Thứ Hai, tháng 8 24, 2020

ព្រះពុទ្ធឃោសាចារ្យ
ឃោសកុមារ​កើត​ឡើង និង​ការ​សិក្សា​ត្រៃវេទ

ព្រះពុទ្ធឃោសាចារ្យ
ឃោសកុមារ​កើត​ឡើង និង​ការ​សិក្សា​ត្រៃវេទ
រាប់​អំពីកាល​នៃ​ការ​បរិនិព្វាន​របស់​ព្រះមានព្រះភាគ កន្លង​ទៅ​ហើយ​បាន ៩៥៦ ព្រះវស្សា ។ ព្រះ​រាជា​មួយ​ព្រះអង្គ​ទ្រង់​ព្រះនាមថា មហានាម បាន​គ្រងរាជសម្បត្តិ ប្រកប​ដោយ​ទសពិធរាជធម៌​ក្នុង​លង្កាទ្វីប ។ បាន​ឮថា ក្នុង​សម័យ​នោះ​ឯង មាន​ព្រាហ្មណ៍​មាណព​ម្នាក់ កើត​នៅ​ក្នុង​ត្រកូលព្រាហ្មណ៍​មួយ បិតា ឈ្មោះ កេសី ជារាជបុរោហិត មាតា​ឈ្មោះ កេសីនី មាន​លំនៅ​ស្ថិត​នៅ​ក្នុង​ទី​ជិត​នៃ​ពោធិមណ្ឌល (កន្លែង​ត្រាស់​ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ) ក្នុង​មជ្ឈិម​ប្រទេសជម្ពូទ្វីប ។ក៏​ព្រោះ​ក្នុង​វេលា​ដែល​មាណព​នោះ ប្រសូត្រ​មក​ពួក​បរិវារ​របស់ព្រាហ្មណ៍ មាន​ទាសៈ​និង​កម្មករ​ជាដើម បញ្ចេញ​សំឡេង សម្តែង​ភាព​ត្រេកអរ​រីករាយ​យ៉ាង​គឹកកង ដូច្នោះ ទើប​គេ​ដាក់​ឈ្មោះ​ឲ្យ​កុមារ​នោះ​ថា ឃោសៈ ។ ទី​ខ្លះ​ក៏​ពោល​ថា មាណព​នោះ កើត​នៅ​ក្នុង​ឃោសគ្រាម ទើប​ដាក់​ឈ្មោះ​ឲ្យ​ថា ឃោសៈ ។ ឃោសៈ​មាណព​នោះ ជា​អ្នក​ដឹង​វិជ្ជា និង​ក្បួនសិល្បៈ​ទាំង​ពួង​យ៉ាង​ជំនាញ ចេះ​ចប់​ត្រៃវេទ​យ៉ាង​ប្រាកដ​ក្នុង​លទ្ធិ បាន​ត្រាច់​ទៅ​ដើម្បី​សាក​សួរ​និង​ដោះស្រាយ​បញ្ហា​វិជ្ជា​សិល្បៈ​ ក្នុង​ស្រុក​និគម ជន​បទ រាជធានី​ទាំង​ឡាយ​ក្នុង​ជម្ពូទ្វីប។ ដឹង​ថា មាន​សមណ​ព្រាហ្មណ៍ ដែល​ជា​បណ្ឌិត​នៅ​ក្នុង​ទី​ណា​ៗ ក៏​ចូល​ទៅ​ធ្វើការ​សាកច្ឆា​ក្នុង​ទី​នោះ​ៗ បណ្ឌិត​ដទៃ​(នោះៗ) មិន​អាច​ឆ្លើយ​នៅ​បញ្ហា ដែល​មាណព​នោះ សួរ​បាន​ឡើយ តែ​មាណព​នោះ អាច​ឆ្លើយ​នូវ​បញ្ហា​របស់​បណ្ឌិត​ទាំង​នោះៗ​ដែល​សួរ​ហើយ​បាន ។
ឃោសមាណព​ជួប​នឹង​ព្រះរេវតត្ថេរ។
មាណព​នោះ គ្រប​សង្កត់​ពេញ ទូទាំង​ជម្ពូ​ទ្វីប​ដោយ​អាការ​យ៉ាង​នេះ រហូត​មក​ដល់​វត្តមួយ (ក៏​បាន​ស្នាក់​នៅ​ក្នុង​បរិវេណ​វត្ត​នោះ) ។ក៏​ក្នុង​វត្ត​នោះ មាន​ភិក្ខុ​នៅច្រើន​រូប ព្រះ​រេវតៈ (ឬធម្មឃោសៈ) ជា​សង្ឃត្ថេរ​របស់​ភិក្ខុ​ទាំង​នោះ ជា​ព្រះមហា​ខីណាស្រព បាន​សម្រេច​បដិសម្ភិទា អាច​ញាំញី​បរប្បវាទ​បាន ។ គ្រា​នោះ កាល​វេលា​អាធ្រាត្រ ព្រាហ្មណ៍​មាណព បាន​បរិវត្ត​បាតញ្ជលី (ស្វាធ្យាយ) នូវ​មន្ត​ឲ្យ​មាន​បទបរិបូណ៌ និង​ឲ្យ​ជា​បរិមណ្ឌល ព្រះថេរៈ​ស្តាប់​នូវ​សំឡេង​ព្រាហ្មណ៍ ស្វាធ្យា​មន្ត​ក៏​ជ្រាប​ថា ព្រាហ្មណ៍​នេះ ជា​អ្នក​មាន​បញ្ញា​ច្រើន (រួចទើប) គិត​ថា ​បើ​យើង​ទូន្មាន​ឲ្យ​មក​រាប់​អាន​ព្រះពុទ្ធ​សាសនា​បាន នឹង​ជា​ការ​ល្អ ទើប​ហៅ ព្រាហ្មណ៍​នោះ​មក រួច​សួរ​ថា ម្នាល់​ព្រាហ្មណ៍​អ្នក​ណា​ហ៎្នស្រែក​ជា​សំឡេង​ដូច​លា ។ ឃោសៈ​ព្រាហ្មណ៍​នោះ​សួរ​ថា នែ​បព្វជិត​ដ៏​ចម្រើន​លោក​ដឹង​នូវ​សំឡេង​របស់ ពួក​លា​ឬ? ព្រះថេរៈ​តប​ថា យើងដឹង ។ ព្រាហ្មណ៍​នោះ ទើប​សួរ​ព្រះថេរៈ​ក្នុង​គណ្ឋិដ្ឋាន (​គឺ​មន្ត​ដែល​យល់​បាន​លំបាក​) ទាំង​ឡាយ​ក្នុង​គម្ពីរត្រៃវេទ ទាំង​គម្ពីរឥតិហាស​ជា​គម្ពីរ​ទី ៥ ដែល​ខ្លួន​ឯង​សម្លឹង​មិន​ឃើញ​ន័យ​ឡើយ ទាំង​អាចារ្យ​របស់​ខ្លួន ​ក៏​មិន​ឃើញ​មក​ហើយ​ផង ដែល​ព្រះថេរៈ​នោះ ដោយ​ប្រក្រតី​ក៏​ជា​អ្នក ចេះ​ចប់​ត្រៃវេទ​ហើយ មក​ដល់​ឥឡូវ​នេះ ជា​អ្នក​បាន​សម្រេច​នូវ​បដិសម្ភិទា​ទៀត ព្រោះ​ហេតុ​នោះ សេចក្តី​លំបាក​ក្នុង​ការ​ឆ្លើយ​នូវ​បញ្ហា​ទាំង​នោះ ទើប​មិន​មាន​ដល់​លោក ព្រោះ​ដូច្នោះ ទើប​ព្រះថេរៈ​ឆ្លើយ​នូវ​បញ្ហា​ទាំង​នោះ​បាន​ភ្លាម ។ ហើយ​ពោល​នឹង​ព្រាហ្មណ៍​នោះ​ថា​ នែ​ព្រាហ្មណ៍​ដ៏​ចម្រើន អ្នក​សាក​សួរ​យើង​មក​ច្រើន​ហើយ ឥឡូវ​នេះ យើង​នឹង​សាក​សួរ​នូវ បញ្ហា​កម្ម​នឹង​អ្នក​មួយ អ្នក​នឹង​ឆ្លើយ​បញ្ហា​យើង​បាន​ឬ​ទេ ? ព្រាហ្មណ៍​តប​ថា ខ្ញុំ​នឹង​ឆ្លើយ​មន្តនោះ​ប្រគេន​បាន លោក​ម្ចាស់​ចូរ​សួរ​មក​ចុះ ទើប​ព្រះថេរៈ​សួរ​នូវ​បញ្ហា​ក្នុង​គម្ពីរ​អភិធម្ម ចិត្ត​យមកៈ១ នេះថា យស្ស ចិត្តំ ឧប្បជ្ជតិ ន​ និរុជ្ឈតិ តស្ស ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ យស្ស វា បន ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ តស្ស ចិត្តំ ឧប្បជ្ជតិ ន និរុជ្ឈតិ, ចិត្ត​របស់​បុគ្គល​ណា រមែង​កើត​ឡើង រមែង​មិន​រលត់ ចិត្ត​របស់​បុគ្គល​នោះ នឹង​រលត់ នឹងមិន​កើត​ឡើង ឬ​ក៏​ចិត្ត​របស់​បុគ្គល​ណា នឹង​រលត់ នឹង​មិន​កើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ រមែង​កើត​ឡើង រមែង​មិនរលត់ ២ ។
