ឧបសម្បទាក្នុងព្រះសាសនានេះមាន ៨យ៉ាង គឺ៖
១/ ឯហិភិក្ខុឧបសម្បទា គឺឧបសម្បទាដោយត្រឹមតែព្រះតម្រាស់របស់ព្រះដ៏មានព្រះភាគយ៉ាងនេះថា(
អ្នកចូលមកជាភិក្ខុចុះ) ដល់ព្រមដោយភាពជាភិក្ខុនេះឈ្មោះថា ឯហិភិក្ខុឧបសម្បទា ។
២/ សរណគមនឧបសម្បទា គឺឧបសម្បទាដោយគ្រាន់តែទទួល
ព្រះត្រៃសរណគមន៍ ៣ដងថាពុទ្ធំ សរណំ គច្ឆាមិ
ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរលឹក នេះជា សរណគមនឧបសម្បទា ។
៣/ ឱវាទបដិគ្គហណឧបសម្បទា បានដល់ឧបសម្បទាដែលទ្រង់អនុញ្ញាតដល់ព្រះមហាកស្សបត្ថេរ
ដោយទទួលនូវឱវាទ នេះជាឱវាទបដិគ្គហណឧបសម្បទា ។
៤/បញ្ហាព្យាករណឧបសម្បទាបានដល់ឧបសម្បទាដែល ទ្រង់អនុញ្ញាតដល់ព្រះសោបាកសាមណេរ(មានព្រះជន្ម
៧វស្សារាប់ទាំងក្នុងផ្ទៃ) គឺព្រះមានព្រះភាគទ្រង់សួរជាបញ្ហា ជាប់ដោយ អសុភ
១០នៅពេលចង្រ្កមតាមព្រះអង្គនេះបញ្ហាព្យាករណឧបសម្បទា ។
៥/ គរុធម្មបដិគ្គហណឧបសម្បទាគឺឧបសម្បទាដែលព្រះអង្គទ្រង់ប្រទានដល់ព្រះនាងមហាបជាបតិគោតមី
នៅគោដាគាសាលានាមហាវ័ន ដោយទទួលគរុធម៌៨យ៉ាងនេះជាគរុធម្មបដិគ្គហណឧបសម្បទា ។
៦/ ទូតេនឧបសម្បទា បានដល់ឧបសម្បទាដែលព្រះអង្គទ្រង់អនុញ្ញាត
ដល់ព្រះនាង អឌ្ឍកាសីគណិកា គឺ ជាឧបសម្បទាដោយប្រើនូវទូត នេះជាទូតេនឧបសម្បទា។
៧/ អដ្ឋវាចិកាឧបសម្បទាគឺឧបសម្បទារបស់នាងភិក្ខុនីដោយកម្មទាំង២គឺ
ទទួលញត្តិចតុត្ថកម្មវាចាផ្នែកភិក្ខុនី ១
ទទួលញត្តិចតុត្ថកម្មវាចាផ្នែកភិក្ខុសង្ឃ១នេះជាអដ្ឋវាចិកាឧបសម្បទា។
៨/ ញត្តិចតុត្ថកម្មឧបសម្បទា គឺបានដល់ការឧបសម្បទាក្នុងកាលបច្ចុប្បន្ននេះឯង ។
ចាកសមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យបិដកបារាជិក ៤ ភាគ១ ទំ ១០៦
សូមអនុមោទនាព្រះវិន័យ !!!
Không có nhận xét nào:
Đăng nhận xét