  បញ្ញិន្ទ្រិយេន  ភិក្ខុ​ប្រកប​ដោយ​សទ្ធិន្ទ្រិយ​ វីរិយិន្ទ្រិយ សតិន្ទ្រិយ​ សមាធិន្ទ្រិយ​ បញ្ញិន្ទ្រិយ​
៦. អាសវានំ  ខយា  អនាសវំ  ចេតោវិមុត្តឹ  បញ្ញាវិមុត្តឹ  ទិដ្ឋេវ  ធម្មេ  សយំ  អភិញ្ញា  សច្ឆិកត្វា​  ឧបសម្បជ្ជ​  វិហរតិ  ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន ក្នុងពលសូត្រ បិដក ៤៦/៧ ព្រះមានព្រះភាគទ្រង់ត្រាស់ថា​ ៖
ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​

ធម៌​ ៦ នោះ គឺ​ ៖
១-៥. សទ្ធាពលេន  វីរិយពលេន  សតិពលេន  សមាធិពលេន  បញ្ញាពលេន  ភិក្ខុ​ប្រកប​ដោយ​សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ
៦. អាសវានំ  ខយា  អនាសវំ  ចេតោវិមុត្តឹ  បញ្ញាវិមុត្តឹ  ទិដ្ឋេវ  ធម្មេ  សយំ  អភិញ្ញា  សច្ឆិកត្វា​  ឧបសម្បជ្ជ​  វិហរតិ  ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន

អដ្ឋកថា
ក្នុងឥន្ទ្រិយសូត្រ និង​ពលសូត្រ​ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ព្រះខីណាស្រព​ទុក​តែម្យ៉ាង ។
ក្នុងបឋមអាជានិយសូត្រ​ ទុតិយអាជានិយសូត្រ​ និងតតិយអាជានិយសូត្រ​ បិដកលេខ ៤៦/៧-១០​ ព្រះអង្គ​ទ្រង់សម្តែងថា ៖
ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​

ធម៌​ទាំង​ ៦​ នោះគឺ​ ៖
១. ខមោ  ហោតិ  រូបានំ  ជាអ្នកចេះអត់ធន់​នឹង​រូប [ រូបារម្មណ៍ ]
២. ខមោ  សទ្ទានំ  អត់ធន់នឹងសំឡេង [ សទ្ទារម្មណ៍ ]
៣. ខមោ  គន្ធានំ  អត់ធន់នឹងក្លិន [ គន្ធារម្មណ៍ ]
៤. ខមោ  រសានំ  អត់ធន់នឹងរស [ រសារម្មណ៍ ]
៥. ខមោ  ផោដ្ឋព្វានំ  អត់ធន់នឹងការពាល់ត្រូវ [ ផោដ្ឋព្វារម្មណ៍ ]
៦. ខមោ  ធម្មានំ  អត់ធន់នឹងធម្មារម្មណ៍