ព្រាហ្មណ៍​មាណព​នោះ មិន​អាច​នឹង​ឆ្លើយ​បាន មិន​ថា​លើ ឬ​ក្រោម ទើប​សួរ​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន មន្ត​នេះ​ឈ្មោះ​មន្ត​អ្វី? ព្រះថេរៈតប​ថា ម្នាល់​ព្រាហ្មណ៍ មន្ត​នេះ​ឈ្មោះ​ថា ពុទ្ធមន្ត។ ព្រាហ្មណ៍​សួរ​ថា លោកម្ចាស់​ដ៏​ចម្រើន ឲ្យ​មន្ត​នេះ​ដល់​ខ្ញុំ​ព្រះករុណា បាន​ដែរ​ឬ​ទេ? ព្រះថេរៈ​តប​ថា ម្នាល់​ព្រាហ្មណ៍ យើង​ឲ្យ (មន្តនេះ) ដល់​អ្នក​បាន លុះត្រា​តែ​អ្នក​បួស​ជាបព្វជិត​ដូច​យើង
១. អភិ. យម. យមកវគ្គ. ៩១. ១/១ ។
២. ពាក្យថា រមែង​កើត​ឡើង គឺ​នៅ​ក្នុង​ឧប្បាទខណៈ, ពាក្យ​ថា រមែង​មិន​រលត់ គឺ មិន​ទាន់​ដល់​និរោធ​ឬ​ភង្គខណៈ ។ ចិត្ត​ក្នុង​ទី​នេះ សំដៅ​ដល់​បច្ឆិម​ចិត្ត គឺ​ចុតិ​ចិត្ត របស់​ព្រះ​អរហន្ត ខណៈ​ចិត្ត​របស់​ព្រះអរហន្ត​កំពុង​ប្រព្រឹត្ត​ទៅ ឈ្មោះ​ថា រមែង​កើត​ឡើង រមែង​មិន​រលត់ កាល​ដល់​ភង្គ​ខណៈ​ហើយ ចុតិ​ចិត្ត​នោះ ក៏​នឹង​រលត់ និង​មិន​មាន​ចិត្ត​ដទៃ​កើត​ឡើង​ត​ទៅ​ទៀត ។
មាណ​ពបួស ប្រាកដ​ឈ្មោះ ព្រះពុទ្ធ​ឃោសៈ។
ឃោសៈ​ព្រាហ្មណ៍​ដែល​បុព្វ​ហេតុ (​គឺ​កុសល​ក្នុង​កាល​មុន) ទាំង​ឡាយ​ដាស់​តឿន​ហើយ ទើប​សូម​បព្វជ្ជា ដើម្បី​ត្រូវ​ការ​​មន្ត ព្រះថេរៈ​ទើប​ឲ្យព្រាហ្មណ៍​បព្វជ្ជា​ឧបសម្បទា​ហើយ ឲ្យ​រៀន​ព្រះត្រៃ​បិដកវចនៈ ភិក្ខុ​នោះ ក៏​យល់​ដឹង​អត្ថធម៌ របស់​ព្រះត្រៃ​បិដក​ថា នេះ​ជា​ឯកាយមគ្គ (ដំណើរ​ផ្លូវ​ដ៏​ឯក ប្រសើរ​ជាង​លទ្ធិចាស់​របស់​ខ្លួន) (តមក) ក៏​បាន​ជា​អ្នក​ប្រាកដ​ច្បាស់​ក្នុង​លោក ដូច​ពន្លឺ​ភ្លើង ដូច​ពន្លឺ​ព្រះចន្ទ ដូច​ពន្លឺ​ព្រះអាទិត្យ ដោយ​ការ​ដែល​លោក​បាន​ព្យាករណ៍, ភិក្ខុឃោសៈ ទើប​បាន​ប្រាកដ​នាម​ថា ព្រះពុទ្ធឃោសៈ ព្រោះ​ល្បី​ផ្សាយ​ទៅ​ក្នុង​ផ្ទៃ​ផែនដី​ដូច​ព្រះពុទ្ធ​អង្គ ។
ព្រះថេរៈ​បញ្ជូន​ឲ្យ​ទៅ​ប្រែ​គម្ពីរ​អដ្ឋកថា
ព្រះពុទ្ធ​ឃោសៈ​នោះ ជា​អ្នក​នៅ​ក្នុង​វិហារ​នោះ បាន​តែង​បករណ៍​ឈ្មោះ ញាណោទ័យ ទុក​ក្នុង​វិហារ​ហើយ ផ្តើម​តែង​អដ្ឋកថា ព្រះអភិធម្មសង្គណី និង​អដ្ឋកថា​ច្បាប់​ឈ្មោះ អដ្ឋសាលនី ព្រះថេរៈ​ឃើញ​ដូច្នោះ​ទើប​ប្រាប់​ថា ម្នាល់​អាវុសោពុទ្ធឃោសៈ ក្នុង​ជម្ពូទ្វីប​​នេះ មាន​តែ​គម្ពីរ​ព្រះត្រៃបិដក​បាលី​ប៉ុណ្ណោះ អដ្ឋកថា​របស់​ព្រះត្រៃបិដក​នោះ និង​ថេរវាទ (គឺ​ពាក្យ​ដែល​ព្រះថេរៈ​ក្នុង​សម័យ​សង្គីតិ ពោល​ទុក​ជា​ច្បាប់)  មិន​មាន តែ​អដ្ឋក​ថា​ព្រះត្រៃ​បិដក​ដែល ឡើង​កាន់​សង្គីតិទាំង ៣ លើក ជា​ពាក្យ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់សម្តែង​ទុក និង​ព្រះថេរៈ​ទាំង​ឡាយ មាន​ព្រះសារីបុត្រ​ជា​ដើម​ចង​ក្រង​ទុក​ហើយ ឯព្រះមហិន្ទត្ថេរ ត្រួត​មើល​កថាមគ្គ (សម្តែង​ផ្លូវ​នៃ​ពាក្យ​ដែល​ពោល​ទុក) ហើយ (រួបរួមមក) តែង​ទុក​ដោយ​ភាសា​សីហឡៈ កំពុង​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​សីហឡទ្វីប ចូរ​លោក​ទៅ​កាន់​សីហឡ​ទ្វីប​នោះ ត្រួត​មើល​ឲ្យ​សព្វ​អន្លើ​ហើយ បក​ប្រែ​មក​ជា ភាសាមគធបាន អដ្ឋក​ថា​នោះ នឹង​នាំ​មក​នូវ​ប្រយោជន៍​សុខ​ដល់​មនុស្ស​លោក​ទាំង​ពួង
កាល​ព្រះថេរៈ​ណែ​នាំ​យ៉ាង​នោះ ព្រះពុទ្ធឃោសៈ ជា​អ្នក​មាន​បញ្ញាច្រើន ក៏​កើត​បីតិសោមនស្ស ក្រាប​ទូល​លា​ព្រះឧបជ្ឈាយ៍ និង​ភិក្ខុ​សង្ឃ បាន​ធ្វើ​ដំណើរ​ទៅកាន់​កំពង់ទឹក​ដោយ​លំដាប់ ឡើង​ទូក​ទៅ​ជួប​ព្រះពុទ្ធទត្តត្ថេរ​តាម​ផ្លូវ​ដែល​មក​ដល់​កណ្តាល​សមុទ្រ ក៏​បាន​និយាយ​ប្រាស្រ័យ​គ្នា ហើយ​ធ្វើ​ដំណើរ​បន្ត​ទៅ​ដរាប​ដល់​កំពុង ក្រុង​លង្កា ក្នុង​កាល​នោះ ព្រះបាទ​មហានាម គ្រប់​គ្រង​រាជ្យ​ក្នុង​លង្កាទ្វីប ។
តែង​បករណ៍ ឈ្មោះ​វិសុទ្ធិមគ្គ
