Chủ Nhật, tháng 6 03, 2012

ពត៌មានផ្សាយចេញពីវត្តសាសនសាមគ្គីរង្សី ៦-៥-២០១២



វត្តសាសនាសាមគ្គីរង្សី ចាក់ធ្នឹម នៅថ្ងៃព្រហស្បតិ៍ ៣រោច បឋមាសាធ ទី៦/៧/២០១២







 
ការកសាងសាលារៀនវត្តសាសនសាគ្គីរង្សី   ចាប់ពី ១ រោច ខែបុស្សមកដល់ ៩រោចខែបឋមាសាឍ សំណង់ ឃើញប៉ុណ្ណេះ



 
នេះរូបខ្ទមជរាកន្លែងព្រះគង់នៅ  ខ្ទមជរានេះមាន អាយុកាលស្មើនិងកំណើតវត្ត  គឺវត្តនេះបានកសាង ឡើងក្នុងឆ្នាំរកា ព.ស.២៥៣៧        គ.ស.១៩៩៣
 
វត្តសាសនសាមគ្គីរង្សី មានរៀបចំក្តារមឈូស សម្រាប់ ជូនចំពោះបុណ្យសពចំណុះភូមិអូរត្រាវទាំងមូល
រូបនេះសិស្សសាលាវត្តអរុណរង្សី   ចាកអាគ្រោង  ព្រះចៅអាវាសាធិការ  ថាវរប្បញ្ញោ  ថាច់ ថឿ  ឃុំភូកឹង  ស្រុកកញ្ចោង  ព.ស.២៥៥៦    គ.ស.  ២០១២

    សិស្សប្រជាសិក្សាវត្តអរុណរង្សី  ចាកអាគ្រោង

 ថ្ងៃបវេសនកាល​នាវត្ត កំពង់ឈូក ផ្នោ សង្រ្កម


សមណសិស្សខ្មែរ នៃសាលាពុទ្ធិកៈមធ្យមសិក្សា កម្រិតបឋមភូមិ និង ទុតិយភូមិ នៅតាមវត្តអារាមនានា ក្នុងខេត្តត្រាវិញ បានចាប់ផ្ដើមបើកបវេសនកាល ឆ្នាំសិក្សា ព. ស. ២៥៥៦ នៅថ្ងៃនេះ ក្រោមការចាត់ តាំងរបស់សមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិស្រុក និង ខេត្ត នៃខេត្ត ត្រាវិញ  ខេត្តត្រាវិញ រួមមាន៨ស្រុក និងទីរួមខេត្ត គឺ 

