Thứ Ba, tháng 2 21, 2012

អារម្ភកថា

ដោយការពិនិត្យសង្កេត នូវទំនៀមទំលាប់របស់ជាតិសាសន៍ខ្មែរ មានច្រើនប្រភេទ ណាស់ ហើយល្អឥតខ្ចោះទៀតផង តែខ្មែរនៅមានចំណុះខ្សោយ១ គឺៈ ឧស្សាហ៍ភ្លេច ភ្លេច ហើយ បើមានអ្នកណាម្នាក់មកប្រាប់ឲ្យត្រឹម ឲ្យត្រូវ ឲ្យត្រង់ ឲ្យចាំ ឲ្យល្អប្រពៃតាមទំនៀមទំ លាប់ ប្រពៃណីខ្មែរក៏ នៅតែមិនជឿ មិនព្រមយកតាមទៀតផង តែផ្ទុយទៅវិញ វប្បធម៌ បរទេស មិនមានអ្នកណាប្រើ មិនមានអ្នកបង្គាប់បង្រៀនសោះបែរជាចេះយ៉ាងជិតស្និទ្ធ ទៅវិញ បែរជាបោះបង់ចោលនូវវប្បធម៌ខ្លួនឯងស្រឡះ ។

Thứ Tư, tháng 2 15, 2012

កឋិន 2011

រូបនេះសាមីទានលើកត្រៃកឋិនចូលមកប្រគេនជុំនុំសង្ឃ  គឺគ្រាន់តែយមមកដាក់ចំកណ្តាល
តែប៉ុណ្ណ៉ ជាការស្រេច  រួចសង្ឃចាត់ចែងតាមវិនយកិច្ច




Thứ Hai, tháng 2 06, 2012

កម្មវិធីប្រឡងថា្នក់ខេត្តលើកទី១៩ ចាប់ពីឆ្នាំ រកា គ.ស.១៩៩៣ដល់២០១១

    
សមណៈសិស្សនិងសិស្សនៃសាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី៤និងពុទ្ធិកមធ្យមសិក្សាទុតិយ
ភូមិឆ្នាំទី ៣នៅទីរួមខេត្តត្រាវិញទីក្រុងត្រាវិញដែលបានសិក្សានៅតាមវត្តអារាមនានានិងគណៈ
មេប្រយោគអាចារ្យបង្រៀនគណៈកម្មការវត្តបានមកជួបជ៉ុំគ្នានៅវត្តសីសាទ្រ(ថ្មទល់)ឋិតនៅក្នុង
ទីរួមខេត្តត្រាវិញទីក្រុងត្រាវិញដើម្បីចូលរួមក្នុងកម្មវិធីប្រឡងបញ្ចាប់ថ្នាក់ទូទាំងខេត្តរយៈពេល២
ថ្ងៃគឺចាប់ពីថ្ងៃអាទិត្យ១៣កើតខែមាឃឆ្នាំថោះត្រីស័ក ព.ស.២៥៥៥ត្រូវនឹងថ្ងៃទី៥ខែគុម្ភះ
គ.ស.២០១២ក្រោមការចាត់តាំងរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ។

បញ្ហាវេយ្យាករណ៍បាលី  ២០២៤ ១.តើយើងរៀនវេយ្យាករណ៍បាលីដើម្បីអ្វី ? ឆ.យើងរៀនវេយ្យាករណ៍បាលីដើម្បីអាន សរសេរ និយាយ និងតែង​ភាសាបាលីឲ្យបានត្រឹមត្រ...