ពោធិបក្ខិយធម៌
នៅក្នុងគម្ពីរអង្គុត្តរនិកាយ សត្តកនិបាត នៃគម្ពីរព្រះត្រៃបិដក សៀវភៅលេខ ៤៧ ទំព័រទី ២២៦ (គម្ពីរភាសាអង់គ្លេស AN 7.67) ព្រះពុទ្ធមានព្រះបន្ទូលថា ៖
-
-
- [៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនប្រកបរឿយៗ នូវភាវនា បើទុកជាមានសេចក្តីប្រាថ្នា យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ចិត្តរបស់អាត្មាអញ គប្បីផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដូច្នេះក៏ដោយ ក៏គង់តែចិត្តរបស់ភិក្ខុនោះមិនរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះតែមិនប្រកាន់មាំដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ត្រូវនិយាយថា ព្រោះតែភិក្ខុមិនបានចំរើន ។ ព្រោះមិនបានចំរើនអ្វី ។ ព្រោះតែមិនបានចំរើនសតិបដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និង អរិយមគ្គប្រកបដោយអង្គ ៨ ។
-
នៅកន្លែងដទៃទៀតក្នុងគម្ពីរបាលី និង គម្ពីរផ្សេងៗពីជំនាន់ដើម ធម៌ ៧ កងដែលមាន ៣៧ ប្រការនេះ ដែលនាំមកនូវការត្រាស់ដឹង មានការរៀបរាប់ដូចតទៅនេះ ៖
ពោធិបក្ខិយធម៌ ៣៧
នៅក្នុងទស្សនវិជ្ជាពុទ្ធសាសនា ពោធិបក្ខិយធម៌ Bodhipakkhiyā dhammā គឺជា គុណធម៌ ដែលជាហេតុ ឬ ទាក់ទង (បក្ខិយ) ទៅនឹងការត្រាស់ដឹង (ពោធិ) ។ ក្នុងអដ្ឋកថាបាលី ពាក្យ ពោធិបក្ខិយធម៌ ត្រូវគេយកមកប្រើដើម្បីបង្ហាញធម៌ ៧ យ៉ាង ដែលព្រះពុទ្ធតែងរៀបរាប់ ដូចមានចែងស្រាប់ក្នុងគម្ពីរព្រះត្រៃបិដកនៃពុទ្ធសាសនាថេរវាទ ។ នៅក្នុងគុណធម៌ ៧ នៃការត្រាស់ដឹងនេះ មានអង្គធម៌នីមួយៗទាំងអស់ ៣៧ ប្រការ (សត្តតឹសពោធិបក្ខិយធម្មា) ។ ពោធិបក្ខិយធម៌នេះ ត្រូវបានពុទ្ធសាសនិកជន ទាំងថេរវាទ និង មហាយាន ទទួលស្គាល់ថាជា ធម៌បំពេញដល់ផ្លូវទៅកាន់ការត្រាស់ដឹង តាមទស្សនពុទ្ធសាសនា ។
នៅក្នុងគម្ពីរអង្គុត្តរនិកាយ សត្តកនិបាត នៃគម្ពីរព្រះត្រៃបិដក សៀវភៅលេខ ៤៧ ទំព័រទី ២២៦ (គម្ពីរភាសាអង់គ្លេស AN 7.67) ព្រះពុទ្ធមានព្រះបន្ទូលថា ៖
-
-
