ព្រះត្រៃបិដកមានអ្វីខ្លះ?
ព្រះត្រៃបិដក ឬព្រះត្រ័យបិដក ឬត្រ័យបិដក ប្រែថា កញ្រ្ចែង ឬកញ្ចើទាំង៣សម្រាប់ដាក់ផ្ទុកពាក្យពេចន៍វចនៈនៃព្រះសម្មា សម្ពុទ្ធជាម្ចាស់គឺ៖
». ពុទ្ធវិន័យទាំងអស់បានដល់វិន័យបិដក១
». ព្រះសូត្រទាំងអស់បានដល់សុត្តន្តបិដក១
». ព្រះអភិធម្មទាំង៧គម្ពីរបានដល់ព្រះអភិធម្មបិដក១។
វិនយបិដក
វិនយបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិនិង ពុទ្ធានុញាតិ។ ក្នុងវិនយបិដកដដែលបានចែកចេញជា៥គម្ពីរមាន៖
គម្ពីរមហាវិភង្គ
គម្ពីរមហាវិភង្គ ដែលជាគម្ពីរមួយរៀបរាប់អំពីវិន័យរបស់ព្រះភិក្ខុសង្ឃទាំង២២៧សិក្ខា។
គម្ពីរភិក្ខុណីវិភង្គ
គម្ពីរភិក្ខុណីវិភង្គ ដែលអធិប្បាយនូវវិន័យទាំង៣១១សិក្ខាបទរបស់នាងភិក្ខុណី។
គម្ពីរមហាវគ្គ
គម្ពីរមហាវគ្គ ជាគម្ពីរដែលបានពណ៌នាអំពីពិធីធ្វើសង្ឃកម្មផ្សេងៗរបស់ពួកពុទ្ធបរិស័ទ។ ក្នុងគម្ពីរនេះមាន១០ខន្ធកៈនៃ២២ខន្ធកៈដែលនៅសល់១២ខន្ធកៈ ទៀតមានប្រាកដក្នុងគម្ពីរចូឡវគ្គ។
គម្ពីរចូឡវគ្គ
គម្ពីរចូឡវគ្គ គម្ពីរមានភាពប្រហាក់ប្រហែលនឹងគម្ពីរមហាវគ្គផ្សេងតែយក១២ខន្ធកៈក្រៅផ្សេងពី ១០ខន្ធកៈក្នុងគម្ពីរមហាវគ្គតែប៉ុណ្ណោះ។
គម្ពីរបរិវារៈ
គម្ពីរបរិវារៈ ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំនួរចំលើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង៤ខាងលើ។
សុត្តន្តបិដក
សុត្តន្តបិដកគឺជាគម្ពីរដែលបានរួបរួមនូវព្រះធម៌មានលក្ខណៈជាការសម្តែងចាត់ជាក្រុមជា ពួកតាមហេតុការណ៍និងចរិតអធ្យាស្រ័យរបស់សត្វគូរ សន្ទនានោះឯងដែលមានមួយចប់នៃការសាកច្ឆា សន្ទនារវាងព្រះបរមសាស្តានឹងភាគីចរចាហៅថា មួយព្រះសូត្រ ឬសូត្រមួយ។ ក្នុង[[សុត្តន្តបិដក]]មានការចាត់ចំណាត់ថ្នាក់វែង ខ្លី ច្រើន តិច ជាកង ជាពួកនិងជាក្រុមជាដើមដែលបានប្រារព្ធធ្វើឡើងដោយ ព្រះសង្គីតិកាចារ្យតាំងតែ[[បឋមសង្គាយនា]]ឬសង្គាយនាលើកទីមួយមានព្រះអរហន្ត ៥០០អង្គរួមទាំងព្រះមហាកស្សប ព្រះមហាឧបាលីនិងព្រះមហាអានន្ទជាដើមឮរហូតដល់សង្គាយនាគ្រាទី៣ ដែលបានញ៉ាំងព្រះត្រ័យបិដកមានព្រះវិនយបិដកព្រះសុត្តន្តបិដក