១/  ទីរួមខេត្ត ,    ២/  ស្រុកចូវថាញ ,   ៣/  ស្រុកកញ្ចោង,   ៤/ស្រុកកន្លង,              ៥/  ស្រុកកំពង់ស្ពាន ,  ៦/  ស្រុកថ្កូវ ,  ៧/  ស្រុកមាត់សមុទ្រ,  ៨/  ស្រុកផ្នោដាច់ ។     
ព្រឹកថ្ងៃអាទិត្យ ០១ ខែវិសាខ ឆ្នាំ រោង ចត្វាស័ក ព្រះពុទ្ធសករាជបានឈានចូល ២៥៥៦ ត្រូវ នឹងថ្ងៃទី ០៦ ខែឧសភា នេះ គណៈកម្មការវត្តនានា នៅក្នុង ខេត្តព្រះត្រពាំង បានបើកកម្មវិធីជួប ជុំរវាងសមណសិស្ស និងគ្រូបង្រៀន ដើម្បីចាប់ផ្ដើមបើកវគ្គសិក្សាថ្មី ប្រចាំ ព. ស. ២៥៥៦ ដូច រៀងរាល់ឆ្នាំដែរ ។
រៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃ៨ កើត ខែវិសាខ សមណសិស្សដែលបានចុះឈ្មោះនៅក្នុងសមាគមសង្ឃ ដើម្បី បន្តការសិក្សាភាសាបាលីនោះ តែងតែត្រូវបាននិមន្តចេញពីវត្តមួយទៅវត្តមួយ ដើម្បី បានចូលសាលារៀននៅថ្ងៃ ១ រោច ខែវិសាខ តាមការបញ្ជូនរបស់សមាគមសង្ឃ ។
កម្មវិធីសិក្សានេះ ថ្នាក់ពុទ្ធិកអនុវិទ្យាល័យ សមណសិស្សត្រូវរៀនរយៈពេល ៤ ឆ្នាំ និងថ្នាក់ពុទ្ធក វិទ្យាល័យ សមណសិស្សត្រូវរៀនរយៈពេល ៣ ឆ្នាំ ថែមទៀត ដែលទាំងសរុបទាំងអស់រយៈពេល ៧ ឆ្នាំទើបចប់កម្មវិធីសិក្សា ភាសាបាលី នៅក្នុងខេត្តមួយនេះ ។  វិញ្ញាសាដែលត្រូវលើកយកមក សិក្សាក្នុងថ្នាក់ទាំង ២ កម្រិតនេះ មានដូចជា វិញ្ញាសា ពុទ្ធប្រវត្តិ , វេយ្យាករណ៍បាលី , ប្រែបាលី លោតប្រយោគធម្មបទដ្ឋកថា, ប្រែលោតប្រយោគបាលី មង្គលត្ថទីបនី , ព្រះវិន័យ, ព្រះបាដិមោក្ខ និង គណិតវិជ្ជា ជាដើម ។
យោងតាមរបាយការណ៍របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ថា ពីមួយឆ្នាំ ទៅមួយឆ្នាំ ចំនួនសិស្សចេះតែថយចុះៗគួរឲ្យព្រួយបារម្ភ ៕
ខាងក្រោមជារូបថតសិស្សានុសិស្ស , សមណសិស្ស , គណៈកម្មការវត្ត និងគ្រូបង្រៀន នៃ វត្តកំពង់ឈូក(ផ្នោសង្ក្រម)និងវត្តនានាក្នុងស្រុកកញ្ចោង-ខេត្តត្រាវិញបើកបវេសនកាល  ឆ្នាំ សិក្សា ព. ស. ២៥៥៦ នៅថ្ងៃ ទី ០៦ ខែឧសភា ឆ្នាំ ២០១២ នេះ ។

 

​​​​​​                           
 
ពត៌មានស្រុកកញ្ចោង
ថ្ងៃ១  ᧱   ខែពិសាខ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវ-ទី  ៦ /៥/ គ.ស.២០១២  ស្រុកកញ្ចោងជាសុ្រកដែលមានព្រំប្រទណ្ឌខាងកើតជាប់ ស្រុក ចូវថាញ់  ,ខាងត្រូងជាប់ជាមួយនឹងស្រុកថ្កូវ  ,  ខាងលិចជាមានទន្ទេជាប់ជាមួយនឹងទន្ទេបាសាក់ ខេត្តឃ្លាំង  ,ខាងជើងខាងលិចជាប់ជាមួយស្រុកកំពង់ស្ពាន ,   ទិសខាង ជើងជាប់ជាមួយនឹងស្រុកកន្លង់  ។
ស្រុកកញ្ចោងជាស្រុកជាមួយដែលធ្លាប់មានឈ្មោះល្បីផ្នែក
ខាងការសិក្សាក្នុងណោមនៃស្រុកទាំ៨   ។  ស្ថិតិវិស័យនៃការ បួសរៀនរបស់ព្រះសង្ឃក្នុងស្រុកឆ្នាំនេះ រួមមាន ៤១៩ ។ «ព្រះភិក្ខុរួម ២៤៧អង្គ    សាមណេររួម១៧២អង្គ  ក្នុងនោះ ព្រះឧបជ្ឈាយ៍២ព្រះអង្គ ព្រះចៅអធិការ១៥ព្រះអង្គ  ព្រះ ពហុស្សូត៧ព្រះអង្គ   ព្រះឧទ្ទាចារ្យ ១៤ព្រះអង្គ»
ក្នុងចំណោមវត្តទាំង១៥ក្នុងស្រុកមានបើកសាលា
ថ្នាក់ពុទ្ធិកបាន៩វត្តគិតជាសិស្សរួមមាន៣៦៥អង្គ  ។