- [៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនប្រកបរឿយៗ នូវភាវនា បើទុកជាមានសេចក្តីប្រាថ្នា យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ចិត្តរបស់អាត្មាអញ គប្បីផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដូច្នេះក៏ដោយ ក៏គង់តែចិត្តរបស់ភិក្ខុនោះមិនរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះតែមិនប្រកាន់មាំដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ត្រូវនិយាយថា ព្រោះតែភិក្ខុមិនបានចំរើន ។ ព្រោះមិនបានចំរើនអ្វី ។ ព្រោះតែមិនបានចំរើនសតិបដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និង អរិយមគ្គប្រកបដោយអង្គ ៨ ។
-
នៅកន្លែងដទៃទៀតក្នុងគម្ពីរបាលី និង គម្ពីរផ្សេងៗពីជំនាន់ដើម ធម៌ ៧ កងដែលមាន ៣៧ ប្រការនេះ ដែលនាំមកនូវការត្រាស់ដឹង មានការរៀបរាប់ដូចតទៅនេះ ៖
សតិបដ្ឋាន ៤
សតិបដ្ឋានមាន ៤ គឺ ៖
-
- ១- កាយានុបស្សនា សតិរឭកពិចារណា កាយ ជាអារម្មណ៍
- ២- វេទនានុបស្សនា សតិរឭកពិចារណា វេទនា ជាអារម្មណ៍
- ៣- ចិត្តានុបស្សនា សតិរឭកពិចារណា ចិត្ត ជាអារម្មណ៍
- ៤- ធម្មានុបស្សនា សតិរឭកពិចារណា ធម៌ ជាអារម្មណ៍
សតិបដ្ឋាន មកពីពាក្យ សតិ គឺ ការរឭក ការប្រុងស្មារតី និងពាក្យ បដ្ឋាន គឺ គ្រឹះ ឬ មូលដ្ឋាន ។ ព្រះពុទ្ធបង្រៀនថា សតិបដ្ឋានជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅដើម្បីសេចក្តី បរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់សេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខនិងទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន (សុត្តន្តបិដក មហាវគ្គ សៀវភៅលេខ ១៧ ទំព័រ ២៤៤) ។
សតិបដ្ឋានគឺជាការបដិបត្តិ ដើម្បីចម្រើន កម្មដ្ឋានទាំង ២ យ៉ាង គឺធ្វើអារម្មណ៍ឲ្យស្ងប់ល្អផង(សមថកម្មដ្ឋាន) និងចម្រើនបញ្ញាផង(វិបស្សនាកម្មដ្ឋាន) ។ សតិបដ្ឋានជាកិច្ចប្រតិបត្តិ នៃសម្មាសតិ និងសម្មាសមាធិ ក្នុងអរិយអដ្ឋង្គិកមគ្គ៨ ដែលដឹកនាំយោគី ទៅកាន់ ព្រះនិព្វាន ជាទីបរមសុខ ។

សម្មប្បធាន ៤
សម្មប្បធានមាន៤គឺៈ
-
- ១- សំវរប្បធាន ព្យាយាមប្រយ័ត្នមិនឲ្យ បាបកើតឡើងក្នុងសន្តាន
- ២- បហានប្បធាន ព្យាយាមលះបាប ដែលកើតឡើងរួចហើយ
- ៣- ភាវនាបធាន ព្យាយាមញ៉ាំងកុសល ឲ្យកើតឡើងក្នុងសន្តាន
- ៤- អនុរក្ខនាបធាន ព្យាយាមរក្សាកុសល មិនឲ្យសាបសូន្យទៅវិញ ។