និងព្រះអភិធម្មបិដកឲ្យគ្រប់បរិបូរណ៍ហើយនិងសង្គាយនាលើកទី៤(តាម ច្បាប់ស្រីលង្កា) ព្រះត្រ័យបិដកដែនបានបន្តមកដោយការទន្ទេញចាំមាត់របស់ពួក សាវ័កក៏បានសរសេរចារិក ទុកក្នុងស្ត្រាស្លឹករឹតជាលាយលក្ខណ៍អក្សរដោយក្រុមភិក្ខុជនជាតិ ស្រីលង្កា។ ក្រោយមកគម្ពីរព្រះត្រ័យបិដកក៏បាននាំយកទៅសរសេរជាភាសាផ្សេងៗ និងបានមកបកប្រែជាភាសាខ្លួនដើម្បីងាយស្រួលក្នុងការសិក្សា រៀនសូត្រព្រោះដំបូងឡើយមានសំនេរ ជាភាសាស្រីលង្កា (សីហឡភាសា)តែសំនៀងភាសាបាលីហើយត្រូវគេចម្លងយកសំនៀងបាលីមកជា ភាសាខ្លួនហើយប្រែសេចក្តីនែព្រះត្រ័យបិដកទាំងមូល ជាភាសានៃប្រជាជាតិនោះៗ។
ព្រះសុត្តន្តបិដកមាន ៥គម្ពីរដែលបានចារិកទុកនូវពាក្យវចនៈនៃព្រះសម្មាសម្ពុទ្ធ តាមបែបផែនដូច្នេះ៖
គម្ពីរទីឃនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតវែង៣៤ព្រះសូត្រហើយបែងចែកជា៣វគ្គធំៗគឺ សីលក្ខន្ធវគ្គមាន១៣ព្រះសូត្រ មហាវគ្គមាន១០ព្រះសូត្រ និងបាដិកវគ្គមាន១១ព្រះសូត្រ។
គម្ពីរមជ្ឈិមនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែងពេកមិនខ្លីពេក១៥២ព្រះសូត្រ ដែលបែងចែកជា៣បណ្ណាសកៈ មានមូលបណ្ណាសកៈ មជ្ឈិមបណ្ណាសកៈ និងឧបរិបណ្ណាសកៈ ហើយក្នុងបណ្ណាសកៈនីមួយៗមាន៥វគ្គតូចៗទៀត ហើយវគ្គតូចៗនីមួយៗមាន១០ព្រះសូត្រវៀរតែវគ្គទី១៤គឺវិភង្គ វគ្គមាន១២ព្រះសូត្រ។ សំយុត្តនិកាយ
សំយុត្តនិកាយ បានប្រមូលរួបរួមនូវកងធម៌តាមប្រភេទ ហើយបែងជា៥វគ្គមានសគាថវគ្គដែលសម្តែងអំពីពួកព្រះសូត្រមាន គាថាទាំងឡាយ២៧១ព្រះសូត្រ១និទានវគ្គ រួមព្រះសូត្រដែលពោល អំពីហេតុ ឬ ឫសគល់នៃសភាវធម៌ទាំងឡាយជាដើម១ ខន្ធវារវគ្គ ព្រះសូត្រដែលពោលអំពីខន្ធទាំងឡាយមានរូបក្ខន្ធជាដើម១ សយនវគ្គ ព្រះសូត្រដែលសម្តែងអំពីពួកអាយតនៈទាំងឡាយ មានរូបាយតនៈ ជាដើម១ មហាវារវគ្គ ព្រះសូត្រដែលសម្តែងអំពីពួកធម៌សំខាន់ៗដូចជាមគ្គ៨ ពោជ្ឈង្គ៧ ឥន្រ្ទិយ៍២២ជាដើម១។ សំយុត្តនិកាយ ជាគម្ពីរដែលរួបរួមធម៌ជាក្រុមមួយៗហៅថា សំយុត្តមួយរួមទាំងអស់មាន៥៦សំយុត្តរួមគ្នាដូចជាទេវតាសំយុត្តជាដើម និងមាន៧៧៦២ព្រះសូត្រ។