ព្រះពុទ្ធ​ឃោសៈ និមន្ត​ទៅ​​ជួបព្រះសង្ឃ​ក្នុង​វិហារ ក្រុង​អនុរាធបុរី ហើយ​ទើប​ទៅ កាន់​សំណាក់​ព្រះសង្ឃបាលត្ថេរ ដែល​គង់​នៅ​ក្នុង​មហាបធានឃរៈ បាន​ស្តាប់​(ជ្រាប​សេចក្តី) អដ្ឋកថា​ភាសា​សីហឡៈ និង​ថេរវាទ​ទាំង​ពួង​ហើយ ជឿ​ទុក​ចិត្ត​ថា នេះ​ឯង ជា​ព្រះពុទ្ធា​ធិប្បាយ​របស់ ព្រះ​ធម្មសាមិត្រ​ពិត ។ ទើប​ទៅ​កាន់ទី​ប្រជុំ​សង្ឃ ក្នុង​វិហារ​នោះ ដើម្បី​សូម​គម្ពីរ​ធ្វើ​អដ្ឋកថា​ព្រះត្រៃបិដក ក៏​បាន​ពោល​សូម​ថា សូម​លោក​ម្ចាស់ទាំង​ឡាយ មេត្តា​ឲ្យសៀវភៅ​គម្ពីរ​ទាំង​ឡាយ ដល់​ខ្ញុំ​ព្រះ​ករុណា ដើម្បី​ធ្វើអដ្ឋកថា ។ ដើម្បី​សាកល្បង​សមត្ថភាព​របស់​លោក ទើប​ភិក្ខុសង្ឃ​ឲ្យ​គាថា ២ បទ ហើយ​ពោល​ថា លោកចូរ​សម្តែង​សមត្ថភាព​ក្នុងគាថា ២ បទនេះ យើង​ទាំង​ឡាយ បាន​ឃើញ​សមត្ថភាព​របស់​លោក​ហើយ នឹង​ប្រគល់ ច្បាប់គម្ពីរ​ឲ្យ​ទាំង​អស់ ព្រះពុទ្ធ​ឃោសៈ​មើល​បាលី​ព្រះត្រៃបដិក និង​អដ្ឋកថា របស់​ព្រះត្រៃបិដក​នោះហើយ ទើប​ព្រះថេរៈ​រួបរួម​ព្រះត្រៃបិដក​ព្រម​ទាំង​អដ្ឋកថា​ដោយ​សង្ខេប តែងបករណ៍ ឈ្មោះ វិសុទ្ធិមគ្គ​ឡើង ក្នុង​មហាវិហារ​នេះ​ឯង ។
គ្រា​នោះ ទេវតា​១​មាន​បំណង ដើម្បី​នឹង​ប្រកាស​ថ្វី​ដៃ​របស់​លោក​ឲ្យ​ប្រាកដ ក្នុង​មហាជន ទើប​បណ្តាល​ឲ្យ សៀវភៅ​គម្ពីរ​ច្បាប់ (ដែល​លោក​សរសេរ​រួច​ហើយ) ឲ្យ​អន្តរធាន​បាត់​ទៅ ទើប​លោកសរសេរ​ឡើង​ថ្មី​មួយ​ច្បាស់​ទៀត ទេវតា​ក៏​បណ្តាលឲ្យ អន្តរធាន​បាត់​ទៅ​ទៀត ទើប​លោកសរសេរ​ឡើង​ថ្មី លើកទី ៣ ទៀត ក៏​បាន​ចប់សព្វ​គ្រប់​ទៀត ក្នុង​គ្រា​នោះ​ ព្រះពុទ្ធ​ឃោសៈនិមន្ត​ព្រះសង្ឃ ដែល​ជា​អ្នក​ឈ្លាស​ក្នុង​ធម៌ របស់​ព្រះសម្ពុទ្ធ​ឲ្យ​មក​ប្រជុំ​គ្នា ក្នុង​ទី​ជិត​មហាពោធិព្រឹក្ស (ប្រទេសលង្កា) ប្រារព្ធ​នឹង​អាន​បករណ៍វិសុទ្ធិមគ្គ នោះ (ឲ្យ​សង្ឃ​ស្តាប់) ស្រាប់​តែ​ទេវតាដែល​បំបាំង​សៀវភៅនោះ នាំ​សៀវភៅ​ទាំង​ពីរ​ចប់នោះ មក​ប្រគេនសង​វិញ​ព្រម​ក្នុង​ខណៈ​នោះ ទើប​បាន​ជា​សៀវភៅ វិសុទ្ធមគ្គ​បី​ចប់​ឡើង ក៏​បាន​ប្រគល់​សៀវភៅ​ទាំង​បី​ចប់ ទៅ​ព្រះ​ភិក្ខុ​​សង្ឃ, ភិក្ខុ​សង្ឃ​ឲ្យ​អាន​សៀវភៅ​ទាំង​បី​ចប់ ព្រមគ្នា ការ​ខុស​ភ្លាំងភ្លាត់​បី​ចប់​នោះ ដោយ​គណ្ឋៈក្តី ដោយ​អក្ខរៈ​ក្តី ដោយ​បទ​ក្តី ដោយ​ព្យញ្ជនៈ​ក្តី ដោយ​អត្ថ​ក្តី ដោយ​ការ​សរសេរ​មុន ក្រោយ​ក្តី ដោយ​វាទៈទាំង​ឡាយ​មាន​ថេរវាទ​ជាដើម​ក្តី ដោយ​ព្រះ​បាលី​ទាំងឡាយ​ក្តី មិន​មាន​ឡើយ បាន​ឮ​ថា កាល​គម្ពីរវិសុទ្ធិមគ្គ​ទាំង ៣ ដែល​ព្រះពុទ្ធឃោសៈ ធ្វើ​រួច​ស្រេច​ហើយ​យ៉ាង​នោះ ទេវតា​ទាំង​ឡាយ បាន​នាំគ្នា​ធ្វើ​សាធុការ សម័យ​នោះ​ភិក្ខុច្រើន​ពាន់ប្រជុំ​គ្នា​នៅ​ក្នុង​វិហារ ឃើញ​ការ​អស្ចារ្យ​នោះ​ហើយ ក៏​នាំ​គ្នា​សរសើរ​ឲ្យ​សាធុការ ប្រកាស​ប្រាប់​គ្នា​សុសសាយ​ទៅ​ថា នេះ​ព្រះពោធិសត្វ មេត្រី​មក​កើត ដោយ​ឥត​សង្ស័យ២ ។
១.ខ្លះថា ព្រះសង្ឃ។
២.នេះ​ជា​ការ​ឃើញអស្ចារ្យ​របស់​ភិក្ខុ​ទាំង​ឡាយ​ទេ មិន​ប្រាកដ​ជា​ព្រះមេត្រី​ឡើយ។
បក​ប្រែអដ្ឋកថា​ព្រះត្រៃបិដក មក​ជា​ភាសា​មគធៈ
ចំណែក​ស្តេច​ផែន​ដី ទ្រង់​បាន​ស្តាប់​ដំណឹង​នោះ ក៏​ស្តេចចេញ​ពី​ព្រះនគរ​ព្រម​ទាំង​រាជបរិវារ ទៅ​កាន់​មហាវិហារ ទ្រង់​នមស្ការ​ព្រះសង្ឃ​ហើយ ទ្រង់​នមស្ការ​ព្រះពុទ្ធឃោសៈ និមន្ត​ឲ្យ​ទទួល​នូវចង្ហាន់​នៅក្នុង​រាជវាំង​ជា​ប្រចាំ រហូត​ដល់​ការ​តែង​គម្ពីរ​ចប់ ព្រះថេរៈ​ទទួល​និមន្ត​ដោយ​តណ្ហីភាព ។
ព្រះភិក្ខុ​សង្ឃ​ឃើញ​សមត្ថភាព​របស់​ព្រះថេរៈ​ហើយ ទើប​ប្រគល់​សៀវភៅ ព្រះត្រៃបិដក​បាលី ព្រម​ទាំង សៀវភៅ​អដ្ឋកថា​សីហឡៈ​ឲ្យ​ដល់​ព្រះថេរៈ ព្រះថេរៈ​ទទួល​សៀវភៅ​គម្ពីរ​ទាំង​អស់ ទៅ​ទុក​ក្នុង​ប្រាសាទ ឈ្មោះថា បធានឃរៈ ដែល​តាំង​នៅ​ខាង​ត្បូង​នៃ​មហា​វិហារ បក​ប្រែព្រះអដ្ឋកថា​ទាំង​អស់ ធ្វើ​ជា​អដ្ឋកថា​ព្រះត្រៃបិដក ក្នុង​ភាសាមគធ​ដែល​ជា​មូល​ភាសា (​គឺភាសា​ដើម) ។
ក៏​អដ្ឋកថា​សីហឡៈ​នោះ​មាន ៣ ភាគ គឺ មហាអដ្ឋកថា ១ បច្ចរិយអដ្ឋកថា
១ កុរុន្ទីអដ្ឋកថា ១ ។
អដ្ឋកថា​ដែល​ឡើង​កាន់​មហាសង្គីតិ ព្រះមហិន្ទត្ថេរ​នាំ​មក​តែង​ទុក​ក្នុង​ភាសាសិហឡៈ ឈ្មោះថា មហាអដ្ឋកថា ។