សម្មប្បធាន បានដល់សេចក្តីព្យាយាម ដ៏ឧត្តម៤យ៉ាង ដែលជាចំណែកនៃផ្លូវ ទៅកាន់ការត្រាស់ដឹង ។ សម្មប្បធានអាស្រ័យលើ ការយល់ដឹង នូវការកើតនិងការមិនកើត នៃនាមធម៌ផ្សេងៗ ក្នុងកាលវេលាដែលកន្លងទៅ ហើយនិងសតិរឭករបស់យើង ក្នុងការវៀងវៃដើម្បីធ្វើសកម្មភាពទប់ទល់ ។ សម្មប្បធានជំរុញយើងឲ្យលះបង់ ធម៌ដែលជាអកុសល ហើយធ្វើឲ្យកុសលធម៌ រីកចម្រើនឡើង ។ សម្មប្បធានគឺជា សម្មាវាយាមោ ក្នុងអរិយអដ្ឋង្គិកមគ្គ៨ ហើយនិងវិរិយិន្រ្ទិយ ក្នុងឥន្រ្ទិយ ៥ ។
ឥទ្ធិបាទធម៌ ៤
ឥទ្ធិបាទធម៌ (base mental qualities) ជាគ្រឿងឲ្យសម្រេចផល ។ គុណសម្បត្តិខាងផ្លូវចិត្តជាមូលដ្ឋានទាំង ៤ ជួយនាំទៅដល់ការសម្រេចនិព្វាននោះគឺ ៖
-
- ១- ឆន្ទៈ (intention, purpose, desire, zeal) ការផ្តោតចិត្តទៅលើបំណងមួយ, សេចក្តីចូលចិត្តស្រឡាញ់ ក្នុងកិច្ចការ ។
- ២- វិរិយៈ (effort, energy, will) ការផ្តោតចិត្តទៅលើការខិតខំប្រឹងប្រែងមួយ, សេចក្តីព្យាយាមប្រកបកិច្ចការ ។
- ៣- ចិត្តៈ (consciousness, mind, thoughts) ការផ្តោតចិត្តទៅលើការរលឹកដឹងស្មារតី, សេចក្តីយកចិត្តទុកដាក់ក្នុងកិច្ចការ ។
- ៤- វីមំសា (investigation, discrimination) ការផ្តោតចិត្តទៅលើការអង្កេតស្រាវជ្រាវ, សេចក្តីឧស្សាហ៍ត្រិះរិះពិចារណា រកហេតុផល ក្នុងកិច្ចការ ។
ឥទ្ធិបាទធម៌ (basis for potencies) គឺគុណធម៌ជាគ្រឿង ឲ្យសម្រេចប្រយោជន៍ ។ ក្នុងព្រះពុទ្ធសាសនា ពាក្យថា ឥទ្ធិ សំដៅយក ឬទ្ធិ ខាងផ្លូវចិត្ត ឬ ផ្លូវជំនឿសាសនា ដែលជាគ្រឹះនៃកម្លាំង ។ ក្នុងការស្វែងរកការត្រាស់ដឹង ឥទ្ធិបាទធម៌ ៤ នេះ ជាកម្លាំងឲ្យសម្រេចផលបាន ។ ក្នុងវិរទ្ធសូត្រ នៃសុត្តន្តបិដក សំយុត្តនិកាយ មហាវារវគ្គ ឥទ្ធិបាទសំយុត្ត (សៀវភៅលេខ ៣៨ ទំព័រ ២៦០ ឬ គម្ពីរព្រះត្រៃបិដកភាសាអង់គ្លេស SN 51.2) មានសេចក្តីចែងថា ៖
[៤៣២] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ពួកបុគ្គលណាមួយលះបង់ហើយ អរិយមគ្គដែលប្រព្រឹត្តទៅដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថាបុគ្គលទាំងនោះលះបង់ដែរ ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ពួកបុគ្គលណាមួយបានប្រារព្ធហើយ អរិយមគ្គដែលប្រព្រឹត្តទៅដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថាបុគ្គលទាំងនោះប្រារព្ធដែរ ។ ឥទ្ធិបាទ ៤ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និង បធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចំរើនឥទ្ធិបាទ ប្រកបដោយវិមំសាសមាធិ និង បធានសង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ពួកបុគ្គលណាមួយលះបង់ហើយ អរិយមគ្គដែលប្រព្រឹត្តទៅដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថាបុគ្គលទាំងនោះលះបង់ដែរ ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ពួកបុគ្គលណាមួយប្រារព្ធហើយ អរិយមគ្គដែលប្រព្រឹត្តទៅដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថាបុគ្គលទាំងនោះប្រារព្ធដែរ ។
មូលដ្ឋាននៃឥទ្ធិបាទ ស្ថិតនៅលើការចម្រើនសមាធិលើ ឆន្ទៈ វិរិយៈ ចិត្តៈ និងវិមំសា ។ ក្នុងធម្មបរិយាយនៃគម្ពីរធម៌ជាច្រើន ឥទ្ធិបាទធម៌នេះគេចម្រើន ជាប់ជាមួយនឹងសម្មប្បធាន ដូចជាការចម្រើនសមាធិ លើឆន្ទៈជាដើម មានសេចក្តីបរិយាយថាៈ
ម្នាលភិក្ខុ! កាលណាភិក្ខុ តាំងនៅស៊ប់ក្នុងសមាធិ មានអារម្មណ៍មូលតែមួយលើឆន្ទៈ នេះហៅថាឆន្ទៈសមាធិ ។ ភិក្ខុនោះបង្កើតឆន្ទៈ ដើម្បីសភាវៈនៃអកុលសធម៌ ដែលមិនទាន់កើតឡើង មិនអាចកើតឡើងបាន ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល ពង្រឹងទឹកចិត្ត បំពេញសេចក្តីព្យាយាម ភិក្ខុនោះធ្វើឲ្យឆន្ទៈកើតឡើង ដើម្បីបោះបង់ចោល នូវសភាវៈនៃអកុសលធម៌ ដែលបានកើតឡើងហើយ...ដើម្បីសភាវៈនៃកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើងបាន...ដើម្បីរក្សាទុក នូវសភាវៈនៃកុសលធម៌ដែលបានកើតឡើងហើយ កុំឲ្យវិនាសសាបសូន្យទៅ ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល ពង្រឹងទឹកចិត្ត បំពេញសេចក្តីព្យាយាម ។ ទាំងអស់នេះហៅថា វិរិយៈសង្ខារ ។ ដូច្នេះឆន្ទៈនៃភិក្ខុនោះ និងឆន្ទៈសមាធិ និងវិរិយៈសង្ខារ ហៅថាមូលដ្ឋាន សម្រាប់ឬទ្ធិនៃចិត្ត ដែលប្រកបដោយឆន្ទៈសមាធិ និងវិរិយៈសង្ខារ ។ ធម្មបរិយាយពន្យល់អំពី ឥទ្ធិបាទ ៣ ទៀត តាមរបៀបដូចគ្នាដែរ ។

ឥន្រ្ទិយ៥
ឥន្រ្ទិយ ធម៌ជាធំមាន៥គឺៈ
-
- ១- សទ្ធិន្រ្ទិយ សទ្ធាជាធំ
- ២- វិរិយិន្រ្ទិយ វិរិយៈជាធំ
- ៣- សតិន្រ្ទិយ សតិជាធំ
- ៤- សមាធិន្រ្ទិយ សមាធិជាធំ
- ៥- បញ្ញិន្រ្ទិយ បញ្ញាជាធំ ។