អង្គុត្តរនិកាយ ប្រែថាពួកធម៌ក្រៃលែងដោយអង្គមាន១១និបាតដូចជាក្នុងឯកនិបាតសម្តែងអំពី ពួកធម៌មានអង្គ១ ទុកនិបាត មានអង្គ២ តិកនិបាតមានអង្គ៣ រហូតដល់ឯកាទសកនិបាត គឺពួកធម៌មានអង្គ១១ដូច្នេះជាដើម។ ដោយរួមក្នុងអង្គុត្តរនិកាយមានព្រះសូត្រសរុបទាំងអស់៩៥៥៧ព្រះសូត្រ។
ខុទ្ទកនិកាយ ប្រែថាគម្ពីរដែលមានធម៌បន្តិចបន្តួចសេសសល់ ឬក្រៅពី៤គម្ពីរខាងលើមាន១៥ប្រភេទមាតិកាបានដល់៖
១. ខុទ្ទកបាឋ មានបទសូត្រខ្លីៗ៩បទមានសរណគមន៍ជាដើមមានករណិយមេត្តសូត្រជាបរិយោសាន១
២. ធម្មបទគាថាមាន២៦វគ្គដូចជាយមកវគ្គជាដើមមានព្រហ្មណវគ្គជាបរិយោសាន និងសរុបទាំងអស់មានច្រើនជាង៤០០គាថា។
៣. ឧទាន មានពុទ្ធសុភាសិតដែលបន្លឺចេញចាកព្រះឱស្ឋ។
៤. ឥតិវុត្តក មានវចនៈដែលពោលអាងដល់ព្រះពុទ្ធវចនៈ។មាន១១២ព្រះសូត្រ។
៥. សុត្តនិបាត មានព្រះសូត្រតូចៗ៧០សូត្រ។
៦. វិមានវត្ថុ មានសម្តែងពីរឿងពួកធ្វើល្អហើយបានទៅកើតជាទេវបុត្រ ទេវធីតាស្ថានសួគ៌។
៧. បេត្តវត្ថុ មានសម្តែងពីរឿងពួកធ្វើបាបកម្មទៅកើតជាពួកប្រែត។
៨. ថេរគាថា មានប្រជុំគាថារបស់ពួកព្រះថេរទាំងឡាយ។
៩. ថេរីគាថា មានប្រជុំសុភាសិតរបស់នាងភិក្ខុណីទាំងឡាយ។
១០. ជាតក មានប្រជុំរឿងជាតកទាំងអស់៥៥០ជាតកដែលជាប្រវត្តិរឿងរ៉ាវពីអឌិតរបស់ព្រះពោធិសត្វ។
១១. និទ្ទេស ចែកជា២មានមហានិទ្ទេស និងចូឡនិទ្ទេស ដែលទាំងពីរព្រះសារិបុត្តបាននាំយកព្រះសូត្រក្នុងសុត្តនិបាតមកអធិប្បាយឲ្យពិស្តារបន្ថែម។
១២. បដិសម្ភិទាមគ្គ គឺជាការលើកយកពួកធម៌មាន៣០យ៉ាងមកអធិប្បាយនិងចំនែកឲ្យតូចៗដោយពិស្តាររបស់ព្រះសារិបុត្ត។
១៣. អប្បទាន ឬអបទាន មានការរួបរួមនូវសម្តីឬពាក្យពេចន៍ចុងក្រោយមុននឹងចូលនិព្វានរបស់ ព្រះអរហន្តទាំងឡាយទាំងព្រះសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធនិង ព្រះសាវ័កពុទ្ធ។
១៤. ពុទ្ធវង្ស ឬពុទ្ធវំស មានរៀបរាប់អំពីព្រះពុទ្ធទាំង២៤ព្រះអង្គពីអតីតកាលរហូតដល់ព្រះពុទ្ធសមណគោតមនៃយើងនេះឯង។
១៥. ចរិយាបិដក មានប្រវត្តរឿងរ៉ាវ៣៥ចរិយានៃការកសាងបារមីរបស់ព្រះបរមពោធិសត្វក្នុងភទ្ទកប្បនេះ។
ដោយ ៥០០០ឆ្នាំ