មាន​ផ្ទះ​ផែ​​មួយ​ខ្នង មាន​ឈ្មោះ​ហៅ​នៅ​ក្នុង​ភាសា​សីហឡៈ​ថា បច្ចរិយៈ ។ អដ្ឋក​ថា ដែល​ភិក្ខុទាំង​នោះ ប្រជុំ​គ្នា​ធ្វើ​ក្នុង​ផ្ទះ​ផែ​នោះ ឈ្មោះ​ថា​ បច្ចរិយអដ្ឋកថា ។
មាន​វិហារ​មួយ​កន្លែង ឈ្មោះ​កុរុន្ទីវិហារ ។ អដ្ឋកថា​ដែល​ភិក្ខុ​ទាំង​នោះ​ប្រជុំ​គ្នា​ធ្វើ​ក្នុង​វិហារ​នោះ ឈ្មោះ​ថា កុរុន្ទី​អដ្ឋកថា ។
វាទ​ដែល​ព្រះថេរៈ​ជំនាន់​មុន​មាន​ព្រះថេរិកាចារ្យ (អាចារ្យធំ) ជា​ដើម​កាន់​យក​ន័យ​ព្រះបាលី​តែង​ទុក ឈ្មោះថា ថេរវាទ ។
ព្រះពុទ្ធ​ឃោសៈ ប្រែកុរុន្ទីអដ្ឋកថា​ភាសា​សីហឡៈ ធ្វើ​អដ្ឋកថា ព្រះវិន័យបិដក ឈ្មោះ​សមន្តប្បាសាទិកា ក្នុង​ភាសា​មគធៈ​ហើយ ត​ពី​នោះ​ក្នុង​សុត្តន្តបិដក បក​ប្រែ​មហាអដ្ឋកថា​អំពី​ភាសា​សីហឡៈ តាំង​ជា​អដ្ឋកថាទីឃនិកាយ ឈ្មោះ​សុមង្គលវិលាសិនី, ជា​អដ្ឋកថាមជ្ឈិមនិកាយ ឈ្មោះ​បបញ្ចសូទនី, ជា​អដ្ឋកថា សំយុត្តនិកាយ ឈ្មោះ សារត្ថបកាសិនី, និង​ជាអដ្ឋកថាអង្គុត្តរនិកាយ ឈ្មោះ​មនោរថបូរណី, ត​ពី​នោះ ក្នុង​អភិធម្មបិដក បក​ប្រែ​បច្ចរិយ​អដ្ឋកថា​អំពី​ភាសា​សីហឡៈ តាំង​ជា​អដ្ឋកថាបករណ៍ ធម្មសង្គណី ឈ្មោះ​អដ្ឋសាលនី​ក្នុង​ភាសាមគធៈ ជា​អដ្ឋកថាបករណ៍វិភង្គ ឈ្មោះ​សម្មោហវិនោទនី និង​ជាអដ្ឋកថា ៥ បករណ៍ ឈ្មោះបរមត្ថទីបនី ។
ព្រះពុទ្ធ​ឃោសៈ ធ្វើ​អដ្ឋកថា​សីហឡៈ ទាំង​អស់​ឲ្យ​ជាអដ្ឋកថា ព្រះត្រៃបិដក ក្នុង​ភាសាមគធៈ ដែល​ជា​មូល​ភាសា ដូច​ពោល​មក​ហើយ​ដូច្នោះ អដ្ឋកថា​នោះឯង បាន​នាំ​មក​នូវប្រយោជន៍​សុខ​ដល់​ពពួក​ជន​ក្នុង​ប្រទេស​ដទៃៗ ទាំងពួង យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​រស់​នៅ​រហូត​ដល់​អស់​អាយុ ទើប​ទៅ​កាន់​ទេវ​លោក​នោះ​ឯង ។
កាល​ដែល​បាន​បក​ប្រែអដ្ឋកថាព្រះត្រៃបិដក ចប់​សព្វ​គ្រប់​ហើយ ផែនដី​កក្រើកញ័រ (ជាអស្ចារ្យ) អដ្ឋកថា​ព្រះត្រៃបិដក ដែល​ព្រះថេរៈ​ធ្វើ​ដូច​ពោល​មក​នេះ គឺ​បក​ប្រែចប់​សព្វ​គ្រប់ តែ​ក្នុង​រយៈ​កាល ១ ឆ្នាំ​ប៉ុណ្ណោះ ។
លុះ​បក​ប្រែ​រួច​ហើយ ព្រះពុទ្ធ​ឃោសៈ ប្រាថ្នា​ដើម្បី​នឹង​បាន​មក​ថ្វាយ​បង្គំ​ព្រះមហាពោធិព្រឹក្ស ទើប​ក្រាប​ថ្វាយ​បង្គំ​ព្រះភិក្ខុសង្ឃ ត្រឡប់​មក​ជម្ពូទ្វីប​វិញ ។
ព្រះរាជាមហានាម ទ្រង់​គង់​ផែនដី​អស់ ១២ ឆ្នាំ ទ្រង់​ធ្វើបុណ្យ​ច្រើន​យ៉ាង ដោយ​ប្រការ​ផ្សេង​ៗ​ហើយ ស្តេច​ក៏​ទៅ​កាន់​បរលោក​តាម​យថាកម្ម ។ ចំណែក​ព្រះពុទ្ធ​ឃោសត្ថេរ​នោះ បាន​រចនា​អដ្ឋកថា នៃ​ព្រះត្រៃបិដក​ទុក បាន​សាង​ប្រយោជន៍​ដ៏​សម​គួរ​ដល់​សត្វ​លោក​ជា​ច្រើន តាំង​នៅ​រហូត​គ្រប់​អាយុ​ខ័យ ក៏​បាន​ទៅ​កាន់​ឋាន​តាវត្តិង្ស​ហើយ ដូច្នេះ​ឯង ។
សេចក្តី​ប្រាថ្នា​ព្រះពុទ្ធឃោសត្ថេរ
យំ សិទ្ធំ ឥមិនា បុញ្ញ  យំ ចញ្ញំ បសុតំ មយា ឯតេន បុញ្ញកម្មេន    ទុតិយេ អត្តសម្ភវេ
តាវតឹសេ បមោទេន្តោ         សីលាចារគុណេ រតោ អលគ្គោ​   បញ្ចកាមេសុ        បត្វា បឋមំ ផលំ
អន្តិមេ អត្តភាវម្ហិ       មេត្តេយ្យំ មុនិបុង្គវំ លោកគ្គបុគ្គលំ នាថំ      សព្វសត្តហិតេ រតំ
ទិស្វាន តស្ស ធីរស្ស សុត្វា សទ្ធម្មទេសនំ អធិគនា ផលំ អគ្គំ       សោភេយ្យំ ជិនសាសនន្តិ ។
បុណ្យ​ណា ដែល​សម្រេច​ហើយ​ដោយ​ការ​ធ្វើ​នេះ និង​បុណ្យ​ដទៃ​ណា ដែល​ខ្ញុំ​បាន​ខ្វល់ខ្វាយ​ទុក ដោយ​អំណាច​នៃ​បុណ្យ​នោះ ក្នុង​អត្តភាពទី ២ សូម​ឲ្យ​ខ្ញុំ​រីករាយ​ក្នុង​ឋាន​តាវត្តិង្ស ត្រេកអរ​ក្នុង​គុណ​គឺ​សីល និង​អាចារៈ មិន​ជាប់ជំពាក់​ក្នុង​កាម​គុណ​ទាំង ៥ បាន​សម្រេច​អរិយផល​ទី ១ (សោតាបត្តិផល) ក្នុង​អត្ថភាព​ចុង​បំផុត សូម​ឲ្យ​ខ្ញុំ​បាន​ជួប​ព្រះអារ្យ​មេត្រី ព្រះមុនី​ដ៏​ប្រសើរ ជា​បុគ្គល​ចម្បង​ក្នុង​លោក ជា​ព្រះ​លោកនាថ ទ្រង់​ពេញ ព្រះទ័យ​ក្នុង​ការ​ជួយ​សត្វ​លោក​ទាំង​ពួង សូម​ឲ្យ​ខ្ញុំ​បាន​ស្តាប់​ព្រះសទ្ធម្ម​របស់​ព្រះមុនី​អង្គនោះ ដែល​ទ្រង់​ជា​អ្នក​ប្រាជ្ញ ហើយ​បាន​សម្រេចអរិយផល​ជាន់​ខ្ពស់ (អរហត្តផល) ញុំាង​ព្រះសាសនា​របស់​ព្រះ​ជិន​ស្រី​ឲ្យ​ល្អ​ស្អាត ដោយ​ប្រការ​ដូច្នេះ​ហោង ។ ប្រវត្តិ​របស់​ព្រះពុទ្ធ​ឃោសាចារ្យ ចប់ (សមន្តប្បាសាទិកា ភាគ ១)