ឥន្រ្ទិយមានន័យថា របស់ព្រះឥន្រ្ទ ឬជាទីរីករាយរបស់ព្រះឥន្ទ ដែលជាស្តេចទេវតា នៃ ស្ថានតាវតឺង្ស ។ ក្នុងព្រះពុទ្ធសាសនា ឥន្រ្ទិយបានដល់អ្វីដែល ជាធំក្នុងការគ្រប់គ្រង ត្រួតពិនិត្យ ដូចព្រះឥន្រ្ទ ដែលមានអំណាច ជាធំលើពួកទេវតា ។ ឥន្រ្ទិយអាចមាននៅ ក្នុងក្រុមធម៌៣ប្រការ គឺក្នុងធម៌ដែលជារបស់ចិត្ត (ឥន្រ្ទិយ៥ខាងលើ) ដែលជារបស់ អាយតនៈ (ឥន្រ្ទិយ៦ មានចក្ខិន្រ្ទិយជាដើម) និងដែលជារបស់បាតុភូត (ឥន្រ្ទិយ ២២) ។ ក្នុងទីនេះនិយាយតែអំពី ឥន្រ្ទិយជារបស់ចិត្ត ដែលជាផ្នែកនៃ ពោធិបក្ខិយធម៌៣៧ ។
-
- ១- សទ្ធិន្រ្ទិយ សទ្ធាជាធំ បានដល់សទ្ធាចំពោះ ការត្រាស់ដឹងនៃព្រះពុទ្ធ ។
- ២- វិរិយិន្រ្ទិយ វិរិយៈជាធំ បានដល់ការបំពេញ សម្មប្បធាន៤ ។
- ៣- សតិន្រ្ទិយ សតិជាធំ បានដល់ប្រមូលអារម្មណ៍ ទៅលើសតិបដ្ឋាន៤ ។
- ៤- សមាធិន្រ្ទិយ សមាធិជាធំ បានដល់ការសម្រេចឈាន៤ថ្នាក់ ។
- ៥- បញ្ញិន្រ្ទិយ បញ្ញាជាធំ បានដល់បញ្ញាយល់ដឹង អំពីអរិយសច្ចៈ៤ ។
ក្នុងអង្គុត្តរនិកាយ៦.៥៥ ព្រះពុទ្ធមានព្រះបន្ទូលថា បញ្ញិន្រ្ទិយ ជាចំបងគេក្នុងឥន្រ្ទិយទាំង៥នេះ ។ ព្រះអង្គមានបន្ទូល ទៅកាន់ភិក្ខុសោណៈថាៈ កាលណាខ្សែពិណរបស់អ្នកមិនតឹងពេក មិនធូរពេក រឹតតឹងល្មមនឹងសម្លេង ហើយកាលណាអ្នកដេញ តើនឹងមានសម្លេងពិរោះមែនឬទេ? បពិតព្រះអង្គដ៏ចម្រើន! ពិតដូច្នេះមែនហើយ ។ ដូចគ្នាយ៉ាងនេះដែរ ម្នាលសោណៈ ការខំប្រឹងហួសពេក នាំឲ្យច្រាសច្រាលមិនស្ងប់ ការខ្វះសេចក្តីប្រឹងប្រែង នាំមកនូវការខ្ជិល ដូច្នេះអ្នកត្រូវរើសយក សភាពតឹងល្មម ដែលត្រូវនឹងសេចក្តីប្រឹងប្រែងរបស់អ្នក អនុវត្តតាមរបៀបរបស់អ្នក ទៅលើឥន្រ្ទិយទាំង៥ ។ គម្ពីរព្រះវិសុទ្ធិមគ្គ និងអដ្ឋកថាបាលី ក្រោយគម្ពីរបិដក បានរំលឹកដាស់តឿនថា កុំឲ្យឥន្រ្ទិយណាមួយខ្លាំងហួសពេក ហើយគ្របសង្កត់ឥន្រ្ទិយ៤ទៀត ហើយជាទូទៅដាស់តឿន ឲ្យសម្រួលឥន្រ្ទិយ ដែលខ្លាំងហួសនោះ តាមរយៈធម្មវិចយៈ (ការពិនិត្យធម៌) ឬសមថសមាធិ ។ អដ្ឋកថាទាំងនោះ ថែមទាំងដាស់តឿនថា ឲ្យចម្រើនឥន្រ្ទិយ៥នេះ ដោយថ្លឹងធម៌ពីរៗ៖
-
- សទ្ធាខ្លាំង បញ្ញាខ្សោយ ជាហេតុឲ្យសេចក្តីទុកចិត្ត ខ្វះទីលំនឹង ។ បញ្ញាខ្លាំង សទ្ធាខ្សោយ ខុសខាងការឆ្លាត ពិបាកនឹងកែ ដូចទាស់ព្រោះថ្នាំសង្កូវ ។ ដោយថ្លឹងសទ្ធានិងបញ្ញាឲ្យស្មើគ្នា បុគ្គលម្នាក់