ព្រះចៅអាវាសាធិការ  ថាច់សុខា

តារាងរាយនាមវត្តដែលបានបើកសាលារួមមាន៩វត្ត
ថា្នក់ទី
នាមវត្ត
ចំនួនសិស្សរួម
សមណសិស្ស
កុមារា
កុមារី
ទុតិយភូមិទី២
វត្តកំពង់លាវ
៣៧អង្គ
៣៣អង្គ
១
៣
បឋមភូមិទី៤
កញ្ចោងភ្នំពេញ
២៩អង្គ
២៥ អង្គ
១
៣
បឋមភូមិទី៤
វត្តអូរត្រាវ
២០អង្គ
១៦

៤
បឋមភូមិទី៣
វត្តផ្នោដូង
៣៣អង្គ
២៥

៨
បឋមភូមិទី២
កំពង់មាស
៣២អង្គ
២៧

៥
បឋមភូមិទី២
វត្តចាកអាគ្រោង
២៥អង្គ
១៥
២
៨
បឋមភូមិទី២
វត្តកំពង់រាំង
១៩អង្គ



បឋមភូមិទី១
កំពង់ឈូក
៤៣អង្គ
២១
៧
១៤
បឋមភូមិទី១
ផ្នោព្រីង
២២អង្គ















អ្នកគ្រូថាច់ធីតឿង  នៅភូមិបាឆៅស្រុកថ្កូវ
អ្នកគ្រូពេជ្រសង្វារ នៅភូមិសំដឹងធំ  កំពង់ស្ពាន
អ្នកគ្រូសួស្តី នៅភូមិសំដឹងធំ  កំពង់ស្ពាន
បង្រៀនវត្តផ្នោក្រម


វត្តកញ្ចោងកំពង់លាវ១  ᧱   ពិសាខ​  ព.ស.២៥៥៦  ទី៦/៥/គ.ស.២០១២

សាលាវត្តកញ្ចោងកំពង់លាវ  ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំទី២


សាលាវត្តកញ្ចោងកំពង់លាវ 

សាលាវត្តកញ្ចោងកំពង់លាវ                

           ​
ពិធីបើកបវេសនកាល​នាវត្តសាសនសាមគ្គីរង្សី​ អូរត្រាវ  សិស្សរួម២០ ព្រះសង្ឃ១៦  កញ្ញា៤


អ្នកគ្រូចន្ថានៅភូមិសំដឹងធំ  កំពង់ស្ពាន បង្រៀនវត្តសាសនសាមគ្គីរង្សី   អូរត្រាវ  គណិតវិទ្យា
                                        ក្រោមនេះសិស្សសាលាវត្តសាសនសាមគ្គីរង្សី   អូរត្រាវ កញ្ញាតឹម
ក្រោមនេះសិស្សសាលាវត្តសាសនសាមគ្គីរង្សី   អូរត្រាវ« កញ្ញាអម្ពរ
                                ក្រោមនេះសិស្សសាលាវត្តសាសនសាមគ្គីរង្សី   អូរត្រាវ  កញ្ញាចំប៉ា
សិស្សសាលា វត្តកំមពង់ឈូកផ្នោសង្រ្កម

Không có nhận xét nào:

ព្រះថោងនាងនាគ៧-៥-២០២៥

១- ព្រះថោង នាងនាគ ១- ព្រះថោង នាងនាគ រឺ ដើមកំនើត ការកកើត ទឹកដីខ្មែរ នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរតាមការនិទានដំនាលតៗគ្នាមក ព្រះថោង និង នាងនាគជាអ...