Thứ Năm, tháng 8 20, 2020

លោកតាញោមវត្តជំនាន់ទី ២ វត្តអូរត្រាវ ២០០០រហូតមកដល់ឆ្នាំ២០២០

ពោធិបក្ខិយធម៌

ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា

DharmaWheelGIF.gif
គន្ថធុរៈ
ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន
ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់
ព្រះអភិធម្ម
វីថិចិត្ត
៣៧
ព្រះធម៌
នៃការត្រាស់ដឹង
Buddha.jpg

សតិបដ្ឋាន

សម្មប្បធាន

ឥទ្ធបាទ

ឥន្រ្ទិយ

ពលៈ

ពោជ្ឈង្គ
  
អដ្ឋង្គិកមគ្គ
Buddha.jpg

ពោធិបក្ខិយធម៌ ៣៧ នៅ​ក្នុង​ទស្សនវិជ្ជា​​ពុទ្ធសាសនា ពោធិបក្ខិយធម៌ Bodhipakkhiyā dhammā គឺជា គុណធម៌ ដែលជាហេតុ ឬ ទាក់ទង (បក្ខិយ) ទៅនឹងការត្រាស់ដឹង (ពោធិ) ។ ក្នុងអដ្ឋកថាបាលី ពាក្យ ពោធិបក្ខិយធម៌ ត្រូវគេយកមកប្រើដើម្បីបង្ហាញធម៌ ៧ យ៉ាង ដែល​​ព្រះ​ពុទ្ធ​តែង​រៀបរាប់​ ដូច​មាន​ចែង​ស្រាប់​ក្នុងគម្ពីរ​ព្រះ​ត្រៃបិដក​​នៃ​ពុទ្ធសាសនា​ថេរវាទ ។ នៅក្នុងគុណធម៌ ៧ នៃការត្រាស់ដឹងនេះ មានអង្គធម៌នីមួយៗទាំងអស់ ៣៧ ប្រការ (សត្តតឹសពោធិបក្ខិយធម្មា) ។ ពោធិបក្ខិយធម៌នេះ ត្រូវបានពុទ្ធសាសនិកជន ទាំង​ថេរវាទ និង មហាយាន ទទួលស្គាល់ថាជា ធម៌​បំពេញ​ដល់​ផ្លូវ​ទៅ​កាន់​ការត្រាស់ដឹង តាម​ទស្សន​​​ពុទ្ធសាសនា ។

នៅ​ក្នុង​គម្ពី​រ​អង្គុត្តរនិកាយ សត្តកនិបាត នៃ​គម្ពីរ​​ព្រះ​ត្រៃបិដក ​សៀវភៅ​លេខ ៤៧ ទំព័រ​ទី ២២៦ (គម្ពីរ​ភាសា​អង់គ្លេស AN 7.67) ព្រះពុទ្ធមានព្រះបន្ទូលថា ៖
[៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ដែល​មិន​ប្រកប​រឿយ​ៗ នូវ​ភាវនា បើ​ទុក​ជា​មាន​សេចក្តី​ប្រាថ្នា យ៉ាង​នេះ​ថា ធ្វើ​ដូច​ម្តេច​ហ្ន៎ ចិត្ត​​របស់​អាត្មា​អញ គប្បី​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ ព្រោះ​មិន​ប្រកាន់​មាំ ដូច្នេះ​ក៏​ដោយ ក៏​គង់​តែ​ចិត្ត​របស់​ភិក្ខុ​នោះ​មិន​រួច​ស្រឡះ​ចាក​អាសវៈ​ទាំង​ឡាយ ព្រោះ​តែ​មិន​ប្រកាន់​មាំ​ដែរ ។ ដំណើរ​នោះ​ ព្រោះ​ហេតុ​​អ្វី ។ ត្រូវ​និយាយ​ថា ព្រោះ​តែ​ភិក្ខុ​មិន​បាន​ចំរើន ។ ព្រោះ​មិន​បាន​ចំរើន​អ្វី ។ ព្រោះ​តែ​មិន​បាន​ចំរើន​សតិបដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និង អរិយមគ្គ​ប្រកប​ដោយ​អង្គ​ ៨ ។
នៅកន្លែងដទៃទៀតក្នុងគម្ពីរបាលី និង គម្ពីរផ្សេងៗពីជំនាន់ដើម ធម៌ ៧ កងដែលមាន ៣៧ ប្រការនេះ ដែលនាំមកនូវការត្រាស់ដឹង មានការរៀបរាប់ដូចតទៅនេះ ៖

ពោធិបក្ខិយធម៌ ៣៧កែប្រែ

នៅ​ក្នុង​ទស្សនវិជ្ជា​​ពុទ្ធសាសនា ពោធិបក្ខិយធម៌ Bodhipakkhiyā dhammā គឺជា គុណធម៌ ដែលជាហេតុ ឬ ទាក់ទង (បក្ខិយ) ទៅនឹងការត្រាស់ដឹង (ពោធិ) ។ ក្នុងអដ្ឋកថាបាលី ពាក្យ ពោធិបក្ខិយធម៌ ត្រូវគេយកមកប្រើដើម្បីបង្ហាញធម៌ ៧ យ៉ាង ដែល​​ព្រះ​ពុទ្ធ​តែង​រៀបរាប់​ ដូច​មាន​ចែង​ស្រាប់​ក្នុងគម្ពីរ​ព្រះ​ត្រៃបិដក​​នៃ​ពុទ្ធសាសនា​ថេរវាទ ។ នៅក្នុងគុណធម៌ ៧ នៃការត្រាស់ដឹងនេះ មានអង្គធម៌នីមួយៗទាំងអស់ ៣៧ ប្រការ (សត្តតឹសពោធិបក្ខិយធម្មា) ។ ពោធិបក្ខិយធម៌នេះ ត្រូវបានពុទ្ធសាសនិកជន ទាំង​ថេរវាទ និង មហាយាន ទទួលស្គាល់ថាជា ធម៌​បំពេញ​ដល់​ផ្លូវ​ទៅ​កាន់​ការត្រាស់ដឹង តាម​ទស្សន​​​ពុទ្ធសាសនា ។
នៅ​ក្នុង​គម្ពី​រ​អង្គុត្តរនិកាយ សត្តកនិបាត នៃ​គម្ពីរ​​ព្រះ​ត្រៃបិដក ​សៀវភៅ​លេខ ៤៧ ទំព័រ​ទី ២២៦ (គម្ពីរ​ភាសា​អង់គ្លេស AN 7.67) ព្រះពុទ្ធមានព្រះបន្ទូលថា ៖
[៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ដែល​មិន​ប្រកប​រឿយ​ៗ នូវ​ភាវនា បើ​ទុក​ជា​មាន​សេចក្តី​ប្រាថ្នា យ៉ាង​នេះ​ថា ធ្វើ​ដូច​ម្តេច​ហ្ន៎ ចិត្ត​​របស់​អាត្មា​អញ គប្បី​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ ព្រោះ​មិន​ប្រកាន់​មាំ ដូច្នេះ​ក៏​ដោយ ក៏​គង់​តែ​ចិត្ត​របស់​ភិក្ខុ​នោះ​មិន​រួច​ស្រឡះ​ចាក​អាសវៈ​ទាំង​ឡាយ ព្រោះ​តែ​មិន​ប្រកាន់​មាំ​ដែរ ។ ដំណើរ​នោះ​ ព្រោះ​ហេតុ​​អ្វី ។ ត្រូវ​និយាយ​ថា ព្រោះ​តែ​ភិក្ខុ​មិន​បាន​ចំរើន ។ ព្រោះ​មិន​បាន​ចំរើន​អ្វី ។ ព្រោះ​តែ​មិន​បាន​ចំរើន​សតិបដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និង អរិយមគ្គ​ប្រកប​ដោយ​អង្គ​ ៨ ។
នៅកន្លែងដទៃទៀតក្នុងគម្ពីរបាលី និង គម្ពីរផ្សេងៗពីជំនាន់ដើម ធម៌ ៧ កងដែលមាន ៣៧ ប្រការនេះ ដែលនាំមកនូវការត្រាស់ដឹង មានការរៀបរាប់ដូចតទៅនេះ ៖

សតិបដ្ឋាន ៤កែប្រែ

សតិបដ្ឋានមាន ៤ គឺ ៖
  • ១- កាយានុបស្សនា សតិរឭកពិចារណា កាយ ជាអារម្មណ៍
  • ២- វេទនានុបស្សនា សតិរឭកពិចារណា វេទនា ជាអារម្មណ៍
  • ៣- ចិត្តានុបស្សនា សតិរឭកពិចារណា ចិត្ត ជាអារម្មណ៍
  • ៤- ធម្មានុបស្សនា សតិរឭកពិចារណា ធម៌ ជាអារម្មណ៍
សតិបដ្ឋាន មកពីពាក្យ សតិ គឺ ការរឭក ការប្រុងស្មារតី និងពាក្យ បដ្ឋាន គឺ គ្រឹះ ឬ មូលដ្ឋាន ។ ព្រះពុទ្ធបង្រៀនថា សតិបដ្ឋានជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅដើម្បីសេចក្តី បរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់សេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខនិងទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន (សុត្តន្តបិដក មហាវគ្គ សៀវភៅ​លេខ ១៧ ទំព័រ ២៤៤) ។
សតិបដ្ឋានគឺជាការបដិបត្តិ ដើម្បីចម្រើន កម្មដ្ឋានទាំង ២ យ៉ាង គឺធ្វើអារម្មណ៍ឲ្យស្ងប់ល្អផង(សមថកម្មដ្ឋាន) និងចម្រើនបញ្ញាផង(វិបស្សនាកម្មដ្ឋាន) ។ សតិបដ្ឋានជាកិច្ចប្រតិបត្តិ នៃសម្មាសតិ និងសម្មាសមាធិ ក្នុងអរិយអដ្ឋង្គិកមគ្គ៨ ដែលដឹកនាំយោគី ទៅកាន់ ព្រះនិព្វាន ជាទីបរមសុខ ។