ដោយ ៥០០០ឆ្នាំ

រឿង មដ្ឋកុណ្ឌលី




ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមដ្ឋកុណ្ឌលី ដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ម្នាក់ នៅក្នុងក្រុងសាវត្ថី ។ ព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិត ទើបគាត់ធ្វើទំហ៊ូដោយខ្លួនឯង ឲ្យកូនពាក់ ។ នៅពេលដែលមដ្ឋកុណ្ឌលីឈឺធ្ងន់, ព្រាហ្មណ៍ ជាបិតា មិនបានទៅរកគ្រូពេទ្យ មកព្យាបាលជម្ងឺឲ្យកូនគាត់ទេ ព្រោះគាត់ខ្លាចឣស់ព្រទ្យសម្បត្តិរបស់ខ្លួន ។ នៅថ្ងៃដែលមដ្ឋកុណ្ឌលីជិតនឹងមរណានោះ ព្រាហ្មណ៍ជាបិតា បានលើកកូនមកឲ្យដេក ឣស់សេចក្តីសង្ឃឹមតែម្នាក់ឯង នៅរបៀងផ្ទះខាងក្រៅ ។
សម័យនោះ ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដើម្បីឲ្យមដ្ឋកុណ្ឌលីបានឃើញ ។ មដ្ឋកុណ្ឌលី ឃើញព្រះរស្មីនៃព្រះឣង្គ ហើយ ក៏កើតសេចក្តីជ្រះថ្លា យ៉ាងខ្លាំង ក្នុងមួយរំពេចនោះ ស្រេចហើយ ក៏បានធ្វើមរណកាល នៅពេលនោះឯង ហើយបានទៅកើត នៅក្នុងឋានតាវតិ្តង្សទេវលោក ក្រឡេកមើលមកឃើញឪពុក របស់ខ្លួន ដែលកំពុងតែសៅសោក យំស្រែកបោកខ្លួន យ៉ាងខ្លាំង ទើបបានចុះពីទេវលោកមក ដើម្បីជួយសង្គ្រោះ ដល់ឪពុករបស់ខ្លួន ឲ្យបាន រួចផុតឣំពីសេចក្តីទុក្ខសោកសៅនោះ ហើយបានធ្វើឲ្យគាត់លះបង់ សេចក្តីកំណាញ់ចេញផុតពីខន្ធសន្តាន ឲ្យកើតមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយក៏ត្រឡប់ទៅកាន់ឋានទេវលោកវិញ ។
លុះព្រឹកឡើង ព្រាហ្មណ៍ជាឪពុក បានទៅឣារាធនានិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យទទួលនូវភត្តាហារ ក្នុងផ្ទះរបស់ខ្លួន ហើយ បានក្រាបទូលសួរឣំពីការដែលកូនរបស់ខ្លួន គឺ មដ្ឋកុណ្ឌលី គ្រាន់តែធ្វើចិត្ត ឲ្យជ្រះថ្លា ចំពោះព្រះពុទ្ធជាម្ចាស់ តែម៉្យាងប៉ុណ្ណោះ មិនបានធ្វើកុសលអ្វីដទៃ ក្រៅឣំពីនេះទេ ក៏ស្រាប់តែបានទៅកើត នៅឯឋានទេវលោក ។ ព្រះបរមសាស្តា ទ្រង់បានឣធិដ្ឋានឲ្យមដ្ឋកុណ្ឌលីទេវបុត្រ ចុះមកសម្តែងរឿងពិត ដល់ព្រាហ្មណ៍ជាឪពុក និង ពួកមហាជន បានឃើញជាក់ស្តែង ហើយព្រះឣង្គត្រាស់ព្រះគាថានេះ ថា ៖

មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា
តតោ នំ សុខមន្វេតិ ឆាយាវ ឣនុបាយិនី ។

ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្តជ្រះថ្លាហើយ ទោះបីនិយាយក្តី ធ្វើក្តី‘ ក៏ល្អទាំងឣស់’ ព្រោះសេចក្តីល្អនោះឯង សេចក្តីសុខ រមែងតាមជាប់បុគ្គលនោះ ដូចជាស្រមោលដែលឣន្ទោលទៅតាមប្រាណ យ៉ាងនោះឯង ។

ដកស្រង់ពីវិគីផីឌា
ដោយ៥០០០ឆ្នាំ

Thứ Hai, tháng 7 20, 2020


បុណ្យចម្រើនប្រះជន្មព្រះមេគណរងខេត្តព្រះត្រពាំងកម្ពុជាក្រោម
បុណ្យនេះប្រារព្ធឡើងដោយព្រះតេជគុណចៅអធិការ ថាច់សុវណ្ណ វត្តផ្នោរអំពូងស្រុកថ្កូវ
ថ្ងៃ  ១  ᧾  អាសាធ  ឆ្នាំជូត ទោស័ក ព.ស.២៥៦៤  ត្រូវ-ទី១៩-៧-២០២០
ព្រះអង្គបានប្រារព្ធបុណ្យនេះឡើងដើម្បីសម្តែង កតញ្ញូកតវេទីតាចំពោះព្រះតេជគុណព្រះឧបជ្ឈាយ៍ ចន្ទសិរី ថាច់សុខសាន្ត វត្តអង្គររាជបូរី  វត្តអង្គរ ព្រអង្គមានតួនាទីជាព្រះមេគណរង  ជាព្រះប្រធានអភិបាលពុទ្ធសាសនាវ.ណ.ខេត្តត្រាវិ



























































បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...