[៦៣]
ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បាណាតិបាត មាន ៣ ប្រការ គឺ
មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។
ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អទិន្នាទាន មាន ៣ ប្រការ គឺ
មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។
ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កាមេសុមិច្ឆាចារមាន ៣ ប្រការ
គឺ មានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។
ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា មុសាវាទមាន ៣ ប្រការ គឺមានលោភៈជាហេតុ
១ មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ
តថាគតពោលថា បិសុណាវាចា មាន ៣ ប្រការ គឺមានលោភៈជាហេតុ ១
មានទោសៈជាហតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ
តថាគតពោលថា ផរុសវាចា មាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១
មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ
តថាគតពោលថា សម្ផប្បលាបមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១
មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។
បិដក
ភាគ ៥១ - ទំព័រទី ១១៩
ម្នាលភិក្ខុទាំងឡាយ
តថាគតពោលថា អភិជ្ឈាមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១
មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ
តថាគតពោលថា ព្យាបាទមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១
មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ
តថាគតពោលថា មិច្ឆាទិដ្ឋិមាន ៣ ប្រការ គឺ មានលោភៈជាហេតុ ១
មានទោសៈជាហេតុ ១ មានមោហៈជាហេតុ ១។ ម្នាលភិក្ខុទាំងឡាយ
ព្រោះដំណើរដូច្នេះឯង លោភៈ ឈ្មោះថាជាហេតុ ជាដែនកើតនៃកម្ម ទោសៈ
ឈ្មោះថាជាហេតុ ជាដែនកើតនៃកម្ម មោហៈ ឈ្មោះថាជាហេតុ
ជាដែនកើតនៃកម្ម ព្រោះអស់លោភៈ ទើបអស់ហេតុនៃកម្ម ព្រោះអស់ទោសៈ
ទើបអស់ហេតុនៃកម្ម ព្រោះអស់មោហៈ ទើបអស់ហេតុនៃកម្ម។
Không có nhận xét nào:
Đăng nhận xét