មានសទ្ធា តែកាលណាសទ្ធារបស់គាត់ មានគ្រឹះមាំប៉ុណ្ណោះ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី ៤ ទំព័រ ៤៧) ។
-
- សមាធិខ្លាំង វិរិយៈខ្សោយ ព្រោះសមាធិធ្វើឲ្យ ទោរទន់ទៅកាន់ការខ្ជិល ។ វិរិយៈខ្លាំង សមាធិខ្សោយ ព្រោះវិរិយៈធ្វើឲ្យ ទោរទន់ទៅកាន់សេចក្តីមិនស្ងប់ ។ ប៉ុន្តែសមាធិដែលរួមជាមួយវិរិយៈ មិនអាចភ្លាត់ចូលក្នុងការខ្ជិល ហើយវិរិយៈដែលរួមជាមួយ សមាធិក៏មិនភ្លាត់ចូលទៅក្នុង ការច្រាសច្រាលដែរ ។ ដូច្នេះសមាធិនិងវិរិយៈ ត្រូវតែថ្លឹងឲ្យស្មើគ្នា ព្រោះថាឈានកើតឡើង ដោយសារ
ភាពស្មើគ្នានេះ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ ៤៧)។
-
- បុគ្គលអ្នកធ្វើសមាធិ ត្រូវការកម្លាំងសទ្ធា ព្រោះជាមួយសទ្ធា និងសេចក្តីទុកចិត្តដែលគាត់បានមកនូវឈាន (គម្ពីរវិសុទ្ធិមគ្គ វគ្គទី ៤ ទំព័រ ៤៨) ។
- បន្ទាប់មក ត្រូវមានភាពស្មើគ្នា នៃសមាធិនិងបញ្ញា ។ បុគ្គលអ្នកធ្វើសមាធិ ត្រូវ ការឯកកត្តាចិត្ត (អារម្មណ៍មូលតែមួយ) ព្រោះថាគាត់បាននូវឈាន របៀបនេះឯង ។ ហើយបុគ្គលដែលធ្វើវិបស្សនា ត្រូវការកម្លាំងបញ្ញា ព្រោះថាគាត់បានចូលស៊ប់ ក្នុងត្រៃលក្ខណ៍ដោយរបៀបនេះឯង ។ ប៉ុន្តែដោយការថ្លឹង សមាធិនិងបញ្ញា ឲ្យស្មើគ្នា គាត់ក៏អាចបាននូវឈានទៀតផង (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៨)។
- ចំណែកឯសតិវិញ គេត្រូវការវាគ្រប់កាលទេសៈ ព្រោះសតិជាគ្រឿងការពារ កុំ ឲ្យចិត្តភ្លាត់ចុះ ទៅក្នុងភាពច្រាសច្រាល តាមរយៈសទ្ធា វិរិយៈ និងបញ្ញា ហើយកុំឲ្យចិត្តភ្លាត់ចុះទៅក្នុងការខ្ជិល
តាមរយៈសមាធិ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៩) ។
ក្នុងសំយុត្តនិកាយ៤៨.៤៣ ព្រះពុទ្ធមានព្រះបន្ទូលថា ឥន្រ្ទិយ៥ គឺជាពលៈ៥ដែរ ។ ព្រះអង្គប្រៀបប្រដូច ឥន្រ្ទិយនិងពលៈ ទៅនឹងខ្សែទឺកហូរក្នុងស្ទឹង ដែលមានកោះនៅ កណ្តាល កោះនោះញែកខ្សែទឹកជា២ ប៉ុន្តែគេឃើញខ្សែទឺក មានតែមួយដដែល ។ អដ្ឋ កថាបាលីមួយចំនួន កត់សំគាល់ថា ធម៌ទាំង៥នេះជាឥន្រ្ទិយ កាលណាវាគ្រប់គ្រងអាណាចក្ររបស់វា ហើយធម៌ទាំង៥នេះជាពលៈ កាលណាវារឹងមាំ ក្នុងការទប់ទល់នឹងសត្រូវរបស់វា ។

ពលៈ៥
ធម៌ដែលជាកម្លាំង ហៅថាពលៈមាន៥គឺៈ
-
- ១- សទ្ធាពលៈ
- ២- វិរិយពលៈ
- ៣- សតិពលៈ
- ៤- សមាធិពលៈ