សម្មប្បធាន ៤កែប្រែ

សម្មប្បធានមាន៤គឺៈ
  • ១- សំវរប្បធាន ព្យាយាមប្រយ័ត្នមិនឲ្យ បាបកើតឡើងក្នុងសន្តាន
  • ២- បហានប្បធាន ព្យាយាមលះបាប ដែលកើតឡើងរួចហើយ
  • ៣- ភាវនាបធាន ព្យាយាមញ៉ាំងកុសល ឲ្យកើតឡើងក្នុងសន្តាន
  • ៤- អនុរក្ខនាបធាន ព្យាយាមរក្សាកុសល មិនឲ្យសាបសូន្យទៅវិញ ។
សម្មប្បធាន បានដល់សេចក្តីព្យាយាម ដ៏ឧត្តម៤យ៉ាង ដែលជាចំណែកនៃផ្លូវ ទៅកាន់ការត្រាស់ដឹង ។ សម្មប្បធានអាស្រ័យលើ ការយល់ដឹង នូវការកើតនិងការមិនកើត នៃនាមធម៌ផ្សេងៗ ក្នុងកាលវេលាដែលកន្លងទៅ ហើយនិងសតិរឭករបស់យើង ក្នុងការវៀងវៃដើម្បីធ្វើសកម្មភាពទប់ទល់ ។ សម្មប្បធានជំរុញយើងឲ្យលះបង់ ធម៌ដែលជាអកុសល ហើយធ្វើឲ្យកុសលធម៌ រីកចម្រើនឡើង ។ សម្មប្បធានគឺជា សម្មាវាយាមោ ក្នុងអរិយអដ្ឋង្គិកមគ្គ៨ ហើយនិងវិរិយិន្រ្ទិយ ក្នុងឥន្រ្ទិយ ៥ ។

ឥទ្ធិបាទធម៌ ៤កែប្រែ

ឥទ្ធិបាទធម៌ (base mental qualities) ជាគ្រឿងឲ្យសម្រេចផល ។ គុណសម្បត្តិ​ខាង​ផ្លូវ​ចិត្ត​ជា​មូលដ្ឋាន​ទាំង ៤​ ជួយ​នាំ​ទៅ​ដល់​ការ​សម្រេច​និព្វាន​នោះ​គឺ ៖
  • ១- ឆន្ទៈ (intention, purpose, desire, zeal) ការ​ផ្តោត​ចិត្ត​ទៅ​លើ​បំណង​មួយ, សេចក្តីចូលចិត្តស្រឡាញ់ ក្នុងកិច្ចការ ។
  • ២- វិរិយៈ (effort, energy, will) ការ​ផ្តោត​ចិត្ត​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​មួយ, សេចក្តីព្យាយាមប្រកបកិច្ចការ ។
  • ៣- ចិត្តៈ (consciousness, mind, thoughts) ការ​ផ្តោត​ចិត្ត​ទៅ​លើ​​ការ​រលឹក​ដឹង​ស្មារតី, សេចក្តីយកចិត្តទុកដាក់ក្នុងកិច្ចការ​ ។
  • ៤- វីមំសា (investigation, discrimination) ការ​ផ្តោត​ចិត្ត​ទៅ​លើ​ការ​អង្កេត​ស្រាវជ្រាវ, សេចក្តីឧស្សាហ៍ត្រិះរិះពិចារណា រកហេតុផល ក្នុងកិច្ចការ ។
ឥទ្ធិបាទធម៌ (basis for potencies) គឺគុណធម៌ជាគ្រឿង ឲ្យសម្រេចប្រយោជន៍ ។ ក្នុងព្រះពុទ្ធសាសនា ពាក្យថា ឥទ្ធិ សំដៅយក ឬទ្ធិ ខាងផ្លូវចិត្ត ឬ ផ្លូវជំនឿសាសនា ដែលជាគ្រឹះនៃកម្លាំង ។ ក្នុងការស្វែងរកការត្រាស់ដឹង ឥទ្ធិបាទធម៌ ៤ នេះ ជាកម្លាំងឲ្យសម្រេចផលបាន ។ ក្នុងវិរទ្ធសូត្រ នៃ​សុត្តន្តបិដក សំយុត្តនិកាយ មហាវារវគ្គ ឥទ្ធិបាទសំយុត្ត (សៀវភៅ​លេខ ៣៨ ទំព័រ ២៦០ ឬ គម្ពីរ​ព្រះ​ត្រៃ​បិដក​ភាសា​អង់គ្លេស SN 51.2) មានសេចក្តី​ចែង​ថា ៖
[៤៣២] ម្នាល​ភិក្ខុ​ទាំងឡាយ ឥទ្ធិបាទ ៤ ពួក​បុគ្គល​ណា​មួយ​លះបង់​ហើយ អរិយមគ្គ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ ក៏​ឈ្មោះ​ថា​បុគ្គល​ទាំង​នោះ​លះបង់​ដែរ ។ ម្នាល​ភិក្ខុ​ទាំងឡាយ ឥទ្ធិបាទ ៤ ពួក​បុគ្គល​ណា​មួយ​បាន​ប្រារព្ធ​ហើយ អរិយមគ្គ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ ក៏​ឈ្មោះ​ថា​បុគ្គល​ទាំង​នោះ​ប្រារព្ធ​ដែរ ។ ឥទ្ធិបាទ ៤ តើ​ដូច​ម្តេច​ខ្លះ ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ​ ចំរើន​ឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និង បធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្ត​សមាធិ ១ ។ ចំរើន​ឥទ្ធិបាទ ប្រកប​ដោយ​វិមំសាសមាធិ និង បធាន​សង្ខារ ១ ។ ម្នាល​ភិក្ខុ​ទាំងឡាយ ឥទ្ធិបាទ ៤ នេះ ពួក​បុគ្គល​ណា​មួយ​លះបង់​ហើយ អរិយមគ្គ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ ក៏​ឈ្មោះ​ថា​បុគ្គល​ទាំង​នោះ​លះបង់​ដែរ ។ ម្នាល​ភិក្ខុ​ទាំងឡាយ ឥទ្ធិបាទ ៤ នេះ ពួក​បុគ្គល​ណា​មួយ​ប្រារព្ធ​ហើយ អរិយមគ្គ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ ក៏​ឈ្មោះ​ថា​បុគ្គល​ទាំង​នោះ​ប្រារព្ធ​ដែរ ។
មូលដ្ឋាននៃឥទ្ធិបាទ ស្ថិតនៅលើការចម្រើនសមាធិលើ ឆន្ទៈ វិរិយៈ ចិត្តៈ និងវិមំសា ។ ក្នុងធម្មបរិយាយនៃគម្ពីរធម៌ជាច្រើន ឥទ្ធិបាទធម៌នេះគេចម្រើន ជាប់ជាមួយនឹងសម្មប្បធាន ដូចជាការចម្រើនសមាធិ លើឆន្ទៈជាដើម មានសេចក្តីបរិយាយថាៈ
ម្នាលភិក្ខុ! កាលណាភិក្ខុ តាំងនៅស៊ប់ក្នុងសមាធិ មានអារម្មណ៍មូលតែមួយលើឆន្ទៈ នេះហៅថាឆន្ទៈសមាធិ ។ ភិក្ខុនោះបង្កើតឆន្ទៈ ដើម្បីសភាវៈនៃអកុលសធម៌ ដែលមិនទាន់កើតឡើង មិនអាចកើតឡើងបាន ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល ពង្រឹងទឹកចិត្ត បំពេញសេចក្តីព្យាយាម ភិក្ខុនោះធ្វើឲ្យឆន្ទៈកើតឡើង ដើម្បីបោះបង់ចោល នូវសភាវៈនៃអកុសលធម៌ ដែលបានកើតឡើងហើយ...ដើម្បីសភាវៈនៃកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើងបាន...ដើម្បីរក្សាទុក នូវសភាវៈនៃកុសលធម៌ដែលបានកើតឡើងហើយ កុំឲ្យវិនាសសាបសូន្យទៅ ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល ពង្រឹងទឹកចិត្ត បំពេញសេចក្តីព្យាយាម ។ ទាំងអស់នេះហៅថា វិរិយៈសង្ខារ ។ ដូច្នេះឆន្ទៈនៃភិក្ខុនោះ និងឆន្ទៈសមាធិ និងវិរិយៈសង្ខារ ហៅថាមូលដ្ឋាន សម្រាប់ឬទ្ធិនៃចិត្ត ដែលប្រកបដោយឆន្ទៈសមាធិ និងវិរិយៈសង្ខារ ។ ធម្មបរិយាយពន្យល់អំពី ឥទ្ធិបាទ ៣ ទៀត តាមរបៀបដូចគ្នាដែរ ។