ព្រះត្រៃបិដក ឬព្រះត្រ័យបិដក ឬត្រ័យបិដក ប្រែថា កញ្រ្ចែង ឬកញ្ចើទាំង៣សម្រាប់ដាក់ផ្ទុកពាក្យពេចន៍វចនៈនៃព្រះសម្មា សម្ពុទ្ធជាម្ចាស់គឺ៖ ». ពុទ្ធវិន័យទាំងអស់បានដល់វិន័យបិដក១ ». ព្រះសូត្រទាំងអស់បានដល់សុត្តន្តបិដក១ ». ព្រះអភិធម្មទាំង៧គម្ពីរបានដល់ព្រះអភិធម្មបិដក១។ វិនយបិដក វិនយបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិនិង ពុទ្ធានុញាតិ។ ក្នុងវិនយបិដកដដែលបានចែកចេញជា៥គម្ពីរមាន៖ គម្ពីរមហាវិភង្គ គម្ពីរមហាវិភង្គ ដែលជាគម្ពីរមួយរៀបរាប់អំពីវិន័យរបស់ព្រះភិក្ខុសង្ឃទាំង២២៧សិក្ខា។ គម្ពីរភិក្ខុណីវិភង្គ គម្ពីរភិក្ខុណីវិភង្គ ដែលអធិប្បាយនូវវិន័យទាំង៣១១សិក្ខាបទរបស់នាងភិក្ខុណី។ គម្ពីរមហាវគ្គ គម្ពីរមហាវគ្គ ជាគម្ពីរដែលបានពណ៌នាអំពីពិធីធ្វើសង្ឃកម្មផ្សេងៗរបស់ពួកពុទ្ធបរិស័ទ។ ក្នុងគម្ពីរនេះមាន១០ខន្ធកៈនៃ២២ខន្ធកៈដែលនៅសល់១២ខន្ធកៈ ទៀតមានប្រាកដក្នុងគម្ពីរចូឡវគ្គ។ គម្ពីរចូឡវគ្គ គម្ពីរចូឡវគ្គ គម្ពីរមានភាពប្រហាក់ប្រហែលនឹងគម្ពីរមហាវគ្គផ្សេងតែយក១២ខន្ធកៈក្រៅផ្សេងពី ១០ខន្ធកៈក្នុងគម្ពីរមហាវគ្គតែប៉ុណ្ណោះ។ គម្ពីរបរិវារៈ គម្ពីរបរិវារៈ ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំនួរចំលើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង៤ខាងលើ។ សុត្តន្តបិដក សុត្តន្តបិដកគឺជាគម្ពីរដែលបានរួបរួមនូវព្រះធម៌មានលក្ខណៈជាការសម្តែងចាត់ជាក្រុមជា ពួកតាមហេតុការណ៍និងចរិតអធ្យាស្រ័យរបស់សត្វគូរ សន្ទនានោះឯងដែលមានមួយចប់នៃការសាកច្ឆា សន្ទនារវាងព្រះបរមសាស្តានឹងភាគីចរចាហៅថា មួយព្រះសូត្រ ឬសូត្រមួយ។ ក្នុង[[សុត្តន្តបិដក]]មានការចាត់ចំណាត់ថ្នាក់វែង ខ្លី ច្រើន តិច ជាកង ជាពួកនិងជាក្រុមជាដើមដែលបានប្រារព្ធធ្វើឡើងដោយ ព្រះសង្គីតិកាចារ្យតាំងតែ[[បឋមសង្គាយនា]]ឬសង្គាយនាលើកទីមួយមានព្រះអរហន្ត ៥០០អង្គរួមទាំងព្រះមហាកស្សប ព្រះមហាឧបាលីនិងព្រះមហាអានន្ទជាដើមឮរហូតដល់សង្គាយនាគ្រាទី៣ ដែលបានញ៉ាំងព្រះត្រ័យបិដកមានព្រះវិនយបិដកព្រះសុត្តន្តបិដក