- ៥- បញ្ញាពលៈ
ក្នុងសំយុត្តនិកាយ៤៨.៤៣ ព្រះពុទ្ធមានព្រះបន្ទូលថា ពលៈ៥ គឺជាឥន្រ្ទិយ៥ដែរ ។ ព្រះអង្គប្រៀបប្រដូច ឥន្រ្ទិយនិងពលៈ ទៅនឹងខ្សែទឺកហូរក្នុងស្ទឹង ដែលមានកោះនៅ កណ្តាល កោះនោះញែកខ្សែទឺកជា២ ប៉ុន្តែគេឃើញខ្សែទឺក មានតែមួយដដែល ។ អដ្ឋ កថាបាលីមួយចំនួន កត់សំគាល់ថា ធម៌ទាំង៥នេះជាពលៈ កាលណាវារឺងមាំ ក្នុងការ ទប់ទល់នឹងសត្រូវរបស់វា ។ ហើយធម៌ទាំង៥នេះជាឥន្រ្ទិយ កាលណាវាគ្រប់គ្រងអា ណាចក្ររបស់វា ។
ពោជ្ឈង្គ ៧
ពោជ្ឈង្គ អង្គជាធម៌នៃការត្រាស់ដឹង មាន ៧ គឺៈ
-
- ១-សតិ សេចក្តីរឭកបាន
- ២- ធម្មវិចយៈ សេចក្តីពិចារណា ជ្រើសរើសរកធម៌
- ៣- វិរិយៈ សេចក្តីព្យាយាម
- ៤- បីតិ សេចក្តីឆ្អែតចិត្ត
- ៥- បស្សទ្ធិ សេចក្តីស្ងប់ចិត្ត
- ៦- សមាធិ ការតំកល់ចិត្តឲ្យនឹង
- ៧- ឧបេក្ខា ភាវៈដែលចិត្តដែលព្រងើយ ចំពោះអារម្មណ៍ ។
ក្នុងសំយុត្តនិកាយ ពោជ្ឈង្គ ៧ បានដល់ អង្គនៃកុសលធម៌ ដែលនាំឲ្យទៅដល់ការត្រាស់ដឹងជាលោកិយៈ ។ ក្នុងអភិធម្មនិងអដ្ឋកថាបាលីវិញ ពោជ្ឈង្គហាក់ដូចជាធម៌ ស្របគ្នាទៅនឹងការត្រាស់ដឹង ជាលោកុត្តរៈ ។ ក្នុងធម្មទេសនាមួយ ក្នុងសំយុត្តនិកាយ ៤៦.៥ ភិក្ខុមួយអង្គក្រាបទូលសួរព្រះពុទ្ធថាៈ បពិតព្រះអង្គដ៏ចម្រើន! មានពាក្យថា ពោជ្ឈង្គ ពោជ្ឈង្គ ដែលហៅថាពោជ្ឈង្គនេះ មានក្នុងន័យដូចម្តេច? ព្រះពុទ្ធទ្រង់ត្រាសតបថាៈ ភិក្ខុ, ធម៌នេះនាំទៅកាន់ការត្រាស់ដឹង ទើបហៅថាពោជ្ឈង្គដូច្នេះ ។
នៅពេលចម្រើនសមាធិ បុគ្គលមា្នក់អាចពិចារណាពោជ្ឈង្គ ព្រមទាំងធម៌ដែលជាសត្រូវគឺនីវរណធម៌ ៥ ។ សំយុត្តនិកាយសូត្រមួយ បញ្ជាក់ថែមទៀតថា អង្គនៃពោជ្ឈង្គនិមួយៗ អាចយកមកចម្រើន ជាមួយនឹងព្រហ្មវិហារ ៤ (មេត្តា ករុណា មុទិតា ឧបេក្ខា) ។ ព្រះពុទ្ធមានព្រះបន្ទូលទៀតថា សតិមានគុណប្រយោជន៍ច្រើនជានិច្ច កាលបុគ្គលណាមួយ មានចិត្តយឺតយ៉ាវ បុគ្គលនោះត្រូវចម្រើន ធម្មវិចយៈ វិរិយៈ និងបីតិ ហើយកាលណាចិត្តរបស់បុគ្គលនោះច្រាសច្រាល បុគ្គលនោះត្រូវចម្រើនបស្សទ្ធិ សមាធិ និងឧបេក្ខា ។
ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គ ផ្នែកការពិភាក្សាដើម្បី សម្រេចឈាននិងរក្សាឈាន ឲ្យស្ថិតស្ថេរ ព្រះពុទ្ធឃោសៈបានបញ្ជាក់អំពីពោជ្ឈង្គ ដូច្នេះថា ៖

- សតិខ្លាំងក្លា...គេត្រូវការវាគ្រប់កាលៈទេសៈ
- កាលណាចិត្តធ្លាក់ចុះ ជាមួយការអន់ថយនៃវិរិយៈ (ជាដើម) គេត្រូវចម្រើនអង្គ៣នេះ ធម្មវិចយៈ វិរិយៈ និងបីតិ ។
- កាលណាចិត្តច្រាសច្រាល តាមការប្រឹងប្រែងហួសកម្រឹត គេត្រូវចម្រើនអង្គ៣នេះ បស្សទ្ធិ សមាធិ ឧបេក្ខា ។
ក្នុងការធ្វើសមាធិ គេច្រើនពិសោធន៍ឃើញ ធម៌ ២ ក្នុងនីវរណ ៥ គឺ ថីនមិទ្ធៈ (សេចក្តីច្រអូសកាយច្រអូសចិត្ត) និង ឧទ្ធច្ចកុក្កុច្ច (សេចក្តីរំខានក្រហល់ក្រហាយចិត្ត) ដែលជាហេតុមិនឲ្យចិត្តស្ងប់បាន ។ តាមសំយុត្តនិកាយ ៤៦.៥៣ មានការរំឭកថា បីតិ ធម្មវិច យៈ និងវិរិយៈ ត្រូវយកមកចម្រើន កាលណាគេពិសោធន៍ឃើញថីនមិទ្ធៈ, បស្សទ្ធិ សមាធិ និងឧបេក្ខា ត្រូវយកមកចម្រើន កាលណាគេពិសោធន៍ ឃើញឧទ្ធច្ចកុក្កុច្ចៈ ។ សតិត្រូវតែមានគ្រប់ពេល ដើម្បីដឹងប្រាកដថា ការប្រែប្រួល នៃកាយនិងចិត្ត ប្រកបដោយផល ឬមិនប្រកបដោយផល ។
អរិយអដ្ឋង្គិកមគ្គ៨
អរិយអដ្ឋង្គិកមគ្គ ផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការគឺៈ
-
- ១- សម្មាទិដ្ឋិ បញ្ញាឃើញត្រូវ
- ២- សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
- ៣- សម្មាវាចា វាចាត្រូវ
- ៤- សម្មាកម្មន្ត ការងារត្រូវ
- ៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
- ៦- សម្មាវាយាម សេចក្តីព្យាយាមត្រូវ
- ៧- សម្មាសតិ សេចក្តីរឭកត្រូវ
- ៨- សម្មាសមាធិ សមាធិត្រូវ
អរិយអដ្ឋង្គិកមគ្គ គឺជាខ្លឹមសារនៃការបង្រៀន របស់ព្រះពុទ្ធ ដែលព្រះអង្គទ្រង់បរិយាយថាជាផ្លូវទៅកាន់ការរំលត់ទុក្ខ ហើយនិងឲ្យសម្រេចការត្រាស់ដឹង ។ អរិយមគ្គនេះប្រើសម្រាប់ចម្រើនបញ្ញា ទៅក្នុងធម្មជាតិពិតនៃបាតុភូត (តាមសភាពពិត) ហើយផ្តាច់ឫសលោភៈទោសៈមោហៈ មិនឲ្យសេសសល់ ។ អរិយអដ្ឋង្គិកមគ្គ ជាអង្គធម៌ទី៤ នៃអរិយ សច្ច៤ ។ អង្គធម៌ទី១ក្នុងអរិយអដ្ឋង្គិកមគ្គ (សម្មាទិដ្ឋិ) គឺការយល់ច្បាស់ អំពីអរិយសច្ចៈ ។ អរិយអដ្ឋង្គិកមគ្គនេះ មានឈ្មោះម៉្យាងទៀតថា មគ្គកណ្តាល ឬផ្លូវកណ្តាល ។ អង្គនិមួយៗចាប់ផ្តើមដោយពាក្យសម្មា ដែលមានន័យថាសុក្រិត ឬដ៏ប្រសើរ ។ ក្នុងនិមិត្តរូប នៃព្រះពុទ្ធសាសនា ជាទូទៅអរិយអដ្ឋង្គិកមគ្គ មានរូបតំណាងជាធម្មចក្រ ដែលមានកាំ៨ ដែលជាតំណាងមគ្គ៨ ។

Không có nhận xét nào:
Đăng nhận xét