ឥន្រ្ទិយ៥កែប្រែ

ឥន្រ្ទិយ ធម៌ជាធំមាន៥គឺៈ
  • ១- សទ្ធិន្រ្ទិយ សទ្ធាជាធំ
  • ២- វិរិយិន្រ្ទិយ វិរិយៈជាធំ
  • ៣- សតិន្រ្ទិយ សតិជាធំ
  • ៤- សមាធិន្រ្ទិយ សមាធិជាធំ
  • ៥- បញ្ញិន្រ្ទិយ បញ្ញាជាធំ ។
ឥន្រ្ទិយមានន័យថា របស់ព្រះឥន្រ្ទ ឬជាទីរីករាយរបស់ព្រះឥន្ទ ដែលជាស្តេចទេវតា នៃ ស្ថានតាវតឺង្ស ។ ក្នុងព្រះពុទ្ធសាសនា ឥន្រ្ទិយបានដល់អ្វីដែល ជាធំក្នុងការគ្រប់គ្រង ត្រួតពិនិត្យ ដូចព្រះឥន្រ្ទ ដែលមានអំណាច ជាធំលើពួកទេវតា ។ ឥន្រ្ទិយអាចមាននៅ ក្នុងក្រុមធម៌៣ប្រការ គឺក្នុងធម៌ដែលជារបស់ចិត្ត (ឥន្រ្ទិយ៥ខាងលើ) ដែលជារបស់ អាយតនៈ (ឥន្រ្ទិយ៦ មានចក្ខិន្រ្ទិយជាដើម) និងដែលជារបស់បាតុភូត (ឥន្រ្ទិយ ២២) ។ ក្នុងទីនេះនិយាយតែអំពី ឥន្រ្ទិយជារបស់ចិត្ត ដែលជាផ្នែកនៃ ពោធិបក្ខិយធម៌៣៧ ។
១- សទ្ធិន្រ្ទិយ សទ្ធាជាធំ បានដល់សទ្ធាចំពោះ ការត្រាស់ដឹងនៃព្រះពុទ្ធ ។
២- វិរិយិន្រ្ទិយ វិរិយៈជាធំ បានដល់ការបំពេញ សម្មប្បធាន៤ ។
៣- សតិន្រ្ទិយ សតិជាធំ បានដល់ប្រមូលអារម្មណ៍ ទៅលើសតិបដ្ឋាន៤ ។
៤- សមាធិន្រ្ទិយ សមាធិជាធំ បានដល់ការសម្រេចឈាន៤ថ្នាក់ ។
៥- បញ្ញិន្រ្ទិយ បញ្ញាជាធំ បានដល់បញ្ញាយល់ដឹង អំពីអរិយសច្ចៈ៤ ។
ក្នុងអង្គុត្តរនិកាយ៦.៥៥ ព្រះពុទ្ធមានព្រះបន្ទូលថា បញ្ញិន្រ្ទិយ ជាចំបងគេក្នុងឥន្រ្ទិយទាំង៥នេះ ។ ព្រះអង្គមានបន្ទូល ទៅកាន់ភិក្ខុសោណៈថាៈ កាលណាខ្សែពិណរបស់អ្នកមិនតឹងពេក មិនធូរពេក រឹតតឹងល្មមនឹងសម្លេង ហើយកាលណាអ្នកដេញ តើនឹងមានសម្លេងពិរោះមែនឬទេ? បពិតព្រះអង្គដ៏ចម្រើន! ពិតដូច្នេះមែនហើយ ។ ដូចគ្នាយ៉ាងនេះដែរ ម្នាលសោណៈ ការខំប្រឹងហួសពេក នាំឲ្យច្រាសច្រាលមិនស្ងប់ ការខ្វះសេចក្តីប្រឹងប្រែង នាំមកនូវការខ្ជិល ដូច្នេះអ្នកត្រូវរើសយក សភាពតឹងល្មម ដែលត្រូវនឹងសេចក្តីប្រឹងប្រែងរបស់អ្នក អនុវត្តតាមរបៀបរបស់អ្នក ទៅលើឥន្រ្ទិយទាំង៥ ។ គម្ពីរព្រះវិសុទ្ធិមគ្គ និងអដ្ឋកថាបាលី ក្រោយគម្ពីរបិដក បានរំលឹកដាស់តឿនថា កុំឲ្យឥន្រ្ទិយណាមួយខ្លាំងហួសពេក ហើយគ្របសង្កត់ឥន្រ្ទិយ៤ទៀត ហើយជាទូទៅដាស់តឿន ឲ្យសម្រួលឥន្រ្ទិយ ដែលខ្លាំងហួសនោះ តាមរយៈធម្មវិចយៈ (ការពិនិត្យធម៌) ឬសមថសមាធិ ។ អដ្ឋកថាទាំងនោះ ថែមទាំងដាស់តឿនថា ឲ្យចម្រើនឥន្រ្ទិយ៥នេះ ដោយថ្លឹងធម៌ពីរៗ៖
  • សទ្ធាខ្លាំង បញ្ញាខ្សោយ ជាហេតុឲ្យសេចក្តីទុកចិត្ត ខ្វះទីលំនឹង ។ បញ្ញាខ្លាំង សទ្ធាខ្សោយ ខុសខាងការឆ្លាត ពិបាកនឹងកែ ដូចទាស់ព្រោះថ្នាំសង្កូវ ។ ដោយថ្លឹងសទ្ធានិងបញ្ញាឲ្យស្មើគ្នា បុគ្គលម្នាក់
មានសទ្ធា តែកាលណាសទ្ធារបស់គាត់ មានគ្រឹះមាំប៉ុណ្ណោះ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី ៤ ទំព័រ ៤៧) ។
  • សមាធិខ្លាំង វិរិយៈខ្សោយ ព្រោះសមាធិធ្វើឲ្យ ទោរទន់ទៅកាន់ការខ្ជិល ។ វិរិយៈខ្លាំង សមាធិខ្សោយ ព្រោះវិរិយៈធ្វើឲ្យ ទោរទន់ទៅកាន់សេចក្តីមិនស្ងប់ ។ ប៉ុន្តែសមាធិដែលរួមជាមួយវិរិយៈ មិនអាចភ្លាត់ចូលក្នុងការខ្ជិល ហើយវិរិយៈដែលរួមជាមួយ សមាធិក៏មិនភ្លាត់ចូលទៅក្នុង ការច្រាសច្រាលដែរ ។ ដូច្នេះសមាធិនិងវិរិយៈ ត្រូវតែថ្លឹងឲ្យស្មើគ្នា ព្រោះថាឈានកើតឡើង ដោយសារ
ភាពស្មើគ្នានេះ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ ៤៧)។
  • បុគ្គលអ្នកធ្វើសមាធិ ត្រូវការកម្លាំងសទ្ធា ព្រោះជាមួយសទ្ធា និងសេចក្តីទុកចិត្តដែលគាត់បានមកនូវឈាន (គម្ពីរវិសុទ្ធិមគ្គ វគ្គទី ៤ ទំព័រ ៤៨) ។
  • បន្ទាប់មក ត្រូវមានភាពស្មើគ្នា នៃសមាធិនិងបញ្ញា ។ បុគ្គលអ្នកធ្វើសមាធិ ត្រូវ ការឯកកត្តាចិត្ត (អារម្មណ៍មូលតែមួយ) ព្រោះថាគាត់បាននូវឈាន របៀបនេះឯង ។ ហើយបុគ្គលដែលធ្វើវិបស្សនា ត្រូវការកម្លាំងបញ្ញា ព្រោះថាគាត់បានចូលស៊ប់ ក្នុងត្រៃលក្ខណ៍ដោយរបៀបនេះឯង ។ ប៉ុន្តែដោយការថ្លឹង សមាធិនិងបញ្ញា ឲ្យស្មើគ្នា គាត់ក៏អាចបាននូវឈានទៀតផង (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៨)។
  • ចំណែកឯសតិវិញ គេត្រូវការវាគ្រប់កាលទេសៈ ព្រោះសតិជាគ្រឿងការពារ កុំ ឲ្យចិត្តភ្លាត់ចុះ ទៅក្នុងភាពច្រាសច្រាល តាមរយៈសទ្ធា វិរិយៈ និងបញ្ញា ហើយកុំឲ្យចិត្តភ្លាត់ចុះទៅក្នុងការខ្ជិល
តាមរយៈសមាធិ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៩) ។
ក្នុងសំយុត្តនិកាយ៤៨.៤៣ ព្រះពុទ្ធមានព្រះបន្ទូលថា ឥន្រ្ទិយ៥ គឺជាពលៈ៥ដែរ ។ ព្រះអង្គប្រៀបប្រដូច ឥន្រ្ទិយនិងពលៈ ទៅនឹងខ្សែទឺកហូរក្នុងស្ទឹង ដែលមានកោះនៅ កណ្តាល កោះនោះញែកខ្សែទឹកជា២ ប៉ុន្តែគេឃើញខ្សែទឺក មានតែមួយដដែល ។ អដ្ឋ កថាបាលីមួយចំនួន កត់សំគាល់ថា ធម៌ទាំង៥នេះជាឥន្រ្ទិយ កាលណាវាគ្រប់គ្រងអាណាចក្ររបស់វា ហើយធម៌ទាំង៥នេះជាពលៈ កាលណាវារឹងមាំ ក្នុងការទប់ទល់នឹងសត្រូវរបស់វា ។