និងព្រះអភិធម្មបិដកឲ្យគ្រប់បរិបូរណ៍ហើយនិងសង្គាយនាលើកទី៤(តាម ច្បាប់ស្រីលង្កា) ព្រះត្រ័យបិដកដែនបានបន្តមកដោយការទន្ទេញចាំមាត់របស់ពួក សាវ័កក៏បានសរសេរចារិក ទុកក្នុងស្ត្រាស្លឹករឹតជាលាយលក្ខណ៍អក្សរដោយក្រុមភិក្ខុជនជាតិ ស្រីលង្កា។ ក្រោយមកគម្ពីរព្រះត្រ័យបិដកក៏បាននាំយកទៅសរសេរជាភាសាផ្សេងៗ និងបានមកបកប្រែជាភាសាខ្លួនដើម្បីងាយស្រួលក្នុងការសិក្សា រៀនសូត្រព្រោះដំបូងឡើយមានសំនេរ ជាភាសាស្រីលង្កា (សីហឡភាសា)តែសំនៀងភាសាបាលីហើយត្រូវគេចម្លងយកសំនៀងបាលីមកជា ភាសាខ្លួនហើយប្រែសេចក្តីនែព្រះត្រ័យបិដកទាំងមូល ជាភាសានៃប្រជាជាតិនោះៗ។ ព្រះសុត្តន្តបិដកមាន ៥គម្ពីរដែលបានចារិកទុកនូវពាក្យវចនៈនៃព្រះសម្មាសម្ពុទ្ធ តាមបែបផែនដូច្នេះ៖ គម្ពីរទីឃនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតវែង៣៤ព្រះសូត្រហើយបែងចែកជា៣វគ្គធំៗគឺ សីលក្ខន្ធវគ្គមាន១៣ព្រះសូត្រ មហាវគ្គមាន១០ព្រះសូត្រ និងបាដិកវគ្គមាន១១ព្រះសូត្រ។ គម្ពីរមជ្ឈិមនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែងពេកមិនខ្លីពេក១៥២ព្រះសូត្រ ដែលបែងចែកជា៣បណ្ណាសកៈ មានមូលបណ្ណាសកៈ មជ្ឈិមបណ្ណាសកៈ និងឧបរិបណ្ណាសកៈ ហើយក្នុងបណ្ណាសកៈនីមួយៗមាន៥វគ្គតូចៗទៀត ហើយវគ្គតូចៗនីមួយៗមាន១០ព្រះសូត្រវៀរតែវគ្គទី១៤គឺវិភង្គ វគ្គមាន១២ព្រះសូត្រ។ សំយុត្តនិកាយ សំយុត្តនិកាយ បានប្រមូលរួបរួមនូវកងធម៌តាមប្រភេទ ហើយបែងជា៥វគ្គមានសគាថវគ្គដែលសម្តែងអំពីពួកព្រះសូត្រមាន គាថាទាំងឡាយ២៧១ព្រះសូត្រ១និទានវគ្គ រួមព្រះសូត្រដែលពោល អំពីហេតុ ឬ ឫសគល់នៃសភាវធម៌ទាំងឡាយជាដើម១ ខន្ធវារវគ្គ ព្រះសូត្រដែលពោលអំពីខន្ធទាំងឡាយមានរូបក្ខន្ធជាដើម១ សយនវគ្គ ព្រះសូត្រដែលសម្តែងអំពីពួកអាយតនៈទាំងឡាយ មានរូបាយតនៈ ជាដើម១ មហាវារវគ្គ ព្រះសូត្រដែលសម្តែងអំពីពួកធម៌សំខាន់ៗដូចជាមគ្គ៨ ពោជ្ឈង្គ៧ ឥន្រ្ទិយ៍២២ជាដើម១។ សំយុត្តនិកាយ ជាគម្ពីរដែលរួបរួមធម៌ជាក្រុមមួយៗហៅថា សំយុត្តមួយរួមទាំងអស់មាន៥៦សំយុត្តរួមគ្នាដូចជាទេវតាសំយុត្តជាដើម និងមាន៧៧៦២ព្រះសូត្រ។ អង្គុត្តរនិកាយ ប្រែថាពួកធម៌ក្រៃលែងដោយអង្គមាន១១និបាតដូចជាក្នុងឯកនិបាតសម្តែងអំពី ពួកធម៌មានអង្គ១ ទុកនិបាត មានអង្គ២ តិកនិបាតមានអង្គ៣ រហូតដល់ឯកាទសកនិបាត គឺពួកធម៌មានអង្គ១១ដូច្នេះជាដើម។ ដោយរួមក្នុងអង្គុត្តរនិកាយមានព្រះសូត្រសរុបទាំងអស់៩៥៥៧ព្រះសូត្រ។ ខុទ្ទកនិកាយ ប្រែថាគម្ពីរដែលមានធម៌បន្តិចបន្តួចសេសសល់ ឬក្រៅពី៤គម្ពីរខាងលើមាន១៥ប្រភេទមាតិកាបានដល់៖ ១. ខុទ្ទកបាឋ មានបទសូត្រខ្លីៗ៩បទមានសរណគមន៍ជាដើមមានករណិយមេត្តសូត្រជាបរិយោសាន១ ២. ធម្មបទគាថាមាន២៦វគ្គដូចជាយមកវគ្គជាដើមមានព្រហ្មណវគ្គជាបរិយោសាន និងសរុបទាំងអស់មានច្រើនជាង៤០០គាថា។ ៣. ឧទាន មានពុទ្ធសុភាសិតដែលបន្លឺចេញចាកព្រះឱស្ឋ។ ៤. ឥតិវុត្តក មានវចនៈដែលពោលអាងដល់ព្រះពុទ្ធវចនៈ។មាន១១២ព្រះសូត្រ។ ៥. សុត្តនិបាត មានព្រះសូត្រតូចៗ៧០សូត្រ។ ៦. វិមានវត្ថុ មានសម្តែងពីរឿងពួកធ្វើល្អហើយបានទៅកើតជាទេវបុត្រ ទេវធីតាស្ថានសួគ៌។ ៧. បេត្តវត្ថុ មានសម្តែងពីរឿងពួកធ្វើបាបកម្មទៅកើតជាពួកប្រែត។ ៨. ថេរគាថា មានប្រជុំគាថារបស់ពួកព្រះថេរទាំងឡាយ។ ៩. ថេរីគាថា មានប្រជុំសុភាសិតរបស់នាងភិក្ខុណីទាំងឡាយ។ ១០. ជាតក មានប្រជុំរឿងជាតកទាំងអស់៥៥០ជាតកដែលជាប្រវត្តិរឿងរ៉ាវពីអឌិតរបស់ព្រះពោធិសត្វ។ ១១. និទ្ទេស ចែកជា២មានមហានិទ្ទេស និងចូឡនិទ្ទេស ដែលទាំងពីរព្រះសារិបុត្តបាននាំយកព្រះសូត្រក្នុងសុត្តនិបាតមកអធិប្បាយឲ្យពិស្តារបន្ថែម។ ១២. បដិសម្ភិទាមគ្គ គឺជាការលើកយកពួកធម៌មាន៣០យ៉ាងមកអធិប្បាយនិងចំនែកឲ្យតូចៗដោយពិស្តាររបស់ព្រះសារិបុត្ត។ ១៣. អប្បទាន ឬអបទាន មានការរួបរួមនូវសម្តីឬពាក្យពេចន៍ចុងក្រោយមុននឹងចូលនិព្វានរបស់ ព្រះអរហន្តទាំងឡាយទាំងព្រះសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធនិង ព្រះសាវ័កពុទ្ធ។ ១៤. ពុទ្ធវង្ស ឬពុទ្ធវំស មានរៀបរាប់អំពីព្រះពុទ្ធទាំង២៤ព្រះអង្គពីអតីតកាលរហូតដល់ព្រះពុទ្ធសមណគោតមនៃយើងនេះឯង។ ១៥. ចរិយាបិដក មានប្រវត្តរឿងរ៉ាវ៣៥ចរិយានៃការកសាងបារមីរបស់ព្រះបរមពោធិសត្វក្នុងភទ្ទកប្បនេះ។ ដោយ ៥០០០ឆ្នាំ |
Không có nhận xét nào:
Đăng nhận xét