ពលៈ៥កែប្រែ

ធម៌ដែលជាកម្លាំង ហៅថាពលៈមាន៥គឺៈ
  • ១- សទ្ធាពលៈ
  • ២- វិរិយពលៈ
  • ៣- សតិពលៈ
  • ៤- សមាធិពលៈ
  • ៥- បញ្ញាពលៈ
ក្នុងសំយុត្តនិកាយ៤៨.៤៣ ព្រះពុទ្ធមានព្រះបន្ទូលថា ពលៈ៥ គឺជាឥន្រ្ទិយ៥ដែរ ។ ព្រះអង្គប្រៀបប្រដូច ឥន្រ្ទិយនិងពលៈ ទៅនឹងខ្សែទឺកហូរក្នុងស្ទឹង ដែលមានកោះនៅ កណ្តាល កោះនោះញែកខ្សែទឺកជា២ ប៉ុន្តែគេឃើញខ្សែទឺក មានតែមួយដដែល ។ អដ្ឋ កថាបាលីមួយចំនួន កត់សំគាល់ថា ធម៌ទាំង៥នេះជាពលៈ កាលណាវារឺងមាំ ក្នុងការ ទប់ទល់នឹងសត្រូវរបស់វា ។ ហើយធម៌ទាំង៥នេះជាឥន្រ្ទិយ កាលណា​វាគ្រប់គ្រងអា ណាចក្ររបស់វា ។

ពោជ្ឈង្គ​ ៧កែប្រែ

ពោជ្ឈង្គ អង្គជាធម៌នៃការត្រាស់ដឹង មាន ៧ គឺៈ
  • ១-សតិ សេចក្តីរឭកបាន
  • ២- ធម្មវិចយៈ សេចក្តីពិចារណា ជ្រើសរើសរកធម៌
  • ៣- វិរិយៈ សេចក្តីព្យាយាម
  • ៤- បីតិ សេចក្តីឆ្អែតចិត្ត
  • ៥- បស្សទ្ធិ សេចក្តីស្ងប់ចិត្ត
  • ៦- សមាធិ ការតំកល់ចិត្តឲ្យនឹង
  • ៧- ឧបេក្ខា ភាវៈដែលចិត្តដែលព្រងើយ ចំពោះអារម្មណ៍ ។
ក្នុងសំយុត្តនិកាយ ពោជ្ឈង្គ ៧ បានដល់ អង្គនៃកុសលធម៌ ដែលនាំឲ្យទៅដល់ការត្រាស់ដឹងជាលោកិយៈ ។ ក្នុងអភិធម្មនិងអដ្ឋកថាបាលីវិញ ពោជ្ឈង្គហាក់ដូចជាធម៌ ស្របគ្នាទៅនឹងការត្រាស់ដឹង ជាលោកុត្តរៈ ។ ក្នុងធម្មទេសនាមួយ ក្នុងសំយុត្តនិកាយ ៤៦.៥ ភិក្ខុមួយអង្គក្រាបទូលសួរព្រះពុទ្ធថាៈ បពិតព្រះអង្គដ៏ចម្រើន! មានពាក្យថា ពោជ្ឈង្គ ពោជ្ឈង្គ ដែលហៅថាពោជ្ឈង្គនេះ មានក្នុងន័យដូចម្តេច? ព្រះពុទ្ធទ្រង់ត្រាសតបថាៈ ភិក្ខុ, ធម៌នេះនាំទៅកាន់ការត្រាស់ដឹង ទើបហៅថាពោជ្ឈង្គដូច្នេះ ។
នៅពេលចម្រើនសមាធិ បុគ្គលមា្នក់អាចពិចារណាពោជ្ឈង្គ ព្រមទាំងធម៌ដែលជាសត្រូវគឺនីវរណធម៌ ៥ ។ សំយុត្តនិកាយសូត្រមួយ បញ្ជាក់ថែមទៀតថា អង្គនៃពោជ្ឈង្គនិមួយៗ អាចយកមកចម្រើន ជាមួយនឹងព្រហ្មវិហារ ៤ (មេត្តា ករុណា មុទិតា ឧបេក្ខា) ។ ព្រះពុទ្ធមានព្រះបន្ទូលទៀតថា សតិមានគុណប្រយោជន៍ច្រើនជានិច្ច កាលបុគ្គលណាមួយ មានចិត្តយឺតយ៉ាវ បុគ្គលនោះត្រូវចម្រើន ធម្មវិចយៈ វិរិយៈ និងបីតិ ហើយកាលណាចិត្តរបស់បុគ្គលនោះច្រាសច្រាល បុគ្គលនោះត្រូវចម្រើនបស្សទ្ធិ សមាធិ និងឧបេក្ខា ។
ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គ ផ្នែកការពិភាក្សាដើម្បី សម្រេចឈាននិងរក្សាឈាន ឲ្យស្ថិតស្ថេរ ព្រះពុទ្ធឃោសៈបានបញ្ជាក់អំពីពោជ្ឈង្គ ដូច្នេះថា ៖
  • សតិខ្លាំងក្លា...គេត្រូវការវាគ្រប់កាលៈទេសៈ
  • កាលណាចិត្តធ្លាក់ចុះ ជាមួយការអន់ថយនៃវិរិយៈ (ជាដើម) គេត្រូវចម្រើនអង្គ៣នេះ ធម្មវិចយៈ វិរិយៈ និងបីតិ ។
  • កាលណាចិត្តច្រាសច្រាល តាមការប្រឹងប្រែងហួសកម្រឹត គេត្រូវចម្រើនអង្គ៣នេះ បស្សទ្ធិ សមាធិ ឧបេក្ខា ។
ក្នុងការធ្វើសមាធិ គេច្រើនពិសោធន៍ឃើញ ធម៌ ២ ក្នុងនីវរណ ៥ គឺ ថីនមិទ្ធៈ (សេចក្តីច្រអូសកាយច្រអូសចិត្ត) និង ឧទ្ធច្ចកុក្កុច្ច (សេចក្តីរំខានក្រហល់ក្រហាយចិត្ត) ដែលជាហេតុមិនឲ្យចិត្តស្ងប់បាន ។ តាមសំយុត្តនិកាយ ៤៦.៥៣ មានការរំឭកថា បីតិ ធម្មវិច យៈ និងវិរិយៈ ត្រូវយកមកចម្រើន កាលណាគេពិសោធន៍ឃើញថីនមិទ្ធៈ, បស្សទ្ធិ សមាធិ និងឧបេក្ខា ត្រូវយកមកចម្រើន កាលណាគេពិសោធន៍ ឃើញឧទ្ធច្ចកុក្កុច្ចៈ ។ សតិត្រូវតែមានគ្រប់ពេល ដើម្បីដឹងប្រាកដថា ការប្រែប្រួល នៃកាយនិងចិត្ត ប្រកបដោយផល ឬមិនប្រកបដោយផល ។

អរិយអដ្ឋង្គិកមគ្គ៨កែប្រែ

អរិយអដ្ឋង្គិកមគ្គ ផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការគឺៈ
  • ១- សម្មាទិដ្ឋិ បញ្ញាឃើញត្រូវ
  • ២- សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
  • ៣- សម្មាវាចា វាចាត្រូវ
  • ៤- សម្មាកម្មន្ត ការងារត្រូវ
  • ៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
  • ៦- សម្មាវាយាម សេចក្តីព្យាយាមត្រូវ
  • ៧- សម្មាសតិ សេចក្តីរឭកត្រូវ
  • ៨- សម្មាសមាធិ សមាធិត្រូវ
អរិយអដ្ឋង្គិកមគ្គ គឺជាខ្លឹមសារនៃការបង្រៀន របស់ព្រះពុទ្ធ ដែលព្រះអង្គទ្រង់បរិយាយថាជាផ្លូវទៅកាន់ការរំលត់ទុក្ខ ហើយនិងឲ្យសម្រេចការត្រាស់ដឹង ។ អរិយមគ្គនេះប្រើសម្រាប់ចម្រើនបញ្ញា ទៅក្នុងធម្មជាតិពិតនៃបាតុភូត (តាមសភាពពិត) ហើយផ្តាច់ឫសលោភៈទោសៈមោហៈ មិនឲ្យសេសសល់ ។ អរិយអដ្ឋង្គិកមគ្គ ជាអង្គធម៌ទី៤ នៃអរិយ សច្ច៤ ។ អង្គធម៌ទី១ក្នុងអរិយអដ្ឋង្គិកមគ្គ (សម្មាទិដ្ឋិ) គឺការយល់ច្បាស់ អំពីអរិយសច្ចៈ ។ អរិយអដ្ឋង្គិកមគ្គនេះ មានឈ្មោះម៉្យាងទៀតថា មគ្គកណ្តាល ឬផ្លូវកណ្តាល ។ អង្គនិមួយៗចាប់ផ្តើមដោយពាក្យសម្មា ដែលមានន័យថាសុក្រិត ឬដ៏ប្រសើរ ។ ក្នុងនិមិត្តរូប នៃព្រះពុទ្ធសាសនា ជាទូទៅអរិយអដ្ឋង្គិកមគ្គ មានរូបតំណាងជាធម្មចក្រ ដែលមានកាំ៨ ដែលជាតំណាងមគ្គ៨ ។

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមិត្តៗគាំទ្រប្លុករបស់ខ្ញុំ